Home Blog Page 336

កម្មតបស្នងហើយ! កងទ័ពថៃនៅព្រំដែនបា.ញ់រះជាង១០គ្រាប់លើពលរដ្ឋខ្លួនឯងរងរបួសធ្ងន់ និងស្រាល

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃម្នាក់ឈរជើងនៅព្រំដែនបានបា.ញ់រះចំនួន១២គ្រាប់ទៅលើពលរដ្ឋបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់នៅស្រុកកាបឈើង ខេត្តសុរិន្ទ រួចហើយជនល្មើសបានគេចខ្លួនបាត់ស្រមោល ។ពេលនេះ សមត្ថកិច្ច និងកងទ័ពជើងគោកថៃកំពុងតាមចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់ រីឯមូលហេតុនៃការបា.ញ់រះលើពលរដ្ឋ ពុំទាន់ដឹងនៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzTZonWkUDZPeT1vFnjtf5A1WH7iW214cdEN7tC9g26H6qw5PhRDf-SpU0UUYUNfZlcnXEv2zzDEgmeQSF3RTALHHPfKXBjYGpo2T5C41jOCoqWK5-NUnGj_yW7OehsysQDUM3xJLQFciaQJ_mKKKSnp5s3ygDSpiq8Zcs_H5NuGWpU-thMajbYNZJy8Ei/s1280/photo_2025-08-15_08-54-53.jpg
នៅថ្ងៃទី១៥ ខែសីហា នៅទីបញ្ជាការកងទ័ពជើងគោក លោក រីតណា សុខស៊ុវ៉ាណុន អ្នកនាំពាក្យរងកងទ័ពជើងគោកថៃឱ្យដឹងថា នាវេលាអធ្រាត្រថ្ងៃនេះ កងទ័ពបានឮស្នូរកាំភ្លើងចំនួន១០គ្រាប់ នៅផ្លូវក្បែរវត្តភូមិខឿនកែវ ស្រុកកាបឈើង ខេត្តសុរិន្ទ បន្តិចក្រោយមក ក៏ឮស្នូរកាំភ្លើងចំនួន២គ្រាប់ទៀត សរុប១២គ្រាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ThsVnpCSmWNUHsZsg0sAXRpwG73ZMm96EwgL2e_dE0lvcieetxP3GGPfzdyeHwqdjxLSpLpBRInV5C5Z4b1I2cNNwf2wl5s092_c3O9xPf0SK-vCQv9zowrawNX-3nzio5E44w-sbd5b29eNXXRnHw_vTn6rNLpv9pSr9tsnWK-vwnQsOElLcGx9YzU2/s1440/532548915_816820824005954_8123159437514602481_n.jpg

តាមការស៊ើបអង្កេតកម្លាំងកងទ័ព និងអាវុធប្រចាំកាយឃើញថា កងទ័ពម្នាក់មកពីកងទ័ពថ្មើរជើងលេខ១៦២៣ បានដើរចេញពីទីតាំងឈរជើងនៅព្រំដែនដោយគ្មានការអនុញ្ញាត ព្រមទាំងយកកាំភ្លើងតូចវែង និងគ្រាប់កាំភ្លើងមួយចំនួនទៅតាមខ្លួន ។

ហេតុការណ៍បាញ់រះនេះបណ្តាលឱ្យពលរដ្ឋថៃ២នាក់រងរបួស រួមមាន ៖ ១-លោក អនុវ៉ាត់ សីងឆ័យ អាយុ៣២ឆ្នាំ រស់នៅភូមិខឿនកែវ រងរបួសធ្ងន់ពុំដឹងស្មារតី និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសុរិន្ទ និង២-អ្នកស្រី វុទ្ធថាណា ណាប្រាខូន អាយុ៣៥ឆ្នាំ រងរបួសស្រាល ។ ពលរដ្ឋរងរបួសដោយសារគ្រាប់កាំភ្លើងទាំង២នាក់ទទួលបានការសង្គ្រោះបឋម មុនពេលបញ្ជូនទៅមន្ទីរពេទ្យកាបឈើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivmJcOr8BOV5NBMQPvFMiOGDY49xzQSUHrFtvdstrCGeJwpN6pObtj2XzhS-U3euZ0PRZyoKxzL90tAAPML6ftziVH8zy98lBQVRXX2CsBltXE32-ZNGtMBrhP_Rv4266e1LN_brvBYlCjukSNw-KHaFiyf_lPOeUH81pgeoq7U21lirukBUd7zvn58Rd1/s700/photo_2025-08-15_08-54-52%20(2).jpg
សមត្ថភាពស៊ើបអង្កេតសហការជាមួយកងទ័ពថ្មើរជើងលេខ១៦២៣ បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសួរសាក្សី ប៉ុន្តែសមត្ថកិច្ចពុំទាន់ដឹងមូលហេតុបណ្តាលឱ្យមានការបាញ់រះនៅឡើយទេ ។ ក្រោយមក ក៏មានការចាត់កងទ័ពតាមស្វែងរកជនល្មើសនៅជុំវិញកន្លែងកើតហេតុ ប៉ុន្តែរកពុំឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9y_mU5rDoItU3j6POTBCbo-7ro4mxsSzbv4rbR0OZm6Ll2B4jCTlyYONaD4XPvJ3EYiqSizkG7wwOjxj51szNQ7Sqc-_jtXTuW5w4PQY13Xpq5t24srsXpfg0B4T7VEQ0TAEBfDGRbuqvvChTN8dbDOslKxlMk8tGErUWGnxZ02LnUmnhU7xUSs9SEeTi/s1440/532272601_816820730672630_7139383969549131942_n.jpg

កងទ័ពថៃបានប្រកាសទៅកាន់ពលរដ្ឋនៅក្នុងតំបន់ ប្រសិនបើបានឃើញបុគ្គលគួរឱ្យសង្ស័យ ចូរប្រញាប់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ។ បើចាប់ខ្លួនជនល្មើសបាន និងដឹងព័ត៌មានលម្អិតពាក់ព័ន្ធនឹងហេតុការណ៍នេះ សមត្ថកិច្ចនឹងជូនដំណឹងឱ្យបានជ្រាបបន្តទៀត ។

ចៅហ្វាយស្រុកកាបឈើង ខេត្តសុរិន្ទឱ្យដឹងថា កងទ័ពបានប្រើប្រាស់កាំភ្លើងម៉ាក M16 បាញ់រះទៅលើពលរដ្ឋនៅតាមផ្លូវដោយសារតានតឹងផ្លូវចិត្ត ហើយសមត្ថកិច្ចក៏បានប្រាប់ពលរដ្ឋឱ្យសម្ងំលាក់ខ្លួនក្នុងផ្ទះ ហាមចេញក្រៅដាច់ខាតដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVkdivPDrexU8V2QeNcRwU0hOGocS5u9eMFmt4ovDNj7Mw7uuvYoEfCRjuAMfxzpefwEh3sUmx0YDNVDDkHERKsGKML5nXXFCyAwKyI_XOB6qmo5fEuHM3PaK6toE5ssfjdKV2t39FOfJeexpudnf8eyiFlNc45jmBcXdbVfYLClmS8BYhg1-Zml_tcSzj/s700/photo_2025-08-15_08-54-52.jpg

ចំណែកសាច់ញាតិរបស់ជនល្មើសជឿថា ហេតុការណ៍បាញ់រះនេះកើតឡើងដោយសារជនល្មើសតានតឹងផ្លូវចិត្តខ្លាំងពេកនឹងការបញ្ជូនឱ្យទៅឈរជើងនៅព្រំដែន ។ ជនល្មើសធ្លាប់បានចូលរួមប្រយុទ្ធនៅបរិវេណប្រាសាទតាក្របី ទើបស្ត្រេសក្លាយជាជំងឺផ្លូវចិត្ត កន្លងមក ជនល្មើសបានទូរស័ព្ទមកប្រាប់សាច់ញាតិថា ចង់ត្រឡប់មកផ្ទះវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIG41kiuHEi1qKG9Jj7UR4cSOwuhHws6DV6wBaz-6LTa2Ers5xr0FMmWTLIQvvoQNMXmvlX0QiUWTyKC-M_Vv4vYl-77WG1BqUpbJ7y_LBpeGZv1ostnXEXSGG5Hj6GeWIpM5fOUtY8nOmbG4w8DejWphmcPBJxlf8PjV_3y84VvhQfEZEV4fAtlfkhqBY/s1440/532340198_816820797339290_4175802357274565217_n.jpg

ខ្វះខាតកម្លាំងពលកម្មខ្លាំងពេក ថៃស្នើឱ្យពលករកម្ពុជាធ្វើការនៅប្រទេសខ្លួន៦ខែទៀត

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងការងារថៃបានអនុញ្ញាតឱ្យពលករកម្ពុជាធ្វើការនៅថៃរយៈពេល៦ខែបន្តទៀត ដោយពលករកម្ពុជាពុំចាំបាច់ឆ្លងដែនសម្រាប់បន្តសុពលភាពឯកសារ គឺថៃអនុវត្តតាមគោលការណ៍មនុស្សធម៌ ស្របពេលពលករកម្ពុជាឆ្លងដែនតាមច្រកធម្មជាតិចូលថៃជាបន្តបន្ទាប់ ។ ការពិត ការអនុញ្ញាតឱ្យពលករកម្ពុជាធ្វើការនៅថៃបន្តនេះ ដោយសារថៃខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhL9q4zFrogOuRAYp8yh6ACsxb2nlQMxhxqnZdzX9709aHYDrQ6S2oPvctNa0LnGgcgLgGK9rdR39Z6h5UcMx2X5oOzMYXyf_29c_UsRBmOvq2eIUu8iADv9Ifw8JiVFA3b9wxFMWYChEKxEKIEVsV80lapxwoswv9ZwIkzRtzVbDPjplbSPjk2UoTZ6Ec/s1080/image_2025-08-15_09-04-25%20(3).png

បើតាមលោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ គឺរដ្ឋាភិបាលថៃទទួលបានសេចក្តីរាយការណ៍ពីកងទ័ពថា បច្ចុប្បន្ន មានពលករកម្ពុជាមួយចំនួនបានឆ្លងដែនតាមច្រកធម្មជាតិចូលថៃក្នុងតំបន់ជាច្រើន ។ ថ្មីៗនេះ បញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងត្រាត សហការជាមួយសមត្ថកិច្ចអន្តោប្រវេសន៍ រកឃើញពលករកម្ពុជាឆ្លងដែនចូលថៃខុសច្បាប់ ខណៈកន្លងមក កម្ពុជាបានអំពាវនាវឱ្យពលកររបស់ខ្លួនដែលធ្វើការនៅថៃត្រឡប់ទៅប្រទេសវិញ ។ ពលករកម្ពុជាបានឆ្លងដែនចូលថៃតាមច្រកធម្មជាតិផ្សេងៗដើម្បីមកធ្វើការនៅថៃ ហើយត្រូវបានកងទ័ពថៃបង្កើនវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFDTpQBBQ5OvJxJ7vX1IZ-TX3Sl3-W-rS5yCxANTpwkfF-QExu3pWN04llqNofLS-kddPS4qAd9E8zo4jClYLxv8UgBi-1KH0-USKLvdrlpebRZxnlFChgpf1gZxZUD2zMYwuRG1wPDDytovpPqNspisWd2DQXOF5FYGmYFDiYbsUxQGxU2QdVaub_kSNe/s768/image_2025-08-15_09-04-25.png
ខ្លឹមសារក្នុងសេចក្តីប្រកាសចំនួន២ច្បាប់ របស់ក្រសួងមហាផ្ទៃ និងក្រសួងការងារថៃ បានអនុញ្ញាតឱ្យពលករកម្ពុជាដែលរយៈពេលធ្វើការនៅថៃផុតកំណត់ ឬការអនុញ្ញាតស្នាក់នៅថៃផុតកំណត់ ប៉ុន្តែពុំអាចធ្វើដំណើរត្រឡប់មកកម្ពុជា គឺថៃនឹងអនុញ្ញាតឱ្យពលករទាំងនេះអាចធ្វើការនៅថៃរយៈពេល៦ខែបន្តទៀត ដោយអនុវត្តចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ (គិតត្រឡប់ក្រោយ) ។ ថៃអនុវត្តតាមគោលការណ៍មនុស្សធម៌សម្រាប់ពលករកម្ពុជាមានបំណងធ្វើការនៅថៃដោយស្របច្បាប់ ហើយនេះជាការស្នាក់នៅករណីពិសេសតាមសេចក្តីប្រកាសរបស់ក្រសួង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9VKSMbl5fNN6I4aIe6qV3ZiixEe_LHZZ_cmj_U1DdarqE6_Dj2MjJ77ppLD9GYjYoArdlbqwTVYWkiVLGWDdYHNgVceNDNAXYdiXaYUiFzpAu0Y3BzbiTW0CQXLK4ItfhfCylo1a_UZJLYJP8wYiuxh6tIGkZFOpFYbSD-8J7NAI6GiIhLVzcjJqnmFfx/s1280/image_2025-08-15_09-04-26.png

ទោះជាមានការបន្ធូរបន្ថយច្បាប់សម្រាប់ពលករបរទេសធ្វើការនៅថៃស្របច្បាប់ក្រោមហេតុផលមនុស្សធម៌ក៏ដោយ ប៉ុន្តែថៃនៅតែផ្តោតសំខាន់លើការការពារសន្តិសុខជាតិ និងអនុវត្តច្បាប់ ។ រដ្ឋាភិបាលថៃនៅតែអនុវត្តជាមួយពលករបរទេសតាមគោលការណ៍មនុស្សធម៌ និងផ្តល់ភាពងាយស្រួលដល់ពលករកម្ពុជាតាមច្បាប់ថៃដើម្បីធ្វើការដោយសុវត្ថិភាព ។ នេះបើតាមការលើកឡើងរបស់លោក ជិរ៉ាយុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLIh9OlKTUT6SiwLjndPfH9QNtZ_MrqLHej019haXcqnEnk_D5lrtWZYBJe4woYPLwuW9MpOxKlFyk4qMXStKUFWi1PE_T91gFdj0bmpipM1jc0cGNClaqTD9tRbSZysvF8TBA3WTZx3DI9uZjAHv-rQUuT9NXylSk6lQuKTaNc4y1AuhNzvGWAPaR__vs/s1024/image_2025-08-15_09-04-25%20(2).png

គួរបញ្ជាក់ថា ក្រសួងការងារថៃបានអនុញ្ញាតឱ្យពលករកម្ពុជាធ្វើការនៅថៃរយៈពេល៦ខែបន្តទៀតនេះ គឺថៃបារម្ភពីសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះខ្លាំងដោយសារពលករកម្ពុជាសម្រុកចាកចេញពីប្រទេសថៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ថៃប្រឈមនឹងការបាត់បង់ចំណូលសេដ្ឋកិច្ចរហូតដល់៣ម៉ឺន២ពាន់លានបាតក្នុង១ខែ (ឬស្មើប្រមាណ ៩៩០លានដុល្លារ) បច្ចុប្បន្ន ក្រសួងការងារថៃព្យាយាមស្វែងរកពលករពីប្រទេសផ្សេងដើម្បីជំនួសពលករកម្ពុជា ដូចជា ៖ បង់ក្លាដែស និងស្រីលង្ការ ៕

នាង ដាវីន ប្រកាសមិនច្រៀងនៅក្នុងកម្មវិធីដែលមានការឧបត្ថម្ភដោយផលិតផលថៃចំនួនពីរនេះ

0

តារាចម្រៀង នាង ដាវីន បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួននឹងមិនមានការច្រៀងក្នុងកម្មវិធីរបស់ភេសជ្ជៈ ខារ៉ាប៉ាវ និង អ៊ីឈីតាន់។ ទោះដាច់ចំណូលតែ នាង ដាវីន ថាមិនឱ្យអ្នកណាប្រមាថជាតិសាសន៍ខ្លួនឡើយ ខណៈត្រឹមតែអាហារ៣ពេលលោកមិនលក់ទីផ្សារឱ្យចោរឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoFS4163VPl6Y7jYDWVm_7StSRNSs9fwswrC6wpbP8ZiBGVnHlekExz5PBrcb759ssnzDzzuEbWd68LwXyMCBX26_jUXnuQaixCB5a9hEHfQpaSEYXD1OerGHkBLLbjY6c_czJ7yJa1vGyapFH5H9emXoP14PZgZXCHP8QLBkgIE2C7onJZjooVX2usxYl/s1716/image_2025-08-14_09-38-27%20(3).png

នៅយប់ថ្ងៃទី១៣ សីហា តារាចម្រៀង នាង ដាវីន អតីតបេក្ខជន TOP4 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ បានប្រកាសជាសាធារណៈថា «ខ្ញុំនឹងឈប់ច្រៀងក្នុងកម្មវិធី ខារ៉ាប៉ាវ នឹង Ichitan ពីពេលនេះតទៅ»។ ម្ចាស់បទ «គេជាអ្នកណា» ក៏បានបន្ថែមសម្តីក្នុងផ្នែកបញ្ចេញមតិយោបល់ថា «បើសិនដាច់ចំណូលក៏ដាច់ចុះ តែខ្ញុំមិនឱ្យអ្នកណាមកប្រមាថជាតិសាសន៍ខ្ញុំទៀតបានឡើយ បើសិនខ្ញុំរកលុយក្នុងវិស័យនេះលែងបាន okay មិនអីទេ ខ្ញុំរកលុយក្នុងផ្លូវផ្សេង វិស័យផ្សេង អាហារ៣ពេលទេ តែខ្ញុំមិនលក់ទីផ្សារឱ្យចោរបន្តទៀតឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYZfimOdQtMXWQU2jLfww7bb0kUazUk4o2WOZGzdkCXvusUXxybLQu3Vi6Ax6iCpBEb9y6GppeP74l2OL4VZwGW2OdvX9A9gMp5-yiGsmcEvquPi82IFUNLW_oWuPWgO8CQ4XyqcVL3XWgbiBDHgWXPz3RahH8gcPe0FRK1OAI6qmXc4zwWed_XpkFfD3A/s2048/image_2025-08-14_09-38-34.png

ការប្រកាសរបស់តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសទទួលបានការកោតសរសើរជាច្រើនពីទស្សនិកជន ខណៈអ្នកសិល្បៈមួយចំនួនក៏សម្តែងការគាំទ្រនូវការសម្រេចចិត្តរបស់នាង ដាវីន ដែលនឹងលែងទទួលការងារពីភេសជ្ជៈពីរខាងលើនេះ បើទោះបីជាខាតបង់ប្រាក់ជាច្រើនក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBrIsCVp-1e-hqgm7OxDjj11Ux3AIcE9BEZPsAUVpsoWNywP7wBdaqTNkYiDyKpP4qDquUMFZ1FsjaAMdMqdzoej4eQySsV-HqVpVuHE1KHRfJK89AxPgBwnDFsS2WDSbl_5_o2neptdI2iDc_Fo7mt9vWo6nh474GYWBVS8xurKFNEw3gg2slBhyphenhyphenRMn9i/s1464/image_2025-08-14_09-38-31.png
នាង ដាវីន ក៏បានបញ្ជាក់ច្បាស់ៗទៀតថាប្រសិនជាថ្ងៃណាលោកទៅច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់ផលិតផលថៃទាំងពីរខាងលើគឺទស្សនិកជនអាចជេរលោកបាន ។ ដាវីន ថាសម្តីកូនប្រុសនិយាយហើយមិនលេបវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiRvL0KdI98xarO44sX_tdWlxVcZsZa4qLj62YGEQD8IlPZIrL5x-G_MrM-HTDobdDhMohb22Sfuf_8xJ1oHkqVTfIcUZm3iJNH9JgQ6ve04pEVM361vKtgyc_oW5YktYJzCg6WL_xrQ-HK6esPCVHARME7iEq3t1dlr7PKr5BfIIsg_I4YqS5DiGH9b0i/s2048/image_2025-08-14_09-38-28.png

កាលពីកន្លងមកនេះ នាង ដាវីន និង គូដណ្តឹងរួមទាំង តារាចម្រៀង លីម តិចម៉េង ក៏បានចុះចែកស្បៀងទៅដល់កងទ័ពនិងប្រជាជនភៀសសឹកដោយផ្ទាល់ផងដែរ។ ដ្បិតកន្លងមកនេះ នាង ដាវីន រងនូវមតិប្រតិកម្មពីមហាជនអំពីពាក្យសម្តីរបស់ខ្លួនក្តីប៉ុន្តែលោកបានបង្ហាញទង្វើល្អខ្វាយខ្វល់ពីប្រទេសជាតិ និងខិតខំប្រមូលមូលនិធិជួយដល់សង្គមជាតិវិញ៕

G-Dragon កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត

0

G-Dragon និង លោក Yang Hyun Suk ស្រាប់តែត្រូវបានស៊ើបអង្កេតពីបទរំលោភសិទ្ធិអ្នកនិពន្ធបទចម្រៀងនៅក្នុងអាល់ប៊ុមកាលពី ១៥ ឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKQmHRWXcK3hYL0-6UWtWE2v7f7J0T2dhP3PEF0leLScJ5PHB3jlNlVO8O9Hlm8Ts8X0jpRLnAlG2dU0tuclM0OM8Q9th4xje6W_Zzn12z0jSVUSeMNryuAMg-q3NaS0dEr2g6fLXhVwa8rAe6zRWF2n7rxhk90FHmu_Jiuh7OTA66V5fLQ22c4Z7T63sH/s1259/What%20it%20do%20this%20Summer%20Wet%20yo%20Swag%20on%F0%9F%92%A6%20(1).jpg

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាកាលពីថ្ងៃទី ១២ ខែសីហា ថាប៉ុស្តិ៍ប៉ូលីស Mapo ក្នុងទីក្រុងសេអ៊ូល បានធ្វើការវាយឆ្មក់ចំនួនពីរទៅលើការិយាល័យរបស់ ក្រុមហ៊ុន YG Entertainment នៅ Mapo-gu និងសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េនៅ Gangseo-gu ។ នេះគឺជាការចាប់ផ្តើមនៃការស៊ើបអង្កេតដ៏ទូលំទូលាយមួយ បន្ទាប់ពីប៉ូលិសបានទទួលពាក្យបណ្តឹងពីតន្ត្រីករម្នាក់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចោទប្រកាន់តារាចម្រៀង G-Dragon និងអតីតប្រធាន YG លោក Yang Hyun Suk ពីបទចម្លងបទចម្រៀងរបស់ខ្លួនដោយគ្មានការអនុញ្ញាតបន្ទាប់មកផលិត និងចែកចាយវាជាកំណត់ត្រាដោយបំពានលើសិទ្ធិអ្នកនិពន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXtAkP_lfGGuaJO_L22HtG-dhsmnYVZflRPDIbD9YR9nLhQZc2SsCiMcGiozM_7kGnqdVDe0Mu8UWdB1Zc_9HNk2kUvYJDuj4LBCA-rv3iqzUdo2OceHnQF40m-pOXwF3hgTSFEjq2AMxRk05P_XOVi9qEQP-bE8ndiUV7p31PSm35Enh1v6DwtlteMIns/s1000/image_2025-08-13_10-30-23.png
យោងតាមការចោទប្រកាន់របស់តន្ត្រីកររូបនោះ G-Dragon និងលោក Yang បានចម្លងបទចម្រៀង «G-DRAGON» ដែលនិពន្ធដោយខ្លួនលោកដោយខុសច្បាប់ ដោយបានប្តូរឈ្មោះទៅជា «My Age is 13» ហើយបញ្ចូលវាទៅក្នុងអាល់ប៊ុមផ្ទាល់របស់ G-Dragon មានឈ្មោះថា «Shine a Light» ដែលអាល់ប៊ុមនេះត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១០ ។ មានសេចក្តីរាយការណ៍ថា តន្រ្តីកររូបនោះក៏បានដាក់ពាក្យប្តឹង Yang Min Suk ដែលជាអតីតនាយកប្រតិបត្តិ YG Entertainment និងប្អូនប្រុសរបស់អតីតប្រធាន Yang Hyun Suk និងលោក Choi – នាយកប្រតិបត្តិនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ YG Plus ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_jefgwLBi7upL64YF_XMsfEfhidKVR_u0HfUOBrTHr0DehDQNHa2SnhTfRkIDqYTof4TliLkory3aeMxLIgAlROS8BWjpDudJfb-sUSKrHNfkWGQrrcjVJZqUD6zR-8d-QeYP3MbttXa5V20hEGaBkS43jDdFl_BjaseFqET4hLJLlDq2imoqAU_KCYKl/s1216/%C3%9Cbermensch%20in%20Jakarta%E2%9D%A4%EF%B8%8F_%F0%9F%A9%B9%20(3).jpg
មន្ត្រីប៉ូលិសម្នាក់បាននិយាយថា៖ «យើងបានបញ្ចប់ការស្រាវជ្រាវនិងរឹបអូសហើយ ហើយការស៊ើបអង្កេតនៅតែបន្ត»។ ទាក់ទងនឹងការចោទប្រកាន់នេះ YG បានឆ្លើយតបថា «នេះមិនមែនជាទង្វើនៃការចម្លងបទចម្រៀងខុសច្បាប់នោះទេ ប៉ុន្តែជាឧប្បត្តិហេតុដែលបានកើតឡើងនៅពេលដែលបទចម្រៀងពីរបទដែលមានចំណងជើងដូចគ្នាត្រូវបានសរសេរក្នុងអំឡុងពេលរៀបចំសម្រាប់ការប្រគំតន្ត្រីទោលរបស់ G-Dragon ក្នុងឆ្នាំ ២០០៩»។ G-Dragon បានចូលរួមជាមួយ YG Entertainment នៅពេលលោកមានអាយុត្រឹមតែ ១៣ ឆ្នាំ ហើយបានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកដឹកនាំក្រុម Big Bang បន្ទាប់ពី ៦ ឆ្នាំជាអ្នកហ្វឹកហាត់នៅក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuDiW1QEGxAM36t8Gt1rTMx3KvOkp94VGTR1L7Xhw_OcoDn2teQsu3yvIUDaf46qb5nQ3BuvSuN0pLMcJrzIwHPPwAAs7p1H-Xyr5vzDsJXo0wJV8Q4vMMeidXzPBjELR-mpQJksi4YZnc4WcirjafKP6_o3XVAANvhdbaLgN9k2a7QIXHdvyiA7SFF1_6/s1365/%C3%9Cbermensch%20in%20Sydney%F0%9F%8D%92%20(1).jpg

ផលិតករ Yang Hyun Suk បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ក្រុម Big Bang និង G-Dragon ។ តារាចម្រៀងប្រុសរូបនេះនិងអតីតប្រធាន YG ក៏មានទំនាក់ទំនងស្និទ្ធស្នាលខ្លាំងដែរ។ប៉ុន្តែនៅឆ្នាំ ២០២៣ ពាក្យចចាមអារ៉ាមនៃភាពមិនចុះសម្រុងរវាងអ្នកទាំងពីរបានផ្ទុះឡើងដោយសារតែបញ្ហាកិច្ចសន្យា និងឧប្បត្តិហេតុរបស់ G-Dragon ។ នៅទីបំផុត G-Dragon បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយ YG បន្ទាប់ពីទំនាក់ទំនងអស់រយៈពេលជាង២០ឆ្នាំ។ តារាចម្រៀងប្រុសរូបនេះបានចូលរួមជាមួយក្រុមហ៊ុនថ្មី Galaxy Corporation ក្នុងខែធ្នូ ឆ្នាំ ២០២៣ ហើយមានសកម្មភាពរហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxoRGfYzsrzcB3TOJusdAqX6hPQ0wQkZS5B6CS43t__hVggudQAmo0QfPOls2kJCdn7_6fdNNjrdJxilUj1gALIbkNCRF7ARS_Om83qlfnLrWt-wp6hjJBXiAEhyphenhyphendiWkvzBSEAw4oVOOjogZ_EA5lkxDprUWC4y8ohcIc9S-Hgd0AH8gLfGA0UAaC3J8k9/s1280/%C3%9Cbermensch%20in%20Jakarta%E2%9D%A4%EF%B8%8F_%F0%9F%A9%B9.jpg

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ G-Dragon ត្រូវបានគេឃើញជជែកគ្នាយ៉ាងស្និទ្ធស្នាលជាមួយ Yang Hyun Suk នៅឯការប្រគំតន្ត្រី 2NE1 ដែលនាំឱ្យមនុស្សជាច្រើនជឿថាអ្នកទាំងពីរបានផ្សះផ្សាគ្នា។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ ២០២៤ G-Dragon ក៏បានថ្លែងអំណរគុណដល់ Yang Hyun Suk នៅក្នុងសុន្ទរកថារបស់ខ្លួនផងដែរ៕

អ្នកគាំទ្ររបស់ Esther Yu ខឹងសម្បារដោយសារតែពាក្យសម្តីរបស់ Zhao Lusi

0

នៅក្នុងការ Live នាពេលថ្មីៗនេះ Zhao Lusi កំពុងអនុវត្តការធ្វើតេស្តបើកបររបស់នាងនៅពេលដែលនាងត្រូវបានគេសួរអំពីការកាត់ ១២ ពិន្ទុសម្រាប់ការបញ្ច្រាសនៅលើផ្លូវហាយវេ។ តារាស្រីរូបនេះបាននិយាយថា៖ «តើការបំពានអ្វីដែលនាំឱ្យកាត់១២ពិន្ទុហ្នឹងវាបញ្ច្រាសផ្លូវខ្ញុំដឹងរឿងហ្នឹងមានអ្នកសិល្បៈមុនហ្នឹង…»។ Zhao Lusi ឈប់និយាយពាក់កណ្តាលប្រយោគ ហើយញញឹមនិងមិនពន្យល់បន្ថែមឡើយ។ សកម្មភាពនិងពាក្យសម្តីរបស់ Zhao Lusi ធ្វើឱ្យបណ្ដាញសង្គមផ្ទុះឡើងភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0fSahcObJsY8YiUwFdajupyxVX5n9GDDSNpxs9RoEuknx7Mo8anWVVognVtJ1UO8QB6wgJwBgu8SBCHnE2QZZ4Wxd8gRIZlcATRTz4QQZ_02Fwx1lzGlamON4ReNbINjW41c8YvNgOHcc8aYNxiEhph_GCNGYuyhei9-HfiuKprNrC8WKpeZO62zPtOHI/s1620/image_2025-08-13_15-32-01.png

អ្នកសរសេរប្លក់ជនជាតិចិនទាំងអស់បានបង្ហោះអត្ថបទដែលអះអាងថាបុគ្គលដែល Zhao Lusi សំដៅទៅលើគឺ Esther Yu ។ ដោយសារតែក្នុងឆ្នាំ ២០២៤ Esther Yu ធ្លាប់ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវនៅពេលដែលរថយន្តដឹកនាង បើកបរខុសច្បាប់ចូលទៅក្នុងផ្លូវសង្គ្រោះបន្ទាន់នៅលើផ្លូវហាយវេ ដោយសារតែអ្នកគាំទ្រងប់ងល់ម្នាក់កំពុងតាមក្រោយនាង។ ចំណែករថយន្តដែលដឹកអ្នកគាំទ្រងប់ងល់នោះក៏ធ្វើតាម ហើយត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgieRpv_agtXh4k22v9WT-s-tcGP1cNVNhK_mIoGjKG0UL-fOZcknt3N_iJTst2J0miJoZzMzoMWr0dbbzN_HvCPBHldonie1YA55dFYeuwi2xvfJFBvaUnZpyqq066kmn-G_Zr2jHZweWcNN4thvdz_8UvX-NpXRCuvy66HrqAhdEZxMWVEUpcI1aTgIBQ/s1024/image_2025-08-13_15-32-06%20(2).png
អ្នកគាំទ្ររបស់ Esther Yu មានការខឹងសម្បារយ៉ាងខ្លាំង ដោយបានរិះគន់ Zhao Lusi ថាជា ក្មេងស្រីតែបៃតង ដែលមានន័យថា ជាមនុស្សម្នាក់ដែលមើលទៅស្លូតត្រង់ និងឆោតល្ងង់ ប៉ុន្តែតាមពិតមានគំនិត និងល្បិចកលខ្លាំងសម្រាប់ការនិយាយសំដៅលើអាយដលរបស់ពួកគេដោយចេតនា។ អ្នកគាំទ្រក៏បានពន្យល់ថា អ្នកដែលបំពានច្បាប់ដោយបើកបញ្ច្រាសផ្លូវនោះគឺជាអ្នកបើកបរមិនមែន Esther Yu ទេ ប៉ុន្តែ Zhao Lusi បាននិយាយចំៗថានាងជាអ្នកសិល្បៈ។ ជាការឆ្លើយតប អ្នកគាំទ្ររបស់ Zhao Lusi បានប្រកែកថា តារាស្រីរូបនេះមិនបាននិយាយឈ្មោះចំនោះទេ ប៉ុន្តែអ្នកគាំទ្ររបស់ Esther Yu បានអះអាងថាជានាង ហើយបានប្រកែកតាមអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzNZpRsvZZLwlWVES4CzI1VohE3GPrbD7tvrd50PATQ6PqWZ2rAX-BdttKceeUzvuSdZRYxMX-W39tOZoQB16aB8iSfMiPzcY3KUrUmONfIdcpqSESqBO0-eX6xOGzBYZNMzXYc279WQmkxJjIe1nWNGe6kKRDNh9MfkOQ0CSPXh4FCFebSrcAqGyG0ig3/s1035/image_2025-08-13_15-32-03.png

នេះមិនមែនជាលើកទីមួយទេដែលអ្នកគាំទ្ររបស់តារាស្រីទាំងពីររូបបានប្រឈមមុខនឹងសង្គ្រាមពាក្យសម្តីនៅតាមបណ្ដាញសង្គម។ កាលពីឆ្នាំមុន រឿងភាគទូរទស្សន៍ចំនួនពីរដែលសម្តែងដោយ Esther Yu និង Zhao Lusi បានចាក់ផ្សាយក្នុងពេលតែមួយ ដែលធ្វើឱ្យអ្នកគាំទ្រភាគីទាំងសងខាងប្រកួតប្រជែងគ្នាឥតឈប់ឈរអំពីស្នាដៃរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSYjCxD8Z_ZfKwqW-Ydg0Q2gcVbAPi3CXI8G0TaHxyG5jEbbktLp_p0hreH7eMRte6t4nogq4uRBvlLeu8DTwI47Dul7v7q5UnB-2is_Jx9Mm1ja9TGjZJE0PGyRil3uqM8tVExPz3awbtaxQa2MjJjUf7sWSdkHFq2VGRJrMj4D9rbogZtNyBdoD3sP3y/s1139/image_2025-08-13_15-32-07.png

យ៉ាងណាមិញ លើកនេះ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ជឿថាការនិយាយរបស់ Zhao Lusi ទៅលើអ្នកសិល្បៈផ្សេងទៀត គឺជាអាកប្បកិរិយា មានន័យ។ Esther Yu ត្រូវបានអ្នកសរសេរប្លុកដាក់ឈ្មោះដោយមិននឹកស្មានដល់ដូច្នេះហើយទើបអាចយល់បានថាអ្នកគាំទ្ររបស់នាងខឹងសម្បារ។ ម៉្យាងវិញទៀត Zhao Lusi គឺជាតារាដ៏ល្បីមួយរូប ដែលនាងចែករំលែកតែងតែជាប្រធានបទ “ក្តៅគគុក” សម្រាប់ការពិភាក្សា។ ដូច្នេះហើយ ទើបតារាស្រីរូបនេះ ត្រូវបានគេសង្ស័យថា មានចេតនាចំអកឱ្យមិត្តរួមការងារ មិនមែនជាទង្វើអចេតនានោះទេ៕

អនុព័ន្ធយោធាបរទេសចុះទៅមើលដោយផ្ទាល់ លើទីតាំងដែលថៃព័ទ្ធបន្លាលួសបំពានចូលទឹកដីខ្មែរ

0

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី14 ខែសីហា ឆ្នាំ2025 គណៈប្រតិភូតំណាង 7 ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេសុីប្រចាំនៅកម្ពុជា បានចុះត្រួតពិនិត្យដោយផ្ទាល់នៅចំណុចទីតាំងដែលទាហានថៃបានព័ទ្ធបន្លាលួស និងគរសំបកកង់ឡាន ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លើទឹកដីកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirGYzArsl5ArW7aiyhiofOrtdMztFMdagIan4kk5tXWcaUtiMcp6smJmx5PI2-0zFZZLcfyCrWuqru6Ezhb8X1ftzYyfWSwH42OjMRMmvlYCOc4Iw6JbUgxYA3po2zhK8G2eS0xf35tT7REKLuBVmHgVCnzvNFp-tI-Gaa9VU9d14Cr3iy6ynq1ZofxxQA/s1280/photo_2025-08-14_16-08-44.jpg

បើតាមលោក អ៊ុ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ដែលអមដំណើរចុះត្រួតពិនិត្យនោះបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា និងមានអនុព័ន្ធយោធាប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជារួមមាន៖ ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម សរុបចំនួន ៧ប្រទេស បានធ្វើការពិនិត្យសកម្មភាពថៃ ដែលរាយបន្លាលួស និងដាក់កង់ឡានបិទផ្លូវ និងព័ទ្ធផ្ទះប្រជាជនក្នុងទឹកដីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7N7XY9zGQomUdl8z3YxSKUstqeTvSaPhJf7UUMPtzfCHAyz3b_Oizj3FmfZA7LoEAOxEwaMWfN5nYmhSHEkTXgueG79Ii1fnQCmC_ikK56qaVgQ3ByKmTFNVxkoN_6vj4W2KwZFN_OW7oop6AmnzBvenp_FLdb24hjS7iQL3EauRFM0I20bxGYYJriiP7/s1280/photo_2025-08-14_16-08-39.jpg

បន្ថែមពីពិនិត្យនៅទីតាំងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រុមសង្កេតការណ៍ IOT ក៏បានចុះទៅពិនិត្យព្រំដែនត្រង់ចំណុចបឹងត្រកួន ដើម្បីសង្កេតមើលលក្ខខណ្ឌនានា បន្ទាប់ពីបទឈប់បាញ់នាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhXK8O0XmtU1hyphenhyphen7oBxSrEPB78fip5Q8tkAOJTwSW0lT2w2VHgpFWvhqNyywYpz8J5mVwVRKLHoFDu2ILyKmvKYbB_EWKlYyCpoDD_e7M7AI_xkHPTjikNBcPxfhPr-xdRY7xwTKjFjKZckXY025TWGNJxqytlXzu83x7HSd6mb6260gunPxsFEkkL0PKX7/s1280/photo_2025-08-14_16-08-41.jpg

គួររំលឹកឡើងវិញថា ចាប់តាំងពីថ្ងៃទី12 ខែសីហាមក យោធាថៃដែលពាក់ឯកសណ្ឋានប៉ារ៉ាមានប្រដាប់ដោយអាវុ.ធ និងបន្លាលួស បានចូលមកធ្វើសកម្មភាពដាក់ពង្រាយវាទីក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ បានចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEaBUR6Gn58vh97AR6db1J0Wi8vcqjxcu3FsUf8_tdtAvVwWz7swrVJCvnNFcM9kxV8D-6YpH7hRsPemdOV-6ybWwQm80XXL6H4FbftrFrd7BzAkr7rOd-bwVxgeRqQpy9UI1q95oc2lBokTrY-MxSPyNVyR-Js0qvmFP5c71NGDAtyZkpOIFcNyTpAsKe/s1280/photo_2025-08-14_16-08-42.jpg

សកម្មភាពនេះ ហាក់ផ្ទុយនឹងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាចំនួន 13 ចំណុច ជាពិសេសទៅលើចំណុចដែលហាមប្រាមភាគីទាំងពីរមិនឲ្យធ្វើចលនាយោធា និងហាមត្រូវឈរជើងតែនៅទីតាំងរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFrW4eW5H8y3ksD093pHTlJTd_HfI1ilwoPZvJtulP7C957mKeQpsnTBTEYXBPzGN-BNLXDCDAAX3IhyphenhyphenhKWdF3y3n67d56fdCtnN_BNSKdYCJLdGyPUZC9ZtnkqzhbsBG396M6yR9t2-w9LTihOWsjYFEQTWAGvM-inxzRr49RiTNiZh7GAJRIPtd6dOmq/s1280/photo_2025-08-14_16-08-43.jpg

ទោះជាយ៉ាងណា កងទ័ពកម្ពុជានៅតែមានភាពអត់ធ្មត់ជាអតិបរមា មិនពង្រីកបញ្ហាឲ្យឈានដល់ការល្មើសបទឈប់បា.ញ់ជាដាច់ខាត។ ជាមួយគ្នានេះ ក្រសួងការពារជាតិ នៅតែប្តេជ្ញាចិត្តជានិច្ច ក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕

ក្រសួងការបរទេសថៃនឹងនាំមន្ត្រីទូត៥០ប្រទេសទៅពិនិត្យមើលកន្លែងកងទ័ពថៃជាន់មីន

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃនឹងនាំមន្ត្រីទូត៥០ប្រទេសដែលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ទៅពិនិត្យមើលកន្លែងកងទ័ពថៃជាន់មីននៅបរិវេណប្រាសាទតាមាន់ធំ នាថ្ងៃទី១៦ ខែសីហានេះ ក្រោយពីភាគីថៃចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា កងទ័ពកម្ពុជាបង្កប់មីនថ្មីលើទឹកដីខ្លួន ។ ថៃចាត់ទុកហេតុការណ៍នេះជាបញ្ហាធ្ងន់ធ្ងរ បំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងល្មើសអនុសញ្ញាអូតាវ៉ា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។

លោក រ៉ាត់ ឆាលីចាន់ ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយពីទាហានឈុតខ្មៅថៃជាន់មីនរងរបួសកាលពីថ្ងៃទី១២ ខែសីហា កន្លងមក ពេលកំពុងល្បាតនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ថា ក្រសួងការបរទេសថៃបានតវ៉ាទៅកម្ពុជា និងពន្លឿនការតវ៉ាទៅមន្ត្រីស្ថានទូតពាក់ព័ន្ធរួចហើយ ។ នៅថ្ងៃទី១៥ ខែសីហា ក្រសួងការបរទេសថៃនឹងអញ្ជើញមន្ត្រីទូតមកពី៥០ប្រទេសដែលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមន្ត្រីពាក់ព័ន្ធ មកស្តាប់ថៃនិយាយពីកងទ័ពជាន់មីន ។

បន្ទាប់មក នៅថ្ងៃទី១៦ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេសថៃនឹងនាំមន្ត្រីទូតទាំង៥០ប្រទេស និងមន្ត្រីពាក់ព័ន្ធទៅពិនិត្យមើលកន្លែងកងទ័ពថៃជាន់មីននៅខេត្តស៊ីសាកេត ដើម្បីឱ្យមន្ត្រីទូតជ្រាបហេតុការណ៍ជាន់មីនពីកងទ័ពក្នុងតំបន់ដោយផ្ទាល់ ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានទៅជួបផ្ទាល់ជាមួយបណ្តាប្រទេសជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា តាំងពីកងទ័ពថៃជាន់មីនរងរបួសលើកដំបូងមកម្ល៉េះ ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅម៉ាឡេស៊ី ភាគីថៃធ្លាប់ស្នើឱ្យកម្ពុជាបោសសម្អាតមីននៅព្រំដែន ប៉ុន្តែកម្ពុជាបដិសេធ ។

ហេតុការណ៍កងទ័ពថៃជាន់មីនបានកើតឡើងម្តងហើយម្តងទៀត ហើយភាគីថៃចោទប្រកាន់កម្ពុជាពុំស្មោះត្រង់ក្នុងការដោះស្រាយបញ្ហា ដោយកម្ពុជាបដិសេធសំណើដោះមីនរបស់ថៃក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅម៉ាឡេស៊ី ។ ថៃចាត់ទុកហេតុការណ៍នេះជាបញ្ហាធ្ងន់ធ្ងរ បំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងល្មើសអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (ឬអនុសញ្ញាអូតាវ៉ា) និងច្បាប់មនុស្សធម៌អន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតកងទ័ពថៃ ដូច្នេះ ក្រសួងការបរទេសថៃនឹងចាត់វិធានការការទូតដើម្បីស្វែងរកដំណោះស្រាយ ។ នេះបើតាមការលោក រ៉ាត់ ឆាលីចាន់ ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ។ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននាម៉ោង១២អធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕

Elon Musk គ្រោងប្តឹងក្រុមហ៊ុន Apple ពីបទពុំដាក់កម្មវិធី X និង Grok ចូលក្នុង App Store

0

សហរដ្ឋអាមេរិក ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក Elon Musk គឺជាមហាសេដ្ឋីនៅសហរដ្ឋអាមេរិកជាម្ចាស់ក្រុមហ៊ុន SpaceX, Tesla និងបណ្តាញសង្គម X គ្រោងប្តឹងក្រុមហ៊ុន Apple ពីបទពុំដាក់កម្មវិធី X និង Grok ដ៏ល្បីល្បាញរបស់លោកចូលក្នុង App Store ខណៈក្រុមហ៊ុន Apple លើកឡើងថា App Store ត្រូវបានបង្កើតឡើងមកដោយយុត្តិធម៌ និងពុំលម្អៀង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj_hZYas6Gn4ePuupdvlIanepY3I2JBbGCTQUAuVyNuyQJA9DNLmPjiXV5OWc_I03fRPvOSzVlYkLxEe9pHcYU3u_HVXpRPYQ9G6dQ_9t_eVqw1EWLSdcb6RRk3O9rawBOdXdXxaWbz9kjn1A0qSv8W37CcH6IX_ayhbjSKeEXp3Hh_r-j1MRvyv0wFh9a/s931/image_2025-08-14_16-00-26.png
លោក Elon Musk បានសរសេរនៅក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី១១ ខែសីហា ថា ៖ «ហេតុអ្វីក្រុមហ៊ុន Apple ពុំដាក់កម្មវិធី X និង Grok របស់លោកចូលក្នុង App ប្រភេទ Must Have ខណៈ X គឺជាកម្មវិធីបណ្តាញសង្គមលំដាប់ទី១ លើពិភពលោក រីឯកម្មវិធី Grok បានជាប់ចំណាត់ថ្នាក់ទី៥? ឬក្រុមហ៊ុន Apple កំពុងប្រឡូកក្នុងនយោបាយ ខ្ញុំចង់ដឹងមូលហេតុខ្លាំងណាស់» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3X_W3EijzL18EupPocYT2TRo1cmhS8GduDvgN9hRQ4c3BnvJ2fzf9upk5xkhn5CoMrhLhyphenhyphenpaQHNii8RdkMVcBhUoNEZIfJT7LNVwIIeXJ781pVFf-2DsqRa8yz7NePYwep9EkBeH8lld1rdubROTai-6ho-osoLRJs-W0NSM2VepysoQzw1bN9zMoKSII/s1800/image_2025-08-14_16-00-27%20(2).png
Grok គឺជាកម្មវិធី Chatbot បញ្ញាសិប្បនិមិ្មតបង្កើតឡើងដោយក្រុមហ៊ុន xAI របស់លោក Elon Musk ។ លោកនិយាយថា ៖ «ក្រុមហ៊ុន Apple កំពុងតែធ្វើឱ្យក្រុមហ៊ុន AI ផ្សេងទៀតក្រៅពី OpenAI ពុំអាចជាប់ចំណាត់ថ្នាក់ទី១ នៅក្នុង App Store ។ វាជាការល្មើសច្បាប់ប្រឆាំងនឹងទំនុកចិត្តយ៉ាងច្បាស់ ហើយក្រុមហ៊ុន xAI នឹងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHSbg-rw45ZlRCUkmJOIkkTfE_hyphenhyphenkP2WjwXlOg7wOP4QAlyFRpHbfFjh27oZwp09WYvMvh5aYwjY6udZGDLw8ZwGiv6BSfaVapC88sfIgH6FdWJ0u_PAUJ95OZ93C6QwxTzR_Mv3ojoMZ2Pg-_NwcYpyEauU2S7fcOnCaSqvK_olAv3hEN-mW3W_oR8bul/s1200/image_2025-08-14_16-00-27.png

ចំណែកក្រុមហ៊ុន Apple បានឆ្លើយតបក្នុងអ៊ីម៉ែលថា App Store ត្រូវបានបង្កើតឡើងមកដោយយុត្តិធម៌ និងពុំលម្អៀង ។ យើងបានបង្ហាញកម្មវិធីរាប់ពាន់ និងត្រូវបានបង្កើតឡើងដោយអ្នកជំនាញអព្យាក្រឹតដើម្បីឱ្យអ្នកប្រើប្រាស់អាចរកឃើញប្រកបដោយសុវត្ថិភាព និងបង្កើនឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz5LnYcjGFr9IMSWwDMxgFnIMkQCWUB89b9-3R4PRpTrRxZxqAQ9pXTgmdXqd3IzqQeAHp8VsoV4SPKUxx7PPqdI6dCEO-NXLORu8jC4GNhvQpznw9Hjyg6NW99JqidfbXURWvd3-dHROEHPw0xiqldS_vAj1S-u4cxMkmB7D_ar8_PFZgrCr6zOrol3oH/s1920/image_2025-08-14_16-00-30.png

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ធ្លាប់ប្រឈមនឹងការចោទប្រកាន់ប្រឆាំងទំនុកចិត្តជាច្រើនលើក ព្រមទាំងរឿងក្តីរបស់ Epic Games ជាក្រុមហ៊ុនអភិវឌ្ឍន៍ Fortnite ដែលតុលាការអាមេរិកបានកាត់ក្តីថា ក្រុមហ៊ុន Apple បំពានដីការបស់តុលាការ ។ ក្រៅពីនេះ សហភាពអឺរ៉ុប (EU) បានកំណត់ឱ្យផាកពិន័យក្រុមហ៊ុន Apple ចំនួន៥០០លានអឺរ៉ូ កាលពីខែមេសា ឆ្នាំ២០២៥ ពីបទរារាំងអ្នកអភិវឌ្ឍន៍ណែនាំវិធីបង់ប្រាក់ដែលថោកជាងក្រៅពី App Store ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4K25nRKq6UA9vizUyZ_lQhc6z90ICaA82i4vRrZGfQf2KgIWYAHlEYglIv2nMOKPEwJ5VoySmy3xRqWyE1vFBKVMj9nDhHxYW3iq01g9isD1u0LQ3Kx892aU6S9zrimF5YOGxuk3tUCp_yoIodfdariojZY9IZFkzow7kt1Vz32F1uN2xMnuS7EABkTED/s1600/image_2025-08-14_16-00-31.png

ក្រុមហ៊ុន Apple ក៏ត្រូវបានផាកពិន័យស្មើទឹកប្រាក់រហូតដល់ជិត២ពាន់លានអឺរ៉ូផងដែរកាលពីឆ្នាំ២០២៤ ករណី Apple ផ្តល់អត្ថប្រយោជន៍ដល់សេវាកម្មតន្ត្រីរបស់ខ្លួនច្រើនជាងក្រុមហ៊ុនគូប្រជែង គឺ Spotify ៕

មិនឱ្យអ្នកគាំទ្រខកចិត្ត! ទេព បូព្រឹក្ស ចេញបទថ្មីស្តែងពីចរិតពិតរបស់ថៃជាពូជចោ.រអត់មារ.យាទ

0

ធ្លាប់បង្ហើបកាលពីមុនពេលនេះតារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីស្តែងពីរឿងរ៉ាវពិតនាពេលថ្មីៗនេះរបស់ចោរសៀមដែលចូលមកឈ្លានពានទឹកដីកម្ពុជា។ សំឡេងពោរពេញដោយថាមពល ទេព បូព្រឹក្ស មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេជាពិសេសថៃស្តាប់ហើយអាចចត់បាយមិនខានពីព្រោះតារាចម្រៀងរូបនេះបានរៀបរាប់អត្ថន័យគ្មានសល់ពីប្រទេសថៃដែលជាពូជចោរ មិនខំរៀនប្រវត្តិសាស្រ្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfwncxmhAXMxxEbGdgoMO_Gv3VxBReUAI332jr2nKvL8Q_OmUzxzZJXRza4oYwsjl5qq8NVKPIwOLsNocYAMwET3a5txWyAbAZdoAVups-PH1VjrwHnvLZ05ZeOJxEzFDyi4hQDkYJjAVBoDGfn5NO515eVb6-Y2JFrheOc-30a4ncCBndF92z5R578ab/s2048/image_2025-08-14_11-21-16.png
នាវេលាម៉ោង១២យប់ឈានចូលថ្ងៃទី១៤ សីហា ឆ្នាំ២០២៥ តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមានចំណងជើងថា «យុទ្ធសង្គ្រាម» ដែលនិយាយអំពីផ្ទះលេខ២។ ក្នុងអត្ថន័យបទនេះគឺបានបង្ហាញច្បាស់ៗពីកលល្បិចរបស់ប្រទេសថៃចោរនៅតែជាចោរទោះខំកាឡៃយ៉ាងណាក៏មិនជ្រះហើយបានសាងប្រវត្តិសាស្រ្តថ្មីនោះគឺឈ្លានពានយកប្រាសាទតាមាន់ ជាចោរតិរច្ឆាននាំទាំងពូជមកទន្ទ្រាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilET02VW3sLUCxZbwg40JT60nKeASjch7-jKl3TCHgGNnTYGdvplsLXlCr4eyVIrZArfxjX6hNIU5nOyXlUJz8TxSl_pGoUWY3doyj3TfThrJg4lXCnnYZDBi4zEQWDnEjx2ey1LLmkrGC39RFvgSng0upE2eGacK4nC6F2chdKTPHhqoTFzjVunDzjDXA/s2048/image_2025-08-14_11-21-18.png
បទចម្រៀងនេះ ទេព បូព្រឹក្ស ក៏បាននិយាយរៀបរាប់ពីប្រទេសថៃមានប្រវត្តិសាស្ត្រដែរប៉ុន្តែមិនរៀន ទើបធ្វើឱ្យនាងច្រៀងរៀបរាប់ថាថៃមានដើមកំណើតមកពីណា ផ្ញើខ្លួននឹងជ្រកដីខ្មែរ ប៉ុន្តែសងគុណខ្មែរវិញដោយលំពែងផ្លែដាវ ជាពូជសាសន៍ ពូជចោរ លួចតាំងពីសុខោទ័យ។ មិនត្រឹមតែលួចទឹកដីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែលួចទាំងវប្បធម៌ អរិយធម៌ ហើយឥឡូវនេះឈ្លានពានចង់លួចបា្រសាទតាក្របី ខ្មែរទៀតដែលនេះហើយជាមារយាទរបស់ពួកតៃ(ថៃ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9XFoVB_jORJW6tN-w9sa0RknsYK8pZO6pD3sApA9ax2m-4vjXKOHJYy3-mE5QsNj6sQ6YWAfEuPfq5O-y-3acXq6TOw23WZZzwnkQyQO0OVuni4DGx8E-fv69Noha4ryrzYNxCq2XWHrn0CWnjXEjA9KpsogGUDpdYddCHdpznGEfmKrwCz5nQfESaGp7/s2048/image_2025-08-14_11-21-19.png

បទ «យុទ្ធសង្គ្រាម» ក៏បានរៀបរាប់ពីពូជឈ្លានពាននេះប្រើប្រាស់យោធាមកបំពានសន្តិភាព មិនគោរពសម្តីល្មើសបទឈប់បាញ់ ហើយនេះជាចរិតពូជថៃ ចាក់រុកលាបពណ៌ តែវាបរាជ័យដោយសារតែទសពិធរាជធម៌នៃខ្មែរម្ចាស់ដី។ បទចម្រៀងក៏បានក្តោបអត្ថន័យជាច្រើនទៀតអំពីប្រទេសថៃដែលបាន កម្ទេចប្រាង្គប្រាសាទព្រះវិហារ ភ្នាល់ល្បែងដាក់លោហិត ហើយព្រំដែន វាលឥន្ទ្រី មុំបី អានសេះ ភ្នំទ្រព្យ ក្លាយជាទីបញ្ចុះសព ខណៈវីរជនឈាមខ្មែរពលីឈាមស្រស់ ផែនដីទទួលស្គាល់ក្នុងនាមវីរបុរស។ ចំណែកពួកចោរសៀមខំបង្ហូរឈាមស្រស់ ងាប់ហើយជាប់ឈ្មោះចោរទៀត។ ទេព បូព្រឹក្ស ក៏បានលើកឡើងពីប្រទេសថៃនឹងទទួលទណ្ឌកម្មពីបារមីដូនតាខ្មែរមិនខាន ចំណែកឯ អ្នកសុរិន្ទ ដែលថៃយកធ្វើជាខែលតតាំងនឹងខ្មែរ ហើយការពារសាសន៍ដទៃក៏រស់នៅមិនបានសុខដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjcMMtuC-aQAgKh2L3uGHjG0xsvj0HP4LxrRO0Jf7WA4XrFp33AnpY-kAGoaCvyl_2YfQ0yzt1TMYTBtzbu_0FuWz6Mys2w-Up1CFmyyDUi-41UhLwaSKRiRIwX_4UzQh_wsjIerfhGZhH2Ihh3l7IxIRP_9c4C606A3UW5UsQoa-rUUEq8sO1yoiWwJVA/s2048/image_2025-08-14_11-21-21.png

បទចម្រៀងមួយបទដែលក្តោបអត្ថន័យនិងរឿងជាច្រើនអំពីចោរឈ្លានពានរបស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលើកឡើងថាគាំទ្រតារាចម្រៀងរូបនេះនិង តារាចម្រៀង ជី ដេវីត គឺពិតជាមិនខកបំណងទេ៕

សល់ ២ថ្ងៃ ទៀតព្រលានយន្តហោះអន្តរជាតិតេជោប្រកាសបិទបញ្ចប់ការហោះហើរសាកល្បង

0

ការប្រកាសហោះហើរសាកល្បងនូវប្រភេទយន្តហោះ A320 នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ គឺជាការហោះហើរសាកល្បងលើកចុងក្រោយគេបង្អស់ហើយ របស់អាកាសយានដ្ឋានអន្តរជាតិតេជោ។ បើគ្មានអ្វីប្រែប្រួលទេ ព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ខ្មែរមួយនេះនឹងត្រូវបើកដំណើរការជាផ្លូវការនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLKG5gTiFjWJhbvCoNkxOkLnMRxBjntrvPkUqpWIeOWbc0VsjQ7cGnLBGY-HjaXa8i5Q1kNbo-CcTL6DS6K1Wk3trrDZ5CXsGAqSVwdiA5kdWLyq9cMkMCP_z-u_OB3qSLY6jXRsrUJmdzLz6l08kUAL_rrgEuKOx99t0CWZXbJFOyt0qLKlFF1rq-3lir/s1280/photo_2025-08-13_17-09-59.jpg
រហូតបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានបញ្ចប់ការសាងសង់ ១០០% ហើយ។ អាកាសយានដ្ឋានថ្មីនេះ ជាព្រលានយន្តហោះលំដាប់ 4F ដែលយន្តខ្នាតធំអាចចុះចតបាន។ ក្នុងដំណាក់កាលទី១ ព្រលាននេះអាចទទួលបានអ្នកដំណើររហូតដល់ ១៣លាននាក់ នៅក្នុង១ឆ្នាំ ដោយទទួលការចុះចតបានទាំងប្រភេទយន្តហោះឆ្លងទ្វីប Airbus A380 និងប្រភេទ Boeing 747 ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPPN3yeI3MDLQInt9U2RcHmAWocqPuQjNXZ1zGLvx2hVjK32AXvyjN2ydCLQmuFcYdIdKehswyQNVKaSTyRZNFitVt0Kl3nub8w7592t74s8iD-Zur6lStX0K1R3g2poAJ8LwRVrxCwwsvCiO38WALexJT7omJv3h0mztfnqNzAIFCdJCme2vuOVIKzu2/s3139/529473829_812820344406002_1710258371052642402_n.jpg
ដោយឡែកយន្តហោះ A320 ដែលប្រើដើម្បីបើកបរសាកល្បងក្នុងដំណាក់ការចុងក្រោយនេះ ជាប្រភេទយន្តហោះខ្នាតមធ្យម ដែលដឹកអ្នកដំណើរបានជាង ១០០នាក់។ A320 ជាប្រភេទយន្តហោះពានិជ្ជកម្ម ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើន មានដូចជា Qatar Airways, AirAsia, American Airlines និង Lufthansa ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcKuux_chgfExWWuRQkFqL36hoVicuy6JCMrSBfU7S4AaFeD5_vTUDyy4awS9MZnq1Y9stHQAn4qEn8f-h0FE4bD8e8T72u0iLbXOB5yG3WHqN1IQwWouNEe0XGdDj_rstBOFbd0-y3xos2yjoCMjAGGMsHHZoRNNhgcNSxPO411RvvxtPl4TQiys-lX9F/s1280/photo_2025-08-13_17-09-57.jpg

បញ្ជាក់បន្ថែមអំពីបញ្ហានេះ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអះអាងថា ការហោះហើរសាកល្បងចុងក្រោយ ផ្អែកលើបំណងសំខាន់ ត្រួតពិនិត្យរាល់ឧបករណ៍បច្ចេកទេសទាំងអស់ដែលគាំទ្រដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត4F ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh27cSWDlEv1mcPvj9WoVLhJHudwrvnJOok6L0fDAjA7_0XEulu1PKWayJCoSY6YW_9mEHnPO6g4yjhBVCJkBwbfQhaMfbBA_Ix0dPHAzUgGA8a3Q6a2PpK2WZ8zEyVJuJiNkaQN-8-PMdx_PWTDeUyFrApufSZPFClXpo4ygCwF2Jg9ESxRtRz5h0_loAq/s3139/530375096_812820391072664_1041700083933582645_n.jpg

បើតាមការបញ្ជាក់របស់នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ថា កន្លងមកអាកាសយានដ្ឋានអន្តរជាតិតេជោ ធ្លាប់បានធ្វើតេស្ដសាកល្បងចំនួន ២លើក រួចមកហើយ។ ជាការហោះហើរដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលមានការទទួលស្គាល់ និងចេញអាជ្ញាបណ្ណពីអាកាសចរស៊ីវិលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZzT2V9lu8vm98ORL-TeSkxFQWd_rsOU0fkNT4k5xq1AmnvUxJeezMKmtMKsGO50DnT8tK4eKWBRboiCiRg4arN7Gk1FlppQ6WDELD9UZVAB6LXSsefUiVKagdD2dkEv5wWGK0_xXuJNZXbWemGs5VobOh6c1NMhsmgohqgGEz6IdngYQCP117QnIqvnr/s1280/photo_2025-08-13_17-09-59%20(2).jpg

អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនហោះហើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានត្រៀមរៀបចំរួចរាល់ហើយដែរ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnKVvIZTg9L25oFmVfViCd5LAL5h00ccjaZha_YANSOZ5wl_LSiJYmh2LeYf3LENhZk2mhSkJndhWxRKOuaR6mpdcGsUHj6ALmH1ZjYhXJUV8X59IaSYn-FE-OgZbDD1F6CtFlT36mn61PqtcrS8i-CyeSAZzJVwWI3S400ybPYSbJah2HEYC-xQgwc5mA/s3137/530526715_812820277739342_7028605607969350913_n.jpg

សូមរម្លឹកថា ទោះព្រលានយន្តហោះថ្មីនេះប្រកាសដាក់ឱ្យដំណើរការនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តែពិធីសម្ភោធជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ ត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល ដោយការវិនិយោគសម្រាប់ដំណាក់កាលទី១ ប្រើប្រាស់ថវិកាអស់ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះឡើយ៕