Home Blog Page 342

ថៃបង្ហាញក្ដីបារម្ភ ខណៈប្រជាជនជាង ១៣លាននាក់កំពុងកើតមានជំងឺផ្លូវចិត្ត

0

ថៃ៖ បញ្ហាសុខភាពផ្លូវចិត្តកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃ ដែលប៉ះពាល់ដល់មនុស្សជាង 13លាននាក់ មានចាប់ពីវ័យជំទង់ ដល់វ័យចំណាស់។ ការរកឃើញនេះបានផ្ដល់ជាក្ដីកង្វល់ធំមួយបន្ថែមទៀតសម្រាប់ប្រទេសថៃ ខណៈមានការអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើការគាំទ្រសហគមន៍ ដើម្បីកែលម្អសុខុមាលភាពផ្លូវចិត្តរបស់ប្រជាជនទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5MK3Svkd0UzT5Njq5aFDOlcXP8Tsv906xXjJ4On5Q1QvbENaB9HhVIhwPj2WSta-D4PTFpGNCv-aFVBwaXCmgenMh43o0yQOg3-fFssFSPW6_NeHqYri_i7ewTwbFzZ8fwQW2Snh1jLCuro8Gp-PjVDG0K7lXP58pHc2sqnejDznkQgHAHOsevEzDRCJH/s960/photo_2025-08-08_11-34-41.jpg
នៅថ្ងៃទី8 ខែសីហា ឆ្នាំ2025 សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា៖ បច្ចុប្បន្ន មានប្រជាជនថៃចំនួនជាង 13.4 លាននាក់ កំពុងជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត នេះបើយោងតាមរបាយការណ៍សុខភាពថៃឆ្នាំ 2025 ដែលចេញផ្សាយរួមគ្នាដោយមូលនិធិលើកកម្ពស់សុខភាពថៃ (ThaiHealth) និងវិទ្យាស្ថានស្រាវជ្រាវប្រជាជន និងសង្គមនៃសាកលវិទ្យាល័យ Mahidol ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOGXWwjFVC28Eu9QC3G4ooNArAvqgWE6UwmLvH7rDX1ibQaRe9dZPntBVb1N_oxTtKowJP26Pc-IMuCWgNg5AoRCDJtNlnEHEOdev9-IGeW0rGIoQUT7PeklAhdLUb97v8Qp8-qonqkJ_DAetR2cJIC-S9SkMEn471gUn225veUmwfjEhgp3gbCDP7fL89/s780/image_2025-08-08_15-20-33.png
របាយការណ៍នេះបានកំណត់លើមនុស្សដែលមានអាយុពី 45 ដល់ 59 ឆ្នាំ ដែលជាក្រុមអាយុ “មុនវ័យចំណាស់” ថាមានកម្រិតសុភមង្គលទាបបំផុតទូទាំងប្រទេស ដែលបង្ហាញពីភាពងាយរងគ្រោះខាងផ្លូវចិត្តកាន់តែខ្លាំងនៅពេលដែលពួកគេចូលនិវត្តន៍។ ចំណែកក្រុមមនុស្សវ័យក្មេងដែលមានអាយុពី 15 ទៅ 29 ឆ្នាំក៏មានហានិភ័យខ្ពស់ផងដែរ ជាមួយនឹងការកើនឡើងនៃភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimf5ERGnoT-bS70Y_9mYuigqjyU8QrzAYApXYDRFK5LdSxVSbcQ_PkBYGiRjpHdlKfCl_Shz2Eg3xhDZpuxzVMQ1QqfTzw4WazY4V9eQ5EUNiy6Q4WUmb5l94sUPel4x84A1FoXSqkBPpEO8CYN-vW12AOWQ_RrGHO6llgYwrDDDf03RUWHUEYujJ9TkPU/s770/photo_2025-08-08_11-34-39.jpg

អ្នកជំនាញផ្នែកផ្លូវចិត្តថៃ បានលើកឡើងថា៖ បញ្ហាទាំងនេះគឺជាប់ពាក់ព័ន្ធទៅនឹងសម្ពាធផ្នែកសិក្សា អំពើហិង្សាក្នុងគ្រួសារ ផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គម ការភ័យខ្លាចថាខ្លួនដើរមិនទាន់សង្គម (FOMO) និងការរំពឹងទុកខ្ពស់ពេកក្នុងការរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTW5Qk9mOoPXokD6s4YtSocnjl0SlKr1RaLVTsfXwQjO7ODtWwlCBVl72PnzmlCOlA3ehkpeIWN62u6x81OjN37tlywTGZYw1x2vx54F72o5gP7WNP-N-FYQSVtfH8mhdpbPANulU5Hk4TGJAU92R3KULX0NS3rVua2fx8qWNEtBT0UKQ57ULHZlwpp7TW/s1280/photo_2025-08-08_11-34-40%20(2).jpg

របាយការណ៍នេះក៏បានលើកឡើងពីកង្វល់សុខភាពសំខាន់ៗចំនួន 10 សម្រាប់ឆ្នាំ 2025 ចាប់ពីផលប៉ះពាល់នៃការកែប្រែច្បាប់គ្រឿងស្រវឹង ការកើនឡើងអំពីចំនួនគ្រោះថ្នាក់លើការប្រើប្រាស់បារីអេឡិចត្រូនិច និងភាពមិនច្បាស់លាស់លើគោលនយោបាយថ្នាំជក់របស់រដ្ឋាភិបាលថៃ និងការពិភាក្សាជុំវិញការបង្កើតសិទ្ធិស្របច្បាប់នៃកាស៊ីណូ ជាហេតុធ្វើឲ្យពលរដ្ឋថៃដែលបានចូលពាក់ព័ន្ធនឹងរឿងទាំងនោះ ចាប់ផ្ដើមជួបនឹងវិបត្តិផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6sIcc2VQn_KYPNWymEh83H6wFUMpcOVY-nvOGOiwMZPqbM1Zhtr1Wxoj_Sl-hTeQLEn2iX9qh4DBnqu7xfl7RcwK1pH3r9sbj2quY_7IVr6ccto2dxGuIKgY7yI-HHDBai8hEK0BLHNBSgtjxdNws887p5N4klLWqLIHKhSk8cwQUSsC534f9PNt7MGKj/s1280/photo_2025-08-08_11-34-40.jpg

គួរជម្រាថា គិតមកត្រឹមឆ្នាំ2025នេះ ប្រទេសថៃមានប្រជាជនសរុបចំនួន 70លាននាក់ ក្នុងនោះបើធៀបនឹង 13.4 លាននាក់នៅក្នុងទិន្នន័យខាងលើបង្ហាញថា ជិត20% នៃប្រជាជនថៃទាំងមូលគឺកំពុងជួបបញ្ហាផ្លូវចិត្ត។ កត្តានេះក៏ត្រូវបានគេពិនិត្យឃើញថា មានជាប់ពាក់ព័ន្ធនឹងការថយចុះនៃអត្រាកំណើតរបស់ប្រទេសថៃផងដែរ ដែលជំរុញឲ្យមានព្រមានអំពីផលប្រឈមផ្នែកប្រជាសាស្រ្ត និងបញ្ហាសេដ្ឋកិច្ចរយៈពេលវែង៕

ស្មាតហ្វូនាស៊េរីថ្មី HONOR X6c តម្លៃ119$ បំពាក់អាវក្រោះការពារទឹក និង អាវក្រោះការពារធ្លាក់ 2 in 1 តាន់360ដឺក្រេ មានAI Button អាចបកប្រែគ្រប់ភាសា បង្ហាញវត្តមានជាផ្លូវការហើយ

0

ក្រុមហ៊ុន ហនណឺ (HONOR) ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនAIស៊េរីថ្មី ម៉ូដែល ហនណឺ អ៊ិចប្រាំមួយស៊ី (HONOR X6c) អាវក្រោះការពារទឹក ការពារធ្លាក់ តាន់360ដឺក្រេ មានមុខងារAI សម្បូរបែប ជាពិសេសអាចបកប្រែគ្រប់ភាសា ដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ 119$ ថែមកាដូសរុប 28$ រួមមានកាសBluetooth, ខេស និង ស្រ្គីន ផ្អើលអ្នកគាំទ្រ និងភ្ញៀវកិត្តិយស និង តារាInfluencers ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZw43IjdoGquEha56xOphLTkbl4ToJjZiRM62MeMIespQVjsZAaj0n-Cg3WIc59e0v2tZx5jj_15ER_l5Xe-qprctKWOuRShoIDdJ6O6sAixJj6m55ydJtKrKtyhEqNhRlckIQR1pV8VKUllgHCxWHW9LO8YkKSzPStuNXG6R_39gOINgR1WcZwoLMLeEj/s4240/DSC09869.JPG

HONOR X6c មិនត្រឹមតែមានរហ័ស្សនាំ អាវក្រោះការពារទឹក ការពារធ្លាក់តែប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរូបរាងស្រស់ទាន់សម័យដូចនឹងទូរសព្ទ I-PHONE បំពាក់នូវបច្ចេកវិទ្យាទំនើបៗ និង លក្ខណៈពិសេសៗ សម្បូរបែបរួមមាន៖

1. អាវក្រោះការពារទឹក និងធ្លាក់ 2 in 1 : HONOR X6c កាន់តែអស្ចារ្យជាមួយនឹងតួខ្លួន តាន់ជាងមុនរហូតដល់ 360ដឺក្រេដែលមានសមត្ថភាពទប់ទល់ជាមួយនឹងការធ្លាក់ មុខ ក្រោយ លើក្រោម គ្រប់ជ្រុង និង សមត្ថភាពពិសេសបន្ថែមមួយទៀតគឺ អាវក្រោះការពារទឺក ក្នុងកម្រិតខ្ពស់ដែលការពារ ជម្រាបទឹក និង ធូលីបានយ់ាងល្អ ធ្វើអោយការប្រើប្រាស់ដោយទំនុកចិត្តនៅក្នុងរដូវភ្លៀងនេះ។
2. បំពាក់មុខងារ AI ដំបូងគេក្នុងតម្លៃ 119$ គួរអោយភ្ញាក់ផ្អើលបំផុតក្នុងឆ្នាំនេះ HONOR X6c គឺជា ទូរស័ព្ទតម្លៃមួយរយស្តើង ដំបូងគេដែលមាននូវ AI គ្រប់មុខក្នុងការប្រើប្រាស់ជាទូទៅប្រចាំថ្ងៃដូចជា :
*Ai Passerby: មានសមត្ថភាពក្នុងការលុបបំបាត់នូវរូបមនុស្សជុំវិញខ្លួនយើងទាំងអស់ដោយចុចតែម្តងតែប៉ុណ្ណោះ។
*Ai Eraser: មានសមត្ថភាពក្នុងការលុបរូប ឬ វត្ថុដែលយើងចង់លុបចេញពីក្នុងរូបរបស់យើង។
*Ai Eye Open: មានសមត្ថភាពក្នុងការធ្វើអោយរូបភាពដែលបិទភ្នែក ផ្លាស់ប្តូរមកបើកភ្នែកវិញយ៉ាងស្រស់ស្អាត។
*Ai Out Painting: មានសមត្ថភាពក្នុងការពង្រីកបន្ថែមនូវរូបភាពរបស់យើង អោយបានធំជាងមុន បំពេញនូវកន្លែងខ្វះចន្លោះ។
*Ai Remove Reflection: មានសមត្ថភាពក្នុងការដកនូវចំណាំងផ្លាតចេញពីរូបភាពទាំងអស់។
*Ai Upscale: មានសមត្ថភាពក្នុងការបំលែងរូបមិនច្បាស់ អោយមកច្បាស់វិញបាន ទោះរូបដែលមិនបានថតនៅក្នុង HONOR X6c ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh09C19wewUHpa86awZ8XNXl5f2RkKclh0J0Iklnf_yq0RabKBoJi9bpySiqm6xiYUPV_FFzf-3NASSPq10BIKSsPIvQrMPA6FJWAjSB8oGWnZ8SbrTbDoAl26uxLq8Hi7afWa4CLiBTskRGASG-nUcJDXa9uUZ1j-R_8y7YJcidFwJaG5Et7Ymjcve86G-/s4240/DSC09908.JPG
3. AI Button បកប្រែគ្រប់ភាសា កន្លែងដែល HONOR X6c មានប្លែកជាងទូរស័ព្ទដទៃទៀតនោះគឺ មាននូវ HONOR AI button ដែលអាចបកប្រែភាសារបានពីគ្រប់ភាសា មកជាភាសាខ្មែរ។ មិនតែប៉ុណ្ណោះវាអាចធ្វើជាប៊ូតុងបើកនូវភ្លើង Flash , កាស្យូ និង Noteកត់ត្រាបានឆាប់រហ័ស។
4. កម្លាំងម៉ាស៊ីន HONOR X6c បានដាក់មកនូវកម្លាំងម៉ាស៊ីន RAM ធំដល់ទៅ 12GB និង ទំហំផ្ទុកដល់ទៅ 256GB ដែលអាចអូសបាននូវកម្មវិធី ធំៗ កាត់រូប កាត់វិដេអូ លេងហ្គេមបានយ៉ាងល្អ និង អាចផ្ទុកនូវ រូបភាព ដល់ទៅ 200,000រូប វិដេអូ ឯកសារ បានយ៉ាងហូរហែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS5K22W7uVvY_DUs88eiv1pWKSng-TUwC6TtICaaumrKzD0wNmbAmbQsR_hX39XZAOrD1bYhsGt88dEq57X0kbseZrRJUZBexUq3BjAcPOYi6WgWc70R-DJXm1rHNSlB7YsVIV8Vk7aZooO_OtJ3QWVTi5Njq5j0bmqQL_SUxWVo3ASGfoNveG5EDt8WYC/s1280/C1384T01.JPG

5. មានទំហំថ្មធំ ប្រើប្រាស់ 2.5ថ្ងៃ (5300mAh)
មាន HONOR X6c ក្នុងដៃលេង Facebook, TIK TOK , YouTube, និងមើលរឿង សាកម្តងប្រើបានដល់ 2.5ថ្ងៃ (5300mAh) ពិសេសមាន Function Ultra Saving Mode សល់ថ្ម 2% អាចប្រើខលចេញចូលបាន 75នាទី។ភ្ជាប់មកនូវកម្លាំងសាកល្បឿនលឿន 35W HONOR Supercharge អាចសាកបាន ពី 0 ទៅ 50% ត្រឹមតែ 30នាទីតែប៉ុណ្ណោះ បន្ថែមពីនោះ វាមាន Super Charge Boost Mode អាចបន្ថែមល្បឿន 10% បន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWCNBysXHn55T8rb8qv6iHBoOMEQwDbMs8ltdABWkbZ-PLKzrP2HKYxL-VSEJ6t2km-oQ4zRg8IMkq87QP7YkTf8SlK7yU92uo1EsWLFomN45lX2Fczc1-8FBJjSgwJbPPRxbq1F2Q-OVTCB-n3iTw-NlQVlRBjVQUIQNxdvInENF62H1oxPFv7-wHtBJP/s1280/C1390T01.JPG
6. Refresh rate 120hz
មិនងាយមានទេក្នុងតម្លៃមួយនេះដែលបានដាក់មកនូវអេក្រង់ដល់ទៅ 120hz ធ្វើអោយភាពរលូនក្នុងការប្រើប្រាស់នៃអេក្រង់មានសភាពរអិលទាំងការប្រើប្រាស់ទូទៅ និង លេងហ្គេម។ អេក្រង់ដែលមានកម្រិតពន្លឺដល់ទៅ 1010 nits ងាយស្រួលប្រើប្រាស់ក្រោមពន្លឺថ្ងៃ និងនៅខាងក្រៅក៏នៅតែងាចមើលអេក្រង់បានល្អដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPOONsX9JN2EoX1EdD_H5s-ezp5AuytlQdrWTgkp5UAxoJLlX6Y0tBSP_s5_qvtzPkIAxm-2ZihHPqJ40GTSyp_1uvoiyhBvnKxWM5uRD1kMzuDCNANm5fO0CBqRztMyLvgnFffZxfpKwZqS0B60ynIxSab8IEQOT_vbPD0ILArieLA-6CcNLrHAhUHVsI/s1280/C1381T01.JPG
7. កាម៉េរាគោលធំ
កាម៉េរ៉ាគោលទំហំ 50MP នឹងអាចហ្សូមឌីជីថលបាន 10X Digital zoom អាចថតវីដេអូក្នុងកម្រិត 1080 និងមានបន្ថែម Flash(ផ្លាស់) ជំនួយមួយគ្រាប់ក្នុងការជំនួយថតក្នុងទីងងឹត។
និយាយជារួម សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់ទូរស័ព្ទចុចប៊ូតុង ទូរសព្ទមួយទឹក ឬក៏ អតិថិជនដែលចង់ឡើងស៊េរី ទូរសព្ទថ្មី គុណភាពខ្ពស់ ភ្ជាប់បច្ចេកវិទ្យាសម្បូរបែប មានការធានាត្រឹមត្រូវ ប៉ុន្តែមានតម្លៃល្អសមរម្យនោះគឺ ស្មានហ្វូនស៊េរីថ្មី 119$ ជាជម្រើសដ៏ល្អបំផុត ព្រោះមានអាវក្រោះការពារទឹក ការពារធ្លាក់ តាន់360ដឺក្រេ មានបំពាក់មុខងារAI សម្បូរ ថែមទាំងមាន AI Button សម្រាប់បកប្រែគ្រប់ភាសាថែមទៀតផង!
អតិថិជនអាចរកជាវ HONOR X6c ក្នុងតម្លៃត្រឹមតែ 119$ ថែមកាដូសរុប 28$ រួមមាន កាសប្លូធូ ខេស និងស្រ្គីនការពារ នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស!

ព្រះសង្ឃ និងញាតិញោមជាង១ពាន់អង្គ/នាក់ រៀបចំពិធីឧទ្ទិសមហាកុសល ជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត

0

(ភ្នំពេញ)៖ ព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទជាង ១ ០០០អង្គ/នាក់ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងបង្សុកូលឧទ្ទិសមហាកុសល យ៉ាងអធិកអធមជូនដល់វីរកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ នេះបើតាមការឲ្យដឹងរបស់ សាលាគណរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje4DR0rSAMZHax_5ELfNG822DvjBz_LT2o-ijmbvyBLpKeUGXwjDOhsnmm846PqP7p69zul9ivTOEy1pcIC_cj63XR36owAVme2kMaoiqz8-Di6BS6eDOmIUtjG2Fzv5vCiNZNUk_8hGyPaiyGbINlPg15robPPmbxgmy9LS7L3l32mGBA5bLetjQjciPR/s1280/photo_2025-08-08_14-00-31.jpg

នៅថ្ងៃទី8 ខែសីហា ឆ្នាំ2025 សាលាគណរាជធានីភ្នំពេញ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វត្តបទុមវតីរាជវរារាម បានដឹកនាំព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទជាង 1 ០០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ព្រះសង្ឃ សមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិពីសត្រូវឈ្លានពាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJVfZYN84BP2qr9ZwdFmmrNl08AC_77IXwnCjyiSw6Z5GqlxK7JnwD0TJt9shLMLEdcTa-7zsD0On0UOVwM5Zg9uxhLlQQk2FbD1ongolDj0fkiwJQ5CE24z-P2StrirrHMwW_MXzunYknwh97-lFKqdUTPPZXOuV3_vdWDxDHasUYTBt0e-jwci4tJsO8/s1280/photo_2025-08-08_14-00-23.jpg
ពិធីនេះមានការធ្វើនមស្ការព្រះរតនត្រ័យ និងសមាធិ ៣០នាទី, សមាទានសីល និងវេរភត្តាហារប្រគេនព្រះសង្ឃ សមណសិស្ស ,ព្រះសង្ឃ បានធ្វើភត្តានុមោទនា បង្សុកូលប្រមូលបុណ្យកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ដើម្បីសេចក្តីសុខសន្តិភាព ស្ថេរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរជាយូរអង្វែងតរៀងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH9rl-jNaFKUbvIoGRbd9Jkg-LDI4oqU9-qLcxpe9URV1CirWbIQMe5vVNAPhA3eqoRELRTg_WndEnGZ6jSlYDeL4UFn0aHTEp_2D3Thbl4KDhIeYO9KFkEJnlagoq8uMpu8JKSWtQzWoPuhB4D29tanpOsHSVEKClmeFoANc1CXmwQw0ezH0649Mv-szi/s1280/photo_2025-08-08_14-00-29.jpg

គួរជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័ស។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ ជាអ្នកចាប់ផ្ដើមវា.យប្រហារមកលើកម្ពុជាមុន នៅចំណុចប្រាសាទតាមាន់ធំ។ សង្រ្គាមដែលបានអូសបន្លាយអស់រយៈពេល៥ថ្ងៃមុនមានបទឈប់បា.ញ់ ដែលចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា នៅម៉ោង២៤៖០០នាទីយប់ បានបណ្ដាលឲ្យវរជនកម្ពុជាចំនួន 45 រូបបានពលីជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihIfIxZDz2D5eKyQ23ThNKbFBPDi26-ay9NH00biIHLcsXlCkX_4bkfhCVWhAP1fx00gUEWfYaP8uXDdgCcFmdFGNjbqVqyYXd9Azt49KjRGt0iEE5ptwf89TDu7o_lGlyF6PhsfVWSLWIwp2ToOTADyKgvbMH4K-g8vwGUUz2s4b5uC7DH6Ddj6Tw20dB/s1280/photo_2025-08-08_14-00-30.jpg

មិនត្រឹមឈ្លានពាន និងវាយប្រហារកម្ពុជាមុននោះទេ យោធាថៃថែមទាំងបានប្រើប្រាស់នូវអាវុធធន់ធ្ងន់ជាច្រើនរួមមានយន្តហោះចម្បាំង F-16 និងគ្រាប់បែ.កចង្កោមជាដើម។ ទាហានឈ្លានពានថៃទាំងនោះបានវា.យប្រហារលើលើមូលដ្ឋានជនសុីវិល ដោយបានបំផ្លិចបំផ្លាញវត្តអារាម, មណ្ឌលសុខភាព, ភូមិឋានប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារជាដើម៕

វៀតណាមក្លាយជាប្រទេសនាំចេញអង្ករច្រើនទៅកាន់ពិភពលោក ស្ថិតក្នុងលំដាប់ទី២

0

ប្រទេសវៀតណាម ៖ សមាគមអ្នកនាំចេញអង្ករថៃឱ្យដឹងថា វៀតណាមបានក្លាយជាប្រទេសនាំចេញអង្ករច្រើនទៅកាន់ពិភពលោក ស្ថិតក្នុងលំដាប់ទី២ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ។ រីឯឥណ្ឌានៅតែជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ទី១ ខណៈថៃធ្លាក់មកលំដាប់ទី៣ ដោយសារពុំអាចប្រកួតប្រជែងតម្លៃអង្ករជាមួយឥណ្ឌា និងវៀតណាមលើទីផ្សារពិភពលោក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghH2bJDhu_81UO3ebFeQx0LQA7cbuWACUU8a54xss_umSxa6RONIX1WPsqj6-pY_NYlbJn4L1LJxxkbYPyWnj2VzyLUdYYZ0fbErJ7b6oh8-eog0vW9e9cWEjXd-Gpqf4K5AM4EbZ6P9dTKQLVOYuSK9GPj00_UXwtxj0CTvq6XftRhfB1MJKDQdx-cOIs/s689/image_2025-08-08_13-56-24%20(2).png
បើតាមទិន្នន័យ គឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ (រយៈពេល៦ខែ) បរិមាណការនាំចេញអង្ករទៅកាន់ពិភពលោករបស់ឥណ្ឌា ស្ថិតក្នុងលំដាប់ទី១ ស្មើនឹង១១លាន៦សែន៨ម៉ឺនតោន កើនឡើង៣៦.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4tcVkGuYk8b9uDA9ffQM-HPY0VFB13adwbI74MuHRfWWnGeamv02YVW86NVHzFtQD9b-E_mFonzzjjJWWnEy_gh2wCKdMQ4R8I6RfM1AfRLjVoN-zxjCCFACO1RnDBfvEBfjx7m654roRmiV3PpIz-UyPMg8ddrHBGFRBc2QDU8v4Lc4K95XYiIA-OJCO/s763/image_2025-08-08_13-56-24.png

បន្ទាប់មក គឺវៀតណាមបាននាំចេញអង្ករទៅកាន់ពិភពលោក លំដាប់ទី២ ស្មើនឹង៤លាន៧សែន២ម៉ឺនតោន កើនឡើង៣.៦% រីឯការនាំចេញអង្កររបស់ថៃ លំដាប់ទី៣ ស្មើនឹង៣លាន៧សែន៣ម៉ឺនតោន ធ្លាក់ចុះ២៧.៣% ។ ក្រៅពីនេះ ការនាំចេញអង្កររបស់ប៉ាគីស្ថាន ស្មើនឹង២លាន៧សែន៦ម៉ឺនតោន ធ្លាក់ចុះ២០.២% និងការនាំចេញអង្ករអាមេរិក ស្មើជាង១លានតោន ធ្លាក់ចុះ២៣.៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ScYRyGgqyj-fHYUkLjVe1QVrodKP9bvtTUiaF25rdmahTd3nWuWrPLmkKCQHvtvRE4JjirPSxhP1MLrbMXZ7V7Lj4J3JUK-TKJC0bnGEAfFyEbHydTJW_AALJm0xPznmQX5Y9wErBeYSO1rJqp3kjdLFeX48yYIEWof2hJsQsAxL8r7c9jjsziDJis5l/s1200/image_2025-08-08_13-56-21%20(2).png

បច្ចុប្បន្ន វៀតណាមបានបង្កើតពូជស្រូវជាច្រើនប្រភេទ និងអាចលក់អង្ករតម្លៃថោកជាងគូប្រជែងក្នុងតំបន់ ដូចជាថៃ ដោយសារវៀតណាមចំណាយដើមទុនផលិតស្រូវទាប ហើយកសិករវៀតណាមផលិតស្រូវជាច្រើនប្រភេទ និងអាចប្រមូលផលស្រូវច្រើនលើកក្នុង១ឆ្នាំៗ ។ វៀតណាមបាននាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗ រួមមាន ៖ ហ្វីលីពីន អាហ្វ្រិក និងចិន ខណៈតម្លៃអង្ករនាំចេញរបស់វៀតណាមក្នុងរយៈពេល៦ខែឆ្នាំនេះ គឺជាមធ្យមស្មើ៥១៧ដុល្លារក្នុង១តោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaxuMuKLp2hJwyyVqQ9_yDeaJSPANqLqv0tljAkC1BkJihOTPLD562bHLtZmTwjUESK5lH1m8_7ofZQiQpc5J6zc4y0FmxUwV4pa9cTu-jPo11jIukgrVyEFXBlL7ekSsL4VwIFpfGPYvQouWGxdrvV5bgOBjp4LoluIZhaFGCu6oZy5pJYkw3KF3tvL24/s1024/image_2025-08-08_13-56-21.png

ដោយឡែក ប្រទេសដែលនាំចូលអង្ករថៃ រួមមាន ៖ អ៊ីរ៉ាក់បាននាំចូលអង្ករថៃ ចំនួន៥៨២,៧០៣តោន ស្មើ១៥.៦% បន្ទាប់មក សហរដ្ឋអាមេរិកបាននាំចូលអង្ករថៃ ចំនួន៤៣០,៦០៣តោន ស្មើ៧.៤% និងអាហ្វ្រិកនាំចូលអង្ករថៃ ចំនួន៣៥៩,០៣១តោន ស្មើ២.៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv2a4fD4pCsaDtWOPhPTx3paFlkB1trpAJVCzW8UodiGA81DdDwThUASrwM37XtCpsBY_dzOxrzOhCkIIyxWbAXj7vb6kSm6JoqyFYVn3C47SNnmyQHi8eklG9m2rp69iwOyrSrP_i1rwLi0YVWHMEZOrWtOtcrUyEx9UoxlpubSwV5WuRh_ZcnZ7Kd64X/s960/image_2025-08-08_13-56-22.png

តាមការលើកឡើងរបស់នាយកសមាគមអ្នកនាំចេញអង្ករថៃ លោក ចារឺន ឡាំថាំម៉ាថាត់ គឺតម្លៃការនាំចេញអង្ករថៃរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ស្មើទឹកប្រាក់ជាង៧ម៉ឺនលានបាត ធ្លាក់ចុះ៣៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។ កាលពីខែកក្កដាកន្លងមក ថៃបាននាំចេញអង្ករជាង៦សែនតោន ដោយសារអ៊ីរ៉ាក់ ចិន ជប៉ុន និងប្រទេសមួយចំនួននៅអាហ្វ្រិកបានបង្កើនការកុម្ម៉ង់ទិញអង្ករថៃមានតម្លៃធ្លាក់ចុះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO5o9Gmqc8wU4PuRgBMv-oW9MUk1bu0wOcqaIYnOLJ4lM4Qkip6syY-qNXeRKMOBqFQf1POi7q3lXBSVEg6_qm6h7OBtKiGP7K7TPM8B0w3z-gaF9v-gaH62OWvb2vS5PS1IUXvVBU-9MIlP5u50JobZm-3T8ZuAdk80yUmrGpbWiIbiPzlX82PWJ04r6P/s900/image_2025-08-08_13-56-23%20(2).png
    ប៉ុន្តែតម្លៃអង្ករថៃនៅចុងខែកក្កដា បានធ្លាក់ចុះជាបន្តបន្ទាប់ ស្របពេលនៅលើទីផ្សារពិភពលោកមានអង្ករលើសតម្រូវការ ដោយសារប្រទេសផលិតអង្ករសំខាន់ៗបានផលិតអង្ករកាន់តែច្រើន ទើបធ្វើឱ្យតម្រូវការនាំចូលអង្កររបស់ប្រទេសនានាធ្លាក់ចុះ ។ ហេតុនេះ នៅលើទីផ្សារពិភពលោកមានការប្រកួតប្រជែងតម្លៃអង្ករយ៉ាងខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_f156zCd8JcmVSvbGSPIcK0lJyLM2FnNP2_JQzGjHSelBHF6vuNbZJ4KkaCAlDIiWegdH1qc5uwZcHzMxFYra2ndDOmDbhMjCFfV6fAoFvkdtuL5x4uoTP9ChhFik9BBHFX48U_1E4eadyBqcfEImh0LwLtT9XL4nrBADm5B0zgsQclxpmiUmZhGC3gMX/s1000/image_2025-08-08_13-56-23.png

មន្ទីរពេទ្យមួយនៅថៃ ត្រូវបានផាកពិន័យ ករណីយកក្រដាសព័ត៌អ្នកជំងឺទៅខ្ចប់អាហារតាមផ្លូវ

0

Ubon Ratchathani៖ មន្ទីរពេទ្យមួយនៅខេត្ត Ubon Ratchathani ប្រទេសថៃ ត្រូវបានផាកពិន័យចំនួន ១,២១ លានបាត ឬ(ប្រហែល ៣៨,៤៦៤ ដុល្លារ) បន្ទាប់ពីមានការលេចធ្លាយថាមន្ទីរពេទ្យនោះបានប្រើប្រាស់ក្រដាសព័ត៌មានអ្នកជំងឺ យកទៅធ្វើជាក្រដាសខ្ចប់អាហារតាមផ្លូវ។ ទោះជាយ៉ាងណា បច្ចុប្បន្នមន្ទីរពេទ្យនោះមិនទាន់ត្រូវបានបញ្ចេញឈ្មោះនៅឡើយនោះទេ។ នេះបើតាមប្រភព បាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq870L4_MCMT_0Q5ES2VOYYwuetjd_M1hzz-bTl3Lz89LA6moq9sxxpS5xpL6AlFAmyK8-2XhOMkzyYDy0iAFTQSA9fZmadKCebUpmvemroPKL6j8Sy2iUBs1J1JAl1N5bw3vLL26qYwZNWeqCp7GsS72n20SPoLFhH-v5Y7aIAAqLOFLlwWUCV4bEZum4/s640/photo_2025-08-08_11-13-22%20(4).jpg
នេះជាករណីមួយ មួយក្នុងចំណោមករណីផ្សេងទៀត ដែលបានរំលោភទិន្នន័យធំៗចំនួនប្រាំ ដែលគណៈកម្មការការពារទិន្នន័យផ្ទាល់ខ្លួន (PDPC) បានប្រកាសកាលពីសប្តាហ៍មុន ដោយក៏មានការផាកពិន័យចំពោះស្ថាប័នផ្សេងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzTmRJn97HnhjlkeKLRKUOz4D8WLZ3HknkNWg3UZBY-xi-OigWoK6Tyq7L7LAG5ROzY5f-lLT-kaeBqV3vA_Pr58_VfzM3GrswMzcIc6T1v8Xollk3VJtDgoyn2H9DVvHqVvEaQYWYuIjGOM9nQLUTYpymhK-E3LbWZmM7vfPWF82CKAMmhiZ4__Yi96m/s1200/photo_2025-08-08_11-13-22.jpg

ទោះជាយ៉ាងណា បញ្ហានេះត្រូវបានបើកកកាយតាំងពីខែឧសភា ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែ ទើបតែប្រកាសនៅឆ្នាំ ២០២៥ នេះ​ប៉ុណ្ណោះ ដោយអ្នកមានឥទ្ធិពលម្នាក់ក្នុងតំបន់ បានបង្ហោះរូបថតក្រដាសព័ត៌មានអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយ ត្រូវបានគេប្រើសម្រាប់ខ្ចប់អាហារតាមផ្លូវដូចជា ដំឡូងផ្អែម និងចេកចៀន ជាដើម។ អ្វីដែលកាន់តែហួសចិត្តនោះ គឺនៅលើក្រដាស គេឃើញមានព័ត៌មានសរុបរបស់អ្នកជំងឺយ៉ាងច្បាស់លាស់ រួមទាំងឯកសារមួយបានបញ្ជាក់ពីអ្នកជំងឺប្រុសឆ្លងជំងឺរលាកថ្លើមប្រភេទ B ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvLdK9fdjwjnJMV054pxoLFwCQnzGtqZL5mKfj4-bz-hoI0-Zh7Hl8qpmqtEYBdCiaLNR5b2JWoOWfrvzDKHjF0FnjqM6fLoMz2MztjDtgcPKLWsLS7__WxAMhvwt-zUPd4rjoCSwC2eKnbSgUBg0nUYWXygizwA3-5he2g6hhLtMgAxFkH7k-meZBLQco/s1280/photo_2025-08-08_11-13-23.jpg

យ៉ាងណាមិញ ការស៊ើបអង្កេតរបស់ PDPC បានរកឃើញថា មានឯកសារពេទ្យសម្ងាត់ជាង ១,០០០ ច្បាប់ ត្រូវបានលេចធ្លាយក្នុងដំណើរការបំផ្លាញឯកសារ។ មន្ទីរពេទ្យបានជួលក្រុមហ៊ុនតូចមួយគ្រប់គ្រងដោយគ្រួសារ ដើម្បីធ្វើការបំផ្លាញ ប៉ុន្តែខ្វះការត្រួតពិនិត្យ។ ជំនួសឱ្យការបំផ្លាញ ក្រុមហ៊ុនបានយកឯកសារទៅរក្សាទុកនៅផ្ទះ ហើយមិនបានជូនដំណឹង បន្ទាប់ពីមានការលេចធ្លាយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwai_3DZOUrjO4GgOAFPUllyeQ6ksNB13WI5Up0bmLWAE909aHG-tyKWjyQURifRGAxTuakN-J3zXHFd2tLc8D_ilwsOJEPc1ilUJACNwtvtrUfkQLwkYW_ti1gLD4_PrBDhKuopLHmDIuS1BcE3AMrCZ2Uau7bdOW_YtS7BjfKj5uv6X6voxillTbor7S/s700/photo_2025-08-08_11-13-22%20(2).jpg
បើតាម PDPC នេះជាការរំលោភច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន ឆ្នាំ ២០១៩ ដែលកំណត់ឱ្យស្ថាប័នសុខាភិបាលថែរក្សាព័ត៌សម្ងាត់របស់អ្នកជំងឺ។ ក្រុមហ៊ុនដែលបោះចោលឯកសារ ឬគ្រប់គ្រងឯកសារមិនបានត្រឹមត្រូវ នឹងត្រូវផាកពិន័យបន្ថែមចំនួន ១៦,៩៤០ បាត ពីបទមិនប្រុងប្រយ័ត្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE0glgHgFgAh1671E2pJdiA2Emj4raKqJqCAxMLV__ZuY5xVB5ZJpkjtm5Wkl9U72BXtkXTT1eIkMIiBB00LVU_iXqzjxffDmRWJSIh8jz6s1L0NG4ZzKn1D-mw9QBaslKvKSI4NgrA_F_po9QGH3tgK0xF3sWfTCojFTOwe7b5eqQZg-VmBguI81mSQd6/s1280/photo_2025-08-08_11-13-22%20(3).jpg

ដោយឡែក ករណីនេះបានបង្កឱ្យមានការខកចិត្ត និងការព្រួយបារម្ភពីសាធារណៈជនយ៉ាងខ្លាំង ពិសេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ព្រោះក្រដាសដែលប្រើសារឡើងវិញអាចមានសារធាតុពុលពីទឹកថ្នាំដែលពុល និងឆ្លងកាត់ដៃមនុស្សជាច្រើន មុននឹងទៅដល់ដៃអ្នកទិញអាហារ៕

ជី ដេវីត លើកទឹកចិត្ត ប៉ីប៉ី ឌី ក្រោយរាងចាលមិនបានសាច់ស៊ីយកឆ្អឹងព្យួរក «រឿងលុយមូលនិធិ»

0

ការបញ្ចេញមតិអវិជ្ជមានបំបាក់ទឹកចិត្តអ្នកខិតខំជួយប្រមូលលុយមូលនិធិជួយដល់ប្រជាជនរងគ្រោះអំពីសង្គ្រាមពិតជាធ្វើឱ្យអ្នកជួយបាក់ស្មារតីណាស់ហើយលែងចង់បន្តការងារមនុស្សធម៌នេះទៀត។ ជាក់ស្តែងដូចជា ប៉ីប៉ី ឌី ជាដើមបាននិយាយម្តងហើយម្តងទៀតរាងចាលរឿងលុយមូលនិធិនិងបាននិយាយថាមិនបានសាច់យកឆ្អឹងព្យួរក។ ឃើញការបាក់ទឹកចិត្តបែបនេះ ជី ដេវីត បានផ្តល់កម្លាំងចិត្តដល់ ប៉ីប៉ី ឌី ឱ្យញែកចេញជាពីរព្រោះមាន១០នាក់ស្អប់១០លាននាក់ស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisru0PQBFUtXW2wDaRXKvGjDqrse1_t2eRD0-bhN9o6NsivV0zaHuN2Ep2HyqeNqu0SxkeqAqZMUuMPpHflntdODhGLJRu_OP8MXo3oJzZLdPidNfwPL5xGIb1X0BdtJHn3W4bwmeuPe2Q7y5aQZOGVvvr40_u1pxd8zYUBAwlcPaOhvGXvh_XpzmLZZqj/s1213/image_2025-08-08_10-23-51%20(2).png

នៅវេលាម៉ោង១យប់ឈានចូលថ្ងៃទី៨ សីហា ប៉ីប៉ី ឌី បានចែករំលែកវីដេអូមួយអមដោយសម្តីថា « ដឹងថាកន្លែងខ្ញុំកំពុងឈរហ្នឹង នៅកន្លែងណាឬអត់?ណ្ហើយ ខ្ញុំអត់ចង់រៀបរាប់ទេតែពេលខ្លះឃើញcmtអវិជ្ជមានម្តងៗ ខ្ញុំស្បថថាឈប់ហើយ ប្រៀបដូចសាច់មិនបានស៊ីយកឆ្អឹងព្យួរក»។ ប៉ីប៉ី ឌី បានបន្ថែមក្នុងផ្នែកបញ្ចេញមតិយោបល់ទៀតថា «ខ្ញុំក៏មិនគិតថានឹងបញ្ចេញរូបភាពនិងវីដេអូនៅកន្លែងហ្នឹងដែរ តែអូសឃើញនៅភ័យមិនទាន់បាត់ផងតែអ្វីដែលខំប្រឹង នៅតែមិនបានល្អក្នុងក្រសែភ្នែកមនុស្សមួយចំនួន…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkQytBAt5qxr4cbLYhsitnjJpdtCo_5bTSW-vTJR95o2Q1YiCVMi-X3yBRI6nrmOwCHhmGEHLuLr_8CgtOCD22Vq2sIkZha6XbLGIZnOU7pAJNa6i-SCnA_hHzHfobfVvCWvSibVkCGvgsRvDCkjK44oFY2W8SYeJglM1n1xsy6qp4duZ_A9WNMD3ZEUgi/s1980/image_2025-08-08_10-23-52.png

ការបង្ហាញនូវអារម្មណ៍បែបនេះបានធ្វើឱ្យអ្នកគាំទ្រមិត្តរួមអាជីពសិល្បៈជាច្រើនបានផ្តល់កម្លាំងចិត្តទៅកាន់ ប៉ីប៉ី ឌី ក្នុងនោះក៏មានតារាចម្រៀង ជី ដេវីត ផងដែរ។ ជី ដេវីត បានលើកទឹកចិត្ត ប៉ីប៉ី ឌី ថា «បងសុខភាពផ្លូវចិត្តជារឿងសំខាន់ បងដើរមកឆ្ងាយហើយ វែកវាជាពីរទៅកុំឱ្យវាចូលគ្នា ព្រោះវាអាចឱ្យទ្រូងយើងតឹងដកដង្ហើមពិបាក។ ១០នាក់ស្អប់ ១០លាននាក់ស្រលាញ់និងយល់ពីចិត្តយើង ទោះជាចុងក្រោយមានតែម្នាក់ដែលនៅតែយល់ពីយើងច្បាស់ក៏ជាតម្លៃមហាសាលដែរ។ បងធ្វើត្រូវហើយ តែសារជាតិជាមនុស្សនិងធម្មជាតិគឺត្រូវតែមានពីរផ្លូវ ស្អប់ & ស្រលាញ់ , រីករាយ និង ទុក្ខសោក , ទោះថ្នាំព្យាបាលជំងឺមហារីកជា ក៏គង់និងត្រូវប៉ះពាល់ដល់សេរីរាង្គយើងផ្សេងទៀតដែរ។ សូមថែរក្សាសុខភាព ដើរទៅមុខទៀតបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYNtPCobO5wUMh_lB-0CD5QFK24fJrUU0HCL2BrQuNDmzCQRi3nqAeBJqyhFQniCfr-C2zpCuO_UlWTl0i-JEx_Dos7mNdiIUksmlEHNFr1uqyqcX49Cpnp5KoIr1lotMibG0Oz2ZaCQyxEPHJxhO8f6gcOqsSA7xMy6COpfTOV1NGoOi5jbdfaEOydmQ/s2048/image_2025-07-24_09-28-43.png

គួរបញ្ជាក់ផងដែរថា ប៉ីប៉ី ឌី ទទួលបានមតិអវិជ្ជមានមួយចំនួនតូចគឺបានវាយប្រហារអំពីលុយមូលនិធិដែលមានចំនួនច្រើននិងមានគំនិតអគតិថា ប៉ីប៉ី ឌី កិបគេងលុយមូលនិធិយកលុយទៅទិញឡានទំនើប។ ប៉ីប៉ី ឌី បានបង្ហាញរូបភាពមួយចំនួនអំពីការជួយជនភៀសសឹកជូនថវិកាទៅកាន់ក្រុមគ្រួសារពលី និងកន្លែងខ្លះទៀតគឺមិនបានបង្ហាញដោយសារតែគិតពីសុវត្ថិភាពពីសត្រូវឈ្លានពាន។ ការទទួលបានទឹកប្រាក់ជាច្រើនពីបងប្អូនមហាគ្រួសារខ្មែរ ប៉ីប៉ី ឌី ថាគឺទទួលបានអារម្មណ៍រងសម្ពាធ ទទួលបន្ទុកធំ៕

អ្នកផលិតមាតិកាដ៏ល្បី ហេង វិសាល កំពុងប្រឈមនឹងបញ្ហានៃជំងឺលៀនឌីសឆ្អឹងខ្នង

0

លទ្ធផលនៃការពិនិត្យជាមួយគ្រូពេទ្យជំនាញ ក្រោយជួបនឹងអាការឈឺចង្កេះខ្លាំង ពិបាកក្នុងការដើរ និងអង្គុយ គឺលោក ហេង វិសាល ជាអ្នកផលិតមាតិកាសង្គមក៏មានប្រជាប្រិយភាពម្នាក់ កំពុងប្រឈមនឹងបញ្ហានៃជំងឺលៀនឌីសឆ្អឹងខ្នង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJEoEwO77A8EyM7mKbpmv1j8aZcSziwJDzFoVsVl8g1Zl_Lp_jyp0qPgghf7_PTkiEYLdLwp3f5JU2wjY9JRc9WKBnZA5GB9EibRNfZhhanSsnQEUmld3QPHkfhj3ZaGoAVVqjk7SKh65Ao6umNZvIU9uRfNBFpG-scgpW0MJbAgSXwuwWsCYT95KDvX4_/s960/image_2025-08-08_13-39-15.png
នេះជាការអះអាងរបស់អ្នកនាង ជា ស្រីនា ជាភរិយារបស់លោក វិសាល លើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់នាងនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ZNcGQ_s9Gsp2cqN2QBtRLAsAmvFpv0-IOxdFx1xTcKzobJqKOa9faR19v4-dF4t20-MdTu2X_xRZgh4p5QWqREmfZieLCjHh4wyBuuF_P64xMKEgcnUzOjcvVx0gs-IHRm7n-pVt_-Wv1koXjJgH1cjzU8bsF8p9KthEU01zUo_AoRxnp7CaAJmgUrQm/s1024/image_2025-08-08_13-39-15%20(2).png

បើតាម ស្រីនា ទោះស្ថិតក្នុងកាលៈទេសៈលំបាកផ្នែកសុខភាពបែបណាក្តី តែអ្វីដែលប្ដីនាងបារម្ភខ្លាំងនាពេលនេះ គឺមិនមែនសុខភាពឆ្អឹងខ្នងរបស់ខ្លួនឯងទេ។ អ្វីដែលលោក វិសាល ព្រួយខ្លាំង គឺខ្លាចមូលនិធិដែលត្រូវផ្តល់ឲ្យកងទ័ពជួរមុខដែលឈរប្រចាំការតាមគោលដៅនានានៅតំបន់ព្រំដែនរវាងខ្មែរ និងថៃ មិនអាចបានទៅដល់ដៃកងទ័ពបានទាន់ពេលវេលាតាមគម្រោងដែលបានគ្រោងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjAWa4JVnMvX_rH4Q59DuvZb5E11N1c8n1NHUCKU5GP2A6ycsX_t1mXAFyJu_PA6m-xcIAcyJ16beS5a9r9pJPGrAXu8ArED91B0n-9Q66VoaHaKSob5zJRgnmUQsAUQGoVItzOqiFCfFFgmwXsAo2_o1EYfeSBJiNQ-J7oYWgpIskU9aio5Fz3jYO8G4M/s1280/photo_2025-08-08_12-44-05%20(2).jpg

ស្រីនា បានបញ្ជាក់បន្ថែមថា តាមរយៈសកម្មភាពបំពេញការងាររបស់ប្តីនាងក្នុងកិច្ចការមនុស្សធម៌អំឡុងពេលប្រមាណ ២សប្តាហ៍កន្លងមកនេះ នាងបានជ្រួតជ្រាបយ៉ាងច្បាស់អំពីទំហំនៃការលះបង់របស់មនុស្សជាច្រើនដែលហត់នឿយយ៉ាងខ្លាំងធ្វើការងារធំៗយ៉ាងស្ងៀមស្ងាត់ តែពួកគេបែរមិនទាមទារការតបស្នងអ្វីទាំងអស់។ សម្រាប់ ស្រីនា ហេង វិសាល គាត់គឺជាវិរបុរសក្នុងចិត្តនាងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO3bCfa6t3mZsVCAqOQxUD4tSk64Bb0RwvndtfqpjcxBUMm3HignGeEAXkuLU2Z0GdwGaaS7HbUDJqOxmu_4PQb4aV4oZWe3qyYoyxshW_c7I_JdSQ-CYNyA1j8qm6RHCb1zIXwXfFy0qpxyQK1BdiV3nXMFNmu2IU32I8AiAQKKqYESmuv703SI-EEthC/s1280/photo_2025-08-08_12-44-05.jpg

តាមឯកសារវិជ្ជសាស្ត្រជាច្រើនបានធ្វើការបកស្រាយប្រហាក់ប្រហែលគ្នាអំពីជំងឺលៀនឌីស (herniated discs) ថាជាប្រភេទជំងឺដែលបណ្តាលមកពី ការលើកដាក់របស់ធ្ងន់ៗ រាង្គកាយលើសទំងន់ (ធាត់់) ឥរិយាបថក្នុងការអង្គុយមិនត្រឹមត្រូវក្នុងរយៈពេលយូរ ឬបណ្តាលមកពីរបួសស្នាមដល់ខួរឆ្អឹងខ្នងដែលបានមកពីគ្រោះថ្នាក់នានា ឬសកម្មភាពកីឡាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijIBINZpZn-WmYkWFRHEsy5IWp_ALV2kxXNP2SCa3C3aTuYpNoeo_r8fmjg5BYZBTY7HFZdz-spuPNdvzUUFoUPtoBVsB1AQAlzrSaKDJBiNtmz264VzWJ8_bQLL72iBltxDxfi3LbIQuNprfw4x1pMx_U_B3eTx5OWRnOu558497GYdGCTpYC7-j_DO6g/s942/photo_2025-08-08_12-44-02.jpg

ឯការព្យាបាល គ្រូពេទ្យជំនាញនឹងធ្វើទៅតាមដំណាក់កាលផ្អែកទៅតាមស្ថានភាពរបស់អ្នកជំងឺ។ វិធីព្យាបាលជំងឺលៀនឌីស មានទាំងការលេបថ្នាំបំបាត់ការឈឺចាប់ ការធ្វើលំហាត់ប្រាណ ការព្យាបាលដោយចលនា ការចាក់ថ្នាំបញ្ចូលក្នុងសរសៃប្រាសាទឆ្អឹងខ្នង ការវះកាត់ដើម្បីកាត់ឆ្អឹងដែលសង្កត់លើសរសៃប្រាទចេញ និងការវះកាត់ខ្នាតតូចដើម្បីបង្ហាប់មីក្រូ ដោយប្រើឧបករណ៍មីក្រូទស្សន៍ជាដើម៕

យូរ៉ា ប្រយុ.ទ្ធពាក្យសម្តីជាមួយនឹងតារាពហុជំនាញ ខាត់ សុឃីម

0

តារាពហុជំនាញដ៏មានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈអ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយបង្កឱ្យមានប្រតិកម្មពីអ្នកនាង យូរ៉ា ដែលកន្លងមកនេះអ្នកលក់អនឡាញរូបនេះបានជួយទាហាននិងជនភៀសសឹកជាច្រើន។ ជាមួយគ្នានេះ យូរ៉ា ក៏បានឆ្លើយតបជាមួយនឹងវីដេអូមួយ ខណៈអ្នកនាង ខាត់ សុឃីម ក៏បានចេញវីដេអូមួយដូចគ្នាដើម្បីបញ្ចប់បញ្ហាព្រោះមិនចង់បង្កើតបញ្ហាស្របពេលប្រទេសជាតិមានសន្តិភាពវិញហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0rtKggXDnDL-C4Wf0vvlQ24IpOKL3Or0RWH4IgEjlgLIndFmY5HwAU2VD9N0jod5JVcylNNYtty1SFDGND3dz0g6kFWYpJPB6c_yn8LT4y1IokZ94G9YwKC1c4Bk0sF3sORZJm9FKg2k3M_siEXcXmySDU2pQZmLCUIDYdjets5jlATgHqwnn94rUQyw/s1413/image_2025-08-08_09-19-32.png
នៅថ្ងៃទី៧ សីហា អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយថា «បង្ហើយស្តុកចាស់ទំនិញថៃ ១ខែហើយមិនអស់សោះ ! បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35»។ ការបង្ហោះបែបនេះពីអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើន ដោយទស្សនិកជនមួយចំនួនក៏បានគាំទ្រ ចំណែកអ្នកមួយចំនួនទៀតបង្ហាញការខកចិត្តចំពោះសំណេររបស់តារាចម្រៀងជើងចាស់រូបនេះជាពិសេសអ្នកក្នុងចង្កោមលក់អនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPmkfxbZV6f9ZFSbvx87Knn9tsLhto26zs3wrOkADlfrWQ4gD2DAR17CETwOVq_OzHp2F1kgqwv1eSeFuFD-QkREMqJiWSt3R5xv-r7nZ-PM_stHaAlbjBKLHpdYbi6DQ3S7C04g3HRs_Vd3E6s7v7ZkBYZVih3y2w3EAlgrbVQYBzhXJ6MI6lEudsw67/s1771/image_2025-08-08_09-19-28.png
អ្នកនាង យូរ៉ា ដែលជាអ្នកលក់អនឡាញរស់នៅខេត្តឧត្តរមានជ័យហើយស្វាមីនិងគ្រួសាររបស់នាងទទួលបានការសរសើរយ៉ាងច្រើនពីទឹកចិត្តដ៏ប្រពៃជួយជនភៀសសឹកនិងទាហានជួរមុខនោះបានប្រតិកម្មចំពោះការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ។ អ្នកនាង យូរ៉ា បានចែករំលែកការបង្ហោះរបស់តារាចម្រៀង ខាត់ សុឃីម ជាមួយនឹងសម្តីថា «មីងឃីមអើយខ្ញុំសុំនិយាយតិចចុះមីង ឡេមុខខ្ញុំយកចូលខែ៤នេះ
ចំនួន៥ម៉ឺនក្លងឱ្យលក់បង្ហើយម៉ានខែនេះអោយអស់ភ្លាមតាមរបៀបណា បើបង្ហើយឱ្យចាក់សាំងដុតចោលអានឹងអាច១ម៉ោងអស់ អឺសនិយាយអ៊ីចឹងទៅឱ្យឆាប់យល់ ហត់ណាស់ មិនជួយយល់គ្នាតែមកផុសឱ្យគ្នាបែបនេះ»។ បន្តិចក្រោយមកអ្នកនាង យូរ៉ា បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «ស្រុកចប់សង្គ្រាមភ្លាម ចេញមកភ្លាម CEOពួកខ្ញុំខុសអី ទាំងដែលកន្លងមកនេះខ្ញុំជួយបងប្អូនខ្មែរច្រើនណាស់ ខ្ញុំបើកសិប្បកម្មក្នុងស្រុកចាយអស់រាប់ម៉ឺន គ្រាន់តែផលិតផលខ្លះដែរខ្ញុំនាំចូលចង់ឱ្យបងប្អូនតំណាងដែលគាត់កាត់ស្តុកលក់ឱ្យអស់ប៉ុណ្ណោះ ហើយក៏ឈប់នាំចូលប៉ុណ្ណឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAqggn7KOZfHqalRr6S6txBz0_0RPnOLYmtwV3K0mGZTpSQ3Bgus-UMYCZJLgDW2_A2zLFxy_eqJXPyYcrM3tWHR08PK9NPuptGjOjVzG8jiTAG1QGST4Stns-8PljJSekQYNAkxAIJpZ5G8ssTXNBttMWVK9OsV6IOT9V93B36zdibncTQ5YBX1oe2N3n/s1890/image_2025-08-08_09-19-32%20(2).png

បន្ទាប់ពីអ្នកនាង យូរ៉ា ចេញវីដេអូហើយ អ្នកនាង ខាត់ សុឃីម បានចេញវីដេអូទាំងយប់វិញដោយបានដាក់ចំណងជើងថា «សូមបកស្រាយ ក៏បញ្ចប់ត្រឹមនេះ ព្រោះខ្ញុំអត់ចូលចិត្តបង្កើតបញ្ហាប្រទេសមានសន្តិភាពហើយក៏មកត្រូវឈ្លោះគ្នាឯងនោះទេ»។ នៅក្នុងវីដេអូនេះ អ្នកនាង ខាត់ សុឃីម ថាការបង្ហោះនោះគឺតាមអារម្មណ៍របស់ខ្លួន ហើយការនិយាយនោះមិនបានសម្តៅទៅលើអ្នកណានោះទេ គឺជាការផុសទូទៅពីព្រោះតែពេលខ្លួនដើរផ្សារគឺនៅឃើញមានផលិតផលពួកចោរមកច្រើនមិនចេះអស់ស្តុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnn8g8bNJotDktB2t7EvxdjnCU08BZz89Rl_pFtUHON6KLV8wCvtkBVbiiT8XansuRwW6C6J9et2FrAe9otaOR306-w4aUbRDtcYqen7bu8rd6Bgp2hf7UDINXHOqsyjx2OQYbtKfB25voEeRtkE2FoYl4SpSJRuUrxiTXmWj0yCi1ungdB1eQfxCjf0I8/s2048/image_2025-08-08_09-19-28%20(2).png

តារាពហុជំនាញរូបនេះបានបន្តទៀតថា ខ្លួនក៏ជាអ្នកលក់អីវ៉ាន់ជាអ្នកលក់អនឡាញដូចគ្នាមិនមែនត្រឹមតែការច្រៀងនោះទេ ហើយផលិតផលរបស់ខ្លួនគឺមានទាំងកូរ៉េមានទាំងថៃនៅសល់ដូចគ្នា។ តារាចម្រៀងរូបនេះថា បើសិនជាអីវ៉ាន់របស់យើងលក់ប៉ុណ្ណឹងហើយក៏ឈប់លក់ទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85UdW_XjSxjQ9K52NneBfHEjWkVcVlkkvrKaGHburnLZ7wdoUe84OiFyTU7jIpikO890BiUWXnWqXdf2lH1oA_qBZvBVQdeM7pcDTeL_DX_5DpV2Zv1PPTnyDkqqyLqFAgNya1Beh7HuwGuwoxisXR0yG6iBpB8maxJS4XU5zrvYt9yJJpDgLnWlY39nb/s1331/image_2025-08-08_09-19-33.png

អ្នកនាង ខាត់ សុឃីម បានបន្តទៀតថាខ្លួនមិនចង់ឈ្លោះបង្កជា Content ល្បីដោយសារតែបែបនេះនោះហើយមុននឹងមានការបង្ហោះខាងលើគឺមានការគិតដែរ និងមានអារម្មណ៍ឈឺចាប់។ អ្នកនាង ខាត់ សុឃីម ថាការនិយាយរបស់ក្មួយ(សម្តៅលើយូរ៉ា) គឺប្រៀបដូចជាចង់មានន័យថានាង ថាឱ្យប៉ុន្តែខ្លួនមិនបាននិយាយថាឱ្យម្ចាស់ប្រ៊េនណានោះទេ គឺនិយាយពីអីវ៉ាន់មកពីស្រុកចោរដែលប្រើប្រាស់ប្រចាំថ្ងៃ។

តារាពហុជំនាញរូបនេះថា មុននឹងនិយាយថាឱ្យខ្លួនគឺគិតទៅដល់បាបផង ហើយខ្លួនមិនខឹងនោះទេ។ មុននឹងបញ្ចប់វីដេអូអ្នកនាង ខាត់ សុឃីម បានផ្តាំផ្ញើថាអ្នកដែលមានឈាម ខ្មែរតែមួយរត់រកគ្នានេះគឺល្អខ្លាំងមែនទែននិងសង្ឃឹមថាបន្តស្រលាញ់គ្នាបែបនេះ សហការជាធ្លុងបែបនេះជារៀងរហូត សូមឱ្យខ្មែររីកចម្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0FxJyInMp-oEPsRC2tVF_Tvjy-fytnA29WBnjBiHLQ5whemPSDTfiUaKNkEoJinnN4ehrGBwf8pSkSYcaTZR_sqlefilikpwXkKm6EN631ygHZ2n33Iq3aPEadB19gtj6_wtcVdDFki8VMXRjpYvjfozGcsKQTPtRCquNJLghFOjPQLwZ54V-QY3gd-oe/s1758/image_2025-08-08_09-19-25.png
ងាកទៅកាន់អ្នកលក់អនឡាញ យូរ៉ា វិញក៏បានបង្ហោះសំណេរមួយទៀតថា «ផុសបកស្រាយជាលើកចុងក្រោយឱ្យបងប្អូនស្ងប់ចិត្តមុនចូលគេង Videoខ្ញុំមុននេះមិនបានខឹងទេ Videoខ្ញុំផុសបកស្រាយ ងាយស្តាប់ងាយយល់ អរគុណបងប្អូនរាប់ម៉ឺននាក់ដែលយល់ »។ យូរ៉ា ក៏បានបន្ថែមទៀតថា «កុំបារម្ភ យូរ៉ាមិនចេះសាំច្រើនទេ បកស្រាយរឿងណាក៏ដោយ និយាយតែម្តងចប់ អរគុណអ្នកស្តាប់ហើយយល់គ្រប់គ្នា គេងហើយ ស្អែករបររកស៊ី កូនចូលរៀន ការងារសង្គមនៅច្រើនក្រែងដែល…»៕

ព្រះពុទ្ធបដិមា ទម្ងន់៩តោន ត្រូវបានរំកិលដាក់លេីបល្ល័ង្ក ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ

0

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ព្រះពុទ្ធបដិមា កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន ត្រូវបានរៀបចំពិធីរំកិលដាក់លេីបល្ល័ង្ក ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyk60LhoxoWjQzuqGR_DOMfnTYeLvja24LHjc5juxLwz3f2n13udRgOSOkOLf8pHCCCl2Btf_qZIvMSQBSY0zNGFmrZjE8GVVdNYvRs-rzj7upU41C8FcC5EQHusEoCyPDh5RQ2gZifcsgwcu0fsUb6qIhyphenhyphenuZhCD6LIcGzFS3UwkHwZgUEAoo-vwDcTs7Y/s1280/image_2025-08-08_11-12-22.png

ព្រះពុទ្ធបដិមានេះ មានទម្រង់ភ្នេនប្រទានពរ ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwUsli9KzIMtawdzhFEax2nbTQk6iY8DkqsRwybBhlP60FrsAlmiuvsxKwCuoftER2ynqnAB1FccFSuQaP2Grhkiu0_3PjQSNazoBUyNBt6YQQH6oMvmJ1J5Vs1HPQZ5uYv4BHoQF-5z0COYdavmUeiuBIhiKDdGB9Ocv3MrJBXWev1mxbxqlF8cvrt9D4/s1280/image_2025-08-08_11-12-16%20(2).png

បន្ថែមពីនេះ ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលឆ្លងកាត់ អាកាសយានដ្ឋាន ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7kRvMwmt3ndL8FpvfjYfPT3Ln3_tGY4uP-ThMKyI7DOAbwzjbsHs_RIAL7vtt2AcCs_2POuCsYHJJ3x5ju3CBJBU1qp6YLGcVNjudUa36-wKdjP2o0l2B9Ww6dTxuS_ZH5UeeZgOAikreDvxZJbU3ikuRXNejBdPSlvcK_jzZsH4pT8zDEtzFWpvHQNBP/s1280/image_2025-08-08_11-12-18.png

ក្រៅពីព្រះពុទ្ធបដិមាធំនេះ រដ្ឋាភិបាលក៏នឹងមានដាក់តាំងបន្ថែម នូវរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត ដែលភាគច្រើន ត្រូវបានកសាង និងនាំមកពីខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWMwqtybmnrjJyU5xvE7_2juwEaBioOtPp4nyX8IMvD6Vqm-D8dZ8qx2fr4RvMH3YiTW_r1stkOIxmQY2r8VJC10RsiWFQBQL96sErxGD-Lt42U2HD69HZhmBkhgJQI34SGHNkeF923-AROFgA141kje0oLtPtmjleZaSr0R48V0HGx6HVlKjV0DOD_JrV/s1280/image_2025-08-08_11-12-22%20(2).png

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការជាលើកដំបូង នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខ មុននឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕

កម្ពុជា ចាប់ផ្តើមអនុវត្តអត្រាពន្ធ០ភាគរយ លើមុខទំនិញនាំចូលពីអាមេរិក

0

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើគ្រប់មុខទំនិញទាំងអស់ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និង នាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះតទៅ។

បើតាមអនុក្រឹត្យនេះ ការអនុវត្តអត្រា០ភាគរយ មិនអនុវត្តចំពោះទំនិញប្រើរួចហើយនោះទេ។

កម្ពុជាបានសម្រេចទម្លាក់ពន្ធមក០ភាគរយ លើទំនិញអាមេរិកទាំងអស់ ដើម្បីជាថ្នូរនឹងការចរចាយកបានអត្រាពន្ធដែលអាមេរិកដាក់លើកម្ពុជាមកត្រឹម ១៩ភាគរយ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា៖” មានបន្ទាត់ទំនិញចំនួន ១១ ៤១៤បន្ទាត់ ដែលកម្ពុជាបានបញ្ចុះអត្រាពន្ធពី ៣៥ភាគរយ ពី៥ភាគរយ និង ពី៧ភាគរយ មកត្រឹមអត្រា ០ភាគរយ ដល់អាមេរិក”។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់ទៀតថា៖”រាជរដ្ឋាភិបាល នឹងនៅតែបន្តរកវិធីកាត់បន្ថយនីតិផ្សេងៗ ដើម្បីឱ្យកាន់តែងាយស្រួលសម្រាប់អ្នកវិនិយោគនៅកម្ពុជា”៕