Home Blog Page 321

ថៃបាត់បង់ចំណូលពីការនាំចេញទំនិញជាង៥ពាន់លានបាតក្នុង១ខែដោយសារមីយ៉ាន់ម៉ាបិទព្រំដែន

0

ប្រទេសថៃ ៖ មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃបានវាយតម្លៃការបិទព្រំដែនរបស់មីយ៉ាន់ម៉ានៅចំណុចស្រុកមេស៊ត និងមៀវឌី បានធ្វើឱ្យថៃបាត់បង់ចំណូលពីការនាំចេញទំនិញយ៉ាងខ្លាំង គឺស្មើ៥,៦០០លានបាតក្នុង១ខែ (ឬស្មើជាង១៥១លានដុល្លារ) ប្រសិនបើមីយ៉ាន់ម៉ាបិទព្រំដែនផ្សេងៗទាំងអស់ ថៃនឹងបាត់បង់ចំណូលរហូតដល់៩,៧០០លានបាតក្នុង១ខែ (ឬស្មើជាង២៦១លានដុល្លារ) ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg

កាលពីថ្ងៃទី១៨ ខែសីហា កន្លងមក រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបិទព្រំដែនមេស៊ត-មៀវឌី នៅស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី២ ដើម្បីគ្រប់គ្រងពាណិជ្ជកម្មព្រំដែន ដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ាចង់កាត់ផ្តាច់ហិរញ្ញវត្ថុរបស់ក្រុមប្រឆាំង និងកាត់បន្ថយការជួញដូរខុសច្បាប់ ដែលជាប្រភពចំណូលដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRktMdzy0n71s0R_0ODJTSHJ-sCxCoednlyiW_nQV01GG_ayaHSYTM_WQ15QcLd6yIjeBADvP1x48GOZVePWB-v55hVn_pVsJOPz-DOxi4Qkq_nniNSKlnzwuKgOzYjOnuIbHb77DUM9WCHXgOV2DlTStItOc0Ls3pSBg5ZbxLxwnHmKi24qI06ES_dxE/s1280/photo_2025-08-18_13-43-04%20(2).jpg

ប៉ុន្តែការបិទព្រំដែនរបស់មីយ៉ាន់ម៉ាធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងថៃយ៉ាងខ្លាំង ដោយសារថៃបានធ្វើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាភាគច្រើននៅតំបន់ព្រំដែន ស្មើរហូតដល់៨២.៥% ។ កាលពីឆ្នាំ២០២៤ ថៃបាននាំចេញទំនិញតាមព្រំដែនគោកមីយ៉ាន់ម៉ា ស្មើទឹកប្រាក់១១៧,៧២៦លានបាត ប្រមាណ៨០% នៃការនាំចេញទំនិញសរុបទៅមីយ៉ាន់ម៉ា ខណៈការនាំចូលទំនិញពីមីយ៉ាន់ម៉ាតាមព្រំដែនគោក ស្មើទឹកប្រាក់៩១,៣៩៨លានបាត ប្រមាណ៨៥% នៃការនាំចូលទំនិញសរុបពីមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCcl_HhDjdmRP0Q5pLaBUfbKdUZYH2kh24d1juyPuFFDkHpWzlrnSEvH-wOKPO-Yu5nF8QuCmnilAfzKJX4qXk87GaCxAJZSy4eP433PZvFN0CiOHowmPfmryOZ-rmc0Er05ORV6P0FoCnseggRtZDVac5vQ5JBqpVs-e_TNF3rXOp34aLA3lD_lt2KzA/s1024/photo_2025-08-15_13-42-28.jpg

ព្រំដែននៅស្រុកមេស៊ត ខេត្តតាក គឺជាព្រំដែននាំចេញទំនិញថៃដ៏សំខាន់បំផុតទៅមីយ៉ាន់ម៉ា ពីព្រោះថៃអាចដឹកជញ្ជូនទំនិញទៅដល់ចំណុចកណ្តាលប្រទេសមីយ៉ាន់ម៉ាដោយចំណាយពេលមិនដល់១ថ្ងៃ និងចំណាយថ្លៃដឹកជញ្ជូនតិចដោយសារមានផ្លូវល្អ ។ រីឯការដឹកទំនិញតាមច្រកព្រំដែនផ្សេងពិបាកធ្វើដំណើរ ខណៈការដឹកទំនិញតាមផ្លូវទឹកទៅទីក្រុងយ៉ាំងហ្គន ត្រូវចំណាយពេលយ៉ាងហោចណាស់ ៣ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4hH5EKL_XFv6PU21GMEmLAYDdEfvUkgP5mGNuklyfZwOCn4kHYtAVvhgUSFWMn4llnDB4reGkMr7KderXo5majSxa8Soaqkuc8Xvqsda1IH9MZepyBCZCjAJSwNMdnzL94P_7gJaUagqoNUAzUhjsoA5e2zJl8w7msxhMX4jgCLpS3BDqlKI5asvyPVp-/s1280/photo_2025-08-18_13-43-04.jpg

ការបិទព្រំដែនរបស់មីយ៉ាន់ម៉ាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃពឹងផ្អែកលើចំណូលពីការលក់ដូរនៅស្រុកមេស៊ត ខេត្តតាក ខណៈរថយន្តដឹកទំនិញថៃរាប់រយគ្រឿងកកស្ទះនៅព្រំដែន ។ ឈ្មួញថៃបាត់បង់ទាំងដើមទុន និងឱកាសពាណិជ្ជកម្ម ជាពិសេស ការនាំចេញទូរស័ព្ទស្មាតហ្វូនភាគច្រើន គឺនាំចេញតាមច្រកព្រំដែនមេស៊ត ។ ក្រៅពីនេះ ក៏ប៉ះពាល់ដល់ការនាំចេញឱសថ, ដូងប្រេង និងទំនិញកសិកម្ម ហើយថៃបារម្ភពីរដ្ឋាភិបាលមីយ៉ាន់ម៉ាអាចនឹងបិទព្រំដែនផ្សេងៗបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUGIzjRlQsuw5sELkGbP7Jw3L6ky-gqX38s7HmmYcunAwR61beS4flTeFcybM32Z4oOOI8Tzxne7t0q8m1blKo_LNq7hgQngbE2x2ZJIBwzColXEUx-ERxKz_8f0Zv-LXq2ftEF8n8synnG9BmrFFCtjFFbNT39WRJav8JGwwI74pmntVzVfwDMbQ4dGx7/s1080/photo_2025-08-15_13-42-20.jpg

តាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃឱ្យដឹងថា មីយ៉ាន់ម៉ាបិទព្រំដែនមេស៊ត-មៀវឌី ថៃនឹងខាតបង់ចំណូលពីការនាំចេញទំនិញ ចំនួន៥,៦០០លានបាតក្នុង១ខែ ឬស្មើ៤.៨% ។ ប្រសិនបើមីយ៉ាន់ម៉ាបិទព្រំដែនផ្សេងៗទាំងអស់ ថៃនឹងបាត់បង់ចំណូលរហូតដល់៩,៧០០លានបាតក្នុង១ខែ ឬស្មើ៨.២% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIitcmoBPFTRy97zicM4ID68Pfcn3bezoTa5w_mH5KwWFlqamxVeDz0kfC_s305fikIGPXPO8Gddj8j55cuNVuLRBOiEtGVFcPaQrRzTJ6w0y9rrlHdZ1io9esGi64aKuacbkO_NqHOXj8TDt2byltWq1KDWGlzXrKCWhYqxtU0rN9D8usA4TedxzQ4BYl/s1024/photo_2025-08-15_13-42-24.jpg

ឈ្មួញថៃបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងដោយសារការបិទព្រំដែនរបស់មីយ៉ាន់ម៉ានៅចំណុចស្រុកមេស៊ត-មៀវឌី និងបារម្ភខ្លាចមីយ៉ាន់ម៉ាបិទព្រំដែនផ្សេងៗថែមទៀត ខណៈឈ្មួញថៃកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកងទ័ពបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជា ។ ពួកគេរំពឹងថា ព្រំដែនថៃជាមួយប្រទេសជិតខាងនឹងបើកឡើងវិញឆាប់ៗដើម្បីឱ្យការធ្វើពាណិជ្ជកម្មត្រឡប់មកប្រក្រតីឡើងវិញ ៕

កងទ័ពថៃប្រកាសច្បាប់អាជ្ញាសឹកនៅភូមិណងចាន់ដោយចោទប្រកាន់ពលរដ្ឋខ្មែរបង្កចលាចលលើទឹកដីថៃ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា កងកម្លាំងបូរ៉ាផាថៃបានប្រកាសច្បាប់អាជ្ញាសឹកនៅភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពលរដ្ឋខ្មែរបង្កចលាចលលើទឹកដីថៃ ។ ច្បាប់អាជ្ញាសឹកនេះដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិណងចាន់ កងទ័ពថៃបានសុំការសហការពីពលរដ្ឋគ្រប់រូបចូលរួមតាមដាន បើឃើញអ្វីខុសប្រក្រតី ត្រូវរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1HIAvy-gRU2gKPFavwQ-51ZxrSg79CQFuHNb-MWTMStMNb27BFe_oKBujGGjSGQ28h2hmahFtSBRsYJ5YQaRnj42JqPc1rSJWSYDFiLysyxAHp5nB6lNiYfQ1nypBA4zyVV73EF5UBbRuzY-eUTvZEquzbLTT88tjEtMF6yqOFudHydKjDZA2Mw7w8icC/s1280/photo_2025-08-29_15-05-21.jpg
កាលពីថ្ងៃទី២៨ ខែសីហា មេបញ្ជាការកងទ័ពបូរ៉ាផា លោកឧត្តមសេនីយ៍ ប៊ិនចាផុង ដេឆាជិវង្ស បានចុះហត្ថលេខាលើសេចក្តីប្រកាសច្បាប់អាជ្ញាសឹកដោយកំណត់តំបន់រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុង៧ស្រុក នៅខេត្តស្រះកែវ រួមមាន ៖ ស្រុកតាប្រាយ៉ា, ខូកស៊ូង, អារញ្ញប្រាថេត, ឃ្លងហាត, វឌ្ឍនាណាខន, វាំងស៊ុមប៊ូន និងស្រុកវាំងណាមយេន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKW2HWQjPimpj7rrLayTETPt0H3_iN1vObE9nU1plfU7Cc9Sz8HSBSHimzU7WfzNcPppTapnRSr2XKHwGeFMXYgZjnucBU4mivtXhvAXbp3tZFiO50JqeX7aG2CCuAztXUMIX4vGFtESMP6jZx1P6z4JMiuXZqWBPfJ-UuyuqOEFnv4X3sS5R8jQvQdb22/s1280/photo_2025-08-29_15-05-22.jpg
ការប្រកាសច្បាប់អាជ្ញាសឹកនេះ គឺកងទ័ពថៃចោទប្រកាន់ថា ពលរដ្ឋខ្មែរបានបង្កចលាចលលើទឹកដីថៃ នៅព្រំដែនភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ទើបប្រទេសថៃចាំបាច់ត្រូវតែប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច និងពលរដ្ឋថៃគ្រប់រូប ដើម្បីការពារតំបន់ពីការគំរាមកំហែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeCu14MdKWSLAm-T-vuXVRrCIroYe6B6ftrPVoA2mS14Om4ROdnkrogtZfZs8Dz9VL1LXUkqnDtZJ1KwRJbJhb6hb80Ff8kRuSv-YZyp3xxweJ2yF4qO0Jkn_idCYqh0UWKVzJZay7rlh04PCqltrokCybdmcigu6toRSbQxoX9Xd7DxwUypyJ1icGYLBI/s1280/photo_2025-08-29_15-05-25.jpg
ក្រៅពីនេះ វានឹងជួយរក្សាអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏ដូចជាជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋថៃ ។ ថៃចាំបាច់ត្រូវកំណត់វិធានការរក្សាសន្តិសុខក្នុងតំបន់ ស្ថិតក្រោមអំណាចច្បាប់អាជ្ញាសឹក មាត្រា១១ ឆ្នាំ១៩១៤ ដោយតំបន់សន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់នឹងអនុវត្តតាមវិធានការដូចខាងក្រោម ៖

១-ភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ គឺជាតំបន់រក្សាសន្តិសុខ សណ្តាប់ធ្នាប់
២-កំណត់ផ្លូវស្រ៊ីផេញ នៅភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកេវ គឺជាខ្សែបន្ទាត់រក្សាសន្តិសុខ សណ្តាប់ធ្នាប់

៣-វិធានការចូលក្នុងតំបន់សន្តិសុខ (ភូមិណងចាន់) រួមមាន ៖
-ហាមយកអាវុធគ្រប់ប្រភេទ ឬអាវុធក្លែងក្លាយចូលក្នុងតំបន់
-ហាមបិទផ្លូវដែលប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អាជ្ញាធរ និងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់
-ហាមថតរូបទីតាំងប្រតិបត្តិការកងទ័ព
-ហាមមានជម្លោះ និងផឹកគ្រឿងស្រវឹង
-ហាមយកឧបករណ៍បំពងសំឡេងចូលក្នុងតំបន់ដោយគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidXEUaz2KM6EIt8gVUgJ6nayCsNXbwYRYFPqYKjRLyDz4XwCl-ifkNnWa4oCCCgmgb7GIuKicTzWyivxPeP1YdA-BBzN4JK8dJyIHZqm1alFNgMN-DZjx8uoMlHJRHHDxWIHXDlaXcOJXzkotjvAW_rC5qoI4W-VaJpznccyxL2eJZlF7iETStly9bn7wf/s1280/photo_2025-08-29_15-05-26.jpg

កងទ័ព សមត្ថកិច្ច និងអាជ្ញាធរថៃ នឹងបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋគ្រប់រូប និងការពារទឹកដីពុំឱ្យប្រទេសណាល្មើស ។ កងទ័ពថៃក៏បានសុំការសហការពីពលរដ្ឋគ្រប់រូបចូលរួមតាមដាន បើឃើញអ្វីខុសប្រក្រតី ត្រូវរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7A4n9ZoBzgW21AL5IxWDN87cxu7tqJmgaCjkcIfgvZWDjH970A91Z6UD3UlFQWEdjEG_-jURZf1_otJh0-fOfH4wLOG9EQjdVvRpGiudzrQrCbuICHHKPpPjpA4pkVLR2xes1n15cAcwtoKEsK9NniuiEhmIENTEiqqfTNT6A2n4zBPeQiIYXYKKoE9av/s1280/photo_2025-08-29_15-05-27.jpg
ថៃបានចោទប្រកាន់ពលរដ្ឋខ្មែរបង្កចលាចលនៅព្រំដែនភូមិណងចាន់ ទើបថៃបង្ខំចិត្តប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ប៉ុន្តែការពិត ពលរដ្ឋថៃទៅវិញទេដែលបង្កចលាចលនៅតំបន់នេះ ។ ជាច្រើនថ្ងៃហើយដែលពលរដ្ឋថៃសម្រុកធ្វើដំណើរមកភូមិណងចាន់ ដើម្បីលើកទឹកចិត្តកងទ័ពរបស់ខ្លួនឱ្យរាយបន្លាលួសព័ទ្ធយកដីខ្មែរ ហើយពលរដ្ឋថៃថែមទាំងបញ្ជូនឧបករណ៍បំពងសំឡេងតាមរថយន្តធំៗមករាំរែកយ៉ាងកងរំពងទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ4C6q26YGG5iajHAL7RYbmKWmtB1GNi-1ADCxxa7y-6T9kpDKWvs_z5nqYj84D5Q2TF17HpOOBJ5QZKkgLfRUcJJ-FoZ753XrH5_gwUISqOq9Zl8MdVAm8q4Mj_0M5LR-us-jsYGpqW2-1Y-u2sWK7zYLu-IaXuWXFipZw-USs4BzD6dWzreccpbSM5q8/s1280/536280392_1182803127208325_9172219142758482876_n.jpg
លើសពីនេះ កាលពីថ្ងៃទី២៨ ខែសីហា Influencer ថៃបានបញ្ជូនរថយន្តដឹកលាមក ចំនួន១៤គ្រឿង មកកាន់ភូមិណងចាន់ ដើម្បីស្រោចលើពលរដ្ឋ ដែលនេះជាទង្វើដ៏ស្មោគគ្រោក និងបាតផ្សារ ។ សកម្មភាពទាំងអស់នេះជាការបង្កចលាចលនៅភូមិណងចាន់ ទល់មុខភូមិសាស្ត្រច្រកអូរបីជាន់ ខណៈកម្ពុជាអត់ធ្មត់ គោរពបទឈប់បាញ់ មិនញុះញង់ និងបន្តការចរចាជាមួយថៃក្នុងគោលបំណងបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរឆាប់ៗ ៕

ក្ដៅៗ នាយករដ្ឋមន្រ្តី ផែថុងថាន សុីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញថៃប្រកាសដកហូតតំណែងជាផ្លូវការ

0

(បាងកក)៖ នាថ្ងៃសុក្រ ទី២៩ ខែសីហា លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra ត្រូវបានតុលាការធម្មនុញ្ញនៃប្រទេសថៃ ដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន The Nation ចេញផ្សាយមុននេះបន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifiQi4N92V_dKrAQrPZS3MXvpN4R5SGgfLtDphCHMdOQxStZW3mXEWbdCWp-YbONCgtYOSJvgVMe3-OE-0Uipccz4h221fIfMmAmwgu_IA-SL6-eftYAiJ2adoU2e0AtLaVT2tSKnVExFpqQO6frwnxd2wApBYw-UVXuyFo6XIA9w6vJ9kw0Te-QmiKbGg/s1020/image_2025-08-29_16-08-13%20(2).png

សេចក្ដីសម្រេចនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះបានបញ្ជាក់យ៉ាងច្បាស់ថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ អំឡុងពេលវីដេអូឃ្លីប រវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyHAd5yHyNJ2CBIZQF_5I-GNeJvkGeDeu1Dyg7jAwd5xNnKXxsXIz_Xs1S13zGIuvpzXNBLttUNTzhPfPrA3-1YHexC4wW4ZVHqRbKMIkbApMnD1T8-gFMMN4sqTaRLke4G7QT0O9ae61N5ynHr9dQvLpms3k6A3JcJvSvtOieyoArkOcA9KT_EOlJx2ak/s1024/image_2025-08-29_16-08-13%20(3).png

សារព័ត៌មានធំៗរបស់ថៃជាច្រើនបានចុះផ្សាយថា តុលាការបានដកស្រង់សម្តីរបស់លោកស្រីPaetongtarn ទៅកាន់ប្រធានព្រឹទ្ធសភាកម្ពុជាថា មេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ Boonsin Padklang គឺអ្នកប្រជែងរបស់លោកស្រី ដែល“បានបង្ហាញពីភាពទន់ខ្សោយនៃនយោបាយក្នុងស្រុក [ថៃ]”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcNNBPdxX99d2cl_nWf_l2SfmN843QJujcej2qHoLWdnRtzEmdxc8I1zAixaUohHZ-4snNNQwCS8ArvFlGxm_hwh6v35mn3kiwDsS8O7X6ridA3cXdkGcQbweZeTSzOGRcPMPGMMzCI2jwZtqaKlk4MCjXtN6Wkumg6aUj6hdkGVTlXkODCRT8ixdCtN_b/s770/image_2025-08-29_16-08-13.png
បន្ថែមពីលើនេះ តុលាការក៏បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីធ្វើសម្បទានបើកចំហឲ្យសម្តេច ហ៊ុន សែន ហើយនឹងផ្តល់ប្រយោជន៍ដល់សម្តេច ហ៊ុន សែន ដោយមិនគិតគូរពី «សន្តិសុខជាតិ» របស់ថៃ ក្នុងការប៉ុនប៉ងស្រោចស្រង់ប្រជាប្រិយភាពរបស់លោកស្រី ដូច្នេះការដាក់ផលប្រយោជន៍របស់លោកស្រីលើសផលប្រយោជន៍ជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbGbVE54t6oY9Bvg0j5oPD-8gzKO8aNTALZnGUUJmRwPdZXVVDiK0gVS1JuplMTuMcSvdC1ecQUDQoaaL_xQdhvMw6AWuh_5Lro-Tziq0ylY9GLLg_seMAj4I7CrY4QDhy7PKtx_c7KH-M0MGPNiSDT9r_n_PmAWdUcNcHNeYBPhHtcfHlYgklgc9d_9zL/s2000/image_2025-08-29_16-08-14.png

នាយករដ្ឋមន្រ្តីស្ដីទីថៃ៖ ថៃត្រូវកំណត់ខ័ណ្ឌសីមាជាមួយកម្ពុជាឲ្យដាច់ស្រេចសិន ទើបអាចសាងសង់របងព្រំដែនបាន

0

បាងកក៖ ផ្ទុះការវែកញែក និងរិះគ.ន់សារជាថ្មី ក្រោយនាយករដ្ឋមន្រ្តីស្ដីទីថៃ លោក ភូមថាំ វេឆាយ៉ាឆៃ បានលើកឡើងទាក់ទងនឹងផែនការសាងសង់របងព្រំដែននៅខេត្តស្រះកែវជាក់កម្ពុជា ដោយធ្វើការបញ្ជាក់យ៉ាងច្បាស់ថា៖ ការសង់របងសីមាអចិន្ត្រៃយ៍មួយ អាចធ្វើទៅបានលុះត្រាកម្ពុជា-ថៃ អាចកំណត់ព្រំដែនប្រទេសទាំងពីរឲ្យដាច់ស្រេចសិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី28 ខែសីហា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMndHu8MzHn2W3eyxa48OkusrFtx_akSDeusshkKcsAao94phIl13sAex3jBjj51GMxiZOz91mdL0JSxZqHixFHZw3Psim6JqZ8oWWsZTThi3owFQ3kHMOn3XH_sivgzBtBndiJgKIrM9RCv1fOSPYSv2NlrZGwJAdD6RJSKUK58eYtn3Vlwavrm9i0oce/s1280/photo_2025-08-29_15-05-19.jpg
ខណៈនេះប្រទេសថៃកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការកសាងរបងព្រំដែនជាប់កម្ពុជាត្រង់ចំណុចខេត្តស្រះកែវ ដែលផែនការផ្ដួចផ្ដើមដោយលោក Songwit Noonpakdee មេបញ្ជាការកងកម្លាំងការពារជាតិ បន្ទាប់ពីថៃបង្កភាពតានតឹងនៅព្រំដែនម្ដងទៀត ជាពិសេសការដាក់បន្លាលួស ព័ទ្ធយកដីខ្មែរមិនចេះចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrm1Lyk6NL71MjerxhyDpvVd0dGt3d29a7VHkkVeBU385yRfOvc9hYR5w7MM_dYDdO99azbl0DYIEcOL2bJYDiGa2yN8XM7qDbRdusC6mYERM-yvaNiYGNl4Ieh2MXEfkO1VjoYuVXnzjH-Qc_4XzB_nloDakTTGb6a5wfxEXNoqOn2lAmblQzkEIoOy-j/s1280/photo_2025-08-29_15-05-20.jpg

ទាក់ទឹននឹងគម្រោងការនេះដែរ លោក ភូមថាំ វេឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្ដីទីថៃ បានផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មានថា ការសាងសង់របងមិនទាន់អាចចាប់ផ្ដើមបានភ្លាមៗឡើយ។ ការសង់របងសីមាអចិន្ត្រៃយ៍មួយ អាចធ្វើទៅបានលុះត្រាកម្ពុជា-ថៃ អាចកំណត់ព្រំដែនប្រទេសទាំងពីរឲ្យដាច់ស្រេចសិន។ ដូច្នេះជំហានដំបូង គេនឹងធ្វើរបងបណ្តោះអាសន្នកាត់ផ្លូវតាមព្រំដែន ព្រមទាំងដាក់បន្លាលួសចំនួន៣ជាន់ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់មួយចំនួនជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXEJSpuTm5LCsE0sjE3HYNSESFsiWTtdhyUu2PJhvcNmDxFtQuc-aUqqwUZLsQyO8vusSs6Gyuwms2ceKmnX18wiV5Nvogn8vs5QHjiudmLax2cLv7_NzIMgE09fdY-PA6LDPpeoHHu6cEHh8OB1U2fwCiaI_rONkTqgEqMfcx3FwUUBtryGwVTXJdIYH0/s1280/photo_2025-08-29_15-05-21.jpg

បន្ថែមពីលើនេះ ប្រមុខរដ្ឋាភិបាលថៃបានបញ្ជាក់ថា៖ ការធ្វើរបងព្រំដែនកម្ពុជា-ថៃ នឹងផ្ដល់ផលប្រយោជន៍សម្រាប់ការចល័តកម្លាំងកងទ័ព និងល្បាត ទប់ស្កាត់បទល្មើសឆ្លងដែន ដែលនឹងធ្វើឱ្យការឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិកាន់តែមានភាពពិបាក និងកាត់បន្ថយការឆបោកផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZUm_TdZD1EI7ScsN1vPN6hAJf6IqfwjvW2N6EokpznkPCWErdpR0tW-s-LVGg8RrTOSv-Qbqev8Ew5f1jqTs21Uc4LmCl_Kg5fDbu8Wh4cn7CvJx22tIvfTEKPzTn_SotdAKLHMVDPgju34vsII4CyexskjU_NtAvLCB5QdyCcVZPYNe5wcVmwydAYVy1/s1280/photo_2025-08-29_15-05-22.jpg

ដោយឡែក គណៈកម្មការ JBC របស់កម្ពុជា បានចាត់ទុកទង្វើនេះថាជាសកម្មភាពទន្ទ្រានកាន់កាប់យកដីជាឯកតោភាគីដោយយោធាថៃ វាជាសកម្មភាពដែលរំលោភទៅលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះសកម្មភាពនេះ ក៏រំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរផងដែរ រាប់ទាំងការបំផ្លាញដល់លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់JBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyu5cu8IOztDr_ZrzBIl4LxCad98g3EjEahL-X6rq5uOVouxfvJ2jzVroOYnNqgIuE7vTokEjh_lFuGzzNMs6BrmsYa0D97aqLxwdkqymYzlEmKIlmvPrAvqfEFmv97oPqxLnOELepmFl1J9Q85jHApioZHMKTUtWShSCLXH1kXM8X1steAOD-j9gig5ef/s1280/photo_2025-08-29_15-05-25.jpg

យ៉ាងណាក៏ដោយ ប្រទេសថៃបានប្រព្រឹត្តទង្វើដាក់បន្លាព័ទ្ធផ្ទះពលរដ្ឋខ្មែរដោយមិនចេះអៀនខ្មាសរួចទៅហើយ ហើយកន្លងមកគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ក៏ធ្លាប់ចេញសេចក្ដីថ្លែងការណ៍តវ៉ាប្រឆាំងចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃផងដែរ៕

Esther Yu ប្តឹ.ងគណនីបង្ខូចកេរ្តិ៍ឈ្មោះ ខណៈមួយសប្តាហ៍បាត់បង់អ្នកតាមដាន៧២ម៉ឺននាក់

0

តារាសម្តែង Esther Yu បានអនុញ្ញាតឲ្យក្រុមហ៊ុនច្បាប់មួយផ្តួចផ្តើមការប្តឹងផ្តល់ដើម្បីការពារកិត្តិយសរបស់នាង ប្រឆាំងនឹងការបង្ខូចកេរ្តិ៍ឈ្មោះ និងពាក្យបង្កាច់បង្ខូចជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។ យោងតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយចិន មេធាវីរបស់តារាស្រីរូបនេះ បាននិយាយថាថ្មីៗនេះ គណនីអនឡាញមួយចំនួនបានផ្សព្វផ្សាយជាបន្តបន្ទាប់ ដែលជេរប្រមាថ បរិហារកេរ្តិ៍ និងព្យាបាទ ប៉ះពាល់អវិជ្ជមានដល់មុខមាត់ និងការងាររបស់ Esther Yu ។ សកម្មភាពទាំងនេះត្រូវបានគេនិយាយថាបានលើសកម្រិតនៃសេរីភាពនៃការបញ្ចេញមតិ និងបង្ហាញសញ្ញានៃការបំពានច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxiTXDxO4Yfd1cEskVYOqML5ZINtnwvu5IKt15dIhAjP0BjQJVPdo3FFXxaxGjidCrvtBSSL4lHIXFDqRz6P0K621WabHJePY0hNiA0B46V0PXMIU9ji2rWS8l9N_q6NQqe8SePvDYzVJpDzQ0brb4Y_vMYJewxTwAlT2OYzF8TI8InPwhkC_lOiLESrY2/s2048/image_2025-08-29_11-00-26.png
ភ្លាមៗបន្ទាប់ពីទទួលបានគណៈកម្មការក្រុមហ៊ុនច្បាប់បានប្ដឹងគណនីពាក់ព័ន្ធទៅតុលាការ។ ពេលនេះបណ្តឹងត្រូវបានបញ្ចប់ហើយបានឈានចូលដល់ដំណាក់កាលនៃការស្នើសុំឱ្យបញ្ចេញព័ត៌មានអត្តសញ្ញាណរបស់បុគ្គលដែលរំលោភបំពាន។ បន្ទាប់ពីតុលាការស្នើសុំវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្តល់ទិន្នន័យអត្តសញ្ញាណ ករណីដែលមានការរំលោភបំពានធ្ងន់ធ្ងរនឹងបន្តប្តឹង ហើយក្នុងពេលជាមួយគ្នានេះត្រូវប្រឈមនឹងសំណើសុំការសូមទោសជាសាធារណៈ និងសំណងសម្រាប់ការខូចខាតទៅតាមបទប្បញ្ញត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaTbhCipBqJYC6qD8w4W7QvPDRMGXZlG5iZt2IcPlH1PmpcZtb5zymWYpgWnqD1S91nOOL9lJO5bODVehR140xCJ1vuUbJ_7VWWVyZv6CNmlQcyz1ESBax1GdXT8IYH_JXU2fkKTlpLV8f-3F2-splsUfznGBZCncMdUOhbNmgcKkbWLErca6Tqv-oktIq/s1619/image_2025-08-29_11-00-27.png

គួរកត់សម្គាល់ថា បន្ថែមពីលើឧប្បត្តិហេតុនេះ មេធាវីរបស់ Esther Yu បាននិយាយថា នៅមានបណ្តឹងមួយចំនួនទៀត ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍របស់តារាស្រីរូបនេះ ដែលកំពុងត្រូវបានតុលាការចាត់ការ។ លោកមេធាវីបញ្ជាក់ថា ពួកគេនឹងបន្តតាមដាន ប្រមូលព័ស្តុតាង និងបន្តទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបុគ្គលដែលមិនបញ្ឈប់ការបំពាននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikwnw_XizN0wUbuBbAfiHop8vR6KDT5VFHF6rD4egc8stSGzTsi6y81cwAz4sIhVVlYsPMjawW5mv9Nq9k5OuC9_6gu3dFbM_3mG9B9XxmrmThOvOWermOkrM9FPjWt7S-dyXGeXTmahFbiIGr3_wm5-Rfw11umt91ovgkpYeYozdz8zRG2wLHTYFyfWQI/s1619/image_2025-08-29_11-00-29.png
គួរឱ្យដឹងថាតារាសម្តែង Esther Yu ដែលចេញពីត្រកូលគ្រួសារអ្នកមានកំពុងស្ថិតក្នុងភាពចម្រូងចម្រាសដោយសាររឿងអាស្រូវអាជីវកម្មក្នុងគ្រួសារ និងបុគ្គលិកលក្ខណៈដោយមានតារាមួយចំនួនចោទប្រកាន់នាងថាបាន Bully ជាមនុស្សក្រអឺតក្រទម និងការបំផ្លិចបំផ្លាញអាជីពតារាផ្សេងទៀត។ ដោយសារតែសំឡេងរំខាននេះ Esther Yu បានបាត់បង់អ្នកតាមដានជាង ៧២០ ០០០ នាក់លើគណនីបណ្ដាញសង្គម Douyin ក្នុងរយៈពេលតែ ១ សប្ដាហ៍។ យ៉ាងណាមិញ Esther Yu ទទួលបានអ្នកតាមដាន ១២៩ ០០០ វិញនៅលើគណនី Weibo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnzNjsvrG1Q3iVCHQsQX7CIKlaYJqnLrXgIbwkCeX5wzBEvPvTwv2UHCVe79f8t4rrOoNLs2efDiYFUjIXaDp6xlXVBje-nT2BF0GGDulM80XdMlzcoEH7Q6HxKp8ibd2imPhNXH4hsWkTKAsMNZyZVgpNXQ1HZdTLgNoS-PNh-3SrSpPq1D6yOWgLTwQO/s788/image_2025-08-29_11-00-30.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Esther Yu មានជាប់ពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនចំនួន ៣ ប៉ុន្តែបច្ចុប្បន្នមានតែក្រុមហ៊ុន «Yu Shuxin Film Culture Company» ប៉ុណ្ណោះដែលនៅតែដំណើរការ ដោយក្នុងនោះនាងកាន់កាប់ភាគហ៊ុន ១០០% ។ ឪពុករបស់នាងឈ្មោះ Yu Pijie ក៏ជាម្ចាស់អាជីវកម្មឯកជនមួយចំនួនដែរ ប៉ុន្តែ Esther Yu និងឪពុករបស់នាងមិនមានទំនាក់ទំនងអាជីវកម្មផ្ទាល់នោះទេ៕

ទើបស្បើយពីព្យុះ Kajiki ពេលនេះថៃត្រៀមខ្លួនទទួលព្យុះថ្មីមួយទៀត ដែលអាចធ្វើឲ្យជន់លិចទូទាំងប្រទេស

0

ប្រទេសថៃ៖ នាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃសុក្រនេះបានចេញសេចក្ដីព្រ.មានបន្ទាន់មួយ ប្រាប់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈនៅពេលឆាប់ៗខាងមុខនេះ ព្យុះស៊ីក្លូនត្រូពិចអាចនឹងធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងជាមួយនឹងហានិភ័យនៃទឹកជំនន់លិចទូទាំងប្រទេសមានភាគរយច្រើនអាចកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXHYiwB5OCQBSO2dzCMTZBUcrnJZzhOTV3SUzvvZoSSAB2QLnr6Fh6jd0H_8yOyV33mjTcxkOhqcuiLjkMK1J5ff9Xjd2uo7-wNa_UcSpK5Vls1IvR9Q-3estfHRjK8bDPtRFMOnZAwwdSdQdrukVw6d7QfFeAmxJ_vzP49xNJ6LTCYQ4E4AVLNK9dLFFU/s1000/photo_2025-08-29_13-32-39.jpg
យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី29 ខែសីហា បានឲ្យដឹងថា ប្រទេសថៃប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង គួបផ្សុំនឹងហានិភ័យទឹកជំនន់ភ្លាមៗ ខណៈដែលសម្ពាធទាបអាចប្រែទៅជាព្យុះស៊ីក្លូនត្រូពិច។ នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ទុកថា ទិសដៅនៃខ្យល់មូសុងបានលាតសន្ធឹងពាសពេញភាគខាងជើង រួមទាំងមានឥទ្ធិពលលើប្រទេសឡាវ និងវៀតណាមផ្នែកខាងលើផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCZ1aQCaTGwtlll1JXKTuQRJBRpJQA4G6IrT8YhtJe3TNpHhtEWw2ZePTpmU4mCo1azuMl8atoyHEZcbJj8KGGn1JxPjzYGBqANNiV2aveizT6_wAvBR1dD0Habe8a8TnuZ1fMDbj9Hu81bapqa-m8lL5hYxrh559ivD29F-zj48LM9_YeCi5cmyGTXQQW/s1280/photo_2025-08-29_13-32-35.jpg
ជាមួយគ្នានេះ ខ្យល់មូសុងទិសនិរតីដែលមានកម្រិតមធ្យម ក៏នឹងធ្វើឲ្យប៉ះពាល់ដល់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ដែលនាំមកនូវលទ្ធភាពនៃភ្លៀងធ្លាក់ខ្លាំងនៅតំបន់ផ្សេងៗ។ ដូច្នេះអាជ្ញាធរថៃបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះហានិភ័យនៃទឹកភ្លៀង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ពិសេសនៅតាមតំបន់ជិតមាត់ទឹក ជើងភ្នំ និងតំបន់ទំនាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOHxO4HkRH4IroUwpLm4YRsoI1hNYe3KTqjQs6tV4pKtixsNMGZyviuaBIkII7ABee4sFnFSbiZgQ9CSZxC3CggJkq4WYvN9dTzDAxXxbvF3ZkwjNFRMlK3KavhSH1fPSqKT16vPEUrkPh0wOrNtByAilxkGtgEbRGwSZ9GC1dIYigSVBzxodj4Zn375zf/s1280/photo_2025-08-29_13-32-37.jpg
គួររំលឹកថា រយៈពេលជិត២សប្ដាហ៍មកនេះ ប្រទេសបានជួបប្រទះនឹងគ្រោះធម្មជាតិឥតស្រាកស្រាន្ត ជាពិសេសគឺគ្រោះទឹកជំនន់ ខ្សល់ព្យុះ និងបាក់ដីជាដើម។ កាលពីថ្ងៃព្រហស្បត្តិម្សិលមិញនេះ អាជ្ញាធរថៃបានរាយការណ៍ថា មនុស្សយ៉ាងតិច ៥នាក់បានស្លា.ប់ ជាង១០នាក់បានរងរបួស និង ៧នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដីដែលបង្កឡើង ដោយព្យុះ Kajiki ដែលបានវាយប្រហារតំបន់ភាគខាងជើងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglzDajL-HpNX-R36r9dimDuGBUIO0-Cr8Ae9yuG3L45hlV8pbpfVpGBOgUZRBafue6nwKPVbatTLjfLHLB5xKESvxCJBc-uZUXM0zfDMJSdRSJsT8xTaPLzRpiOkWY7stCyrG5hDwKufO8XWfN_-J3InojWqLYvq-efbAv47WZY-Lvn_jt4nmnzcCAOsik/s1280/photo_2025-08-29_13-32-38.jpg

ក្រសួងមហាផ្ទៃថៃបានបញ្ជាក់ថា បើទោះជាពេលនេះឥទ្ធិពល Kajiki ហាក់ថមថយហើយក៏ដោយ ប៉ុន្តែខេត្តចំនួន៨របស់ថៃ នៅតែបន្តរងការជន់លិចនៅឡើយ ដែលកំពុងប៉ះពាល់ដល់ប្រជាជនជិត ៦,០០០នាក់ មកពី ១,៦០០គ្រួសារ។ ទន្ទឹមនឹងនេះ ក្ដីព្រួយបារម្ភក៏នៅមិនទាន់បាត់ទៅណាផងដែរ ខណៈផុតពីព្យុះមួយនេះ ព្យុះសុីក្លូនដ៏កំណាចមួយទៀតនឹងចូលមកវា.យលុកបន្ទាប់៕

បែ.កការណ៍ស្រេច! អ្នកកាសែតជើងចាស់ថៃម្នាក់ថា ការជាន់មីនរបស់ទាហានថៃគឺជាការរៀបចំតែប៉ុណ្ណោះ

0

ប្រទេសថៃ៖ លោក Pravit Rojanaphruk អតីតអ្នកកាសែតឆ្នើមរបស់ Khaosod បានលាតត្រដាងពីការពិតនៅពីក្រោយគ្រោះថ្នាក់នៃការជាន់គ្រាប់មីនផ្ទុះដា.ច់ជើងរបស់ទាហានថៃកន្លងមកថាគ្រាន់តែជាការសម្ដែងបោ.កប្រាស់អន្តរជាតិ និងពលរដ្ឋថៃ ដើម្បីទទួលបានផលចំណេញផ្នែកនយោបាយ និងជាយុទ្ធសាស្រ្តយកឈ្នះសង្រ្គា.មប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibr_8-f7tBXIWiaLeoqa4Ft3iL94_iMcXuWASTbUGGzcgn-k9mSnsdn9aFkaAW26DFRBlP6b4uRY6UF7OKj1hcccVOL0ycBPpQmeqmgkdJdZ01LpNtE1K5xNBXz_Lhjo-w-xk4j1glqSIvCIxgBh_4no6LG60F4dNCWhP729Q2g9buUFJr1N7HAcAYWbLc/s1199/photo_2025-08-29_11-25-04.jpg
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក ប្រាវីត បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖ អាចនិយាយបានថា 90% នៃទាហានដែលបានរបួស ឬបាត់បង់ជីវិត សុទ្ធតែមកពីគ្រួសារក្រីក្រ។ ខណៈដែលជនជាតិថៃជាច្រើនតែងហៅពួកគេថាជាវិរៈបុរស ហើយនោះគឺជាអ្វីដែលពួកគេត្រូវការ ឬចង់ឲ្យគេចងចាំតាមរបៀបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYsRCEP3hv1ZSg4WllQ_5FhAgvKCurLTtIpIe_dZn1Vf-FWmX4tAuQPGuZXkMQOIqDuvCcwfWAuKQuhFsvlSi2SDeqIXQyFXtuIAu2Mh8dLBXDOajkXs6exPDo-33_wiO4XX1Scg2MjkaAEE5IFFOuKUSKZH2PbLrhyFJKMyrCaiaHTtkwRaKLidq7CSuj/s1280/photo_2025-08-29_11-25-07.jpg

លោកបន្តថា៖ ការពិតបានបង្ហាញថា ក្រុមទាហានដែលមានវណ្ណៈទាប និងមានជីវភាពក្រលំបាក តែងតែត្រូវបានគេប្រើប្រាស់ជាកូនអុកនៅក្នុងផ្លូវសង្រ្គាមរវាងអ្នកមានអំណាចនៅក្នុងប្រទេសថៃ និងកម្ពុជា។ បន្ថែមពីលើទស្សនៈរបស់ខ្លួន លោក ប្រាវីត ក៏បានភ្ជាប់មកជាមួយនឹងរូបថតមួយចំនួន បង្ហាញពីផ្ទះ និងស្ថានភាពគ្រួសាររបស់ទាហានថៃដែលទើបរងរបួសដាច់ជើងដោយសារគ្រាប់មីនកាលពីថ្មីៗនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgioFmQ7Q64Wvseai9xTOAB492vbD01DoVMgF9KKGpqsGn1hyphenhyphenmDw3xGlJR9H2LAJ_cWOkNT4bDp4pGlXRaz8blTPupklBtfq-eIXBFQiYli5PttpSXGaOeU25eG1cFr-8oQPbA-qliR3oYJIAZ4hX4C2N1NL1z9vHkDmYcfzCdyePKvgG1avXwNQspysGEY/s1280/photo_2025-08-29_11-25-06.jpg
គួរជម្រាបថា កាលពីរសៀលថ្ងៃទី២៧ ខែសីហា កន្លងទៅ ហេតុការណ៍ជាន់មីនថ្មីមួយទៀតបានកើតឡើងទៅលើទាហានថៃម្នាក់ដែលមានឈ្មោះថា Private Adisorn ក្រោយដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនក្បែរប្រាសាទតាក្របី។ ឧប្បត្តិហេតុនោះបានបណ្ដាលឲ្យគេដាច់ជើងខាងស្ដាំ និងរងរបួសជាទម្ងន់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1LPcPl0HXdmxPJR5bi-pLMPfN-UI6xZNJ9Rsa9s4BFG5vSlVKWtltiOqD2gBgIJwDxD2gv8_oa36K-e3sidbS4rNuZMdMDPtuFMFMRm9EpN4PEXeecoLyb6QieeXvSQq8GGi848fSkS7_1DlZH5NFoH_QM1rpQII4DP4hVXK7l4qypv2eAceW0NMnCunk/s1280/photo_2025-08-29_11-25-08.jpg

    បើតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា គ្រួសាររបស់ Adisorn ពិតជាក្រលំបាកខ្លាំងណាស់។ លើសពីនេះ គេក៏ទើបតែរៀបការបានថ្មីថ្មោង មានកូនស្រីតូចម្នាក់ និងមានជីដូនចំណាស់ម្នាក់នៅក្នុងបន្ទុកទៀតផង។ ទាំងនេះហើយ គឺជាអ្វីដែលលោក ប្រាវីត ចង់បញ្ចាក់ថា គ្រប់យ៉ាងវាជាការរៀបចំរបស់រដ្ឋាភិបាលថៃដើម្បីកេងចំណេញផ្នែកនយោបាយ ប៉ុន្តែអ្នកដែលត្រូវឈឺចាប់គឺជាមនុស្សថ្នាក់ក្រោមដែលគ្មានសិទ្ធិអំណាច។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuXQCzltKRUjrRnInlr-961XbfW46tu9SMxECleAHwdlgaHnwVFKPZza1R8nPY0a3zmr_wilWacuD7gT-jNJB-KzKkskZAJJQBmxFozJbT1mUCBAiV0YrROYL8ZlPAr5dALzXH8chyphenhyphen7Q7Jh3oOn92-vjWeXO_n19UqtpF2iqpT5Wx4TPB_sJXC95QFW9ht/s984/photo_2025-08-29_11-25-09.jpg
    ទាក់ទងនឹងការចោ.ទប្រកាន់កម្ពុជាលើការដាក់បង្កប់មីនថ្មីនៅក្នុងទឹកដីថៃនេះដែរ ក្រសួងការពារជាតិកម្ពុជា រួមជាមួយអង្គភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឡើងវិញថា កម្ពុជានឹងមិនប្រព្រឹត្តល្មើសនូវអនុសញ្ញាអូតាវ៉ា ព្រមទាំងប្ដេជ្ញាមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ មួយវិញទៀត ចាប់តាំងពីក្លាយជារដ្ឋភាគីនៃសន្ធិសញ្ញានេះមក កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មនុស្សធម៌ ចូលរួមក្នុងសកម្មភាពប្រឆាំងមីនទាំងក្នុង និងក្រៅប្រទេស មានការទទួលស្គាល់ពីអន្តរជាតិ។ ដូច្នេះអ្វីដែលភាគីថៃបានចោ.ទប្រកាន់នោះ គឺមិនមានមូលដ្ឋានច្បាស់លាស់ និងមិនអាចជឿជាក់បានឡើយ៕

បានស្តាប់ឮហើយ ដឹងដល់ចរឹតពិត! មេបញ្ជាការយោធភូមិភាគ២ បញ្ជាឱ្យកងទ័ពខ្លួនបា.ញ់កងទ័ពខ្មែរភ្លាមៗបើឃើញបង្កប់មីនក្នុងទឹកដីថៃ

0

ប្រទេសថៃ ៖ ថៃតែងតែយកបញ្ហាកងទ័ពខ្លួនជាន់មីនរងរបួស និងដាច់ជើងនៅព្រំដែនមកចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានម្តងហើយម្តងទៀត បើទោះជាកម្ពុជាពុំបានបង្កប់មីនក្តី ។ កន្លងមក កងទ័ពថៃបានបង្កសង្គ្រាមឈ្លានពាន និងបា.ញ់មុនមកលើកម្ពុជា ដោយយកលេសកងទ័ពខ្លួនដាច់មីនពេលដើរល្បាត រហូតមកដល់ពេលនេះ ថៃនៅតែលើកយកបញ្ហាមីនមកចោទប្រកាន់កម្ពុជាដដែលៗ និងលាបពណ៌ប្រាប់ទៅពិភពលោក ដើម្បីឱ្យពិភពលោកជឿតាមការញុះញង់ និងបោកប្រាស់របស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy65KAPoluRPXGUT_-OANGP9A8RY5ixHqpF9loVKnqB0SIG706qb2_VxtTrBUot2j7ScVZUR1mt-MbmnNKoxmI8ySpiitAmuKu3LrkQbkVsCAMgJnlgfNi4oaMkjTkmvEm04feCRfj7teRivyljeYtiKh2IGhAuLzjDlPkDrxh-e0tCAkKnzeeB03czeM3/s960/529962734_813204907700879_2994298163560366629_n.jpg

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Top News រាយការណ៍ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលជាបុគ្គលពូកែបង្កជម្លោះជាមួយកម្ពុជា បានបញ្ជាឱ្យកងទ័ពខ្លួនបា.ញ់កងទ័ពខ្មែរភ្លាមៗបើឃើញបង្កប់មីនក្នុងទឹកដីថៃ ហើយលោកសង្ស័យកងទ័ពខ្មែរនឹងបង្កប់មីនថែមទៀត ។ ការបញ្ជាឱ្យបាញ់ គឺក្រោយពីកងទ័ពថៃដើរល្បាតខុសផ្លូវនៅព្រំដែនបណ្តាលឱ្យរងរបួស និងដាច់ជើងម្នាក់នៅបរិវេណប្រាសាទតាក្របីនាពេលថ្មីៗនេះ ដែលថៃបានចោទប្រកាន់កងទ័ពខ្មែរបង្កប់មីនដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPi2r4x2Ca9LMn4qIhpN9h5gFNPLljfciy1L4akwqGpC9x2ll-yimzxwDQ5BSPpV6Q6_Pgza6ne_58tya6M_AYsRu5sKakWJnUI3_2RlIU7TAR8ao1M2hYr30SLUNRazQknt_kDvLmD9d-6T_6ifD5QouMvM9M9rO4tDt8d8OU0rrFd8rm4O56XUP0P99G/s1477/530401663_813834067637963_8876288864144871245_n.jpg

នារសៀលថ្ងៃទី២៨ ខែសីហា នៅជំរំស៊ុណារី កងទ័ពភូមិភាគ២ ស្រុកមឿង ខេត្តនគរាជសីម៉ា លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានទទួលសម្ភារៈ និងស្បៀងអាហារពីស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងពលរដ្ឋថៃ ដើម្បីយកមកចែកឱ្យកងទ័ពឈរជើងនៅព្រំដែនកម្ពុជា-ថៃ ។ បន្ទាប់ពីទទួលសម្ភារៈ និងស្បៀងអាហាររួច លោក ប៊ុនស៊ីន ក៏បានអរគុណក្រុមអ្នកយកសម្ភារៈមកប្រគល់ឱ្យ និងនិយាយពីស្ថានការណ៍ព្រំដែនបច្ចុប្បន្នថា កងទ័ពភូមិភាគ២នៅតែពង្រឹងកម្លាំងដោយប្រុងប្រយ័ត្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9mipnrnoP9bKMFDCe_9BOsMxB0DwxndpHcMvPYnRbq1mQdH3Ed0E1u_tDkGmgVG9VI2gV80BEEo8u2rdpaM_L4N-vJRrIJRWcouLh3fyyLA9dc6WkGMSJKOW0vg1IWQFxwnUsUTTBZxxGBo8UH3EAvvaiZnHciDoDQTeavISqxWPhCH3E1y6pKOufLFW1/s1280/photo_2025-08-20_10-13-23.jpg

ចំណែកហេតុការណ៍កងទ័ពថៃជាន់មីនដាច់ជើង គឺលោកពុំចង់ឱ្យកើតឡើងទេ ប៉ុន្តែកងទ័ពថៃបានបំពេញតួនាទីល្អហើយ ។ លោក ប៊ុនស៊ីន បានចោទប្រកាន់ថា នេះជាមីនថ្មីដែលកងទ័ពកម្ពុជាបង្កប់ក្នុងទឹកដីថៃ ហើយលោកចោទទៀតថា កងទ័ពខ្មែរអាចនឹងបង្កប់មីនថែមទៀត ថៃមិនត្រូវធ្វេសប្រហែសឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXR-Qlt5Yt1t6uYby8omUivmZnuXPTsA9BYLqz5tl_8ykuHBV3E0SQzZO6T4pjeLy5KN30DkTzuM2l3cVMDeAPpwWw5BEGwHPYI9q3S06j_x-bCyLj7BBVKtbToVDTMxHIS59otDWx2qKNrTnD4ZK1UFBOd7s4TKsYohz6-4ahT8-fBOLiaJiNXrJsSG2E/s696/photo_2025-08-29_10-33-42.jpg

លោកបានបញ្ជាឱ្យកងទ័ពថៃបាញ់កងទ័ពខ្មែរភ្លាមៗ បើឃើញបង្កប់មីនក្នុងទឹកដីថៃ ពីព្រោះថៃចាត់ទុកជាការល្មើសអធិបតេយ្យ ។ ក្រោយកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) គឺថៃនឹងដោះស្រាយបញ្ហាមីនក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិនាដើមខែកញ្ញានេះ ខណៈកងទ័ពថៃបានរៀបចំផែនការរួចហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDCgex7Q-eIP_Rw7rFpJ8ZdPbq5N5EOomB0YP-enRkFtNsawNdvtpXN_7FDZ0FdURv1lfurJn1VJzaFIzKLGSPzU5u76Q7YAYZiXeUJeksESBxdNGS4GGonWStL3RQE3Oo4mfj48TOxgtzTWGtszsrq0pOlufRisQ_hQdwPoryxaChKXG3JRWm2svHFGa4/s1280/photo_2025-08-29_10-33-45.jpg
ចាប់ពីពេលនេះ លោកនឹងកែសម្រួលផែនការល្បាតរបស់កងទ័ព គឺកងទ័ពនឹងល្បាតដោយប្រើប្រាស់កាមេរ៉ា និងដ្រូន ។ បើចាំបាច់ ត្រូវតែពង្រាយមន្ត្រីជំនាញល្បាត ឬប្រើប្រាស់ឧបករណ៍ជំនួយ ។ ទោះជាលោកត្រូវចូលនិវត្តន៍នៅចុងខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែលោកនៅតែជួយផ្តល់យោបល់ទៅកាន់មេបញ្ជាការយោធភូមិភាគ២ថ្មី រីឯការបើកព្រំដែនកម្ពុជា-ថៃ គឺអាស្រ័យលើរដ្ឋាភិបាល ខណៈកងទ័ពពុំឯកភាពឱ្យបើកព្រំដែនទេ ពីព្រោះស្ថានការណ៍ពុំទាន់ធូរស្រាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJTe9shrji10el7OWj3E5kDiQoxp80iqcizdf2vpIlKWA2JJXRjcLk3JlB1jyh1kcJdL-1GjrTzWXMM50VbQZuPsHOl6NkZCVo-JW-NAq7fXPWIgAusazlgiLQuGsMSaWodbPB8KR4U3d0MPMq6ushHGUaaJKw6-udwpHtaF1zXfhwf9Ofc8ssVT6X-sQA/s2000/image_2025-08-29_14-42-58.png

ក្រោយពីថៃនៅតែបន្តចោទប្រកាន់ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាមិនបានប្រើប្រាស់ និងដាក់គ្រាប់មីនថ្មីឡើយ កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាណការប្រើប្រាស់មីនប្រឆាំងមនុស្ស ។ កម្ពុជាធ្លាប់ជម្រាបថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា តាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhISFgENsGiKPKrqHBdFRnY6Ca7DrTwjjmq2jzjy02vayYqb5vJ5JBoUZGz2gk2IZts9mtaLVPSEJ9oi2f9u7-MlHZzu7CMJAh8qTvvjFpfSr1WUaS5urHooQ8hAIsZDjVXtRNMIlae1Au-lqY7H0Q6RltsSae_upvR_-VE3YlzSM-BUw8CESHfuhiCMrGZ/s1000/image_2025-08-29_14-42-59.png

    កម្ពុជាសូមអំពាវនាវឱ្យថៃគោរពលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕

ពលរដ្ឋថៃនៅព្រំដែនចង់បាននាយករដ្ឋមន្ត្រីថ្មីដើម្បីស្តារសេដ្ឋកិច្ច និងបញ្ចប់ជម្លោះព្រំដែនឆាប់ៗ

0

ប្រទេសថៃ ៖ ពលរដ្ឋ និងអាជីវករថៃលក់ដូរនៅផ្សារឆងចម ខេត្តសុរិន្ទ និងខេត្តបុរីរាំ ពុំត្រូវការលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញទេ ដោយសារបារម្ភពីជម្លោះព្រំដែនកម្ពុជា-ថៃអូសបន្លាយកាន់តែយូរ ។ បច្ចុប្បន្ន ពលរដ្ឋថៃនៅព្រំដែនពុំអាចលក់ដូរអ្វីបានឡើយ គ្មានចំណូលផ្គត់ផ្គង់ជីវភាព និងសងបំណង ហើយពួកគេចង់បាននាយករដ្ឋមន្ត្រីថ្មីប្រញប់ដោះស្រាយជម្លោះព្រំដែន និងស្តារសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9BCYlLofGm_i5t7pZ6ICh2SDwCPB9EA2FYUzAaYZTtr-zirmkznweEMJo3tKXXWIyorsXS_09SF4Zq1PcRnUL9u02DEBwowD4nqPviVYx0CJkA7UlDkS2tb7EluuJ8_gstwyyEDjvEbux5Ch-rL6seF5G1bQ5FfoBgnuwmApZ6JV8Zf9KOcXjsK3bXvPC/s800/photo_2025-08-29_11-57-05%20(2).jpg
សារព័ត៌មានថៃ Ch7HD News រាយការណ៍ថា នាវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ តុលាការធម្មនុញ្ញប្រទេសថៃនឹងណាត់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មកស្តាប់ការកាត់ក្តីករណីបែកធ្លាយកិច្ចសន្ទនារបស់លោកស្រី ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ ហេតុនេះ អ្នកសារព័ត៌មានបានធ្វើដំណើរមកផ្សារព្រំដែនឆងចម ឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ដើម្បីសួរមតិពលរដ្ឋពីតុលាការធម្មនុញ្ញកាត់ក្តីលោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjutmsBLD7ws0J30KN9eFn4NaCg9L67fXIbueXgwhB-3ZGOL8K0Yv07XaV0Qs050gVLeBGMnvByKUvs7IxFHqYP_kna6NWy9yS5yKytRVcyDvmZdRdxyOrXuJxQwxmCkjaHmsBbLNSRLgwWBYHiZT3X7rQHMLNTeaG7ZFe20vjnLPL1DDi_NVT5Hb4GK5YC/s800/photo_2025-08-29_11-57-05.jpg

លោក សុផាន់ អាជីវករលក់សាច់ជ្រូកនៅផ្សារឆងចម និយាយថា លោកពុំចង់ឱ្យលោកស្រី ផេថងថង ត្រឡប់មកកាន់នាយករដ្ឋមន្ត្រីទេ ដោយសារបារម្ភពីជម្លោះព្រំដែនអូសបន្លាយ ។ លោកចង់បាននាយករដ្ឋមន្ត្រីថ្មីមកដឹកនាំប្រទេស ស្តារសេដ្ឋកិច្ច ជាពិសេស ដោះស្រាយជម្លោះព្រំដែនយ៉ាងឆាប់រហ័សដើម្បីឱ្យពលរដ្ឋអាចប្រកបរបរបាន ពេលនេះ ពិបាកខ្លាំងំាស់ លក់ដូរអ្វីក៏ពុំដាច់ ពីព្រោះគ្មានអតិថិជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqF-iGtwfEzgx0myAKMGZjMzxlmUhaDOYYBuAg-AT8nrVz1yHcor3Vzb39q_xDm6EEv785pm9cOeyodrGW86JeYaFsZKmP4esljmk0-ujzgmIkR1Ql2f8YQYWyBZxNksbwXpqEjGMoxX2_mULYHDfmpbcXizfa3QW_eoelgUCnpjQbEKF76jxlul92YqwH/s1080/image_2025-08-29_14-28-03.png
ចំណែកអ្នកស្រី អារុណ លក់ផ្លែឈើនៅផ្សារឆងចម ចង់ឱ្យផ្លាស់ប្តូរនាយករដ្ឋមន្ត្រីដើម្បីប្រទេសជាតិរីកចម្រើន ចង់ឃើញនាយករដ្ឋមន្ត្រីថ្មីអភិវឌ្ឍន៍ប្រទេសពិតប្រាកដ ស្មោះត្រង់ ជាពិសេស ស្តារសេដ្ឋកិច្ច និងបញ្ចប់ជម្លោះព្រំដែន ។ អ្នកស្រីពុំចង់បានលោកស្រី ផេថងថាន ជានាយករដ្ឋមន្ត្រីទេ ពលរដ្ឋនៅព្រំដែនចង់បានសន្តិភាព និងដោះស្រាយបញ្ហាឆាប់ៗដើម្បីអាចរកស៊ីចិញ្ចឹមគ្រួសារ ។ អ្នកស្រីសំណូមពរឱ្យធនាគារ និងអ្នកផ្តល់កម្ចីឯកជនកំណត់វិធានការបន្ធូរបន្ថយការសងបំណងសម្រាប់ពលរដ្ឋព្រំដែន ពីព្រោះពលរដ្ឋបាត់បង់ចំណូលដោយសារជម្លោះអូសបន្លាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHYwLnD6gj2FmbpVJAOHuAfYGeEzeZhj7u2zjKk3v5hyiPULo_9-I38f8Dv78u9vM-rOIQcktDqQKPo3N5qrVi0v8ja-3jMFR6heZ7RM9o2vVyyhYRgLPDXWJQlcw_YBJvO7iagBK12zzvOR6-iLKWWe2CpeWUsTatBjPnbedQh7CQ_V_FdvMveuEC8uNQ/s1140/image_2025-08-29_14-28-04.png
ពលរដ្ឋផ្សេងទៀតក៏ចង់បាននាយករដ្ឋមន្ត្រីថ្មីដែរ ដែលជាបុគ្គលអព្យាក្រឹត មានសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ពីព្រោះជម្លោះព្រំដែនកាន់តែអូសបន្លាយ ពលរដ្ឋកាន់តែលំបាក ។ ពេលនេះ ហាងលក់ដូរផ្សេងៗនៅផ្សារឆងចមបិទទ្វារដោយសារគ្មានអតិថិជន និងភ្ញៀវទេសចរមកប្រទេសថៃ ខណៈហាងខ្លះលក់ដូរឡើងវិញដើម្បីទទួលបានចំណូលខ្លះទុកជម្លៀសចេញពីលំនៅឋានម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7WfaK048M4DHGmIwjLcD8I_GEMp5yq4qNB4oEmRtkk7jvewoUs47MHb4V6POZxwnHPby9EmcmFiG9y9XpGirXTQiOaJTvN_M00HN7PoiuaB5aR79hht6XvE9s9N3zwvvy8XwY7khlV7HGuuIRdkGIjrAO3HAqPR8kF_vpD9NXpiLRqRoA3xUmxTya5JN/s768/image_2025-08-29_14-28-19.png
ដូចគ្នានេះ ពលរដ្ឋនៅស្រុកបានក្រួត ខេត្តបុរីរាំ ដែលរងផលប៉ះពាល់ដោយសារកងទ័ពថៃបាញ់ប្រហារមុនមកលើកម្ពុជាកាលពីចុងខែកក្កដា ឆ្នាំ២០២៥ ក៏ពុំចង់ឱ្យលោកស្រី ផេថងថាន ត្រឡប់មកកាន់តំណែងឡើងវិញដែរ ពីព្រោះបារម្ភពីជម្លោះព្រំដែនជាមួយកម្ពុជាកាន់តែអូសបន្លាយ ។ ពួកគេតាមដានព័ត៌មានថា តើតុលាការធម្មនុញ្ញនឹងសម្រេចដូចម្តេចលើជោគវាសនាលោកស្រី ផេថងថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjnTxBJrY3exzfVpnj4to0_x0c7iqSOI4QmsAc5iVw9UPd0OMlySuteU2dDQb1mIjO0t-lUeGC75L3OLjAv1ML4yZOO97hXEuBh7ul3mF4t8NVjO3eDzZH2Y1Gg3IIxfYbn6_2_HyiZ2r8KS8sVNiE3W0qjuwa9QJoId1_W3GzT0CcTxnbWe74sxkSfkDY/s768/image_2025-08-29_14-31-14.png
ពលរដ្ឋថៃនៅព្រំដែនភាគច្រើនពុំត្រូវការលោកស្រី ផេថងថាន ទៀតទេ ដោយសារមានបញ្ហាជម្លោះរវាងកម្ពុជា-ថៃកើតឡើង រហូតឈានទៅកើតសង្គ្រាមធ្វើឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋាន ដោយសារលោកស្រី ផេថងថាន ដឹកនាំប្រទេសគ្មានប្រសិទ្ធភាព ជាពិសេស ការបែកធ្លាយកិច្ចសន្ទនាកាន់តែធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្ត ៕

ឃើញថៃធ្វើរឿងប្លែកៗតារាពហុជំនាញ ខាត់ សុឃីម ថាជាតិសាសន៍មួយនេះចំឡែកខុសពីគេ

0

ថ្មីៗនេះ Influencer ថៃឈ្មោះ កាន់ ចមផ្លាំង បានបញ្ជូនរថយន្តបូមលូចំនួន១៤គ្រឿងត្រៀមបា.ញ់ទឹកស្អុយដាក់ពលរដ្ឋខ្មែរទល់មុខច្រកអូរបីជាន់ជាសកម្មភាពស្តែងឱ្យអន្តរជាតិឃើញថាប្រទេសមួយនេះមានតែគំនិតស្មោគរោគអមនុស្សធម៌។ ងាកមកកាន់តារាចម្រៀង ខាត់ សុឃីម វិញលើកឡើងទាំងហួសចិត្តព្រោះបុគ្គលនេះហាក់មានមោតនភាពនឹងការដោតទង់ជាតិថៃលើឡានបូមលូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOL6UQ4hsaNMjiHe-TIY-PnBTG3kQt3-zwRdO37d0nThHJhF2M6uf2jBTc0ZYgViL7CHYQCWxrZi9z0Nb1cznkMAU8ephZr5D93uO42xfNKziaYI6-KQri-079R43x11lRu2oKCyI13rueyE4vi5yNt_5bVItbEaLkO10I2fSZr2ceagmu1dNdO-t3_UMe/s1413/image_2025-07-16_13-52-31.png
នៅថ្ងៃទី២៨ សីហា នេះតារាពហុជំនាញ ខាត់ សុឃីម បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេកប៊ុកថា «អាម៉េរិក រុស្សី ចិន ឥណ្ឌា…គេយកទង់ជាតិឡើងទៅដោតលើភព និងឋាននានានៅលើមេឃដើម្បីចង់បង្ហាញពីអំណាចបច្ចេកវិទ្យា និងខួរក្បាលវ័យឆ្លាតរបស់ពួកគេក្នុងការស្រាវជ្រាវរកឃើញ។ ចុះជាតិសាសន៍ចំឡែកមួយនេះ យកទង់ជាតិទៅដោតលើឡានដឹកលាមក សង្ស័យចង់អួតពីអំណាចលាមក ខួរក្បាលសុទ្ធលាមក របស់ពួកគេដែរទេដឹង.!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ewdCE84ivfQeKKy4g_F_61vO-ciEmzceMp5YTAKjltOvtuDqYmQTHhK26FcRMqg38e-N3yWmJgmJxVJZ6yacqRuP2dGvAjjsmU1knZcSY3iRGeq3gQP3mZEtHjDjXjnjQ0dozHb9EjoykRyyqJXprjOTuoD26ouTuqCCPry3nktx-z3NOBqz6fqJznqV/s1280/photo_2025-08-28_14-10-03.jpg

គួរឱ្យដឹងថា ក្នុងគោលបំណងគំរាមពលរដ្ឋកម្ពុជាដែលរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់បុគ្គលជ្រុលនិយម កាន់ ចមផ្លាំង អាជ្ញាធរថៃបានហាមឃាត់បុគ្គលរូបនេះដើម្បីកុំឱ្យមានជម្លោះកាន់តែវែងឆ្ងាយ ។ អ្នកជំនាញថៃថា ប្រសិនបើថៃបាញ់ទឹកលាមកលើពលរដ្ឋខ្មែរមែននោះ នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃលើពិភពលោក និងរងការរិះគន់ពីប្រទេសនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk_taR-7vg5Du6cQfSn048mDYs_yyRsf1PgozOcjBVtlarEDKici9f03S01QDGFgsm0o_PqX5s5q_zYrcWu7olkWMFwybxaN7pUh0dgziZVhn0stOgz2_LkztJ9YDmkcNShWVfq8setRFQZWDYhm06CucbFLSZK5UQMtIQsO9cIKpOQYYBVLXfKp72ocmF/s1280/photo_2025-08-28_14-10-05.jpg
នេះមិនមែនជាលើកទី១នោះទេដែលបុគ្គល Influencer ថៃឈ្មោះ កាន់ ចមផ្លាំង បានបង្ហាញសកម្មភាពជ្រុលនិយមបែបនេះស្របពេលប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នា។ កាលពីមុនបុគ្គលនេះបានប្រកាសឱ្យមានការរើសអើងជាតិសាសន៍ ញុះញង់បង្កអំពើហិង្សាលើពលរដ្ឋខ្មែរនៅប្រទេសថៃ៕