Home Blog Page 328

អ៊ួង សូរិយា ថាចំៗទៅកាន់អតីតតារាជើងចាស់ សុខ ស្រីមុំ ឈ្លក់នឹងសញ្ជាតិស្រុកក្រៅមាក់ងាយស្រុកទេសឯង

0

អតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ បង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងបន្ទាប់ពីអ្នកស្រីបានប្រើសម្តីប្រមាថអង្គព្រះមហាក្សត្រមិនយាងចុះសួរសុខទុក្ខប្រជារាស្រ្តនិងកងទ័ពជួរមុខ។ សម្តីដែលខ្ជាក់ដោយមិនបានពិចារណានេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃ ខណៈតារាចម្រៀង អ៊ួង សូរិយា បាននិយាយចំៗទៅកាន់អតីតតារាជើងចាស់រូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7NnNWGmq2ODVV-WYQvhctaxvTsis1UOKxpihq6SPrpGbdoCOd-m8xxak_frU10aT5Rv725kUzdXVInwLynIjKVBF9BlBvMDV6FKkueKK4vCFHm4oQGajc-gE7512vxgzwxlnI5wdRTbdu2B5rzWoqpOsELosJlGc_1fHwo6XtTYzp7jj8YGosdWnkT9Q5/s2048/image_2025-08-26_09-09-24.png
កាលពីពេលថ្មីៗនេះអតីតតារាជើងចាស់ សុខ ស្រីមុំ បានបង្ហោះវីដេអូខ្លីមួយប្រើសម្តីមិនសមរម្យនិងប្រមាថយ៉ាងខ្លាំងទៅកាន់អង្គព្រះមហាក្សត្រនិងហ្លូងយាយដែលប្រជានុរាស្រ្តខ្មែរមិនអាចទទួលយកបាននោះទេ។ ការនិយាយដែលមិនបានពិចារណានេះបានធ្វើឱ្យ សុខ ស្រីមុំ រងនូវការវាយប្រហារយ៉ាងចាស់ដៃដូចគ្នាពីប្រជាជនខ្មែរទោះបីជាអ្នកស្រីបានលុបវីដេអូខ្លីប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងបាននោះទេ ខណៈឃ្លីបនោះត្រូវបានគេយកចាយចែកបន្តបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMsJ5vrxM7LP48dVLS5jJ0zI-uhsrKvr4Nenrkcu9-0MLGttA2KXhvXCUhRB4rbhvCQ3StGe3qE189FPTA1hgyr546U-VuQmz0TBPRGjoV8D_ROs1eYVnkEZe4fXVmwC3W6js6cYI9rZGyU6YLSCFiR48L3fa6AwU6uVXHNgm91mORKoggTWdT0xxudg9d/s1280/image_2025-08-26_09-09-25%20(2).png

រសាត់ខ្លួនទៅរស់នៅស្រុកគេប៉ុន្តែប្រមាថជាតិសាសន៍ឯងនេះ តារាចម្រៀង អ៊ួង សូរិយា ក៏ទប់មិនជាប់ចេញមកព្រលះចាស់ដៃទៅកាន់អតីតតារាជើងចាស់ដែលធ្វើខ្លួនមិនសមទំនងដូចនេះ។ ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» បានទៅនៅស្រុកក្រៅ ឡប់សតិអស់ហើយ ឈ្លក់នឹងសញ្ជាតិស្រុកក្រៅ មាក់ងាយស្រុកទេសឯង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0AYFSqgWFL2JKUx348JXmvvHaVjWf6nmeCLrDD0yrBWIMZH92cIO0vPSkSiHGrSA4cFrFl5vwuV0plJySrhbl7rShX_Ft0gz8ETeMBZlUkipyOAj-bMh99LeqKs-E3uADkh1KNSPKh_szFS4SGs3PEPBbOx_aOmV4eaMHzETzw7929PSZFYUiAxFtzQ1O/s1117/image_2025-08-26_09-09-30.png
មិនត្រឹមតែតារាចម្រៀង អួង សូរិយា ប៉ុណ្ណោះទេ ប៉ុន្តែអ្នកលេងបណ្តាញសង្គមផ្សេងទៀតក៏បានរិះគន់ សុខ ស្រីមុំ ដូចគ្នា។

គួរបញ្ជាក់ផងដែរថា បុគ្គលណាក៏ដោយឱ្យតែរកឃើញថាបានប្រមាថព្រះមហាក្សត្រនៃប្រទេសកម្ពុជា នឹងត្រូវទទួលទោស តាមមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌគឺ
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEGsatbV1aCPHhc6ivaE0cMMLrIUT0L4hsIg0vBeMVrOPS6CFX39k-SXtq_1jLTaqk8KeuCoydtukPtNM1aeZB1TlkPXiUgOcwbwy6AHBOvT7WgE2034kcyAGHWine2CydKrUnX0SuAsSyf8MoR8r4HFLeikseyKh8c3uuEqqIYahS7lUIdMzWQNU14mMc/s1367/image_2025-08-26_09-09-25.png

អតីតតារាជើងចាស់ សុខ ស្រីមុំ មានអាយុ៥២ឆ្នាំ បានចាកចេញពីមាតុភូមិទៅរស់នៅសហរដ្ឋអាម៉េរិកនៅខែកញ្ញា ឆ្នាំ១៩៩៤។ អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅឆ្នាំ១៩៨៩ជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីចុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០៕

ឧបករណ៍បំពងសម្លេងដែលទាហានថៃប្រើដាក់ពលរដ្ឋកម្ពុជា មានឥទ្ធិពលអាចបំផ្លា.ញការស្ដាប់អស់មួយជីវិត

0

ឧបករណ៍បញ្ចេញរលកសម្លេងប្រភេទ Long Range Acoustic Device (LRAD) ដែលកងទ័ពឈ្លានពានថៃបានប្រើមកលើជនសុីវិលកម្ពុជាក្នុងហេតុការណ៍តវ៉ានៅស្រុកអូរជ្រៅ កាលពីល្ងាចថ្ងៃទី២៥ ខែសីហាម្សិលមិញ គឺជាឧបករណ៍បំពងសម្លេងដែលគ្រោះថ្នាក់ខ្លាំងបំផុតមួយ ខណៈកម្រិតសម្លេងរបស់វាអាចបំផ្លិចបំផ្លាញកោសិកាត្រចៀកឲ្យខូចស្ដាប់លែងឮមួយជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRXJHddnMC1FQbl6K1vV6Mhy3AHclgd7CwVglwWKX-a9Il7znaHlUzSZ1pgcgBLCH2cJAbRXISuWZDRTQ6sLvIn7qHm5oErnMuQjbxvU9Q2QhdLAwimCJyit7O_fv5XxnGM6eqZe5U-NcxkJBbP4HX3kvFFaaAW0cDBCuALsoZtUTliLBIhPbc9-zVidPC/s800/photo_2025-08-26_10-20-19.jpg
បើតាមព័ត៌មានទូទៅអំពីឧបករណ៍នេះបានឲ្យដឹងថា LRAD ត្រូវបានគេហៅថាជា «កាណុងបា.ញ់សម្លេង» ដែលត្រូវបានរចនាឡើងជាមួយនឹងមុខងារបញ្ចូនសម្លេងឮខ្លាំង និងបានចម្ងាយឆ្ងាយ ទៅកាន់គោលដៅកំណត់ជាក់លាក់ណាមួយ ដើម្បីព្រ.មាន ឬរារាំងសម្លេងរំខានណាមួយដែលគេចង់បញ្ឈប់។ ជាទូទៅគេដាក់ឧបករណ៍នេះដើម្បីគ្រប់គ្រងសត្វព្រៃ ដាក់លើកប៉ាល់ដើម្បីបណ្ដេញក្រុមចោ.រសមុទ្រ និងដាក់នៅតំបន់ហាមឃា.ត់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguogDNkKaPYETbczqZ5ZT31Et6CNpUoIfris1F1mBaSM9s3y-6kGKNEAjLj8bHhGterDDWfD2EgCDbp0q9AMSGBn1b8QWoEaxLHRFCAPnerCBZ9WurXL6Cai3VXpvZXVUClCqMmT_weA_7lBWWiCYugvrlfRuhdqz5EpyVpOzg_vNqYCr61Ll9qfwOBJkG/s600/photo_2025-08-26_10-20-21%20(2).jpg
ប៉ុន្តែផ្ទុយពីការប្រើប្រាស់ខាងលើ យោធាថៃបានយកឧបករណ៍នេះមកប្រើប្រាស់លើជនសុីវិលកម្ពុជា នៅក្នុងការតវ៉ារឿងបន្លាលួស ដែលកងកម្លាំងរបស់ខ្លួនដាក់ឈ្លានពានលកម្ពុជាទៅវិញ។ ការប្រើប្រាស់ឧបករណ៍នេះលើមនុស្សដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឧបករណ៍នេះដូច្នេះ នឹងធ្វើឲ្យកើតមានអក្ការៈឈឺក្បាល វិលមុខ ចង់ក្អួត និងវង្វេងស្មារតីរកសន្លប់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifo3h4Gh6w2VwO68n4ZLGsVuss_hoRySLpMSu10LrsGHMc5I35M-52a-cDgEFPPuv9TiPons8WRverQc0I-6Ix5xcJRaTIvuOWgbFpA1iHC3vvzI4FvLkCNNG-KZG0nxnUDNyOHuKz0c1yZgjIVU_bgn4cYaiQi5LAHK6QQYBTCBPaoyZCCEw8Q9b8VRZp/s1280/photo_2025-08-26_10-20-22%20(2).jpg

បើតាមការចុះផ្សាយពីឥទ្ធិពលរបស់ឧបករណ៍ LRAD កន្លងមកបានឲ្យដឹងថា ជាមួយនឹងកម្រិតសម្លេងដែលមានលើសពី ១២០ ដេស៊ីបែល (dB) វាអាចបំផ្លាញកោសិកាស្តាប់នៅក្នុងត្រចៀក ហើយអាចបណ្តាលឲ្យខូចត្រចៀកស្តាប់លែងឮមួយជីវិត។ លើសពីនេះ វាក៏នឹងបណ្តាលឲ្យហ៊ឹងត្រចៀកជាប្រចាំ ដែលបណ្តាលមកពីការខូចខាតសរសៃប្រសាទស្តាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglvUBa4EeDPfacLvDEwukgC1-4_ic6Mm3v7oxMx5jNBm67W8PM9SgWx5HV17djidPjOraqLtpk5s4btD5Db35XBUMgMHJeV9_BlWZ3QZ2U-2M-xmmpmJa9wpWhD3oNPD2_SEpYC63_uhoKBGoMPu16lDXByFd-6x9uunHgajk7wRVk4V5rB2OPkOh62Hgi/s1280/photo_2025-08-26_10-20-22.jpg

មិនតែប៉ុណ្ណោះ ឧបករណ៍បញ្ចេញរលកសម្លេងនេះក៏ជះឥទ្ធិពលរដល់ផ្លូវចិត្តរបស់មនុស្សដូចគ្នា ដោយការសិក្សាមួយបង្ហាញថា សំឡេងខ្លាំងក្លារបស់ LRAD អាចធ្វើឲ្យមនុស្សគ្រប់គ្រងខ្លួនឯងលែងបាន និងបង្កភាពតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចឈានដល់ការកើតជំងឺថប់បារម្ភរយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdj-PJPPZp5qjVVTY0U9dVXY5cLeGT1GLhwgwK-gJxNcUfVqDRowlf0vTswodcfabzAFj-dxbOGQQjVlwBBl8aI0VCrpKXhkO9EITvuBx4uW8dRWSZ1nkVTVvD6_8jwdmsZOPx4QX5vajQ22WRqjHTpuPfwBHdlt0V8G8vr00-jo6aJv-95W331qKy6mku/s619/photo_2025-08-26_10-20-23.jpg

សរុបមក បើទោះជាការប្រើប្រាស់ LRAD មិនបង្កឲ្យមានរបួសស្នាមលើរាងកាយ ប៉ុន្តែផលប៉ះពាល់សុខភាព ជាពិសេសទៅលើប្រព័ន្ធប្រសាទ គឺមានកម្រិតខ្លាំង។ ដូច្នេះការប្រើប្រាស់ឧបករណ៍នេះមកលើពលរដ្ឋស្លូតត្រង់កម្ពុជា ពីសំណាក់យោធាថៃ គឺជាការប្រើវិធីសាស្រ្តដ៏សាហាវនិងព្រៃផ្សៃគ្មានមនុស្សធម៌បំផុតរបស់ជាតិសាសន៍ថៃ មកលើពលរដ្ឋកម្ពុជា ទាំងដែលគ្មានអាវុធនៅក្នុងដៃទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFNGYPKYXva3EYgoJw2CBlfQqgpelfVagl7wmsnYVZxv9fIUMrZz0Tr8yYQHt1UpTVODyQ_NQfKvdoD6hFOAW04-NIJd-UQz4OuqctKV4D-463vBazvGRQZauz91HYPiUZMG2Htg8H4h9yKP-10CCGvvv_-Iztc9K6w1vMl2pp2Gtdq9g0SCR4NqS8A-pk/s1280/photo_2025-08-26_10-20-21.jpg

ជាមួយគ្នានេះដែរ ក្នុងនាមជាខ្មែរយើងសង្ឃឹមថា អន្តរជាតិនឹងមើលឃើញពីសន្តានឈ្លានពានរបស់ថៃ ហើយផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការដាក់ពាក្យបណ្ដឹ.ងទៅកាន់តុលាការអន្តរជាតិ ដើម្បីកម្ពុជា ជាពិសេសប្រជាជនកម្ពុជាដែលកំពុងជួបទុក្ខលំបា.កត្រូវគេលួ.ចយកដីផ្ទះ ដីចម្ការ ឲ្យទទួលបានយុត្តិធម៌ពិតប្រាកដផងចុះ៕

ថៃ ប្រើឧបករណ៍បាញ់រលកសំឡេង ដែលអាចបង្កហានិភ័យឱ្យពលរដ្ឋខ្មែរ ថ្លង់មួយជីវិត

0

ថ្មីៗនេះ ទាហានថៃ បានបន្តចូលមកឈ្លានពានទឹកដីកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងការឈ្លានពាននេះ ថៃ បានប្រើប្រាស់ឧបករណ៍បាញ់រលកសំឡេង Long Range Acoustic Device (LRAD) ដើម្បីបង្កការរំខាន បណ្តេញពលរដ្ឋខ្មែរ មិនឱ្យនៅជិតកន្លែងដែលពួកគេពង្រាយបន្លាលួស។

ឧបករណ៍នេះ អាចបញ្ចេញសំឡេងបានខ្លាំង ដែលអាចបណ្តាលឱ្យពលរដ្ឋរងគ្រោះ ឈឺត្រចៀក ឈឺក្បាល វិលមុខ ក្អួត និងអាចបណ្តាលឱ្យថ្លង់មួយជីវិត។

បន្ថែមពីនេះ LRAD អាចបញ្ចេញសម្លេងលើសពី១៦០ ដេស៊ីបែល(dB) ដែលមានហានិភ័យខ្ពស់ បណ្តាលឱ្យបែកក្រដាស់ត្រចៀក ក្នុងករណីពលរដ្ឋឈរនៅជិតឧបករណ៍នោះពេក។

ជាទូទៅ ឧបករណ៍ LRAD ត្រូវបានគេប្រើប្រាស់ ដើម្បីបំបែកហ្វូងបាតុកម្ម ឬផ្តល់ការជូនដំណឹងបន្ទាន់ណាមួយនៅទីក្រុង និងប្រើក្នុងនាវាយោធាតែប៉ុណ្ណោះ៕

ឧកញ៉ា ព្រាប សុវត្ថិ បង្ហាញការខូចចិត្តចំពោះដំរីឡាក់គីនិងមានបំណងមួយនេះ

0

ធ្លាប់រួមអនុសាវរីយ៍ថត MV ជាមួយគ្នា ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញការខូចចិត្តសោកស្តាយចំពោះដំណឹង ឡាក់គី ដែលចាកចេញពីផែនដីដ៏ស្រស់ស្អាតមានមនុស្សរាប់លាននាក់ស្រលាញ់។ ក្នុងសំណេររបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ គឺចង់ឱ្យ ឡាក់គឺ កើតមកកំណើតជាមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikEgwAXut9G62X4ANlX789SmBzZ-qm8TWcF6o7cBfn6qeOm8nLpJBgH-uELLCtFCX29BWMAM3QFuqCZ3WRVgdTmd7jViaD9RGqXeIwaa2DVZsRK0r4OgVMOEdaiX1XrCrq2hdDgzkIKtJylGyfZSSr8A2vc3lQF02D8cKc8QDPqUapQo9PRZITNFrcmEy_/s960/image_2025-08-25_16-17-58%20(2).png

នៅថ្ងៃទី២៥ សីហា ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះវីដេអូខ្លីអមជាមួយនឹងខ្លឹមសារថា«អនុស្សាវរីយ៍ដែលដំរី lucky បានទុកអោយមហាជនខ្មែរទស្សនា និង ស្រណោះ ។ ដោយក្ដីស្រលាញ់យ៉ាងច្រើនលើសលុបលើដំរី lucky ។ សូមឱ្យ lucky កើតមកកំណើតជាមនុស្សបានដឹងបានទទួល ការស្រលាញ់ពីមនុស្សផងទាំងពួង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEhSmYedyCfAjFyMEAGtGxubxXpLRPOsC3JoSrpc1st_MwzAoiGe4SeiVZ1rfKghXuEcnqgRD8POxB1rQ9axFvfbEnBZhB2Ksi2Xt4MHOJ92nc50jZG9ZWywubXps78wRwACHrSJwbeZErNUkxO9uG7CCdocTIXvAYUs9dqcFxhxDJXBAauwtM0B9Odvs_/s1280/image_2025-08-25_16-17-59.png

វីដេអូខ្លីនេះបានបង្ហាញពីសកម្មភាពរបស់ ឡាក់គី និង ឧកញ៉ា ព្រាប សុវត្ថិ ថត MV «ដំរីថ្មមស្នេហ៍» កាលពី ២០ឆ្នាំ និងការទៅលេងឡាក់គីរបស់តារាចម្រៀងរូបនេះកាលពីខែមេសា រួមជាមួយនឹងរូបភាពការចាកចេញពីពិភពលោកនេះរបស់ ឡាក់គី។ រដ្ឋបាលព្រៃឈើបានប្រកាសជាសាធារណៈអំពីដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» បានស្រុត (ស្លាប់) នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រ។ ដំណឹងនេះបានធ្វើឱ្យមហាជនមានការសោកស្តាយជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL4QOdCOcBdEeVWzLJ-u0QxNW27nw_UGi4SYgaaPHXtvfBIrdqPXOKIlhz3G1D71V5urtaqnidjIy_9j3EAideqIGw_TKgTOvx0YllY8-40a2JIMRJ6ktMP191gd6lHmZXG8iQHxtqsgmsr1FvymZL3He4zckrbBBV03eI5pdV7MChjrhwgPalBkILAGrR/s1080/image_2025-08-25_16-18-00%20(2).png

ឡាក់គី បានរួមសម្តែង MV ជាមួយនឹងតារាចម្រៀង ឧកញ៉ាព្រាប សុវត្ថិ កាលពី១៩ ឆ្នាំមុនក្នុងបទ «ដំរីថ្នមស្នេហ៍ និងបទ «ក្រៅពីអូនមិនយកប្រពន្ធ»។ ឡាក់គី ត្រូវបាននាំយកមកកាន់សួនសត្វភ្នំតាម៉ៅ អំឡុងឆ្នាំ ១៩៩៩ ដែលកាលនោះដំរីតូចមួយក្បាលនេះ មានអាយុប្រមាណត្រឹមតែ ៦ ខែប៉ុណ្ណោះ។ រយៈពេល២៦ឆ្នាំរស់នៅលើផែនដីនេះ ឡាក់គី និងលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរីនេះជាង២០ឆ្នាំបានធ្វើឱ្យមានការរំជើបរំជួលពេញប្រព័ន្ធអ៊ីនធឺណិតកាលពីចុងខែមិថុនា បន្ទាប់ពី ឡាក់គី រត់តាមលោក ទ្រី ស៊ីថេង៕

ទីនីន ចង់ឱ្យ ជី ដេវីត និង វណ្ណដា ត្រូវគ្នាវិញ

0

បន្ទាប់ពីជម្លោះរបស់ខ្លួនជាមួយនឹង ប៉ីប៉ី ឌី ស្ថិតក្នុងផ្លូវវិជ្ជមាន ទីនីន ស្រាប់តែមានបំណងចង់ឱ្យតារាចម្រៀង ជី ដេវីត និង វណ្ណដា ត្រូវគ្នាវិញព្រោះនេះជាពេលវេលាខ្មែររួបរួមគ្នា។ ការលើកឡើងរបស់ ទីនីន មានមតិជាច្រើនគាំទ្រសូម្បីតែលោក ជា វណ្ណារិទ្ធ ក៏បង្ហាញការយល់ស្របដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVEekZGKCp4Nj2BRrvXVC3mWOqx3c9mQf_HTM_N8OfktQrterSsGBPt1WzoVeM2uckZOs7_v-54jlYCmCp8COIauypr5g8Wm2ApUYrF-HwCFX7V56UWjTwgCPVUFnaa7XO1i2wVWv4L2fli2U1knyEr8lQCCt80LfnYtONrXyyaKkyoGTgLwp4sgtWLnNH/s2048/image_2025-08-25_08-51-45.png

ភាពមិនចុះសម្រុងរវាងតារាចម្រៀង ជី ដេវីត និង វណ្ណដា ល្បីកក្រើកជាច្រើនឆ្នាំមកហើយខណៈហ្វេនៗរបស់អ្នកទាំងពីរជាញឹកញាប់តែងតែប៉ះគ្នានៅលើបណ្តាញសង្គម។ អ្នកគាំទ្រ បានថមថយការឈ្លោះប្រកែកគ្នាបានមួយអន្លើគឺនៅពេល ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាក្នុងពិធីមង្គលការរបស់ ជា ស្រីនា និង ហេង វិសាល ក្រោមការជួយជ្រោមជ្រែងរបស់ពិធីការិនី ខៀវ សានសាណា។ ទោះយ៉ាងណា ភាពរកាំរកូសបានចាប់ផ្តើមផ្ទុះកក្រើកឡើងវិញនៅពេលចម្រៀងខ្លីរបស់ វណ្ណដា មិនទាន់ចេញជាផ្លូវការចែកចាយនៅលើបណ្តាញ ខណៈ ជី ដេវីត ចេញចម្រៀង Diss Track ទៅកាន់ វណ្ណដា ចំនួន២បទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCsdl_UAPVAxqAaW_2L-zHjGnvjjWxfwvxUN37DP6uGvsvSsi7V3mWtHr-MXiwwCG9mN1bfNTs0vMsdUOw7gkVp3PlA-6kbXhcRh8EQ7h5XJXxjrBQY_LlLH_zi7YQ_p2I1nMhHS5Wg9n-XJ0kwxQhdsvBJtmqeVD-NZ8bWTT2_3Mz-MhXl-u1n12LlbEu/s2048/image_2025-08-25_08-51-46.png

ទោះបីជាមានភាពរកាំរកូសគ្នាអូសបន្លាយជាច្រើនឆ្នាំប៉ុន្តែនៅពេលប្រទេសខ្មែរនិងថៃមានជម្លោះព្រំដែនអ្នកគាំទ្រគឺពិតជាចង់ឃើញអ្នកទាំងពីរសហការជាមួយគ្នាណាស់។ យ៉ាងណាដ្បិតតែមិនបានចាប់ដៃគ្នាក្តីប៉ុន្តែ វណ្ណដា និង ជី ដេវីត គឺបានប្រើទេពកោសល្យនិងសំឡេងរៀងៗខ្លួនបញ្ជាក់ពីការពិតរបស់ប្រទេសកម្ពុជាដែលរងការឈ្លានពានពីថៃមុនហើយប្រទេសកម្ពុជាគ្មានបំណងអ្វីក្រៅពីចង់បានសន្តិភាពឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1tIS129KYnEBsD6GmTTwarPGwjB0oxfkzEvCTziefLpzqcdwvla54L1ioR48XTKkI3kTDzZdor4YwZLRuSYcfVNMQj49ITfrosWZU5RhrK6bdvMTGu2tqRXa_md1D9yLc4vF_1OOR6YUgA7-N4UaGkmFMpA-EG66kz-vOe8SL-OlOybfCnrqOc8_kzkFv/s2048/image_2025-08-25_13-28-34.png
យ៉ាងណាមិញសំឡេងថ្មីមួយទៀតកំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍គឺនៅពេល ទីនីន ដែលជាមិត្តភក្តិរបស់ វណ្ណដា បានបង្ហោះសំណេរមួយស្របពេលនាងនិងប៉ីប៉ី ឌី ធ្លាប់មានបញ្ហាជាមួយគ្នាតាំងពីឆ្នាំ២០១៧ វិលមកផ្សះផ្សាជានាគ្នាវិញក្នុងរូបភាពវិជ្ជមាន។ កាលពីថ្ងៃទី២៤ សីហា ទីនីន បានបង្ហោះសំណេរមួយថា «បងឌីនិងទីនីន
បើកចិត្តជាមួយគ្នាហើយ ចង់ឃើញបងវីតជាមួយ ដា ម្តង»។ ទីនីន ក៏បានបន្ថែមនៅក្នុងខម្មិនថា «នេះជាពេលវេលាខ្មែររួបរួមគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVhsC16KnAfk_C80ExOJylX0zIWzgAYbCgy7RBRsefADL_pBLEIFwf6A7-xVVHP4NayPgudDzzr6jAiiPFWs3OmYPtRydHKOOM2_6Sh2dLkaJsOGyerqmeJMSr7Gz2NXt7I8N6moY7G8P0BnIEC9s3PN0rlSLYdPxEacbPkqcY89fVuEUcrxKqDKNHhnp-/s2048/image_2025-08-25_13-28-35.png

សំណេរខ្លីខ្លឹមរបស់ ទីនីន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនខណៈមានមតិជាច្រើនបានបង្ហាញការយល់ស្របគឺពួកគេពិតជាចង់ឃើញ តារាចម្រៀងល្បីឈ្មោះទាំងពីររូបត្រូវគ្នាវិញសូម្បីពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ ក៏ចង់ឃើញដូចគ្នា។ ប្រសិនជាជម្លោះរបស់តារាល្បីទាំងពីរដួងនឹងដោះស្រាយគ្នាពិតមែន វានឹងក្លាយជារឿងដ៏ល្អក្នុងអាជីពសិល្បៈនិងជាភាពគំរូរបស់សិល្បករមកកាន់អ្នកគាំទ្រផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpN_KOgqRxO5HDhU_fyZziCsb-jIPq6W2ar2G15SOK-gKFo66C_nq9d2sz2ZUQURFFXEed8G2CSbJ_InLF_JZGQrSuTA6E0msaARABfK3MmpvNXNMMgDg-OFd5klOEBExQ3LYQL8KWIudk8oMIcZYd4mMj433S_VgLL7oBV-MMS_ZbaGqjJ0wzo1wr6YVW/s1899/image_2025-08-25_13-28-38.png

មិនត្រឹមតែ ទីនីន និង ប៉ីប៉ី ឌី ដែលជាបុគ្គលមានឥទ្ធិពលអាចដោះស្រាយជម្លោះគ្នាបានប៉ុណ្ណោះទេ ជាក់ស្តែងដូចជាអ្នកនាង ម៉េង កែវពេជ្ជតា និងតារាសម្តែង ចង ច័ន្ទលក្ខិណា ជាដើមដែលមានជម្លោះរុំារៃច្រើនឆ្នាំក៏អាចដោះស្រាយគ្នាប្រកបសន្តិវិធីបានដូចគ្នាក្រោមការជ្រោមជ្រែងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន៕

មិនហ៊ានបិទភ្នែកព្រោះខ្លាចបាត់ដី! ពលរដ្ឋខ្មែរនៅស្រុកអូរជ្រៅសុខចិត្តប្ដូរវេនគ្នាឃ្លាំមើលទាហានថៃមួយយប់ទល់ភ្លឺ

0

បន្ទាយមានជ័យ៖ ខណៈពេលដែលប្រជាជននៅខេត្ត-ក្រុងផ្សេងៗមានកន្លែងសម្រាកសមរម្យ គេងលក់ស្កប់ស្កល់ បងប្អូនពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សុខចិត្តយកកន្ទេល ខ្នើយ អង្រឹង មកដាក់សម្រាកនៅនឹងកន្លែងដែលថៃព័ទ្ធលួស ព្រោះខ្លាចទាហានឈ្លានពានទាំងនោះរើទីតាំងរុលមកមុខបន្ថែម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimhVO2R6CRR8ykUidPhHK-ueJr_vFOK7zoEMsG7JKcNPpt-nrLxAPZFeXpatoC8ESBBSm1ICwO8o0ifv8e3i9SzYzB6Tpss1fAYR0nkJIrUNonXnobdJEnqq5GD-wMvG72_b41WN0GdC9LpOhh8v-FsrNhpPs_2VN9jLBeQlyGkklNtlfUT9jZImheFncC/s1080/photo_2025-08-26_08-58-31.jpg
នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ការតវ៉ាដ៏ក្ដៅគគុកមួយបានកើតឡើងរវាងប្រជាជនសុីវិលខ្មែរដែលរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទាហានថៃប្រដាប់ដោយអាវុ.ធគ្រប់ដៃ ដែលចុះធ្វើសកម្មភាពរាយបន្លាលួសទន្រ្ទានយកដីភូមិ ដីផ្លូវ និងដីចម្ការរបស់ពលរដ្ឋខ្មែរ។ ក្រោយអស់ការអត់ធ្មត់ ពលរដ្ឋខ្មែរដែលនៅទីនោះក៏ប្រមូលគ្នាកាន់ដំបងម្នាក់មួយៗ ឡើងទៅតទល់ផ្ទាល់ជាមួយទាហានថៃទាំងនោះតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio8yZIayjCYxVVrnoXQdmc1URKufqvoOxT5XhLxY6wMg4nKvaSQQPDtpSa3-NoVfGDsHddL971Db1WQjzVW7P7UJBo80os0YmKhy5NJ99jHOdN7ke9HZEhfK8bznzb70SWzUU87MssaMI9MouhKlQYU6lhF-aM9-9bul3GJt0MDcaUQbKWdGokpHD1X-pL/s1280/photo_2025-08-26_08-58-29.jpg

បើតាមប្រភពពលរដ្ឋដែលបានចូលរួមក្នុងសកម្មភាពតវ៉ាជាមួយទាហានឈ្លានពានថៃខាងលើបានឲ្យដឹងថា៖ ពួកគាត់ពិតជាឈឺចាប់ខ្លាំងណាស់ ដែលទាហានឈ្លានពានថៃទាំងនោះនៅតែរុករុលរាយបន្លាលួសតាមតែទំនើងចិត្តរបស់ពួកគេបែបនេះ។ ជាមួយគ្នានេះ ពលរដ្ឋស្នើសុំឲ្យរដ្ឋាភិបាល រួមទាំងក្រសួងការពារជាតិ សូមចាត់វិធានណាមួយជាបន្ទាន់ផងសម្រាប់ពួកគាត់ផង ព្រោះខណៈពេលនេះពួកគាត់ព្យាយាមតវ៉ាជាមួយពួកគេអស់លទ្ធភាពហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWMWRh0CwiNKa6oxAtUkIlI0QJRqQTNlIbUKWeomlFRaOpFeB17VHiUtlTv8AZQO6TlG-4T62nEsVzCq_0_DhtvshV-Mcrq8AZf1nbv9yQ_bH4Oxvz3MNIBXzjXU54oCaX0NOEqoyd1m6Spm0K3hKrBRlDgMBGN34Ik1fH-6xj4CDLATThG2npbMuSu0eE/s1080/photo_2025-08-26_08-58-30%20(2).jpg
នៅល្ងាចថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងបន្ទាន់មួយថា កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRCZIoBPcZQ1812vDvOIn-Dj77HNlLIxWT5hIPkUox686NsK59p0roGimAr9Ag8cymFzss8EXcotvHQob9eZIOHk-hGh8OfD6Tqn8voy3kjdEX0RfwJQyo3yYTJ83J_WmQCA17myDwF72fom94Rko4wxtYVvPgGXwry8X-qBzFIf-7aBoLamIdhLfMMnQG/s1080/photo_2025-08-26_08-58-30.jpg

ទោះជាយ៉ាងណា ដោយមើលឃើញស្ថានការណ៍មិនគួរឲ្យទុកចិត្ត ប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់កំពុងមានវិវាទខ្លាំងខាងលើនេះ បានមូលមតិគ្នាបោះទីតាំងសម្រាកជុំគ្នានៅនឹងកន្លែងនោះផ្ទាល់តែម្ដង។ ពួកគាត់បានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីឆ្លាស់វេនរង់ចាំឃ្លាំមើល ក្រែងកងទ័ពថៃលួចរាយលួសបន្លាឈ្លានពានចូលទឹកដីកម្ពុជាបន្ដទៀត៕

ពេជ្រ សោភា រ៉ូលីន និង វ៉ាន់ នីឡា និយាយបែបនេះក្រោយ មាស សុខសោភា លាតត្រដាងរឿងខ្មៅងងឹតរបស់អតីតស្វាមី

0

បន្ទាប់ពីតារាចម្រៀង មាស សុខសោភា បាននិយាយលាតត្រដាងចោ.ទទៅកាន់អតីតស្វាមីលួចផិតក្បត់មានស្រី សឹងតែចង់សម្លាប់ខ្លួន ខំច្រៀងរហូតដល់រលូតកូននិងរឿងផ្សេងៗទៀតបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ តារាចម្រៀង ពេជ្រ សោភា រ៉ូលីន រួមទាំង វ៉ាន់ នីឡា បានបញ្ចេញមតិផ្ទាល់ខ្លួននិងចង់ឱ្យទស្សនិកជនដោះលែងតារាចម្រៀង មាស សុខសោភា មានសេចក្តីសុខជាមួយនឹងដៃគូថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2GdYqDH_pjv2lx62Nc-gisS2O62ZnVaMZBFurX7rYM859kuoCMRRt0TXF35P4saptyxj0Tb69ts0W8MQsOEOJ2ioaS89EKKvik1PW0fJYhUssEffhyphenhyphenCB-GtjIMp2leZKeK4GkCUAg4LlZRa_-y2EyXP8IqknOu4l1ABX4ktpjFGlXXS18xdZy3ZRTcmVs/s1280/photo_2022-07-27_15-10-42.jpg
តារាចម្រៀង មាស សុខសោភា បានចែករំលែកបន្តខ្លឹមសាររបស់មិត្តសម្លាញ់ដោយអមដោយសម្តីថា «ផ្លូវចិត្តសំខាន់ណាស់ ប្រពន្ធយើងគាត់ល្បី អ្នកជាប្តីមុនធ្វើអ្វីត្រូវគិតពីមុខមាត់គាត់ផង មើលសារនេះហើយមានអារម្មណ៏ថាលែងចង់បានប្តី»។ ងាកមកកាន់ រ៉ូលីន វិញគឺចង់ឱ្យទស្សនិកជនដោះលែង មាស សុខសោភា ឈប់ជេរគាត់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgna2qDWRPqHQXoYSoqMpnn-oJwEZtfSV-YATwlnbouSV-LoqKSOAmbj5Hd1OMnFEYN97Fy596D6d0qy79j6uJPyxwWoAfbK562bh_olPoLZCL7W_GcbJxCjH6d-BBlP111YeetbeokEBGkm2y28gzYNDaWoKEGNsK949vqj6k_5bKtTwBUn9mqVinj6W9j/s1280/image_2025-05-08_16-30-05.png

រ៉ូលីន បន្តទៀតថា «សេចក្តីសុខផ្លូវចិត្តរបស់យើង មានតែយើងទេ ទើបយល់ច្បាស់ ! បងប្អូនសាកស្រមៃមើលថាបើគេបញ្ជាឱ្យបងប្អូនធ្វើនេះធ្វើនោះខុសពីចិត្ត តើយើងធ្វើទេ ចម្លើយគឺអត់ បើធ្វើក៏ធ្វើទាំងទើសទាល់ដែរ។ រ៉ូលីន សុំចិត្តឱ្យដោះលែង មាស សុខសោភា ឈប់ជេរ ឈប់មុសារ បើមិនពេញចិត្តគាត់ក៏អូសចោលទៅ បើចូលចិត្តស្តាប់បទគាត់ក៏នៅតែបន្តស្តាប់ទៅ កុំនាំបាបជាប់ខ្លួន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyUTX8eCR6qJXx26xUeR2v_fKO6JlnKryvI8JVYNDajScbY0r4Ops9AQfVUKlGtYO0pBMApM1pNyqFiS58WJa1b40h9a_DR61jLF2RPDZ_9jWgsz2ShP7r0nmUzaP48whlZ79BpQbDLpC5yRt8rIadfFjG1rV-9LRJcSgUpSp5D7BWNaSnBeb3u55MHUit/s2048/image_2024-07-01_09-11-45.png
រ៉ូលីន ថាខ្លួនលោកក៏ធ្លាប់ជាមនុស្សម្នាក់ដែលរងសម្ពាធផ្លូវចិត្តដែរ ហើយខិតខំរកអ្វីដើម្បីមកជួយជុលផ្លូវចិត្តរបស់ខ្លួនដោយមិនឱ្យប៉ះពាល់ដល់អ្នកដទៃ អ្នកខ្លះស្តាប់ធម៌ អ្នកខ្លះចូលក្លឹបផឹកស៊ី អ្នកខ្លះរកមិត្តមកនិយាយរឿងក្នុងមានជម្រើសរៀងៗខ្លួនដើម្បីបំបាត់ទុក្ខផ្លូវចិត្ត។ រ៉ូលីន បានបញ្ជាក់ដែរថានេះគ្រាន់តែគំនិតបន្តិចបន្តួចរបស់ខ្លួនលោកប៉ុណ្ណោះហើយលោកនៅតែគោរពស្រលាញ់រៀមច្បង មាស សុខសោភា ដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCkEPUgMXBocG1qBpGBEVudQqz1E7io0N9s3k5ru7tw5Mw0C16nZDfafdEnTX1w0TelFDYHWDypMDN_Xb5EAW7Q2F7HMvJYXoQ-BrOWPlduojg_TkkNS3CQOkyiRE4y6dFVqOor5WyfYl9Mc0Lq6vxrZ520bW-TAJ4adYfgQCV65g9bQmezSTTSIyxSMP/s2048/image_2025-08-08_11-48-10.png
ចំណែកឯតារាចម្រៀង វ៉ាន់ នីឡា វិញបានបង្ហោះរូបមួយសន្លឹកជាមួយនឹងរៀមច្បង មាស សុខសោភា ដោយបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនយ៉ាងស៊ីជម្រៅ។ វ៉ាន់ នីឡា បានលើកឡើងថា «ខ្ញុំមិនដែលវាយតម្លៃ គាត់សូម្បីម្តងចាប់តាំងពីគាត់មានបញ្ហាមក ត្រូវចាំថា អ្នកសិល្បៈ អ្នកមានអ្នកក្រអ្នកល្បីកម្រិតណា រឿងផ្ទៃក្នុងរឿងផ្ទាល់ខ្លួនគឺមានគ្រប់គ្នា សំឡេងគាត់ច្រៀងឱ្យយើងស្តាប់ជាសាធារណៈតែជីវិតឯកជនរបស់គាត់មិនអាចបង្ហាញជាសាធារណៈឱ្យយើងដឹងពី១ដល់១០បានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_eX39IWX8y-hiQ92WuMtem21gy7HmD9L3JpP2-CDrq4A2wPkFJTDzbuA52i3IsgBIHMvt1Mn1vTmwS7r_6eUeBj0vK107ngzU5EuQKREJbzjf5AEgqLWMwCaFxDBVzhVMKkMm6W-tXqkFF8KVt7bienlnVhacMVxjet80bSdrP5oT22yynNtwj_nuMPVK/s2048/image_2025-08-14_09-09-44.png

តារាចម្រៀងរូបនេះ រៀបរាប់បន្តថា «បែកគ្នាវាឈឺចាប់ណាស់ម្នាក់ៗទម្រាំសម្រេចចិត្តឈានដល់វគ្គបញ្ចប់គឺហែលទឹកភ្នែកវេទនាខ្លោចផ្សាដែលអ្នកដទៃមិនអាចឃើញ។ ឱ្យគាត់ស្វែងរកសេចក្តីសុខពិតរបស់គាត់ទៅ ជីវិតយើងមានមួយជីវិតគាត់មានមួយដូចគ្នា យើងចង់សុខគាត់ចង់សុខ សេចក្តីស្រលាញ់មិនមែនសំខាន់លើភាពស័ក្តិសម តែសំខាន់លើបេះដូង ខួរក្បាលនឹងចិត្តមានក្តីសុខនៅទីណា គឺទីនោះហើយដែលគាត់គិតថាជាទីសុវត្ថិភាពរបស់គាត់ជូនពរបងភា ឱ្យឆ្លងផុតនៅរាល់ទុក្ខសោកនិងឧបសគ្គទាំងឡាយ»។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង មាស សុខសោភា គឺបានទទួលស្គាល់ជាសាធារណៈថាបុគ្គល វង្ស ចក្រាយុទ្ធ ហៅតាសក់សភ្នំត្បែង គឺជាស្វាមីរបស់ខ្លួន៕

ណាវ៉ាត់ អួតក្តែងៗថារៀបចំកម្មវិធី Professional តែឆៀងបំពាក់បវរកញ្ញាសរសេរពាក្យ Universe ខុសអក្សរ

0

អួយក្តែងៗថាកម្មវិធីរបស់ខ្លួនរៀបចំតាមបែប Professional ពេលនេះបុគ្គល ណាវ៉ាត់ រងការសើចចម្អក ឌឺដង វិញព្រោះតែរៀបចំកម្មវិធី Miss Universe Thailand ចំណាយអស់រាប់លានបែរជាឆៀងសម្រាប់បំពាក់ឱ្យបវរកញ្ញាខុសតួអក្សរទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCeV_Ls7R9BSBBYYDLI9wa1iZeagweXesVIELf9EqfQyeqSEoJ6LXFZaDyxSSbYkGbj552YrOKO0TBkRxnI9cWqPc0sw0ktItx3-njrf8bYejdxXegZwxLInnzJk5knkm0Lsr_OPAi1DrMyEu7KvsSOeFpN4AWwz8qosijwd1K3YGYOurGPwCotv0O9Piz/s2048/image_2025-08-25_10-35-51.png

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ណាវ៉ាត់ ធ្លាប់និយាយដាក់លោកស្រី អ៊ឹម សុគន្ធា ថារៀបចំកម្មវិធីមិន Professional រហូតបញ្ឈប់ការរៀបចំកម្មវិធីពាក់កណ្តាលទីនៅប្រទេសកម្ពុជា។ ទោះយ៉ាងណា ទំនងជាផលតបស្នងវិញហើយព្រោះអ្នករៀបចំកម្មវិធីបែប Professional រៀបចំឆៀងមិនយកចិត្តទុកដាក់ធ្វើឱ្យពាក្យ Universe ខុសអក្សរត្រូវតែម្ចាស់មកុដប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFIwFKw_Mty7dPsrwU9V0ZPbzQoLEtzCHpILr9gNQfSAoAfeWgNiJOFx9JHJp50bB0qnSeM9haG622kM99qTMIRV-o-tDVZ0FPLLgZtWdu4lC488EoyKW_XZOhviI1GfZd2EyT3FkabZlZ1Nh6Al9ZzlVSwOOalAtD0JkksNBLj7thU99snkbza0VgsSnr/s1440/image_2025-08-25_10-37-16.png

កម្មវិធីប្រកួត Miss Universe Thailand ក្រោមការដឹកនាំរបស់ ណាវ៉ាត់ ដែលពោរពេញដោយភាពចម្រូងចម្រាសធ្វើឱ្យកម្មវិធីលំដាប់ខ្ពស់អាប់មុខមាត់បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើ Veena Praveenar ដែលមានឈាមឥណ្ឌាពេញខ្លួនកើតនៅប្រទេសថៃ។ ក្រោមការដឹកនាំរបស់បុគ្គលនេះគឺធ្វើឱ្យបេក្ខភាពមួយចំនួនបាត់បង់សតិ ប្រើប្រាស់វេទិកា នេះចោទមកខាងកម្ពុជាជុំវិញជម្លោះព្រំដែនព្រោះតែរណបម្ចាស់កម្មវីធីអសីលធម៌គឺបុគ្គល ណាវ៉ាត់ នេះឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_NZn-QcK14r1ryVgQzvi3cKYZkj55NM3dj1JepII-2Tn4vQ6WKCjpkyA3U4PHeZUGna1CLoILM-EQTnW_ALmEep-iqKIKLRxJltMWnR2-Okb8Wauml3LA3FYEEM0NMN7Kkiaozsv68tsdIX-lDMXWqjdTpm_wG4NqecPFq2zd6UR624Fo8uR8uHYeBxNd/s1440/image_2025-08-25_10-37-17.png

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ណាវ៉ាត់ តែងអួតក្តែងៗថាខ្លួនជាអ្នករៀបចំកម្មវិធីបែប Professional ដៀលខាងអ្នករៀបចំកម្មវិធីនៅស្រុកខ្មែររៀបចំមិន Professional បែរជាភ្លាត់ស្នៀតបន្សល់ទុកនូវក្តីអាម៉ាស់ព្រោះតែអ្នកជាប់លំដាប់រងផ្សេងទៀតរបស់ Miss Universe Thailand បែរជាឆៀងរបស់ពួកគេខុសអក្សរទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim1Ns-BdEoXwwArVwTsB54le3jXTO3SU4Fs6idWkUT3Ou82YqkF5G29IXQCCXbKWbloDj0gDAvC1q3sF-JJI6NMdYiwpekhBvFlHqarzgldXhJp63X958kYUyKemdaREUjKV3WLnWt8VAysccAM16TZcXErUhbw9qLhk-_qPJR58Fkk5n3dNM5fAsJSspP/s1075/image_2025-08-25_10-35-51%20(2).png

គួរបញ្ជាក់ផងដែរថាចាប់តាំងពីបុគ្គល ណាវ៉ាត់ ជ្រៀតជ្រែងក្នុងកម្មវិធី Miss Universe បានធ្វើឱ្យកម្មវិធីសម្រស់ដ៏ធំមួយនេះធ្លាក់ចុះកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។ បុគ្គលនេះថែមទាំងឱ្យបេក្ខភាព Miss Universe Thailand 2025 Live លក់ផលិតផលបានកាន់តែច្រើនពិន្ទុបានកាន់តែច្រើនដែលយកកម្មវិធីនេះបានជាន់ឈ្លីកេរ្តិ៍ឈ្មោះធ្វើដូចជាកម្មវិធី Miss Grand ៕

ទ្រាំលែងបានហើយ! ពលរដ្ឋខ្មែរកាន់ដំបងម្នាក់១ ទៅតទល់ជាមួយទាហានឈ្លានពានថៃ

0

បន្ទាយមានជ័យ៖ នៅរសៀលម៉ោងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរជាច្រើនបានប្រមូលផ្ដុំគ្នាកាន់ដំបងម្នាក់មួយៗ ទៅតវ៉ាប្រឆាំងនឹងទាហានថៃប្រដាប់សុទ្ធតែកាំភ្លើងគ្រប់ដៃ មកព័ទ្ធបន្លាលួសយកដីរបស់របស់ពួកគាត់នៅភូមិណងចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ។ នេះបើតាមប្រភពរបស់ប្រជាពលរដ្ឋនៅទីតាំងកើតហេតុផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIxNhHl6WaZQVHY8BZR93KbkadnUwFXy6rOXj1xJ1TXnhdJDumr6Rgzd91fzTD-_mFq3no0b0FPN0tIGIBWlXa-pS2pgdgCLFVpmV7OP-uqT7x3AIutXe0NmaxVUUckGhR02PalTo0dJllIq9b7miYBnmp5nbE8YSlrLZS2Prsav7evGqfrPADRUcsQCOE/s1280/photo_2025-08-25_16-39-19.jpg
បើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ «ពិសិដ្ឋ ពិសិដ្ឋ» ដែលជាពលរដ្ឋបានចូលរួមក្នុងសកម្មភាពតវ៉ាខាងលើនេះបានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ទាហានថៃបានយកលួសមកព័ទ្ធដីភូមិ រួមទាំងចម្ការអំពៅរបស់ពលរដ្ឋខ្មែរ ដោយមិនអើពើនឹងការស្រែកតវ៉ារបស់ពួកគាត់ដែលជាអ្នករស់នៅទីនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6YhuByigRumvBc_bcgCaf8sjJiQJdE0UB-EsdndAVkRNDdb4pkP7m0AbzYEG3fyURLDAO1gtSyCGfTvd8u1r_gJBHM6FLlc3gtr87ubtl4UNMpV-8NOKy3w2OzsRtibPObi5KE7TSAgP2Nl4ayXYjtkjt_Ut_kpT6u33r3liVTY5rfM05_UUq_WaUQkBV/s1280/photo_2025-08-25_16-39-17.jpg

ប្រភពខាងលើបានឲ្យដឹងទៀតថា៖ ពួកគាត់ដែលជាប្រជាជនរស់នៅតំបន់នេះផ្ទាល់ ពិតជាមានការឈឺចាប់ខ្លាំងណាស់ ដែលទាហានឈ្លានពានថៃទាំងនោះនៅតែរុករុលរាយបន្លាលួសតាមតែទំនើងចិត្តបែបនេះ។ ជាមួយគ្នានេះ ពលរដ្ឋស្នើសុំឲ្យរដ្ឋាភិបាល រួមទាំងក្រសួងការពារជាតិ សូមចាត់វិធានណាមួយជាបន្ទាន់ផងសម្រាប់ពួកគាត់ផង ព្រោះខណៈពេលនេះពួកគាត់ព្យាយាមតវ៉ាជាមួយពួកគេអស់លទ្ធភាពហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSxJwjUsAGdNgIgucww6PoNP8cBFWWJwt7iJBP5e_LUH4m5MC-9YahKP6q3P3xV3hvcVKWjI1rfgURPcFzNrzdsFOJNEJ0co0gKkpAkE6IUYbUuyZ7QERMC3wqHmzA3gklI8_ENFhnoYrqTdGiHloM0MCK1CvoVJ00ZYvIwktmceLU2iS3D3mVNtfjTRj4/s1280/photo_2025-08-25_16-39-18.jpg

គួររំលឹកផងដែរថា ចាប់តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥មក ទាហានឈ្លានពានថៃមានទាំងឈុតខ្មៅ និងឈុតប៉ារ៉ា បានសម្រុកនាំគ្នាចល័តកម្លាំងយកបន្លាលួស និងកង់ឡានមករាយព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះ អាចចាត់ទុកបានថាជាការរំលោភលើកិច្ចព្រមព្រៀងគ្នាទាំង១៣ ចំនុចនៅក្នុងកិច្ចប្រជុំ GBC ជាពិសេសទៅលើចំនុចដែលតម្រូវឲ្យឈេជើងតែនៅទីតាំងដើមរបស់ខ្លួននៅពេលបច្ចុប្បន្ន រួមទាំងការហាមឃា.ត់សកម្មភាពចល័តកងទ័ពផងដែរ៕

ប្រធានសមាគមកីឡាប្រដាល់ថៃជំរុញឱ្យប្រើប្រាស់ឈ្មោះ Muay Thai ក្នុងកីឡាស៊ីហ្គេមពុំចាំបាច់ខ្លាចចិត្តកម្ពុជា

0

ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ថា លោក ផៃ លិក ប្រធានសមាគមកីឡាប្រដាល់ថៃបានជំរុញឱ្យប្រើប្រាស់ឈ្មោះ Muay Thai ក្នុងកីឡាស៊ីហ្គេមលើកទី៣៣ ប្រចាំឆ្នាំ២០២៥ ពុំចាំបាច់ខ្លាចចិត្តកម្ពុជា ។ លោកថែមទាំងចោទប្រកាន់កម្ពុជាយកកីឡាប្រដាល់ថៃធ្វើជារបស់ខ្លួន ហើយលោកណែនាំឱ្យថៃប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg69XurdHQ_W3nrUX74T8LKLzA64wYH8qyE0gGQJG4mbFN_Q6v9crpoYtwTHjx2f1EzKW6lM1jJeVE4B9vOadRZFIMd95xVfbTep3r-Ke5QfdhZaobQDqIQvoQZIfLvkQ2nS_wVu1Mc6qA_S3yE7q-V6nyLBv3Zyrbt3W_WM-QGtIXoNbH_Iu5AY9oabdLy/s1280/photo_2025-08-25_09-18-31%20(2).jpg
កាលពីថ្ងៃទី២៣ ខែសីហា លោក ផៃ លិក ប្រធានសមាគមកីឡាប្រដាល់ថៃ និងជាសមាជិកសភាខេត្តកំផែងពេជ្រ មកពីគណបក្សក្លាថាំ បាននិយាយពីការស្នើដាក់ឈ្មោះថា «Muay» ជំនួសពាក្យ «Muay Thai» ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះថា លោកសូមអំពាវនាវទៅអ្នករៀបចំការប្រកួតកីឡាស៊ីហ្គេមគួរដាក់ឈ្មោះ «Muay Thai»ពុំចាំបាច់ខ្លាចចិត្តកម្ពុជា ពីព្រោះថៃធ្លាប់ប្រើប្រាស់ឈ្មោះនេះក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៧-៣១ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJNmYWHD43teLJxAL7YLNPBZcyP3vqS6HXPaZxQUGzssk9jjYZx39F7gPTMgfR2-03Iqm5trTVFopuYPWkxuOB7pXEofhe7cBJvrwfj2m4qUTbdAZFjxI6QsMkZtSdTkponWYaI2Tg3jfduZUYPxI7hYatrAQn2MTiY9dqJdW9ZhYCC5Y1LDTef53Ze-zh/s999/photo_2025-08-25_09-18-31%20(3).jpg

លោកថា ប្រទេសថៃធ្លាប់ដាក់ឈ្មោះ Muay Thai ក្នុងការប្រកួតកីឡាស៊ីហ្គេមរហូតមក ប៉ុន្តែកាលពីឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាក៏ប្តូរឈ្មោះពី Muay Thai ទៅជាគុនខ្មែរ និងអះអាងថា គុនខ្មែរជាដើមកំណើតរបស់ Muay Thai ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibRTCLxTdwR-GxqwjngOCxbYqHThXSjS3-cdJBAWjbfuJzr5UxV0MB5TSMayUr5Kob2J4s_IwU93OxxNbaH8_Fe10-okRscqOUuG1x6Il-Mfb_TAMjdhcef3-ejvPo0ehcynq6EDvkLWj6rz2jrW-4bgLpGgejQAiMR8oysSnZKMNCU8lquiMFuUdJTlU4/s960/photo_2025-08-25_09-18-31.jpg

លោកបន្តថា ការប្រកួតកីឡាស៊ីហ្គេមកន្លងមក ថៃត្រូវបានកម្ពុជាប្តូរឈ្មោះការប្រកួតកីឡាស៊ីហ្គេមពី Muay Thai ទៅជាគុនខ្មែរ ដែលថៃចាត់ទុកថា នេះជាការបំភ្លៃកីឡាថៃយកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ Muay Thai គឺជាអត្តសញ្ញាណជាតិថៃ ខណៈគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) ក៏ទទួលស្គាល់កីឡាដែលមានឈ្មោះ Muay Thai រួមទាំងសហព័ន្ធ Muay Thai អន្តរជាតិ (IFMA) ក៏ទទួលស្គាល់ឈ្មោះនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuHtMQuV66PNkdrERP_IQPha9mhBYma46FdJVnaC1xcR52i-TqNjOK5iDs_b7pvff57gdlGwXJzcZzOBUv_cnGKiGd2QLulq1gkl_sXmJlru7T7iuTnwsNiiuIIfpDwurHP6DeqMDYMND3VLVQxKV8AZKbRg6RGeZGsAhGIkVN6pVo-uL3AozDuZLcywZ-/s1744/image_2025-08-25_16-25-08.png

ហេតុនេះ ថៃពុំចាំបាច់ខ្លាចចិត្តកម្ពុជាទេ ពីព្រោះ Muay Thai គឺជាកីឡាប្រដាល់អត្តសញ្ញាណជាតិថៃ និងស្ថិតក្នុងគម្រោង Soft Power ដែលរដ្ឋាភិបាលថៃកំពុងតែជំរុញដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក ។ យើងគួរតែប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ កុំឱ្យអ្នកណាមកបំភ្លៃ ឬយកអត្តសញ្ញាណវប្បធម៌ថែបន្តទៀត។ នេះបើតាមការលើកឡើងរបស់លោក ផៃ លិក ប្រធានសមាគមកីឡាប្រដាល់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg97RHfK8nc6kyW9cHPUH3cD6BqQgaFzkhxCJAdbPJXfWuCYIfU1Rpfo50MrxH9szsQB7BudZuJtgRlzKJibuGVPyzRCOxyIIBkk1hWul5uox8vshFa2qx3Uwe2r6Bme8_LmsUX8moMcItL7yW9B283X21JOX0aDN5ppgsF69DXdswkRym-_dLMMlHaWqn7/s2048/image_2025-08-25_16-25-09.png

គួរបញ្ជាក់ថា ថៃនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា ។ ថ្មីៗនេះ ថៃបានស្នើឱ្យគណៈកម្មការអូឡាំពិកជាតិកម្ពុជាកាត់បន្ថយចំនួនអត្តពលិកចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ មិនលើស២០០នាក់ ដើម្បីសុវត្ថិភាព ដោយសារបារម្ភពីស្ថានការណ៍នយោបាយរវាងប្រទេសទាំងពីរ ៕