កាលពីពេលថ្មីៗនេះ Paparazzi ចាប់បាន Tian Xuning ដើរចេញពីផ្ទះកាន់ដៃមិត្តស្រីដោយបង្ហាញថាពួកគេអាចនឹងរស់នៅជាមួយគ្នា។ រូបភាព paparazzi បង្ហាញពីនារីម្នាក់នោះដោយចោទប្រកាន់ថាជា Ruoruo ដែលធ្លាប់ថតរូបក្នុងការប្រគំតន្ត្រីជាមួយគ្នា។ បន្ទាប់ពីរឿងនេះ អ្នកនិយមលេងអ៊ីនធឺណិតក៏បានលាតត្រដាងសារដែលចោទប្រកាន់ថាជាសញ្ញាប្រយោលបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។

ទោះយ៉ាងណា កាលពីកន្លងមកនេះ Tian Xuning បានចេញលិខិតរបស់មេធាវីដោយនិយាយថា បច្ចុប្បន្ននេះលោកនៅលីវ ហើយបានបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ។ បន្ទាប់ពីឃើញការលើកឡើងកន្លងមកអ្នកគាំទ្រជាច្រើនជឿថាតារាប្រុសរូបនេះនៅលីវ។ទោះយ៉ាងណារូបភាពថ្មីនៅកន្លែងចតឡាន អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានសន្និដ្ឋានថា Tian Xuning និង Ruoruo បានរួមរស់ជាមួយគ្នាតាំងពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន រួមទាំងនារីរូបនេះផ្ទាល់បានបញ្ចេញមតិ និងឆ្លើយតបទៅនឹងការបង្ហោះទាក់ទងនឹង Tian Xuning នៅលើគណនីរបស់នាងជាច្រើនដង ហើយថែមទាំងត្រូវបានគេថតរូបទៅចូលរួមពិធីបុណ្យតន្ត្រីជាមួយគ្នាកាលពីខែមិថុនា ផងដែរ។
យ៉ាងណាមិញ អ្នកគាំទ្រតែងតែគិតថា Tian Xuning នៅលីវហើយអ្នកគាំទ្រមួយចំនួនបាននិយាយថាមនុស្សម្នាក់នេះមិនមែនជា Tian Xuning នោះទេ។ យ៉ាងណាសម្រាប់មតិមួយផ្នែកបានលើកឡើងថារូបថតដោយ paparazzi បង្ហាញពីនារីនោះគឺមាន កាបូប និងចិញ្ចៀន គឺពិតជាដូចគ្នាទៅនឹងរូបភាពដែល Ruoruo បានបង្ហោះនៅលើគណនីបណ្តាញសង្គមរបស់នាងពីមុន។ paparazzi ផ្ទាល់ក៏បាននិយាយថាវីដេអូនេះត្រូវបានថតនៅក្នុងបន្ទប់ក្រោមដីនៃផ្ទះរបស់ Tian Xuning កាលពីមួយខែមុន។ គេនិយាយថារថយន្តនោះជារបស់ Ruoruo ហើយកាបូបក៏ត្រូវបានគេបង្ហោះដោយ Ruoruo ខ្លួនឯងដែរ។

ស្របពេលមានការអះអាងជាច្រើនថាវីដេអូនោះគឺជា Tian Xuning អ្នកគាំទ្រមួយចំនួនបានបើកចិត្តដោយនិយាយថាតារាមិនអាចមានទំនាក់ទំនងទេឬ ហើយម្យ៉ាងវិញទៀតគួរតែឱ្យ Tian Xuning មានសេរីភាពក្នុងរឿងស្នេហា។ អ្នកលេងអ៊ីនធឺណិតម្នាក់បានលាតត្រដាងសារមួយដែល Ruoruo សន្មត់ថាផ្ញើទៅខ្លួនកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលក្នុងនោះនាងសង្ឃឹមថាអ្នកលេងអ៊ីនធឺណិតនឹងឈប់សួរពីរឿងរបស់ពួកគេ និងយាយីនាង។ បែកគ្នាឬអត់គឺអាស្រ័យលើអ្នករាល់គ្នាជាអ្នកវិនិច្ឆ័យ។
អ្នកនិយមលេងអ៊ីនធឺណិតមួយផ្នែកទៀតបានអំពាវនាវឱ្យ Tian Xuning ចេញមកបញ្ជាក់ព្រោះគេអាចយល់បានថាតារាល្បីខ្លាចប៉ះពាល់ដល់អាជីពរបស់ពួកគេ ប៉ុន្តែការនិយាយកុហក និងការចេញសេចក្តីថ្លែងការណ៍មិនពិតនឹងក្លាយជាកំណត់ត្រាខ្មៅពេញមួយជីវិត៕










