Home Blog Page 327

ត្រាំ ពិចារណាប្តូរឈ្មោះ “ក្រសួងការពារជាតិ” ទៅជា “នាយកដ្ឋានសង្គ្រាម”

0

ប្រធានធិបតីអាមេរិក លោក ដូណាល់ត្រាំ គ្រោងនឹងប្តូរឈ្មោះ ក្រសួងការពារជាតិអាមេរិក ទៅជានាយកដ្ឋានសង្គ្រាមជំនួសវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL5Zq6cIAmE3LfUSpEXUiDTwUmpC2lYQnh8XHg2hzICEOQszHNeEiBcYl7oFvIvzFxcwrGslhSXOqNjHmn6r5cnXGPifWmoEd_TYnaCdc3mE6zXlrai0z1NCbqE5nA9PYTdOWBdFwSyYYkUNSgdoMc3xMhWJ4AEQRPjeW0Q9c4m_SAxTvKRDvxRFGUtg8F/s3072/image_2025-08-26_15-23-46.png
លោក ត្រាំ បានលើកឡើងថា៖”នាយកដ្ឋានសង្គ្រាម គឺជាឈ្មោះចាស់ ដែលអាមេរិកធ្លាប់បានប្រើក្នុងជ័យជំនះសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើក២”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxiNUlI-6FiIXtWDMYo6LtDD76XyzBa5Dvq_mXxuxO4KbzyWr31hMtiC4hYg6f90K8ozvgFtB4srxEeqbbVBCiIJLbuileB-HsRYhcmjiO6crVYb9jmHXktLobWdX3CXF6kGm7MEWxyXUUVyHqfIpO2ty5SqFGF1dWwwodX0viE-oofPB4OWF2IqDgLcOK/s640/image_2025-08-26_15-23-58.png

នាយកដ្ឋានសង្គ្រាម ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីលោក George Washington ក្នុងឆ្នាំ ១៧៨៩ មានតួនាទីប្រតិបត្តិការ និងថែរក្សាកងទ័ពសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcTZXwat4-GY1eYGIu3iTQr7Zs31MTAcnRLJvFT4rIenYY7IuNra5iBH7j6DsHFHaPyPEWDZh-ZYLUcTv1qSud8j0Q0NBJ_KUhOs3JLOMw-utkR3c_AC_0ZNyCIN5idF0YX3XQAOIUlKZ6Sw_O6CcbDGXkDDR95m8RRMUSSrRz5kn9HlzvtyZqWbSKxTog/s1500/image_2025-08-26_15-23-52%20(2).png

លុះដល់ ចប់សង្គ្រាមលោកលើកលើទី២ បាន៤ឆ្នាំ ពោលនៅឆ្នាំ ១៩៤៩ ប្រធានាធិបតីអាមេរិកលោក Harry Truman ក៏បានប្តូរឈ្មោះមកជាក្រសួងការពារជាតិវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM4s4_nCkwvcWz2AYw6UGgb4VuSF5AXwwOTdcDDpk7l83gnij5iizfCtQeEpjWfssYHVi0osXX51WlVJC8xlAyTjvMPJr5FpnAY6HPcL05Z8Arn4xv76QnGRYkzsoretFXFfeeEFULHbPewwRc96MxnfUaxV9Jo-8lBfbGCPrBeWhgxF5fdN882BqRfiGW/s3840/image_2025-08-26_15-23-53.png

លោក Harry Truman យល់ឃើញថា ក្រសួងការពារជាតិ មានតួនាទីថែរក្សាការពារបូរណាភាពទឹកដី បើដាក់ឈ្មោះ “នាយកដ្ឋានសង្គ្រាម” ហាក់បីដូចជាផ្តោតទៅលើតែការធ្វើសង្គ្រាម ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0nY8HljGj_xzievMVUXd0XkMEdVAk0BB5wOBKqua-c7Z9AhMR7uYjMPpcKvooclqeERJ0HlNpjeYvb8JWSsW3JTLahwAygaWvt3PIkvGlSeB2m530d47SFL4NkYgX3vSXn2h-eHWd1rElwhDE5vavk2dwBiKpJCK7R8umFngQhVFFD_PHPZJVQaxloSd2/s2592/image_2025-08-26_15-23-44.png

 

ស្រ្តីខ្មែរទន់ភ្លន់តែមិនទន់ជ្រាយ ដាក់ម្ខាងកាន់កូន ដៃម្ខាងកាន់ដំបងតទល់ជាមួយទ័ពសៀមឈ្លានពាន

0

ថ្មីៗនេះ ទាហានថៃ បានបន្តចូលមកឈ្លានពានទឹកដីកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវបានពលរដ្ឋកម្ពុជា សាមគ្គីគ្នាបណ្តេញចេញទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmDVH8bws4fQcJSX2WX-h7xF_Mz_nrik7Cx1QZYV9Nb6b6Uv07iCA-2sPs-eAzXVkb819Q-boOIjzoS-OdSqmQNPCzvgcB8YQkVDJFKZk9nxH7jLkoZdPlbqEEt8zdJJF9m1YSqWuQ-r6Z2WnTeVtbyhzMrXPQCAkRrs_TcNIbU6-itNdXaNLXjEl3CJSl/s1280/image_2025-08-26_14-40-51.png

តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម គេឃើញពលរដ្ឋកម្ពុជា បានឈរយ៉ាងរឹងមុាំការពារទឹកដី និងភូមិដ្ឋានពីចោរសៀមឈ្លានពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht9XsYdKkBhS_EK3SABKG0Jjqrs5V1gMryvDD9-_9WDzzDWnjeVVAipwghEKOGULebqMuNxXwiFfrlthPWviID6ylzmw6wcmEkOpvZZqtvapkSzwjYDD2FyxRc4e0DSGR_YD9b4kXRcn_qPnXRN8gKL7Wtv2hXXMXBlqyh5xUFqd2H3xKboIiFeGXqiMit/s1280/image_2025-08-26_14-40-50.png

ជាពិសេសនៅក្នុងវីដេអូ គេប្រទះឃើញមានស្ត្រីម្នាក់ដៃម្ខាងកាន់ដំបង និងម្ខាងទៀតពរកូន ដែលបង្ហាញពីភាពអង់អាចក្លានហានរបស់ស្ត្រីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw3kcpGHttduGI3DqhoZ4Qk-8lCyV_iIcw5fnUrCOJrO-nzfVToamH8WC7qoz1S9uBmVsFGcw1Cbuh61aER_d3dIiJJv9M2riMjPNQs1TFk5U2yELIZeaIxq1yqMY7uo0kQAx17LwKKGivqaCJsDAcJJNQ7Y7Z7Q527ykqlDWD8Cm0igaxkzTCKaU__omf/s643/Screenshot%202025-08-26%20144529.png

សកម្មភាពនេះ ធ្វើឱ្យគេនឹកដល់ រូបចម្លាក់នៅលើប្រាង្គប្រាសាទខ្មែរមួយ ដែលបានបង្ហាញពី បុរស៣នាក់ និងស្ត្រីម្នាក់ ដៃម្ខាងកាន់លំពែង សម្រាប់ការប្រយុទ្ធ និងការពារខ្លួន ហើយដៃម្ខាងទៀតគឺបីកូន ដែលឆ្លុះបញ្ចាំងអំពីតួនាទីសំខាន់របស់ស្ត្រីនៅក្នុងគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiETku3YQwXihgaaHcHJk9akCuj2Xzsl0JSjmxVWLwCsF8ItFIkfVz-2YyR8PIYxBuGwbnLDI27eDg2Ia1ak_N70bZBeZAdnYVferR5Hg_EISfGgTA_QRwcAo6bDMbgRockWwXtK-07Ow4TV7DGrotI1OyWuULAANF5Dvqo2NOVy_sPmeDL_pZRG-jSkHY/s640/image_2025-08-26_14-40-25.png

គួរបញ្ជាក់ថា នៅសម័យអង្គរ ស្ត្រីត្រូវបានគេចាត់ទុក និងគោរព ឱ្យតម្លៃខ្ពស់ជាង និងពិសិដ្ឋជាងបុរស។ ស្ត្រីជាម្តាយ នៃមនុស្សផងទាំងពួងទាំងការផ្តល់ជីវិត ចិញ្ចឹមបីបាច់ និងការបង្រៀន៕

ស្ថានភាព អាមេរិក និងវ៉េណេស៊ុយអេឡា អាចឈានដល់ការផ្ទុះសង្គ្រាម

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជានាវាពិឃាត៣គ្រឿង អមជាមួយទាហានម៉ារីន៤ពាន់នាក់ ចូលទៅកាន់តំបន់មួយស្ថិតនៅក្បែរដែនទឹកប្រទេសវ៉េណេស៊ុយអេឡា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdYBWBSGCRbzJL2NMD3AZL368GNK_nuXMOvMZmFnScOx8gk-Oy5MeSV7nQl_C-VFwnqiqk6GHode_7uxlcsSgyOaxWYlPJC2X4qhB8I4cC7oWyFJP12d7MoK-D-e8Pn2aVPZDE9kMU7cOAxx-6gmeQGkADIMcaR5O4KGeHLfLwvDgup1VCcfaeSTDLmyWq/s1024/image_2025-08-26_14-33-05.pngការដាក់ពង្រាយកងទ័ពជើងទឹកអាមេរិកនេះ ធ្វើឡើងដើម្បីប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលអាមេរិកសង្ស័យថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ជាមេកើយនៅពីក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvAzg0R2QNjTHoDntSnSZltPAg8Mkwden_BkDaRR1rKdjqULDD6yBcr-dt9_-AsbxcK4AYswNhe9gLyJyZIw-ovAmyP-aWjacRvFZQEnODRb-7ePnI_Bwva01hl994MpzSNqBTyihDdQQzL7426Q3atv1X2n0iL4WDTYxzLzEBDwP2heGbp4a0P8O4MLGc/s1200/image_2025-08-26_14-33-07.png
ជាការឆ្លើយតប លោក ម៉ាឌូរ៉ូ (Maduro) បានពង្រាយកងជីវពលជាង ៤.៥លាននាក់នៅជុំវិញប្រទេស ដោយប្ដេជ្ញាការពារប្រឆាំងនឹងការឈ្លានពានអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPVYuI4k_0kIm-P3nSv6gyinvfav4BADMGEbrbbbRANja0EotLz5J2aajFVVQcjjMHLtxKSKOHaxr-jIhh-U4n_F8bpOGPiTR0xLZto0jKtIyCfJmfI8JbeEl1swnBAgTYTrB4c_njz1q4P6b3hHjTyf4_GN4aSBLVkNxl29-p9B5uJPMc4O79ewlnWS9_/s1000/image_2025-08-26_14-33-08%20(2).png

ភាពតានតឹងរបស់ប្រទេសទាំងពីរ កើតឡើង ក្រោយពីរដ្ឋាភិបាលោកត្រាំ បានប្រកាសផ្តល់រង្វាន់៥០លានដុល្លារ ក្នុងការផ្តល់ព័ត៌មាន ដែលឈានដល់ការឃាត់ខ្លួនលោក ម៉ាឌូរ៉ូ (Maduro)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0wHoCtmsGvk5GBGcsHbv8gJAsUUoA-Gpld3u0nCD86bdan2mHAzv0-jDxFoN6s75eO5rF9PLiNUI-QpaHEdEDq7if2-r8Hts9SvH1N3GRouyqAdb2gfWcW3CS7fSyo-6hIl2Aa2zoepWQuhW-JmFQC61gV2Ny8z9OEi0MUkSsVWLybJ2HAJPjwHcNiatq/s1920/image_2025-08-26_14-35-14.png

គួរបញ្ជាក់ថា លោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានរដ្ឋអាជ្ញាអាមេរិក តាមឃាត់ខ្លួនតាំងពីឆ្នាំ២០២០ ដោយចោទថាលោកជាមនុស្សនៅពីក្រោយ ការសមគំនិតរត់ពន្ធកូកាអ៊ីន អាភៀន និងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGE7Btj5C0yLIz1idSVhyuo7zVUeD6X5IpCsYbaja4R6XzWBUSZ8ujktB9Qu4bYRHrjBc61bU-EjdRq9mZ3QvwUt_X1YwKbl0Oh5yLnMRW6z7v5j0jiYuM80tHqrm5lPH9A_iOU_4TXogLKZro0852QDFbL79aWFuXP894JJSTAseig122CPqoRPYgPzy/s1920/image_2025-08-26_14-33-04.png

ស៊ុយអែតទន្ទេញពាក្យសិទ្ធិមនុស្សជាប់មាត់ ប៉ុន្តែជាក់ស្ដែងចូលរួមជាមួយថៃក្នុងការគំរា.មកំហែ.ងកម្ពុជា

0

(ភ្នំពេញ)៖ ប្រទេសស៊ុយអែតធ្លាប់ដកស្ថានទូតពីប្រទេសកម្ពុជា ដោយថាកម្ពុជាមានកម្រិតសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យខ្សោយ ខុសពីគោលនយោបាយរបស់ស៊ុយអែតដែលប្រកាន់យកសិទ្ធិមនុស្សជាធំ។ ប៉ុន្តែក្រោយមក ប្រទេសដដែលនេះបែរជាតាំងទីស្ថានទូតនៅកូរ៉េខាងជើង ដែលមានការប្រកាន់យកសិទ្ធិមនុស្សទាបខ្លាំង ព្រមទាំងការលក់យន្តហោះចម្បាំង Gripen ទៅឲ្យប្រទេសថៃ។ នេះសបញ្ជាក់ឲ្យឃើញថា ពាក្យសំដីទាំងនោះ ពេលខ្លះគ្រាន់ជាការបិទបាំងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬគោលបំណងនយោបាយប៉ុណ្ណោះ។ នេះបើតាមពាក្យសម្ដីរបស់បណ្ឌិត សឺន សំ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfV3wqx1mYVDGk3dGnF3FFDTUB0ZeFamhQkU0OcH2ksOgV5MIJenNPTtvHiKRsjhCNekoyWNOeymb2a9h5Zk7xHMUQyl51MhmkxTmgNPLEV5tT0Q_ujsaLcqwtlVVuhS0ESz_lUZQyfKnvJgeAmZ2PPh1RaBYBqCRyHT5JxtOpN7W4qAoo5TKyMEVSZWxP/s750/photo_2025-08-26_13-56-40.jpg
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក សឺន សំ បានបង្ហោះសំណេរនៅលើហ្វេសប៊ុកជាមួយនឹងន័យសេចក្ដីថា៖ ប្រទេសស៊ុយអែត បានសម្រេចចិត្តដកស្ថានទូតចេញពីប្រទេសកម្ពុជា ដោយលើកហេតុផលថាមានការធ្លាក់ចុះខ្លាំងនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបែរជាទៅបើកស្ថានទូតឡើងវិញនៅកូរ៉េខាងជើង ជាប្រទេសមួយដែលមានកំណត់ត្រាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអន់ជាងកម្ពុជាទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះស៊ុយអែតថែមទាំងបានលក់យន្តហោះទម្លាក់គ្រាប់បែកទៅឱ្យប្រទេសផ្សេងទៀត ដែលបានប្រើប្រាស់សព្វាវុធទាំងនោះដើម្បីវាយប្រហារនៅកម្ពុជា បណ្តាលឱ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRsNeILxHGOWgFQM9Xp78NQy9CYRp9CCqNQcsnnhWcXsFbvHI1XkvL9t8KO3oH_CQJ-q5ITPAhKJP03Y-QoRDY3KYuY2EpV8bzXfQW-90cDVKnoP40w3jUy697ZrjCZII7ahLQBO338qGEl3MqM8MSVoUFJ-i50T-RIyFvlHmkm2SxvxBaEng2A27wZZhK/s1280/photo_2025-08-26_13-56-39.jpg
លោក សឺន សំ បន្ថែមថា សកម្មភាពបែបនេះបានបង្ហាញឱ្យឃើញច្បាស់ថា ការនិយាយអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជួនកាលគ្រាន់តែជាពាក្យសំដីដ៏ស្រស់ស្អាតដែលប្រើដើម្បីបិទបាំងផលប្រយោជន៍ផ្ទាល់ខ្លួន ឬគោលបំណងនយោបាយប៉ុណ្ណោះ។ ពាក្យសំដីទាំងនោះ ទោះបីជាស្តាប់ទៅហាក់មានឧត្តមគតិក៏ដោយ ប៉ុន្តែបើគ្មានការអនុវត្តជាក់ស្តែងដែលស្របនឹងគោលការណ៍ទាំងនោះទេ វាគ្រាន់តែជាពាក្យទទេប៉ុណ្ណោះ។ ផ្ទុយទៅវិញ អ្វីដែលសំខាន់គឺត្រូវសង្កេតមើលទង្វើជាក់ស្តែង និងផលប៉ះពាល់នៃសកម្មភាពទាំងនោះ ដើម្បីវាយតម្លៃថាតើមានភាពស្មោះត្រង់ ឬគ្រាន់តែជាការប្រើឧត្តមគតិជាលេសដើម្បីសម្រេចផលប្រយោជន៍ផ្សេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qBV549moTeUCf7J3IkSv33FNDe1ORcTM97DUmwi8KdEXLxIMe3woMDEHtRe_afOE3jDTzmMJ549PAsRcFjo5HMO0v-8_QYC4oUWZ8iHQkO-k5NYBzBDTkTdc7G29JvbTEdcsiusz1OfH9wgLWGcp0gzYw6RfsDLChYP7BTq8ZqsosEjKZNaI23KWTdzB/s800/photo_2025-08-26_13-56-42.jpg
លោកបានគូសបញ្ជាក់ជាចុងក្រោយថា ដូច្នេះ នៅពេលដែលគេនិយាយអំពីសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ យើងគួរតែប្រុងប្រយ័ត្ន និងពិនិត្យឱ្យច្បាស់លាស់អំពីបរិបទ និងគោលបំណងនៅពីក្រោយ។ ការវិនិច្ឆ័យមិនគួរផ្អែកតែលើពាក្យសំដីដ៏ល្អផូរផង់នោះទេ ប៉ុន្តែត្រូវផ្អែកលើទង្វើ និងលទ្ធផលជាក់ស្តែងដែលអាចវាស់វែងបាន។ តាមរយៈការសង្កេតបែបនេះ យើងនឹងអាចស្វែងយល់បានកាន់តែច្បាស់អំពីភាពស្មោះត្រង់ និងគោលបំណងពិតប្រាកដនៅពីក្រោយការប្តេជ្ញាចិត្តទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIupDQcAoKEkPFFiX-UQoQCn5o0hGAYHWj8YKjf4Ek90_wAdXv5HYAn5a18P4N8JXlryp48muPhsrNt24mXHxGT7s2Qf6927CJ8xWl0PrbQ-HOJhOg5FLgM0KUOkVLuy5U0gcouT0U5Qrxe4mJpNeiyAq4PEwqWgw_tf7r4BdqoxYQQfaznq0oaiQCBB3t/s960/photo_2025-08-25_15-03-46.jpg

គួរជម្រាបថា ការលើកឡើងរបស់លោក បណ្ឌិត សឺន សំ ដូចខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការប្រកាសនូវកិច្ចព្រមព្រៀងរវាងប្រទេសស៊ុយអែត និង ថៃ ក្នុងការទិញ-លក់យន្តហោះចម្បាំង Saab Gripen ចំនួន4 គ្រឿង ដើម្បីយកមកប្រតិបត្តិការនៅព្រំដែនជាប់កម្ពុជា។ ការបញ្ជាទិញយន្តហោះបន្ថែមរបស់ថៃ ចំពេលជម្លោះព្រំដែនជាមួយកម្ពុជាមិនទាន់មានភាពធូរស្បើយនៅឡើយនេះ អាចចាត់ទុកបានថាជាការគំរាមកំហែងមកលើកម្ពុជាតាមរយៈការដំឡើងសាច់ដុំជាសព្វាវុធទំនើបៗ ហើយវានឹងជំរុញឲ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP0ljBwaSfnutPuL7_28u5ve8cW-68uYKjw4ts0-tcHCWxjD8kabtTQJF3ymqKFTxEFJR3Ih9MfNdibgq1f9HyF51-9h19EdQc5adn2k9zIaVlTjcihuIyVCaYuf7f-e8raoWDj5AGMZFEi5PLnQloINkR-c7oguGSWRTp9wFanGF8hTa9dEF-TLyzP2ZI/s1024/photo_2025-08-26_13-56-42%20(2).jpg

ក.ម្មពៀរ! អ្នកនយោបាយស្រីថៃដែលមើលងាយខ្មែរ កំពុងរងពាក្យបណ្ដឹ.ងធ្ងន់ករជុំវិញបទបរិហាកេរ្តិ៍អ្នកដទៃ

0

(បាងកក)៖ អ្នកស្រី Mallika Boonmeetrakul Mahasuk អ្នកនយោបាយវ័យចំណាស់ថៃដែលនិយាយស្ដីមិនសូវដឹងល្ហើយ និងធ្លាប់ប្រមា.ថមើលងាយខ្មែរ ត្រូវបានអតីតរដ្ឋមន្ត្រីការបរទេសថៃប្ដឹ.ងពីបទបរិហាកេរ្តិ៍ ព្រមទាំងនិយាយឌឺដងយ៉ាងដូច្នេះថា ប្រាក់សំណងដែលលោកទទួលបានពីបណ្ដឹងនេះ នឹងត្រូវឧបត្ថម្ភដល់មន្ទីរពេទ្យផ្លូវចិត្ត ដើម្បីជួយដល់មនុស្សដែលមានបញ្ហាដូចជាលោកស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI_0SiyP-MDMUwzLvyunIerthtgVEayhW8ndiwON1Ak4JZyCoFaY6bhCcFP2fQPRmhw0epskCHb5AAXyA2WMstrJSLISIO8QwLakpa12Cri4RjnYYsl5ty4fHFw7RzsjJl3URb1TEcUn5nSv_ngDC-exd57TIdg8874ZhlqAKVxaTkrE7ConEa7GzRKLTn/s693/photo_2025-08-26_12-36-16%20(2).jpg
អតីតរដ្ឋមន្ត្រីការបរទេសថៃ លោក Noppadon Pattama បានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា លោកបានដាក់ពាក្យបណ្តឹងទៅកាន់អ្នកស្រី Mallika Boonmeetrakul Mahasuk
ពីបទបរិហាកេរ្តិ៍ ហើយលោកបានបញ្ជាក់ថា បណ្តឹងនេះ នឹងមិនមានការយោគយល់ឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikKQcfHhj8vsVcLohiFkzmyGQiqtOjsgnAdQ0rIgJ_SVFfFFDuigeXtPE11xFwgEy9ObYL_C-diNP7l7Xa2fHpBXgcs6JeXnyChRzSOG_2b6fTvFarxRm7436zX81muI84HKMfOIkGaJcYDZ5clW7nIpi5J4KhPNR60phuOKMtRMluyk6ikFVw0kIDiTX8/s1280/photo_2025-08-26_12-36-15.jpg

    តាមការផ្សាយរបស់ទូរទស្សន៍ Amarin TV របស់ថៃកាលពីថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥, លោក Noppadon បានប្រាប់អ្នកកាសែតថា បញ្ហានេះបានចាប់ផ្តើមនៅពេលអ្នកស្រី Mallika ផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានចំនួនពីរ ដោយអះអាងថា លោកជាអ្នកធ្វើឲ្យប្រទេសថៃបាត់បង់ទឹកដីជុំវិញប្រាសាទព្រះវិហារ ប៉ុន្តែនោះគឺជាការចោ.ទប្រកាន់ដែលមិនត្រឹមត្រូវ ហើយលោកបានធ្វើការច្រានចោលទាំងស្រុង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_QnL2CM4ItfihSUCBn7QFALth47rusHKC6-QMp0On0Oym_yEGXCNoa5bGILW6M_OaJLdDDE1GNiw5aK7zpEWkDmrCXBa42WU93aa7LI-BReNG2TEYQ9UIBBz850fEz3yS_M1ZhIz1ROR6muCa_GqNuKkrlAEuCgLx2DqH6N92stFYQXpCjez0RzOrlDXE/s728/photo_2025-08-26_12-36-16%20(3).jpg
    បន្ថែមពីនេះ នៅពេលអ្នកសារព័ត៌មានសួរលោកថា តើអាចមានការសម្រុះសម្រួលជាមួយអ្នកស្រី Mallikaទេ? លោក Noppadon បានបញ្ជាក់ថា នឹងគ្មានការយោគយល់ឡើយនៅក្នុងបណ្តឹងនេះ ហើយករណីនេះនឹងត្រូវដំណើរការតាមផ្លូវច្បាប់ពេញលក្ខណៈ។ លើសពីនេះលោកបន្ថែមថា សម្រាប់ប្រាក់សំណងទាំងអស់ពីបណ្តឹងនេះ នឹងត្រូវបរិច្ចាគទៅជួយអ្នកដែលមានបញ្ហាផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipxaa0ZeVucUdHnCaJwtwUXTf81aXumGyGh1P64JxFVStqKUBUGF-tEww5sJFr9RVrDXWj-opWuCDxcWIFbAXTQFZMiXWl07HAWVe23XboVDT__dFNKIwcFmw-Om3E7zZkyBzr2CPNkoQtYMVfxar7lw1mbH4VSoNpkpD1n9Rhq_nRfD-3P9SzUhE5lNzl/s1280/photo_2025-08-26_12-36-16.jpg

    គួរជម្រាបថា ក្នុងបទសម្ភាសន៍ជាច្រើនអ្នកស្រី Mallika តែងចោទប្រកាន់លោក Noppadon ម្តងហើយម្តងទៀត ថាជាអ្នកដែលធ្វើឲ្យបាត់បង់ប្រាសាទព្រះវិហារ ជាហេតុនាំឲ្យលោក Noppadon ទប់លែងជាប់ក៏សម្រេចដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានបង្ក្រាបបទឧក្រិដ្ឋ (CSD) របស់ថៃតែម្តង៕

គិតតែពីសង្គ្រាម! មេបញ្ជាការយោធភូមិភាគ២ថៃថា សង្គ្រាមអាចកើតឡើងម្តងទៀតអាស្រ័យលើទង្វើរបស់កងទ័ពកម្ពុជានៅព្រំដែន

0

ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាកក្លាង ដែលល្បីល្បាញខាងបង្កសង្គ្រាមឈ្លានពានកម្ពុជា បាននិយាយក្តែងៗទៅកាន់និស្សិតនៅសាកលវិទ្យាល័យថា សង្គ្រាមអាចនឹងកើតឡើងម្តងទៀតជាមួយកម្ពុជា ហើយលោកចរចាដោយសន្តិវិធីក៏បាន ពុំចាំបាច់ចរចាក៏បានដែរ ពីព្រោះកងទ័ពថៃបានត្រៀមខ្លួនរួចហើយ ។ ការលើកឡើងបែបនេះ ស្របពេលកម្ពុជាមានជំនួបចរចាជាមួយថៃជាបន្តបន្ទាប់ដើម្បីស្វែងរកសន្តិភាព និងឱ្យស្ថានការណ៍ព្រំដែនត្រឡប់មកប្រក្រតីវិញ ប៉ុន្តែថៃនៅតែមានគំនិតឈ្លានពានមិនឈប់ឈរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPTTnjF2EBDe0IuA1ksU8U9XYG0JYWA8ZDnLNV7AtfvfgbthkwnLiL78tc0LkL01wkihdGcRTVpJDBRf0sYw0WJE-60XsQ9p6aeXYZo1pmhQCyhBVViTramGR3s6MJgvEzK8v4AddMdG_2t7Gfl2ZuPJVg9NivprbC26YExAotcgls6XB8dT_lx0NIBcV-/s1280/photo_2025-08-26_09-24-23.jpg

តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ថៃ បាននិយាយពីសង្គ្រាមអាចកើតឡើងម្តងទៀតអាស្រ័យលើទង្វើរបស់កងទ័ពកម្ពុជានៅព្រំដែន បើកងទ័ពកម្ពុជាចាប់ផ្តើមបង្កហេតុមុន ថៃនឹងតបតរវិញ ។ ក្រៅពីនេះ លោកស្នើឱ្យភាគីថៃដែលចរចាជាមួយកម្ពុជា ត្រូវតែដើរឱ្យទាន់នយោបាយ និងគិតពីផលប្រយោជន៍ជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwrXRNR6VY6hmHUKxKoKzPJvHFdVDEDF9toqt20naRTn88bDLNnBfE3MAT03bQ3A-GurJlB9fl3DSMLToD1zrg-KIQqoUzuIftzQWEfHaW7xNYojFj4tbvhjF-b1FsIO6ZGFD7Sr6qANEhp8FjoJblypziPoVONIa7Z9XTl_0TMGCtO_PkyhNGNkYX0KX/s1280/photo_2025-08-26_09-24-24.jpg
កាលពីថ្ងៃទី២៥ ខែសីហា លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានទៅចូលរួមពិធីជួបជុំបុគ្គលិក និងនិស្សិតសាកលវិទ្យាល័យ Kasetsart ហើយពេលបញ្ចប់កម្មវិធី លោកក៏បានសន្ទនាពិសេសពីប្រធានបទ «រឿងពិតពីព្រំដែន» និងឆ្លើយតបសំណួររបស់និស្សិត ។ លោកថា ព្រំដែនកម្ពុជា-ថៃ គឺជាបញ្ហាទឹកដី បច្ចុប្បន្ន ភាគីទាំងសងខាងគិតថា ជាទឹកដីរបស់ខ្លួន បើប្រទេសទាំងពីរពុំអាចជជែកគ្នាបានទេ នឹងឈានទៅមានជម្លោះប្រើប្រាស់អាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-gVL9xUsdSPRjN5F9HA3MxCBf6XdQx6jy1YD7MKnzb1sW0E1NKnJWwHGjTC4zXyZFL_Pn-9_HBnAeUVli3MBdnSrJvaEvvUPSf-V-uwQhSKlX5xg1pNbKSoG6fNqf8nBM7gjJ1YbrTmD2vKymEGhbOvp1wrGx1oFFSPx27t8vGQ4QtGAKFVJtQZuhmxH/s1280/photo_2025-08-26_09-24-26.jpg

លោកនិយាយថា រដ្ឋាភិបាលថៃបានចរចាជាមួយកម្ពុជា រីឯកងទ័ពត្រៀមខ្លួនចរចា ឬមិនចរចាក៏បាន ។ លោកចរចាជាមួយមេបញ្ជាការកងទ័ពកម្ពុជា ប៉ុន្តែចុងក្រោយ លោកពុំអាចសម្រេចចិត្តអ្វីបាន បើកើតសង្គ្រាម គឺនឹងមានផលប៉ះពាល់ដល់ប្រទេសទាំងសេដ្ឋកិច្ច និងសង្គម ។ បើបាត់បង់ផលប្រយោជន៍ ថៃនឹងពុំចរចា ថៃត្រូវតែដើរឱ្យទាន់នយោបាយ និងគិតពីផលប្រយោជន៍ជាតិ ដូចជា ៖ កម្ពុជានឹងយកបញ្ហាប្រាសាទទាំង៣ និងតំបន់១ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺថៃនឹងពុំទទួលស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4xKybGJqzkXyFO8L6Hg51FZIWqTyk5DWrGOgp5lDzv5tD6f_6RKkJWJGX4ZTkSgjXJuTitoc9PUodZx-u0vz3jGpZ9TRklfYeR6X_JSDDQQku8GA34rf3oyCOZoAgsVLsMgJogwtzAslfC9kIpA9C6wYlOkOCyk3q0GSTlcLD7yAb1mP7n68jPT3OrAYQ/s1280/photo_2025-08-26_09-24-27.jpg

ថៃមានព្រំដែនជាប់ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ប៉ុន្តែថៃពុំមានជម្លោះព្រំដែនជាមួយប្រទេសទាំង៣ ទេ ថៃមានជម្លោះព្រំដែនតែជាមួយកម្ពុជា ។ លោកអន់ចិត្តនឹងពលរដ្ឋថៃដែលសួរសំណួរថា តើប្រទេសថៃមានកងទ័ពសម្រាប់ធ្វើអ្វី? បើប្រទេសគ្មានសង្គ្រាម គឺកងទ័ពបានជួយសង្គ្រោះពលរដ្ឋ មិនថាជួយពេលទឹកជំនន់ អគ្គិភ័យ បង្ក្រាបថ្នាំញៀន ហើយកងទ័ពបានជួយអភិវឌ្ឍន៍ប្រទេសពេលបញ្ចប់សង្គ្រាម និងពុំគិតពីផលប្រយោជន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggw8ndAikMOSnfjcISs1LIyYDZVi1HS35c_oWnTQ4Xv-K0MP94b3b1QHBlOuK4uLrh3L81-YGj_VAClgA1lLIYmqT8dLwdouRHxI5C26Uo-vYDhRjHhyphenhyphenN9hnKgx0HhwMn3LHSCmhL1tZrG4HFYZV1H5XWUimZ37MiPamD8fw8fLJNhLBGh7j42EpZXgsCZ/s1280/photo_2025-08-21_13-56-25.jpg

ចុងក្រោយ លោកបាននិយាយពីសង្គ្រាមអាចកើតឡើងម្តងទៀតអាស្រ័យលើទង្វើរបស់កងទ័ពកម្ពុជានៅព្រំដែន ។ បើកងទ័ពកម្ពុជាចាប់ផ្តើម ឬបង្កហេតុមុន ថៃនឹងប្រើប្រាស់សិទ្ធិតបតរវិញ លោកនឹងបំពេញតួនាទីឱ្យល្អបំផុតរហូតដល់ពេលចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBp_sZ4wrgFtgXXqgmCt_agXGP8nys0Xbdj_M2QVBRSdpTTt7wPib9_XTlz3LftkqVkT3uWRT3Mu9EMX1FsTVAe1WvHwETzm1PfffUIeT4l6Mq00TMyGXdWk_Awyu2UcL_0YwhbW_uiTgORT2l67g6k2ivLutKWXWrXkLFMLVb4Pj7-rjBpy97StVpKS-1/s720/photo_2025-08-21_13-56-18.jpg

លោក ប៊ុនស៊ីន ផាកក្លាង ទទួលបានការគាំទ្រពីពលរដ្ឋថៃយ៉ាងខ្លាំងតាំងពីលោកធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងកុហកពលរដ្ឋថៃថា កម្ពុជាបង្កសង្គ្រាមមុន ថៃគ្រាន់តែប្រើប្រាស់សិទ្ធិការពារខ្លួន ។ ពលរដ្ឋថៃគាំទ្រឱ្យលោកបំពេញភារកិច្ចបន្តទៀត កុំទាន់ចូលនិវត្តន៍ ប៉ុន្តែត្រូវបានលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបដិសេធ ដោយសារខុសពីប្រព័ន្ធការងារមន្ត្រីរាជការថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKPAyiNgQ4G4voHrqqoG2e8vQ1D-amj4RuNVJ6sqOB8up3O11u1xxaixgNTmy666Hci2oHvsOuaIj2bXWyqdmDCk0vFBI_p79DtgKDadMR0y_TeYaCa-WEmjPP4kC4sIFeU2hJCdHC9-7XQuObE6Qckun3msNmgoa8wPSoaJj9qrwBIQFqmG5FNtEE7vSY/s1200/photo_2025-08-21_13-56-23.jpg

លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពេលកន្លងមកថា ព្រះមហាក្សត្រថៃយកចិត្តទុកដាក់ខ្លាំងលើសភាពការណ៍ព្រំដែនជាមួយកម្ពុជា ហើយគ្រប់សភាពការណ៍ទាំងអស់កងទ័ពត្រូវតែរាយការណ៍ឱ្យព្រះអង្គជ្រាប ។ ហេតុនេះ សង្គ្រាមរវាងកម្ពុជា-ថៃកើតឡើងដោយសារព្រះមហាក្សត្រថៃចេញមុខ ដែលព្រះអង្គមានរឿងអាស្រូវជាច្រើនមុនពេលឡើងគ្រងរាជ្យ ៕

Xu Kai អាចរងផលប៉ះពាល់លើការងារដែរឬទេបន្ទាប់ពីរងការចោ.ទប្រកាន់ពីបទផិ.តក្ប.ត់?

0

យោងតាម Sina កាលពីថ្ងៃទី ២២ ខែសីហា ឧស្សាហកម្មកម្សាន្តរបស់ចិនស្ថិតក្នុងភាពចលាចលនៅពេលដែលតារាសម្ដែង Xu Lisha បង្ហោះចេញជាសាធារណៈនូវខ្លឹមសារនិងរូបថតជាច្រើនសន្លឹក ដោយចោទប្រកាន់ Xu Kai ថាមានទំនាក់ទំនងស្នេហា នៅពេលដែលអ្នកទាំងពីរនៅតែទាក់ទងគ្នា និងអូសទាញតារាសម្ដែង Zhao Qing ចូលក្នុងរឿងអាស្រូវនេះ។ ឃ្លីបដែលបង្ហាញ Xu Kai និង Zhao Qing ចូលសណ្ឋាគារជាមួយគ្នា បានផ្ទុះកកក្រើកឡើងវិញធ្វើឱ្យ Xu Kai ធ្លាក់ចូលទៅក្នុងរឿងអាស្រូវធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX-8F2DVsdMQQgzWUcOofiWvjMlqzs1nspjDZsWO2CrGpAUZWZ4l6jGHusbDEXT-nkheSKxsDZLqHZT45aD7gVmKpMVVFafqeHy6AF7irA5t9-h0ybA9o-7o3o9mEtnLVO92TdGfKsOwrySLpjPEBXs-mmrigLgscq3a9Gpwe6zCt_XR7VHpU0gY4NCmMF/s1620/image_2025-08-25_11-48-04.png

ហេតុការណ៍ភ្លាមៗបានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម។ Xu Kai និងក្រុមហ៊ុនរបស់ខ្លួនបានបដិសេធការចោទប្រកាន់នេះ ហើយបានប្រកាសថាពួកគេបានអនុញ្ញាតឱ្យមេធាវីប្តឹងការចោទប្រកាន់ប្រឌិតដែលថាតារាសម្តែងរូបនេះមាន «មានទំនាក់ទំនងស្នេហា» និង «ធ្វើពុតជាស្រវឹងដើម្បីបៀតបៀនផ្លូវភេទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6u5Av59rB8zQC5uRFfDv4m8hdyTWjElvpRW-eKn3rMjyIo79r41VIc2FfM4OR2ceAIYGrptRJjoymrOgYIlOwCRWMMWcJTaiSD_MhmRuobP1gdDo0WyPfb88zbkHV7hCkMl4skLNfOQQGuaP_kjiQMCxaI7vkQwt8qMlMktuLpsHfr-vaNvcVrGrKlX4K/s2664/image_2025-08-22_09-16-57%20(2).png នៅពេលដែលរឿងនេះបានផ្ទុះឡើងខ្សែភាពយន្តប្រវត្តិសាស្ត្រ «Moonlit Reunion» សម្តែងដោយ Xu Kai ទើបតែចាក់ផ្សាយនៅថ្ងៃទី ១៨ ខែសីហាវាត្រូវបានគេរំពឹងថានឹងបង្កើតឥទ្ធិពលនៃការពិភាក្សាដ៏ក្តៅគគុក និងត្រូវបានចេញផ្សាយយ៉ាងទូលំទូលាយនៅលើវេទិកាជាច្រើនក្នុង និងក្រៅប្រទេសចិន ប៉ុន្តែឥឡូវនេះការងារនេះត្រូវបានរងផលប៉ះពាល់តិចឬច្រើន។ យ៉ាងណាមិញបើតាមផេកអ្នកគាំទ្ររបស់តារាប្រុសរូបនេះបានបង្ហោះភាពយន្តបុរាណរបស់ Xu Kai នៅតែមានប្រជាប្រិយភាពខ្ពស់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTbLE4m6UCg3L9JaTYKS6E1JQcVuS20oOL9O2lUzEXYWGKQgHk3KyCOtLVMWo3x0NuupJHGwZvG5XATuZ3Cqy18xWDfQP7FnTCyqUC3uTrUc5Z5Sd9EK4BM_xzHW-iA4wc7FHrErDp08c4kx2Whv11DmAfloJq_ycRds5VuwzMnjFOuXAUXRIxOi1imb1i/s2000/image_2025-08-25_11-48-02%20(2).png

នៅក្នុងការឆ្លើយតបនៅលើ Weibo ផលិតករ Yu Zheng ដែលជាម្ចាស់ក្រុមហ៊ុនគ្រប់គ្រងរបស់ Xu Kai បានចោទសួរពីហេតុផលចេតនាពិតរបស់ Xu Lisha ។ Yu Zheng ជឿជាក់ថាមាននរណាម្នាក់នៅពីក្រោយរឿងអាស្រូវនេះដើម្បីជះឥទ្ធិពលអវិជ្ជមានដល់ភាពយន្តថ្មីរបស់តារាសម្ដែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7_v61Oq3kID9JoZml84qqsYGxmd07JR0IlcLQgi2DmWKul7Vp4D2f-qYkIPVqndBEPREHdNCCDY0y04agyA2lveP9TVRxki0-5NTjFhPbs3bz8KNsEyUIA9uDQKvME-PS10aKSstHHrce76qQV9TsZ5Gy3p4ncpfO8qTSUG73EZWMJSm2Tza5C806Olj/s673/image_2025-08-22_16-09-18%20(2).png

នៅក្នុងទីផ្សារកម្សាន្តរបស់ចិន រឿងអាស្រូវឯកជនតែងតែគំរាមកំហែងដល់ការយល់ឃើញរបស់ទស្សនិកជន។ វាមិនមែនជារឿងចម្លែកទេ ដែលភាពយន្តដែលកំពុងចាក់បញ្ចាំងនាពេលនេះ ឬជិតចេញលក់ ដែលទទួលរងផលប៉ះពាល់អវិជ្ជមានដោយសាររឿងអាស្រូវរបស់តារាសម្តែង។ បើនិយាយពីរូបភាព ការចោទប្រកាន់របស់ Xu Lisha បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Xu Kai មកជាចម្ងល់ បើទោះជាតារាសម្ដែងរូបនេះបានវាយបកវិញតាមផ្លូវច្បាប់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPQVYvDJX6CBkuRhQuGegWQa-LOtMRLl1f9Oc5VqXYMmpwu7BgMtjqE-nHD5QdxoJUJpGw-BaOvpHbsbSfCKVr5xz6ohCOcl6DjS4E-QNqaZwYUnJ9FDyl5qCD9p64t_DkIL8Y1A44rkhNZF98lfVNwjCGESqDv8_YCC-vvScajOjoEGeGPJRy6TZJVTeJ/s1620/image_2025-08-25_11-48-03.png
នៅក្នុងទីផ្សារប្រទេសចិន ការចោទប្រកាន់ ទោះបីជាមិនទាន់បានដោះស្រាយក៏ដោយ ជារឿយៗនាំឱ្យមានឥទ្ធិពលនៅពេលដែលយីហោ ឬកម្មវិធីបញ្ឈប់ជាបណ្ដោះអាសន្ន ការជំរុញឱ្យមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទៅកាន់ តារាដែលមានរឿងអាស្រូវប្រសិនបើភាគីរបស់ Xu Kai ផ្តល់ព័ស្តុតាងគួរឱ្យជឿជាក់ ឬអាជ្ញាធរបញ្ជាក់ពីព័ត៌មានប្រឌិតនោះ រលកធ្វើពហិការនឹងត្រជាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgaX4jHUpRpTirOxcVOWHDYjZIDgAOOYIxZzTosDr6eaj8BAHypb4_vW_Cnn0THelMBUG76J24LZkkcIb8yBtiHvhk9cv1OmhTRIj-SvSz4jexNz67q451i_Da4ql981M5bRBEj8VDdkSynMvFhlhZZMwUa1i7Xr8AbjNGmLYXX_2Rw7WAsNSaYnUgb8rr/s960/image_2025-08-25_11-48-02.png

ទោះយ៉ាងណាក៏ដោយ ប្រសិនបើសំឡេងនៅតែបន្តកើនឡើង ការចោទប្រកាន់ពីភាគីផ្សេងទៀតនឹងលេចឡើង ដែលធ្វើឱ្យគម្រោងនាពេលខាងមុខរបស់ Xu Kai មានហានិភ័យនៃការដួលរលំ។ កិច្ចសន្យាផ្សាយពាណិជ្ជកម្មក៏នឹងរងផលប៉ះពាល់ដោយជៀសមិនរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq42QXzLZMzL2Y07AzkHPPvcibttk8KFkiTp129O3sSnJyayb4m47ZNV-ueMAGvtT455IHMiBd8LrZcySBDfkhlV1qpkqioV3vCdSpjQSxIkdvUtb5aIZdxragldh0VXVFQPqzyxHlgMvQw1DUsCcdV0CYk17S71pGtqvHimHi2UlxPZqRDehgFQzWAy12/s1317/image_2025-08-25_11-48-01%20(2).png
ថ្មីៗនេះ អតីតមិត្តស្រីរបស់ Xu Kai គឺ Da Jin បាននិយាយចោទថាតារាប្រុសរូបនេះតែងធ្វើពុតជាស្រវឹងទៅប៉ះមនុស្សស្រី។ នាងបានបញ្ជាក់ថា ការចោទប្រកាន់របស់ Xu Lisha គឺជាការពិត។
Xu Kai និង Da Jinមានទំនាក់ទំនងស្នេហាកាលពីឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១៨ នារីរូបនេះ បានបង្ហាញព័ស្តុតាងដែលបង្ហាញថា Xu Kai ប្រើហឹង្សាជាហេតុធ្វើឱ្យនាងសម្រេចចិត្តបែកគ្នា។ ក្នុងករណីមានព័ស្តុតាងមិនអំណោយផល និងមតិសាធារណៈខ្លាំង សេណារីយ៉ូដ៏អាក្រក់បំផុតអាចកើតឡើងចំពោះតារាសម្តែង នៅពេលដែលការងារដែលត្រូវបានបង្ហាញនឹងទទួលរងការខូចខាតដោយផ្ទាល់ ហើយគម្រោងដែលកំពុងរង់ចាំកាលវិភាគបិទគឺប្រឈមនឹងហានិភ័យនៃការពន្យារពេល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzlmkf361tE-wLi9cFLnDD6u56AkJApBl7SneAmeZdlK1wZ8U6MaB6W80FebAMXZ0AqZv1QX_Pv-afIgM9mcLmUpyRUi4LPPLCf4AWhnDk6DnGWnSjvjzFB8lGThGhpexTJrsKMvAoaPjLyQDpAZXXJrokQ7pleel1uC8L-VhSYXDR9G1OSDqjPY454fA5/s886/image_2025-08-22_16-09-16%20(4).png

Xu Kai មានអាយុ ៣០ ឆ្នាំនៅឆ្នាំនេះ ដោយបានសាងអាជីពតាមរយៈខ្សែភាពយន្តរឿង «Story of Yanxi Palace» ។បន្ទាប់ពីទទួលបានភាពជោគជ័យនៃតួនាទីក្នុងរឿងនេះ Xu Kai បានចូលរួមក្នុងគម្រោងដ៏ល្បីល្បាញជាបន្តបន្ទាប់។ ក្រៅពីអាជីពសម្ដែង ជីវិតស្នេហារបស់តារាសម្ដែងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ៕

អ្នកបង្កើតមាតិកាធ្វើម្ហូប ឆម ស្រីផាច កំពុងប្រឈមនឹងការធ្លាក់ទឹកចិត្ត

0

អ្នកបង្កើតមាតិកាធ្វើម្ហូបតាមបែបជនបទដ៏ល្បីឈ្មោះកញ្ញា ឆម ស្រីផាច កំពុងប្រឈមនឹងការធ្លាក់ទឹកចិត្តក្រោយពីសកម្មភាពជួយកងទ័ពជួរមុខរងការបញ្ចេញមតិអវិជ្ជមានរហូតពេលខ្លះលែងចង់បន្តសកម្មភាព។ ទោះយ៉ាងណា ស្រីផាច ថានាងនឹងនៅតែធ្វើបន្តដើម្បីប្រទេសជាតិរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoGzgJAi2fb5qT91wpJZ70q0acJpFJ7X_XYOxbJsFKPVcQWK6xcMbYOSVH-9zMTClvP9q9Ud_Z43S6AX_Pmhm5U_JvTxp0LClz5dJZEd4uPQGwmwXf7WoLQt776JwxX6KXy7GJTE0SQ1HB3YUmPoyTDkqVMs8ukMky5GQOFUpGrG5Gn650KAssD39YZX3o/s2048/image_2025-08-25_14-31-39.png

កន្លងមកនេះមានបុគ្គលល្បីឈ្មោះមួយចំនួនដូចជា ហេង វិសាល ជា ស្រីនា ប៉ីប៉ី ឌី ជាដដើមដែលបានចេញមុខបង្កើតមូលនិធិជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកបានសារភាពត្រង់ៗថាមានសម្ពាធ រាងចាល ពីព្រោះអ្នកមួយចំនួនតូចគិតអវិជ្ជមានចំពោះពួកគេ។ ពេលនេះស្រាប់តែធ្លាក់មកដល់អ្នកបង្កើតមាតិកាធ្វើម្ហូប ឆម ស្រីផាច វិញម្តងក៏រងនូវពាក្យសម្តីបំបាក់ទឹកចិត្តដូចគ្នាព្រោះថាធ្វើអ្វីក៏ខុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjITkCepyFSTeQYsRoDl_CQ2sa6mjBRaDNPeRLvFcCtD-DAIUsyIyHoXJNzLyFbICnq1NdrHP3E4z8U_ZVohfiL3PsCPoWxMM6qXJq16GLIyB0DnrGGh2XWGl-rka_BMmLkHYfXSW7lOJv-04yZn44Faep-lrnnRiUC6xtGlQJtwPgEJZ-ENHbPJPUOfJ0K/s2048/image_2025-08-25_14-31-38%20(2).png
ជាអ្នកខេត្តបន្ទាយមានជ័យ ឆម ស្រីផាច នៅតែបន្តគៀងគរថវិកាពីសប្បុរជនជួយទៅដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារទឹកដីយ៉ាងរឹងមាំបើទោះបីជាស្ថានភាពបច្ចុប្បន្នមិនក្តៅគគុកដូចមុនក្តី។ ទោះយ៉ាងណា ការខិតខំជួយរបស់អ្នកបង្កើតមាតិកាធ្វើម្ហូបរូប នេះទទួលបាននូវសម្តីអវិជ្ជមានមួយចំនួនធ្វើឱ្យនាងកំពុងប្រឈមនឹងការបាក់ទឹកចិត្តអន់ចង់លែងចង់បន្តសកម្មភាពទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_DO0XifqlUFJ-R9IZJYVYkDBBQe0AHEue8vHoDcNaAQRhgDXtSkckIR7sxFctsitowPwDEqi3cyu8nFMfBwiSNXKCqC5kcg8ga5CxncG4uUk01MBx6NKj9dVd1pg8MBmhVc8g0nr9NQsvYqpbHBvGOnbD0P7R-wew5yAMEtOG2dVEOYsg8MgSN3PANLJ2/s2048/image_2025-08-25_14-31-36.png
នៅថ្ងៃទី២២ សីហា ឆម ស្រីផាច បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំខំប្រឹងណាស់បង កុំបំបាក់ទឹកចិត្តខ្ញុំអី Commentខ្លះមើលហើយខ្ញុំអន់ចិត្តណាស់ ខូចចិត្តណាស់ មិនចង់បន្តសកម្មភាពនេះទៀតទេ តែមានបងៗច្រើនណាស់លើកទឹកចិត្តខ្ញុំ មើលហើយមានកំលាំងធ្វើបន្តទៀត អរគុណបងៗទាំងអស់គ្នា»។ នៅថ្ងៃទី២៥ សីហា នេះ ឆម ស្រីផាច ក៏បង្ហាញអារម្មណ៍មួយទៀតពីព្រោះមិនថាធ្វើបែបណាក៏នៅតែខុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkJTX8D31jq3glL2aKURjIq70LLfnudtzbTHkeiWnYeNNRh9mGr2lUcvL4sWkHVrDkgl8v4bA35aBcZ4L7hm6u2EyQN3nS_Rwz9b9pfyw3AorcdPYRIItHbGY8bsxSufb9Chazf0Lg953nSRoIiIOrjtXdte9Ht86en-BIIuIEA6h4J_CV-bOduVtIoJF4/s1138/image_2025-08-25_14-31-38.png
ឆម ស្រីផាច បានសរសេរថា «ជួយក៏ខុស មិនជួយក៏ខុស ទិញនេះជួយក៏ខុស ទិញនោះជួយក៏ខុស ធ្វើនេះក៏ខុស ធ្វើនោះក៏ខុស បំរុងឱ្យខ្ញុំឈរឱបដៃមើលមែន ពេលនេះអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើ ដើម្បីជាតិខ្ញុំ ដើម្បីប្រទេសខ្ញុំ ខ្ញុំថ្ងៃណាមួយនឹងបាត់ទៅវិញតែជាតិខ្ញុំមិនអាចបាត់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBQS4kmrDDygA2ssTyJJy5Vk4b7Wmiqijp8yA9LceyYK7NJLW-y7GOYRCmky2MeF0tgqvM7n1AbiJ8aDT9wgKSghYiwZQnJT6SqRbIyjP6zddgkchFZxKGxgbw8raB_NJjB_9DREw5hI125YE1iIxe6c-YXSwWw4ecjchTuxDIRtv_ih75apJTP4jjsjny/s2048/image_2025-08-25_14-31-42.png

ក្រោយពី ឆម ស្រីផាច បង្ហាញអារម្មណ៍អាក់អន់ចិត្តលែងចង់បន្តសកម្មភាពមនុស្សធម៌ ប្រឈមនឹងការធ្លាក់ទឹកចិត្តនេះអ្នកលេងបណ្តាញសង្គមជាច្រើនទៀតបានបញ្ចេញមតិលើកទឹកចិត្តកុំឱ្យអ្នកបង្កើតមាតិកាធ្វើម្ហូបរូបនេះខ្វាយខ្វល់ពាក្យសម្តីរបស់អ្នកទើសមួយចំនួនព្រោះជនទាំងនេះគ្មានបានជួយអ្វីក្រៅពីការទើសនោះទេ៕

អ៊ួង សូរិយា ថាចំៗទៅកាន់អតីតតារាជើងចាស់ សុខ ស្រីមុំ ឈ្លក់នឹងសញ្ជាតិស្រុកក្រៅមាក់ងាយស្រុកទេសឯង

0

អតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ បង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងបន្ទាប់ពីអ្នកស្រីបានប្រើសម្តីប្រមាថអង្គព្រះមហាក្សត្រមិនយាងចុះសួរសុខទុក្ខប្រជារាស្រ្តនិងកងទ័ពជួរមុខ។ សម្តីដែលខ្ជាក់ដោយមិនបានពិចារណានេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃ ខណៈតារាចម្រៀង អ៊ួង សូរិយា បាននិយាយចំៗទៅកាន់អតីតតារាជើងចាស់រូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7NnNWGmq2ODVV-WYQvhctaxvTsis1UOKxpihq6SPrpGbdoCOd-m8xxak_frU10aT5Rv725kUzdXVInwLynIjKVBF9BlBvMDV6FKkueKK4vCFHm4oQGajc-gE7512vxgzwxlnI5wdRTbdu2B5rzWoqpOsELosJlGc_1fHwo6XtTYzp7jj8YGosdWnkT9Q5/s2048/image_2025-08-26_09-09-24.png
កាលពីពេលថ្មីៗនេះអតីតតារាជើងចាស់ សុខ ស្រីមុំ បានបង្ហោះវីដេអូខ្លីមួយប្រើសម្តីមិនសមរម្យនិងប្រមាថយ៉ាងខ្លាំងទៅកាន់អង្គព្រះមហាក្សត្រនិងហ្លូងយាយដែលប្រជានុរាស្រ្តខ្មែរមិនអាចទទួលយកបាននោះទេ។ ការនិយាយដែលមិនបានពិចារណានេះបានធ្វើឱ្យ សុខ ស្រីមុំ រងនូវការវាយប្រហារយ៉ាងចាស់ដៃដូចគ្នាពីប្រជាជនខ្មែរទោះបីជាអ្នកស្រីបានលុបវីដេអូខ្លីប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងបាននោះទេ ខណៈឃ្លីបនោះត្រូវបានគេយកចាយចែកបន្តបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMsJ5vrxM7LP48dVLS5jJ0zI-uhsrKvr4Nenrkcu9-0MLGttA2KXhvXCUhRB4rbhvCQ3StGe3qE189FPTA1hgyr546U-VuQmz0TBPRGjoV8D_ROs1eYVnkEZe4fXVmwC3W6js6cYI9rZGyU6YLSCFiR48L3fa6AwU6uVXHNgm91mORKoggTWdT0xxudg9d/s1280/image_2025-08-26_09-09-25%20(2).png

រសាត់ខ្លួនទៅរស់នៅស្រុកគេប៉ុន្តែប្រមាថជាតិសាសន៍ឯងនេះ តារាចម្រៀង អ៊ួង សូរិយា ក៏ទប់មិនជាប់ចេញមកព្រលះចាស់ដៃទៅកាន់អតីតតារាជើងចាស់ដែលធ្វើខ្លួនមិនសមទំនងដូចនេះ។ ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» បានទៅនៅស្រុកក្រៅ ឡប់សតិអស់ហើយ ឈ្លក់នឹងសញ្ជាតិស្រុកក្រៅ មាក់ងាយស្រុកទេសឯង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0AYFSqgWFL2JKUx348JXmvvHaVjWf6nmeCLrDD0yrBWIMZH92cIO0vPSkSiHGrSA4cFrFl5vwuV0plJySrhbl7rShX_Ft0gz8ETeMBZlUkipyOAj-bMh99LeqKs-E3uADkh1KNSPKh_szFS4SGs3PEPBbOx_aOmV4eaMHzETzw7929PSZFYUiAxFtzQ1O/s1117/image_2025-08-26_09-09-30.png
មិនត្រឹមតែតារាចម្រៀង អួង សូរិយា ប៉ុណ្ណោះទេ ប៉ុន្តែអ្នកលេងបណ្តាញសង្គមផ្សេងទៀតក៏បានរិះគន់ សុខ ស្រីមុំ ដូចគ្នា។

គួរបញ្ជាក់ផងដែរថា បុគ្គលណាក៏ដោយឱ្យតែរកឃើញថាបានប្រមាថព្រះមហាក្សត្រនៃប្រទេសកម្ពុជា នឹងត្រូវទទួលទោស តាមមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌគឺ
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEGsatbV1aCPHhc6ivaE0cMMLrIUT0L4hsIg0vBeMVrOPS6CFX39k-SXtq_1jLTaqk8KeuCoydtukPtNM1aeZB1TlkPXiUgOcwbwy6AHBOvT7WgE2034kcyAGHWine2CydKrUnX0SuAsSyf8MoR8r4HFLeikseyKh8c3uuEqqIYahS7lUIdMzWQNU14mMc/s1367/image_2025-08-26_09-09-25.png

អតីតតារាជើងចាស់ សុខ ស្រីមុំ មានអាយុ៥២ឆ្នាំ បានចាកចេញពីមាតុភូមិទៅរស់នៅសហរដ្ឋអាម៉េរិកនៅខែកញ្ញា ឆ្នាំ១៩៩៤។ អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅឆ្នាំ១៩៨៩ជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីចុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០៕

ឧបករណ៍បំពងសម្លេងដែលទាហានថៃប្រើដាក់ពលរដ្ឋកម្ពុជា មានឥទ្ធិពលអាចបំផ្លា.ញការស្ដាប់អស់មួយជីវិត

0

ឧបករណ៍បញ្ចេញរលកសម្លេងប្រភេទ Long Range Acoustic Device (LRAD) ដែលកងទ័ពឈ្លានពានថៃបានប្រើមកលើជនសុីវិលកម្ពុជាក្នុងហេតុការណ៍តវ៉ានៅស្រុកអូរជ្រៅ កាលពីល្ងាចថ្ងៃទី២៥ ខែសីហាម្សិលមិញ គឺជាឧបករណ៍បំពងសម្លេងដែលគ្រោះថ្នាក់ខ្លាំងបំផុតមួយ ខណៈកម្រិតសម្លេងរបស់វាអាចបំផ្លិចបំផ្លាញកោសិកាត្រចៀកឲ្យខូចស្ដាប់លែងឮមួយជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRXJHddnMC1FQbl6K1vV6Mhy3AHclgd7CwVglwWKX-a9Il7znaHlUzSZ1pgcgBLCH2cJAbRXISuWZDRTQ6sLvIn7qHm5oErnMuQjbxvU9Q2QhdLAwimCJyit7O_fv5XxnGM6eqZe5U-NcxkJBbP4HX3kvFFaaAW0cDBCuALsoZtUTliLBIhPbc9-zVidPC/s800/photo_2025-08-26_10-20-19.jpg
បើតាមព័ត៌មានទូទៅអំពីឧបករណ៍នេះបានឲ្យដឹងថា LRAD ត្រូវបានគេហៅថាជា «កាណុងបា.ញ់សម្លេង» ដែលត្រូវបានរចនាឡើងជាមួយនឹងមុខងារបញ្ចូនសម្លេងឮខ្លាំង និងបានចម្ងាយឆ្ងាយ ទៅកាន់គោលដៅកំណត់ជាក់លាក់ណាមួយ ដើម្បីព្រ.មាន ឬរារាំងសម្លេងរំខានណាមួយដែលគេចង់បញ្ឈប់។ ជាទូទៅគេដាក់ឧបករណ៍នេះដើម្បីគ្រប់គ្រងសត្វព្រៃ ដាក់លើកប៉ាល់ដើម្បីបណ្ដេញក្រុមចោ.រសមុទ្រ និងដាក់នៅតំបន់ហាមឃា.ត់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguogDNkKaPYETbczqZ5ZT31Et6CNpUoIfris1F1mBaSM9s3y-6kGKNEAjLj8bHhGterDDWfD2EgCDbp0q9AMSGBn1b8QWoEaxLHRFCAPnerCBZ9WurXL6Cai3VXpvZXVUClCqMmT_weA_7lBWWiCYugvrlfRuhdqz5EpyVpOzg_vNqYCr61Ll9qfwOBJkG/s600/photo_2025-08-26_10-20-21%20(2).jpg
ប៉ុន្តែផ្ទុយពីការប្រើប្រាស់ខាងលើ យោធាថៃបានយកឧបករណ៍នេះមកប្រើប្រាស់លើជនសុីវិលកម្ពុជា នៅក្នុងការតវ៉ារឿងបន្លាលួស ដែលកងកម្លាំងរបស់ខ្លួនដាក់ឈ្លានពានលកម្ពុជាទៅវិញ។ ការប្រើប្រាស់ឧបករណ៍នេះលើមនុស្សដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឧបករណ៍នេះដូច្នេះ នឹងធ្វើឲ្យកើតមានអក្ការៈឈឺក្បាល វិលមុខ ចង់ក្អួត និងវង្វេងស្មារតីរកសន្លប់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifo3h4Gh6w2VwO68n4ZLGsVuss_hoRySLpMSu10LrsGHMc5I35M-52a-cDgEFPPuv9TiPons8WRverQc0I-6Ix5xcJRaTIvuOWgbFpA1iHC3vvzI4FvLkCNNG-KZG0nxnUDNyOHuKz0c1yZgjIVU_bgn4cYaiQi5LAHK6QQYBTCBPaoyZCCEw8Q9b8VRZp/s1280/photo_2025-08-26_10-20-22%20(2).jpg

បើតាមការចុះផ្សាយពីឥទ្ធិពលរបស់ឧបករណ៍ LRAD កន្លងមកបានឲ្យដឹងថា ជាមួយនឹងកម្រិតសម្លេងដែលមានលើសពី ១២០ ដេស៊ីបែល (dB) វាអាចបំផ្លាញកោសិកាស្តាប់នៅក្នុងត្រចៀក ហើយអាចបណ្តាលឲ្យខូចត្រចៀកស្តាប់លែងឮមួយជីវិត។ លើសពីនេះ វាក៏នឹងបណ្តាលឲ្យហ៊ឹងត្រចៀកជាប្រចាំ ដែលបណ្តាលមកពីការខូចខាតសរសៃប្រសាទស្តាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglvUBa4EeDPfacLvDEwukgC1-4_ic6Mm3v7oxMx5jNBm67W8PM9SgWx5HV17djidPjOraqLtpk5s4btD5Db35XBUMgMHJeV9_BlWZ3QZ2U-2M-xmmpmJa9wpWhD3oNPD2_SEpYC63_uhoKBGoMPu16lDXByFd-6x9uunHgajk7wRVk4V5rB2OPkOh62Hgi/s1280/photo_2025-08-26_10-20-22.jpg

មិនតែប៉ុណ្ណោះ ឧបករណ៍បញ្ចេញរលកសម្លេងនេះក៏ជះឥទ្ធិពលរដល់ផ្លូវចិត្តរបស់មនុស្សដូចគ្នា ដោយការសិក្សាមួយបង្ហាញថា សំឡេងខ្លាំងក្លារបស់ LRAD អាចធ្វើឲ្យមនុស្សគ្រប់គ្រងខ្លួនឯងលែងបាន និងបង្កភាពតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចឈានដល់ការកើតជំងឺថប់បារម្ភរយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdj-PJPPZp5qjVVTY0U9dVXY5cLeGT1GLhwgwK-gJxNcUfVqDRowlf0vTswodcfabzAFj-dxbOGQQjVlwBBl8aI0VCrpKXhkO9EITvuBx4uW8dRWSZ1nkVTVvD6_8jwdmsZOPx4QX5vajQ22WRqjHTpuPfwBHdlt0V8G8vr00-jo6aJv-95W331qKy6mku/s619/photo_2025-08-26_10-20-23.jpg

សរុបមក បើទោះជាការប្រើប្រាស់ LRAD មិនបង្កឲ្យមានរបួសស្នាមលើរាងកាយ ប៉ុន្តែផលប៉ះពាល់សុខភាព ជាពិសេសទៅលើប្រព័ន្ធប្រសាទ គឺមានកម្រិតខ្លាំង។ ដូច្នេះការប្រើប្រាស់ឧបករណ៍នេះមកលើពលរដ្ឋស្លូតត្រង់កម្ពុជា ពីសំណាក់យោធាថៃ គឺជាការប្រើវិធីសាស្រ្តដ៏សាហាវនិងព្រៃផ្សៃគ្មានមនុស្សធម៌បំផុតរបស់ជាតិសាសន៍ថៃ មកលើពលរដ្ឋកម្ពុជា ទាំងដែលគ្មានអាវុធនៅក្នុងដៃទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFNGYPKYXva3EYgoJw2CBlfQqgpelfVagl7wmsnYVZxv9fIUMrZz0Tr8yYQHt1UpTVODyQ_NQfKvdoD6hFOAW04-NIJd-UQz4OuqctKV4D-463vBazvGRQZauz91HYPiUZMG2Htg8H4h9yKP-10CCGvvv_-Iztc9K6w1vMl2pp2Gtdq9g0SCR4NqS8A-pk/s1280/photo_2025-08-26_10-20-21.jpg

ជាមួយគ្នានេះដែរ ក្នុងនាមជាខ្មែរយើងសង្ឃឹមថា អន្តរជាតិនឹងមើលឃើញពីសន្តានឈ្លានពានរបស់ថៃ ហើយផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការដាក់ពាក្យបណ្ដឹ.ងទៅកាន់តុលាការអន្តរជាតិ ដើម្បីកម្ពុជា ជាពិសេសប្រជាជនកម្ពុជាដែលកំពុងជួបទុក្ខលំបា.កត្រូវគេលួ.ចយកដីផ្ទះ ដីចម្ការ ឲ្យទទួលបានយុត្តិធម៌ពិតប្រាកដផងចុះ៕