លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម កំពុងធ្វើឱ្យសាធារណជនបញ្ចេញមតិប្រតិកម្មសាជាថ្មីនៅពេលលោកនៅតែមិនទាន់ឈប់មានគំនិតរើសអើងទៅកាន់អ្នកស្រលាញ់ភេទដូចគ្នា។ មហាជនលើកឡើងថាពេលវេលាជាយូរមកហើយបន្ទាប់ពីសម្របសម្រួលជាមួយ ណុប ដាណេ កាលពីឆ្នាំ២០២៣ប៉ុន្តែតារាកំប្លែងជើងចាស់រូបនេះនៅតែមានគំនិតដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQKfn8fmJL5wyOv0SxVjpNRqeyF6dG8ecU2W1Mha8oN6_ik5s9U8mKpzYrv_UBtWCss-xLD0oHkHZsVuHvbCcNxiLnZnQBRXp_0Z-MiaA63-pgYj2fTEPadptV9wQGwDrMccATlgPqfEOuQR3rGe2Gp-h2AO4CfM1OgS3pl0CRWbVzDnKJeg-GvTTSVtrP/s2048/image_2025-08-07_13-25-10.png
វាបានក្លាយជាប្រធានបទជជែកវែកញែកនិងប្រតិកម្មយ៉ាងខ្លាំងនៅថ្ងៃទី៧ សីហា នេះបន្ទាប់ពីតារាកំប្លែង នាយក្រឹម បានឆ្លើយតបទៅកាន់គណនីមួយដែលជីករឿងចាស់របស់លោក។ កាលពីថ្ងៃទី៥ នាយក្រឹម បានបង្ហោះរូបមួយសន្លឹកនិងអមដោយអត្ថន័យថាខ្លួនលោករស់នៅលើទឹកដីខ្មែរ មានពូជពង្សជាតិសាសន៍ខ្មែរឆ្លងកាត់សង្គ្រាមបីជំនាន់។ លោកក៏បានបញ្ជាក់ថា ខ្មែរមិនដែលចង់ឈ្លានពានទឹកដីប្រទេសដទៃ មិនមែនល្មោភសង្គ្រាមឡើយ រួមទាំងអំពាវនាវដល់អន្តរជាតិជួយរកយុត្តិធម៌ដល់ប្រទេសកម្ពុជា សុំឱ្យដោះលែងដល់ទាហានខ្មែរ១៨នាក់ដែលថៃចាប់យកទៅត្រឡប់មកមាតុភូមិវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijeyNsdH2hgu7Ro8lmd1Zf_FIbwtO3pb8X56qQdXreH_-8qHutQGDmcy_TWH5bYSlIJYvw3B5RlnZDY2iM3Ex9asIBpWC9IZ6Mq21rchjKrZyUlx4sarKtjumQoLaS_wfr-3axZQJb8jrkZ5i-uc4wGxuU0AVozOkir5vxFU11InIJ8Uam_nDvwyq9Mqj/s2048/image_2025-08-07_13-25-12.png
យ៉ាងណាមិញ នាយក្រឹម បានធ្វើឱ្យមានរឿងចម្រូងចម្រាសកើតឡើងម្តងទៀតអំពីការរើសអើងម្តងទៀតអំពីអ្នកស្រលាញ់ភេទដូចគ្នាឬហៅថាភេទទី៣។ មានគណនីហ្វេកប៊ុកមួយបានបញ្ចេញមតិលើការបង្ហោះរបស់តារាកំប្លែងជើងចាស់រូបនេះថា «said:ភេទទី៣ធ្វើឱ្យបាត់ធនធានមនុស្ស។ ការខម្មិននេះ នាយក្រឹម បានឆ្លើយតបវិញថា «ថៃមានខ្ទើយច្រើនវាបាត់ធនធានយោធាដោយសារវាអ៊ីចឹងហើយបានជាចាញ់ខ្មែរព្រោះទាហានថៃភាគច្រើនខ្ទើយបានជាចាញ់ទ័ពកម្ពុជាយល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisgKcSSgc9zAY2lFAhKs8kSEvZQFmlXFtn80mASXEvUZOre0czLStemaiKa-aIwxjIuK1CBTPhFIWk5Rw9QemCHcsZA3YJMY9eoiuiiR_GVh_83H9h58yj74R370TuhDMWUBqkXaal_fSJrbU56aigXSDKxJ2ruZa8J7OrHDG8UdSPz5JEXeIPSKpDMYV-/s859/image_2025-08-07_13-25-13.png

ពាក្យសម្តីឆ្លើយតបរបស់នាយក្រឹមអំពីភេទទី៣ នេះហើយបានបង្កឱ្យសាធារណជនបញ្ចេញមតិរិះគន់លោកយ៉ាងចាស់ដៃ។ អ្នកលេងបណ្តាញសង្គមក៏បានលើកទាហានពីររូបរបស់ប្រទេសកម្ពុជាដែលស្រលាញ់ភេទដូចគ្នាប្រយុទ្ធជាមួយសត្រូវ ខណៈទាមទារឱ្យតារាកំប្លែងរូបនេះចេញមុខសូមទោស។ មិនត្រឹមតែប៉ុណ្ណោះអ្នកមួយចំនួនបានបញ្ចេញមតិថាគំនិតរបស់ នាយក្រឹម ដែលរើសអើងភេទទី៣នៅតែដដែលមិនបានធ្វើការផ្លាស់ប្តូរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEaNcjSVWa2EyAXWmrEtUv4Gj0zEhGj4bPinj4qNsXZ4fehnXzWCfFLo781yC9zaU7BD0jMG0OSV9snP0Ifo9IuPq2F5RnY9v7EsqQbyhZbQk3VG0OlcpcMIywaebDJw_yWtvew6mfISMUTak7KVvy21Boeown3Bmt0ijSIZmUf9jvydo2FMojCD7RhGK8/s863/image_2025-08-07_13-22-02.png
គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០២៣ មហាជនបានរិះគន់យ៉ាងខ្លាំងទៅកាន់តារាកំប្លែងនាយក្រឹម ដែលនិយាយទៅកាន់ ណុប ដាណេ អំពីការបាត់បង់ធនធានមនុស្សមិនចង់ឱ្យមានភេទទី៣ច្រើន។ ក្រោយមក នាយក្រឹម និង ណុប ដាណេ បានជួបពិភាក្សាគ្នាជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស រួមទាំងប្រធានសមាគមសិល្បករកម្ពុជា។ បន្ទាប់ពីដោះស្រាយគ្នារួចប្រកបដោយភាពវិជ្ជមានតារាកំប្លែង នាយក្រឹម បាននិយាយថាខ្លួនមិនមានចេតនារើសអើងភេទទី៣នោះទេ បើរើសអើងមែនមិនមែនសម្តែងត្រាប់តាមភេទទី៣ឡើយ៕