តារាចម្រៀង ជី ដេវីត នៅតែមានក្តីកង្វក់ចំពោះទាហាន១៨នាក់ដែលពុំទាន់វិលមកមាតុប្រទេសនៅឡើយ។ ទោះយ៉ាងណា សុបិនអាក្រក់រយៈពេល៥ថ្ងៃជាប់គ្នាលោកនៅតែមានក្តីសង្ឃឹមទៅកាន់ថ្នាក់ដឹកនាំយ៉ាងមុតមាំនឹងមានសន្តិភាពពេញលេញវិញ។ លោកក៏បានអំពាវនាវឱ្យខ្មែររួបរួមពួតដៃគ្នាតទៅទៀត។
នៅយប់ថ្ងៃទី៦ សីហា តារាចម្រៀង ជី ដេវីត បានបង្ហោះសំណេរនៅលើគណនីផ្ទាល់ខ្លួនថា «ក្នុងពេលនេះពួកយើងកំពុងតែឆ្ពោះទៅការសម្របខ្លួននឹងស្ថានការណ៍ប្រៀបដូចជាការក្រោកពីសុបិនអាក្រក់រយៈពេលប្រាំថ្ងៃជាប់គ្នាយ៉ាងដូច្នោះដែរ។ ប៉ុន្តែបងប្អូនវីរជនកងទ័ពយើងទាំង ១៨នាក់ នៅនឹងដៃចោរដំណឹងយ៉ាងណាគឺពុំទាន់សេចក្ដីផ្លូវការនៅឡើយទេ។ ក្នុងនាមខ្ញុំបាទជាម្នាក់ក្នុងចំណោមគ្រប់គ្នា ខ្ញុំមានក្តីសង្ឃឹមជាមួយប្រមុខថ្នាក់ដឹកនាំយ៉ាងមុតមាំថាជាក់នឹងបានមកនូវសន្តិភាពពេញលេញ»។ ជី ដេវីត បន្តរម្លឹកទៀតថា «រឿងខ្លះមិនទាន់បញ្ចប់ទេ សូមបន្តការរួបរួមពួកដៃគ្នាតទៅទៀត។ដោយក្តីគោរព »។

ស្របពេលដែល ជី ដេវីត នៅតែមានក្តីកង្វក់ចំពោះវីរកងទ័ព១៨នាក់ស្ថិតក្នុងកណ្តប់ដៃហើយបានបង្ហោះលេខរាប់ថតក្រោយពី៥មក០ គឺ ជី ដេវីត រង់ចាំកិច្ចប្រជុំនៅថ្ងៃទី៧ សីហា នេះ អំពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ហើយលទ្ធផលប្រកបដោយភាពវិជ្ជមាន។
ជាមួយនឹងការចែករំលែកអំពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ពីផេកផ្លូវការរបស់ក្រសួងការពារជាតិ ជី ដេវីត បានបន្ថែមនៅក្នុងខម្មិនថា ក្នុងកាលៈទេសៈនេះមានអ្វីពិសេសជាងនេះទៀត បងប្អូនភៀសខ្លួនឆាប់បានទៅផ្ទះវិញ ទាហានឈប់ច្បាំងស្លាប់ និង ឆ្ពោះទៅដំណោះស្រាយជាច្រើនទៀត៕










