បវរកញ្ញា កុយ អេនណា បានចេញវីដេអូមួយដើម្បីបង្ហាញភាពស្មោះត្រង់ជូនចំពោះទស្សនិកជននិងសប្បុរសជននានាដែលបានចូលបរិច្ចាគថវិកាក្នុងយុទ្ធនាការរបស់ខ្លួនដោយបញ្ជាក់ពីចំនួនទឹកប្រាក់ដែលទទួលបាន។ ជាមួយនឹងការបង្ហាញពីតួលេខទឹកប្រាក់ អេនណា បានរៀបរាប់ពីអ្វីដែលខ្លួនជួបប្រទះក្នុងអំឡុងពេលដើរ១៦ថ្ងៃនិងបានទម្លាយថាពេលដើរបាន៥ថ្ងៃនាងចង់សម្រាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCTANDO7s4sBuFzvAa8npPuSge2OCXWh-2kul9Xu3SDXMIL2Whg43mLXJJlv8WgeecxuCA7KdJ8br-URNfVu3XQ1U9lSyNOo4gDloMpU5SZVEpwjWDGeW35yFatKoK1tW8SdDlpkC3Ipx74JYVszMEPpWuos_qIDhrPfHgc_oi5XaKvl3gA6YzjmUG20Bz/s2048/image_2025-10-16_09-15-09.png
កាលពីល្ងាចថ្ងៃទី១៥ ខែតុលា កុយ អេនណា បានបង្ហាញថាដំណើរថ្មើរជើងរបស់នាងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបនាងទទួលបាន ១២៤ ៦១៦ដុល្លារ។ ក្នុងបេកសកម្មដែលមានទិសដៅច្បាស់លាស់ដើម្បីជួយជនពិការ កុមារ និងដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ កុយ អេនណា បានបង្ហាញថានាងមានអារម្មណ៍រំភើបរីករាយក្រៃលែងហើយនេះជារឿងមួយដ៏ធំក្នុងឆាកជីវិតរបស់នាង។ បវរកញ្ញាដ៏ស្រស់ស្អាតរូបនេះបានឱ្យដឹងទៀតថា នាងមិននឹកស្មានថាទទួលបានការគាំទ្រពីប្រជាពលរដ្ឋច្រើនយ៉ាងនេះនោះទេ ហើយអ្វីដែលលើសពីការរំពឹងទុកនោះគឺចំនួនថវិកាពីសប្បុរសជនដែលទទួលបានច្រើនយ៉ាងខ្លាំងដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTnvUzfbN9DL2-jWcHNZ5ETPEPjgoEBcxzjdOJwDhMRVLNsHDIGE8BWtKVEZzWzADVGQ5buJBuRDKYTWlJePNod3r98VGXwYNFeSVpEzBXsrgO4AAOLgEjYJlyqRP3BkhoCgs_O8JZaAETl0wgW3-LB_SpxCJjnXVwdQ8Vl3S_Q1iH12yznE9C8HtCFQde/s2048/image_2025-10-16_09-15-10.png

ជាមួយនឹងដំណើរថ្មើរជើងរបស់ខ្លួនដែលបញ្ចប់ទៅដោយភាពជោគជ័យ កុយ អេនណា បានបង្ហាញពីបញ្ហាធំបំផុតរបស់ខ្លួនគឺជើងរបស់នាងដែលត្រូវការដើរក្នុងមួយថ្ងៃៗគឺច្រើនគីឡូជាហេតុធ្វើឱ្យប៉ះពាល់ជើងនាងខ្លាំង។ អេនណា បានទម្លាយទៀតថា បន្ទាប់ពីនាងដើរបានចំនួន៥ថ្ងៃគឺនាងគិតនឹងចង់សម្រាកមួយថ្ងៃព្រោះតែការឈឺជើងខ្លាំងពេកនាងទ្រាំមិនបាន ខណៈដែលនាងជាមនុស្សដែលពូកែទ្រាំខ្លាំង។ ទោះបីជាមានចិត្តចង់សម្រាក អេនណា ថាមានចិត្តមួយទៀតជំរុញឱ្យនាងបន្តការដើរទៀតដោយដាក់គោលដៅថាដើរបានប៉ុណ្ណាយកប៉ុណ្ណឹង ជាពិសេសគឺទទួលបានការលើកទឹកចិត្តច្រើនពីប្រជាពលរដ្ឋនៅតាមដងផ្លូវ។ អ្វីដែលធ្វើឱ្យនាងខ្លាចមួយទៀត កុយ អេនណា បានបង្ហាញថាគឺជាសត្វឆ្កែគឺនាងខ្លាចខ្លាំងមែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir-aY2GySM4X4P-3g0Q4X0vZLihC91B2-j9lTfXCnul9-zsdX1SKukR3IFHT3XmZv0QGNjBzNU7U4k-hC3GFsu8PL3-zr-9jIAHuKGgcJnxbPisWnIg27vOmCDBMvaXfzCL-HcSmgBULsPuN9B0voffwAmUEsrYKn_2gGdum4a2bptYgwTF342n4CjDpOZ/s2048/image_2025-10-16_09-15-11.png

មុននឹងបញ្ចប់វីដេអូ កុយ អេនណា បាននិយាយថាអ្នកដែលចង់ធ្វើដំណើរថ្មើរជើងគឺត្រូវតែមានគោលបំណងត្រឹមត្រូវ គោលដៅច្បាស់លាស់ ចង់ជួយទៅលើអ្វី និងការតាំងចិត្តឱ្យបានខ្ពស់៕