ក្នុងគ្រាដ៏លំបាកសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ គឺឆ្លងកាត់នូវសង្គ្រាមឈ្លានពានពីថៃ និសិ្សតកូរ៉េម្នាក់ស្លាប់នៅខ្មែរ ប្រទេសកូរ៉េខាងត្បូងហាក់បង្ហាញសកម្មភាពធ្ងន់ធ្ងរយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា រួមទាំងករណីផ្សេងទៀតអ្នកបង្កើតមាតិកា Rick Kh បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែររួបរួមសាមគ្គីគ្នាកុំបាក់ទឹកចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi33JdLTyz4UJs7POtAzt2F55ILLL6MxJK_ULuw1fc-enhXDttMfICbWdVga7_mKsw8i8RvWdp8ddvpBQSr3GHbNVKfhXTwhnDqjJz3GfBrnixvuOmY0SIvNTXoEbMmedX3Y9pDy3TMzD4hlGZA9Kzqc2w2k493AdSx5f0MFKehrz91OTCaxhp8D_Cwu5wl/s2048/image_2025-10-08_10-14-10%20(2).png
នៅល្ងាចថ្ងៃទី១៥ តុលា Rick Kh បានបង្ហោះសំណេរនៅលើផេករបស់ខ្លួនដែលមានអ្នកតាមដានជិត២លាននាក់ថា «ស្រុកខ្មែរខ្ញុំអើយ ទោះយើងកំពុងរងនៅសង្គ្រាមចង់បានទឹកដី ហើយមករងគ្រោះដោយការចោទប្រកាន់យ៉ាងណា ក៏ពួកយើងមិនទៅណាចោលអ្នកដែរ (ពេលនេះយើងនៅតែស៊ូរួមគ្នាលុះក្ស័យ) »។ លោកបន្តទៀតថា «យើងនឹងរស់នៅអភិវឌ្ឍន៍ជាតិរួមគ្នា កសាងប្រទេសខ្មែរដល់ថ្ងៃស្លាប់ ពួកយើងនៅតែជំនះការមើលងាយ គ្រប់ឧបសគ្គ ដោយមានឆន្ទះដោះស្រាយ ខំប្រឹងសិក្សាអភិវឌ្ឍន៍ខ្លួនឯង ដើម្បីកម្ពុជាប្រទេសរបស់ពួកយើង» អ្នកបង្កើតមាតិកាល្បីឈ្មោះបានសង្កត់ធ្ងន់ឱ្យប្រជាជនខ្មែរតស៊ូឡើងកុំបាក់ទឹកចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigOwKWxT2B8WnDAaf1HoOzEHt-c1ZVYYKT9aXTeKGTOrWsnPZUXV_4khPjfbtbEWdw7ulVaA-rnq9Z5XSuKW5H5UuJuGTrv8HipwIk29adodJhYdiGgtARLwD4TXwEWoHgD-mhtqYNLqbkW6KNu2oy4nRiLAMl1Je_PBX2mRKmcoIMGpYWBDypOwzXrqW7/s1860/image_2025-10-08_10-14-13.png
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចុះផ្សាយក្នុងប្រទេសកូរ៉េខាងត្បូងករណីនិស្សិតកូរ៉េវ័យ២២ឆ្នាំស្លាប់ ដោយគាំងបេះដូងដែលបណ្ដាលមកពីការធ្វើទារុណកម្ម ប្រព័ន្ធផ្សព្វផ្សាយជាច្រើនហាក់វាយប្រហារមកកាន់ប្រទេសកម្ពុជាយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េពីប្រធានាធិបតីរបស់ខ្លួនហៅកម្ពុជាថាជាទីក្រុងឧក្រិដ្ឋកម្ម ហាក់អយុត្តិធម៌យ៉ាងខ្លាំងខណៈដែលជនជាតិចិនជាអ្នកប្រព្រឹត្តប៉ុន្តែស្ទើរតែគ្រប់យ៉ាងធ្លាក់មកលើកម្ពុជាតែម្នាក់ឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYDRFa2eBgy-qo9gEi8VY1xHpowJu8G5g5txNl-9gRKkmH-qFGf9C1gBQtohQMiMXEGhy3VAAvHN05EzY57F3yMBwqaamAbl2Kt6R8FzE0bm-saa3lDSjTx8uKZBAvRPTDaXk-13orZkXV2BaJoGgNR645OiHulFAnOzL8Jc3RPOd876IKG6G9ncQk4I-V/s2048/image_2025-10-08_10-14-15.png

ស្ថានការណ៍តានតឹងនេះមានពលរដ្ឋកូរ៉េដែលរស់នៅលើទឹកដីកម្ពុជាចេញវីដេអូលាតត្រដាងពីបទពិសោធរស់នៅក្នុងកម្ពុជាពុំដូចអ្វីដែលចុះផ្សាយស្រាប់តែមានការចោទប្រកាន់ថាវីដេអូ AI ឬចោទប្រកាន់មកកាន់រដ្ឋាភិបាលទៅវិញ។ ជាមួយនឹងករណីទាក់ទងនឹងប្រទេសកូរ៉េខាងត្បូងកម្ពុជាក៏សាយភាយឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយធំៗទាក់ទងនឹងសហរដ្ឋអាម៉េរិករកឃើញថាប្រធានក្រុមហ៊ុន ចេន ហ្ស៊ី មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោ.កតាមអនឡាញ និងការលាងលុយកខ្វក់ដ៏ធំសម្បើមនៅ ដោយបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ៕