Home Blog Page 341

ហេង វាសនា ថាទើបតែបានសុខសូមកុំឈ្លោះគ្នាឯង ទុកពេលឱ្យអ្នកលក់ដោះស្រាយបញ្ចេញឱ្យអស់សិន

0

ថ្មីៗនេះជុំវិញការបញ្ចេញផលិតផលថៃឱ្យអស់ពីស្តុកនិងមានដំណឹងថាដឹកទំនិញថៃតាមមធ្យោបាយផ្សេង លក់លាងស្តុកទំនិញថៃមិនចេះអស់ បានធ្វើឱ្យមានការជជែកវែកញែកជាច្រើន។ ឃើញមានការឈ្លោះប្រកែកគ្នាលោក ហេងវាសនា ជា Influencer មួយរូបបានលើកឡើងថាពេលឈ្លោះជាមួយគេខ្មែរសាមគ្គីគ្នាណាស់ ពេលនេះទើបតែបានសុខសូមកុំឈ្លោះគ្នាឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid9PJJiftd6H97CpcEGZrkCYrydHhevpxJRvizJCAIk5xH_JDffMjFmm-n7IY_9NLe1Elx5sAzsO6wevuuEWDdOdoqMTyiYzAH3WnCRi6FLtRJn3S2XppC-EYobUOyhC0IRiScrrc5m98pIiatcoptK6-WIYD0eAnf6vovTzv46D_I9dGY6HybJyCZcFaE/s1800/image_2025-01-08_11-44-06.png
លោក ហេង វាសនា បានបង្ហោះសំណេរនៅល្ងាចថ្ងៃទី៧ សីហា ថា «ពេលឈ្លោះជាមួយគេ បងប្អូនខ្មែរយើងសាមគ្គីគ្នាណាស់ យោគយល់គ្នាណាស់, ឥឡូវទើបបានសុខវិញ សូមកុំឈ្លោះគ្នាឯងអី សូមយោគយល់អធ្យាស្រ័យគ្នាផង ដូចរឿងបញ្ចេញរបស់ថៃនោះ មិនអាចបញ្ចេញអស់ភ្លាមៗទេ ព្រោះមានគ្នាយើងច្រើនរួមទាំងខ្ញុំបានសម្រេចចិត្តឈប់ទិញប្រើហើយ ដូច្នេះអ្នកដែលទិញក៏កាត់បន្ថយដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd5PqxiUL3LJFNOW4j3aVICQOXbykW3M_H7O4LCG16PGqVkzHLzR-S_Do942DPOSuUQ8tNdpjJWfqaEYG8zG02GRS46XECHySwz1XW-McNQVCeGc6-ZbOcrTscJegZXdW28_QWtImzxmh9COaKUgrgfJ9WkWLZjGsz5tJY1NMs1bYwjQYqSqqUm9h4mAp5/s2048/image_2025-03-10_09-01-05.png
អ្នកបង្កើតមាតិការូបនេះបន្តទៀតថា «ទុកពេលឱ្យអ្នកលក់ដោះស្រាយបន្តិចទៅថាត្រូវបញ្ចេញទៅណា។ ហើយរឿងអ្នកខូចនៅតែយកចូលទៀតតាមវៀតណាមនិងឡាវ សូមយើងកុំចោទរះ ចាប់ឱ្យចំ ហើយឱ្យគាត់ប្រឈមមុខមក! យើងត្រូវរួបរួមគ្នាលើរឿងពហិកានេះឱ្យបានជោគជ័យ»។ លោក ក៏បន្ថែមទៀតថា «អ្នកខូចយើងមិនអោយរួចខ្លួនទេ, ខ្ញុំក៏ខឹងដែរ ម៉េចមិនចេះរាងចាលអ៊ីចឹង ចង់ឱ្យអាស្រុកនោះវាសើចយើងថារស់ខ្វះវាមិនបានដល់ពេលណាទៀត?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Is8ODyvaDmPQHTi3nXFE-iXsilp1EKzPEZ-x1g3cNu8E-bL9F9ZewboYHovF2SCxLPmFlUIa-M05OD6vTm3yVoycfXMTzxh_1212ckz_b3eFppnHF1r2-mOtbbJR4dyi21rdySpymsxTsx7RYCviaZWL1EHXVokouTBMK323Kh4atcrt8n8FUkcHMzNy/s1440/image_2025-01-08_11-44-01.png

គួរបញ្ជាក់ផងដែរថា លោក ហេង វាសនា បានចូលរួមយ៉ាងសកម្មភាពស្របពេលប្រទេសខ្មែរនិងថៃមានជម្លោះព្រំដែនជាមួយគ្នាដោយបានប្រើសំឡេងរបស់ខ្លួនបញ្ជាក់ពីភាពស្អាតស្អំរបស់ប្រទេសកម្ពុជាទៅជាតិសាសន៍ដទៃ ជួយដល់ជនភៀសសឹក កងទ័ពជួរមុខ រួមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយជាដើម៕

សម្ដេចតេជោ៖ រឿងទាហានថៃប្រើប្រាស់ជំពាមកៅស៊ូ បើមិនទប់ស្កាប់នឹងឈានដល់ការប្រើអាវុ.ធ

0

(ភ្នំពេញ)៖ ក្រោយបទឈប់បា.ញ់ ភាគីថៃនៅតែប្រព្រឹត្តសកម្មភាពបញ្ឆេះបញ្ឆួល បង្កបញ្ហាដាក់កម្ពុជាម្ដងហើយម្ដងទៀត ហើយពេលនេះទាហានថៃបានប្រើប្រាស់ជំពាមកៅស៊ូមកបា.ញ់ចូលទឹកដីកម្ពុជា ជាហេតុធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន ទ្រាំមិននិយាយមិនបាន ព្រោះខ្លាចវាប្រែក្លាយពីការបា.ញ់ជំពាមកៅស៊ូ ទៅជាការប្រើប្រាស់អាវុ.ធ ហើយបំផ្លា.ញកិច្ចព្រមព្រៀងបទឈប់បា.ញ់ដែលបានឯកភាពគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBf_8bjq9C6MFoU_FPS0TZCAKX-cNsNChZZ0tCy-lI4tE5-YITb8LQtpwaVRRZu3Ue6h_Og3xRKWc9Ar2X7ifhud5g-KxTt5_tRp9KWhSqF77n38iwtrwRN4ykDMY5BL0UCWuJB_jOI0we861TdBFup-ZrMPCisbpMRNNlo_sFbX_xM1nYALlQB-dJpcRr/s1200/photo_2025-08-09_08-46-12.jpg
នាថ្ងៃទី8 ខែសីហា ឆ្នាំ2025 សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកបានមានប្រសាសន៍ថា៖ តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixov3IyWQzLlSdINR-0if1K-D7sbqt6YG7aFXzgKAZ7E75hTo2c7S0h2CnayIwIN06ax_eIXafgRnhoax7zvDWAG3RjEhK254hb-lTSg7TJlQj9DqSSbLdjGvwYWTBaknKuYxG49DD4auMSDsbfttuWFJIeIgJ589JTs7WY43vAgfyBDcQMqAjzTX5Dbo4/s1099/photo_2025-08-09_08-46-11.jpg
សម្ដេចសង្កត់ធ្ងន់ថា៖ រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅ វាជារឿងធំប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។ វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcSeM1W3y4MlxFFHjx_AXivv4iGGFZYPlGIUaT6qBpUzp-XMQieInPGOGGG1AiSJw71gA0y8gImkDKFaM6ku9n-IWRh4W-AV9Cug1ipZ2aN9L4Y2jxlPlkL486AauBZvBA609ha6B7Zw7cJuAbnKUyIN-E9fbcg06T7xAee5T2WhQ5W8QqKOr_xfXPJRiK/s960/photo_2025-08-09_08-46-15%20(2).jpg
ជាមួយគ្នានេះសម្ដេចបានបញ្ជាក់ថា៖ សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBZDqJ7Eln8jXSTcr6vsv1NmAkrn-4YHMxmVR35159AF-ba1YJUt_paIF2jdAXoJr01-Mid1fGzXyWlQVLqi9UHq4H_s0akQwCXFatVvLx6ouQulQ3_5-OeRZMoY24OhW4VHnFYnwYekTxbPClExcZ56eyYhkdMq-CpLhFeqqcH9oOgEibf-ZvYvfItnt6/s1280/photo_2025-08-09_08-46-14.jpg

គួរជម្រាបថា កាលពីថ្ងៃសុក្រទី8 ខែសីហាម្សិលមិញ វេលាម៉ោងប្រហែង១២៖៣០នាទី មានទាហានថៃចំនួន10នាក់ ឯកសណ្ឋានប៉ារ៉ាបានយកបន្លាលួស បំរ៉ុងឡើងមកពង្រាយបន្តទៀត នៅមុខប្រាសាទតាមាន់ធំ តែត្រូវកម្លាំងយើងស្រែកដេញ ក៏រត់ចុះទៅវិញតែម្តង។ ពួកគេក៏បានបា.ញ់ជំពាមកៅស៊ូដាក់យើងប្រហែល100គ្រាប់នៅមុខប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiByc1XWrVUPV5k5ZigCVn_IESXV1IdrR0oW79S9-gn4vdjfGTGDPNcXrFRot3skWnGkehMEqahFtooeVwqHLPx7anFezSXkjxV4bM2tob_8TSfjFT_bv7ex_fat1G_e31HTtNwelmqqsED2j6IaBX2oiMe9poUfukV_TsIap0Fqegtl3lirXaafL93IBw8/s1280/photo_2025-08-09_08-46-15.jpg

ទង្វើនេះបង្ហាញពីចេតនាចង់បង្ករឿង បញ្ឆេះកំហឹងកងកម្លាំងកម្ពុជា បើទោះជាបទឈប់បា.ញ់បានចូលជាធរមាន និងមានការឯកភាពគ្នាជាច្រើនចំណុចដើម្បីស្វែងរកសន្តិភាពតាមរយៈកិច្ចប្រជុំGBC រវាងប្រទេសទាំងពីរហើយក៏ដោយ៕

ចំនួនពលរដ្ឋស្លា.ប់ និងអត្រាកំណើតនៅជប៉ុនមានគម្លាតគ្នាយ៉ាងខ្លាំងរហូតជិត១លាននាក់

0

ប្រទេសជប៉ុន ៖ រដ្ឋាភិបាលជប៉ុនឱ្យដឹងនាដើមខែសីហា ឆ្នាំ២០២៥ ថា កាលពីឆ្នាំ២០២៤ ចំនួនពលរដ្ឋស្លា.ប់ និងអត្រាកំណើតនៅប្រទេសជប៉ុនមានគម្លាតគ្នាយ៉ាងខ្លាំងរហូតជិត១លាននាក់ ដែលនេះជាការធ្លាក់ចុះចំនួនពលរដ្ឋជប៉ុនច្រើនបំផុតតាំងពីការចាប់ផ្តើមកត់ត្រាដោយរដ្ឋាភិបាលជប៉ុនកាលពីឆ្នាំ១៩៦៨ ។ បើទោះជារដ្ឋាភិបាលជប៉ុនព្យាយាមប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីលើកទឹកចិត្តឱ្យយុវជនបង្កើតគ្រួសារ ប៉ុន្តែនៅតែពុំទទួលបានលទ្ធផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBce1Vksk8Df1wQEbQP3V6x1SIF1gODHotl_aHvRuNyonVYx4KAUkSt5DLyc0QRyAPjol6C_0x1D4m7CcT__VM4Iwy4OR1STOfRoZkmpIeZOGlcSMLC7cL5PSpdkG9Sit6gPudgNAzimtNjlQv1UB_iFHWEwYcA3nUvpPNbxhucOelnKva3AeeMrGyKTBn/s750/image_2025-08-09_10-01-55.png

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានហៅការកើនឡើងនៃចំនួនពលរដ្ឋជប៉ុនអាយុច្រើន ថាជាបញ្ហាប្រឈមដោយស្ងៀមស្ងាត់ ហើយលោកសន្យាអនុវត្តគោលនយោបាយផ្តល់ប្រយោជន៍ដល់គ្រួសារ ដូចជា ៖ ការថែទាំកុមារពុំគិតថ្លៃ និងបង្កើនម៉ោងការងារអាចបត់បែនបាន ។ ប៉ុន្តែការព្យាយាមដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះនៅជប៉ុនស្ទើរតែពុំទទួលបានលទ្ធផលឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUQhCQ3kS-FaLOb4ohWcrq-LEY_mtlFmm0U-6vJaGtGZINzm7cQXA9MN341bmX5tNbXUL3GFR9swRZfLcplJ3G7XJl9ZzcCQ1aHzbgzBWTedRyusskLib6LNJvPQtngx_Fdr6CzT2mpe5BBHX4J3VEnJlXr2gZC3RIAkGgRHdR7UpX3GxLyGOVDg4DFiZA/s1280/image_2025-08-09_10-01-52.png
ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងជប៉ុនបានផ្សព្វផ្សាយទិន្នន័យ កាលពីថ្ងៃទី៦ ខែសីហា ថា ពលរដ្ឋជប៉ុនធ្លាក់ចុះចំនួន៩០៨,៥៧៤នាក់ កាលពីឆ្នាំ២០២៤ ។ ជប៉ុនមានអត្រាកំណើតចំនួន៦៨៦,០៦១នាក់ ដែលធ្លាក់ចុះខ្លាំងបំផុតតាំងពីការកត់ត្រាទិន្នន័យកាលពីឆ្នាំ១៨៩៩ ខណៈពលរដ្ឋជប៉ុនស្លាប់ស្មើជិត១លាន៦សែននាក់ ហើយនេះជាឆ្នាំទី១៦ ដែលចំនួនពលរដ្ឋជប៉ុនបានធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirLELdvXLm4CNAAusWNVFQNzMOdCwbJCfNlEcUh0PbUPnYsqRL8baOM7Z5c6mp90vtOINZBID77F9e6VdyvXuNVxjdQh4BA7eXg1d41pmtiU-UnsrGvX04MqSWL8UzN5K74S2QYfn6VfSjuugjKAFnay4GWCZKNaiL-O7f4Ja-uHLYGOMsdF_m8ETfw1TS/s760/image_2025-08-09_10-01-52%20(2).png
ដោយឡែក ចំនួនជនបរទេសស្នាក់នៅជប៉ុនបានកើនឡើងខ្ពស់ រហូតដល់៣លាន៦សែននាក់ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ស្មើជិត៣% នៃចំនួនពលរដ្ឋជប៉ុន ។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានទទួលយកជនបរទេសមកធ្វើការតាមរយៈទិដ្ឋាការ Digital Nomad និងគម្រោងអភិវឌ្ឍន៍ជំនាញ ប៉ុន្តែអន្តោប្រវេសន៍នៅតែជាបញ្ហានយោបាយនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIXg0pgTKsMf6qvO0hXMg2VBDu1IdcJf0v4c63kasQTwmqEYEqRJ9Y8F6iw0mK5SwJz_FETIF6nTZEQBlsh7wabA37oM3lW-yK-fBH3TxQm0HWN6Fc2vCqEv2g3G3eEhu6oWIuGHBB4uYXBx-kwufO9QrZEugPDuK_OSxT8HYxCzAhLJuWTcemlBXp4iTS/s2000/image_2025-08-09_10-01-53.png

ចំណែកពលរដ្ឋជប៉ុនអាយុចាប់ពី៦៥ឆ្នាំឡើង ស្មើជិត៣០% នៃចំនួនពលរដ្ឋជប៉ុនសរុប ដែលជាចំនួនខ្ពស់លំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ។ លំនៅឋានជិត៤លានខ្នងត្រូវបានបោះបង់ចោលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយសារគ្មានមនុស្សរស់នៅ ។ រដ្ឋាភិបាលជប៉ុនប្រឹងប្រែងបង្កើនអត្រាកំណើតពលរដ្ឋតាមវិធីជាច្រើន ដូចជា ៖ ផ្តល់ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅ រហូតដល់ការសុំច្បាប់ការងារមកថែទាំកូន និងទទួលប្រាក់ខែដូចមុន ប៉ុន្តែឧបសគ្គវប្បធម៌ និងសេដ្ឋកិច្ចនៅតែចាក់ឫសយ៉ាងជ្រៅក្នុងគំនិតពលរដ្ឋជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiscskLHFzuNmIIYkzmM8EoqFnBKB-VJDysNYU5EKZn0LDyRRz1XGKcf3wA_cyhB1f6R1Ki3MApiA5nn4jMPDLBOwkkKXbYrKFZ1_ucMSJ7CEIVdlWFWz4CibLQT4NQCkjZT7lTHoN6gTPfx5SGtyN_x3ASV8js-SfoErDe6oew-DbGIWza_dZCjRirUJFD/s800/image_2025-08-09_10-01-55%20(2).png

ក្រៅពីនេះ ការចំណាយផ្សេងៗក្នុងការរស់នៅ ប្រាក់ខែតិច និងការរឹតបន្តឹងនៅកន្លែងធ្វើការ គឺជាឧបសគ្គចម្បងធ្វើឱ្យយុវជនជប៉ុនជាច្រើនពុំហ៊ានបង្កើតគ្រួសារ ។ អត្រាកំណើតនៅជប៉ុនបានធ្លាក់ចុះតាំងពីឆ្នាំ១៩៧០ មកម៉្លេះ ដែលធ្វើឱ្យអ្នកជំនាញដាស់តឿនថា អាចចំណាយពេលជាច្រើនឆ្នាំទៀតក្នុងការព្យាយាមធ្វើឱ្យអត្រាកំណើតកើនឡើងវិញ ៕

៩ឆ្នាំហើយដែល BLACKPINK បង្ហាញខ្លួនលើអាជីពសិល្បៈហើយមានឥទ្ធិពលទូទាំងពិភពលោក

0

នៅថ្ងៃទី៨ ខែសីហា គឺជាខួប៩ឆ្នាំរបស់ក្រុម BLACKPINK ដែលបានបង្ហាញខ្លួនក្នុងអាជីពជាតារា Kpop។ ដើម្បីរំឮកដល់ឱកាសនោះ ផលិតកម្ម YG បានបញ្ចេញនូវកម្រងរូបភាពរបស់ BLACKPINK នៅពីក្រោយឈុតឆាក MV «JUMP» ដែលបង្កើតនូវបរិយាកាសដ៏រស់រវើកនៃការត្រឡប់មកវិញដែលរង់ចាំជាយូរមកហើយរបស់ក្រុមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUes5Ux5C_gArL_J5HGwucZPcJFolFo40yI1-S7-0kMudG6CHunH_u7bgMnb7aFF6F2MX-6lsPdYzEv5qNJFUGTELY0CPnjmPslkBlTqIWb_ChSXjbFRGZxtvSHP_Ab9rgr7lWyzX2nD1yG33NKz8CDGvQWVu1i42H-3wtPSCB2DTX8OJyIV1jSylnx90P/s1916/image_2025-08-08_15-34-58.png

ជាមួយគ្នានេះដែរ សមាជិកទាំង ៤ នាក់នៃក្រុម BLACKPINK ក៏បានប្រារព្ធថ្ងៃដំបូងរបស់ពួកគេនៅលើបណ្តាញសង្គមជាមួយនឹងរូបថតក្រុមដ៏ផ្អែមល្ហែមផងដែរ។ ក្រុមដ៏មានឥទ្ធិពលនេះគ្រោងនឹងសម្ដែងនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ពីថ្ងៃទី ១៥ ដល់ ១៦ ខែសីហា ដោយក្លាយជាតារា K-Pop នារីដំបូងគេដែលសម្តែងនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKnxaeqFHkGDweHU5cerePgDKrV1C3kG0HUfiEA-seITHsRsRBe0h9sZIis5s9l6OnI9VQFIU7dV4tbdOZ7UUG6_emgTKdYBr5BP9f7N7T_rdn3QVlDjxYrilYY1fVbnUH6AfPwBY4ULa5ntw_dtifkRhrgoYc2sep26FZ0KhUs1UfKRt2z3tCN5iTL1X/s1440/image_2025-07-23_16-15-12%20(2).png

BLACKPINK គឺជាក្រុមចម្រៀងនារីកូរ៉េដ៏ល្បីមួយនៅក្រោមដំបូលផលិតកម្ម YG Entertainment ដែលបានបង្ហាញខ្លួននៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៦ ជាមួយនឹងសមាជិកចំនួន ៤នាក់គឺ Jisoo, Jennie, Rosé និង Lisa ។ ពីផលិតផលដំបូងដូចជា Boombayah និង Whistle ក្រុមនេះបានក្លាយជាបាតុភូតសកលយ៉ាងឆាប់រហ័ស ដោយសារស្ទីលតន្ត្រីប្លែកៗ រូបភាពទាន់សម័យ និងទេពកោសល្យឆ្នើមរបស់សមាជិកម្នាក់ៗ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrLve3XZ9g81FItj88_Q2x4ksci-ZjoVGmD1jc_osUhxtsdvCbxPn-2Z7S0XR1xF46BpE-Ckqp4M2jnVusK-ZWHvASnug-Jyh5k4Dl__H3n9LqJ3wesrIlCN3nAj_ClDLH2qhcGDGFr8dOtppF9iq0LNwb9kacfPnj5A6PrucszMzKJ46yf8aQ8I7pO93n/s1280/image_2025-07-23_16-15-12.pngBLACKPINK គឺជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលសម្តែងនៅឆាកល្បីៗដូចជា Coachella, BST Hyde Park និងមានដំណើរទេសចរណ៍ពិភពលោកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមចម្រៀងនារីដែលមានទស្សនិកជនជាង ១.៨ លាននាក់។ អាល់ប៊ុម Born Pink ធ្លាប់បានឈរនៅលើកំពូលតារាង Billboard 200 ដោយបញ្ជាក់ពីជំហរអន្តរជាតិរបស់ក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOn7K70de1K2XAmRgpkcjYB6UBToqRrZyY60quIy5LVxWCZeBXjedzkzRik3kcJeN0mXHNAK862SewZhxNJxpS9UbFYi5iQVsOhqoi4DcC2m92YzEctQpv5j8N83ooQoF1OeqTOV4r4BF4gINrcejjR1XftGu7OSCzB_92y9YiDu4w33tWLXIdxkqkbUwf/s1440/image_2025-08-07_16-53-06.png

ទោះបីជាមិនបានបន្តកិច្ចសន្យាផ្ទាល់ខ្លួនជាមួយ YG នៅចុងឆ្នាំ ២០២៣ ក៏ដោយ ក៏សមាជិកទាំងបួននឹងបន្តរក្សាសកម្មភាពក្រុម។ ឥឡូវនេះ BLACKPINK មិនត្រឹមតែជារូបតំណាងតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំណាងនៃវប្បធម៌ K-pop សកលផងដែរ ដោយមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងម៉ូតសម្លៀកបំពាក់អន្តរជាតិ ការផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ៕

យ៉ារ៉ូ ស្ម័គ្រចិត្តថតមិនយកកម្រៃបើមានការផលិតភាពយន្តពីសង្គ្រាមខ្មែរថៃ ខណៈ ជូវី លីន បង្ហាញការគាំទ្រពេញទំហឹង

0

ជឿជាក់ថាមេរៀនដែលប្រទេសថៃបានផ្តល់ឱ្យប្រទេសកម្ពុជាលើកនេះនឹងធ្វើឱ្យមនុស្សជាច្រើនចងចាំមិនភ្លេចស្របពេលមានបទចម្រៀងរបស់ វណ្ណដា នឹងដាស់ស្មារតីកូនខ្មែរមិនខាន។ ជាមួយគ្នានេះពិធីករ យ៉ារ៉ូ បានបង្ហាញអារម្មណ៍ចង់ឱ្យផលិតករផលិតពីរឿងរ៉ាវនេះហើយលោកស្ម័គ្រចិត្តចូលរួមសម្តែងដោយមិនគិតថវិកា។ ការលើកឡើងរបស់ យ៉ារ៉ូ តារាចម្រៀង ជូវី លីន ក៏បង្ហាញការគាំទ្រផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgluRF98Wodkaf4JpRx8KhEQkylfD5DeNjF8wzTmO_3mFrZjFPWM9fgzj9jtN_noXjj0-RlWEMOSf6LTH-Do-f_2NKVVQFGKRODeb4pziPJf4TVddtJhPzuFdbClKbyCCRqYuYwfzsRRGeXkqNsC3fIE8jRGolMfkJsS9jsYxoWokEB5wejn7xRRdS04wWP/s2048/image_2025-08-08_14-53-32.png
យ៉ារ៉ូ ដែលជាពិធីករនិងជាតារាសម្តែង បានបង្ហោះយ៉ាងដូច្នេះថា «បើអាច ពិតជាចង់ឱ្យផលិតករ ផលិតភាពយន្តឯកសារ ភាពយន្តបែបណាក៏បាន ឱ្យតែនិយាយអំពីសង្គ្រាមលើកនេះ ឱ្យពិភពលោកកាន់តែដឹងច្បាស់បន្ថែមទៀតពីកម្ពុជា ព្រោះខាងសៀមនោះវាលឿនណាស់អារឿងដ្រាម៉ា សម្តែងក្លែងការពិតអីហ្នឹង ចឹងហើយយើងគួរតែមានភាពបន្ទាន់ធ្វើឱ្យលឿនដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwJtMqHUUtpJ_5EndBhkNuPVFb_hNTdc4boTBfX0OdQHCyLQtqi2cXC5p0RUZLKu9c2KZHgtcGyfyNNIT6UJHTqnzOtsBeGefV50wISuM-ns15E-wotFJsrFS54FlvNeT7tBYXIIWAa1GbaY7MUFVaDL5td6TEdH6MdtwZzOe6-M7QWC_zXKDnRYb0nSxJ/s2048/image_2025-08-08_14-53-24.png
ពិធីកររូបនេះ បានបន្ថែមទៀតថា បើត្រូវការតួសម្តែងលោកស្ម័គ្រចិត្តទៅសម្តែងមិនគិតថ្លៃអ្វីទាំងអស់ឱ្យតែថតទាក់ទងនឹងរឿងនេះ។ យ៉ារ៉ូ ថាលោកពិតជាចង់ធ្វើនិងចង់ចូលរួមណាស់ ព្រមទាំងស្នើឱ្យជួយអ្នកគាំទ្រជួយចែករំលែកដើម្បីឱ្យផលិតករជំនាញបានឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLChgk7GqWonbMjH-6cgbBNZ6rs_LeVvBVPl-3Tl6IbXwiW8kG7EYQxD-XJZ_twpHOc3xUxyQh7b_Dymhl6sC6xN3ULVCT-0Sbjv4tktsTKPi2olYMCsQH14dvWcMeXpBZM24Fcfs1m9ZKIJx1CJP2fKGgShxE8aPHM1u1T7HJAil_ZTndlWkMyDiflBj-/s2048/image_2025-08-08_14-53-27.png

ការលើកឡើងរបស់ យ៉ារ៉ូ តារាចម្រៀង ជូវី លីន ក៏បានជួយចែករំលែកនិងគាំទ្រការលើកឡើងរបស់ យ៉ារ៉ូ ដូចគ្នា។ ជូវី លីន បានសរសេរថា «ខ្ញុំពិតជាចង់ធ្វើណាស់ ខ្ញុំចង់ចូលរួម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKFwDYtrxJxNtuVGBBpzkSka5b3yKN30bDg4kJldu6D_4oKVReaiNkvS1F4-R3_CQ_ZjVsp3ci5YqiQYBBfvJx6YXAj30sOntTJjrxgf5zcr8wtQsoVFHwtbe15m5SPiTxdhnN8gv19sc49qHPh0kI23zq5b4_YJPyjY-2b2k9FEV2Wp9wMRlxt3GesPRx/s2048/image_2025-08-08_14-53-31.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះតារាចម្រៀង ខាត់ សុឃីម ក៏បានប្រកាសថានឹងសម្តែងដោយមិនគិតថវិកា ពីសាច់រឿងដែលថៃចូលមកឈ្លានពានទឹកដីកម្ពុជាលើកនេះផងដែរ៕

ទំនាក់ទំនងរវាងឥណ្ឌា និងអាមេរិកតានតឹងខ្លាំង ក្រោយអាមេរិកដំឡើងពន្ធទំនិញឥណ្ឌារហូតដល់៥០%

0

ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ថា លោកនឹងពុំបោះបង់ផលប្រយោជន៍របស់កសិករទេ បើទោះជាអាមេរិកឱ្យឥណ្ឌាបង់ពន្ធទំនិញខ្ពស់យ៉ាងណាក៏ដោយ ។ នេះជាការឆ្លើយតបរបស់ឥណ្ឌាលើកដំបូងក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump កំណត់ឱ្យមន្ត្រីដំឡើងពន្ធទំនិញឥណ្ឌារហូតដល់៥០% ដែលជាអត្រាពន្ធខ្ពស់ជាងបណ្តាប្រទេសដៃគូពាណិជ្ជកម្មរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4O4uXRtBpwTZLlMGd0Pspw4Uts9LPwAus7yttA0UC5nfAOmwNw3fU2nqGPXt69cPyY_1hOAkIIoguH9GXRC6YP7N04MYfZNXu5OTng-QMKtWzi8rRj_fiXTZ8ybKTFb3AGB0hh2LG_S3SsfctPU1AdBbGMcsaI1Ee8rMxIWH79_YTUk52xm4g4Sgs9vO4/s762/image_2025-08-09_08-38-24.png

លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយនៅទីក្រុងញូវដេលីថា ៖ «ការរស់នៅល្អប្រសើររបស់កសិករឥណ្ឌា គឺសំខាន់បំផុតសម្រាប់យើង ។ ឥណ្ឌានឹងពុំបោះបង់ផលប្រយោជន៍របស់កសិករ អ្នកចិញ្ចឹមគោយកទឹកដោះ និងអ្នកនេសាទទេ ខ្ញុំដឹងយ៉ាងច្បាស់ថា ឥណ្ឌានឹងបង់ពន្ធទំនិញនាំចូលអាមេរិកខ្ពស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVc7Z_UwIIe_7l_2BBOPSE7AfEAbOZGgGPI5BeNaY1g2joVQKjcBypOJ35Hbwb1uYontA46HM0goZI-OpR0xerwVsAjr12Q44qi4n3ym7NrFp-JPilgNZLePiQbvjF2dGpwy0I5ZJdwo178vvH6B36FmjxS4IsXtonC2VGKxR8r4iUc9z7mMWKiNFWwEo/s1109/image_2025-08-09_08-38-21%20(2).png

អាមេរិក និងឥណ្ឌាបានចរចាពាណិជ្ជកម្មជាមួយគ្នារហូតដល់៥លើក ប៉ុន្តែពុំទទួលជោគជ័យ ដោយសារអាមេរិកអំពាវនាវឱ្យឥណ្ឌាបើកទីផ្សារទិន្នផលកសិកម្ម និងទឹកដោះគោ ព្រមទាំងឈប់ទិញប្រេងឥន្ធនៈពីរុស្ស៊ី ។ ប៉ុន្តែឥណ្ឌានៅតែបន្តទិញប្រេងឥន្ធនៈរុស្ស៊ី ដោយសារចង់ឱ្យកសិករឥណ្ឌាបានប្រើប្រាស់ប្រេងឥន្ធនៈតម្លៃថោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglDu4QhvkScYi5SHYqjRmj8_Et6-jePxCrFqKruutPBJwW41H-brMx2MYGGd78I6RtFAAjTjkMwKzsQCumcvmKnrfTtHJe-hH-JQFc_wmp0A2PWHg704zdvAkpa6eLXnJi-9Gx7jRrzjkJZW1EDGTYyi3upxDBwKNYWTcX3x41WJy8y_iXbrHZ1-Fn0x7s/s1200/image_2025-08-09_08-38-21.png

លោក Trump ថ្លែងថា អត្រាពន្ធថ្មីស្មើ៥០% នឹងអនុវត្តចាប់ពីថ្ងៃទី២៨ ខែសីហា ដែលនេះការដាក់ទោសដោយសារឥណ្ឌានៅតែទិញប្រេងឥន្ធនៈពីរុស្ស៊ី ។ រីឯក្រសួងការបរទេសឥណ្ឌាថ្លែងថា ការសម្រេចចិត្តរបស់អាមេរិកជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ឥណ្ឌានឹងអនុវត្តគ្រប់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9AeWmaGDBmYCMDTEPp7kHoD1tDM_W0FXnT0dWchAriC5Qh_M86hrty3I7Mdjn_zDHcr4CKGVANNoxvVD70Z0mHa7gg3ay86VbeW2q-liiypnhEtAZ5lD4NGa7cv2Gb82LGToiWg78j9oGJxQZf4sHXU0IlCD3FABDpSJd9dlcXRUzAyM4ATCqNyQ0rZ0n/s976/image_2025-08-09_08-38-22%20(2).png

អាមេរិកបានប្រកាសដំឡើងពន្ធទំនិញចិនផងដែរ ដោយសារចិននៅតែបន្តនាំចូលប្រេងឥន្ធនៈរុស្ស៊ី ។ អាមេរិកយល់ព្រមជាមួយចិនកន្លងមក ដោយសារចិនមានរ៉ែផ្សេងៗសម្រាប់ចរចាជាមួយអាមេរិក ខណៈឥណ្ឌាគ្មានរ៉ែសម្រាប់ចរចាជាមួយអាមេរិកទេ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxEifXEQWPeRTtUSyyIxqMG3Wn4cJTpmRCDT1imvQyA4Ivj4L8WtTxX_HdnQBc5Q-Vo1v8_-DApn6gTYDoV03mKiQD_udUb8zUVhXICJ07J8H3UMSVkiFfYPbDR5292AHRq9ul3NiIxH003pY7YtpfEfHvvVEnIvcihp1qAd80XrFivUoxF5ufnqXZ7eZE/s800/image_2025-08-09_08-38-22.png

លោក Dammu Ravi លេខាធិការទំនាក់ទំនងសេដ្ឋកិច្ចនៃក្រសួងការបរទេសឥណ្ឌានិយាយថា អាមេរិកដំឡើងពន្ធទំនិញឥណ្ឌារហូតដល់៥០% គ្មានហេតុផលសមស្របសោះ នេះជាបញ្ហាបណ្តោះអាសន្នដែលឥណ្ឌាត្រូវប្រឈម ហើយមិនយូរទេ នឹងមានដំណោះស្រាយ ។ រដ្ឋាភិបាលឥណ្ឌាបានស្វែងរកដៃគូពាណិជ្ជកម្មថ្មីដើម្បីទប់ទល់នឹងអត្រាពន្ធរបស់លោក Trump ហើយជាមូលហេតុធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក-ឥណ្ឌាតានតឹងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHwymE0PFLF7L5duvW7EKYdWHN490rhmIzRTqKziGyXcgK4Sl1I0n-n24UbXwMOiOSfYWLRdsXSBYQgj6bavnf6SVtBB4NgmfmWbE0RYdmGqphdOfB57rpss4y0mDL56i45-qtcTZpMW2B2pmA8i1F68t8A6X0nOhSosRZ-37zbWOFiEEWjhyphenhypheneHfL7_6P5/s1620/image_2025-08-09_08-38-23.png

លោក Narendra Modi គ្រោងធ្វើដំណើរទស្សនកិច្ចទៅចិនដើម្បីរឹតចំណងមិត្តភាពជាថ្មី ស្របពេលមិត្តភាពរវាងឥណ្ឌាជាមួយអាមេរិកធ្លាក់ចុះ ។ រីឯប្រធានាធិបតីប្រេស៊ីល លោក Lula da Silva គ្រោងប្រជុំជាមួយមេដឹកនាំក្រុមប្រទេស BRICS ដើម្បីពិភាក្សារកដំណោះស្រាយការដំឡើងពន្ធរបស់លោក Trump ហើយលោកបានទូរស័ព្ទមកកាន់នាយករដ្ឋមន្ត្រីឥណ្ឌា, ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមេដឹកនាំប្រទេសផ្សេងៗ ៕

វ៉ាន់ នីឡា ថាការពហិកាឈប់ប្រើផលិតផលថៃគប្បីធ្វើឱ្យបានទោះបីប្រទេសទាំងពីរប្រែមកធម្មតាវិញ

0

បន្ទាប់ពីទទួលបានដំណឹងចចាមអារ៉ាមថាទំនិញថៃដឹកជញ្ជូនតាមយន្តហោះយ៉ាងច្រើន តារាចម្រៀង វ៉ាន់ នីឡា ថាបើរើសបម្រាស់គឺត្រូវធ្វើឱ្យបានព្រោះលើកនេះគឺធ្វើឱ្យខ្មែររគចម្រើនលើកកម្ពស់ផលិតផលក្នុងស្រុក។ វ៉ាន់ នីឡា ទោះប្រទេសទាំងពីរប្រែមកធម្មតាវិញគប្បីត្រូវបន្តពហិកាផលិតផលថៃឱ្យបានព្រោះបញ្ហាពេលនេះមិនមែនត្រឹមតែឈឺចាប់ទេតែលើសពីការឈឺគឺ «មេរៀន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV1H5Zam5qpz7NSjlzQE1eg1CJHBkfFLmlP8pniDdeqgg55qcoR4O9DjxB2wRtZiz_-c0YcgJAQdZ2XeBJgROsiaVJdLf4K_N2RdPYzNPmGyuvfJsTUthjRYvVaRnmjOnpYpYEM-tj5jvQL1tY57oxKszpSAj0eIoNHAZQNRgvMhiNoKj67j8dk4pXQqbg/s2048/image_2025-08-08_11-48-09.png
សង្រ្គាមរយៈពេល៥ថ្ងៃរវាងប្រទេសខ្មែរនិងថៃគឺបានធ្វើឱ្យប្រជាពលរដ្ឋខ្មែររងនូវភាពឈឺចាប់យ៉ាងខ្លាំងហើយរឿងនេះបានធ្វើឱ្យមនុស្សជាច្រើនមានគំនិតជាតិនិយមជាងមុនហើយពហិកាលែងប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ។ ទោះយ៉ាងណាថ្មីៗនេះក៏មានដំណឹងរសើបថាទំនិញតាមជើងយន្តហោះថៃ-ខ្មែរ មានការកើនឡើងខ្លាំង។ នេះបានជំរុញឱ្យតារាចម្រៀង វ៉ាន់ នីឡា បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkoDLOi5QzpjFIX5IVNeQaaV_pK8GphxADxhRsuLbMCvVbGIE0AMT4b9Qhmzse4fG80fHln6ev3XEgXOc28l1YAMHLyKjve8laW97KRVcgZg48bKxtPjdn0uqfs1PqjrR91m5bzpiPI7V8K0R2kVWFIdZCuKitzxNXUIzrxgQZ-8TM_e_wW6_-s9HO8Akd/s2048/image_2025-08-08_11-48-10.png
តារាចម្រៀងរូបនេះបានសរសេរបង្ហោះនៅយប់ថ្ងៃទី៧ សីហា ថា «មុននេះឃើញបងស្រីម្នាក់បង្ហោះថានៅតែមានអីវ៉ាន់នឹងផលិតផលសៀមដែលដឹកជញ្ជូនតាមយន្តហោះមកយ៉ាងច្រើន.okay សុំអត់មានមតិយោបល់ចំពោះរឿងនេះ ។ តែសំរាប់ខ្ញុំ ខ្ញុំគិតបើយើងរើបម្រាស់គឺរើឱ្យរួច ព្រោះការរើបម្រាស់លើកនេះគឺធ្វើឱ្យខ្មែររីកចម្រើនលើកកម្ពស់ ផលិតផលក្នុងស្រុកនឹងធ្វើឱ្យផលិតផលយើងមានទីផ្សារកាន់តែខ្លាំង បើទោះបីជាថ្ងៃក្រោយប្រទេសទាំងពីរប្រែមកធម្មតាក៏ខ្ញុំគិតថាយើងគប្បីបន្តពហិកាការឈប់ប្រើផលិតផលសៀមឱ្យបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiDxsnxdYsbPxEHFuPBZweY1MOnUWXtSGF1OI9us3DzlPpic5zjHcsAxrEG3xqqp1u7bjEBNh5wZGTHpjIXdwJCUD_TLtDonzXwphz0CSEI6QQC1BY0W8Yado6Qp-jp9H7HGej4KvIjd_ITqxqp1MSgVpIGDBc0UiQe49K90I2HlJqvTWE_nnsSrxTwlBO/s1422/image_2025-08-08_11-48-11.png

វ៉ាន់ នីឡា ថា «បញ្ហាពេលនេះមិនមែនត្រឹមតែឈឺចាប់ទេ តែលើសពីការឈឺគឺ” មេរៀន” បើបន្តិចទៀតយើងលែងឈឺតែសូមឱ្យចងចាំមេរៀននេះទុក ហើយមួយទៀតបើយើងបាត់ឈឺហើយតែសូមនឹកស្រមៃដល់កម្លាំងកងទ័ពដែលអត់បាយក្រហាយទឹកយកខ្លួនពាំងគ្រាប់ដើម្បីជាតិ»។ តារាចម្រៀងរូបនេះថា ទឹកមាត់របស់នាងអត់ប្រៃទេ និយាយទៅក៏គេមិនសូវចាប់អារម្មណ៍ តែសង្ឃឹមថាមហាជនដែលបានឃើញ status មួយនេះនឹងយល់ពីអ្វីដែលនាងចង់និយាយ៕

សមាជិកព្រឹទ្ធសភាថៃស្នើរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារពលរដ្ឋដែលស្លា.ប់នៅខេត្តភាគខាងត្បូងដើម្បីស្មើភាព

0

ប្រទេសថៃ ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា សមាជិកព្រឹទ្ធសភាថៃបានស្នើឱ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារកងទ័ព សមត្ថកិច្ច គ្រូបង្រៀន និងពលរដ្ឋនៅបណ្តាខេត្តភាគខាងត្បូងដែលបានស្លា.ប់ដោយសារការពារទឹកដីផង គឺពួកគេគួរតែទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដូចគ្នានឹងគ្រួសាររបស់កងទ័ពដែលស្លា.ប់នៅព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យស្មើភាពគ្នា ។

សមាជិកព្រឹទ្ធសភា លោក ឆៃយ៉ុង ម៉ានីរុងសាគុន បាននិយាយនៅថ្ងៃទី៨ ខែសីហា ថា កងទ័ព សមត្ថកិច្ច និងពលរដ្ឋជាច្រើននាក់បានសុំភាពយុត្តិធម៌ពីសមាជិកព្រឹទ្ធសភារឿងរដ្ឋាភិបាលមានគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន១០លានបាតសម្រាប់កងទ័ព និងសមត្ថកិច្ចដែលស្លាប់ដោយសារសង្គ្រាមជាមួយកម្ពុជា ។ រីឯពលរដ្ឋស្លាប់ដោយសារសង្គ្រាមនេះ រដ្ឋាភិបាលត្រៀមផ្តល់ប្រាក់ចំនួន៨លានបាត ។

ពលរដ្ឋថៃនៅបណ្តាខេត្តភាគខាងត្បូងបានសុំភាពយុត្តិធម៌ ដែលពួកគេជាគ្រួសាររបស់អ្នកស្លាប់ ជនពិការ និងអ្នករងរបួស ដោយសារការពារទឹកដីនៅភាគខាងត្បូង ។ ពួកគេយល់ស្របដែលរដ្ឋាភិបាលផ្តល់ប្រាក់ឱ្យគ្រួសារសាកសពដែលស្លាប់ដោយសារធ្វើសង្គ្រាមជាមួយកម្ពុជា ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវផ្តល់ប្រាក់ឧបត្ថម្ភឱ្យគ្រួសារកងទ័ព សមត្ថកិច្ច អ្នកស្ម័គ្រចិត្ត និងពលរដ្ឋ ដែលបានស្លាប់ដោយសារការពារទឹកដីភាគខាងត្បូងផងដែរ ។

សមាជិកព្រឹទ្ធសភា លោក ឆៃយ៉ុង បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារសាកសពដែលស្លាប់ដោយសារការពារទឹកដីដូចគ្នានៅទូទាំងប្រទេស ដោយសារពលរដ្ឋនៅខេត្តភាគខាងត្បូងបានស្លាប់ ពិការ និងរងរបួស គឺពលរដ្ឋតម្លៃស្មើៗគ្នា ។ បើរដ្ឋាភិបាលផ្តល់ប្រាក់ឱ្យកងទ័ព និងពលរដ្ឋស្លាប់ រងរបួសដោយសារសង្គ្រាមជាមួយកម្ពុជាស្មើទឹកប្រាក់ប៉ុន្មាន ក៏ត្រូវផ្តល់ឱ្យពលរដ្ឋនៅភាគខាងត្បូងក្នុងទឹកប្រាក់ស្មើគ្នា ឬប្រហាក់ប្រហែលគ្នាដើម្បីភាពយុត្តិធម៌ ។

រយៈពេល២១ឆ្នាំមកនេះ ពលរដ្ឋនៅភាគខាងត្បូងបានស្លាប់រហូតដល់ជាង៧,០០០នាក់ និងរងរបួសរាប់ម៉ឺននាក់ ។ ដូច្នេះ សូមរដ្ឋាភិបាលពិចារណារឿងការផ្តល់ប្រាក់ឧបត្ថម្ភដល់កងទ័ព សមត្ថកិច្ច និងពលរដ្ឋនៅភាគខាងត្បូងក្នុងចំនួនស្មើគ្នាដូចពលរដ្ឋរស់នៅបណ្តាខេត្តជាប់កម្ពុជា ដោយសារពលរដ្ឋនៅភាគខាងត្បូងពុំពេញចិត្តជាមួយរដ្ឋាភិបាលយ៉ាងខ្លាំង ។ នេះបើតាមការលើកឡើងរបស់លោក ឆៃយ៉ុង ៕

នាយករដ្ឋមន្ត្រីស្តីទីថៃ ៖ «ថៃនឹងប្តឹងអាស៊ានឱ្យធ្វើសាក្សី ប្រសិនបើកម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់»

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ មើលឃើញថា វាជាសញ្ញាល្អក្រោយមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដែលប្រទេសទាំងពីរបានចរចាកិច្ចព្រមព្រៀងបទឈប់បា.ញ់ ។ លោកថា ប្រសិនបើកម្ពុជាបំពានកិច្ចព្រមព្រៀងឈប់បា.ញ់ នឹងមានការជជែកថ្នាក់មេបញ្ជាការទាំងពីរភាគី ក្រោមការសង្កេតការណ៍ពីអនុព័ន្ធយោធាម៉ាឡេស៊ី ប៉ុន្តែបើកម្ពុជានៅតែបំពានទៀត ថៃនឹងប្តឹងអាស៊ានឱ្យធ្វើជាសាក្សីតាមច្បាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ថា ៖ «នេះជាសញ្ញាល្អដែលប្រទេសទាំងពីរអាចចរចាគ្នា ហើយវាគួរឱ្យរីករាយដែលបានឃើញកិច្ចព្រមព្រៀងសម្រេចបានក្នុងកិច្ចប្រជុំ ។ បើមានភាពស្មោះត្រង់ និងអនុវត្តកិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់នឹងធ្វើឱ្យបទឈប់បាញ់មានប្រសិទ្ធភាពស្របតាមកិច្ចព្រមព្រៀង» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png
ប៉ុន្តែប្រសិនបើកម្ពុជាបំពានកិច្ចព្រមព្រៀងឈប់បាញ់ គឺមេបញ្ជាការកងទ័ពទាំងពីរភាគីត្រូវតែជជែកគ្នា ដោយមានអនុព័ន្ធយោធាអាស៊ាននៅប្រទេសថៃ និងអនុព័ន្ធយោធាអាស៊ាននៅប្រទេសកម្ពុជា ព្រមទាំងអនុព័ន្ធយោធាម៉ាឡេស៊ីចូលរួមសង្កេតការណ៍ ។ បើកម្ពុជានៅតែបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ទៀត ថៃនឹងប្តឹងអាស៊ានឱ្យធ្វើជាសាក្សី ដែលនេះជាការដំណើរការតាមច្បាប់អន្តរជាតិ ។ នេះបើតាមការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgYiGHMOWAYYN7vQH1SM0k6BneKe2klmh__EVaobpjvVV0pmBcyIj23E-AHiGFrhsT3QMVFbVS1QS1CmY_5eIZKCxKTdvbwjo5VKtwskwbFdmDbnZk74VjR3oD6HUfoa36jWIx2XsaorCcuFDGtpKomp90izTtvd73GUDejNMhGya56YFfT0bZFTYKZP7V/s900/image_2025-08-08_15-41-03%20(2).png
ចំណែកសំណួរសួរថា តើថៃនឹងលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ ដែរឬទេ? លោក ភូមិថាំ វីឆាយ៉ាឆៃ និយាយថា កិច្ចព្រមព្រៀងឆ្នាំ២០០០ ពុំពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ទេ ។ ការធ្វើកិច្ចព្រមព្រៀងឈប់បាញ់ គឺដើម្បីកុំឱ្យជម្លោះរាលដាលរហូតដល់ប៉ះទង្គិចគ្នា ខណៈកិច្ចព្រមព្រៀងឆ្នាំ២០០០ ជារឿងផ្សេង ហើយបើជជែកពីកិច្ចព្រមព្រៀងឆ្នាំ២០០០ ត្រូវតែជជែកតាមច្បាប់ទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQb04C8tuxXWhH4h5OM_ihLMPZpJIPvsysf7xwHWAWFwGtyQf5cc9J4Fp2ZnZT8L_EAuKjQhk3Lg5YtiDGtNdt-edICNeNxD99J0iNwAi8gBk3cDBxPDiDIwzfc_2p3jKtd640TGNkTdHaZoXI8ekzkG5Lf1C_Uo2kh_SrC7fsSxgrCfHCglOU_V7GkiI/s1024/image_2025-08-08_15-41-03.png
គួរបញ្ជាក់ថា កម្ពុជា និងថៃ ទទួលបានជោគជ័យនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkArm3dsYfKaMlZLXfRmv30IPnhgzgXRBsUGoTUlJDG0_y3Ec65uo87M9nabg6fZ62RcllnkF6FQPJdI8ptfhV4BxtNjpzpXdUOy4msFe_1Lt5cprs1-I_gNhmsd9wCNTj3bxK8Elk-7gdwIfD6ONjhdYgQ4EfVJoIlJiCUgbXpO6nPoTZ1EmrouIs5-BR/s830/image_2025-08-08_15-44-49.png
    កម្ពុជាបានគោរពកិច្ចព្រមព្រៀងបទឈប់បាញ់រហូតមក ហើយកម្ពុជាសង្ឃឹមថា ថៃនឹងគោរពកិច្ចព្រមព្រៀងឈប់បាញ់ដូចគ្នាដែរ ដោយថៃត្រូវដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃឱ្យបានឆាប់រហ័ស ៕

សុខ ស្រីមុំ តារាជើងចាស់ឯនាយសមុទ្រចូលរួមស្រែករកយុត្តិធម៌ជូនប្រទេសកំណើតតាមបណ្តាញសង្គម

0

សុខ ស្រីមុំ ជាតារាភាពយន្តម្នាក់មានឈ្មោះបោះសម្លេងខ្លាំងនាទសវត្សរ៍ ៩០ ដែលបានបន្សាត់ខ្លួនចេញទៅរស់នៅកសាងគ្រួសារលើទឹកដីប្រទេសអាមេរិកអស់ជាយូរឆ្នាំមកហើយនោះ កាលពីពេលថ្មីៗកន្លងមកនេះ អ្នកស្រីបានផ្សព្វផ្សាយរូបភាព និងវីដេអូមួយចំនួនចូលរួមទាមទាររកយុត្តិធម៌ជូនប្រទេសកំណើតរបស់ខ្លួន ទាក់ទងនឹងសង្គ្រាមឈ្លានពានតាមព្រំដែនពីសំណាក់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmQtnfhmIqNwoNxRTxAXTBS3UwlmZx6RwdGgt_2FAFxjdPZmkaas0qdEUvzjxLUW3TcKtQ9A-zAVhAtL4-gqlxDAzMgrTa3JVLsiZS9SHr_01-uvcY61QM1iodq8EtbPxa7k9QWhQyULGt370URcIMDi5pemCmeM6m2k86AfSQb-2BxxZH8i2VjD5-98tO/s969/photo_2025-08-08_14-50-49.jpg
សំណេរជាភា English អមដោយរូបភាពចុងក្រោយគេដែលបង្ហាញអំពីវត្តមានរបស់ប្រាសាទព្រះវិហារ អ្នកស្រី ស្រីមុំ បានបញ្ជាក់យ៉ាងច្បាស់ប្រាប់ដល់ជនបរទេសថា ប្រាសាទបុរាណនានាដែលស្ថិតក្នុងទឹកដីប្រទេសកម្ពុជា គឺជាចំណុចស្នូលនៃវប្បធម៌ និងជាព្រលឹងរបស់ជនជាតិខ្មែរគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIEQHBjeERoJboYUKe4QZ3noyF-80WKi7ngT_Zpa3fW4HN0ZJr4r6Spgly49Bnaiitgwr1b-T8QBXcoCXqRgu-kT7T9_PFtdbg5DDdZxi9z0zjfddcpDgsr1t9E4BMNceKN5urbxTcva2DgMlXw59n8mw823OhzjG9Pn59HknQsQPrIBo6zENMjRR7rwyT/s750/photo_2025-08-08_14-50-50%20(2).jpg

ដោយឡែកប្រាសាទអង្គរវត្តក៏ស្ថិតនៅជាមជ្ឈមណ្ឌលនៃអរិយធម៌ អស់រយៈពេលជាង ៦០០ឆ្នាំ នៃបណ្តាប្រទេសមួយចំនួន រួមមានប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី និងប្រទេសថៃផងដែរ។ អ្នកស្រី ក៏បានអះអាងដែរថា ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូរួចរាល់ហើយ ដូច្នេះបុគ្គលគ្រប់រូបរៀបអំពីប្រវត្តិសាស្ត្រ ហើយព្រមទទួលស្គាល់ការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoxsalX99XQ_LfsOfBGr6MAXi9glHgRqkMZPwccwYPGIcliZ1ga62M3b2aZnt0R-eLWhwzASycynXQt9X0ikC2i9gjtMGrDvkPmPV_-__GOL8wo7yTrrcFYJst0bt_IK5fnArBzTcD1gPc0odEqtDv_JvPgym_HTSCUrRaCFe0sIp4c0_meYG8z6TwhLmf/s799/photo_2025-08-08_14-50-50%20(3).jpg
ក្នុងនាមពលរដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិខ្មែរ តារាភាពយន្តជើងចាស់រូបនេះ បានផ្ញើសារសន្តិភាពទៅកាន់មនុស្សគ្រប់គ្នា ហើយសូមគោរពអញ្ជើញ ភ្ញៀវទាំងអស់ធ្វើដំណើរទៅទស្សនាប្រាសាទបុរាណរបស់ខ្មែរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnUZgnClU05tVGduMNBVxN18nUlIIrWtAhibDVEtwVUYk2nTZuAQJQa-fzuXDDTMIUXQEJBeR8VET7fCR2w_OZ659gNB2eI7QRMUZbeYlZVgGDP1kGCJ2O415sV4OMpZpFM7P8elxc9J_etbGML5d3kEjzZ9oiWiJUFAgJWymqw-dCL3cHwzd3SOsTq32N/s656/photo_2025-08-08_14-50-50.jpg
សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតនៅលើខ្ពង់រាបនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបនឹង កម្ពស់ទឹកសមុទ្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រាសាទនេះ បានចាប់ផ្តើមកសាងក្នុង រាជព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការសាងសង់នៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងសាសនាហិណ្ឌូ៕