Home Blog Page 316

កិច្ចប្រជុំ JBC កម្ពុជា-ថៃរយៈពេល២ថ្ងៃបានបញ្ចប់ និងចេញសេចក្តីប្រកាសព័ត៌មានរួម

0

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងគណៈប្រតិភូថៃដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ-កម្ពុជា បានបញ្ចប់ហើយក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgWbHt-oDi4Pi3yCbtS-yT7HulE_p0_oMsd1_LnCZjNRQHGFA2tZoDH89a_04S5Uc1Yq1rwlNAcIb5_qvEXokQZ5GeBidW8cpelEFGh2TMgWZaSsPbokCXYke0xklovnWNAud-XSb6ARXaYjhChY_xVPa2rahnLqCW4CC8XbWvV54vSBbmkxjjIe9oNcDW/s1280/photo_2025-10-23_10-10-12.jpg
ខឹ្លមសារក្នុងសេចក្តីប្រកាសព័ត៌មានរួមកិច្ចប្រជុំ JBC កម្ពុជា-ថៃ រួមមាន ៖

-ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម ។

-ភាគីទាំងពីរបានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នា ។

-ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទែស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹងការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី៤ ជំហានទី២ នៃ TOR ឆ្នាំ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Delection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ29Wn-81_DEXpKGpkmndhkHwZDDyRFWxlamPwboW4BVC7599C3NY-QYzPyo01MDviDv4Sh4ukbzjGIERsCXXJ4XReLMq3D17rEPi61FJG98pwSAdt4lOXf4Bx4qnHohWGDmHheiAdGWkUppFjwwK4NwAtk89g1VSgEvQYZo7wSaPKlHn8a9uJ5eN2RNa6/s1280/photo_2025-10-23_10-10-10.jpg

-ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ គឺ ៖

ក.ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47 ។

ខ.បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNCPkT-bbO-3AqOgaZf-iPnJ37HTdJr5Hfnc8R1YQSZHBgoCOoZFgK00o7YyEx33XvyvOGAZaCBuNqO47eZyx8xm1tTjOhBaJ090rmvAAIQwAcay9Ft212_BlVnmqqyOavAOi2XCsb0xQyacHTcbE4fi2xF8BFkiICZN-cnqZk3JIvCzyBMYXtWO0_i-yI/s960/photo_2025-10-23_10-10-11%20(2).jpg

គ.ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ។

ឃ.ភាគីទាំងពីរបានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និងជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានាសុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា៣ នៃ MOU ឆ្នាំ២០០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUBg8WPGU1itIAEUszHwd5tHeZGcPOscAt8QT-AYifYM2Xt9wTMQ2x0yxsZIeG6CGFUuYS4jHBNfWx8WtHdub3twDbyhzBY8u2sPHtNH6KkfpyOdUHHnAUrsofk1CKV_eIw_-QijRGycLa_Rar4xNM0vLIOS0rdCVkbiv0Cdf8ISk9SaD1g7NT6zTUAR7U/s1280/photo_2025-10-23_10-10-11.jpg

ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ៕

Q Win សរសើរ ហេង វាសនា ជាបងប្រុសល្អបំផុតដែលតែងតែចេញមកការងារប្អូន

0

អ្នកបង្កើតមាតិកា Q Win បានគោរពកោតសរសើរទៅកាន់អ្នកបង្កើតមាតិកា ហេង វាសនា ដែលជាញឹកញយចេញមកកាពារ ហេង វិសាល ជាប្អូនប្រុសរួមទាំង ជា ស្រីនា ជាប្អូនថ្លៃ នៅពេលមានការចោទប្រកាន់បង្កើតរឿងចម្រូងចម្រាសលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqJOnPiH0SmUDVKOhiX2e2PhPlM-t0pNLyvXQFBnhhBFXh5AcB1N4zp5T3kaf84C3Y5VEK1tCladwAXNG2kNZ1tq2jS8ixuSBW47mnplBP_EU5R92OuIiJWIw2iSdWxnCb5lHYjKjPTaV3VMT7qOzh09e7U0bgvb_TkLKP9AQrZUWpE9aW0-kXlU_kiDp/s2048/image_2025-06-25_08-51-03.png

កាលពីថ្ងៃទី២១ ខែតុលា ហេង វិសាល និង ជា ស្រីនា បានចេញមកបញ្ជាក់ព្រមៗគ្នាក្រោយពីមានគណនីហ្វេកប៊ុកមួយបង្ហោះចោទថាលួចប្រើសេវាកម្មថៃទាំងធ្លាប់អំពាវនាវឱ្យប្រជាជនខ្មែរពហិការ។ ទោះយ៉ាងណាប្តីប្រពន្ធមួយគូនេះចេញមលបញ្ជាក់ថាដោយសារតែមានកុងត្រាតាំងពីមិនទាន់មានជម្លោះហើយមិនអាចផ្តាច់បានភ្លាមៗនោះទេ។ ក្រោយពីរឿងនេះសាយភាយ គេសង្កេតឃើញថាអ្នកបង្កើតមាតិកា ហេង វាសនា ជាបងប្រុសបង្កើត វិសាល និងជាបងថ្លៃ ស្រីនា បានចេញមកការពារប្អូនដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxd1NRaZ1A7gqCIDR7sN-VAEQurFIjbKkVJFrKz81nuL1mw1fYvXkeGYS019nHnhXbM0ojuqETeMsVXEpT-_xEUN1IlhMpnpsLCgnHPK_hxNM_6bO_9T-j-Ekl_WYu2WZW1iE30IZGTDD1g4x1vXAB4REwJPltwQZD96OeIe_yZzMe-wO_OqFxeRhAljVE/s2048/image_2025-10-22_14-22-26.png
លោកបានសរសេរនៅលើបណ្តាញសង្គមថា «ធ្វើមនុស្សល្អ មិនបានន័យថា យើងត្រូវនៅស្ងៀម ឱ្យគេជាន់តាមចិត្តទេ ជាពិសេសការចោទប្រកាន់ដោយគ្មានសច្ចៈជាសាធារណៈ, យើងអាចឆ្លើយតបពីជ្រុងយើងបានដូចគ្នាបើយើងស្អាតស្អំ, គេហ៊ានចេញមុខចោទ យើងក៏ហ៊ានចេញមុខការពារខ្លួន, ហើយក៏ត្រូវឱ្យពួកគេដឹងពីតម្លៃដែលគេត្រូវបង់ បន្ទាប់ពីចេញមុខវាយប្រហារយើងដោយបំណងមិនល្អ បើមិនដូច្នោះ គេអាចនឹងញៀនអាចនឹងធ្វើបែបនេះបន្តដាក់អ្នកដទៃ ដោយសារតែបានល្បីនិងដូចចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_pCCVYHynhp2f_Mrs7ZBKrn535lD5IMLW-Trye0moYtQ5Nymka_nt1Lwp65-TgAGRU7TTWIwzumGz8GB_9njw3Un7EnqryXw0pX8ltThDJt4HZ1Lcn-7l8fnMIn-ifirlB8aPwoktceaVv1C-leaQqU3wYBxra0Wb1w00en4PO8xci3OekfOaqiJLssr7/s2048/image_2025-10-22_14-22-24.png

សំណេររបស់ Influencer ហេង វាសនា បានទាក់ទាញមនុស្សជាច្រើនដោយកោតសរសើរលោកថាជាបងប្រុសល្អ សូម្បីតែ ហេង វិសាល ផ្ទាល់ក៏រំជួលចិត្តដូចគ្នា។ វិសាល បានបង្ហាញអារម្មណ៍របស់ខ្លួនមានមោទនភាពដែលមាន ហេង វាសនា ជាប្រុស។ «មោទនភាពដែលមានគាត់ជាបងប្រុសរបស់ខ្ញុំ និងអ្នកទាំងអស់គ្នា អរគុណគ្រប់គ្នាសម្រាប់រឿងព្រឹកនេះ ខ្ញុំស្រឡាញ់ពេលវេលាលំបាកព្រោះវាបានធ្វើឱ្យខ្ញុំស្គាល់មនុស្សល្អៗកាន់តែច្បាស់»។ នេះជាការចែករំលែករបស់ ហេង វិសាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj27LdYXg_z5yuzFscaYv1B-LTr1OeIGZL3gIhCKsyFjaLvfBWWIluOQfwbJveTM4UOd6KMVOFInpY6BVmZNEbh278FDaVLEDsi981apV1YzXrprdKVFZfPptE6lZUITkdcy5VP4DaurlK2kah9j7lGbTHwmjR-AYdfC42ABqCv3pM8b5u7R7cKSgSb0H3B/s2048/image_2025-10-22_14-22-27.png

មិនត្រឹមតែ ហេង វិសាល ប៉ុណ្ណោះទេដែលមានមោទនភាពចំពោះបងប្រុសរបស់ខ្លួន អ្នកបង្កើតមាតិកា Q Win វិញក៏គោរស្ងប់ស្ញែង ហេង វាសនា ដូចគ្នាដោយចាត់ទុកថា ហេង វាសនា ជាបងប្រុសដ៏ល្អបំផុត ជាបងម្នាក់ដែលតែងតែការពារប្អូនប្រុស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAN_jhOO_Qh_mJxsGbWQIPE6jDpGW2bFC11UIIa5QAQ8ZoGANVZpff39wLthcNXvYZB1Z-6XkUt3SkJXvXuaiPUWJoYrLa89-n9hbZS0mPE4tuAnRZslhVXLoXhX5MIuw6z4PgY2I5jAXL5zgHD04TfIN1hLkHCsxQGdQTcVB8cS_0ajsKmcaJkYciGEYO/s960/image_2025-10-22_14-22-27%20(2).png

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល ហេង វាសនា ចេញមកការពារប្អូនប្រុសនិងប្អូនថ្លៃជាក់ស្តែងកាលពីកន្លងមកនេះដែលមានការចោទប្រកាន់ថាអ្នកទាំងពីរកិបកេងស្បៀង មានការរិះគន់លើរូបរាង ជា ស្រីនា ហេង វាសនា គឺតែងតែចេញមកការពារប្អូនជានិច្ច៕

កម្ពុជា ប.កស្បែកមុខថៃនៅចំពោះមុខអន្តរជាតិ ក្នុងមហាសន្និបាតសហភាពអន្តរសភា IPU

0

ទីក្រុងហ្សឺណេវ៖ ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភាកម្ពុជា បានលាត្រដាងពីសកម្មភាពរបស់ប្រទេសថៃដែលមិនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា ដោយនៅតែបន្តប្រើគ្រប់វិធីដើម្បីឈ្លានពានលើទឹកដីកម្ពុជា ប្រាប់ទៅកាន់មហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស។ បន្ថែមលើនេះ ឯកឧត្តមក៏បានបង្ហាញសាលក្រម ICJ នៅចំពោះមុខគណប្រតិភូថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiowf6Da_D2D7xEkbnvklvqlHlv4X1cSTKTM8SOLPAdgglcVqcDsb8VD7vJWWyOxy_QH0MzeOg7xH6e3Mg5Tcl7yfOGls82twThPkUtTl4MXUIEGbwRQH1VgGJgFUF1p-LYbohGea10BJRq-0p85NDvr3rT-WQq9pEKnWddDyZRWZu9Z5RVx8vkjLfd1WPo/s1280/photo_2025-10-23_08-45-23%20(3).jpg
ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែតុលា លោក អ៊ុច បូរិទ្ធ បានពន្យល់ពីរបៀបដែលប្រទេសថៃមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដែលជាហេតុនាំឱ្យមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមនៅថ្ងៃទី២៤-២៨ ខែកក្កដា កន្លងមក។
លោកបានស្រាយបំភ្លឺនៅចំពោះមុខអង្គមហាសន្និបាតថា ព្រំដែនរវាងប្រទេសទាំងពីរ “មិនមែនមិនទាន់បានកំណត់នោះទេ” តែមានមូលដ្ឋានក្នុង “លិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត” រួមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធ ដែលត្រូវបានបញ្ជាក់អះអាងឡើងវិញ ដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ។ លោកបានសង្កត់ធ្ងន់ថា ជម្លោះកើតឡើង “កើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_EDtJQDw6qDxfijat9gszVDroVgZKsUAppJFncJYIuhLItaSnr6F7hLlrADvcMMFvpuKepRhr_UpRC8VbDXFhyMF8ypXiPeOJh3ZQ-Nrx4Y9VBCKsvhHH2oDcagX96CmZex3BGmSax_AbxkD2Rp_yazftBLpqTA4t7UuCEIa07MZaM8Esdc8JvwFhpHlM/s1280/photo_2025-10-23_08-45-23%20(4).jpg

ជាងនេះទៅទៀត លោកក៏បានលើកឡើងពី ការហ៊ុមព័ទ្ធ និង ការគំរាមកំហែងបណ្តេញពលរដ្ឋខ្មែរចេញពីទីលំនៅ ខណៈដែលទាហានកម្ពុជា ១៨ រូប កំពុងជាប់ឃុំដោយខុសច្បាប់ ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣ រួមទាំង “ការបំភិតបំភ័យផ្លូវចិត្ត” ដូចជា “ការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់” ថាជា “ការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស” ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszUII9Jn4_A5Jwk47dS3QogiHU1dNyobACHR4ZOREGPJfKm30anKi3nyFfOjlYentFAbzyqPg9QViU8KVDj_MjcOSrDbGYKjKH9ESYHwbfz2ybe4PssENln1yo2KoaO_aW77bgznV57N5P_4kXZxjWI6j15aQwxnTf1wHKZA6M7bnUqOKRSHlIqbRIYfs/s1280/photo_2025-10-23_08-45-23.jpg
ជាមួយគ្នានេះ ឯកឧត្តម បូរិទ្ធ ក៏បានបដិសេធការចោ.ទប្រកាន់របស់ថៃផងដែរ ដែលថាកម្ពុជាបានធ្វើ”យោធូបនីយកម្ម” ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភព ដោយលោកថាជាការមិនពិត។ លោកបានកត់សម្គាល់ថា កម្ពុជាការពារប្រាសាទនេះមិនមែនដោយអាវុធទេ ប៉ុន្តែតាមរយៈបេតិកភណ្ឌ ច្បាប់ និងការអត់ធ្មត់ ខណៈកងទ័ពថៃបានបាញ់ផ្លោងវា និងគំរាមកំហែងថ្មប្រាសាទ និងព្រលឹងនៃប្រាសាទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUdpg0a5R6FCfyp2RF2V5E9XXb6-KfUPMrVoG980Y0GLNNkamSmRHNBG8YK6wmJruV7IWCb-YAjTTEOI08eid50v_o9IL0cKmgQOzE5veWckqSINGU8TOuQGRkjD9amj2iKJ7YS4r5PlhfKARZxmJIBMHF9sjs5ztwHx8T2CQRUi68oEu__wSODRttCUeT/s1280/photo_2025-10-23_08-45-23%20(2).jpg
លោកក៏បានច្រានចោលការចោទប្រកាន់ម្តងហើយម្តងទៀតរបស់ថៃថា កងកម្លាំងកម្ពុជាបានដាក់មីនថ្មី ដោយចាត់ទុកការចោទប្រកាន់នេះថាមិនមានមូលដ្ឋាន។ ផ្ទុយទៅវិញ លោកបានកត់សម្គាល់ថា កម្ពុជាបានបំផ្លាញមីនជាង៣លានគ្រាប់ បានបើកទឹកដីរបស់ខ្លួនឱ្យអធិការកិច្ចអន្តរជាតិ និងបន្តបម្រើជាអ្នកតស៊ូមតិឈានមុខគេនៃការបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា។ លោកបានអះអាងថា៖ «ប្រសិនបើមីនត្រូវបានរកឃើញនៅតំបន់ព្រំដែន ពួកវាជាសំណល់នៃជម្លោះកាលពីអតីតកាល មិនមែនជាសកម្មភាពថ្មីៗរបស់កម្ពុជានោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfWyKhinEzO6dtvYmVsfgZxS6DfxfZcg7vfPPYkwmhoxx59wqYMmqGdPP1ug4pF7EtkF3J52dEVIfBfT5-pPEEzE3gtljaXDCT9ywL63G4wHjm-m2U-n0JrUHxHcPs5rjVDswg62jyXLxU21InhRP7v6DNpyXTZnB8n5MKROhnu_VOeSZ9Xfk3qDlIo4R0/s1000/photo_2025-10-23_08-45-24.jpg

លោកបានគូសបញ្ជាក់ប្រាប់អន្តរជាតិថា កម្ពុជាជាប្រជាជាតិដែល “បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល” ហើយ “ស្រឡាញ់និងការពារសុខសន្តិភាព” ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ។ កម្ពុជា “គ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ” ប៉ុន្តែ “ដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប” ។ យ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ” ។ “ការពិត និងតម្លាភាព” គឺចាំបាច់ដើម្បីស្តារទំនុកចិត្ត។

Xiao Zhan ស្រក៤គីឡូក្រាមដើម្បីដើរតួជាវេជ្ជបណ្ឌិតក្នុងរឿងថ្មី

0

បន្ទាប់ពីរឿង «The Legend of Zang Hai» Xiao Zhan បន្តចូលរួមក្នុងគម្រោងភាពយន្ត ថ្មីមានចំណងជើងថា «A Small Town Remedy »។ ចាប់ផ្ដើមថតនៅថ្ងៃទី១៨ ខែតុលា ការថតភាពយន្តនេះទទួលបានការចាប់អារម្មណ៍ខ្លាំងព្រោះផលិតករមានគុណភាព និងតារាល្បីៗបានចូលរួម។ Xiao Zhan ដើរតួជាវេជ្ជបណ្ឌិតដែលបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៅជនបទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijgWeRj4MPD7xiH9CFnWexX7W03RWk8obNbPeHULl-RMcfgoJTxkgwkgDyttcIqs6vd8Wwe7vVyrz8Zu75zud3jywzpAxOjrryUQ7yHO0uXUvOOmUqQeMy6DRKdoWCLif21921ebLZczR2uiIxZKpaLkjUQBEuj7diPOEMB-AwGAL8S-67mqHGRCFpmGbT/s2048/image_2025-10-22_16-04-08.png
Xiao Zhan និយាយថាលោកបានស្រក ៤ គីឡូក្រាមក្នុងរយៈពេល២សប្តាហ៍មុនពេលថត។ ដោយសារតែមមាញឹកខ្លាំងពេក តារាសម្ដែងរូបនេះមិនមានពេលហាត់ប្រាណច្រើនឡើយ។ទោះជាយ៉ាងណាក៏ដោយ ដោយសាររបបអាហារសមហេតុផល តារាសម្តែងរូបនេះនៅតែអាចស្រកទម្ងន់ដែលចង់បាន ហើយពេញចិត្តនឹងស្ថានភាពរបស់ខ្លួនមុនពេលត្រឡប់មកអេក្រង់វិញជាផ្លូវការ។ នេះមិនត្រឹមតែបញ្ជាក់ពីវិជ្ជាជីវៈរបស់ Xiao Zhan ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការលត់ដំខ្លួនរបស់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7lLy_CV4PVloXsOExJI7bjSH8EmM1K2B9p5FijaHBgiskzLYumwcGaQw9EIO31KLvZbwHtXAg-1JlFd-jorLh25zQHi3m3ix3mJP58eWpv-i39zkl23Ef4b1kK4OM1cBcwDCyMp_L4R3hrl3MFXCQXZ7mlYhM-IOAB4Vv9UDHM20usBsX33FoIM0YYsog/s2048/image_2025-10-22_16-04-07.png

តារាប្រុសរូបនេះ មិនស្ទាក់ស្ទើរក្នុងការលះបង់រូបរាង សូម្បីតែផ្នែកសុខភាពរបស់លោក ដើម្បីដើរតួនាទីផ្សេងៗ ផ្លាស់ប្តូរមុខមាត់ជាសាធារណៈជានិច្ច។ «A Small Town Remedy»គឺជាការត្រឡប់មកវិញជាលើកដំបូងរបស់ Xiao Zhan ក្នុងនាមជាវេជ្ជបណ្ឌិតបន្ទាប់ពីបានរយៈពេល ៣ ឆ្នាំចាប់តាំងពីរឿង «The Oath of Love »។ ជាមួយនឹងភាពចាស់ទុំទាំងរូបរាង និងការសម្តែងអ្នកគាំទ្ររំពឹងថាតារារូបនេះនឹងបញ្ចេញស្នាដៃប្រកបដោយគុណភាព។ គេចាំបានថាកាលពីមុនពេលថតរឿង «The Legend of Zang Hai» តារាសម្តែងវ័យ៣៤ឆ្នាំរូបនេះក៏បានស្រកទម្ងន់ដូចគ្នាដើម្បីឱ្យសមក្នុងតួនាទីសម័យបុរាណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYW85PZLHFX1iaLjovS2XvWNWqawHllmBYztU_qqLyD1eRcp6dbvUIqMrfFKHakiNrtQD8iU2fAgYYTHYHI26bddNKku6X3WF7OxpJDon5nWCJE00SgtsizOM2qgDUNoWAbW55pNunq_Jd7nebfCg9TIBAlERwW4xGGw-ecA_xUi1LFS9QHCb8xPy1aps/s2902/image_2025-10-22_16-04-03.png
«A Small Town Remedy» គឺជាសាច់រឿងរៀបរាប់ពីដំណើរជីវិតនៅទីក្រុងតូចមួយរបស់តួឯកប្រុសដែលជាវេជ្ជបណ្ឌិត។ ក្នុងខ្សែភាពយន្តដែលមាន Xiao Zhan បានជំរុញឱ្យទស្សនិកជនជាច្រើនទន្ទឹមរង់ចាំរឿងមួយនេះ៕

 

Trump បង្ហាញពីទំនាក់ទំនងដ៏ល្អរវាងលោកជាមួយប្រធានាធិបតីចិន និងបដិសេធចិនឈ្លានពា.នតៃវ៉ាន់

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធចំពោះការលើកឡើងថា ចិននឹងដណ្តើមយកតៃវ៉ាន់នៅឆ្នាំ២០២៧ ​ពីព្រោះចិនដឹងយ៉ាងច្បាស់ កងទ័ពអាមេរិកមានអំណាចខ្លាំង ។ លោកមានទំនុកចិត្តលើទំនាក់ទំនងដ៏ល្អជាមួយលោក Xi Jinping ប្រធានាធិបតីចិន មុនពេលមេដឹកនាំប្រទេសមហាអំណាចទាំង២រូបជួបគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនាចុងខែតុលា នៅប្រទេសកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPUj-Yh1JJMQdtNQSAvkdS03XTPAql9zPadsqdcX3m5A6a5v4LWNRLAl-JWAO65pntr6x8XapJVdj9LPhMUAC5O6_mwabVunaJbCDkQxJ0smoi9dV-xfzilV0FezPeJBl4bastE0W4FmpGp4kASjb0CeioOoGSLyuF55NMzt2xSf1IuF2fPPpGwLgb2RKM/s976/image_2025-10-23_09-02-38.png
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Trump និយាយថា អាមេរិកមានទំនាក់ទំនងល្អជាមួយចិន ទើបលោកជឿជាក់លើចិនមិនឈ្លានពានតៃវ៉ាន់ទេ ។ លោក Trump និយាយបែបនេះក្រោយពីមានមតិមួយចំនួនលើកឡើងថា លោក Xi ប្រធានាធិបតីចិននឹងព្យាយាមដណ្តើមយកតៃវ៉ាន់នៅឆ្នាំ២០២៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIPi8-iju7-ztpag0-qmxmIgTXCxVkU7vvqr16KCDxHXRme32qyX2Pgi7HIiSGYZ7l6NQotN9FLWf5XqPWSalqI9RdOHbf5xijoIHR2SPUKszX6MFu_3FXrM7Rg7uyfdVDqQ5Jp_jDpbaMWOxfYXuxWjcVVFgvNfCWtKfqXK5SpcSRcLadBt3GqzGJXQ0q/s1278/image_2025-10-23_09-02-37.png

មតិនានាថា លោក Xi ប្រធានាធិបតីចិននឹងវាយដណ្តើមយកតៃវ៉ាន់ ដែលចិនតែងតែអះអាងជាទឹកដីរបស់ខ្លួន ប៉ុន្តែលោក Trump ថា តៃវ៉ាន់លែងជាកែវភ្នែករបស់ចិនទៀតហើយ វាគ្មានអ្វីកើតឡើងទេ ។ ប៉ុន្តែលោកពុំបាននិយាយឱ្យច្បាស់លាស់ តើលោកនឹងសម្រេចឱ្យអាមេរិកប្រើប្រាស់កម្លាំងទ័ពការពារតៃវ៉ាន់ឬយ៉ាងណា ដោយគ្រាន់តែនិយាយថា ចិនដឹងច្បាស់ពីអាមេរិកមានអំណាចកងទ័ពខ្លាំងបំផុតលើពិភពលោក គ្មានប្រទេសណាហ៊ានទេ ប្រធានាធិបតីចិនមិនធ្វើបែបនេះឡើយ យើងកំពុងមានទំនាក់ទំនងល្អរឿងតៃវ៉ាន់ និងប្រធានបទផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6HMQrO2a_cNh4Az_mAR6u_5rPM2Usk9fMtXzSWa3gILDuz6M2C-bUqWuDdzAIXr-eom5UGAJKmdRVp-l2Q13dMdcDdmR2kpF6XtE0oARzNcadvXAbzuVw8qwPten14TQ4hZUxA_nTAPcynWu6GWWppz8BnthjlvqxzPnDSm550-fBn1Mz3zMWlNpu5-Et/s1200/image_2025-10-23_09-02-38%20(2).png

លោក Trump នឹងជួបលោក Xi ជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូងនាចុងខែតុលានេះក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ហើយគោលបំណងសំខាន់របស់លោក Trump គឺធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពជាមួយចិន ។ លោក Trump ចង់មានទំនាក់ទំនងល្ពជាមួយចិន និងចូលចិត្តទំនាក់ទំនងរវាងលោកជាមួយប្រធានាធិបតីចិន លោកនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននាដើមឆ្នាំ២០២៦ តាមការអញ្ជើញរបស់លោក Xi ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinaVQIO9ICOjXdKBGPyejIbNvT2hTM-BBKugzHyWPz8raFtTu66dDYMsh4OFfS9VAj9LCBBJ_hZ8HI_dm27AypnwfGxeQ2HCukMjm0iLRjN9ZU9iPLyCbgRHBQ5s4fqrtuoJqWrO0v-xsgFFC0AX6RlQS2vCG-sznru3_TNVt_WnIxMUf9jesu6RmbpMjB/s1020/image_2025-10-23_09-02-38%20(3).png
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់តែទីក្រុងប៉េកាំងប៉ុណ្ណោះ មិនទទួលស្គាល់តៃវ៉ាន់ ប៉ុន្តែច្បាប់របស់អាមេរិកតម្រូវឱ្យផ្តល់ជំនួយសព្វាវុធដល់តៃវ៉ាន់ដើម្បីការពារខ្លួន ទើបទីក្រុងវ៉ាស៊ីនតោនអនុវត្តគោលនយោបាយមិនច្បាស់លាស់ ថាតើអាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពការពារតៃវ៉ាន់ឬអត់ ។ កន្លងមក អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយដដែលៗពីការបញ្ជាឱ្យកងទ័ពអាមេរិកជួយការពារតៃវ៉ាន់ ប្រសិនបើចិនឈ្លានពាន ៕

សហរដ្ឋអាមេរិកដាក់សម្ពាធឱ្យក្រុមហាម៉ាស់ទម្លាក់អាវុ.ធ បើមិនចង់រងការកំទេ.ច

0

ប្រទេសថៃ ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ថា សហរដ្ឋអាមេរិកបានដាក់សម្ពាធឱ្យក្រុមហាម៉ាស់ទម្លាក់អាវុ.ធដើម្បីគោរពបទឈប់បា.ញ់នៅតំបន់កាហ្សា ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញឱ្យបញ្ចប់សង្គ្រា.មជាស្ថាពររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយលោកអាចនឹងកំទេ.ច បើក្រុមហាម៉ាស់មិនព្រមទម្លាក់អាវុ.ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb99A2ZAsE1L8I0wOPQcsAOX14mGmYMz7FxGEbiAtiz9PgviUXVgqC7zXG61xQLrcicrodJB6rvQgq2R_XouCTUAFGCnSrFx3QvJNxFbFYc27rQnBiZaOzYQ6MAZX06eUVCUvG14RRaHmHv5BIh-j7Mp07-IpyV8xiH7wd-vfQK4Ekt4ne36PdZwvzmYb/s1498/image_2025-10-23_08-55-38.png
ពេលធ្វើដំណើរមកប្រទេសអ៊ីស្រាអែលនៅថ្ងៃទី២១ ខែតុលា កន្លងមក អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា កិច្ចព្រមព្រៀងឈប់បាញ់ដំណើរការល្អជាងការរំពឹងទុក ប៉ុន្តែបើក្រុមហាម៉ាស់មិនសហការទេ ពួកគេនឹងរងការកំទេចមិនខាន ។ ពាក្យសម្តីរបស់អនុប្រធានាធិបតីអាមេរិក គឺដូចគ្នានឹងលោក Trump និយាយមុននេះថា នឹងប្រើប្រាស់កម្លាំងទ័ពយ៉ាងខ្លាំងក្លា និងដាច់ខាត បើក្រុមហាម៉ាស់មិនព្រមទម្លាក់អាវុធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWbQgIXW6OevHr2kqTNx3lvA_S3vmlppAtV62yngq-pu4yOpkRGFzSiq6wgQf55F7ao2EAgp9oHuzR72ycgOyY_iQGu2IPrDRMWlveq6A15zC_fQ8R-tdDQv8GJQi2U3uiY4GVZ7TiYptQ2pKsyemgDRqK23MwzkU90No13RDBICp7-WZK-NyBYNx8vyDk/s1100/image_2025-10-23_08-55-38%20(2).png
អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចោទប្រកាន់គ្នាទៅវិញទៅមកថា ល្មើសកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានរយៈពេល៨ថ្ងៃហើយ ។ ភាគីទាំងពីរនៅតែប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ព្រមទាំងមានជម្លោះពាក់ព័ន្ធនឹងការបញ្ជូនសាកសពឈ្លើយសឹក ការបើកព្រំដែន និងការជួយសង្គ្រោះក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKz5sFEpUiycddLAIw0f0evKyeeJN76XsYw3x-SFlrmyHh7CkVvTOQQ9uXGgm_QJdxyxbfVf_pukoYTuPukMOjTF3312inVrKNKr8KCtU9jdIvlnkNu_-fh0wwTA14VSZqO_g9lUP0bBv0EbrHtgLrNzFjvE3Y8N9mhfG-FzAoiamV2ngMftNE0ElSUX7n/s1024/image_2025-10-23_08-55-40%20(2).png

អនុប្រធានាធិបតីអាមេរិក លោក JD Vance មានគម្រោងជួបលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Beniamin Netanyahu នៅថ្ងៃទី២២ ខែតុលា ដោយលោក JD Vance រំពឹងថា កិច្ចព្រមព្រៀងឈប់បាញ់នឹងជំរុញការស្តារទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសនៅឈូងសមុទ្រអារ៉ាប់នាថ្ងៃអនាគត ។ ទោះយ៉ាងណា លោកទទួលស្គាល់ការប្រគល់សាកសពឈ្លើយសឹកទាំងអស់ចំណាយពេលយូរ និងការអនុវត្តតាមផែនការឈប់បាញ់របស់លោក Trump ត្រូវតែព្យាយាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-UlNVZLsUWNnmB3rX0iMoA8682bzgXxwjHxTs8diPniCJVrVX5R-iYwR8Y2aqWkXQE3Wpks0PLI95mQs3_bRE3PDalAP45o-F5xHH8Y8JSiVhieCQS7Zy4T2l_rrhBbJSpcmc7t23rCKQgD-zyBnVeiIO22x7LU9ahEAl-FvMStlJcyNZxWM0rFn1-rb2/s1600/image_2025-10-23_08-55-39%20(2).png

ផែនការឈប់បាញ់របស់លោក Trump បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធហាម៉ាស់ទម្លាក់អាវុធ រីឯអ៊ីស្រាអែលត្រូវដកកងកម្លាំងចេញពីតំបន់កាហ្សា ព្រមទាំងកំណត់ការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីន ។ លោក Trump ស្នើបង្កើតក្រុម Technocrats ដើម្បីគ្រប់គ្រងតំបន់កាហ្សាស្ថិតក្រោមការមើលការខុសត្រូវរបស់គណៈកម្មការអន្តរជាតិ ព្រមទាំងបង្កើតកងកម្លាំងពហុជាតិមិនពាក់ព័ន្ធជាមួយក្រុមហាម៉ាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgvK7CZUHa9X9-_1myjM59bqqqKiSK5EgRM5Qkx5_7wHam2aax-S1A8C6BXOOoTAbGqQH23-j3M2Ts1ZCZc6fhdjeZp27HXzFcyt5LpX7q9lyfJdWuzdStkgDz9ukej2QQ62IFqDXtExtKjs3ODO4Yzv5EPNPFjaTVFNewxOPoYYuXr1_QTZdUtnUcpDvb/s770/image_2025-10-23_08-55-40.png

លោក JD Vance បាននិយាយក្នុងពេលស្ថិតនៅមូលដ្ឋានកងទ័ពភាគខាងត្បូងរបស់អ៊ីស្រាអែលថា អាមេរិក អ៊ីស្រាអែល និងប្រទេសនៅឈូងសមុទ្រអារ៉ាប់យល់ស្របលើកលែងទោសឱ្យក្រុមហាម៉ាស់ ប៉ុន្តែពួកគេត្រូវតែព្រមទម្លាក់អាវុធ ។ បើមិនទម្លាក់អាវុធទេ យើងនឹងអនុវត្តតាមលោក Trump និយាយ គឺកំទេចតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8WdGf9e2whWz4VLGbeP8W62hZXclMgQQgB-N-La1I15JiHMnlZNhCD2IkjlUdq24miN9stuL3ac9zuPMujGami3Diid8IRDFD_KpKIBjMI159kQv7JiAn5-pUI4v3MerRjACkgzznFofdrN4WoTzPT-ow_T4FJQfwmOzjYAQ6TZcgHWGN_kBU5YM1E5DH/s919/image_2025-10-23_08-55-39.png

តាមការអះអាងរបស់ជនជាតិប៉ាឡេស្ទីន គឺក្រុមហាម៉ាស់រីករាយក្នុងការបង្កើតក្រុម Technocrats ដើម្បីគ្រប់គ្រងតំបន់កាហ្សាដោយពុំចាំបាច់មានអ្នកតំណាងរបស់ខ្លួន ប៉ុន្តែត្រូវតែមានការឯកភាពទាំងក្រុមហាម៉ាស់ និងមេដឹកនាំប៉ាឡេស្ទីន ៕

BLACKPINK បង្កើតកំណត់ត្រានៅតៃវ៉ាន់ទោះបីការសម្តែងមានភាពចម្រូ.ងចម្រាស

0

BLACKPINK ទើបតែបញ្ចប់ការប្រគំតន្រ្តីនៅតៃវ៉ាន់កាលពីថ្ងៃទី១៨-១៩ ខែតុលា ដោយបន្តបញ្ជាក់ពីឥទ្ធិពលជាសាកលរបស់ពួកគេ នៅពេលដែលក្រុមនេះបានទាក់ទាញអ្នកចូលរួមជាង ១០០,០០០ នាក់ និងបានកត់ត្រាប្រាក់ចំណូលខ្ពស់បំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4u2CwUsrL3supOt8phyphenhyphenvkchGwUdJwOhP7sFx2yrO6jGMN4hFIwHXzz2GxFoita2tIiB8LM07PjM7ofG0jeI27cpQLK1lPgSVLfPh8ljZFYf5pxygd4v651ZT8Chn8Mz9hM-pCrrjqs3iuZlb5wmkxn2NHqhyphenhyphenwOtIqdBiW_4C7SRPYgYjR8fjfXLefx_vm/s1080/image_2025-10-22_11-37-38%20(3).png

យោងតាមអ្នករៀបចំការប្រគំតន្រ្តី BLACKPINK បានក្លាយជាសិល្បករប៉ុបអន្តរជាតិដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃកីឡដ្ឋាន Kaohsiung ជាមួយនឹងសំបុត្រសរុបជាង ១៩០,០០០ សំបុត្រត្រូវបានលក់ក្នុង ២ ដំណាក់កាលនៃដំណើរទេសចរណ៍ឆ្នាំ ២០២៣ និង២០២៥។ សមិទ្ធិផលនេះជួយឱ្យក្រុម BLACKPINK ក្លាយជាសិល្បករដំបូងគេដែលបានធ្វើទេសចរណ៍ពិភពលោក ២ ដងជាប់ៗគ្នា ហើយក្លាយជាក្រុម Kpop ដែលមានការសម្តែងច្រើនជាងគេនៅកីឡដ្ឋាន Kaohsiung ដែលស្ថិតនៅ តៃវ៉ាន់ ជាមួយនឹងការសម្តែងសរុបចំនួន ៤ យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO15WH0MwDpgOew-Hp2YSlh0XSvfDYJdmaUGnOPaN1QTfGe1cd-8A7k-U2QRkRAkesDknKqJyz-tKH7lsntWLm7jCMVrkAtWYhFEyKh0NUpdzHs-04sppZxH6QhW9JMkfzudc2pqAZ5FOPcT-hWZGag7HACf1nsKyeWHLUpooVYtcWCrumZ2OXct5MfK4B/s1080/image_2025-10-22_11-37-37%20(3).png

យោងតាម AllKpop កំណត់ត្រានេះជាថ្មីម្តងទៀតបង្ហាញពីជំហររបស់ BLACKPINK នៅលើផែនទីតន្ត្រីសកល ដោយសារក្រុមនេះនៅតែរក្សាបាននូវឥទ្ធិពលខ្លាំង ទោះបីជាមានសកម្មភាពជិតមួយទសវត្សរ៍ក៏ដោយ។ គួរឱ្យដឹងថាការសម្តែងនៅតៃវ៉ាន់លើកនេះ សមាជិកក្រុម BLACKPINK បានប្រឈមមុខនឹងភាពចម្រូងចម្រាសជុំវិញអាកប្បកិរិយាក្នុងការសម្តែងរបស់ពួកគេក្នុងអំឡុងពេលកម្មវិធីដំបូងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoggz5SpFqNiVDHxzVresACvbUM5wvl4TTelvQudJLonVD9QOdevbuKP7uv4rsy5sZ0fVaStOs7aKNEc6SDrO1xfcZSGXpZpEX-aXOb22feYWVYXOGYfJuae1sgicJx1huk13vr_rjSToBL4oFOabOvFmkjxjxxz9N73yAhxRdcE3mgPF0RAYMHGCYWleD/s2048/image_2025-10-22_11-37-39.png
ក្រុមនេះត្រូវបានគេនិយាយថា រាំមិនស៊ីសង្វាក់គ្នា ហើយមើលទៅហត់។ លើសពីនេះ សមាជិក Lisa ក៏បានបន្តប្រឈមមុខនឹងភាពចម្រូងចម្រាសចំពោះសម្លៀកបំពាក់ខ្លីពេករបស់នាង និងក្បាច់រាំសិចស៊ីហួសហេតុពេក។ បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីចំនួនពីរយប់នៅតៃវ៉ាន់ BLACKPINK នឹងបន្តសម្តែងនៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ជប៉ុន និងហុងកុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha1UZ0Z39oCUOocuC39Y5oNgJVKkGbrt3OPzhq9SYf6bXS-QdReezOyKLnOTNh5WhOIwzreo3GbbQyLInoEncvwTbIS8d_w_NZ6fSqZ1g3d6XNwk-OCyi3aIstyXZrFwWPGYdlbhY6LSiQswhwJ4i5sFQ6LWvTomhtocbE27jgL-K1GZZ9HYyyjMNiP7Tn/s2048/image_2025-10-22_11-37-38%20(2).png

ខណៈពេលដែលដំណើរកម្សាន្ត DEADLINE ទើបតែចាប់ផ្តើមឡើងវិញ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ក្នុងពេលដំណាលគ្នាថា BLACKPINK អាចនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះជាមួយនឹងផលិតផលតន្ត្រីថ្មីៗមុនដំណាច់ឆ្នាំ ២០២៥។ អ្នកគាំទ្រជុំវិញពិភពលោកកំពុងរង់ចាំការត្រឡប់មកវិញដែលរំពឹងថានឹងបន្តផ្ទុះតារាងទូទាំងពិភពលោក។ កាលពីថ្ងៃទី ២០ ខែតុលា ផលិតកម្ម YG បានបញ្ជាក់ថាសមាជិកក្រុម BLACKPINK កំពុងថត MV សម្រាប់បទចម្រៀងចំណងជើងនៃអាល់ប៊ុមថ្មីរបស់ពួកគេក្នុងសប្តាហ៍នេះ៕

«វា.យផង ចរចាផង» គឺជាយុទ្ធសាស្ត្ររបស់ថៃដើម្បីដាក់សម្ពាធកម្ពុជាលើតុចរចា

0

រាជធានីភ្នំពេញ៖ លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ដ្រនយោបាយ បានលើកឡើងថា ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា តាមរយៈការ “វាយផង ចរចាផង” ដោយមានទាំងការចរចាបែបការទូតនៅក្នុងកិច្ចប្រជុំផ្សេងៗជាហូរហែរ ស្របពេលដែលសកម្មភាពរុះរើផ្ទះនិងរំលោ.ភយកដីរបស់ពលរដ្ឋខ្មែរក៏កំពុងអនុវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDjQS2a8FlZQANg6Ytolw74oCasHxfRfzOYDkABxi55D06ixU2CzSUr6G3mtOW6Kx1KCT8O8JVocIgfnzh-t3u5ds9RSJR-Km2ZMFHmOLb4AVF1QcNoLAgHX1DI3lcOcYnJw_CFsJZ4ThYYGJvTXy_irLc8Xz4BbqcRdOuVHl6v1zuhCMXgEJyItJ6xtxc/s512/photo_2025-10-22_15-52-52.jpg

នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា តាមរយៈទំព័រហ្វេសរបស់លោកផ្ទាល់បានលើកឡើងថា សកម្មភាពដែលថៃកំពុងធ្វើបច្ចុប្បន្ន គឺជាយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង» ពោលគឺថៃកំពុងដាក់សម្ពាធបង្ខំឱ្យកម្ពុជាទទួលយកលក្ខខណ្ឌឈ្លានពានរបស់ខ្លួន ក្នុងគោលដៅធំៗយ៉ាងតិចបួន ÷
– ទី១. ចង់បានទឹកដីខ្មែរដើម្បីបម្រើមហិច្ឆតាឈ្លានពានលេបត្របាក់ទឹកដីខ្មែរតជំនាន់។
– ទី២. បង្ហាញសាច់ដុំ កម្លាំងបាយ និងច្បាប់ព្រៃ ដើម្បីបម្រើនយោបាយផ្ទៃរបស់ខ្លួន ទាំងសម្រាប់ពួកទាហាន ទាំងសម្រាប់ពួកស៊ីវិល ដើម្បីធម្មានុរូបនៃអំណាច និងសន្លឹកឆ្នោត។
– ទី៣. ធ្វើឱ្យទាល់ច្រកចំពោះកិច្ចខិតខំប្រឹងប្រែងការទូតនិងកិច្ចព្រមព្រៀងសន្តិភាពក្រោមអធិបីភាពរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នាពេលខាងមុខ ដើម្បីគេចវេសពីយន្តការការទូតពហុភាគី ព្រោះថៃអស់ក្រឡាអុកក្នុងយន្តការការទូតពហុភាគី និងច្បាប់អន្តរជាតិហើយ។ រដ្ឋយូកូមមួយនេះ ចង់តែប្រើច្បាប់ព្រៃ និងយន្តការទ្វេភាគីជាមួយខ្មែរ ព្រោះងាយសង្កត់កខ្មែរ ដោយសារគេមានមានប្រៀបជាងខ្មែរយើងលើវិស័យយោធា សេដ្ឋកិច្ច និងព័ត៌មាន។
– ទី៤. ចង់បំបែកផ្ទៃក្នុងខ្មែរតាមរយៈធ្វើប្រជាពលរដ្ឋខ្មែរយើងសង្ស័យលើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដី និងធ្វើឱ្យប្រជាពលរដ្ឋយល់ថា រាជរដ្ឋាភិបាលទន់ជ្រាយចំពោះមុខសត្រូវឈ្លានពាន ដើម្បីឱ្យខ្មែរបែកបាក់ផ្ទៃក្នុងនិងចុះខ្សោយ ងាយស្រួលគេឈ្លានពានបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMDWUGEHLv-JgILN8LH6VSaYaztHH2S-36HzNBkaPVcWnPWsdo0IzYtfPOrowcypYjh7fqG4NUcHgF0BOW1P9Z7H8W_24vDtlPKuxNVg4Nk5sM5w2zyQUAm_R8sb2wFGXwqoSlK3CkPvjG9dfRhyphenhyphen9Q9QlxfoeN1KL8HxHi6lpvIrjinjWr77uq0OlcT_Bx/s1280/photo_2025-10-22_15-52-53.jpg
លោកបណ្ឌិតក៏បានបន្ថែមជាយោបល់ទៀតថា ចំពោះមុខ កម្ពុជាយើងមិនត្រូវចា.ញ់សម្លុតថៃដោយធ្លាក់ចូលក្នុងអន្ទាក់របស់សត្រូវឈ្លានពានទេ។ យើងត្រូវកាន់ដៃគ្នាឱ្យណែនពីលើដល់ក្រោម ពីក្នុងដល់ក្រៅ ដោយរក្សាជំហរប្រកបដោយសង្គតិភាពក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការការទូតគ្រប់ទម្រង់ ជាពិសេស ទម្រង់ពហុភាគី, យន្តការច្បាប់អន្តរជាតិ និងការលើកកម្ពស់សន្តិភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់យើង។ ទន្ទឹមនឹងនោះ យើងត្រូវបន្តប្រើប្រាស់យន្តការការទូតគ្រប់វេទិកាអន្តរជាតិទាំងអស់ គ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិតប្រកបដោយសង្គតិភាព ដើម្បីលាតត្រដាងការឈ្លពានរបស់ថៃមកលើខ្មែរយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRKILpjq6mZSGby5QWY8BYFTzxWFvWh7fIhJfSP2qRQpReLbJTgZOXbZ_EhmUbTHJSM-lK4Q0sof4I-UReaE4J14Hn3SKS_V8bsUN-3klDcxGh6aRVdqec810hreJGdSNOzlR3Hh4xT2MBRcCNrCwpqws83JgrRmhlMeVcpcWF76iD296OLaNqw9U4wCb/s1280/photo_2025-10-22_15-52-53%20(2).jpg
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២១ ខែតុលា យោធាថៃបានយកគ្រឿងចក្រមកធ្វើការឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ ដែលពួកគេបានព័ទ្ធបន្លាលួសកន្លងមកនៅភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទង្វើនេះអាចចាត់ទុកជាការឈ្លានពានទាំងកម្រោល ខណៈកម្ពុជាកំពុងអំពាវនាវឱ្យអន្ដរជាតិ ពិនិត្យមើលពីសកម្មភាពដែលគ្មានទុកច្បាប់អន្ដរជាតិនៅក្នុងភ្នែករបស់ថៃនេះផង និងថាថៃត្រូវតែទទួលខុសត្រូវឱ្យស័ក្ដិសមបំផុតចំពោះអ្វីដែលពួកគេបានធ្វើមកលើកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixrZh67ZOc-vy2rcy-Ax70mhK9-0Jf8jP_wnT6VeuZcntPHakn2IGcvGjqbk-5UgSeB-QTRDByy_TaecAC5CMqXkjSarIOCxIjHMUavs0kBDdGgHK_dDFNyxCsdWCe0Jm-8PX5dM9G5fFgx8HQe7-I1PViiFVK_HFguLu1HnleifXlWW6spQUVTbd1I0jl/s1280/photo_2025-10-22_15-52-52%20(3).jpg

Bai Lu បង្ហាញរូបរាងថ្មីជាមួយនឹងសក់ពណ៌ផ្កាឈូកបន្ទាប់ពីមានបញ្ហាសុខភាព

0

ថ្មីៗនេះ Bai Lu បានទាក់ទាញការចាប់អារម្មណ៍នៅពេលចូលរួមក្នុងព្រឹត្តិការណ៍មួយសម្រាប់ម៉ាកវ៉ែនតាមួយនៅទីក្រុង Hangzhou ប្រទេសចិន។ នេះជាលើកទីមួយហើយដែល តារាស្រីរូបនេះ បង្ហាញខ្លួនជាសាធារណៈបន្ទាប់ពីលាបពណ៌សក់ពណ៌ផ្កាឈូកគួរឱ្យទាក់ទាញ។ Bai Lu ស្លៀករ៉ូបពណ៌ខ្មៅជាមួយការរចនាដោយម៉ាក Chanel រួមជាមួយគ្រឿងអលង្ការ De Beers ដែលនាងជាតំណាងនិងវ៉ែនតាទាន់សម័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFR_QKC723lVm1SxC9YmZYDaSEfpR0Eieqz8nJPb4eShlkeddiX6NTbnW9swcqC5hHzV31NPrkizd_wfBTj_Hc9oREny_2BAioO2K3IHQBdcal5AXSr46xCpOgsh3GWfgGshKEd7sypWgQrAjZVqkNrDOMPWNCBM5Kmrlq4kNScOl4W5pxSNormwlAAYNP/s1440/image_2025-10-22_10-42-54%20(3).png
ជាមួយនឹងសក់ពណ៌ផ្កាឈូករបស់ Bai Lu ត្រូវបានចងជាកន្ទុយសេះក្នុងរចនាប័ទ្មយុវវ័យ ប្រកបដោយភាពស្វាហាប់ នាំមកនូវរូបភាពប្លែកៗ។ ពេញមួយអាជីពរបស់នាង Bai Lu តែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងសក់វែង ខ្មៅ និងរូបភាពផ្អែមល្ហែម។ នាងត្រូវបានគេស្គាល់ថាសម្រាប់តួនាទីជាប្រវត្តិសាស្ត្រជាច្រើនដូច្នេះការរក្សាសក់ពណ៌ខ្មៅដើម្បីភាពងាយស្រួលក្នុងការបង្កើតរូបភាពរបស់នាងក្នុងអាជីពជាតារាសម្តែង។ ដូច្នេះហើយ អ្នកគាំទ្រមានការភ្ញាក់ផ្អើល នៅពេលដែល Bai Lu សម្រេចចិត្តប្តូរពណ៌សក់របស់នាងក្នុងវ័យ៣១ឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WkjOFrOP5TNpEtOGW3WTYo3kTKurpYYnl-0AY1l6eIIwvhJ2STNV1KrjBCr48NIXY6qy52AhPtdQGrXvIWxXgdm2EI1kljCy3Wo_c05gKrjuh7D7WB7U9Hn_Jixo6fm9V4jng7GTpnP8f35uJqtqYWSi6ZIGJINWXdqE-YERBwVWAjkLXlZwSUEteoxG/s1440/image_2025-10-22_10-42-53%20(2).png

Bai Lu ក៏ទើបតែបញ្ចប់ការថតរឿងភាគប្រវត្តិសាស្ត្ររឿង «Moli» ហើយមានពេលសម្រាកច្រើន ទើបនាងមានឱកាសធ្វើអ្វីដែលនាងចូលចិត្ត។ កន្លងមកក្នុងពិធីបិទការថតរឿង «Moli » នាពាក់កណ្តាលខែតុលា Bai Lu បង្កក្តីបារម្ភនៅពេលបង្ហើបថានាងមានជំងឺ «ពិបាកធ្វើរោគវិនិច្ឆ័យ»។ តារាស្រីរូបនេះចាប់ផ្ដើមមានការឈឺក្បាលជាប់រហូត ហើយឈឺរាលដាលពីក្បាលចុះដល់ឆ្អឹងកងខ្នង និងក ក្នុងខែកក្កដា។
ដល់ខែសីហា នាងត្រូវផ្អាកសកម្មភាពសាធារណៈស្ទើរតែទាំងអស់ ដើម្បីផ្តោតលើការព្យាបាល។ ក្នុងអំឡុងពេលនេះ Bai Lu មិនអាចញ៉ាំអាហារធម្មតាបានទេ ដោយសារការឈឺចាប់ខ្លាំង ទម្ងន់របស់នាងនៅពេលមួយធ្លាក់ចុះមកត្រឹមតែ ៤៣ គីឡូក្រាម រាងកាយ និងចិត្តរបស់នាងចុះខ្សោយយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCIGzw8XBdXTIc2B8b9DY68FFe3mKXzxdORaHnRQB6rJWACVAD1EFSUxQWI4Hp4UtKHI1fghRfv9HIGP9qFk380LMQPEGRKiNGpTsYsthKv7bNChG8V165bnD3SXSvEgjN9y242S9_wlLYCBsXigts7bkY9qo3cw8Lfk7F3KAmLFfbQGLIk5gtJS5MRZfD/s2048/image_2025-10-22_10-42-53.png

Bai Lu បានទៅពិនិត្យច្រើនកន្លែង ប៉ុន្តែនៅមិនទាន់អាចកំណត់ពីមូលហេតុច្បាស់លាស់។ វេជ្ជបណ្ឌិតបានចាត់ថ្នាក់ជំងឺរបស់នាងជាបណ្តោះអាសន្នថាជា «ពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ»។ ជាចុងក្រោយ ដោយសារការរួមផ្សំនៃការចាក់ម្ជុលវិទ្យាសាស្ត្រ និងថ្នាំ រោគសញ្ញាបានធូរស្រាលបន្តិចម្តងៗ។ នៅខែកញ្ញា ស្ថានភាពសុខភាពរបស់ Bai Lu មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់៕

Annie សមាជិក Allday Project ជំនួសតួនាទីពិធីការិនីរបស់ YoonA បង្កឱ្យមានការវែ.កញែ.ក

0

Sports Chosun បានរាយការណ៍ថាតារាចម្រៀង Annie សមាជិកក្រុមចម្រៀងថ្មី Allday Project ត្រូវបានបញ្ជាក់ថានឹងធ្វើជាពិធីការិនីសម្រាប់កម្មវិធីមហោស្រពតន្ត្រីចុងឆ្នាំរបស់ MBC មានឈ្មោះថា «MBC Gayo Daejejeon 2025» ដែលនឹងចាក់ផ្សាយនៅថ្ងៃទី៣១ ខែធ្នូ។ ឆ្នាំនេះ Annie អមដំណើរជាមួយនឹងពិធីករប្រុសពីររូបគឺ Minho សមាជិកSHINee និង Hwang Minhyun ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWMHLJckKbRTaBx6CMuRI56NzGI9bU8NDfqj_9Qafkl3rZoFLqGURc65vw9wVPpWF0DX5vngzcOzyKbHYMMF2g8RY_v_qjecTvqoKl0CY8PgcG-Z3FcFoRreM4fugIp5SDT1RKPxch_QGHCvBWJb51yIsQMmbPJ0erLp2xkPKDm46VKP_WZH-HaRWp8Cjj/s1554/image_2025-10-21_15-12-04.png
នេះជាសកម្មភាពទោលលើកដំបូងរបស់ Annie ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង។ ប៉ុន្តែអ្វីដែលសាធារណជនចាប់អារម្មណ៍បំផុតនោះគឺ Annie ជំនួស YoonA ដែលនាងបំពេញតួនាទីជាពិធីការិនីក្នុងកម្មវិធីនេះអស់រយៈពេល ១០ ឆ្នាំមកហើយ។ ការចាកចេញរបស់ YoonA ពីមហោស្រពតន្ត្រីចុងឆ្នាំរបស់ MBC ត្រូវបានប្រកាសជាមុន។ ទោះជាយ៉ាងណាក៏ដោយ Annie មិនស្ថិតក្នុងចំណោមឈ្មោះដែលត្រូវបានព្យាករណ៍ថានឹងជំនួសតំណែងជាន់ខ្ពស់របស់នាងទេ។ បើនិយាយពីកេរ្តិ៍ឈ្មោះ YoonA មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធី ហើយក៏ជាតារាដ៏ល្បីនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េផងដែរ។ ដូច្នេះហើយ អ្នកគាំទ្ររំពឹងថានឹងមានមុខមាត់ស័ក្តិសមដើម្បីបំពេញតួនាទីពិធីការិនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbhvez75Z7-ZXo2u3ptNLnxoh-TeyNDpt8q_kFBN1k-HNBNK-kmjQMT699Np8Osw2k-2i4d7o0l5bZYYUMKdU-idm1JQpLAA2EUenynpAcaFJehKOkqhyY4hWCTfrdtfJUBAW1AWsEPG6VSC4tXvvP5Di1bsV8VHbVQgAF0civEymLYZXu56HSaoCPvuk-/s1573/image_2025-10-21_15-14-35.png

ជាមួយគ្នានេះ Annie ទើបតែបង្ហាញខ្លួនបានតិចជាងកន្លះឆ្នាំប៉ុណ្ណោះ ហើយមិនមានបទពិសោធន៍ជា MC នៃកម្មវិធីណាមួយឡើយ សូម្បីតែនៅលើឆាកតូចក៏ដោយ។
ដូច្នេះហើយ ការត្រូវបានជ្រើសរើសជាពិធីការិនីក្នុងកម្មវិធីមហោស្រពតន្ត្រីដ៏ធំមួយ បានធ្វើឱ្យ Annie ត្រូវគេចំអកនៅលើបណ្ដាញសង្គមជាមួយនឹងឃ្លាថា កូនសំណព្វ ដែលសំដៅលើមនុស្សកើតក្នុងគ្រួសារល្បីល្បាញ និងមានទ្រព្យសម្បត្តិច្រើន តែងតែទទួលបានភាពជោគជ័យក្នុងការងារយ៉ាងឆាប់រហ័ស ដោយសារទំនាក់ទំនង និងបុព្វសិទ្ធិរបស់ឪពុកម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF5AG0nOCrw6f2KPQIY0Fgv-Y_UZx0Hr4zXdLGvJroEqrbemeHX5O2rz7e5VrnSX_AuxaGtsOBIJ0dE37iJnMPJwbSDC-rFMAs4zc33Uuxk4adqY2e-Y3V7-MG2HZC0NeJ_MLaoyjoGMxwfMiColGwSru7hiCH-I2s8zA5P_PVMvDmG7a_TSNEOxJGZNpP/s2048/image_2025-10-21_15-14-38.png

តាមពិតទៅប្រវត្តិ Annie គឺជាប្រធានបទដ៏ក្តៅគគុក ចាប់តាំងពីក្រុម Allday Project ចាប់ផ្តើមដំបូង។ តារាស្រីដែលកើតក្នុងឆ្នាំ ២០០២ គឺជាកូនស្រីរបស់ Chung Yoo Kyung ដែលជាប្រធានអាជីវកម្មហាងទំនិញរបស់ក្រុមហ៊ុន Shinsegae Group ដែលជាចក្រភពចែកចាយទំនិញប្រណីត និងលក់រាយដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ។ នាងបានគេចាត់ទុកថាជាកូនស្រី Chaebol ជំនាន់ទី ៤ នៃគ្រួសារ Samsung។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWk5R7FZTHmK0CWMpr83F8RvcQ7T2XonC5g8cNnK_2MJB2_J2ECt_9CBbE9Pc5s4o4apGzyvUupGztZH6cbTKWIXLPm1MILkjptbDSl2TpRVK3raToA07frecID7VNACdNBhIP47JbKchqSmfscNE3S-ykoe7lO1tCgVeZTVUwNHZkySxD9GNpt60aeNfG/s960/image_2025-10-21_15-12-09.png
ថ្មីៗនេះ ពានរង្វាន់តន្ត្រី MAMA ឆ្នាំ ២០២៥ បានផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យរបស់ខ្លួនដែលបង្កឱ្យមានភាពចម្រូងចម្រាស។ ដោយសារតែយោងទៅតាមចំណាត់ថ្នាក់ចាស់ Allday Project ដែលជាក្រុមចម្រុះនៃបុរស និងស្ត្រី នឹងមិនត្រូវបានគេតែងតាំងនោះទេ។ ប៉ុន្តែយោងទៅតាមលក្ខណៈវិនិច្ឆ័យថ្មី Allday Project ត្រូវបានតែងតាំងរួមជាមួយក្រុមផ្សេងទៀត។ ទស្សនិកជនជឿថាអ្នករៀបចំ MAMA មានភាពលំអៀងចំពោះ Allday Project ដែលផ្តល់ឱកាសឱ្យក្រុមទទួលបានពានរង្វាន់ ព្រោះសមាជិកគឺជាកូនស្រីរបស់ Shinsegae Group ៕