ដូចប្រិយមិត្តជ្រាបមកហើយថាតារារ៉េបថៃ Younggu ដែលស្ទើរតែអស់ភាពល្បីទៅហើយនោះបានចេញចម្រៀង Diss Track វណ្ណដា និងបានបង្ហោះរករឿងជាច្រើនទៀតប៉ុន្តែ វណ្ណដា បាននិយាយតបតែម្តងគត់នោះគឺ «អញឪហ្អែង»។ រករឿង វណ្ណដា ច្រើនតែ វណ្ណដា មិនខ្ចីខ្វល់ស្រាប់តែ Younggu ងាកទៅរករឿង ឡូរីន ដែលជាគូស្នេហ៍ វណ្ណដា វិញម្តង ខណៈនាង តបមួយប្រយោគអាចឱ្យតារារ៉េបថៃរូបនេះឆ្អែតបាយបីថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1egPc-5YDpYHY3IcdIi2Ae-EtSR_bj4zuh1dvJUrn8eqXrByLzMOcQcXnjSNBM9YmyGb2pVoa2dm8Gb4Hcp0PWHnaWlpLtz6ukjXbUYWZ91AwciSZgwmtUM82xm_3r8YSIEAubnXSLAMC0hDDrBzlEdA-uB8EqN1wcxOzUPNMrVn0N73ckNMpq4q98ddX/s2048/image_2025-08-07_16-18-05%20(2).png
បន្ទាប់ពី វណ្ណដា បានប្រើសំឡេងរបស់ខ្លួនបង្ហាញទៅកាន់ពិភពលោកអំពីរឿងរ៉ាវពិតជម្លោះព្រំដែនកម្ពុជា-ថៃ ចូលរួមសកម្មភាពមនុស្សធម៌ ចេញបទចម្រៀង ១សីហា គឺបានធ្វើឱ្យប្រជាជនថៃជាច្រើនបានរករឿង វណ្ណដា គ្រប់សព្វបែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះតារារ៉េបថៃទាំងហ្វូងមករក វណ្ណដា តែម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAl5DqTiBj6-3eryZ90uOU2rUvAM8QDavjW80QCrfltJZa88ErfTzVhHvm-63ZwxPqb1yCXGUQ2Q0SANPglCD9HW7R-sjWLE2rkNmVNDPGEmEJDIy3az9UnhUMoBZN-b9jiMnyvPl9ShG_y3mbI_wyya8uSU3JLUwsqp55X2yveKpVIdRo4y31Oc9pw25q/s2280/image_2025-02-15_09-19-02.png

កន្លងមកនេះ តារារ៉េបថៃ Younggu គឺបានចេញចម្រៀង Diss Track វណ្ណដា និងចោទសួរថា វណ្ណដា ជានរណា រហូតដល់ វណ្ណដា មកពីសហរដ្ឋអាម៉េរិកវិញបានឆ្លើយតបទៅកាន់ Younggu វិញថា«អញឪហ្អែង»។ មិនទាន់អស់ចិត្តព្រោះតែប្រជាប្រិយភាពនៅចាញ់ វណ្ណដា ហើយមិនឃើញ វណ្ណដា មានការឆ្លើយតបផ្សេងៗទាំងខំចេញចម្រៀងផង ខំបង្ហោះសារផង Younggu បែរជាងាកទៅរករឿង ឡូរីន ដែលជាគូស្នេហ៍របស់ វណ្ណដា ទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2-72qx9jd8AfZ7Mdx-_3H6gR6GeqkYrnob_aOfTQ9oHHWbWDVgMAmLusD3-fo8S-suI_nsLuVzx4yAJgCJY9ZkVvbmmHQe1v9C17MZq7e5kDV0-KDYyPmYqDRRkUV1iHAa06qC39VWmollmb3bIzToYoOqWWzzO4Z_Cwz9jRByt71Tv1URLYxvo8jgDQ/s1080/SnapInsta_to_472507132_1511653466147923_4440053960485930655_n.jpg
Younggu បានបង្ហោះសារជាបន្តបន្ទាប់និងបានថេកទៅកាន់គណនី ឡូរីន ប៉ុន្តែមិនមែនជាគណនីពិតនោះទេ ប៉ុន្តែជាផេកហ្វេនរបស់នាង។ ហេតុតែចង់បានចំណាប់អារម្មណ៍ខ្លាំងពេក និងការរករឿងនាងមិនឈប់ឈរ ឡូរីន បានយកគណនីពិតប្រាកដរបស់នាងចែករំលែកបន្តពី Younggu ជាមួយនឹងសម្តីថា «វាថីហែង អាបែកក្បាល? អត់ចប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibg54gYiU-xr2zmBujXiuhYpA4kCvh3s_McV1jgMK9q2M_Rn3m0okot9QC0ojfSkKtD4VZCJhgXuM92BnvHLBVsSkjpdrTCNRhbo1NoitzLhBy_VLP7-2AyNjuXA1O9X1SAf0PipMu9OVKXWrLxuWyNVLUgY6EhyphenhyphenlcPI14ApUvUS4C67yo5uQJZbLHY3Hy/s1866/image_2025-02-15_09-18-51%20(2).png

គួរបញ្ជាក់ផងដែរ ឡូរីន បានចេញវីដេអូនិយាយអំពីសង្គ្រាមរវាងខ្មែរ-ថៃ ដែលភាគីថៃជាអ្នកចាប់ផ្តើមសង្គ្រាម និងបានបង្ហោះនៅលើគណនី IG ឡូរីន ត្រូវបានប្រជាជនថៃជាច្រើនចូលមកខម្មិនលើការបង្ហោះរបស់នាង។ មិនខុសពី ឡូរីន នោះទេ វណ្ណដា ក៏ត្រូវជនជាតិថៃសម្រុកចូលមកជេរជាច្រើនទាំងនៅលើបណ្តាញសង្គមហើយ IG របស់លោកមានការធ្លាក់ចំនួនអ្នកតាមដាន៕