Home ព័ត៌មានអន្តរជាតិ រញ្ជួយឆាកការទូតអាស៊ាន! មន្ត្រីជាន់ខ្ពស់ឡាវ ចេញមុខវា.យប្រហារថៃចំៗថាជា “អ្នកឈ្លានពានកម្ពុជា”

រញ្ជួយឆាកការទូតអាស៊ាន! មន្ត្រីជាន់ខ្ពស់ឡាវ ចេញមុខវា.យប្រហារថៃចំៗថាជា “អ្នកឈ្លានពានកម្ពុជា”

99
0

រលកនៃការវែកញែកបានផ្ទុះឡើងយ៉ាងក្តៅគគុកពេញបណ្តាញសង្គម ក្រោយមន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់ប្រទេសឡាវ បានចេញមុខទម្លាយមតិ និងរិះគ.ន់យ៉ាងចាស់ដៃ ដោយវា.យប្រហារចំៗទៅលើប្រទេសថៃ ថាជាប្រទេសដែលចូលចិត្តឈ្លានពាន និងរំលោ.ភបំពា.នមកលើអធិបតេយ្យភាពរបស់ប្រទេសជិតខាង ដូចជាកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHZ6VDdX7JiOe9JYnA09qZiD0ZdS75CmVQxtHLFt6nJHylfaa8oC30Q40CVmEY2-_jTxfyYTd0QMuq_lUDzW-sVq2W_xH_Luacj78QVksLWDuykwS-erqsTvW9q_zt5fOHxgfJwisWieHu5DjZDSfM0lXPiPadu-1gjDasROhETsC6uajXKbM5MLuOyc/s1280/photo_2026-06-24_11-51-51.jpg
យោងតាមការថ្លែងការណ៍ផ្លូវការដ៏រសើប និងត្រូវបានដកស្រង់ចែកចាយយ៉ាងទូលំទូលាយដោយថ្នាក់ដឹកនាំ និងអ្នកលេងបណ្តាញសង្គមល្បីៗនៅក្នុងប្រទេសកម្ពុជា (រួមទាំងគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ) បានឲ្យដឹងថា ឯកឧត្តម Yong Chanthalangsy តំណាងប្រទេសឡាវប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងជាអតីតអគ្គនាយកនៃវិទ្យាស្ថានកិច្ចការបរទេសនៃក្រសួងការបរទេសឡាវ បានលើកឡើងថា ប្រទេសថៃកំពុងតែដើរលើគន្លងគំនិតជាតិនិយមបែបចង្អៀតចង្អល់ ដែលបង្កផលប៉ះពាល់ដល់ស្ថិរភាពតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg71btYe9Y0fl72-QfG5jnewNGVcSHkffZl3EQVkoHgAgWJDS3IW8C6Q5CVeFFbSAMCu1VooeuBXpctILHVe295pjjhtmImbBYPBG79bNVk8QkaD0-zDq33-UOEfVggRljg3kMS2KT8U_iSWRIROCnYLuqHT9BoPdT1YvCA23g4v1iXrSPFWjX-jKMi5o0/s960/photo_2026-06-24_11-51-51%20(2).jpg
នៅក្នុងការរិះគន់ដ៏ក្តៅគគុកនោះ លោកបានសង្កត់ធ្ងន់ថា ថៃជាប្រទេសដែលចូលចិត្តប្រើប្រាស់កម្លាំងយោធាដើម្បីរំលោភបំពានលើកម្ពុជាដោយអយុត្តិធម៌។ ក្រៅពីបញ្ហាដែនដី មន្ត្រីការទូតជាន់ខ្ពស់ឡាវរូបនេះថែមទាំងបានវាយប្រហាររហូតដល់ប្រព័ន្ធអប់រំរបស់ថៃថាមានការអភិវឌ្ឍន៍យឺតយ៉ាវ និងបានរិះគន់ការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃថាខ្វះលទ្ធិប្រជាធិបតេយ្យពិតប្រាកដទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8vy4SGNkaC1oXSeDqW5WZEVFc2nASRp8Rt7GbEZxgTGjD35cF1K44ZLZlYW4_hWSceH1oDj137VBb0x1GU3S8uPbs7FtAZkAxW4t7wl6t5TnPLG37uNfqZ63IRJYeSPpl4clZP2_YHCSWaumZ41XDKnKGvDOR5eXA4ehF-cdtTikPXNggfKxwKI4yg0/s994/photo_2026-06-24_11-51-51%20(3).jpg
សាវតានៃការបើកការវាយប្រហារខាងការទូតពីសំណាក់ភាគីឡាវនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីការវិវត្តដ៏រង្គោះរង្គើនូវវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានផ្ទុះឡើងជាអំពើហិង្សាប្រដាប់អាវុធតាំងពីពាក់កណ្តាលឆ្នាំ២០២៥ និងបន្តអូសបន្លាយភាពរកាំរកូសរហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២៦ នេះ។ កន្លងមក ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយកម្ពុជា (ដូចជាលោកបណ្ឌិត យង់ ពៅ) ក៏ធ្លាប់បានរកឃើញ និងគូសបញ្ជាក់ផងដែរថា កងទ័ពថៃបានលបចូលមកចាត់វិធានការយោធា និងរំលោភបំពានលើដីតំបន់ជម្លោះត្រង់ចំណុចទាហានជាន់មីន ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរួមរវាងឡាវ និងកម្ពុជា។ ការណ៍នេះហើយដែលធ្វើឱ្យភាគីឡាវយល់ឃើញថា សកម្មភាពឯកតោភាគីរបស់ថៃកំពុងតែគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជិតខាងទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTZQALAkiB5Fg_FF4m0NQ_A4hm38aeupo0Vvfh51g6rl4OeGUK_y53aJmTiJjtMZGSCJd0bnVUEb_rghXsxZojwNGievrZusvgWH4z22wYUpp8CLO1PkkpN9uujshfbZcwp_q_HVsguAEJI8ZrD7Fv-qFwPMVXgY6NxlpuFah6syJ_qkXi6mislTAExYg/s994/photo_2026-06-24_11-51-51%20(4).jpg

ការចេញមុខមកនិយាយច្បាស់ៗរបស់ឯកឧត្តម Yong Chanthalangsy នៅពេលនេះ ទទួលបានការគាំទ្រ និងការជែកដេញដោលយ៉ាងខ្លាំងក្លាពីសំណាក់មហាជនកម្ពុជា។ ប្រជាពលរដ្ឋជាច្រើនយល់ឃើញថា នេះជាសក្ខីភាពមួយដែលបង្ហាញឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីទង្វើជាក់ស្តែងនៅលើសមរភូមិព្រំដែនរបស់ថៃ។ ព្រឹត្តិការណ៍នេះត្រូវបានគេវាយតម្លៃថា នឹងរុញច្រានឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងបី (កម្ពុជា-ឡាវ-ថៃ) ឈានចូលដល់ចំណុចរបត់ថ្មីមួយ ដែលអាចធ្វើឱ្យថៃប្រឈមមុខនឹងភាពឯកោផ្នែកការទូតនៅក្នុងតំបន់ ប្រសិនបើរដ្ឋាភិបាលទីក្រុងបាងកកនៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយយោធារបស់ខ្លួន៕