ប្រទេសថៃ ៖ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច និយាយថា បើការពិភាក្សាក្នុងកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី និងការពិភាក្សាក្នុងកិច្ចប្រជុំ JBC នៅថៃបរាជ័យ នាយករដ្ឋមន្ត្រីថៃនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីទេ ថៃក៏មិនចូលរួមកិច្ចប្រជុំទៀតដែរនាំតែខ្ជះខ្ជាយថវិកាជាតិ ហើយនេះអាចជាកិច្ចប្រជុំចុងក្រោយ ថៃមានវិធីជាច្រើនដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា អ្វីដែលបម្រុងនឹងកើតឡើង វាត្រូវតែកើត ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃយល់ឃើញខុសពីនេះ និងជឿជាក់កិច្ចប្រជុំទាំងពីរនឹងទទួលបានលទ្ធផលល្អប្រសើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7VPl9rBYwm89Im5P1InoSm25_K9BWvME4vsI3OtVNXPlx8U7FAdv6x4yFi75czCEM5hMyvajeKHnG7uUEeepaY7Crh7yb8d2HPywX_kBpok_H04tPt3e40JvkQ9LDMFitTGJexJZB-RYB01cMbUJ9jr_AfI7uCI_KZVLlUyvMwjRzbjSL9I418JPe4ecM/s1000/photo_2025-10-21_14-11-46.jpg
ពេលសម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេស លោក សីហស័ក្តិ និយាយថា លោកជឿជាក់ថៃនឹងទទួលបានលទ្ធផលល្អប្រសើរពីការពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKteOGyaPFHjn8MBS52On2fem68YfUBcLFd9LHz5TZcM04dyOAaz7Oo9DjvgjvPZlyZ3SLe49zjuF0JmaE6yPlqZUj3fcvEQIYXEFJifkzIzVMdZUrOT8w0u5PsoS2DI5XThyphenhyphen6dxfYseRLHTmG2KzJMINK78NuVgjTrNc8njVlHJSRjTKXFaPaXOhuOZPH/s1440/567350882_822099663955870_3624481609046485063_n.jpg

រដ្ឋមន្ត្រីការបរទេសថៃជឿថា កិច្ចប្រជុំ GBC នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី គឺភាគីទាំងពីរនឹងអាចធ្វើផែនការលម្អិតផ្សេងៗក្រោយពីបានជជែកគ្នា ហើយភាគីទាំងពីរនឹងឈានទៅរកការព្រមព្រៀងគ្នា ។ ទោះយ៉ាងណា ក្រសួងការបរទេសត្រូវជជែកជាមួយមន្ត្រីថៃដែលទៅចូលរួមកិច្ចប្រជុំ GBC នៅទីក្រុងកូឡាឡាំពួ បន្ថែមទៀត ខណៈកិច្ចប្រជុំ JBC នៅខេត្តចន្ទបុរី គឺថៃបានលើកឡើងពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ និងភូមិណងញ៉ាកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ព្រមទាំងជូនដំណឹងមកកម្ពុជាពីការសាងសង់របងព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy83PQD1Y5MUiT2vyTNsz_s7sxbp8yOlos5HmDHfpPc3kwGk2ER6SgQBLKiraV0dlUztAjv6BmZ9CIhH7e3yv32OFvIJE46igM8jnYS3hvTCqh-x9-P-ThHICFYnwD1W3hI8fkU8d-7wCNnkY_kipEk4-z1xvgLMqoMUtCcZra4ToXrN2g3GArVoAOhPr-/s1440/565764367_822099660622537_1624055467859607256_n.jpg
ថ្មីៗនេះ លោក សីហស័ក្តិ បានចូលរួមកិច្ចប្រជុំចតុភាគីនៅម៉ាឡេស៊ី ហើយពេលបញ្ចប់កិច្ចប្រជុំភាគីកម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារព្រាងស្តីពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី ប៉ុន្តែលោក សីហស័ក្តិ បែរជារងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមជ្រុលនិយម ។ ក្រុមជ្រុលនិយមស្តីបន្ទោសរដ្ឋមន្ត្រីការបរទេសថា មុននឹងឯកភាពជាមួយកម្ពុជាលើឯកសារព្រាងសន្តិភាព ហេតុអ្វីមិនសួរមតិពលរដ្ឋ និងកងទ័ពជាមុនសិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji1a3pIsAsLKKQ0CQUw3skSp5_OCSjP3oTPRTPcWzEwd7sZWtqXgara01LE3Vs3EmZeCjA_q8D1L4NtIStkKKy3JI-kbRU29ZNfNC0nQaLlGWJiRRQZJFVmchCNq6L9OoC8nEoqS_nkBvmGQJDvbT0ommKV9aUJgxDoKO5JTBspnHcq3MA9xnQjf0HJ4_j/s1440/569656431_822099693955867_1318664455742485375_n.jpg

គួរបញ្ជាក់ថា កម្ពុជានិងថៃបានរៀបចំកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បា.ញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRYFqiHdJ7NHSYxY1zOxWlGQSaJ51ncYTo-rNdS5eIuip-ehhVWLdiMIMAZdzrqWsqHcyhKNo_ONumyRlUahOPLm0aa5SQpa0jQMkwSUmJG29AbnSXHph-Jqcw00-7oUzcvESUteg2Z-4WmPhsCxJsUWRppy-d-15KnYV6vNEoTXthoGDk_MN4aYHdJSXR/s1440/568279272_822099667289203_2354772861137416595_n.jpg

ប្រទេសទាំងពីរក៏បានរៀបចំកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ ដែលបានរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ។ កិច្ចប្រជុំប្រព្រឹត្តនេះមានសមាសភាពកម្ពុជាដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម ។ រីឯសមាសភាពថៃដឹកនាំដោយ លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត ៕