អ្នកគាំទ្រវិស័យបវរកញ្ញាបានកត់សម្គាល់ឃើញថាជាទូទៅកម្មវិធី Miss Universe នឹងប្រកាសប្រទេសណាជាម្ចាស់ផ្ទះបន្ទាប់ពីរកឃើញម្ចាស់មកុដ ឬអាចឈានដល់ជាច្រើនខែទើបប្រកាសប៉ុន្តែចំឡែកអ្វីឆ្នាំនេះបានប្រកាសឆ្នាំក្រោយប្រទេសណាជាផ្ទះបាត់ទៅហើយទាំងមិនទាន់ប្រកួតផង។ ក្រោយដឹងថាឆ្នាំ២០២៦ កម្មវិធីប្រកួត Miss Universe ប្រទេស ព័រតូរីកូ ជាម្ចាស់ផ្ទះស្រាប់តែមានហ្វេនៗជាច្រើនជំរុញចិត្តឱ្យ កុយ អេនណា ចូលប្រកួតកម្មវិធីនេះភ្លាមៗតែម្តង។
កុយ អេនណា គឺជាអតីតលំដាប់រងទី១នៅក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ២០២៣ និងជាបវរកញ្ញាខ្មែរមួយរូបដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ប៉ុន្តែចាប់តាំងពីពេលនោះមក កុយ អេនណា ពុំបានវិលត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនោះទេ។ ជារឿយៗហ្វេនៗតែងតែជំរុញឱ្យ កុយ អេនណា ចូលរួមកម្មវិធីបវរកញ្ញាណាមួយដើម្បីមានឱកាសតំណាងកម្ពុជាឈរនៅលើឆាកអន្តរជាតិ។ ទោះបីជាយ៉ាងនេះក្តី ដំណឹងដែល កុយ អេនណា ចូលប្រកួតនៅតែគ្មានដំរួយប៉ុន្តែរូបនាងនៅតែលេចធ្លោលើវិស័យសិល្បៈជាពិសេសគឺសកម្មភាពចុងក្រោយរបស់នាងតែម្តង។
យ៉ាងណាមិញនៅពេលស្ថាប័ន Miss Universe ប្រកាសម្ចាស់ផ្ទះការប្រកួតក្នុងឆ្នាំ២០២៦ ជាប្រទេស ព័រតូរីកូ ស្រាប់តែអ្នកគាំទ្របានជំរុញកាន់តែខ្លាំងថែមទៀតឱ្យ កុយ អេនណា ចូលប្រកួតក្នុងកម្មវិធីនេះដោយជឿជាក់ថានាងនឹងទទួលបានលទ្ធផលល្អអាចនឹងមានឱកាសតំណាងឱ្យប្រទេសកម្ពុជា។ .png)
ការជំរុញចិត្តពីអ្នកគាំទ្រមានកាន់តែខ្លាំងពីព្រោះតែ អេនណា មានសមត្ថភាពនិងភាពស្រស់ស្អាតចេញមកពីខាងក្នុង។ កុយ អេនណា ជាស្រ្តីខ្មែរម្នាក់ និងជាបវរកញ្ញាខ្មែរម្នាក់ដែលបានលះបង់យ៉ាងខ្លាំងរហូតទទួលបានភាពជោគជ័យបន្ទាប់ពីនាងធ្វើដំណើរថ្មើរជើងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបដើម្បីជួយកុមារនិងជនពិការ និង ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា។ គ្រាន់តែទៅដល់ទឹកដីសៀមរាប អេនណា បានរូតរះគ្រងឈុតអប្សរា ទៅលេងនៅកំពង់ភ្លុក ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍។
ក្នុងសកម្មភាពសប្បុរសធម៌គឺជាចំណុចមួយដែលកម្មវិធី Miss Universe ត្រូវការជាមួយនឹងចំណេះដឹង សម្រស់ រួមទាំងជំនួញ៕










