ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥ បានអំពាវនាវឲ្យអនុវត្តសកម្មភាពមួយចំនួនជាបន្ទាន់ ដើម្បីជៀសវាងការកើតឡើងវិញនៃជំងឺជីគុងគ៊ុនយ៉ា ដែលជាជំងឺឆ្លងដោយមូសខ្លា ដែលធ្លាប់បានដាក់សម្ពាធលើពិភពលោកកាលពី២០ឆ្នាំមុន ខណៈពេលដែលការរីករាលដាលថ្មីៗ កើតមាននៅតំបន់មហាសមុទ្រឥណ្ឌា និងចាប់ផ្តើមរាលដល់ទ្វីបអឺរ៉ុប និងទ្វីបផ្សេងៗទៀត សូម្បីតែទ្វីបអាស៉ី។ នេះបើតាមសារព័ត៌មាន The Straits Times។.png)
តាមការវាយតម្លៃជាមធ្យម មានប្រជាជនប្រមាណ ៥.៦ ពាន់លាននាក់ រស់នៅក្នុងតំបន់រាលដាលវីរុសនេះ នៅទូទាំងប្រទេសចំនួន ១១៩ ដែលវាអាចបង្កឲ្យមានអាការក្ដៅខ្លួនខ្លាំង ឈឺសន្លាក់ និងពិការភាពអស់រយៈពេលយូរ។ នេះបើតាមវេជ្ជបណ្ឌិត Diana Rojas Alvarez អ្នកជំនាញសុខភាពនៅ WHO បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ។.png)
អ្នកស្រី Diana បាននិយាយថា “យើងកំពុងឃើញប្រវត្តិសាស្ត្រកំពុងតែកើតឡើងវិញហើយ” ដោយអ្នកស្រីបានប្រៀបធៀបទៅនឹងការរាលដាលដ៏ធំនៅឆ្នាំ ២០០៤–២០០៥ ដែលបានប៉ះពាល់ដល់មនុស្សជិតពាក់កណ្តាលលាននាក់ ជាពិសេសនៅតំបន់កោះតូចៗ មុននឹងរាលដាលជុំវិញពិភពលោក។
.png)
ការកើនឡើងថ្មីនេះបានចាប់ផ្ដើមតាំងពីដើមឆ្នាំ ២០២៥ មកម្លេះ ដោយមានការផ្ទុះឡើងខ្លាំងនៅលើកោះក្នុងមហាសមុទ្រឥណ្ឌាដែលធ្លាប់រងផលប៉ះពាល់ពីមុន មានដូចជាកោះ La Réunion, Mayotte និងMauritius ជាដើម។ ពេលនេះ វីរុសកំពុងរាលដល់ប្រទេសផ្សេងៗដូចជា ម៉ាដាហ្គាស្ការ សូម៉ាលី កេនយ៉ា ឥណ្ឌា រួមទាំងប្រទេសចិនផងដែរ។.png)
អ្វីដែលគួរព្រួយបារម្ភ គឺចំនួនករណីរាលដាលកំពុងកើនឡើង និងមានការឆ្លងនៅអឺរ៉ុបផងដែរ។ អ្នកស្រី Diana បាននិយាយថា មានជាង ៨០០ ករណី ដែលត្រូវបានឆ្លងចូលទៅប្រទេសបារាំងចាប់តាំងពីថ្ងៃទី ១ ខែឧសភា មក។ លើសពីនេះ មាន ១២ករណី ឆ្លងក្នុងស្រុកត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូងនៃប្រទេសបារាំង ដែលមានន័យថា អ្នកជំងឺត្រូវបានមូសក្នុងស្រុកខាំ ដោយមិនបានធ្វើដំណើរទៅតំបន់គ្រោះថ្នាក់ឡើយ។ បន្ថែមពីនេះ ក្នុងករណីថ្មីៗនេះគឺមានការឆ្លងនៅប្រទេសចិនផងដែរ ដោយនៅទីក្រុង Foshan មានចំនួនអ្នកឆ្លងជាង ៧០០០នាក់ ហើយ ដែលជាករណីរាតត្បាតធំជាងគេនៅចិន។ លើសពីនេះ ទីក្រុងផ្សេងទៀតដូចជា ហុងកុង ម៉ាកាវ និងខេត្តហ៊ូណាន ក៏មានករណីឆ្លងផងដែរ បើទោះបីជាមានចម្ងាយជាង ៦០០គីឡូម៉ែត្រ ពីទីតាំងចម្លងក៏ដោយ(Foshan)។
គួរបញ្ជាក់ថា ជំងឺជីគុងគ៊ុនយ៉ា គឺជាជំងឺឆ្លងមួយ ដែលឆ្លងតាមរយៈមូសដែលមានផ្ទុកវីរុស ដូចជាមូសប្រភេទ Aedes aegypti និង Aedes albopictus ដែលជាប្រភេទដូចគ្នាទៅនឹងមូសដែលផ្ទុកវីរូសជំងឺគ្រុនឈាម(dengue) និង Zika។ បច្ចុប្បន្នវាមិនទាន់មានការព្យាបាលណាជាក់លាក់ឡើយ។ ទោះជាយ៉ាងណា យើងអាចការពារជំងឺនេះបាន ដោយការសម្លា.ប់ជម្រកមូស ប្រើថ្នាំសម្លា.ប់សត្វល្អិត ព្រមទាំងស្លៀកសម្លៀកបំពាក់ដៃវែងនៅពេលថ្ងៃផងដែរ ព្រោះមូសនេះភាគច្រើនចេញប្រតិ្តបត្តិការតែនៅពេលថ្ងៃ៕










