យោងតាមកាសែត National Business Daily នៅល្ងាចថ្ងៃទី ៤ ខែសីហា តុលាការប្រជាជនក្រុងប៉េកាំងភាគខាងកើតបានសម្រេចបង្កកភាគហ៊ុនរបស់តារាសម្តែងស្រី Zhao Wei ដែលមានតម្លៃ ១៥.៩លានយ័នប្រមាណជាង ២.២លានដុល្លារអាម៉េរិក។ សេចក្តីសម្រេចនេះនឹងចូលជាធរមានចាប់ពីចុងខែកក្កដា សម្រាប់រយៈពេលបីឆ្នាំ។

ក្នុងអំឡុងពេលនេះ នាងត្រូវបានគេហាមប្រាមពីការជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុនចំនួនបីដែល Zhao Wei កាន់កាប់ភាគហ៊ុន ៩៥%, ៩០% និង ៤.៥% នៃភាគហ៊ុននៅក្នុងក្រុមហ៊ុនទាំងបី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញជំនួញរបស់តារាស្រីរូបនេះបានរួមតូច។ បច្ចុប្បន្ន Zhao Wei បានចូលរួមក្នុងក្រុមហ៊ុនចំនួន ១៦ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ១០ កំពុងដំណើរការ។ នាងគឺជាម្ចាស់ភាគហ៊ុន ឬនាយកនៅក្នុងក្រុមហ៊ុនទាំងនេះ។
នៅខែមេសា ឆ្នាំ ២០២៤ តារារូបនេះក៏មានចំណែកនៃភាគហ៊ុនរបស់នាងដែលត្រូវបានបង្កកផងដែរ ដែលមានតម្លៃ ៥លានយ័ន រហូតដល់ឆ្នាំ២០២៧ ។
មូលហេតុដែលភាគហ៊ុនរបស់ Zhao Wei ត្រូវបានជាប់គាំងមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។ កន្លងមកនាងមានបញ្ហាមុខជំនួញជាច្រើន។ ក្នុងឆ្នាំ ២០១៩ នាង និងអតីតស្វាមីអ្នកជំនួញ Huang Youlong ត្រូវបានតុលាការបង្គាប់ឱ្យផ្តល់សំណងដល់អ្នកវិនិយោគម្នាក់ឈ្មោះ Wang សម្រាប់ការកុហកក្នុងការផ្តល់ព័ត៌មានភាគហ៊ុន ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដល់អ្នកវិនិយោគនេះ។
តារាសម្តែងរូបនេះក៏បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ជាង ៤០០ ដោយសារការផ្តល់ព័ត៌មានមិនពិតក្នុងប្រតិបត្តិការភាគហ៊ុន។ នៅចុងឆ្នាំ ២០១៧ គណៈកម្មការនិយតកម្មមូលបត្រចិនបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ Long Wei ដែលជាគូស្នេហ៍ដែលបានបំពានច្បាប់ដោយប្រើអានុភាពហិរញ្ញវត្ថុ ផ្ទេរភាគហ៊ុន ក្លែងបន្លំទិន្នន័យអាជីវកម្ម និងបង្កើតក្រុមហ៊ុនខ្មោច។ អាជ្ញាធរបានកំណត់ថា សកម្មភាពរបស់ Zhao Wei និង Huang Youlong បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសទីផ្សារភាគហ៊ុន បំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគខ្នាតតូច និងមធ្យម និងប៉ះពាល់ដល់តម្លាភាព និងយុត្តិធម៌នៃទីផ្សារភាគហ៊ុន។ អាជ្ញាធរតម្រូវឱ្យ Zhao Wei និង Huang Youlong កែតម្រូវកំហុសរបស់ពួកគេ និងបង់ប្រាក់ពិន័យចំនួន ៦០ម៉ឺនយ័ន ហើយពួកគេ ត្រូវបានហាមឃាត់មិនឱ្យ ចូលរួមក្នុងទីផ្សាររយៈពេល ៥ ឆ្នាំ។
.png)
យោងតាម សារព័ត៌មាន The Beijing News បានឱ្យដឹង ថា Zhao Wei និងអតីតស្វាមីធ្លាប់មាន ទ្រព្យសម្បត្តិ ប្រហែល ៧០០ លានដុល្លារ (គិតត្រឹមឆ្នាំ ២០១៩) ដោយសារការវិនិយោគ អាជីវកម្មអចលនទ្រព្យ ស្រា និងការផលិតភាពយន្ត។ កាលពីចុង ឆ្នាំ២០២៤ តារារូបនេះបានប្រកាសថា នាងបានបញ្ចប់អាពាហ៍ពិពាហ៍ ជាមួយលោក Huang Youlong ជាច្រើនឆ្នាំមកហើយ។ អតីតស្វាមីរបស់នាងមានបំណុលជាច្រើន ដែលបច្ចុប្បន្នលោក Huang Youlong មានបំណុលសរុបចំនួន ១.១ ពាន់លានហុងកុង ប្រមាណ ១៤១លានដុល្លារអាម៉េរិក៕










