ទឹកដីខ្មែរ ត្រូវតែមានទង់ជាតិខ្មែរ! រំជួលចិត្តណាស់ វីរៈកងទ័ព ទេព ម៉ាឡា បានពលីជីវិតការពារភ្នំទ្រព្យ។ ក្រុមហ៊ុនប៊ូសស្រ្តង សូមគោរពដឹងគុណនូវភាពអង់អាចក្លាហាន និងការលះបង់ដ៏ធំមួយនេះ បានឧបត្ថម្ភ ១០លានរៀល ដើម្បីជួយសម្រួលបន្ទុកខ្លះដល់ក្រុមគ្រួសារ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈកងទ័ព ទេព ម៉ាឡា ដែលបានបាត់បង់កូនប្រុសល្អ ប្ដីល្អ ប៉ុន្តែការពលីមួយនេះ កូនខ្មែរគ្រប់រូបនឹងចងចាំជានិច្ច។
វីរៈកងទ័ព ទេព ម៉ាឡា គឺជាក្រុមកុម្ម៉ង់ដូរពិសេស៩១១ ដែលបានពលីជីវិត ក្នុងបុព្វហេតុចូលរួមវាយបកយកភ្នំទ្រព្យមកឱ្យកម្ពុជាគ្រប់គ្រងវិញទាំងស្រុង និងបានឡើងដោតទង់ជាតិខ្មែរនៅលើភ្នំនោះ។
ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។
បើបងប្អូនចង់ចូលរួមយុទ្ធនាការនេះ បងប្អូនគ្រាន់តែទិញប៊ូសស្រ្តង ១កំប៉ុង ដូចបានជួយកងទ័ពផ្ទាល់ ១,០០០៛ ផងដែរ។
បងប្អូនខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!