លោក ដូណាល់ ត្រាំ បានជំរុញឱ្យ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បោះបង់ចោលទឹកដីមួយចំនួនធំទៅឱ្យរុស្ស៊ី ជាពិសេសតំបន់ Donbas។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWRCjq70WcotCs0Xos32SkOoJNBavXL4oxbr3GcBjy3ikGHE9nNERsjzHhPNgqNI31RtBZm00Z-B3S6649GmmE1lFHlgcPpbVHwt_07BRi0ASlx3Y8LARqBCSshrthDnxHedOAEJRugLpDanM_hwNs-fB34zaclb9jCB5wRa-fO4ohhSeNs_cWcdoW_GKK/s1498/image_2025-10-21_11-24-28.png
ដូណាល់ ត្រាំ បានថ្លែងថា៖”អ៊ុយក្រែន គួរតែបោះបង់តំបន់ Donbas ដែលត្រូវបានរុស្សុីគ្រប់គ្រង ប្រមាណជា៨០ភាគរយ ដើម្បីឈានទៅរកសន្តិភាព និងបទឈប់បាញ់។ ក្នុងករណីអ៊ុយក្រែនចង់បានតំបន់នោះមកវិញ យើងនឹងបើកកិច្ចពិភាក្សាតាមក្រោយទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjLl9CV2cgN0oKrzqasoBITRPeyyc8bdhp9J_guMUDxyCfpJxTOM2odFePblSDgGfA2Cg_2omt7dvzMMB6d0DX2S93vhk7MObax5y3HUKPjCOzjSE6g2OlT9oOB2AL7zrJluL6i4OREo0GrALwA1jYAmrP4GZ5uTABh0qDze7h2LH1NKyUP7P4zfC8Fas/s2480/image_2025-10-21_11-24-21.png
ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បដិសេធមិនឱ្យទឹកដីរបស់ខ្លួនទៅរុស្ស៊ី ដើម្បីប្តូរយកសន្តិភាពនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSjgNeT1t-WIgeTW-UqlsLhYBBPEt880km6vzvjUA3g1pMnuLjsxaXCJIvjyKLSB79DqqvzbmUfJrddmqizToWHHnsXAjQkcyVhhyvyPk-fs036PNrB1KUw0ia009SIeOmLJ09nDNu5yXmmeed8CcHqa50CxmGa4VUjm77ZkUC9uF_U_oV-Djshisgmh9s/s976/image_2025-10-21_11-24-30.png
លោក ពូទីន អះអាងថា ប្រជាជនភាគច្រើននៅតំបន់ Donbas និយាយភាសារុស្ស៊ី ហើយពួកគេកំពុងប្រឈមមុខនឹងអំពើប្រល័យពូជសាសន៍ ដែលចាំរុស្ស៊ី ចូលទៅរំដោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxjq40Iypg99IL8m7BLItntRUe9PnhLivStz0OY_DMFul2I6EQTgtn17KpDE-OiTU_34sjkQauw2Me25yOoML-leBygapo0-me16V6p4RZ_MFv1ajBE3IiO9KgwJjW9L77kp-tKCniue-eF2r9_r1pr4OXwZ63TZSHY3IN_A6BoeXoMYuY43rUE1mzdyRK/s1280/image_2025-10-21_11-24-31%20(2).png
គួរបញ្ជាក់ថា តំបន់ Donbas ជាតំបន់សម្បូរដោយធនធានធម្មជាតិ ដូចជា ធ្យូងថ្ម រ៉ែដែក លីចូម ទីតានីញ៉ូម និងរ៉ែកម្រផ្សេងទៀតដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishQvVQrIojHUIxSeB8k0cf9srpdTeDs68IJ_0IzXw-MrNVeJ4e4OsBxyooW94-XoV2xavOD_VbkB-ZyvnQtxnY6fjzS64nAF2QG3L4UvhPtutYmlpNrb9KFvqW33W9ftnBNUKwLu-oJOXTiMu4eBLPrpbB8J5J7hu1Ljj5gQQp5vMPwSLvXy6lH_NNBeD/s900/image_2025-10-21_11-24-32.png