Home Blog Page 359

អាមេរិក និងជប៉ុន បារម្ភពីរលកយក្សស៊ូណាមិ បន្ទាប់ពីកើតរញ្ជួយដីធ្ងន់ធ្ងរមិនធ្លាប់មាននៅរុស្ស៊ី

0

វ៉ាស៊ីនតោន/តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្ដីជូនដំណឹងអំពីរលកស៊ូណាមិ នៅតាមបណ្តាឆ្នេរសមុទ្រជាច្រើននៅប៉ាស៊ីហ្វិក បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៨.៨ រ៉ិចទ័រ កើតឡើងនៅក្បែរឆ្នេរខាងកើតនៃសង្កាត់ Kamchatka របស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មាន BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFiSKGLZut_nFbsuMG6eWKt1CjfjS5GMxx7sAHlLYVDnJ9E5oSNxIkMsYfqb8wj2aOzb5JTS8pav1wkH_T0xKEAqx3dp8TV_QGbFXiOwTpB8NvS_bm4P7mNKhd8Qb8qcyItfHhB7NK1h65Ay5030EXj4zGXNeTwxftjCse24tyj08Sv0lKd_6cZ68Cowb5/s885/image_2025-07-30_14-03-15.png
ការរញ្ជួយដីនេះកើតឡើងនៅជម្រៅប្រមាណ ១៩ គីឡូម៉ែត្រ និងនៅចម្ងាយប្រហែល ១២០–១៣០ គីឡូម៉ែត្រ ពីទីក្រុង Petropavlovsk-Kamchatsky។ វាជារញ្ជួយដីខ្លាំងបំផុតនៅតំបន់នេះក្នុងរយៈពេលជាង ៧០ ឆ្នាំចុងក្រោយនេះ។ អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា មានការខូចខាតយ៉ាងខ្លាំងដល់អគារមួយចំនួន រួមទាំងសាលារៀន និងផ្ទះសម្បែង ប៉ុន្តែចំនួននៃការរងរបួសធ្ងន់ធ្ងរមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9LGWwvg9cPsnjWwOl0MYJjxdlLMSMgRslTJ9juRy84H7me1cleyVELhz9CKVQ6rPYlpUjthnulvP7geHi6ZsiGMB5NF_oKHDkxVTicCXZ1AJvlskgEd0aFYT3_EthBKYSbynEgyJnHH0T6LckBMvhDFNKcgueyg-w6QWUeVO2Zije45f4Tmhm6d8A1Y54/s976/image_2025-07-30_14-02-34%20(2).png
បន្ថែុមពីនេះ នៅទីក្រុង Severo-Kurilsk របស់រុស្ស៊ី មានរលកស៊ូណាមិ កម្ពស់ប្រហែល ៣-៤ ម៉ែត្រ បានបោកបក់ប៉ះឆ្នេរនៅព្រឹកនេះ ហើយអាជ្ញាធរបានណែនាំឲ្យប្រជាជនចាកចេញពីតំបន់គ្រោះថ្នាក់ភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1SP8HzjTqmTBBVgepq3Iq39L4otPdb0EKPcSmTGRtP2JDQaGBtOPeWmr35U50cokT0tW3WOTw4UVdgDKqDXB_oO2XCLzrvn4cJnxtFBXGFpEtbDk_G4kQnQz9JKXD9baAgU5s3JRI-j6Zok31dmhtsAfkUD0zeHr6pkcsCrb9mmu79pnaQpgq5qBmQhQe/s1023/image_2025-07-30_14-02-34.png
ចំណែក នៅជប៉ុនវិញ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជប៉ុន (JMA) បានចេញការប្រមានរលកស៊ូណាមិសម្រាប់តំបន់ឆ្នេរពេញផ្ទៃប្រទេស ចាប់ពីកោះ Hokkaido ដល់កោះ Wakayama។ រលកស៊ូណាមិដំបូងដែលមានកម្ពស់ប្រមាណ ៣០សង់ទីម៉ែត្រ បានប៉ះឆ្នេរ Hokkaido នឹងអាចមានរលកបន្ថែមទៀតនៅក្នុងពេលបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiutU7lkzAaowJ50KGmq3pXgNgXC8DH1t309lR3twsr5oHlH6luFjhO8AqIHGzPm7YuYC5ZW3bON_P2m3A108A5u133bdYwNCzbkhhWwh1VzswQepgWGmS-PkVkKlp5Zf1K7NP55lKWTIZvcP15flDyP2Eq9Rlt82H40UNcYd6rJ82JFqeatzicnVmJuOJD/s3500/image_2025-07-30_14-02-35.png

មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក តាមរយៈមណ្ឌលព្យាករណ៍ស៊ូណាមិទីស្នាក់ការកណ្តាលប៉ាស៊ីហ្វិក ក៏បានចេញសេចក្ដីព្រមានរលកស៊ូណាមិផងដែរ សម្រាប់រដ្ឋ ហាវ៉ៃ និងតំបន់ Aleutian Islands ក្នុងរដ្ឋអាលាស្កា។ ការជូនដំណឹង និងការព្រមាន ក៏បានចេញសម្រាប់ឆ្នេរខាងលិចរបស់អាមេរិក ដូចជា California, Oregon និង Washington, ព្រមទាំងតំបន់មួយចំនួនដូចជា តំបន់ Guam និង Micronesia ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrn5VndKOmsdjk5AQ3dtKFKbD1GWiNaBlh13qFmyf7r1Mg0xdswG4Jbk8vdZqZXKBRC-GMGrdrQSYMmzY-dBPXIUPQPMA37hhSjRhD8plHiKIrjIe_xsXlWyBd_MsHq1DSsCnfKDV8MczksCquqVVMyo613VghoccYu2Agh7QwhMIPDFfrph8s-hK5l2Co/s860/image_2025-07-30_14-02-38.png

យ៉ាងណាមិញ នៅទីក្រុង Honolulu នៃរដ្ឋហាវ៉ៃ អាជ្ញាធរ បានបើករលកសញ្ញាហើយជំរុញឲ្យប្រជាជនចាកចេញទៅកន្លែងខ្ពស់ឲ្យបានឆាប់បំផុត។ ក្រុមអ្នកជំនាញបានព្រមានថា រលកស៊ូណាមិអាចនិងបន្តបង្កហានិភ័យរយៈពេលជាច្រើនម៉ោងទៀត បន្ទាប់ពីរលកដំបូង។ ដូចគ្នានេះ ប្រទេសនូវែលសេឡង់ ក៏បានចេញការព្រមានដូចគ្នា ជូនដំណឹងឱ្យប្រជាជនឱ្យជៀសវាងបណ្ដាញឆ្នេរ និងចាំការអំពាវនាវពីអាជ្ញាធរ៕

លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃ ៖ «ថៃពុំគួរធ្វើសង្គ្រាមជាមួយកម្ពុជានាំឱ្យថៃខូចកេរ្តិ៍ឈ្មោះ និងបាត់បង់ទំនុកចិត្តលើពិភពលោក»

0

ប្រទេសថៃ ៖ ក្រោយពីឃើញកងទ័ពថៃឈ្លានពាន និងរំលោភអធិបតេយ្យភាពកម្ពុជា លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានសរសេរក្នុងហ្វេសប៊ុកនៅខែកក្កដា ឆ្នាំ២០២៥ ថា ការធ្វើសង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ពុំត្រឹមតែជាការគំរា.មកំហែងដល់អាយុជីវិតពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាជាការបាត់បង់ផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងការទូតយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលថៃបាត់បង់ប្រាក់ចំណូលបានពីពាណិជ្ជកម្មព្រំដែនជាមួយកម្ពុជារាប់ពានលានបាតក្នុង១ឆ្នាំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG-ezZV-hpOve-v32eSpnDZgTrFIDyd_VsVWGLzzlaGz6N7AX1GA7VRMu-_Xg95suC27y-9CnnHtpLPzumSdQDVrQJe8GPMcjX8x7EaEtcbVpwYPdqlcCX7eTQ67S5okY1xlGWpRafGOVpkFIj2qeSfMIU8wthEpLMny1JqxOi6px8nxJr1YCA6wJ0vthb/s2000/image_2025-07-30_13-20-47.png

យើងគួរតែសួរសំណួរយ៉ាងច្បាស់ថា តើប្រទេសណាទទួលបានផលប្រយោជន៍ដោយសារសង្គ្រាម និងប្រទេសណាខាតបង់ប្រយោជន៍? តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ គឺតម្លៃពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ស្មើទឹកប្រាក់រហូតដល់១៦ម៉ឺនលានបាតក្នុង១ឆ្នាំ ឬស្មើជាង១ម៉ឺន៣ពាន់លានបាតក្នុង១ខែ ។ នេះចាត់ទុកថា គឺជាការសហការសេដ្ឋកិច្ចសំខាន់បំផុតក្នុងតំបន់ ប៉ុន្តែពេលកើតសង្គ្រាម ឬប្រយុទ្ធគ្នាធ្វើឱ្យពាណិជ្ជកម្មព្រំដែនផ្អាកភ្លាមៗនាំឱ្យឈ្មួញថៃបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ខណៈពលរដ្ឋនៅព្រំដែនត្រូវប្រឈមមុខគ្មានការងារធ្វើ និងបាត់បង់ចំណូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYQRbXeFHO5DEeqvim1lqnj9sz1KHXOHOm0USasRI2rencK_j_wn7RX17Bp9YDC2bT1WDkTf6fcYPcp5cYqicc8uSSqdrCC-eWfIE3onFyPgQJpONnLa53DcSXTUDCtziDjzIYZSZXNEgtjeaetAXyT0riMoiOOgE5p9O6I7a8rzlEzeyhT-dYGakwsdxt/s1440/image_2025-07-30_13-20-59.png

ស្របពេលថៃជួបការលំបាកដោយសារបញ្ហាផ្ទៃក្នុង នយោបាយមិនស្ថិតស្ថេរ និងសេដ្ឋកិច្ចធ្លាក់ចុះ ប្រទេសថៃគួរតែប្រើប្រាស់កម្លាំងការទូត និងប្រាជ្ញាស្មារតី ដោយពុំប្រើប្រាស់កម្លាំងកងទ័ព ។ ការធ្វើសង្គ្រាមប្រើប្រាស់កងទ័ពពុំត្រឹមតែធ្វើឱ្យថៃបាត់បង់មិត្តភាពដ៏សំខាន់ជាមួយកម្ពុជា ប៉ុន្តែថែមទាំងធ្វើឱ្យថៃខូចកេរ្តិ៍ឈ្មោះ និងបាត់បង់ទំនុកចិត្តលើពិភពលោក រួមទាំងបាត់បង់ទំនុកចិត្តក្នុងតំបន់អាស៊ាន និងអង្គការសហប្រជាជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq7wpO46qA2UMFeYC-nm-CPYL-QaZM6fSYq3U9eccIHR9nXztm0PuN2yfnewym_eLbFs1o1ASBI-_QELkuVU_esX3Hp7DDy_64AeBxJw_7C9fFPev60xazE0X5ViYyNzrTBZssmZTdaExiDQ7al_O3MRZVnqxCUJVJxYLEygfVGzuxEZY1gh_xyYm7U7ma/s2000/image_2025-07-30_13-20-43.png
បើទោះជារដ្ឋាភិបាលអាមេរិករបស់លោក Donald Trump ដែលត្រូវបានប្រទេសនានាមើលឃើញថា អនុវត្តគោលនយោបាយការបរទេសពុំត្រឹមត្រូវ ប៉ុន្តែលោក Trump នៅតែគាំទ្រឱ្យថៃប្រកាន់យកសន្តិភាព ខណៈកម្ពុជាស្នើឱ្យមានសន្តិភាព ប៉ុន្តែថៃបែរជាត្រូវប្រទេសនានាមើលឃើញថា ថៃពុំចង់បានសន្តិភាព និងបង្កសង្គ្រាមជាមួយកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHxwN7B5Z0HZU7isV4sO8suBHPw8Qv1lsKxlf9GMAYcQ_2IbzwzKl_OhZTZ_N1n_AvqDGFZ5wM0nZmodJKD36fweighrjC4_UzLWQmomqr2VsYOXSz2bJjgOiFu8rS66q7NaHiZTfWqQiU9a6TMuk5-r77ISGFUzLvXyA88BS_QCplHwfbZdbXFfWK_l5d/s2048/image_2025-07-30_13-20-45%20(2).png
លើសពីនេះ ថវិកាសម្រាប់កងទ័ពថៃស្មើជាង២សែនលានបាតក្នុង១ឆ្នាំ គឺជាថវិកាបានមកពីការបង់ពន្ធរបស់ពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលថៃបែរជាយកថវិកានេះមកប្រើប្រាស់ក្នុងសង្គ្រាម ។ វាពុំត្រឹមតែធ្វើឱ្យពលរដ្ឋឈឺចាប់ បាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែវាប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋភាគច្រើនដែលពុំចង់ឃើញសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_1e3fe9kQ8IWqcMlPTdm8XHYDIDWaKEPMU9w3QvYnRsj1wgqvCcsbejuPVo7DoJnnmNHUyq0J2tZ7OWMVDWFdFguZpd8ULNp-jSca-w-7M_a0Yfbzmf8D2x3w6ceTjpKXK4gQ3ypsZn8abKJTG6Q_WUAu4HmdiIhNdI7fm3nwJJtVFHM_zAE0uz9Zw3p/s1094/image_2025-07-30_13-20-45.png

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់គណបក្សភឿថៃ និងបក្សពួករបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានបរាជ័យក្នុងការអនុវត្តគោលនយោបាយការបរទេស ដែលធ្វើឱ្យសម្ព័ន្ធភាពជាមួយប្រទេសជិតខាងធ្លាក់ចុះ ។ ទង្វើរដ្ឋាភិបាលថៃពិតជាគួរឱ្យខ្មាស់ពលរដ្ឋណាស់ និងបង្ហាញពីការខ្វះខាតចក្ខុវិស័យរបស់មេដឹកនាំថៃដែលបណ្តោយឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi337-q8nAUgxe8S-RmzG9OG6jkQrfUFl0TAUANNyrDIQm2hziIh2bcPGC9e-V-VmgRtCZPA87uWY5aOfClD6nvTlcJllwNYCJPd9whOmmxFWU6gWOw6M9FLTRigP73mNTkKnWzqoxs6PCuQsiKFAC6KBVQ-X-TQlGJek5z4-h_TL6MhHIW_eCFG-2OWI5f/s1440/image_2025-07-30_13-20-46.png

ចុងក្រោយ លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានសំណូមពរឱ្យរដ្ឋាភិបាលថៃរក្សាសន្តិភាព និងសហការជាមួយប្រទេសជិតខាង ពីព្រោះនេះជាដំណោះស្រាយពិតប្រាកដ ដោយពុំប្រើប្រាស់កាំភ្លើង ឬរថពាសដែកវាយប្រហារកម្ពុជា ៕

ធនាគារ អេសុីលីដា លុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិតនៅក្នុងសមរភូមិ

0

ភ្នំពេញ៖ ស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ អេសុីលីដា ប្រកាសលុបចោលនូវបំណុលទាំងស្រុង ជូនចំពោះអតិថិជនដែលជាយោធិនពលី និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLxlSiPycKoILe4q1s59Pe0Aq-I-u_0Fy72T-alSqWv_ng9fYWda_QVH5Rg_S5jtU4pUfqegp9LaM7O1XHsXxTEUavwDWsXFO3mQIx37CHCPxs5Hk86ZKGEXfEmzTW1E3UnIO6TkjYEN41YetMnO2hvdKn2LSofZUknVmMfbJdnLoH9EiME4aRfjwVjVSK/s1420/image_2025-07-30_10-36-47.png
យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារ អេសុីលីដា ភីអិលសុី នាថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ieF1GIBRfupjCDZl-C_aJcL-khvd7_2nTk8thPJqQuoqJfRJUSk3ogLwJSvITwbOHXC_tIR9OaFEscwkHEeWZ6hwFXcVFR94IIJbnFAa9Cdy8rDvPme6fbQpaBq-fjXCrtuMvBwIxa2YuQWeMELik4qNplO1mqd-kcS6VKp99jTgwzfGKuW4wommhZQ9/s1280/photo_2025-07-30_09-29-39.jpg

គួរជម្រាបថា យោងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធានាគារជាតិ តម្រូវឱ្យគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ លើកលែងការបង់ និងការផាកពិន័យឥណទាន ដល់ជនភៀសសឹក រយៈពេល៣ខែ គឺចាប់ពីថ្ងៃទី៣០ កក្កដា ដល់៣១ តុលា ២០២៥។ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ក៏ត្រូវលើកលែងការបង់ និងផាកពិន័យរយៈពេល៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦ ដល់គ្រួសារយោធិន ដែលកំពុងប្រតិបត្តិការការពារទឹកដីនៅលើសមរភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghxAVcQ3DfSSyYOPpdVKh1EZJ8Ycv64Yk8R-mxAL755mxfoiIPqNd08a8hA9LczW-1T_9ufXhSYCZDBsQP7gh8qh9a2GowP2UMAbx8IO1dSAEhNq_xHnBisz_9odlZiqoIBimA5Zi7YSCr4SBehIHgqTzilIxbg6v0b4fZdpCJrnWNHEvoaOY5eNocOHer/s1024/photo_2025-07-30_10-28-50.jpg

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និងលុបចោលកម្ចី១០លានរៀល យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខផងដែរ៕

សារព័ត៌មានថៃ ចោទកីឡាករ​បាល់ទះ ឈាង ជីវែង ជា​ទាហាន​រុស្ស៊ីបញ្ជូនមក

0

កីឡាករបាល់ទះ ឈាង ជីវែង ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍ខ្លាំង ដោយដាក់ការសង្ស័យជាទាហានរបស់រុស្សុី។

តាមរយៈរូបភាពបង្ហាញពីរាងសង្ហា ភាពអង់អាច កាយសម្បទាខ្ពស់ៗ និងសម្បុរស ដើរអមដំណើរនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អ្នកលេងបណ្តាញសង្គមថៃ បានចោទថាជាទាហានរុស្ស៊ី បញ្ជូនមកជួយកម្ពុជា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

ឈាង ជីវែង គឺជាកងកម្លាំងអង្គរក្សនៃបញ្ជាការដ្ឋានអង្គរក្ស ដែលតែងតែឈរនៅក្បែរ ប្រៀបបានជាដៃស្តាំរបស់នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

បន្ថែមពីការងារជាអង្គរក្ស កីឡាករ ឈាង ជីវែង ក៏ជាកីឡារបស់ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ដោយធ្លាប់បានឈ្នះជើងឯកលីគបាល់ទះកំពូលកម្ពុជា តេជោលីគ ពីរលើកជាប់ៗនៅឆ្នាំ ២០២៤ និង ២០២៥៕

 

លោក Trump ត្រៀមចរចាពាណិជ្ជកម្មជាមួយកម្ពុជា និងថៃម្តងទៀតក្រោយប្រទេសទាំងពីរព្រមព្រៀងឈប់បា.ញ់

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមចរចាពាណិជ្ជកម្មជាមួយកម្ពុជា និងថៃម្តងទៀតក្រោយប្រទេសទាំងពីរព្រមព្រៀងឈប់បា.ញ់ ។ លោកបានលើកយកពន្ធទំនិញនាំចូលអាមេរិកមកដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចរចាកិច្ចព្រមព្រៀងឈប់បា.ញ់ជាបន្ទាន់ បើពុំដូច្នោះទេ អាមេរិកនឹងពុំចរចាពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRVTFKHowJSa7sGFVgfnKyZvmqgz59MFHOSkkhhWk6F5CHCBJhO0TVhiPWko4ksDkexgQUtQfEKx9ovn-QXxpyvqfqpGknBFDrvoIxrczDcFmt9ov1gH-j3IVy3tU-kZesqPeDLYHaC_Ep6vWsZkayVdhRu0Gj3GZTH5tZESpCEUEf9Z0lJgECDYLNSBr/s2048/image_2025-07-30_10-34-12.png
ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃទី២៨ ខែកក្កដា ថា លោកបានបញ្ជាឱ្យក្រុមមន្ត្រីចរចាពាណិជ្ជកម្មរបស់លោកចាប់ផ្តើមចរចាពាណិជ្ជកម្មជាមួយកម្ពុជា និងថៃម្តងទៀត ក្រោយប្រទេសទាំងពីរព្រមព្រៀងឈប់បាញ់ ។ លោកជឿជាក់ការឈប់បាញ់គ្នានេះដោយសារការព្រមានរបស់លោកថា អាមេរិកនឹងពុំចរចាពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ បើនៅតែធ្វើសង្គ្រាមតាមព្រំដែនបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRVTFKHowJSa7sGFVgfnKyZvmqgz59MFHOSkkhhWk6F5CHCBJhO0TVhiPWko4ksDkexgQUtQfEKx9ovn-QXxpyvqfqpGknBFDrvoIxrczDcFmt9ov1gH-j3IVy3tU-kZesqPeDLYHaC_Ep6vWsZkayVdhRu0Gj3GZTH5tZESpCEUEf9Z0lJgECDYLNSBr/s2048/image_2025-07-30_10-34-12.png

កន្លងមក លោក Trump បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ អាមេរិកនឹងកំណត់ពន្ធស្មើ៣៦% សម្រាប់ទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសថៃ ខណៈទំនិញថៃនាំចូលអាមេរិកតាមរយៈប្រទេសផ្សេងដើម្បីគេចពន្ធ គឺអាមេរិកនឹងកំណត់ពន្ធទំនិញកាន់តែខ្ពស់ ។ រីឯកម្ពុជា កាលពីមុន អាមេរិកកំណត់ពន្ធទំនិញស្មើ៤៩% គឺពន្ធធ្លាក់ចុះត្រឹម៣៦% ដូចមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGrrpjkwt0DsjmRyP0bs0UqMju-a4pehEyv8a1-pQIpF9reoWjG38awmWIHaFWudApbyc0bO8bZoh4R-ZiX-BiIiTE3S06-pCb-PPW2UaRbJZx16GGSMmmHvpLZynlJWt6WKh_HrkZrxAjFjjqKJidu5SX9BaI37446aOohhEmGO6RkD4Q800WZMnbddYB/s862/image_2025-07-30_10-34-15%20(2).png
លោក Trump ថែមទាំងដាស់តឿនថា អាមេរិកនឹងដំឡើងពន្ធទំនិញឱ្យខ្ពស់ ប្រសិនបើប្រទេសណាព្យាយាមដំឡើងពន្ធលើទំនិញនាំចូលប្រទេសខ្លួន ឬគេចពន្ធរបស់អាមេរិកដោយការដឹកជញ្ជូនទំនិញតាមរយៈប្រទេសផ្សេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUl36ZhbmkuL7sXDJzJWE2NjsEN37V3N1DHDFxzq-6xrP8WzV_hKoYDytK-dGuTZJ9MMOdpkTpGEFUJqG6gaMahZbb7ziRabNH8RIvu4nDMJqupNMBbRSFwF-8zdQYQAHZyu-xeyFNBlEMSYpGMUdGQ7UBUbkKPNm58lnU1DunlvQ8dmwY8XrOvZOuF18r/s860/image_2025-07-30_10-34-15.png
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកបានលើកយកបញ្ហាពន្ធទំនិញដើម្បីដោះស្រាយបញ្ហាឱ្យប្រទេសនានាបញ្ចប់សង្គ្រាម ។ ដូចគ្នានេះ លោក Trump ក៏បានព្រមានរុស្ស៊ីថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើរុស្ស៊ីពុំបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនក្នុងរយៈពេល១២ថ្ងៃ ។ លោកហៅខ្លួនលោកថា «ប្រធានាធិបតីសន្តិភាព» ដោយសារបានបញ្ចប់សង្គ្រាមជាច្រើន ដូចជា ៖ សង្គ្រាមរវាងឥណ្ឌា និងប៉ាគីស្ថាន លោកពុំចង់ឃើញសង្គ្រាមអូសបន្លាយ និងមនុស្សរាប់ពាន់នាក់ស្លាប់ក្នុងសង្គ្រាម ៕

អ្នកធ្លាប់គាំទ្រកាន់តែភ្លឺភ្នែកពីបវរកញ្ញា Engfa Wahara និងតារាថៃជាច្រើនរូបទៀត

0

Engfa Wahara ជាលំដាប់រងទី១ Miss Grand International 2022 និងជាកូនស្រីសំណព្វចិត្តរបស់តាណាវ៉ាត់ រួមទាំងតារាថៃល្បីៗជាច្រើនរូបទៀតបានចេញមកចោទកម្ពុជាជាហូរហែថាកម្ពុជាជាផ្តើមសង្គ្រាមមុន។ Engfa បានបង្ហោះកាលពីយប់ថ្ងៃទី២៨ ខណៈតារាល្បីៗមួយចំនួនទៀតបានបង្ហោះនៅលើបណ្តាញសង្គម IG នៅថ្ងៃទី២៩ ខែកក្កដា នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXB8yizx3-6omDIP0L007AUEt27R09JmqruelV7HUAKfHdaj4fXNErif13KlOSYIMFImDHO8kzfT8SLXokxG67I3T2Vnq4QRtrjTBtxP4JietcAe3HXRiqMT_jeFMz5ZVCXDZarLUrMRlZc9fn3RvoZLdWn54oYl90ujlMe7xJBx4exYjZXK-RLLT1tlXg/s2016/image_2025-07-29_16-23-38.png
តារាថៃមួយចំនួនចាប់ផ្តើមដើរតួធ្វើកម្សត់ថាប្រទេសរបស់ខ្លួនជាជនរងគ្រោះហើយចោទមកខាងភាគីកម្ពុជាគឺជាអ្នកបង្កសង្គ្រាមនៅតាមបន្ទាត់ព្រំដែនមុនបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជានិងនាយករដ្ឋមន្រ្តីស្តីទីថៃ ចូលរួមកិច្ចប្រជុំពិសេសដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិនហើយទទួលបានលទ្ធផលត្រចេះត្រចង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3wLQkvZuxQt_xhPbWCGwL0LcFgTz3EuGFpHQ2nztNk919QmumW7Pv_qVvrir-38IXtQ1M0eFQKOFr0giu4u5WlvqBlsiIG5_tD_5EOVrc4MNNBrRI9di6w6Z5DTHXoJvmtE3NG9Fkbrfo_vdWaIHkBQ7nBcUo_vzW7XyXvJEJEajRsTAup8jEmk7-XCfd/s1394/image_2025-07-29_16-23-44.png
គ្រាន់តែភាគីកម្ពុជា-ថៃបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានការព្រមព្រៀងគ្នាពីរចំណុចទៀតស្រាប់តែគេបានឃើញនាង Engfa Wahara បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកពីការពិតរបស់ប្រទេសថៃ និងចោទមកលើខាងកម្ពុជាជាភាគីបង្កសង្គ្រាមមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwxZNFirW2kvMX1_H3q4XyihIOGUPS7mo7o6zITxUjIDD1uORL00Mk1g-8be9GK4vpWkATKputnpE9-Q2cx9_A82_EHQxeKkBboD3VtNCS3IsD0khxD1GddBkrwb2x51LVKZ0ACq1rYmfJ4Sh_pwmV6zI1p7MPwBOTDc7JFay170zd_9sH-qM1-JbyQSYA/s1926/image_2025-07-29_16-23-45.png
មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី២៩ កក្កដា នេះនៅលើ IG មានតារាល្បីៗមួយចំនួនចេញមកនិយាយចោទប្រកាន់បង្ហោះមិនពិតធ្វើខ្លួនជាជនរងគ្រោះថាភាគីកម្ពុជាជាអ្នកបង្កបន្ទាប់ពីប្រទេសទាំងពីរឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjIhV3k7IJTQ_EeuzJJZ1KRMu02r4ddFthVudydbvwjZoh13qhCTadjWhO4hv-ZIHJS37GqlRcE2ZYRAF0qS5H5I2Hgf4FCZGe-GJGo8vv7ydnHyM8crkZspyavPuX5P6Oz8AD1h65tuu-L6wLSGZt4hyj5HrnsKSlXkxM-1OyhDNFJMNKDZUt6-8UlvWr/s1108/image_2025-07-29_16-23-41.png

តារាថៃដែលបានបង្ហោះគេឃើញមានដូចជាតារាសម្តែង siwat chotchaicharin , punjan prama , bee namthip, amy klinpratoom, Cheer Thikumporn និងតារាផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpoQRe7sPqBjXXWY8Sx-xHezT5vYnWwSduZ0OvK6P7tNTkyzTNQ_EbBjBpnDCDl8hotrja5uOEr_zO1vUljXqo41nSb_4jQcb4Xh56RnfgpIWBy82mWO2RhOO6fBQi2mrZhrxLKVMjUKhs8uG67D7Tklj-mbW5gagvznkKMBIbzVkmGWjDozE73V1n0kiT/s1655/image_2025-07-29_16-23-42.png
រឿងរ៉ាវលើកនេះជាពិសេសអ្នកធ្លាប់គាំទ្រតារាថៃទាំងនេះប្រាកដជាភ្លឺភ្នែកកាន់តែច្បាស់ជាពិសេសនាង Engfa ដែលធ្លាប់មកសម្តែងមានអ្នកគាំទ្រនៅកម្ពុជាប្រាកដជាខកចិត្តខ្លាំងហើយនៅពេលឃើញទង្វើរបស់នាងបែបនេះ៕

ចេន សម្រេចចិត្តលុបនិងមិនច្រៀងបទថៃតទៀត

0

តារាចម្រៀង ចេន ម្ចាស់បទ «ពងទា» បានប្រកាសជាសាធារណៈអំពីការលុបបទចម្រៀង Cover ថៃកាលពីមុនរបស់ខ្លួនចាប់តាំងពីថ្ងៃដំបូង(២៤ កក្កដា) ដែលថៃចូលមកឈ្លានពានកម្ពុជា។ លើសពីនេះតារាចម្រៀងរូបនេះក៏ប្តេជ្ញាឈប់ច្រៀងបទតទៀតព្រមទាំងផ្តាំផ្ញើដល់តារាចម្រៀងផ្សេងទៀតកុំ Cover បទប្រទេសដទៃទៀតជៀសវាងមានបញ្ហាគេយកចំណុចនេះមកវាយប្រហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhstLpcJuZSnprCqH-bfOocSlNEcBJY1ztlkm2hkujAXy9gakcGB-4L2hRvKUAUyk8Hg9EpZ7jVorQGVxxGtPjcxROfWLo80Ec-u83F1-YQ1hzGEwCURRGQydVDPFgGvy6bJK86AYNe31_7SrQcuvYIrhVJXPQnZhlhZW_3QMwcw0TAUrx55gEoyAYw1J4B/s2048/image_2025-07-29_15-27-40.png
តារាចម្រៀង ចេន បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា«មានរឿងមួយទៀតដែលបងប្អូនអ្នកគាំទ្រសំណូមពរខ្ញុំឈប់ច្រៀងបទថៃ បងប្អូនមិនបាច់សុំទេ ខ្ញុំនឹងធ្វើជូនបងប្អូនដោយក្តីគោរពស្រលាញ់ ហើយរាល់វីដេអូបទថៃខ្ញុំបានលុបភ្លាមៗតាំងពីថ្ងៃសង្រ្គាមដំបូងម៉្លេះ ខ្ញុំរាល់ថ្ងៃនិពន្ធបទចម្រៀងគរទុកពេញស្តុកកុំបារម្ភ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7-cEoxiUUV65-XRIY-XTnjjATwQ8RUuGwca_eHqypoUkQskGI9fnvcnwbT4AULcv1JOKprydrl_5-j7aIE8hYDLckNl354ZEapPgnkjo-algiBEWRh7TKcRFe0ZekWGeaE60KlxnOpAuOQbb6p1_32g9tOjld5SAy1cy9Nm0eHDh0kqapZy_4CC2RwXHh/s1280/image_2025-07-29_15-27-36%20(2).png

    តារាចម្រៀងប្រុសរូបនេះថាលោកនឹងមិនធ្វើឱ្យប្រទេសជាតិលក់មុខដោយសារបទចម្រៀងឡើយ។ ចេន ក៏បានអំពាវនាវដល់សិល្បករ សិល្បការិនីដទៃទៀតឈប់ច្រៀងបទចម្លងគេទៀតមិនថាប្រទេសណាក៏ដោយ ជៀសវាងមានបញ្ហាគេយកចំណុចនេះមកវាយប្រហារ។ ម្ចាស់បទ«ជូនអូនទៅរកគេ» បានឱ្យដឹងទៀតថាក្នុងប្រទេសកម្ពុជាមានអ្នកមានសមត្ថភាពនិពន្ធច្រើនគ្មានហេតុផលអ្វីត្រូវច្រៀងបទគេទៀតទេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYrsnLLLdsxzhUOcdGbXw22Iq-zFvJr6J6LChh6flIxwIZ-yH7br5eD6fpRiQjWS6kHRPksN8qYeU8LPQInhLdxV0UnOeZ7Pc65aD9DuGwg-IcJSQisDggDfx6gPcIQAvVLxtcB6ygmkDcKN04TgW5x6EGOJw53W9tgtU9s7Wza-yqbKH0aiIH1l7JZkSN/s2048/image_2025-07-29_15-27-36.png
    ជាមួយគ្នានេះ ចេន ក៏បានស្នើដល់ទស្សនិកជនងាកមកគាំទ្រចម្រៀងស្នាដៃនិពន្ធក្នុងស្រុក កុំឱ្យតម្លៃគេខ្លាំងពេកដល់ថ្នាក់ មើលងាយសិល្បករសិល្បការនីខ្លួនឯងពេក។ ចេន បញ្ចប់សំណេររបស់ខ្លួនជាមួយនឹងពាក្យថា «យើងចាប់ផ្តើមជាថ្មីលើទឹកដីសុវណ្ណភូមិ»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdn7IQWPobL5OifquryphsHCo90BWyyil2lmHk0XbqgN0CiQhVK6agL0wKNWaCfWD-XLrdTUGKSjtrsbDbUljqzcheq5tk43HeNZk1o3pyf3-jv517L8gIp71Bbby0jw1GUhHSyB5X2lvj81xSoqnh-8gpj5_xbpMRWuXypWZ6VsrzNG8BvwsBVtfHn3uU/s2048/image_2025-07-29_15-27-38.png
    ជាមួយនឹងសំណេរខាងលើនេះតារាចម្រៀង ចេន ក៏បានបង្ហាញពីការតស៊ូលើអាជីពចម្រៀងរបស់ខ្លួនមិនខុសគ្នាពីកងទ័ពនោះទេ។ លោកសរសេរក្នុងផ្នែកបញ្ចេញមតិយោបល់ថា «តាំងពីថ្ងៃខ្ញុំចូលមកតស៊ូនៅភ្នំពេញដំបូង២០១៤ ខ្ញុំនិពន្ធបទថ្មីមករហូត ១១ឆ្នាំហើយ ហើយពីពេលនេះ២០២៥ ទៅមុខទៀតនៅតែនិពន្ធបទថ្មីរហូតព្រោះវាជាឆន្ទៈខ្ញុំ។ បទដែលសាងឈ្មោះអត់ក្រោម២០បទទេ និពន្ធបទpre-wedding ជាច្រើនជូនដល់គូស្វាមីភរិយា លូវនៅនិពន្ធ៣គូទៀត ដោយសារសង្រ្គាម ទើបអារម្មណ៍អត់មូល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJAYTjIf_tjgIKdIIe0UDEekRAnj-JVbxg7naEAhOPSfFIRGFqXViPvIlOL1vWg-DE54nRBKeMjz_5aUW8cRxcwIoX-X4fGEabHkJddUqLe3c7sDMaTotKBKThDyu6ysQ-Hiu1ssIfzExKIwin8d63cgSxirP4FlFuCTA3295ztvg20BSr3H7_j7usCLr/s2048/image_2025-07-29_15-27-39.png

    លោកបន្ថែមទៀតថា «១១-១២ឆ្នាំមកនេះជួបរឿងរ៉ាវឆ្អែតហើយ បើមិនស៊ូណាស់មិននិពន្ធណាស់អ្នកទាំងអស់គ្នាគិតថា២០២៥នៅឈរជើងបានចឹងទេ តារាចម្រៀងមិនមែនចេះតែធ្វើទៅល្បីគ្រប់គ្នាទេ។ YouTube ខំសាងបទរាប់សិបលានviews ត្រូវគេហែកអត់មាត់មួយម៉ាត់ផង ខាំមាត់ធ្វើពីសូន្យវិញទៀត បើនិយាយរឿងស៊ូឈរជើងវិស័យសិល្បៈខ្ញុំមិនខុសពីបងៗកងទ័ពទេ ធ្វើមិនប្រាកដគេវ៉ៃបាក់ឈប់យូរហើយខ្វះ អីពួកខូចលួចហែកពួកចង់កំទេចឈ្មោះ តែភាពស្មោះត្រង់អំពើល្អជួយសព្វថ្ងៃនេះ…»៕

សម្តេចធិបតី សម្រេចផ្តល់ជូនក្របខណ្ឌឱ្យសាច់ញាតិបង្កើតរបស់យោធិន ដែលបានពលី និងធ្លាក់ខ្លួនពីការ

0

ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស និងពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។

ជាការឆ្លើយតបដឹងគុណការពលីដ៏អង់អាចនេះ សម្តេចធិបតីហ៊ុន ម៉ាណែត បាន សម្រេចអនុញ្ញាតឱ្យ ក្របខណ្ឌទៅកាន់សាច់ញាតិបង្កើតរបស់យោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន”។

ការផ្តល់ជូននេះ តម្រូវឱ្យសាច់ញាតិបង្កើតតែមួយរូបប៉ុណ្ណោះ ដោយនឹងត្រូវចូលបម្រើប្រទេសជាតិនៅអង្គភាពដែលយោធិន និងកងនគរបាលជាតិ បានបំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ”។

បន្ថែមពីនេះ រដ្ឋាភិបាល ក៏ស្នើឱ្យធនាគារលុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី និង១០លានរៀនចំពោះយោធិនដែលធ្លាក់ខ្លួនពិការនៅសមរភូមិមុខ៕

កម្ពុជាទាត់ចោលការចោ.ទប្រកាន់បែបបំភ្លៃការពិតរបស់ថៃ ពាក់ព័ន្ធនឹងការរំលោ.ភបទឈប់បា.ញ់

0

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាសច្រានចោលយ៉ាងដាច់អហង្គការចំពោះការបំភ្លៃការពិតរបស់ភាគីថៃ ដែលបានចោ.ទប្រកាន់មកលើកម្ពុជាថាបានរំលោ.ភលើបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នា។ កម្ពុជាចាត់ទុកការចោ.ទប្រកាន់ទាំងគ្មានមូលដ្ឋានច្បាស់លាស់នេះ គឺជាគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់សន្តិភាព និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhip1uB4mffIyxKJ2LOt5HIOAw2dz9JmmWFd3wDBfGAnzUub1DcOed_87vjC1Qr3L1JeDMtDGMBMM_wYQLkUNiFPs7QNL9iMAq_frDPRSYKeLpfczGaxCISU_5GtcE0wzTYSzT-1O8SKT6egQUprgvD-aBPRYAQJqvM5tt70mPmb9HzhUXVk6QGeEbVuaHV/s1024/photo_2025-07-30_08-49-55.jpg
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃអង្គារ ទី២៩ ខែកក្កដា បានឲ្យដឹងថា កម្ពុជាសូមធ្វើការបដិសេធការចោ.ទប្រកាន់របស់ថៃអំពីការរំលោ.ភបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នា ព្រោះក្នុងនាមជាភាគីដែលមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព កម្ពុជាបានទទួលយក និងរក្សាបទឈប់បាញ់នេះយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ថាជាការំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiePhCN-r1MU6o_hur7RMp2bUqtzhgvT47vC4NY4YKVsOQXDUjCx1Ff0kJH0o3_8LKeTsmlbMksm_KHaIRaJWNQ0cyuzE2uLejrZTJY6TQLw9YU7govXoL5eMuEUsI03o-jHWUEwKl2YGDoOBKmTjydmUKlWrEv3UvHHXDw0q8a3MJbTtyOib3-5Vo3UqJ_/s640/photo_2025-07-30_08-49-53.jpg

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការចោ.ទប្រកាន់ ដែលមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcu_m5rHyjj_BB7_xozwGvZJnhicdm2_Ehk6ZMRAw7I4VpZa20CO6PWahoY6NJTUZs1uYG1hkIbeT9tJKnN_hlqPU0pnaQGmyZIzgGWt7Ophw1QJJU1vkIhbZbOCeJclO_pNI7i0KuLHPS8eiqy70UmY-v_P1YhFZBCtyqBuYF6GlcruqKWrX727l0UHr/s1280/photo_2025-07-30_08-49-52.jpg

ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជាក៏សូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសមួយ នៅទីក្រុង ពូត្រារៃយ៉ា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលការចូលរួមនេះបានជួយគាំទ្រដល់ដំណើរការនៃកិច្ចសន្ទនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsFGsNR4RUgkui3H5RpPKOCfl1dsrLwEKE0KM2tl6sjvKJDqCf_MJm86SniIeP04DipRWUMWLIR5qkFqKsDn13xi_lxBYXKaVLfgAExPe0s4Dey9pENJIWAzua0XWX7zK4BnF7qzGAqeprQ3Kt4SKY7tamM6SgQq2rLiznxymrbS8D3yHw7M_H_fRv0jGV/s1280/photo_2025-07-30_08-49-48.jpg

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ ចំពោះ ការគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្មារតីរឹងមាំនៃ កិច្ចសហប្រតិបត្តិការពហុភាគី ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមដោយស្ថាបនា ជាមួយប្រទេសថៃ ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងតាមសន្តិវិធីចំពោះ ស្ថានភាពបច្ចុប្បន្ន ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរទៅ វិញទៅមករបស់ប្រជាជាតិទាំងពីរ៕

ធនាគារជាតិកម្ពុជាប្រកាសលុបចោលកម្ចីរបស់យោធិនពលី យោធិនពិការ និងអនុគ្រោះដល់ជនភៀសសឹក

0

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាសម្រេចលុបចោលកម្ចីរបស់អតិថិជនជាយោធិនពលីរហូតដល់ ៨០លានរៀល និងលុបចោលកម្ចីរបស់យោធិនពិការ ចំនួនកម្ចី១០លានរៀល ព្រមទាំងផ្តល់ការអនុគ្រោះផ្សេងៗទៀត ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។ នេះបើយោងតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី វិធានការជួយសម្រាល បន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgit8VVGlm9PWtSKs9Q9HtJYXS9A7lQbs7-fUEB8EW5o-07ICCe4k0v8ggTo0gnt9WAfxJAa4LqNcXm_4do7Djllw2GmOrLha4GPSRVGIanEuFhhLQTAoM4CY53CucOFHV2baTF-L-6cIZFyode6jEEWk6AMx9hPLSv_vn499UJ95pJXnh1V_Xi2nas81O0/s1280/photo_2025-07-30_09-29-36.jpg

ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj6zPhi6wuhsl1dhc688mNG4mV3AKJC22nPY4sdHOAi4mCXdMHAzymfp5N2a1uooQu82eH_gmYs91O0mJlaDy7_Iw1sChPKW_XFntJqvaXB26abRjnZxcFzfocgoBXvwiOz4FKtuzN6lQPaLg-b7WA0jsEYbDpVtaBC5COIZ9POsdldOl1JK80IGe02wvm/s994/524702530_1408764497403502_7661222794726199507_n.jpg

ធនាគារជាតិនៃកម្ពុជា លុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និងលុបចោលកម្ចី១០លានរៀល យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFc-BgUWvjxSQFaxvrEuyA_HaGek1urzfIMnLpEL1gtMfJdId80JbvcKh7wxmKsXOwI2wd5ouelrMfvwYeYGAO0IVv3P1g6bp0YlsG0AJvdETFikamKuUUfs4aYwdB1nO48-A_P_jxUymyQlQ573w63Zdfi8gqZeE5XEnN5uidJU2KzBBRFzFKfdDCjL_/s960/525711281_1308277590866689_7367248801525657883_n.jpg
ធានាគារជាតិ តម្រូវឱ្យគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ លើកលែងការបង់ និងការផាកពិន័យឥណទាន ដល់ជនភៀសសឹក រយៈពេល៣ ចាប់ពីថ្ងៃទី៣០ កក្កដា ដល់៣១ តុលា ២០២៥។
ជាមួយគ្នានេះ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ក៏ត្រូវលើកលែងការបង់ និងផាកពិន័យរយៈពេល៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦ ដល់គ្រួសារយោធិន ដែលកំពុងប្រតិបត្តិការការពារទឹកដីនៅលើសមរភូមិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpExI4zcMUZt2ChiBhJ77u6U-cR5G3itjYaIxvh8kPI6qWaqU9a8T_-J2Gddu6kErdWsiOuNfBzwKOlD4kGsMT_puO8qqXQudsM6ykyXDkn_dM3SL6grXuBvuMWxHr20RX5sfRUbd0bfh20qAvxtQPBUGIHcCzLCH0c2Mnt6staYULr2M1cA6VruAqXd0/s1280/photo_2025-07-30_09-29-39.jpg