សហរដ្ឋអាមេរិក ៖ ចំណាប់ខ្មាំងអ៊ីស្រាអែលនៅរស់រានមានជីវិតត្រូវបានដោះលែងដំណាក់កាលដំបូងតាមផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមទាំងមានការដោះលែងអ្នកទោសប៉ាឡេស្ទីន ។ ជោគជ័យនេះក្លាយជាលទ្ធផលការងារដ៏សំខាន់នៃការកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក និងការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅមជ្ឈិមបូព៌ា ប៉ុន្តែក្រុមហាម៉ាស់ពុំទាន់ប្រគល់សា.កសពចំណាប់ខ្មាំងអ៊ីស្រាអែលគ្រប់ចំនួននៅឡើយទេ និងអះអាងថា រកពុំឃើញសា.កសពចំណាប់ខ្មាំងផ្សេងទៀត ដែលអ៊ីស្រាអែលចាត់ទុកមិនគោរពបទឈប់បា.ញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJuz2jjB0GCJ9DKmEzOcV18e-0us-3JOqxF8nFhvfVPIHpystD_st_-fhDdVkrdVmIncV_RnpUzSNXk2fAa3fXslUUsoHUFmP9LcxIGmX9ZinviXSRrZTamjLLGi3jiH10-FpmbzKcm_2b_BrLgRaZ47eJhyphenhyphenqI_s-inVzHgzjw57A1_n0Dm95LnJMYnq7Q/s862/image_2025-10-16_13-25-11.png
ប្រធានាធិបតីអាមេរិក លោក Trump ថ្លែងថា នឹងបើកភ្លើងខៀវឱ្យកងទ័ពអ៊ីស្រាអែលវាយប្រ.ហារម្តងទៀត បើក្រុមហាម៉ាស់មិនគោរពតាមកិច្ចព្រមព្រៀងបទឈប់បា.ញ់ ក្រោយពីក្រុមហាម៉ាស់ពុំអាចប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែលគ្រប់ចំនួន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQf4hZ509EPsOKQzEtItaoq07XdHdZFY7wijoHal_6z67EaTOWeAMMVDaOFyUEDLp_ayponOE5AV8bwnZZqSSTChm0QU3giwyMB1TjXTbDiuwnawDF2X-1qj5uTY9eXlH0NkKU019IN0BI_P2Tn_y9HYOFbeBvYq0D4fuE2tEsNhwFutkutpFtwZ-msObh/s770/image_2025-10-16_13-25-11%20(2).png
កាលពីថ្ងៃទី១៥ ខែតុលា លោក Trump ប្រធានាធិបតីអាមេរិកថ្លែងថា លោកបានពិចារណាសម្រេចឱ្យអ៊ីស្រាអែលធ្វើប្រតិបត្តិការកងទ័ពនៅតំបន់កាហ្សាម្តងទៀត បើក្រុមហាម៉ាស់បដិសេធមិនអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ ។ ការថ្លែងបែបនេះ ក្រោយពីក្រុមប្រដាប់អាវុធហាម៉ាស់មិនអាចប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែលគ្រប់ចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimZMUrAng1ePPx1BWxvYWkX_T2-XNCM9hkBKBcfT7Qcys_Eplr7xCLL3zYOtk10IVql0DZ3DK_ZKnuAPSp1-NVApj8EpgZT6om8fZ_TECg71_Y6OKLfnU_LtyE8nyuYZgVuMzQs6y90Y37FYjeKFqzYJO6gZ-9-zQv5pe702gGFiwPD50WshrdJA0hpxvP/s760/image_2025-10-16_13-25-14.png

មុននេះ ក្រុមហាម៉ាស់បានបញ្ជូនសាកសពចំណាប់ខ្មាំងអ៊ីស្រាអែល២នាក់មកឱ្យមន្ត្រីកាកបាទក្រហម ដើម្បីបញ្ជូនទៅឱ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) ។ បច្ចុប្បន្ន អ៊ីស្រាអែលបានយកសាកសពចំណាប់ខ្មាំងទាំង២នាក់ទៅបញ្ជាក់អត្តសញ្ញាណ ប៉ុន្តែក្រុមហាម៉ាស់ប្រាប់ថា ពួកគេមិនអាចស្វែងរក និងនាំសាកសពចំណាប់ខ្មាំងនៅសេសសល់ទេ បើគ្មានឧបករណ៍ពិសេស ។ ក្រុមហាម៉ាស់និយាយតែប៉ុណ្ណឹង និងមិនបាននិយាយលម្អិតបន្ថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaBrpOXa2nOAmI5v_hVNXxlKjLUOlUwh-sXKHMZf_ThEeufw1EiSamuthzv7H5tmYWweo-mEjSTcEkDVQmM-gXH2m3rq1DlqJ_-YP5J3ZLWa2ASlzfEtAymbhroPjzqmsrx-L2HjDQSxUuEe9ElNT0Yf88yyK2WXEjsU-yqMXbsK4YU6WRc6zJVSwVDm2o/s1500/image_2025-10-16_13-25-12.png
លោក Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា ៖ «កងទ័ពអ៊ីស្រាអែលអាចវាយប្រហារនៅតំបន់កាហ្សាឡើងវិញ បើខ្ញុំអនុញ្ញាត ប៉ុន្តែខ្ញុំត្រូវទប់ស្កាត់កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Beniamin Netanyahu ។ ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលយ៉ាងច្បាស់ពីបញ្ហានេះ គឺនឹងដោះស្រាយបញ្ហាក្រុមហាម៉ាស់យ៉ាងឆាប់រហ័ស» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTisS3Ui0J2eEgl-T1FAcl9iuSZ-Aok4JrtgLxMXOheSXAxTt8922tCE4AZeS_dIsymwAnCxCkHM9EeI_s4-hnjGshPGSu1cZjlCKxQmQV1IK_-mj8XjtGsR3JaGHDrd__Rj77zs1FLzlLURBM3SzyVGX6kkdfXY2kRJZbvkgog2R25o51YLJj8CaOM5ks/s860/image_2025-10-16_13-25-11%20(4).png
ក្រុមហាម៉ាស់ត្រូវតែបញ្ជូនសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលសរុបចំនួន២៨នាក់ទៅឱ្យអ៊ីស្រាអែល តាមកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់កាហ្សាដំណាក់កាលដំបូង ។ ពេលនេះ ពួកគេបានបញ្ជូនសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៨នាក់ រួមទាំងចំណាប់ខ្មាំងនៅមានជីវិត២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQSiOhqMWzxxQBF2uNyM9tarGKPDor5MsXtoqVC1uhVH12ycQ1AHMrCzay_9rvglmE79-FxorPOWw3yjPvcjrlutuRhyMJs5UxNc_mZeUzIsf-AgIudNk9wciyEytQ5umwKpwzQIzdRVuxbmz8gKlymfs5BNqYBX0DiyGaYoRNPAe9guXmJNUg1Ln19F8p/s770/image_2025-10-16_13-25-11%20(3).png

តាមការបញ្ជាក់របស់អ៊ីស្រាអែលកាលពីថ្ងៃទី១៥ ខែតុលា គឺសាកសពម្នាក់ដែលក្រុមហាម៉ាស់បញ្ជូនមកនោះ មិនមែនជាសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលទេ ។ ការបញ្ជូនខុសសាកសពធ្វើឱ្យមានភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយអ៊ីស្រាអែលថា នឹងគ្មានការផ្សះផ្សារជាមួយក្រុមហាម៉ាស់ក្នុងការបញ្ជូនសាកសពចំណាប់ខ្មាំង ៕