(ភ្នំពេញ)៖ ក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ បានបញ្ចប់ទៅដោយជោគជ័យ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌចំនួន 13ចំណុច ដែលក្នុងនោះផ្ដោតសំខាន់ជាងគេទៅលើការបញ្ឈប់សកម្មភាពប្រយុទ្ធ ការក្សាទីតាំងឈរជើងរបស់កងទ័ព ហាមប្រើប្រាស់កម្លាំងទ័ពគ្រប់ប្រភេទប្រឆាំងនឹងជនសុីវិល និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។ លើសពីនេះ កម្ពុជាក៏បានស្នើសុំឲ្យភាគីថៃធ្វើមាតុភូមិនិវត្តន៍ទាហានខ្មែរទាំង18នាក់មកកម្ពុជាវិញ ឲ្យបានឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsilCGX7l8lxK6Us_1-XJ8UlJ6s3IUtGW39Rnn4rY7ZsorWmkBj5J6FQXU4VN1_n0tKKQ5QuAmY1lBvYdO9svhhRgzDzNyPnTqGsF00_og_XQOBSBWvUR5UUM7_NBGDxIzsA4VM8qVkZTZHvsRlgurueeDdo7xkqtmo_Y42JhOy9neL7zLmvEQQRUBVJ1k/s1280/photo_2025-08-07_15-33-17.jpg

កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃចុងក្រោយ ដែលបានធ្វើឡើងនាថ្ងៃព្រហស្បត្តិ៍ទី7 ខែសីហា ឆ្នាំ2025 នេះ បានបិទបញ្ចប់ទៅជាមួយនឹងលទ្ធផលជាវិជ្ជមាន ដោយទាំងកម្ពុជា និង ថៃ បានឯកភាពគ្នាលើចំណុចចំនួន13 រួមមាន៖
1. បញ្ឈប់ការប្រយុទ្ធគ្នា និងជនសុិវិល តាមរយៈអាវុធគ្រប់ប្រភេទ
2. ត្រូវរក្សាទុកស្ថានភាពកម្លាំងយោធានាពេលបច្ចុប្បន្ន ដោយហាមផ្លាស់ទីបន្ថែម ចាប់ពីម៉ោង ២៤:០០ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងមិនអនុញ្ញាតឱ្យមានចលនានៃកងទ័ពដាច់ខាត។
3. ហាមបង្កើនកម្លាំងយោធាគ្រប់តំបន់ទាំងអស់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
4. មិនអនុញ្ញាតឱ្យមានសកម្មភាពខុសប្រក្រតីដូចជា៖ ការបញ្ជូនយន្តហោះ ឬកងទ័ពតាមរយៈដែនអាកាស ឬដែនដីគោក ចូកដែនអធិបតេយ្យរបស់ភាគីមួយទៀតដាច់ខាត។
5. ហាមវា.យប្រហារពលរដ្ឋ ឬគោលដៅស៊ីវិល ក្នុងគ្រប់ករណីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGAOtXV7F83wBMwezyj6oU5w402A9T2xYhkuzzp9WXFrN32URr-lNEdvHbG-aK3hIB-sPr57MzTEedqpUd9scGv8kqBYwMrNM4mBIx091_lulPkAbAGLg-Rf12F3DCA-9snfj7kex7-ZmluEcdsG6STfP928J8iaqf2S-6nLaYMfRc8QL1ADk72DrZtFKZ/s1280/photo_2025-08-07_15-33-23.jpg
6. ត្រូវអនុវត្តច្បាប់អន្តរជាតិមនុស្សធម៌ក្នុងការព្យាបាល និងសង្រ្គោះទាហាន ឬជនសុីវិលដែលរងរបួស និងត្រូវរៀបចំទទួលយកសពទាហានពលីឲ្យបានសមស្របតាមច្បាប់សិទ្ធិមនុស្ស
7. បើមានសង្គ្រាមកើតឡើង ដោយចេតនា ឬអចេតនា ភាគីទាំងពីរត្រូវពិភាក្សានៅកម្រិតក្នុងតំបន់ ដើម្បីបញ្ឈប់ស្ថានការណ៍ឲ្យបានឆាប់បំផុត កុំឱ្យរីករាលដាល។
8. ភាគីយល់ព្រម៖ មានការទំនាក់ទំនងទៀងទាត់រវាងផ្នែកយោធា, រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) និងបង្កើតខ្សែទំនាក់ទំនងផ្ទាល់រវាងរដ្ឋមន្ត្រី និងមេដឹកនាំយោធារវាងប្រទេសទាំងពីរ
9. ហាមផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីជៀសវាងភាពតានតឹងជាថ្មី
10. ទាំងពីរភាគីត្រូវពិចារណារក្សាកិច្ចព្រមព្រៀងថ្ងៃទី ២៨ ខែកក្កដា ២០២៥ ស្ដីពីបទឈប់បា.ញ់ និងមានក្រុមតំណាងសង្កេតការណ៍របស់អាស៊ានដឹកនាំដោយម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio1lOrkxF1HPI59rUPIj970WGQBuB6QAGWsJF7z5jb2Wu7ks-xFA6Y2yr1odkveF8mmN299t_piuTvaJ0nVQHchyphenhyphenRWuS6B4XfuY_9oFNPcPrd4j9PZ2-k-3KK1I9PdFXXw-GhFNL-1bDk5r5xYcVkc2U5AYpURE1tIkGvVVoiDx6DU8QNidc7Kh1VDOgYU/s1280/photo_2025-08-07_15-33-33.jpg
11. ត្រូវអនុវត្តបទឈប់បា.ញ់ដោយមានគណៈកម្មាធិការព្រំដែនតំបន់ RBC ដោយមានសមាជិកអាស៊ានចូលរួមជាអ្នកសង្កេតការណ៍។
12. មុនពេលក្រុមសង្កេតការណ៍អាស៊ានចូលមក ក្រុមក្រុមអ្នកសង្កេតការណ៍ផ្ទៃក្នុងបណ្តោះអាសន្ន (IOT) រវាងកម្ពុជានិងថៃនឹងត្រូវបានបង្កើត ដោយអនុព័ន្ធយោធាអាស៊ាន ដែលដឹកនាំដោយអនុព័ន្ធម៉ាឡេស៊ី ហើយនឹងសង្កេតមើលបទឈប់បាញ់តែនៅក្នុងប្រទេសរបស់ពួកគេប៉ុណ្ណោះ។
13. ភាគីទាំងពីរត្រូវយល់ព្រមរៀបចំកិច្ចប្រជុំ GBC ម្ដងទៀតក្នុងរយៈពេលមួយខែបន្ទាប់ គិតពីថ្ងៃទី ៧ សីហា ២០២៥។ បើមិនដូច្នេះ ពួកគេនឹងបើកកិច្ចប្រជុំ GBC បន្ទាន់មួយផ្សេងទៀត ដូចជាកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីបទឈប់បា.ញ់ម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfqYmXEcTk-f1dUas0zjo7Jyh1hY67baZUx58goPfpHnfysucM7TdPY62fhmsatYkHp4SOZ8smc2stV7DA02MYmGDwn0bzzHFZU-kpd0nnF_y7owQ1c_S_C1yf20ql7t4H92GfiDBk1DWJZEMRLBj6WvslImeQUV9LJ0NRBX9rUmF14za4QnsTBQ1gUdvm/s1280/photo_2025-08-07_15-33-20.jpg

ជាមួយនឹងការឯកភាពគ្នា ទាំង13ចំណុចខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីសាទរចំពោះការសម្រេចបាននេះ។ ទោះជាយ៉ាងណា សម្ដេចបានបញ្ជាក់ថា ភាគីកម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ៕