(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតីហ៊ុន ម៉ាណែត បានផ្ញើលិខិតជាផ្លូវការ ទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោក Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីលោកប្រធានាធិបតីរូបនេះបានជួយជ្រោមជ្រែងឲ្យមានបទឈប់បា.ញ់រវាងកម្ពុជានិងថៃ ដើម្បីសុខសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbse_-mgJbjXnewTcaOsUP3oX6q_MPsTrt1WFu6LxDKxuOZ2XMTa8gPV3IShgvJ9H2QKySEbyHAYTdCKISzUW3JQNHfxVglCcwd1lJzqD5foGC7HbgO94s07vHIEyrgO6aKMbD7pCCNr71f9Dlnlf__TdozN9oGycGCl-ZY_OTpHUe0HqJfMGNSC6Xv77v/s990/photo_2025-08-08_08-42-26.jpg
នៅថ្ងៃទី7 ខែសីហា ឆ្នាំ2025 សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីបំណងចង់ឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលបាននូវពានរង្វាន់ណូបែលសន្តិភាព ក្រោយលោកបានផ្ដួចផ្ដើមឲ្យមានបទឈព់បា.ញ់បន្ទាន់ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និង ថៃ ព្រមទាំងនៅបន្តផ្ដល់ការយកចិត្តទុកដាក់តាមដានស្ថានការណ៍នៃការអនុវត្តបទឈប់បា.ញ់រហូតមានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgocewx1VnNcY9jB2vBbhJhh8d47zdsp08M5Jz1oqyt1QAAJv-sUiT4A0By8rCfEtDwIhK8-H-nB_K7KVL9F7CVlrea0RS4kbu6e8go6OSLv1vcdC7k3EP6DPZuflAbQCyPT8C4DfoUQxy6V0K5P6we6E4QrSDIpNXhS8HWGRYeb680akC_18ATBmkWP33x/s1024/photo_2025-08-08_08-42-26%20(2).jpg
សម្ដេចធិបតីបានមានប្រសាសន៍នៅលើទំព័រហ្វេសប៊ុកលោកយ៉ាងដូច្នេះថា៖ ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQVHYCC5mQY1rQvysArlSjbUGmyFHFU9KZ1NCsRibbYuFW-4iXcAUazyiJ57sovN7Gf__Na3olYpnu1Udjp1zDfgmt_B9gGtAwNUn4412ciT4I0K6nu3d0AoHxaCUc0lPghOoQUhd2hnI8maJ5uKJ9-v6eszowfQd10GK2LuPQTRNJsnoptQIpwmK99wEB/s968/photo_2025-08-08_08-42-27.jpg
សម្ដេចបានឲ្យដឹងបន្ថែមថា៖ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmmTNJtczmqCvuNhQ5kNHEuTFi-o8f_9ldEvc7j7t4O7n7ZvGq8LaA94K4wD6oBYkK1dvdroyIGhZRUi713hfO-g1oa3t9_Xhdn2x2puPeTF1AcLpPsAV-rgYTCHmhmFfoMqQ5Wu4DUlnv0oU1tsC2qPdmCqENIXLfqU0TnJUNCF2XFA3xm8LyZOqbvczJ/s1024/photo_2025-08-08_08-42-28.jpg

នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការគាំទ្របេក្ខភាពលោក Trump ក្នុងការទទួលបានពានរង្វាន់ណូបែលសន្តិភាពនេះ ពុំមែនជាការចង់បានរបស់សម្ដេចធិបតីតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូបដែលស្រលាញ់សន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEnOUSQurftD6nb13aNZYEax0XTxqqydB2VTmxmWs8o6c025V4604IoI9SfJwE0svslD821hKDCldki0auZa6FHxJekARgfOfNefoaT6y2bQr52ARdRYfLuRPw0yd6MTWIXNqE3wowI-2KWP0sxSEehjc3VEdX5q3A2NCEk275-oC83nDy7_rjg7T2fu42/s1280/photo_2025-08-08_08-42-27%20(2).jpg

គួរជម្រាបថា ពានរង្វាន់ណូបែលសន្តិភាព គឺជាពានរង្វាន់ពិសេសសម្រាប់ផ្ដល់ឱ្យបុគ្គល ឬអង្គការណាដែលមានស្នាដៃលើការគាំទ្រនិងបង្កើតឲ្យមានសន្តិភាព ស្ថិរភាព លើកកម្ពស់មនុស្សធម៌ និងការចរចាបញ្ចប់ជម្លោះនានាជារៀងរាល់ឆ្នាំ។ វាជាពានរង្វាន់មហាកិត្តិយសអន្តរជាតិមួយ ដែលមិនងាយនឹងធ្លាក់ដល់ដៃជនសាមញ្ញគ្មានការតស៊ូឡើយ។ អ្នកទទួលបានជ័យលាភីនេះ ត្រូវបានចាត់ទុកថាជាបុគ្គលឆ្នើមបំផុត ដែលមានស្នាដៃធំធេងរួមចំណែកជួយជាតិ និងនាំសន្តិភាពជូនដល់ពិភពលោកទាំងមូល៕