ធ្លាប់បង្ហើបកាលពីមុនពេលនេះតារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីស្តែងពីរឿងរ៉ាវពិតនាពេលថ្មីៗនេះរបស់ចោរសៀមដែលចូលមកឈ្លានពានទឹកដីកម្ពុជា។ សំឡេងពោរពេញដោយថាមពល ទេព បូព្រឹក្ស មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេជាពិសេសថៃស្តាប់ហើយអាចចត់បាយមិនខានពីព្រោះតារាចម្រៀងរូបនេះបានរៀបរាប់អត្ថន័យគ្មានសល់ពីប្រទេសថៃដែលជាពូជចោរ មិនខំរៀនប្រវត្តិសាស្រ្ត។

នាវេលាម៉ោង១២យប់ឈានចូលថ្ងៃទី១៤ សីហា ឆ្នាំ២០២៥ តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមានចំណងជើងថា «យុទ្ធសង្គ្រាម» ដែលនិយាយអំពីផ្ទះលេខ២។ ក្នុងអត្ថន័យបទនេះគឺបានបង្ហាញច្បាស់ៗពីកលល្បិចរបស់ប្រទេសថៃចោរនៅតែជាចោរទោះខំកាឡៃយ៉ាងណាក៏មិនជ្រះហើយបានសាងប្រវត្តិសាស្រ្តថ្មីនោះគឺឈ្លានពានយកប្រាសាទតាមាន់ ជាចោរតិរច្ឆាននាំទាំងពូជមកទន្ទ្រាន។

បទចម្រៀងនេះ ទេព បូព្រឹក្ស ក៏បាននិយាយរៀបរាប់ពីប្រទេសថៃមានប្រវត្តិសាស្ត្រដែរប៉ុន្តែមិនរៀន ទើបធ្វើឱ្យនាងច្រៀងរៀបរាប់ថាថៃមានដើមកំណើតមកពីណា ផ្ញើខ្លួននឹងជ្រកដីខ្មែរ ប៉ុន្តែសងគុណខ្មែរវិញដោយលំពែងផ្លែដាវ ជាពូជសាសន៍ ពូជចោរ លួចតាំងពីសុខោទ័យ។ មិនត្រឹមតែលួចទឹកដីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែលួចទាំងវប្បធម៌ អរិយធម៌ ហើយឥឡូវនេះឈ្លានពានចង់លួចបា្រសាទតាក្របី ខ្មែរទៀតដែលនេះហើយជាមារយាទរបស់ពួកតៃ(ថៃ)។
បទ «យុទ្ធសង្គ្រាម» ក៏បានរៀបរាប់ពីពូជឈ្លានពាននេះប្រើប្រាស់យោធាមកបំពានសន្តិភាព មិនគោរពសម្តីល្មើសបទឈប់បាញ់ ហើយនេះជាចរិតពូជថៃ ចាក់រុកលាបពណ៌ តែវាបរាជ័យដោយសារតែទសពិធរាជធម៌នៃខ្មែរម្ចាស់ដី។ បទចម្រៀងក៏បានក្តោបអត្ថន័យជាច្រើនទៀតអំពីប្រទេសថៃដែលបាន កម្ទេចប្រាង្គប្រាសាទព្រះវិហារ ភ្នាល់ល្បែងដាក់លោហិត ហើយព្រំដែន វាលឥន្ទ្រី មុំបី អានសេះ ភ្នំទ្រព្យ ក្លាយជាទីបញ្ចុះសព ខណៈវីរជនឈាមខ្មែរពលីឈាមស្រស់ ផែនដីទទួលស្គាល់ក្នុងនាមវីរបុរស។ ចំណែកពួកចោរសៀមខំបង្ហូរឈាមស្រស់ ងាប់ហើយជាប់ឈ្មោះចោរទៀត។ ទេព បូព្រឹក្ស ក៏បានលើកឡើងពីប្រទេសថៃនឹងទទួលទណ្ឌកម្មពីបារមីដូនតាខ្មែរមិនខាន ចំណែកឯ អ្នកសុរិន្ទ ដែលថៃយកធ្វើជាខែលតតាំងនឹងខ្មែរ ហើយការពារសាសន៍ដទៃក៏រស់នៅមិនបានសុខដែរ។
បទចម្រៀងមួយបទដែលក្តោបអត្ថន័យនិងរឿងជាច្រើនអំពីចោរឈ្លានពានរបស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលើកឡើងថាគាំទ្រតារាចម្រៀងរូបនេះនិង តារាចម្រៀង ជី ដេវីត គឺពិតជាមិនខកបំណងទេ៕










