តារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថានាងនិងគ្រួសាររបស់ខ្លួនសួពូជជាមួយនឹងផ្ទះលេខ២រហូតមិនទោរទន់នោះទេព្រោះអ្វីដែលផ្ទះលេខ២ធ្វើដាក់ខ្មែរមិនមែនតែលើកនេះប៉ុន្តែតាំងពីដូនតាមកម្ល៉េះ។ នៅក្នុងកំឡុងពេលនេះ ទេព បូព្រឹក្ស ថាអ្នកណាក៏ឈឺចាប់ដែរ ហើយគ្មានចាំបាច់អ្វីមានសុជីវធម៌ជាមួយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGKzTVzwnRvRDQybW4o1N3BNImUjCeY9LyA6VPASrndQGzozt1N2n25SZFDRM4mFB3DBAE1Sq13_T9xKLt3ScSQFpjY4aT4ReZallY1NzwZ8dZG29K_b2siuBOZrgme8sAlKRPwD8arT-QSEoZXHz0zaEZpjCrQxSthk6Lt-UKz9OZ2r0q1leh5pew75Pd/s2048/image_2025-08-07_09-10-04.png

កាលពីពេលថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនណែនាំផលិតផលថ្មីដែលជាស្នាដៃរបស់កូនខ្មែរនិងបញ្ជាក់ថាកូនខ្មែរមិនដែលទាល់ច្រកនោះទេ។ ជាមួយនឹងការ Live នេះ ទេព បូព្រឹក្ស បានបង្ហាញការឈឺចាប់ជាមួយជាតិសាសន៍ផ្ទះលេខ២ និងបាននិយាយម៉ាត់ៗដោយមិនខ្លាចរអាឡើយ។ តារាចម្រៀងរូបនេះបានរម្លឹកពីបទ «Top Of The Lady » ដែលអង្គុយលើជាន់ក្បាលសត្រូវឈ្លានពាន ហើយមិនមែនទើបតែឥឡូវនោះទេដែលផ្ទះលេខ២ឈ្លានពានគឺតាំងពីជំនាន់ដូនតាមកម្ល៉េះ។ ទេព បូព្រឹក្ស ថាគ្មានរឿងអ្វីដែលត្រូវខ្វល់នោះទេ នាងគឺ ទេព បូព្រឹក្ស មានប្តីឈ្មោះ ជី ដេវីត គ្រួសាររបស់នាងទាំងមូលផ្តាំតកូនតចៅ សួពូជជាមួយផ្ទះលេខ២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEYpELLQ24UyYn_04D0xf7HUQAaexlIUsCkhfZNRoAxL4PoWgkWEjzBfKvVxAYz7BNwGFWfzt_06ffz1UkpWrLMVVvn3VNnlk7CP3-wNfS7m7ppyNK805LlhxQzLMGWsCYmhHOV9mxH8Dcdgg6LvPHrJTvK_cyYyDG__r6Q6xkwkeU8lpxrykCsUI5R5WW/s2048/image_2025-08-07_09-09-55.png

ទេព បូព្រឹក្ស ថាបើសិនជាមានជាតិក្រោយ កើតជាតិណាៗសុំកើតមកជាខ្មែរទៀត ចងពារជាមួយនឹងផ្ទះលេខ២ហើយនឹងមិនទន់ទោរជាមួយនោះទេ។ តារាចម្រៀងរូបនេះថាជាតិសាសន៍នេះមិនដឹងជាសន្តានអ្វីនោះទេ។ ជាមួយគ្នានេះដែរ ទេព បូព្រឹក្ស ថានាងមានបទចម្រៀងថ្មីហើយជេរជាតិសាសន៍នេះទៀតប៉ុន្តែមិនទាន់ចេញនោះទេ ហើយនាងក៏មិនខ្វល់អ្វីដែរ បើទោះបីជាពេលនេះផេករបស់នាងជាប់ការព្រមានពីក្រុមហ៊ុនហ្វេកប៊ុកក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ngQQbcO-5ja64Xy1uk2ahyphenhyphenEYPi4FW2QtyCf5U-30yW2oFlJRmGe4HcxON_6kmvDqtLbyVgneQ63iNASZ3-qmpwHfs6rfR3GCQhbH2bWzUEvZW_XbT8JV90LaKijEczaTkAfiONMH5ro8tJQzuvMcBBo_zveba6149s9HltGbu_7QvLFo6qUHZmD5aknx/s1280/image_2025-08-07_09-09-59.png

គួរបញ្ជាក់ផងដែរ ទេព បូព្រឹក្ស និង ជី ដេវីត ត្រូវបានមហាជនសម្លឹងឃើញថាជាចលករដ៏រឹងមាំមួយបញ្ចេញសំឡេងរបស់ខ្លួនយ៉ាងខ្លាំងចំពោះអំពើឈ្លានពានរបស់ប្រទេសថៃមកកាន់ខាងកម្ពុជា។ មិនមែនតែខ្វាយខ្វល់លើបណ្តាញសង្គមប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរបានបង្កើតមូលនិធិជួយដល់កងទ័ពនិងជនភៀសសឹកផងដែរដែលជាទង្វើដ៏គួរឱ្យសរសើរ៕