គម្រោងព្រែកជីកថ្មី តម្លៃ១០០លានដុល្លារ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រកាសជាផ្លូវការដោយ លោកអ្នកឧកញ៉ា ពុង ឃាវសែ។
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ពី២០២៥ មលោកអ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា៖”ក្រុមហ៊ុន OCIC គ្រោងជីកព្រែកប្រវែង១០គីឡូម៉ែត្រតម្លៃ១០០លាន ភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ”។
គម្រោងនេះ តភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជា។
ការសាងសង់ព្រែកជីកថ្មីនេះ ដើម្បីជួយឱ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕