រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អុីម សុផាន់ណារិទ្ធ អុីមផត អិចផត ឯ.ក ឬហៅថា ក្រុមហ៊ុនចែទូច ដែលនាំចូលសាច់បង្កកបានប្រកាសដុតចោលរាល់ទំនិញក្នុងឃ្លាំងទាំងឡាយណាដែលនាំចូលមកពីថៃចោលទាំងអស់ និងបានប្ដេជ្ញាឈប់នាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃតទៅទៀត ដើម្បីចូលរួមពហិការផលិតផលថៃជាមួយបងប្អូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg98WH_F2WH50OMA-Nx54kT0v9O3wMW_-X2IIygokfaINn4poW7odyn2RJq-5OUxTOB_SW8aAQUG0ZzjxYs6jNONlbXH47NqBhV_eCzWgTr9bgg0f8wmhRBl3xPJUd9_2dOajtdC-Y0qcKhyxOaY39BCOwui4K5pfVMza6PFtZO0PunP9KjtzdMkbtJfzfS/s1280/photo_2025-10-16_12-41-42.jpg
យោងតាមសេក្ដីជូនដំណឹងរបស់ក្រុមហ៊ុន នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 ឲ្យដឹងថា ដើម្បីជាការរួមចំណែក ជាមួយប្រជាជនកម្ពុជា ចំពោះការធ្វើពហិការឈប់ប្រើប្រាស់រាល់ផលិតផលទំនិញ ដែលមានប្រភពមកពីប្រទេសថៃ ក្រុមហ៊ុន អ៊ុម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក សម្រេចប្រមូលដុតបំផ្លាញចោលនៅរាល់ទំនិញក្នុងឃ្លាំង ដែលមានប្រភពមកពីប្រទេសថៃ និងស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួម ដើម្បីជាការបង្ហាញដល់បងប្អូន ប្រជាជនកម្ពុជាទាំងអស់ អំពីឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការចូលរួមពហិការឈប់ប្រើប្រាស់ផលិតផលប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzH5HmaK-W1DXnqZqLjaI2K_DhGmU_-oUWyA8c7btrhUTL749lPUnAYoix21avIZJAch8NmBOZRRtGJvAuZPfW-3Oo-4U7tfa5YGUcmAN0Z48oELlvrT5ZTY4S4O0u5Mrt7DiN3pBUpMfXDcadXvuc7uY-shn6p5-0OLqwQ8siduFgHvasL6-2710S4HGc/s720/photo_2025-10-16_12-41-43.jpg

បន្ថែមលើនេះទៅទៀត ក្នុងនាមជាក្រុមហ៊ុនដែលបាន ធ្វើការចុះបញ្ជីការត្រឹមត្រូវ និងប្រកបអាជីវកម្មស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា លើការនាំចូលទំនិញចូលមកពី បណ្តាប្រទេសមួយចំនួន និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីជូនដំណឹងចុះថ្ងៃទី16 ខែកក្កដា ឆ្នាំ2025 របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការហាមឃាត់នាំចូលមុខទំនិញមួយចំនួនដែលមានប្រភពដើមពីប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj47ru8wprt9BjZnz9TMO_010Lwi8oKfGQjpw073j-GnD1cFpbHAJyF3oyp8z46qsEqS_mlk0Zg9ODa8K6sZC7X7hytWLZr64fAVXT6JFD6FjqRQoIpR4T87oF8kmeI0kr8i5XUA20spg4BVL0W2D3b1SGph0tD15CYnLz87gFcKzkx01GCR0DddiNMGrbI/s1280/photo_2025-10-16_12-41-44.jpg
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏បានសូមការខន្តីអភ័យទោសពីបងប្អូនប្រជាជនខ្មែរទាំងអស់ ចំពោះកំហុសឆ្គងដែលកើតឡើងដោយចេតនា ឬអចេតនា។ ហើយក្រុមហ៊ុនបានសន្យាថា នឹងខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីជួយគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកជាអាទិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHig6HP7uvzxQnEJnI16lB8mqli4pwApHFmN-HXNaUsYMID-PtX4RdMspW_dC4DEG_RDznWXZ7I08uiIq4wRaS_Bb4VGAOV1QgPnt5BSKYQSZ3REhoa5uIdltpBiIgrTJHG4fu3BfnxWR22e_NIsS6O2AtM3jZYbkOdUxvqh372bbeu08uDl1vnrEMCc1a/s960/photo_2025-10-16_12-41-41.jpg

គួរជម្រាបថា តាមរយៈសេចក្ដីជូនដំណឹងខាងលើនេះក្រុមហ៊ុនបានបញ្ជាក់ថា រាល់ទំនិញរបស់ក្រុមហ៊ុនជាពិសេសសាច់សត្វបង្កក មិនមែននាំចូលមកតែពីប្រទេសថៃនោះទេ ពោលគឺមាននាំចូលមកពីប្រទេសវៀតណាម ប្រទេសប្រេស៊ីល ប្រទេសកូរ៉េ ប្រទេសរុស្សី ប្រទេសហូឡង់ ប្រទេសអូស្ត្រាលី ប្រទេសអាហ្សង់ទីន និងប្រទេសអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghUlb7mb2YZirSdoRCDOQhBd94h8LZgYc9FJT0PN_4ykILSwbX4a6swFz_vrNo429MrYruj9SmhnoJBWtbShF1iHJdqVIwoHacGLAaEQ1QN9-hM3hDpyyL8aAgZwKOQyV6ftgKw6aC0sWB3jOydW-6fHYmc8ui3JfOLnCBT0czLPk7UjGymIP4pbIS8VPF/s960/photo_2025-10-16_12-41-41%20(2).jpg

ជាងនេះទៅទៀត ក្រោយពីកម្លាំងសមត្ថកិច្ចគយ និងមន្រ្តីជំនាញបានចុះមកត្រួតពិនិត្យបានបញ្ជាក់ថា រាល់ទំនិញក្នុងឃ្លាំងក្រុមហ៊ុនគឺមានការបង់ពន្ធនាំចូលត្រឹមត្រូវ ចំណែកឯលទ្ធផលវិភាគសំណាកទៀតសោតបានបង្ហាញថា ទំនិញទាំងអស់ត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ និងពុំមានសារធាតុគីមី (FORMALIN) ដែល បណ្តាលឱ្យប៉ះពាល់សុខភាពឡើយ៕