(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ពីបញ្ហាដែលទាហានថៃតែងដើរល្បាតហើយជាន់មីនកន្លងមកថា វាជាទំនួលខុសត្រូវរបស់ថៃខ្លួនឯងនោះទេ ព្រោះថៃបានដឹងហើយថាតំបន់ណាជាតំបន់មានមីន តែថៃនៅតែឲ្យទាហានរបស់ខ្លួនដើរល្បាតនៅទីនោះដោយបំពានទើបចេះតែជាន់មីនដូច្នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgQhvzM4FJG3E2nT2xiEgclV-SewxKXWm150nMB2lhjxkXx_GL-zYtrwrFEooWbDYid9Aj9zrxW0vjxFil9fiG8oWC-Bj4hbQEz3_Z_faGBaQQuQWaVNy8KR72LmTsvahnQ8QpYpfKpTQavVR8yhFFfJ7E5TH6cGO9p2pJstbmPQCyxFuq7BrQ9uYrmZ-/s1280/photo_2025-08-14_13-35-10.jpg

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី13 ខែសីហា នេះបានឲ្យដឹងថា តំបន់ដែលទាហានថៃបានដើរល្បាតហើយជាន់មីននោះ ត្រូវបានចុះបញ្ជីដោយអន្តរជាតិថាជាចំការមីនដែលនៅសល់តាំងជម្លោះផ្ទៃក្នុងកម្ពុជាទស្សវត្សឆ្នាំ១៩៧០ និង១៩៨០មកម្លេះ។ ជាពិសេស ចំពោះតំបន់ដែលទាហានថៃបានជាន់មីននោះទៀតសោត គឺស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិតាមរយៈអនុសញ្ញាបារាំង-សៀម តាំងពីឆ្នាំ១៩០៤ និងឆ្នាំ១៩០៧មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiazXx8byUYDgX7aUm94ZLrfr1vWXRtmAjs675v9z3zm7n7gEBi-c-7tbMWUHOW6bC7QB03hyphenhyphenljOzEAzMWwPUESsul3IBx0WYLda30e_iyrM0MCyh2ETzBemNQ6CZ4Uw6-uHgRF9iaU4aGPFkZ3xsgSFGvHQ_YLZPff3pNLxQd79bYip9OSEQkhfXA22ga9/s1020/photo_2025-08-14_13-35-12.jpg

លើសពីនេះ សេចក្ដីថ្លែងការណ៍ខាងលើក៏បានគូសបញ្ជាក់ដែរថា ឧប្បត្តិហេតុផ្ទុះមីននេះ ពិតជាមិនអាចកើតឡើងបានឡើយប្រសិនបើយោធាថៃមិនចល័តកម្លាំង និងធ្វើប្រតិបត្តិការក្នុងតំបន់ដែលមានការដឹងឮហើយថាជាតំបន់មីន ដោយបំពានលើកំណត់ហេតុកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី7 ខែសីហា ឆ្នាំ2025 ដែលបានបញ្ជាក់ជាថ្មីអំពីការហាមឃាត់មិនឲ្យមានការធ្វើចលនាកម្លាំង ឬដើរល្បាតហួសពីទីតាំងបច្ចុប្បន្នរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxVS25v3NkOwyqnzcdo8izkG49VhjYSjP_hL6z6camcF__9N15gXLgmw8f-atscE6fPyCjN4gN7go1P-YGjARXYx-cpqSYo72mPlBzphLXmBRk_VnTMrU88JRNIE_q_q0Ti_29GsDheY1dH8c3e7yDhdyksJUx2X0vmyvDW-RmJEu0cPfsXx-geTFkLY3O/s1280/photo_2025-08-14_13-35-05.jpg
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ជាថ្មីថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅតែប្រកាន់ខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដី រួមទាំងប្ដេជ្ញាថានឹងមិនប្រើមីនថ្មីជាដាច់ខាត។ ដូច្នេះការចោទប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជាបានរំលោភលើចំណងកាតព្វកិច្ចនៃសន្ធិសញ្ញា ដោយបានធ្វើការដាក់គ្រាប់មីនថ្មី គឺ ជាការមិនពិត និងជាការប៉ុនប៉ងបង្កើនភាពតានតឹង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUr28igGtexQN5iekd4_ZTg-rhW8WYMlmWdu5JycCuKdmuALwJZnZmzDlSbvSxiXhzttUd5Slmf3yLwUyqk4ecZWyo7DSu2b2pN_YrjNBAmGzgg-4jVypN1u4AkBpoWu7yE3LBLy8L5oiZAMPfZhanZNfEF44xO3n7MmiHQ5qGPBr0F8WGtx9ZrnHL6I6O/s1280/photo_2025-08-14_13-35-08.jpg