Home Blog Page 343

ពិតដែរឬទេ! ល្បីថាមានម្ចាស់ប្រ៊េនគ្រឿងសម្អាងឈប់ដាក់លេខកូដថៃ តែយកពីរោងចក្រនៅថៃដដែល

0

ថ្មីៗនេះម្ចាស់ផលិតផលគ្រឿងសម្អាងមួយចំនួនដែលផលិតនិងវេចខ្ចប់នៅប្រទេសថៃបានសម្រេចចិត្តឈប់បន្តផលិតនៅទីនោះទៀតនិងមានការលក់បង្ហើយស្តុកមុននឹងធ្វើនៅរោងចក្រថ្មី។ ទោះយ៉ាងណា លោក សែម រតនា បានបញ្ចេញវីដេអូមួយដោយបញ្ជាក់ថាដៃគូរោងចក្ររបស់លោកដែលធ្លាប់រកស៊ីជាមួយនៅថៃបានបង្ហើបថាមានម្ចាស់ប្រ៊េននៅខ្មែរគឺបានលេងល្បិចឈប់ដាក់លេខកូដនៅប្រទេសថៃប៉ុន្តែគឺយកចេញពីរោងចក្រថៃដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiUW4KGE_4RG92R5GB9HPvGS8LDLdtH3NN4qR8gYuhwi7lkc6BsZIlpdeyaiZ04PWdU7rHgblvFn784VNsSmniU66VcusjB13v0YHutOWHD2xyQGjrtfRnpMZ8oLQXOZSIo-fdLOOU2oKIVoax9bimT69NoQHlYnkT7sK4bW7di9OL2mPUfHYnh4iKYM_m/s2048/image_2025-08-07_11-21-49.png
កាលពីយប់ថ្ងៃទី៦ សីហា លោក សែម រតនា បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «បើផលិតផលរបស់បងផលិតនៅសៀម មុនសង្រ្គាម បងប្រាប់គេត្រង់ទៅ មិនខ្វះខ្មែរយើងជួយទិញ Clear ស្តុកបងឱ្យអស់ទេ តែកុំបោកប្រាស់គាត់ ថាផលិតនៅប្រទេសផ្សេង បើគេចាប់បាន តាមយោបល់ខ្ញុំ បងអាចអត់មានឱកាសជាលើកទី២ទេ»។ ក្នុងវីដេអូនេះលោក សែម រតនា បាននិយាយអំពីដៃគូរោងចក្រនៅប្រទេសថៃដែលធ្លាប់រកស៊ីជាមួយក្រុមហ៊ុនរបស់លោកបានមួយរយៈពេលដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimmmAcwKC1F9i9SwYPG0bJ16QiA7kcp99yK8cgPo2YYy7MA__y3yT9TjUL_98Cm5eq1JOjyXnbYB5W8UGTguFWeKomy0A3nkFCFqGln2omuzQHczvB9dzWRNfXku1DKay8nIzsybVapdNg5yZyeQvGLc9mFsbN7QAggh_HOEFc_MjZ9kBXNOpB3cuvHdIB/s2048/image_2025-08-07_11-21-41.png

លោក សែម រតនា បាននិយាយរៀបរាប់ទៅកាន់ដៃគូរកស៊ីរបស់ខ្លួនអំពីការផ្លាស់ប្តូររោងចក្រថ្មី ហើយរូបមន្តផ្សេងៗ លោកនឹងយកមកវិញទាំងអស់។ លោកបានបន្តទៀតថា ដៃគូរោងចក្រនៅឯថៃបានឆ្លើយតបវិញថា មិនចាំបាច់ប្តូររោងចក្រពីគាត់ក៏បានដែរពីព្រោះក៏មានខាងខ្មែរដែលជាដៃគូរបស់គាត់ គឺមិនចាំបាច់ដាក់បាកូដថៃ ដកអក្សររបស់ប្រទេសថៃចេញគឺខាងរោងចក្រធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzmNoJ2tcHaRn-KEoNa7vFc1YLdQ39d6nKKjm8fYoWFxXw6NGx7nsEUFds-XwaNKcJ-dQt1gnhQ_rtLK7C8Y1VcNpBGEhLh02Q_RsqY2_zayIcrO77k4S2YkwwDWE0RsbDyjmsBX4EB2Ogxvn4_K6N5eTmXiO17MnkcOenu3T9ixMs0rqGfmZTYtA8qkc3/s2048/image_2025-08-07_11-21-47%20(2).png

លោក សែម រតនា បានបន្ថែមថានេះគឺជាបញ្ហាហើយលោកក៏មិនដឹងថាដៃគូដែលខាងរោងចក្រថៃនិយាយគឺជាអ្នកណានោះដែរ ហើយក៏មិនដឹងថាអ្វីដែលខាងរោងចក្រថៃនិយាយគ្រាន់តែជាការលើកទឹកចិត្តលោកឱ្យធ្វើការជាមួយគាត់ ឬវាជាការពិតយ៉ាងណាទេ។ លោក សែម រតនា ថាឧទាហរណ៍បើសិននេះជារឿងពិតតើអ្នកធ្វើបែបនេះមានគិតដល់វីរកងទ័ព និងជនរងគ្រោះដែរឬទេ មានមនសិការជាតិជាខ្មែរដែរឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXV3Mbkj751_joMvbOwQhFpU2zCkHcS2IyO5wOyvG87-1enLV-xLiRyb2TBWOorOlF1Hx89eTvn8EItyfh3-VCMCpo4H1cTLZTwjZOoPUco_w5veQslUKe36I3WgYdiTDFsNLnSU35EjtUR5HZlqfDAjyMsAJzut8ApMIFDQho6BbUinSBZjCDT7uwGIYM/s2048/image_2025-08-07_11-21-48.png

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមថាការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពីបាងកក-ភ្នំពេញ មានការកើនឡើងផងដែរ៕

ភាគហ៊ុនរបស់ Zhao Wei ជាង២លានដុល្លារត្រូវបានបង្កក

0

យោងតាមកាសែត National Business Daily នៅល្ងាចថ្ងៃទី ៤ ខែសីហា តុលាការប្រជាជនក្រុងប៉េកាំងភាគខាងកើតបានសម្រេចបង្កកភាគហ៊ុនរបស់តារាសម្តែងស្រី Zhao Wei ដែលមានតម្លៃ ១៥.៩លានយ័នប្រមាណជាង ២.២លានដុល្លារអាម៉េរិក។ សេចក្តីសម្រេចនេះនឹងចូលជាធរមានចាប់ពីចុងខែកក្កដា សម្រាប់រយៈពេលបីឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPkv1cj5C4rypsDQXbEWkygYhmhh7g4Ome2CHf26sXE_slBHuffpKvKx7sp418NesXwIYcKo26XlOHUbQkTPJLEBuWUUBtb18pniT0CCzClxixN9GM8Ku-jx0KIdHOL3YtZTsnBA8iajZfJsyzxxdIZ7GYv_LkTnqh8u_k11maqwmRNHPV4WaDOLZsA6Z8/s1531/image_2025-08-06_11-07-54.png
ក្នុងអំឡុងពេលនេះ នាងត្រូវបានគេហាមប្រាមពីការជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុនចំនួនបីដែល Zhao Wei កាន់កាប់ភាគហ៊ុន ៩៥%, ៩០% និង ៤.៥% នៃភាគហ៊ុននៅក្នុងក្រុមហ៊ុនទាំងបី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញជំនួញរបស់តារាស្រីរូបនេះបានរួមតូច។ បច្ចុប្បន្ន Zhao Wei បានចូលរួមក្នុងក្រុមហ៊ុនចំនួន ១៦ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ១០ កំពុងដំណើរការ។ នាងគឺជាម្ចាស់ភាគហ៊ុន ឬនាយកនៅក្នុងក្រុមហ៊ុនទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9nn-do-1QoW2Cp8SMxH3ncGR-txOBgTrr-v2jMZkdHgqadrfGLspnci2iVbPt6zwO4A3AAqlWiXvDgGHJUknJPPDQaz94913F0TiWKsb12ZiE9_gr9oWiq-eurxlb026WD0cY_qqRFqkn0XHhuU-RAt6gN3dSnH6-Mf9kMhszTpUdEAHtGvENOoDveLte/s1080/Snapinsta_app_122070818_826897818123941_8931158068431316820_n_1080.jpg
នៅខែមេសា ឆ្នាំ ២០២៤ តារារូបនេះក៏មានចំណែកនៃភាគហ៊ុនរបស់នាងដែលត្រូវបានបង្កកផងដែរ ដែលមានតម្លៃ ៥លានយ័ន រហូតដល់ឆ្នាំ២០២៧ ។

មូលហេតុដែលភាគហ៊ុនរបស់ Zhao Wei ត្រូវបានជាប់គាំងមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។ កន្លងមកនាងមានបញ្ហាមុខជំនួញជាច្រើន។ ក្នុងឆ្នាំ ២០១៩ នាង និងអតីតស្វាមីអ្នកជំនួញ Huang Youlong ត្រូវបានតុលាការបង្គាប់ឱ្យផ្តល់សំណងដល់អ្នកវិនិយោគម្នាក់ឈ្មោះ Wang សម្រាប់ការកុហកក្នុងការផ្តល់ព័ត៌មានភាគហ៊ុន ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដល់អ្នកវិនិយោគនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbu-3hbkDie1KRaGthAhTQhYEqgeXJaS6GjwZ-3CMG1xAWViZhpXrp7XQcOkvir4MWX1nP2GR9fdevKRzx_k5c73m9g2FZRmZvu8Ofq0v8Q6bHxZSFWv4kc9fsjoYq-TEVnM26AAXt2VBzZhMA4qd_uJygNljevjAnECAYUVQ6Pk65ObBt9IrodECHNQPk/s1080/Snapinsta_app_123464195_3232575063536423_1955515595185894264_n_1080.jpg
តារាសម្តែងរូបនេះក៏បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ជាង ៤០០ ដោយសារការផ្តល់ព័ត៌មានមិនពិតក្នុងប្រតិបត្តិការភាគហ៊ុន។ នៅចុងឆ្នាំ ២០១៧ គណៈកម្មការនិយតកម្មមូលបត្រចិនបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ Long Wei ដែលជាគូស្នេហ៍ដែលបានបំពានច្បាប់ដោយប្រើអានុភាពហិរញ្ញវត្ថុ ផ្ទេរភាគហ៊ុន ក្លែងបន្លំទិន្នន័យអាជីវកម្ម និងបង្កើតក្រុមហ៊ុនខ្មោច។ អាជ្ញាធរបានកំណត់ថា សកម្មភាពរបស់ Zhao Wei និង Huang Youlong បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសទីផ្សារភាគហ៊ុន បំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគខ្នាតតូច និងមធ្យម និងប៉ះពាល់ដល់តម្លាភាព និងយុត្តិធម៌នៃទីផ្សារភាគហ៊ុន។ អាជ្ញាធរតម្រូវឱ្យ Zhao Wei និង Huang Youlong កែតម្រូវកំហុសរបស់ពួកគេ និងបង់ប្រាក់ពិន័យចំនួន ៦០ម៉ឺនយ័ន ហើយពួកគេ ត្រូវបានហាមឃាត់មិនឱ្យ ចូលរួមក្នុងទីផ្សាររយៈពេល ៥ ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-JJmI8ajng4qFnsrlVwI3EhR_BwuvML82zRCfS4y8ZNp2i_01zaz1qd8z6hJlxIUOK1GQH0DHHq1cdMBxhTIBf7eGI4FCYtfRrmfO4P0s3nXqdWXMO5_Q32cqF_hyjS9a3TYwyJ7J2ZziQcuQx_iSU1KslqZNGK3P9Gsntb5Kud9wjqBOs5IEZT_gtTrB/s1360/image_2025-05-05_09-49-18%20(2).png
យោងតាម សារព័ត៌មាន The Beijing News បានឱ្យដឹង ថា Zhao Wei និងអតីតស្វាមីធ្លាប់មាន ទ្រព្យសម្បត្តិ ប្រហែល ៧០០ លានដុល្លារ (គិតត្រឹមឆ្នាំ ២០១៩) ដោយសារការវិនិយោគ អាជីវកម្មអចលនទ្រព្យ ស្រា និងការផលិតភាពយន្ត។ កាលពីចុង ឆ្នាំ២០២៤ តារារូបនេះបានប្រកាសថា នាងបានបញ្ចប់អាពាហ៍ពិពាហ៍ ជាមួយលោក Huang Youlong ជាច្រើនឆ្នាំមកហើយ។ អតីតស្វាមីរបស់នាងមានបំណុលជាច្រើន ដែលបច្ចុប្បន្នលោក Huang Youlong មានបំណុលសរុបចំនួន ១.១ ពាន់លានហុងកុង ប្រមាណ ១៤១លានដុល្លារអាម៉េរិក៕

ទាហានថៃភាគខាងត្បូង កំពុងច្រណែ.ននឹងទាហានថៃនៅតាមព្រំដែនព្រោះរដ្ឋភិបាលមានភាពលម្អៀង

0

ថៃ៖ កងកម្លាំងទាហានថៃដែលឈរជើងនៅភាគខាងត្បូងប្រទេស កំពុងខឹ.ងសម្បា.រនឹងរដ្ឋាភិបាលរបស់ខ្លួនថាមានភាពលម្អៀងទៅខាងទាហាននៅតាមព្រំដែនដែលប្រយុទ្ធគ្នាជាមួយកម្ពុជា ខណៈពួកខ្លួនដែលនៅភាគខាងត្បូងឯណេះ ក៏រងគ្រោះដោយសារក្រុមបះបោលផ្ដា.ច់ខ្លួន មានទាំងស្លា.ប់ និងរបួស ប៉ុន្តែមិនសូវទទួលបានការយកចិត្តទុកដាក់នោះទេ។ នេះបើតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaWLJFZWPR_uItsSfBSKPaiSUt4VKPkdLP2-jiudQXzNtSUtgcmbouuv7xRmA2QVpb7CZCQbF4yU-Bv0iurdSKWTyMWU1nBuC6wvUHHRNuJbKod2niISYQVjp7Ozxcz6jtTo84kIO6e1ZxLSMsLhPinNrkOpHWIonrfo9OxIp20-A1tLaWIlIM2AasYsOZ/s1080/photo_2025-08-08_10-06-40%20(2).jpg
នៅថ្ងៃទី8 ខែសីហា ឆ្នាំ2025 សារព័ត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយថា ពេលនេះកងកម្លាំងនៅព្រំដែនភាគខាងត្បូងប្រទេសថៃកំពុងមានការមិនសុខចិត្តជាខ្លាំង នៅពេលគណៈរដ្ឋមន្ត្រីថៃប្រកាសផ្ដល់ប្រាក់ 10លានបាតដល់គ្រួសារទាហានដែលបានស្លា.ប់ក្នុងការប្រយុទ្ធតាមព្រំដែនជាមួយកម្ពុជា និង 8 លានបាតសម្រាប់ជនស៊ីវិលដែលបានស្លា.ប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgehexA5f2MCQxgr2zYEwtH2Qsd6SGMw1WzzJei84ssSDgfbNZSGb-2GEvvjqe_nnC-QS4onG93N20mm67Ur1zqduHfYMjUHbmzRnK2ZS5sK6Xsn9BwRrbC7pi5v0oCJBHyHv_8pKQpTFHGEbRbHLJnDw8f2F7Bhqe4oCcWLr7YO14shkuSiTsWz8ru2Fy7/s960/photo_2025-08-08_10-06-40.jpg
បើតាមការអះអាងរបស់កងកម្លាំងទាហានភាគខាងត្បូងម្នាក់បាននិយាយថា ពួកគេបានប្រឈមមុខនឹងគ្រោះថ្នាក់អស់ជាច្រើនទសវត្សរ៍មកហើយ ខណៈពេលដែលការពារប្រទេសប្រឆាំងនឹងការវា.យប្រហាររបស់ពួកបះបោរមូស្លីម ប៉ុន្តែមិនទទួលបានការគាំទ្រនិងយកចិត្តទុកដាក់ពីរដ្ឋាភិបាលខ្លាំងដូចនេះសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjum3SniKoOoUzw691bHzUzcJ2zAE0gE2FGnvzfWTFFpjxFStFLQE91CLB1wtZi3O8SgRiFwFpetGwStcQ3bHle49L0ZrDGzCNzKHBIsOh9r4wbOGzYCfdu5cTrsB38xW8YX-Njazls_jdTSKiSvvk1ppNW-LLNp_7a42vN-GPIrxJP80xImpomvmqzDCk-/s1280/photo_2025-08-08_10-06-41.jpg

ដោយឡែក នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានថ្លែងថា លោកនឹងទទួលយកសំណើរនេះដើម្បីឱ្យមានភាពយុត្តិធម៌ ប៉ុន្តែលោកពន្យល់ថា ការបង់ប្រាក់សម្រាប់ទាហានពលីនៅក្នុងជម្លោះព្រំដែន គឺជាវិធានការពិសេសមួយក្នុងគោលបំណងលើកកម្ពស់ទឹកចិត្តកងកម្លាំង គ្រួសារកងកម្លាំង និងជនសុីវិលក្នុងស្ថានភាពដែលប្រទេសកំពុងទទួលរងការបំពានពីខាងក្រៅ។ លោក Phumtham បានបញ្ជាក់ថា រដ្ឋកំពុងពិនិត្យមើលគោលនយោបាយសំណងដែលមានស្រាប់សម្រាប់កងកម្លាំងនៅភាគខាងត្បូងហើយ ដើម្បីឲ្យសមស្របនឹងការលះបង់ដែលជួបប្រទះនៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDMAmyPlOPkFw4wbxMbKms1574n09Bw4_m7saRlc_olf294F2VvCn47SD5ieQSccbwk-QYmGBNftnGTNo8_ghLsBfiiBhjiaYZ-xQJtqrrHNu3me0j3_tEEfem0yGjlozUHPlQqpekgJxILKxEMnYYWCrfeEsuibHOqOk39y6BB8UAdVEIUQ26zfP671sx/s1280/photo_2025-08-08_10-06-42.jpg
បញ្ហានេះ ទទួលបានការចាប់អារម្មណ៍ពីមហាជន បន្ទាប់ពីស្នងការនគរបាលលោក Worawit Narattana, អតីតមន្ត្រីកំចាត់គ្រាប់បែ.ក មកពីខេត្តណារ៉ាធីវ៉ាត់ ដែលបានបាត់បង់ជើងទាំងសងខាង ក្នុងហេតុការណ៍បំផ្ទុះនៅតាមដងផ្លូវ បានបង្ហោះនៅលើ Facebookថា៖ «ពួកគេ (សំដៅលើកងកម្លាំងភាគខាងត្បូង) ក៏បានបង្ហូរឈា.ម ស្លា.ប់ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT1ZqCuHqZvv_agiMwnpyvVwZUXVmvmU3ITmuA8YGfHfZ4hfOv25P1F6EFmZutp20jSfIWUFTx28nuB6vx7AnXETIzyrPPWJPciFOzTg9euTtxoJi1B-rAv9M8wJr9XTx-9Qeht6iiX7WbLbgUVMXxQqz8b1hum7Cuxhrja6re0yTUvnnFRU6X17wLF3Gk/s1080/photo_2025-08-08_10-06-42%20(2).jpg

គួរជម្រាបថា ខេត្តនៅភាគខាងត្បូងរបស់ថៃរួមមាន៖ ណារ៉ាធីវ៉ាត់ ប៉ាតានី យ៉ាឡា និងផ្នែកខ្លះនៃសុងក្លា ត្រូវបានកាន់កាប់ដោយក្រុមបះបោរអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយបានឆក់យកជីវិតមនុស្សជាង 7,000 នាក់ ដែលរួមមានទាំងប៉ូលីស ទាហាន មន្រ្តី និងជនសុីវិល ដោយការផ្ទុះអាវុ.ធ និងបំផ្ទុះគ្រាប់បែ.ក។ កន្លងមករដ្ឋាភិបាលថៃ ក៏បានផ្តល់សំណងដល់ជនរងគ្រោះនៃឧបទ្ទវហេតុទាំងនោះបានមួយចំនួនដែរ ប៉ុន្តែសំណងនោះមានភាពមិនស្មើគ្នា និងយឺតយ៉ាវខ្លាំង ជាហេតុធ្វើឲ្យគ្រួសារជាច្រើនអាចទទួលយកបាន និងគ្មានគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ពីរដ្ឋាភិបាល៕

តារាកំប្លែងនាយក្រឹម នៅតែមានគំនិតរើ.សអើ.ង ទៅកាន់អ្នកស្រលាញ់ភេទដូចគ្នា

0

លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម កំពុងធ្វើឱ្យសាធារណជនបញ្ចេញមតិប្រតិកម្មសាជាថ្មីនៅពេលលោកនៅតែមិនទាន់ឈប់មានគំនិតរើសអើងទៅកាន់អ្នកស្រលាញ់ភេទដូចគ្នា។ មហាជនលើកឡើងថាពេលវេលាជាយូរមកហើយបន្ទាប់ពីសម្របសម្រួលជាមួយ ណុប ដាណេ កាលពីឆ្នាំ២០២៣ប៉ុន្តែតារាកំប្លែងជើងចាស់រូបនេះនៅតែមានគំនិតដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQKfn8fmJL5wyOv0SxVjpNRqeyF6dG8ecU2W1Mha8oN6_ik5s9U8mKpzYrv_UBtWCss-xLD0oHkHZsVuHvbCcNxiLnZnQBRXp_0Z-MiaA63-pgYj2fTEPadptV9wQGwDrMccATlgPqfEOuQR3rGe2Gp-h2AO4CfM1OgS3pl0CRWbVzDnKJeg-GvTTSVtrP/s2048/image_2025-08-07_13-25-10.png
វាបានក្លាយជាប្រធានបទជជែកវែកញែកនិងប្រតិកម្មយ៉ាងខ្លាំងនៅថ្ងៃទី៧ សីហា នេះបន្ទាប់ពីតារាកំប្លែង នាយក្រឹម បានឆ្លើយតបទៅកាន់គណនីមួយដែលជីករឿងចាស់របស់លោក។ កាលពីថ្ងៃទី៥ នាយក្រឹម បានបង្ហោះរូបមួយសន្លឹកនិងអមដោយអត្ថន័យថាខ្លួនលោករស់នៅលើទឹកដីខ្មែរ មានពូជពង្សជាតិសាសន៍ខ្មែរឆ្លងកាត់សង្គ្រាមបីជំនាន់។ លោកក៏បានបញ្ជាក់ថា ខ្មែរមិនដែលចង់ឈ្លានពានទឹកដីប្រទេសដទៃ មិនមែនល្មោភសង្គ្រាមឡើយ រួមទាំងអំពាវនាវដល់អន្តរជាតិជួយរកយុត្តិធម៌ដល់ប្រទេសកម្ពុជា សុំឱ្យដោះលែងដល់ទាហានខ្មែរ១៨នាក់ដែលថៃចាប់យកទៅត្រឡប់មកមាតុភូមិវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijeyNsdH2hgu7Ro8lmd1Zf_FIbwtO3pb8X56qQdXreH_-8qHutQGDmcy_TWH5bYSlIJYvw3B5RlnZDY2iM3Ex9asIBpWC9IZ6Mq21rchjKrZyUlx4sarKtjumQoLaS_wfr-3axZQJb8jrkZ5i-uc4wGxuU0AVozOkir5vxFU11InIJ8Uam_nDvwyq9Mqj/s2048/image_2025-08-07_13-25-12.png
យ៉ាងណាមិញ នាយក្រឹម បានធ្វើឱ្យមានរឿងចម្រូងចម្រាសកើតឡើងម្តងទៀតអំពីការរើសអើងម្តងទៀតអំពីអ្នកស្រលាញ់ភេទដូចគ្នាឬហៅថាភេទទី៣។ មានគណនីហ្វេកប៊ុកមួយបានបញ្ចេញមតិលើការបង្ហោះរបស់តារាកំប្លែងជើងចាស់រូបនេះថា «said:ភេទទី៣ធ្វើឱ្យបាត់ធនធានមនុស្ស។ ការខម្មិននេះ នាយក្រឹម បានឆ្លើយតបវិញថា «ថៃមានខ្ទើយច្រើនវាបាត់ធនធានយោធាដោយសារវាអ៊ីចឹងហើយបានជាចាញ់ខ្មែរព្រោះទាហានថៃភាគច្រើនខ្ទើយបានជាចាញ់ទ័ពកម្ពុជាយល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisgKcSSgc9zAY2lFAhKs8kSEvZQFmlXFtn80mASXEvUZOre0czLStemaiKa-aIwxjIuK1CBTPhFIWk5Rw9QemCHcsZA3YJMY9eoiuiiR_GVh_83H9h58yj74R370TuhDMWUBqkXaal_fSJrbU56aigXSDKxJ2ruZa8J7OrHDG8UdSPz5JEXeIPSKpDMYV-/s859/image_2025-08-07_13-25-13.png

ពាក្យសម្តីឆ្លើយតបរបស់នាយក្រឹមអំពីភេទទី៣ នេះហើយបានបង្កឱ្យសាធារណជនបញ្ចេញមតិរិះគន់លោកយ៉ាងចាស់ដៃ។ អ្នកលេងបណ្តាញសង្គមក៏បានលើកទាហានពីររូបរបស់ប្រទេសកម្ពុជាដែលស្រលាញ់ភេទដូចគ្នាប្រយុទ្ធជាមួយសត្រូវ ខណៈទាមទារឱ្យតារាកំប្លែងរូបនេះចេញមុខសូមទោស។ មិនត្រឹមតែប៉ុណ្ណោះអ្នកមួយចំនួនបានបញ្ចេញមតិថាគំនិតរបស់ នាយក្រឹម ដែលរើសអើងភេទទី៣នៅតែដដែលមិនបានធ្វើការផ្លាស់ប្តូរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEaNcjSVWa2EyAXWmrEtUv4Gj0zEhGj4bPinj4qNsXZ4fehnXzWCfFLo781yC9zaU7BD0jMG0OSV9snP0Ifo9IuPq2F5RnY9v7EsqQbyhZbQk3VG0OlcpcMIywaebDJw_yWtvew6mfISMUTak7KVvy21Boeown3Bmt0ijSIZmUf9jvydo2FMojCD7RhGK8/s863/image_2025-08-07_13-22-02.png
គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០២៣ មហាជនបានរិះគន់យ៉ាងខ្លាំងទៅកាន់តារាកំប្លែងនាយក្រឹម ដែលនិយាយទៅកាន់ ណុប ដាណេ អំពីការបាត់បង់ធនធានមនុស្សមិនចង់ឱ្យមានភេទទី៣ច្រើន។ ក្រោយមក នាយក្រឹម និង ណុប ដាណេ បានជួបពិភាក្សាគ្នាជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស រួមទាំងប្រធានសមាគមសិល្បករកម្ពុជា។ បន្ទាប់ពីដោះស្រាយគ្នារួចប្រកបដោយភាពវិជ្ជមានតារាកំប្លែង នាយក្រឹម បាននិយាយថាខ្លួនមិនមានចេតនារើសអើងភេទទី៣នោះទេ បើរើសអើងមែនមិនមែនសម្តែងត្រាប់តាមភេទទី៣ឡើយ៕

ទេព បូព្រឹក្ស ថាផ្ទះលេខ២ជាស.ត្រូវសួពូជជាមួយក្រុមគ្រួសារនាង

0

តារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថានាងនិងគ្រួសាររបស់ខ្លួនសួពូជជាមួយនឹងផ្ទះលេខ២រហូតមិនទោរទន់នោះទេព្រោះអ្វីដែលផ្ទះលេខ២ធ្វើដាក់ខ្មែរមិនមែនតែលើកនេះប៉ុន្តែតាំងពីដូនតាមកម្ល៉េះ។ នៅក្នុងកំឡុងពេលនេះ ទេព បូព្រឹក្ស ថាអ្នកណាក៏ឈឺចាប់ដែរ ហើយគ្មានចាំបាច់អ្វីមានសុជីវធម៌ជាមួយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGKzTVzwnRvRDQybW4o1N3BNImUjCeY9LyA6VPASrndQGzozt1N2n25SZFDRM4mFB3DBAE1Sq13_T9xKLt3ScSQFpjY4aT4ReZallY1NzwZ8dZG29K_b2siuBOZrgme8sAlKRPwD8arT-QSEoZXHz0zaEZpjCrQxSthk6Lt-UKz9OZ2r0q1leh5pew75Pd/s2048/image_2025-08-07_09-10-04.png

កាលពីពេលថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនណែនាំផលិតផលថ្មីដែលជាស្នាដៃរបស់កូនខ្មែរនិងបញ្ជាក់ថាកូនខ្មែរមិនដែលទាល់ច្រកនោះទេ។ ជាមួយនឹងការ Live នេះ ទេព បូព្រឹក្ស បានបង្ហាញការឈឺចាប់ជាមួយជាតិសាសន៍ផ្ទះលេខ២ និងបាននិយាយម៉ាត់ៗដោយមិនខ្លាចរអាឡើយ។ តារាចម្រៀងរូបនេះបានរម្លឹកពីបទ «Top Of The Lady » ដែលអង្គុយលើជាន់ក្បាលសត្រូវឈ្លានពាន ហើយមិនមែនទើបតែឥឡូវនោះទេដែលផ្ទះលេខ២ឈ្លានពានគឺតាំងពីជំនាន់ដូនតាមកម្ល៉េះ។ ទេព បូព្រឹក្ស ថាគ្មានរឿងអ្វីដែលត្រូវខ្វល់នោះទេ នាងគឺ ទេព បូព្រឹក្ស មានប្តីឈ្មោះ ជី ដេវីត គ្រួសាររបស់នាងទាំងមូលផ្តាំតកូនតចៅ សួពូជជាមួយផ្ទះលេខ២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEYpELLQ24UyYn_04D0xf7HUQAaexlIUsCkhfZNRoAxL4PoWgkWEjzBfKvVxAYz7BNwGFWfzt_06ffz1UkpWrLMVVvn3VNnlk7CP3-wNfS7m7ppyNK805LlhxQzLMGWsCYmhHOV9mxH8Dcdgg6LvPHrJTvK_cyYyDG__r6Q6xkwkeU8lpxrykCsUI5R5WW/s2048/image_2025-08-07_09-09-55.png

ទេព បូព្រឹក្ស ថាបើសិនជាមានជាតិក្រោយ កើតជាតិណាៗសុំកើតមកជាខ្មែរទៀត ចងពារជាមួយនឹងផ្ទះលេខ២ហើយនឹងមិនទន់ទោរជាមួយនោះទេ។ តារាចម្រៀងរូបនេះថាជាតិសាសន៍នេះមិនដឹងជាសន្តានអ្វីនោះទេ។ ជាមួយគ្នានេះដែរ ទេព បូព្រឹក្ស ថានាងមានបទចម្រៀងថ្មីហើយជេរជាតិសាសន៍នេះទៀតប៉ុន្តែមិនទាន់ចេញនោះទេ ហើយនាងក៏មិនខ្វល់អ្វីដែរ បើទោះបីជាពេលនេះផេករបស់នាងជាប់ការព្រមានពីក្រុមហ៊ុនហ្វេកប៊ុកក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ngQQbcO-5ja64Xy1uk2ahyphenhyphenEYPi4FW2QtyCf5U-30yW2oFlJRmGe4HcxON_6kmvDqtLbyVgneQ63iNASZ3-qmpwHfs6rfR3GCQhbH2bWzUEvZW_XbT8JV90LaKijEczaTkAfiONMH5ro8tJQzuvMcBBo_zveba6149s9HltGbu_7QvLFo6qUHZmD5aknx/s1280/image_2025-08-07_09-09-59.png

គួរបញ្ជាក់ផងដែរ ទេព បូព្រឹក្ស និង ជី ដេវីត ត្រូវបានមហាជនសម្លឹងឃើញថាជាចលករដ៏រឹងមាំមួយបញ្ចេញសំឡេងរបស់ខ្លួនយ៉ាងខ្លាំងចំពោះអំពើឈ្លានពានរបស់ប្រទេសថៃមកកាន់ខាងកម្ពុជា។ មិនមែនតែខ្វាយខ្វល់លើបណ្តាញសង្គមប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរបានបង្កើតមូលនិធិជួយដល់កងទ័ពនិងជនភៀសសឹកផងដែរដែលជាទង្វើដ៏គួរឱ្យសរសើរ៕

ឡើងចុះខេត្តញឹកញាប់តែតារាកំប្លែង ពាក់មី ថាលំបាកមិនបានមួយចំណិតវីរកងទ័ពការពារទឹកដីនោះទេ

0

តារាកំប្លែង ពាក់មី បានបង្ហាញថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៨០%គឺលោកនៅលើឡានចេញពីផ្ទះម៉ោង៧ព្រឹកដល់ផ្ទះវិញម៉ោង៣-៤ទៀបភ្លឺ ហើយប្រពន្ធរបស់លោកក៏មកលំបាកជាមួយទៀត។ ទោះជាយ៉ាងណា តារាកំប្លែងល្បីឈ្មោះរូបនេះបានបញ្ជាក់ថាដ្បិតតែមានការលំបាកបែបនេះក្តីប៉ុន្តែមិនបានមួយចំណិតវីរកងទ័ពដែលការពារទឹកដីនោះទេ។លោកក៏សង្ឃឹមថាប្រទេសកម្ពុជានឹងមានសន្តិភាពឡើងវិញឆាប់នេះៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8w9PqJ1wanXWphsDg9dor7VzQ2lnROTZfSe9XZadLRkCzr6oD0-HpWEVfodeq7V0uobhpb5keGdk4zjjHMtT_RtKVlPecA4gKhnql_ypyiNRo2Fg9VSXx6Nqp8_fGHgalk27h_zjhWO9lk-MX1GquqiCGldKaqHy7_kLh4OtkNr4jDbj5G4RNDUDDed7g/s1440/image_2025-08-07_10-17-57.png
នៅយប់ថ្ងៃទី៦ សីហា លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានបង្ហោះរូបមួយសន្លឹកនៅលើបណ្តាញសង្គមអមដោយខ្លឹមសារថា «នៅផ្ទះ ដេកស៊ីស្រួល មិនចង់ទេ មកវេទនាតាមប្តី ។ ប៉ុន្មានថ្ងៃនេះ ជីវិតខ្ញុំ80% រស់នៅលើឡានរហូត – ប្រាសាទតាមាន់ ២ដង
– អន្លង់វែង ១ដង – សំរោង ចុងកាល់ ២ដង – ជាំក្សាន្ត ១ដង – ក្រឡាញ់១ ដង
ចេញម៉ោង៧ព្រឹក ដល់ផ្ទះវិញម៉ោង៣ភ្លឺ៤ភ្លឺ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqI4jYqK7y_oKaeqh-Y0uGJJPLvY7wrZoxIz2ensGrbPPCa5CoyO2bFuxp1mrT3GfVsf2jV1XGLpFFqggBwdtFEXKKEUG3Ry8IYK-2hCwdG8j-epm3-fkcW7tpNnGAFl9Ls8yUxx_j6oRw8JBOkhhRx-b3BJ-P41kPkYV-X-FlmL-ho2pt9HE830DrajXS/s2048/image_2025-08-07_10-17-57%20(2).png

ទោះជាបែបនេះក្តីតារាកំប្លែងពាក់មី ថាការលំបាកនេះមិនស្មើនឹងកងទ័ពជួរមុខដែលឈរការពារទឹកដីហូបតែអាហារក្រៀមនោះទេ។ លោកបានរៀបរាប់ថា «ការលំបាកនេះ មិនបានមួយចំណិតនៃការលំបាករបស់វីរកងទ័ពយើងទេ នៅកណ្តាលព្រៃ គេងក្នុងត្រង់សេ ភ្លៀងមកទទឹករងា បែកផុក ហូបបានតែអាហាក្រៀមក្រោះ ព្រោះនៅភ្នំ ក្នុងលេណដ្ឋាន មិនអាចដាំស្លអីបានទេ ពឹងលើកងទ័ពខាងក្រោយ ស្ពាយឡើងភ្នំយកទៅ តស៊ូដើម្បីការពារទឹកដី មានតែពាក្យថាអរគុណនិងដឹងគុណវីរកងទ័ពយើងទាំងអស់ សូមឱ្យប្រទេសយើងឆាប់បានសន្តិភាពត្រឡប់មកវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-DhX97wufCqlVIlYmdU1vpF9tmsXlahc77gLL3XR66bGdCW2zD6-fdsWzyrsb38oKpG2mhCpXVQZI8m42jukFU_rsQOAwH75cl1gcu52UCBbHFX4UXX_f29z8vhrF96HvvJWFKLJlxJhUX9EWk3CQHPkGSz0_9wmVc-7j4duQWnUKAFPKNMuglnVswUee/s1440/image_2025-08-07_10-17-56.png

គួរបញ្ជាក់ផងដែរថាមុននឹងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា តារាកំប្លែងពាក់មី និងគ្រួសារគឺបានទៅលេងប្រាសាទតាក្របី និងបាននាំលោកតាលោកយាយ អ៊ំពូមីង បងប្អូន អ្នកខេត្តស្វាយវៀង វេចនំអន្សម១០០០នំ ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។ នៅពេលប្រទេសជួបទុក្ខលំបាកមានទាំងកងទ័ពពលី រងរបួស ប្រជាពលរដ្ឋស្លូតត្រង់ភៀសសឹកតារាកំប្លែង ពាក់មី ក៏បានស្វះស្វែងក្នុងសកម្មភាពមនុស្សធម៌ផងដែរ៕

ជី ដេវីត ជឿជាក់លើថ្នាក់ដឹកនាំនឹងនាំមកនូវសន្តិភាពពេញលេញ ខណៈអំពាវនាវឱ្យរួបរួមពួតដៃគ្នាតទៀត

0

តារាចម្រៀង ជី ដេវីត នៅតែមានក្តីកង្វក់ចំពោះទាហាន១៨នាក់ដែលពុំទាន់វិលមកមាតុប្រទេសនៅឡើយ។ ទោះយ៉ាងណា សុបិនអាក្រក់រយៈពេល៥ថ្ងៃជាប់គ្នាលោកនៅតែមានក្តីសង្ឃឹមទៅកាន់ថ្នាក់ដឹកនាំយ៉ាងមុតមាំនឹងមានសន្តិភាពពេញលេញវិញ។ លោកក៏បានអំពាវនាវឱ្យខ្មែររួបរួមពួតដៃគ្នាតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPzZxsMt3-JDDqE2GOvHlY7u5KFVv2FXxPSet4vQYhdgvdxeuBK87n_qTRTS5JnybkKFArZ9v9mz3luXZzuL6Ie-ukELiNKMYy74jVbyhPWOuBFeKcZHOy_EO0mVXKcCdDNTV3sWBsk14nAKABmTUUIHQ46r1O7ow2wcJbEEksshWIqHQHd_GA59dg9lZM/s2048/image_2025-07-24_09-28-41.png

នៅយប់ថ្ងៃទី៦ សីហា តារាចម្រៀង ជី ដេវីត បានបង្ហោះសំណេរនៅលើគណនីផ្ទាល់ខ្លួនថា «ក្នុងពេលនេះពួកយើងកំពុងតែឆ្ពោះទៅការសម្របខ្លួននឹងស្ថានការណ៍ប្រៀបដូចជាការក្រោកពីសុបិនអាក្រក់រយៈពេលប្រាំថ្ងៃជាប់គ្នាយ៉ាងដូច្នោះដែរ។ ប៉ុន្តែបងប្អូនវីរជនកងទ័ពយើងទាំង ១៨នាក់ នៅនឹងដៃចោរដំណឹងយ៉ាងណាគឺពុំទាន់សេចក្ដីផ្លូវការនៅឡើយទេ។ ក្នុងនាមខ្ញុំបាទជាម្នាក់ក្នុងចំណោមគ្រប់គ្នា ខ្ញុំមានក្តីសង្ឃឹមជាមួយប្រមុខថ្នាក់ដឹកនាំយ៉ាងមុតមាំថាជាក់នឹងបានមកនូវសន្តិភាពពេញលេញ»។ ជី ដេវីត បន្តរម្លឹកទៀតថា «រឿងខ្លះមិនទាន់បញ្ចប់ទេ សូមបន្តការរួបរួមពួកដៃគ្នាតទៅទៀត។ដោយក្តីគោរព »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxPmO817GuOeNCUP8ioCTYUTRjDEyqmWXuJ0IiAZbRxhoKc72qaFKSEr5XbOmLyvCJZNbkox6wqZ59kO6LHIVV_l-emlwc3jGOpa2W_eITfB4rYAIXz6lKL2BQZr-kAzKSyxJwqTu5xcVQfnKwifZkU_HvmvhvD5JcubUz9ub3nLbHdTcq7kmuW28LKUzO/s2048/image_2025-07-24_09-28-42.png
ស្របពេលដែល ជី ដេវីត នៅតែមានក្តីកង្វក់ចំពោះវីរកងទ័ព១៨នាក់ស្ថិតក្នុងកណ្តប់ដៃហើយបានបង្ហោះលេខរាប់ថតក្រោយពី៥មក០ គឺ ជី ដេវីត រង់ចាំកិច្ចប្រជុំនៅថ្ងៃទី៧ សីហា នេះ អំពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ហើយលទ្ធផលប្រកបដោយភាពវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqLxnBJ5A0FIGFN7gXhKK-P-8eCFF9jfi1GhL-TIFYt-FYtQ_1G9DQQJVAnKKQzIeO-GjLvclTY7RkogAlDdJT8gAg3ef-I6admd4YZ2tZu1xTiSB4DOKZpAcNjQhF77aDmUvI1MF3BckQmuHFoB4FM7WnskSbqrvf6_Im-xYZC41euOJsTJLwWbF_8UAT/s2048/image_2025-07-24_09-28-43.png

ជាមួយនឹងការចែករំលែកអំពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ពីផេកផ្លូវការរបស់ក្រសួងការពារជាតិ ជី ដេវីត បានបន្ថែមនៅក្នុងខម្មិនថា ក្នុងកាលៈទេសៈនេះមានអ្វីពិសេសជាងនេះទៀត បងប្អូនភៀសខ្លួនឆាប់បានទៅផ្ទះវិញ ទាហានឈប់ច្បាំងស្លាប់ និង ឆ្ពោះទៅដំណោះស្រាយជាច្រើនទៀត៕

តារារ៉េបថៃកាកៗ Younggu រករឿង វណ្ណដា មិនបានផលងាកមករករឿង ឡូរីន វិញ

0

ដូចប្រិយមិត្តជ្រាបមកហើយថាតារារ៉េបថៃ Younggu ដែលស្ទើរតែអស់ភាពល្បីទៅហើយនោះបានចេញចម្រៀង Diss Track វណ្ណដា និងបានបង្ហោះរករឿងជាច្រើនទៀតប៉ុន្តែ វណ្ណដា បាននិយាយតបតែម្តងគត់នោះគឺ «អញឪហ្អែង»។ រករឿង វណ្ណដា ច្រើនតែ វណ្ណដា មិនខ្ចីខ្វល់ស្រាប់តែ Younggu ងាកទៅរករឿង ឡូរីន ដែលជាគូស្នេហ៍ វណ្ណដា វិញម្តង ខណៈនាង តបមួយប្រយោគអាចឱ្យតារារ៉េបថៃរូបនេះឆ្អែតបាយបីថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1egPc-5YDpYHY3IcdIi2Ae-EtSR_bj4zuh1dvJUrn8eqXrByLzMOcQcXnjSNBM9YmyGb2pVoa2dm8Gb4Hcp0PWHnaWlpLtz6ukjXbUYWZ91AwciSZgwmtUM82xm_3r8YSIEAubnXSLAMC0hDDrBzlEdA-uB8EqN1wcxOzUPNMrVn0N73ckNMpq4q98ddX/s2048/image_2025-08-07_16-18-05%20(2).png
បន្ទាប់ពី វណ្ណដា បានប្រើសំឡេងរបស់ខ្លួនបង្ហាញទៅកាន់ពិភពលោកអំពីរឿងរ៉ាវពិតជម្លោះព្រំដែនកម្ពុជា-ថៃ ចូលរួមសកម្មភាពមនុស្សធម៌ ចេញបទចម្រៀង ១សីហា គឺបានធ្វើឱ្យប្រជាជនថៃជាច្រើនបានរករឿង វណ្ណដា គ្រប់សព្វបែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះតារារ៉េបថៃទាំងហ្វូងមករក វណ្ណដា តែម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAl5DqTiBj6-3eryZ90uOU2rUvAM8QDavjW80QCrfltJZa88ErfTzVhHvm-63ZwxPqb1yCXGUQ2Q0SANPglCD9HW7R-sjWLE2rkNmVNDPGEmEJDIy3az9UnhUMoBZN-b9jiMnyvPl9ShG_y3mbI_wyya8uSU3JLUwsqp55X2yveKpVIdRo4y31Oc9pw25q/s2280/image_2025-02-15_09-19-02.png

កន្លងមកនេះ តារារ៉េបថៃ Younggu គឺបានចេញចម្រៀង Diss Track វណ្ណដា និងចោទសួរថា វណ្ណដា ជានរណា រហូតដល់ វណ្ណដា មកពីសហរដ្ឋអាម៉េរិកវិញបានឆ្លើយតបទៅកាន់ Younggu វិញថា«អញឪហ្អែង»។ មិនទាន់អស់ចិត្តព្រោះតែប្រជាប្រិយភាពនៅចាញ់ វណ្ណដា ហើយមិនឃើញ វណ្ណដា មានការឆ្លើយតបផ្សេងៗទាំងខំចេញចម្រៀងផង ខំបង្ហោះសារផង Younggu បែរជាងាកទៅរករឿង ឡូរីន ដែលជាគូស្នេហ៍របស់ វណ្ណដា ទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2-72qx9jd8AfZ7Mdx-_3H6gR6GeqkYrnob_aOfTQ9oHHWbWDVgMAmLusD3-fo8S-suI_nsLuVzx4yAJgCJY9ZkVvbmmHQe1v9C17MZq7e5kDV0-KDYyPmYqDRRkUV1iHAa06qC39VWmollmb3bIzToYoOqWWzzO4Z_Cwz9jRByt71Tv1URLYxvo8jgDQ/s1080/SnapInsta_to_472507132_1511653466147923_4440053960485930655_n.jpg
Younggu បានបង្ហោះសារជាបន្តបន្ទាប់និងបានថេកទៅកាន់គណនី ឡូរីន ប៉ុន្តែមិនមែនជាគណនីពិតនោះទេ ប៉ុន្តែជាផេកហ្វេនរបស់នាង។ ហេតុតែចង់បានចំណាប់អារម្មណ៍ខ្លាំងពេក និងការរករឿងនាងមិនឈប់ឈរ ឡូរីន បានយកគណនីពិតប្រាកដរបស់នាងចែករំលែកបន្តពី Younggu ជាមួយនឹងសម្តីថា «វាថីហែង អាបែកក្បាល? អត់ចប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibg54gYiU-xr2zmBujXiuhYpA4kCvh3s_McV1jgMK9q2M_Rn3m0okot9QC0ojfSkKtD4VZCJhgXuM92BnvHLBVsSkjpdrTCNRhbo1NoitzLhBy_VLP7-2AyNjuXA1O9X1SAf0PipMu9OVKXWrLxuWyNVLUgY6EhyphenhyphenlcPI14ApUvUS4C67yo5uQJZbLHY3Hy/s1866/image_2025-02-15_09-18-51%20(2).png

គួរបញ្ជាក់ផងដែរ ឡូរីន បានចេញវីដេអូនិយាយអំពីសង្គ្រាមរវាងខ្មែរ-ថៃ ដែលភាគីថៃជាអ្នកចាប់ផ្តើមសង្គ្រាម និងបានបង្ហោះនៅលើគណនី IG ឡូរីន ត្រូវបានប្រជាជនថៃជាច្រើនចូលមកខម្មិនលើការបង្ហោះរបស់នាង។ មិនខុសពី ឡូរីន នោះទេ វណ្ណដា ក៏ត្រូវជនជាតិថៃសម្រុកចូលមកជេរជាច្រើនទាំងនៅលើបណ្តាញសង្គមហើយ IG របស់លោកមានការធ្លាក់ចំនួនអ្នកតាមដាន៕

រឿងអាស្រូវរបស់ Zhao Lusi លាតត្រដាងផ្នែកងងឹតនៃឧស្សាហកម្មកម្សាន្តចិន

0

ផ្នែកខ្មៅងងឹតជាច្រើននៃឧស្សាហកម្មកម្សាន្តចិនត្រូវបានលាតត្រដាងបន្ទាប់ពីជម្លោះរបស់ Zhao Lusi ជាមួយក្រុមហ៊ុនគ្រប់គ្រងដែលនាងនៅជាមួយអស់រយៈពេល ១០ ឆ្នាំមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitk7Bi7ZTSsUWHHAT64Sl8FG1Bt3Jeea7mxbYI0TFdU3dJdEAJeoheyiB5OoKuUdEpGVVT5_oj4ZyoC0uNZYqkD5EM5umILzY9Q86_6q6aANWFqLnXc6xvM8TGRX7fpElkgtfKSSAwAvIlsG9oYqra4vitUBxDor16P8wR-sYTQfMeOMVk_SUB0WZATJR9/s1024/image_2025-08-07_11-40-29%20(3).png
Zhao Lusi គឺជាតារាស្រីដ៏ល្បីល្បាញបំផុតនៃជំនាន់នៃភាពស្រស់ស្អាតដែលកើតនៅឆ្នាំ១៩៩៨ នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន។ ប៉ុន្តែថ្មីៗនេះ តារាស្រីរូបនេះ បានក្លាយជាចំណុចកណ្តាលនៃមតិសាធារណៈដោយសារតែជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាងគឺ Galaxy Cool Entertainment ។ បន្ទាប់ពីរងនូវភាពអយុត្តិធម៌ជាយូរមកហើយ Zhao Lusi បានសម្រេចចិត្តនិយាយដើម្បីលាតត្រដាងពីការគាបសង្កត់សិល្បករនៅ Galaxy Cool។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcK2Zt91BwH1xnjHX7g7xd4kcnV2l-mvLkioXFvM7lERx4XZktWrim1p2AjGos12NbwihFdZR8qIjJoHcwg_s48HJK1pS7pidt7ACwMVQYfv8W43fApl6qztj1kSThrndgl9Py66VeZ09w0F_P_gDna6_9OtKgmEBX8H467us0qKX_oK6h1VY-RI2Fz_4P/s1356/image_2025-08-07_11-40-29.png

ទំព័រ 163 បានចុះផ្សាយថា Zhao Lusi ហាក់ដូចជា «លែងចង់សង្គ្រោះមុខសម្រាប់ឧស្សាហកម្មកម្សាន្តក្នុងស្រុក»។ ជម្លោះកិច្ចសន្យានេះជាថ្មីម្តងទៀតបានលើកបញ្ហាឈឺចាប់នៅក្នុងឧស្សាហកម្មកម្សាន្តដូចជាអំណាចនៃក្រុមហ៊ុននិងអ្នកមានអំណាចនៅក្នុងឧស្សាហកម្មនេះ; ទំនាក់ទំនងដ៏ស្មុគស្មាញរវាងក្រុមហ៊ុនគ្រប់គ្រង និងសិល្បករ; ឬសម្ពាធ និងសម្ពាធដែលសិល្បករត្រូវប្រឈមមុខ…ហើយត្រូវគេជិះជាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCDufgHa-xD2f4QfP7-NrXReKyz9i3YwW18Q_C-0XSGfSWf4bPs5GwZ-OtLXyFZpiJEBIivrTbdilqqOBlNt0EcHjxPww_D1aQZU41M09bV3GI8hKTqP0wAYHRxDxM-FMNQOlbidFPC-48KhTXe07VvnoyIRkueI4Nx0PMFA8nG9JjEt5WqZqdF4_yuE_6/s1440/image_2025-08-07_11-40-29%20(2).png
Zhao Lusi បាននិយាយថានាងបានចុះកុងត្រាជាមួយ Galaxy Cool Entertainment នៅពេលនាងមានអាយុ ១៧ ឆ្នាំ ហើយនៅឆ្នាំ ២០២៣ តារាស្រីរូបនេះត្រូវបន្តកុងត្រាក្នុងស្ថានភាពលំបាក។
នៅពេលដែល Zhao Lusi បានធ្លាក់ខ្លួនឈឺក្នុងខែធ្នូ ឆ្នាំ២០២៤ ហើយបានផ្អាកសកម្មភាពរបស់នាង ក្រុមហ៊ុន Galaxy Cool បានសន្យាថានឹង «ទទួលខុសត្រូវ»។ ប៉ុន្តែនៅទីបញ្ចប់ តារាស្រីខ្លួនឯងត្រូវបង់ប្រាក់សំណងចំពោះកិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលត្រូវបានលុបចោល និងគម្រោងភាពយន្តដែលត្រូវបញ្ឈប់ការថត។ Galaxy Cool បានគ្រប់គ្រង Zhao Lusi ដោយដកហូតសិទ្ធិធ្វើប្រតិបត្តិការការិយាល័យឯកជនរបស់នាង ដោយគំរាមកំហែងថានាងអាចត្រូវបាន «ហាមឃាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBi7_aO7kUuoANrcZNS9sJWv-1WTUQFZpP1VvZyWCOZrLdwal4XwHMdSloUIMdp1ooQu7UZ0hRYQ5noTgWuu6QH4erln-gePdQGwR5w4w8k5P2C7Hz45CFfYokvBz-J04nG5Up5sssXWkterDbNan5U_7s2vGZpG7VbfBi1aDulY8bqJ5AmcQ0HJh_gpBc/s1797/image_2025-08-07_11-40-30%20(2).png

កាលពីដើមឆ្នាំនេះ Zhao Lusi បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនៅពេលដែលនាងបានទម្លាយថានាងមានជំងឺ ធ្លាក់ទឹកចិត្ត តាំងពីឆ្នាំ ២០១៩ ដែលជាពេលវេលាដែលតារាស្រីរូបនេះត្រូវផ្លាស់ទៅក្រុមហ៊ុនមួយទៀតជាបណ្ដោះអាសន្ន ដោយសារតែ Galaxy Cool ស្ថិតក្នុងដំណាក់កាលក្ស័យធន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUYYpYRhVSiXV2Acky-hEIe-PZUaSkAGFQybZ5g0h6h3aG7-1sQUFTBtVY0Kj2fSiwcNjDM49bgDqP-g3sQQ1gPq62KR79TvdkIiOUXoa4VTKO7L2vqEFfQda10R4vspaG1QX9uMH6xLT0_qtPN6kfilsccoOeAQI0IUWePzkD1mSykGzk9Dh9Az7qvHiT/s1600/image_2025-08-07_11-40-30.png

Zhao Lusi បានបញ្ជាក់ថា នាងត្រូវបានគេធ្វើបាន ចំអក និងរងនូវការអាម៉ាស់ដោយថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានដើរតួនាទី។ អតីតអ្នកគ្រប់គ្រងរបស់នាងបានប្រើយុទ្ធសាស្ត្របំភិតបំភ័យជាច្រើនដើម្បីទាមទារ «ថ្លៃសំណង» ដ៏ធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3SCO4w6kgt06iuOnOzeBOr-iUa9Ymi0DYOSsiIFw1t6rfaVt3aTxU0bbKS63m1tD-HMS-GGj19Flsbqkchnhfa4E1UQuOUDA41bn2g5jFDjAGXR0Gp6eP1AnFFnmnrQaA_ol5GsKC0b_3A46T18CPW8vCGlKT_lp0wW4w-NPdnHEsUmJf5ObP2wklXtqj/s1714/image_2025-08-07_11-40-31.png
នៅពេលដែល Zhao Lusi បានធ្លាក់ខ្លួនឈឺ និងត្រូវប្រើរទេះរុញ Galaxy Cool មិនបាននាំនាងទៅមន្ទីរពេទ្យភ្លាមៗនោះទេ ប៉ុន្តែបានចាក់សោនាងនៅក្នុងសណ្ឋាគារ និងបានអញ្ជើញបូជាចារ្យដើម្បីធ្វើពិធីទៅវិញ។ Zhao Lusi បានស្នើសុំបញ្ចប់កិច្ចសន្យា ប៉ុន្តែក្រុមហ៊ុនតែងតែព្យាយាមពន្យារពេល និងមិនដោះស្រាយបញ្ហានេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaS6UU6oPoEvKr7YpT0etRHWfYQ8jOcpiXKE9wOO64rd7CGvbSPPBPsNvKjOdjBigqWp8rSvOVp2cH29zAKizJkJls9hGxaQCGqNMfAHAIpHseF2KHDgQaWDOq2mOmyPn-dW7caqhvGFhXgGVPkMtVjCjDRV4MSjjYcyGfP9YQP7G_GTjXLOL5RyxcQBqP/s1620/image_2025-08-07_11-40-32%20(2).png

យោងតាម 163 សិល្បករគ្រប់រូបដែលចូលក្នុងឧស្សាហកម្មកម្សាន្តមានសម័យថ្មី គ្រប់គ្រងយ៉ាងងាយស្រួល និងទាញយកផលប្រយោជន៍ពីក្រុមហ៊ុនគ្រប់គ្រង ដែលបន្ទាប់មកក្លាយជាការកេងប្រវ័ញ្ច។ នៅពេលចាប់ផ្តើមអាជីពសិល្បៈ អ្នកសិល្បៈគិតតែពីក្តីស្រមៃរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែខ្វះមូលដ្ឋានច្បាប់ ដូច្នេះពួកគេតែងតែចុះកិច្ចសន្យាមិនយុត្តិធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgclwYxfiBp7n5HRF4CUx-nY4TkntFrtrKnOJWSCoRWfWEeJtYtVEpxuV5Ry37spU6vuuzLzE9qFCs8lj7ADPYAWyHFy51Dt1QViA-w2VyDqlIksj1VV5c9WCtWfX5vrdHzb3txtrhqr41UijIJLM-VbfDVIiHzX_EKNXOFW2Xf9uSXgrd-RkMO98T_FGjp/s1620/image_2025-08-07_11-40-32.png

ពេលគេល្បីកិច្ចសន្យាក៏ក្លាយជាទ្រុងដាក់គុកគេ។ នៅពេលដែលពួកគេចង់ចរចាផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កិច្ចសន្យា វាពិតជាពិបាកណាស់។ វាត្រូវបានគេរាយការណ៍ថានៅពេលដែល Zhang Yixing ឬ Lay Zhang (សមាជិកក្រុម EXO) ចង់បង្កើតស្ទូឌីយ៉ូផ្ទាល់ខ្លួនរបស់លោកនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៥ លោកត្រូវតែទទួលយកសមាមាត្រចែករំលែកប្រាក់ចំណេញ 10:90 ជាមួយ SM Entertainment (ដោយ SM រក្សា ៩០% នៃប្រាក់ចំណូល) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkTay4fQNp6xQoEvmJGJRFP3PhfqvaHNeUMAhUY7kGTrbo-3axAxn2LhVTeMg5wFwYVqojEWclEVxv-9ROTziWM9Zmefske_m-DXztpwRnky70y-BgWmIuFdQtSirrtm6rQkb9j-Wq0aIGknUA8ZPU036dCHrjceW9qUuRHFgOxRRsXVaSrJ7CadMUhp7u/s879/image_2025-08-07_11-41-33%20(2).png

សិល្បករល្បីៗជាច្រើន ទោះបីជួបរឿងអយុត្តិធម៌ក៏ដោយ ក៏នៅតែជ្រើសរើសស៊ូទ្រាំរហូតដល់កិច្ចសន្យារបស់ពួកគេបញ្ចប់ ដើម្បីជៀសវាងបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXMhwAdvsae-KG1fAUVQrvCNtFmQNqifeb1Jiofz2RT-KndPv3kaZADh53LDtnylGcGTVGzdQ2-ixDK79mYpqpoKP873aSyZaldjCyUU1lTcY5xqiVZYebLn5HjPt137BcIjx_Tn5BMJpPcCt-xaWsA6ETfUxsyR7Z1dcwRA1uWJiUrkqCMLJnb3stqJ2w/s960/image_2025-08-07_11-41-33.png

ដូច្នេះហើយ ការផ្លាស់ប្តូររបស់ Zhao Lusi ដើម្បីចាប់ផ្តើមសង្រ្គាមជាមួយក្រុមហ៊ុន គឺជាការផ្លាស់ប្តូរដ៏ប្រថុយប្រថាន។ អ្នកក្នុងឧស្សាហកម្មប៉ាន់ស្មានថា តារាស្រីរូបនេះនឹងត្រូវបង់សំណងយ៉ាងច្រើនប្រសិនបើនាងចង់បញ្ចប់កុងត្រាមុនរយៈពេល ៥ ឆ្នាំ៕

សម្ដេចធិបតីដាក់លិខិតផ្លូវការ ដើម្បីគាំទ្រលោក Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

0

(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតីហ៊ុន ម៉ាណែត បានផ្ញើលិខិតជាផ្លូវការ ទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោក Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីលោកប្រធានាធិបតីរូបនេះបានជួយជ្រោមជ្រែងឲ្យមានបទឈប់បា.ញ់រវាងកម្ពុជានិងថៃ ដើម្បីសុខសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbse_-mgJbjXnewTcaOsUP3oX6q_MPsTrt1WFu6LxDKxuOZ2XMTa8gPV3IShgvJ9H2QKySEbyHAYTdCKISzUW3JQNHfxVglCcwd1lJzqD5foGC7HbgO94s07vHIEyrgO6aKMbD7pCCNr71f9Dlnlf__TdozN9oGycGCl-ZY_OTpHUe0HqJfMGNSC6Xv77v/s990/photo_2025-08-08_08-42-26.jpg
នៅថ្ងៃទី7 ខែសីហា ឆ្នាំ2025 សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីបំណងចង់ឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលបាននូវពានរង្វាន់ណូបែលសន្តិភាព ក្រោយលោកបានផ្ដួចផ្ដើមឲ្យមានបទឈព់បា.ញ់បន្ទាន់ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និង ថៃ ព្រមទាំងនៅបន្តផ្ដល់ការយកចិត្តទុកដាក់តាមដានស្ថានការណ៍នៃការអនុវត្តបទឈប់បា.ញ់រហូតមានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgocewx1VnNcY9jB2vBbhJhh8d47zdsp08M5Jz1oqyt1QAAJv-sUiT4A0By8rCfEtDwIhK8-H-nB_K7KVL9F7CVlrea0RS4kbu6e8go6OSLv1vcdC7k3EP6DPZuflAbQCyPT8C4DfoUQxy6V0K5P6we6E4QrSDIpNXhS8HWGRYeb680akC_18ATBmkWP33x/s1024/photo_2025-08-08_08-42-26%20(2).jpg
សម្ដេចធិបតីបានមានប្រសាសន៍នៅលើទំព័រហ្វេសប៊ុកលោកយ៉ាងដូច្នេះថា៖ ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQVHYCC5mQY1rQvysArlSjbUGmyFHFU9KZ1NCsRibbYuFW-4iXcAUazyiJ57sovN7Gf__Na3olYpnu1Udjp1zDfgmt_B9gGtAwNUn4412ciT4I0K6nu3d0AoHxaCUc0lPghOoQUhd2hnI8maJ5uKJ9-v6eszowfQd10GK2LuPQTRNJsnoptQIpwmK99wEB/s968/photo_2025-08-08_08-42-27.jpg
សម្ដេចបានឲ្យដឹងបន្ថែមថា៖ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmmTNJtczmqCvuNhQ5kNHEuTFi-o8f_9ldEvc7j7t4O7n7ZvGq8LaA94K4wD6oBYkK1dvdroyIGhZRUi713hfO-g1oa3t9_Xhdn2x2puPeTF1AcLpPsAV-rgYTCHmhmFfoMqQ5Wu4DUlnv0oU1tsC2qPdmCqENIXLfqU0TnJUNCF2XFA3xm8LyZOqbvczJ/s1024/photo_2025-08-08_08-42-28.jpg

នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការគាំទ្របេក្ខភាពលោក Trump ក្នុងការទទួលបានពានរង្វាន់ណូបែលសន្តិភាពនេះ ពុំមែនជាការចង់បានរបស់សម្ដេចធិបតីតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូបដែលស្រលាញ់សន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEnOUSQurftD6nb13aNZYEax0XTxqqydB2VTmxmWs8o6c025V4604IoI9SfJwE0svslD821hKDCldki0auZa6FHxJekARgfOfNefoaT6y2bQr52ARdRYfLuRPw0yd6MTWIXNqE3wowI-2KWP0sxSEehjc3VEdX5q3A2NCEk275-oC83nDy7_rjg7T2fu42/s1280/photo_2025-08-08_08-42-27%20(2).jpg

គួរជម្រាបថា ពានរង្វាន់ណូបែលសន្តិភាព គឺជាពានរង្វាន់ពិសេសសម្រាប់ផ្ដល់ឱ្យបុគ្គល ឬអង្គការណាដែលមានស្នាដៃលើការគាំទ្រនិងបង្កើតឲ្យមានសន្តិភាព ស្ថិរភាព លើកកម្ពស់មនុស្សធម៌ និងការចរចាបញ្ចប់ជម្លោះនានាជារៀងរាល់ឆ្នាំ។ វាជាពានរង្វាន់មហាកិត្តិយសអន្តរជាតិមួយ ដែលមិនងាយនឹងធ្លាក់ដល់ដៃជនសាមញ្ញគ្មានការតស៊ូឡើយ។ អ្នកទទួលបានជ័យលាភីនេះ ត្រូវបានចាត់ទុកថាជាបុគ្គលឆ្នើមបំផុត ដែលមានស្នាដៃធំធេងរួមចំណែកជួយជាតិ និងនាំសន្តិភាពជូនដល់ពិភពលោកទាំងមូល៕