«ហូបស្ពឺអត់?» ជាឃ្លាដែលទទួលបានប្រជាប្រិយភាពខ្លាំងណាស់ពីសំណាក់អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រៅអំពីអត្ថន័យដែលសំណាងអោយក្តីស្រលាញ់រវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវពេជ្យ ច័ន្ទមុនី តើអ្នកដឹងទេ ពលរដ្ឋខ្មែរមានជំនឿបែបណាចំពោះ ផ្លែស្ពឺ នេះ? តើស្ពឺ មានអត្ថប្រយោជន៍បែបណាចំពោះសុខភាព?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd5mfEl6HCxHq0AaNRN2xEGKZqARp2pkPvnU2c26gASKIg-TKmvFtibo31JowFgtc6wX6RFSlkqPMu7j81tmizbWh5HL_k3GNdqKHd_43GoXueh29jbnw53s1X8YBfgfAUJ91PlMwrfV4FE2_naxJTpQUDq9x3Rl3bcoUm8s_vwOWs6MIKoHjObPg5wsQs/s1280/photo_2025-08-13_19-11-47.jpg
ស្ពឺ ជាប្រភេទដើមឈើហូបផ្លែ ដែលប្រជាពលរដ្ឋខ្មែរទូទៅនិយមដាំតាមផ្ទះទុកជាលម្អផង និងបរិភោគផង។ ផ្លែមានរាងជ្រុង សាច់ជ្រាយមានទឹក ខ្លះមានរសជាតិជូរ ខ្លះផ្អែមលាយជូរ អ្នកស្រុកតែងហូបផ្លែស្ពឺ ធ្វើជាអាហារកំដរមាត់ជាមួយគ្រឿងជ្រលក់ច្រើនប្រភេទតាមចំណង់ចិត្ត ឬច្នៃស្ពឺជាអាហារ ពិសេសប្រើជាគ្រឿងអន្លក់ជាមួយទឹកគ្រឿង ប្រហុក ផ្អក និងណែមនឿងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnWnwBX4C1eKeRapBzyo3b3fLq0di_qX2ReTX4N2R6WKwXyYXYnAqqHWno6sZrFZUMWejCA51guaGp0x8mBQgp0HVXI8BjD9oF5kRxJlgTrgCtFO8oF018WW4cJx2SLckxwykCelv3oGN7P9O9dR3R9X6f9z2tWojBzLaNuOWpsAPKMA8Hu6eWKDMFk_mx/s2000/image_2025-08-14_15-23-10%20(2).png

នៅក្នុងជំនឿខ្មែរ ពលរដ្ឋមួយចំនួនជឿថា ស្ពឺជាប្រភេទរុក្ខជាតិបន្សាប ដូចគ្នានឹងដើមរាំងសាបដែរ គឺអ្នកដែលប្រើខ្សែកថា ឬខ្សែចង្កេះ ប្រើកន្សែងយន្ត ឬយន្តនានា គេនឹងមិនទទួលទានផ្លែស្ពឺ ឬដើរក្រោមដើមស្ពឺឡើយ ព្រោះអាចសាបមន្តអាគមលែងពូកែដូចគ្រាមុន។ ប៉ុន្តែស្ពឺ ផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNGcOrVzOY_DQlz5EhlznmR9FI_ty7BXpuE-ImFApvN2USvspkGbphCC10GZgWTGC6jTX8k-oZ9k97fiUFqpoUKpYBEoqhA2ncdJSTcb7NGJWoVneQU00VHHaCjp0hPCHVTKVoILI6Ai-_ggHjLgXCDOA2puyddCPSmX59RqyPvNwht3JwrMaF7FzS28ut/s800/image_2025-08-14_15-23-09.png

ទី១ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងការរលាក ព្រោះសម្បូរវីតាមីន C ដែលប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងមេរោគបាក់តេរី ហើយមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក។ ទី២ ជំនួយដល់ការគេង និងកាត់បន្ថយភាពតានតឹង ព្រោះស្ពឺមានផ្ទុកសារធាតុ Saponins និង Flavonoids ដែលជួយធ្វើឱ្យចិត្តស្ងប់។ ទី៣ ជួយដល់ប្រព័ន្ធរំលាយអាហារ ព្រោះជាផ្លែឈើមានជាតិសរសៃខ្ពស់ ជួយសម្រួលដល់ចលនាពោះវៀន និងការពារការទល់លាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIIffGc8Fpdz9kVV4266g8Togu2FYhqe8_HINaXRcuGPO8QBGqqdSFQJsnglChSPqAylujqqMHgrDSVe6Xl1OeTVdhtOm9A-5RvjN5rowDezwLuGoys_Ps8LWtqqt5ctY1K6AJUZ6rCaahDzqMT5zGGhfkwyFsI7yuN2a-O29VNde9kEFdqCZqe684nXbZ/s720/image_2025-08-14_15-23-10.png

ទី៤ ជួយដល់សុខភាពបេះដូង ដោយសារសារធាតុ Potassium និងជាតិសរសៃដែលផ្លែស្ពឺមាន ជួយគ្រប់គ្រងសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល ហើយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។ ទី៥ ផ្តល់ថាមពល និងជួយសម្រកទម្ងន់ ស្ពឺមានកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយជាតិសរសៃ និងកាបូអ៊ីដ្រាតដែលផ្តល់ថាមពល។ ជាតិសរសៃជួយឱ្យអ្នកឆ្អែតបានយូរ ហើយជួយដល់ការគ្រប់គ្រងទម្ងន់បានល្អ។ ទី៦ ជំនួយសុខភាពស្បែក ព្រោះសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែស្ពឺជួយការពារកោសិកាស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ការពារភាពចាស់មុនវ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoLfx7LecJj06SPD5j6l89GIfo1HO_YKIYyO_K64mqV4jyhkylVXN4dRHoOvqrev0umRYkp8_8bRAqRpbUpOtnJrGix0ruVV6BrDTzSitGB5OjBmI5GEsRMn6P2b3fNP0jkxatT0eu59z5yN7_uc7l2hIVBh6v2VkNRA1YAtk7PI3tcYpofabjyY_mQhAI/s1280/photo_2025-08-13_19-11-38.jpg

ទោះផ្លែស្ពឺមានអត្ថប្រយោជន៍ច្រើនក្តី តែអ្នកជំងឺតម្រងនោម គួរទទួលទានដោយប្រុងប្រយ័ត្ន។ សារធាតុ oxalic acid ដែលមានក្នុងស្ពឺ អាចបង្កជាបញ្ហាសម្រាប់អ្នកជំងឺតម្រងនោមមួយចំនួន៕