ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីការចរចាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងមានការប្រកាសលម្អិតបន្ទាប់ពីបញ្ចប់ការពិភាក្សានៅថ្ងៃទី៧ ខែសីហា នេះ ។ រដ្ឋាភិបាលថៃបានបញ្ជូនលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យដឹកនាំមន្ត្រីពាក់ព័ន្ធទៅចូលរួមកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8T2N5Xf-L488bVM114J1mO2Ssnwpg703Z1vXsM6UdaMeJa-c2c_UNBEPu6Kfa9JvgE1VYjpGqk6sNh_WL3NmrOtWP6CnfZKv2N0PQu_HlHftXy0qVkOKN0n-7m6_3PO1f7dV91QzA4P-DoQZXD0Pya5VtUg7HGKlE18drIv0DyF06NQdn_IMhP0OeMAA/s1024/photo_2025-08-07_10-26-59%20(2).jpg

លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ និងគណៈរដ្ឋមន្ត្រីនៅថៃថា លោកបានជ្រាបព័ត៌មានពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) តាមរយៈលេខាធិការរាយការណ៍ពីលទ្ធផលកិច្ចប្រជុំ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា កន្លងមក គឺមានសញ្ញាវិជ្ជមាន ។ លោកនឹងប្រកាសលម្អិតបន្ថែមទៀតពេលបញ្ចប់ការចរចាកិច្ចប្រជុំ GBC នៅថ្ងៃទី៧ ខែសីហា ។

រដ្ឋាភិបាលថៃបានបញ្ជូនលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យដឹកនាំមន្ត្រីពាក់ព័ន្ធទៅចូលរួមកិច្ចប្រជុំ GBC ដើម្បីឱ្យទទួលបានលទ្ធផលវិជ្ជមាន ។ ប៉ុន្តែលោក ភូមិថាំ វីឆាយ៉ាឆៃ ពុំបានបញ្ជាក់ពីការកំណត់ព្រំដែនរវាងកម្ពុជា-ថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj39UVi4GCSwZzpwVn-jWeEHO9XWX968kL3suLTsg3zDFU0iCPUpqIEyKY6Mindh32Rwl7MOV3dQVGoJ8AQJR5M6beiywS7H0551qQQnmmE4aehIBD1P53KRFPO8iiUyobxu6co1xomTt0RMPHXvXHhl2jBNs1xnCElpr6YtiI9QJDecPq-g8_P0wQ1eBTA/s1024/photo_2025-08-07_10-26-59.jpg

ចំណែកលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិមានទំនុកចិត្តរហូតដល់៩០% ថា ការចរចាកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែសីហា នឹងឈានដល់ការធ្វើកិច្ចព្រមព្រៀង ហើយលោកសង្ឃឹមថា នឹងមានដំណឹងល្អសម្រាប់ពលរដ្ឋថៃ ។ ទោះជាបារម្ភពីការចរចា ប៉ុន្តែការចរចានៅថ្ងៃចុងក្រោយនេះមានប្រទេសផ្សេងៗចូលរួមសង្កេតការណ៍ ។

លោកថា ៖ «ខ្ញុំមានទំនុកចិត្តរហូតដល់៩០% លើការជជែកពិភាក្សាក្នុងកិច្ចប្រជុំ GBC លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែសីហា វានឹងអាចបញ្ចប់ ។ខ្ញុំបានប្រាប់រួចហើយ គឺការចរចាដំណាក់កាលទី១ លំដាប់លេខា, ដំណាក់កាលទី២ លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងដំណាក់កាលទី៣ អនុវត្តជាក់ស្តែង បើអាចអនុវត្តតាមគ្រប់ដំណាក់កាលនឹងជាសញ្ញាវិជ្ជមាន ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃទី៧ ខែសីហា នឹងមានដំណឹងល្អសម្រាប់ពលរដ្ឋថៃ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7JGtGnhdqvYZarUu2RJsmygn1wbacJEiSudgWkjWl1B6dt6rfCYlGvbs9Q6OaumkNPEqSQaXie4aWbaiQh3uOrBYII7tHorz7mQWup2qaOhIjiP2qB2zuTZpBmQdZLYXAWg8wKaDz2A7GC2Vy8l-rX5NC_Y90XUe_o-MyDnmf7byiHzNaxQVWHT12-ifi/s665/photo_2025-08-06_15-57-06.jpg

ការផ្តល់ព័ត៌មានទៅកាន់ពលរដ្ឋមានភាពច្របូកច្របល់ ដោយសាររដ្ឋាភិបាល និងកងទ័ពថៃផ្តល់ព័ត៌មានខុសគ្នា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថា សូមពលរដ្ឋតាមដានព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ពីព្រោះមជ្ឈមណ្ឌលនេះផ្តោតលើការផ្សព្វផ្សាយពីសន្តិសុខ និងស្ថានការណ៍ព្រំដែន ។

រីឯអ្នកនាំពាក្យរដ្ឋាភិបាលនឹងប្រកាសព័ត៌មានផ្សេងៗពាក់ព័ន្ធបន្ថែម ដូចជា ៖ វិធានការជួយសង្គ្រោះ និងផ្តល់ប្រាក់ឧបត្ថម្ភ ហើយក៏សូមទោសពលរដ្ឋផងដែរ ដែលប្រកាសព័ត៌មានដដែលៗ ដោយសារព័ត៌មានខ្លះចាំបាច់ត្រូវប្រកាសឡើងវិញ ព្រោះពលរដ្ឋពុំបានតាមដានព័ត៌មានគ្រប់ពេល ។ អ្នកខ្លះពុំបានមើលព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ទើបរដ្ឋាភិបាលប្រកាសព័ត៌មានជាថ្មីដើម្បីឱ្យពលរដ្ឋទូទាំងប្រទេសជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8F93m5BiYWR6Ur-A0Ty7d93V5ZvdwUf02yhSa6xvNu7DKPhg9DIZ4VsdZ5POGZf3BnhE2oVcOa04crtNTgCpF2zi-1Kamn_NU2QBiZnWLjz707xQv1axd6Muft4_46CHeCB5RUPyYmFS8xZo1RPEVSrDDXcM5rJL8g9x4GEKiIrhQwihVrQGCsypyEb0/s960/photo_2025-08-04_13-35-06.jpg

ក្នុងកិច្ចប្រជុំថ្នាក់លេខាធិការ GBC កម្ពុជា-ថៃ នៅថ្ងៃទី២ ភាគីថៃបានដាក់សំណើចំនួន៨ចំណុចមកកាន់កម្ពុជា រួមមាន ៖
១-ដាច់ខាតត្រូវបញ្ឈប់ការបាញ់គ្នា
២-ការពារជនស៊ីវិល គ្មានការខូចខាតដល់មនុស្ស ផ្ទះសម្បែង ឬដីធ្លី
៣-ហាមបង្កើនចំនួនទ័ព
៤-ហាមចល័តទ័ពនៅតាមព្រំដែន
៥-ជួយសម្របសម្រួលក្នុងការបញ្ជូនត្រឡប់អ្នករបួស និងអ្នកស្លាប់
៦-បង្កើតក្រុមសម្របសម្រួល៤នាក់ សម្រាប់ភាគីទាំងសងខាងដើម្បីដោះស្រាយបញ្ហាជាក់ស្តែង
៧-កែសម្រួលកម្លាំងទ័ពដើម្បីបន្ថយភាពប្រឈមនៅតំបន់ក្តៅ និង
៨-បើសិនឯកភាព នឹងចុះកិច្ចព្រមព្រៀង ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg64vK3pAQL-MDn4GYuiL2p1Vs961_tKDBbav4tJKeESqKle5CCJgQktbo4zJ0eJ_tQe_0QYoatlcYkTYS5hLnpS-lqh3uhQxek9r9Y7K19JnIZBZDcSphsc7FH1AqgLoQRoRN9tYojEOnUxmJUObiFP0MQ_i8DycbP1o08pi2nTSaEWkBjvbPimuvrlEK6/s960/photo_2025-08-04_13-35-06%20(2).jpg

យោងតាមក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ៕