ទើបតែបញ្ចប់បេកសកម្មសប្បុរសធម៌ប្រកបដោយភាពជោគជ័យទទួលបានថវិកាជាច្រើនម៉ឺនដុល្លារស្រាប់តែបវរកញ្ញា កុយ អេនណា ត្រូវរងនូវការវែកញែកពីម្ចាស់ផលិតផលម្នាក់ដោយបង្ហោះចោទប្រកាន់ សួររកការងារព្រោះបានកក់លុយរួចហើយ។ ទោះយ៉ាងណា បន្ទាប់ពីស្ងៀមស្ងាត់មួយអន្លើ អេនណា ស្រាប់តែចេញលិខិតមេធាវីតែម្តងដោយបំភ្លឺទាក់ទងនឹងការចោទប្រកាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DTxSzUm7vZfeuP6S8OuSchTF_Lx_H7zdtCG1k10e7Aq0zwo5LMONc1b_U3SvSTlN1XSkCK3lg0lhwLaAsQawSN45ldhoG1wtwPheHAL0BLBL-pPb1mOUfGkzq3EVTOTdySp1Qi_nDAxKynAj2B0B7GnmVWMHFSQiLpVNZ2Q0Jue2YP0caWh1MmAtUkdI/s2048/image_2025-10-21_08-47-47.png
នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កុយ អេនណា បានបង្ហោះលិខិតជូនដំណឹងជាសាធារណៈពីមេធាវីទៅកាន់គណនី ហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) បានផុសនូវ status ជាច្រើនដែលជាព័ត៌មានមិនពិតនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាប្រិយភាពរបស់នាង។ អ្វីដែលគណនីនេះបានបង្ហោះចាប់តាំងពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែតុលា កុយ អេនណា បានអះអាងថាមិនធ្លាប់ស្គាល់ ឬធ្លាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយម្ចាស់ប្រេន MKM (Makara Moum) ប្រើប្រាស់គណនីហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) នោះទេ។ កន្លងមកនាងក៏ធ្លាប់បដិសេធមិនប្រម៉ូតផលិតផលអំឡុងពេលកំពុងធ្វើដំណើរថ្មើរជើងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh59ONB2mueraHN2RNYRLUbwxOfj4CeAl1kv8zMiR-p09pD9rpFUpT2VWFuN1-qEzgKWDmi7vKb3sUJR2zPddNKer1pEUYR7XdZrWsiKuietUyfo0ErA8r6463mPD4aUR9MEQQnbylxwAVODDjiNszllWvCnJevUFOAMi93dVuLdRsHFeKoJkB6ORCLL-5Q/s2048/image_2025-10-21_08-47-46.png
ក្រោយមកបុគ្គលខាងលើដែលប្រើប្រាស់តេឡេក្រាមឈ្មោះ Doctor Riko ក៏បានទាក់ទងមកក្រុមការងាររបស់នាងនិងជជែកគ្នាអំពីលក្ខខណ្ឌ និងតម្លៃការងារប៉ុន្តែពេលនោះនៅមិនទាន់មានការព្រមព្រៀងនៅឡើយតែបានជាឃើញគណនីហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) បានផុសស្វាគមន៍នាងផ្សព្វផ្សាយផលិតផល ខណៈដែលខាងក្រុមការងាររបស់នាងក៏បានទាក់ទងប្រាប់ទៅបុគ្គលឈ្មោះ Doctor Riko សុំឱ្យម្ចាស់ប្រេន ជួយលុប Status នោះវិញព្រោះនាងមិនទាន់បានចុះកិច្ចព្រមព្រៀង និងទទួលកម្រៃ ដើម្បីទទួលធ្វើការផ្សព្វផ្សាយផលិតផលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi80UBzRolo0v2_HGeVics6jP7OOVx-foMepbpUaK4Lor6kNrSjkjdsotL66BzG1Une8hfM_IGCeWM6OlQvACK0q521urVuU3Jx1BYXueAM5kfrv00DTIbac42admTTRlYVcA_kGC_lj6mOaUu04lJ2y-Hs3E1SDcYuckZ22qLGKarIx5mN64puBoXwEWvj/s2048/image_2025-10-21_08-47-45%20(2).png

ក្នុងលិខិតបំភ្លឺដដែលនេះ កុយ អេនណា បានបញ្ជាក់ថាចាប់តាំងពី ថ្ងៃដែលបុគ្គលឈ្មោះ Doctor Riko ទាក់ទងមកក្រុមការងាររបស់នាងរហូតមកដល់បច្ចុប្បន្ន នាងពុំធ្លាប់បានទទួលប្រាក់កក់ថ្លៃទទួលធ្វើការផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនខាងលើនេះនោះទេ។ ចំណែកឯម្ចាស់ផលិតផលមិនបានសួរនាំក្រុមការងាររបស់ខ្លួនឱ្យបានច្បាស់លាស់។ ចំពោះករណីម្ចាស់ប្រេនបានផ្ញើលុយថ្លៃសេវាការងារឱ្យទៅបុគ្គលឈ្មោះ Doctor Riko ចំនួនប៉ុន្មានជារឿងរវាងអ្នកទាំងពីរមិនពាក់ព័ន្ធនឹងនាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3KpBGsPNHdkK2RDh8GNFU0d3bz9NLj2afbvtFI0bBVKGmruyV-yVUTxQil4VetXYVKDIzxtG1WYhOM2U-Oh1G1yZeJsUEOjeLLiqdC2dcKzouaJ1K-CTvuiAXkXHhfiSWoYOM4arwKgL7sxqKYYf-FwXqUYLf-FmJmbN6Ej0zJNlObXM-bNGjkFbpEezg/s1630/image_2025-10-21_08-47-43.png

ចំពោះការបង្ហោះខ្លឹមសារជាសាធារណៈដោយមិនបានទាក់ទងសួរនាងដោយផ្ទាល់បែបនេះធ្វើឱ្យមានការបញ្ចេញមតិវែកញែក ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាប្រិយភាព និងការងាររបស់នាងក្នុងនាមជាសិល្បៈការនី, ជាទូតសុឆន្ទៈ (Brand Ambassador) តំណាងឱ្យផលិតផលជាច្រើននិងជាទូតសុឆន្ទៈរបស់សមាគមតន្ត្រីសំនៀងជនពិការ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzGWhZgktsfNVM4xiy20y0kWh_et1Fyq2m0wDzchInlYQmzpRcS-WWcsL0a-7O2DBnG6D4KceTWUla6dLOWHmL-_dPM73tD37A2308y5BAi0atOOs6EiPaP4iCotnrsr1IqgaaBCvkRpNS4iCXTA2AQoLtu9zpHGCkcI6tzAhMvTWxrXha-zsPrNvoO_4i/s2048/image_2025-10-21_08-47-43%20(2).png

កុយ អេនណា បានអះអាងដោយច្បាស់ៗថានាងជាមនុស្សសុចរិត និងមានទំនួលខុសត្រូវ ខ្ពស់ចំពោះការងារ ដែលបានទទួលកន្លងមកនិងបានបំពេញសកម្មភាពសប្បុរស ជាច្រើនដើម្បីជួយសង្គមជាតិផងដែរ។ ដូច្នេះនាងរក្សាសិទ្ធិក្នុងការចាត់វិធានការចំពោះបុគ្គលដែលបានបរិហារកេរ្តិ៍នាងតាមផ្លូវច្បាប់៕