ប្រទេសថៃ ៖ ស្របពេលបណ្តាខេត្តនានារបស់ថៃរងគ្រោះដោយសារទឹកជំនន់កើនឡើងមិនឈប់ឈរក្រោយពីថៃរងឥទ្ធិពលខ្យល់ព្យុះជាបន្តបន្ទាប់មានភ្លៀងធ្លាក់ខ្លាំង និងទឹកហូរពីព្រៃភ្នំ នៅខេត្តអយុធ្យាក៏ដូចគ្នាដែរ គឺនៅតំបន់ខ្លះ ទឹកជំនន់បានលិចផ្ទះពលរដ្ឋរយៈពេល១ខែមកហើយ កម្ពស់ទឹកចេះតែកើនឡើងខ្លាំងរហូតដល់ដំបូលផ្ទះធ្វើឱ្យពលរដ្ឋលង់ទឹកស្លា.ប់ ចំនួន៣នាក់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJGrUpoo4LQUun23LoF4tLDnsi1USlaVKjWmBU5nLM2TFLFCI3JQ6fIHm5MKh8Y97cv5yqL7S03H9ofKmzp1IKJ04H1rjKN1OYdkDaMlc-Kg0iUwJ9EMW-2MRvl0jvUnFyISTWg95DFd_wo5irZwnKnUcJVSs6W__DbTssQYBj6oluWnhYg_xKNRkXg50e/s696/photo_2025-09-25_12-47-14.jpg

ស្ថានភាពទឹកជំនន់នៅខេត្តអយុធ្យា គឺកម្ពស់ទឹកនៅតែកើនឡើងខ្លាំងលិចតំបន់នានាដែលតម្រូវឱ្យពលរដ្ឋតាមដានទឹកជំនន់យ៉ាងដិតដល់ ។ ទឹកទន្លេចៅប្រាយ៉ាដែលហូរកាត់តាមខេត្តអយុធ្យាធ្វើឱ្យបរិមាណទឹកក្នុងទន្លេណយ និងប្រឡាយផ្សេងៗកើនឡើងមិនខុសពីតាមបណ្តាស្រុករបស់ខេត្តអយុធ្យា ដូចជា ៖ នៅឃុំបានក្រាធុម ស្រុកសេណា ខេត្តអយុធ្យា គឺកម្ពស់ទឹកជំនន់ស្មើជាង៣ម៉ែត្រ ដោយសារទឹកទន្លេណយកើនឡើងរយៈពេល១ខែ ។ ផ្ទះពលរដ្ឋជាច្រើនខ្នងលិចដល់ដំបូល ផ្ទះខ្លះលិចខ្លាំងត្រូវប្រមូលរបស់ប្រើប្រាស់ចាំបាច់ដាក់នៅកន្លែងខ្ពស់ៗ ខណៈផ្ទះខ្លះទៀតលិចត្រឹមបង្អួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEAlc9iz7JFT66DWslNFP1kSDtP-KKBFDoLbf_4akne2mPRPke5LtAmnBf4kHO1Av3X7Toag5RB46knKtQirYV68i5pcrU9bMYoUUwRRi6qaNA7eVkmIbUcv0fWoj4YYAPpgaKi5ns4e6f6O-RUg6YsFoqDzzs-p6GtGQMXYu7I36pkimFTRz75sN46BnQ/s696/photo_2025-09-25_12-47-13%20(2).jpg

លោក ស្វែង ស៊ីណាងយេម អាយុ៦៦ឆ្នាំ រៀបរាប់ថា ផ្ទះខ្លួនត្រូវទឹកលិចត្រឹមបង្អួចគ្មានកន្លែងសម្រាកទេ ទើបលោកយកឈើមកតម្រៀបគ្នាធ្វើកន្លែងសម្រាកបណ្តោះអាសន្ន ។ ម្យ៉ាងទៀត ក្នុងផ្ទះមានម្តាយចាស់ជរាពិបាកធ្វើដំណើរទៅរស់នៅតាមផ្លូវ រីឯកូនចៅបានទៅរស់នៅកន្លែងផ្សេងអស់ហើយ មិនហ៊ានរស់នៅក្នុងផ្ទះ ខ្លាចមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiOth4h-veTcpx9C4rQ7WFbC1-AIgi8cZ_vahtT2xSBPBFyY9fn1iBbqIXalmq_D-iAvBKDER1WBhrzlJaevmiNUWVh6Hnvd7KaXICMhKKAFv45ECtu9dAAZeudWNhnb5wocmFKUd1loxiUcINB71Rki3wcI_-DJvk3C5cvlbHNKSbT_Vb3aq0UtxsLiVB/s696/photo_2025-09-25_12-47-13.jpg

ម្តាយរបស់លោក គឺលោកយាយ សាំងវៀន អាយុ៨៧ឆ្នាំ និយាយទាំងទឹកភ្នែកថា លោកយាយត្រូវស៊ូទ្រាំរស់នៅជាមួយទឹកជំនន់ជារៀងរាល់ឆ្នាំ ប៉ុន្តែពុំចង់ចេញទៅរស់នៅខាងក្រៅ ដោយសារបារម្ភពីផ្ទះ និងពិបាកធ្វើដំណើរ ។ ឆ្នាំ២០២៥ ទឹកបានលិចខ្លាំងដូចបណ្តាឆ្នាំមុនៗ លោកយាយសុំរស់នៅក្នុងសភាពបែបនេះ ទោះជាលំបាកក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8OObyKNE74Yc1fs0AUyPFPm8BxTaY99auwJ1pgEmqR8AyzfjGz4DLbnrVeB-zMwlCKuZwoNhlPcnHzR8BxEmrjAhsFWNCgLOnxEuOMyPG5anPwKLMzMCFu6a8724MGG6u1znF2PWGPXc-5qZbUTYWk3sd9QaGLegpcBZGbcC4njHdBdWsUPcWm0oP3Eab/s696/photo_2025-09-25_12-47-14%20(2).jpg

អាជ្ញាធរបានតាមដានស្ថានភាពទឹកជំនន់នៅទន្លេប៉ាសាក់យ៉ាងដិតដល់ ព្រមទាំងមានការជូនដំណឹងតាមប្រព័ន្ធ Cell Broadcast មកកាន់ពលរដ្ឋឱ្យត្រៀមខ្លួនដោយសារកម្ពស់ទឹកទន្លេប៉ាសាក់កើនឡើងលិចខេត្តអយុធ្យា និងខេត្តស្រះបុរី ។ បើគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ពលរដ្ឋនៅខេត្តអយុធ្យាបានលង់ទឹកស្លាប់ ចំនួន៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPvFBkr2Z3bVUVp2FYEsh4mN6YSipNvzag3jflykSFAnpOH2lBi83o49Sn6QDhkGzGMpFk4YWZHBEWAtVd9QaoDeUGfu3X-9kXI581GXggW6EkgqdybwaEdF61wFh4kPmzpKeuSBKjdzl-v9YB0_yzGG_aP74AzNqzMXC_MUApXmf-xl1mt1qvBIutGuzb/s696/photo_2025-09-25_12-47-14%20(3).jpg

ឧតុនិយមថៃប្រកាសថា ថៃបានរងឥទ្ធិពលខ្យល់ព្យុះរ៉ាកាសាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ទើបធ្វើឱ្យបណ្តាខេត្តនៅភាគខាងជើង ឦសាន កណ្តាល ខាងកើត រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ មានភ្លៀងធ្លាក់ខ្លាំង ។ ហេតុនេះ ពលរដ្ឋត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារទឹកជំនន់កើនឡើងខ្លាំង និងការបាក់ដីនៅតំបន់ជាច្រើន ៕