Home Blog Page 29

TOP វិលត្រឡប់មកកាន់វិស័យតន្រ្តីវិញក្រោយហែលឆ្លងរឿងអាស្រូ.វធ្ងន់.ធ្ងរ

0

នៅថ្ងៃទី២០ ខែមីនា TOP អតីតសមាជិក BIGBANG បានបន្តបង្ហោះរូបភាពផ្សព្វផ្សាយដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់អាល់ប៊ុម «Another Dimension» នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក។ រួមជាមួយនឹងវីដេអូផ្សព្វផ្សាយថ្មី តារាចម្រៀងរ៉េបរូបនេះក៏បានប្រកាសពីការបើកដំណើរការគណនី X ផ្ទាល់ខ្លួនផ្លូវការផងដែរ។ TOP កំពុងបង្ហាញផែនការវិលត្រឡប់មកវិញរបស់លោកបន្តិចម្តងៗលើវិស័យតន្រ្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjKSgkLirtursp_JLfwGywBlLwhZVkLnmo_9HqO4ldNDRjm6kJRaTBswgK8Mdi8i2vgO0-9qiBSvN2w9qy8fuh5I-I5RinOoNAdR3pabLRGYu5eddRH8jn8_NcTprRALThFc9NRJQZUewarv_eOHLIhc4u86tX0HFk3RgTxVJKNrZx61dO0ZihtquNjW-m/s1142/SnapInsta_to_652905836_18549232003068425_6755980029262879876_n.jpg
អាល់ប៊ុមទោលដំបូងរបស់ TOP ដែលមានចំណងជើងថា «Another Dimension» នឹងចេញនៅថ្ងៃទី ៣ ខែមេសា ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានឱ្យដឹងថា ការផ្លាស់ប្តូរនេះបង្ហាញថា TOP បានដកចេតនារបស់លោកក្នុងការចាកចេញពីឧស្សាហកម្មតន្ត្រី ហើយក៏ជាការវិលត្រឡប់មកវិញគួរឱ្យកត់សម្គាល់បន្ទាប់ពីអវត្តមានជាច្រើនឆ្នាំ។ នេះក៏ជាការចេញបទចម្រៀងដំបូងរបស់ TOP ក្នុងរយៈពេលប្រហែលបីឆ្នាំចាប់តាំងពីចាកចេញពីក្រុម BIGBANG ក្នុងឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJtMVc3If-E4ibSJfKK87KyJ_8obCrIP-d25yKHNUcDg2qocrHWHez_y7cTzQlM-rmlz7CJqMkbDV6Du-UPa2rp6V-UkaNQnlv43CCOEbh-5MCkz4wf1rq4Q-FV64auSg2AmyTJ5uRktNkhtqVSETuoIq5jPXhHi8cZl4d1KauyDyZ93BdGqJ6pAWj434/s991/photo_2026-03-23_08-36-31.jpg

តារាចម្រៀងប្រុសរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអាល់ប៊ុមថ្មីនេះក្នុងនាមជាអ្នកផលិតប្រតិបត្តិ។ លោកបានចំណាយពេលជាច្រើនឆ្នាំដើម្បីធ្វើឱ្យគម្រោងនេះល្អឥតខ្ចោះមុនពេលចេញលក់ជាផ្លូវការ។ ជាមួយនឹងបទ «DESPERADO» TOP ត្រូវបានគេរំពឹងថានឹងបើកជំពូកថ្មីមួយនៅក្នុងអាជីពទោលរបស់លោកក្រោមក្រុមហ៊ុនផ្ទាល់ខ្លួនដែលតារាចម្រៀងរូបនេះបានកសាងដោយខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUcrgTRv_cgZYzNQ88pO5F6_uhedezQqz3zO4hflL2trskbmVhlGFSPxQaQDbcHH_StzcbStw69bXIJHGcaAyBRaMacppxSn1MrGtnOxDeL1-f1MPsCGi9BpjUIVCgq0H4TiZknSH8YtSHePPCD8FN9ADR0G6I_-drszI2ToL0FnRiizrjWqagTaxl0hO2/s1350/SnapInsta_to_371742554_2015107548837738_2278564285148326901_n.jpg
TOP បានចាកចេញពី YG Entertainment នៅពេលដែលកិច្ចសន្យាផ្តាច់មុខរបស់លោកផុតកំណត់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ នៅពេលនោះ YG បានប្រកាសថា៖ «យើងគោរពបំណងប្រាថ្នារបស់ TOP ក្នុងការពង្រីកសកម្មភាពទោលរបស់គាត់ ក៏ដូចជារបស់ Big Bang ដែរ។ TOP បាននិយាយថាលោកនឹងចូលរួមក្នុងសកម្មភាពរបស់ Big Bang នៅពេលណាដែលលក្ខខណ្ឌអនុញ្ញាត»។ នៅក្នុងខែឧសភា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងអ្នកគាំទ្រម្នាក់ TOP បាននិយាយដោយត្រង់ៗថា ១ខ្ញុំបានចាកចេញពីក្រុមហើយ» ហើយបានលុប Big Bang ចេញពីប្រវត្តិរូបប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYUfZm5MnerfgpUjvhUyL7EnQ1tklriZ4dGmqwn8DT9q4JNci-RClRx-xQTbO3JBR5ceVZKA6-6RfZ9B69Y1LrmeCysN8hsRGRbLdrrzs6Xa6myKjzFq6fwHgfBGK3UKTOkF1yajVmtK8MPadXwiA9xXErIVTk_NiBpM2FIRGDogwlg6bGH3ZD32qlZTjj/s1080/SnapInsta_to_639896744_18546125443068425_6374802328751345686_n.jpg

នៅក្នុងខែមករា ឆ្នាំ២០២៥ TOP បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់មកវិញនៅក្នុងរឿង «Squid Game 2» ក្នុងនាមជា Thanos ដែលជាអ្នករ៉េបញៀនថ្នាំ និងជាមនុស្សមានចរិតឆេវឆាវ។ នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីរឿងនេះបានចាក់ផ្សាយ អតីតសមាជិកក្រុម Big Bang រូបនេះ បានបើកចំហអំពីមូលហេតុពិតប្រាកដដែលលោកបានចាកចេញពីក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj0yySyUhfjdhOKMDp5PWhHLVTHTVXk2RrKZjALKMWnfPEb_847avarmIAG2yjpOZX3kYXmgFGrqfyZy9qrtET6Zu-7k3Bb6Cee8laRU5A6hDBmUSI_-yZbs5qQU3YSGM8AsCCVY5zjFsLYL08JGC5at5Z9Z1wrRDJfcJ3-gNH6e2nxOb1Ft04j2c7UUQM/s1350/SnapInsta_to_652309548_18549231985068425_6222095989905987158_n.jpg

អ្នករ៉េបរូបនេះបានទទួលស្គាល់ថាលោកបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទាំងក្រុម និងក្រុមហ៊ុនចាស់របស់ខ្លួនដោយសារតែកំហុសឆ្គងកាលពីអតីតកាល។ TOP បាននិយាយថា «ខ្ញុំបានចាកចេញពីក្រុមព្រោះខ្ញុំមិនចង់បន្តធ្វើបាបក្រុមហ៊ុន និងសមាជិកទៀតទេ»។ «អារម្មណ៍មានទោសគឺលើសលប់ណាស់។ ខ្ញុំមានអារម្មណ៍ថា ប្រសិនបើខ្ញុំនៅតែក្នុងក្រុមនេះ ឈ្មោះរបស់ខ្ញុំនឹងត្រូវបានផ្សារភ្ជាប់ជាមួយក្រុមនេះជាស្នាមប្រឡាក់។ ខ្ញុំមិនអាចប្រឈមមុខនឹងរឿងនោះបានទេ វាពិតជាឈឺចាប់ណាស់»៕

អ្នកជំនាញព្រមានផលប៉ះពាល់សុខភាព បន្ទាប់ពីឥណ្ឌារងវិបត្តិថាមពល ពលរដ្ឋងាកមកចម្អិនអាហារតាមទម្លាប់ចាស់

0

រដ្ឋាភិបាលឥណ្ឌា ជាច្រើនឆ្នាំមកនេះបានជំរុញឱ្យពលរដ្ឋចម្អិនអាហារដោយហ្គាសជំនួសលាមកគោ និងអុស ដើម្បីកាត់បន្ថយការបំពុលបរិយាកាស ប៉ុន្តែដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ាអូសបន្លាយធ្វើឱ្យប្រទេសឥណ្ឌារងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិថាមពលពិភពលោក ។ ពេលនេះ ពលរដ្ឋឥណ្ឌាងាកមកចម្អិនអាហារដោយប្រើប្រាស់លាមកគោ អុស កាកសំណល់រុក្ខជាតិ និងប្រេងឥន្ធនៈកខ្វក់ឡើងវិញ រដ្ឋាភិបាលមិនអាចហាមឃាត់បានទេ ខណៈអ្នកជំនាញបារម្ភពីការចម្អិនអាហារបែបនេះប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIE5_1TWgIVQ7yrBT1rAFe9Oh8NVkDrXx-Zzs9tqPrZwFkz633VkND5Mdb5ccxmOVeq50Clyq_xTKZdsKWUKxR13JnTgCKsGI4vhI7teptZ1yLkC17nSgT4sNb7sJHstHbyQZcox7qfphmvJnbDSgKPnraEF6ECDHax1VX3pILWw3wWBr9vZgXQ83QcuXj/s1024/photo_2026-03-21_15-31-53.jpg

សង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យប្រទេសនៅទូទាំងពិភពលោកប្រឈមនឹងវិបត្តិថាមពល រួមទាំងឥណ្ឌាផងដែរខ្វះខាតហ្គាសសម្រាប់ចម្អិនអាហារយ៉ាងខ្លាំង ពលរដ្ឋឥណ្ឌាក៏ងាកមកប្រើប្រាស់លាមកគោ អុស និងប្រេងឥន្ធនៈកខ្វក់ចម្អិនអាហារជំនួសហ្គាស ប៉ុន្តែអ្នកជំនាញព្រមានថា វាមិនផ្តល់ផលល្អសម្រាប់សុខភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYGDmgWaJY7CdBwdYKN40GFN5kMKCPebIyE4RAGVOfGLqt7oGhDQw8aP0Df6MM0-MeC2oWK9cAsFZ50WFEI5hUdifN2jGFOE5BsMNpJw3wut-NQeU1OyhkmigAHRyDagfQKRfAWXNxjQPV9aXspXwWHCt5unN-XcbV26RaCHGGiww_MZVHSj9luEuuJHZa/s1280/photo_2026-03-21_15-31-54.jpg
ជម្លោះរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ធ្វើប្រទេសឥណ្ឌាជួបវិបត្តិថាមពលដោយសារអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ភ្លាមៗមិនឱ្យនាវាដឹកថាមពល និងប្រេងឥន្ធនៈឆ្លងកាត់ ខណៈច្រកសមុទ្រនេះជាផ្លូវដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក ហើយហ្គាស LNG និងហ្គាស LPG ភាគច្រើនបានឆ្លងកាត់ច្រកនេះទៅកាន់ឥណ្ឌា ។ ពលរដ្ឋឥណ្ឌាបានសម្រុកទិញលាមកគោ និងអុសមកចម្អិនអាហារជំនួសហ្គាស ខណៈអ្នកខ្លះទិញហ្គាសស្តុកទុក ដោយពួកគេបារម្ភពីការខ្វះខាតទំនិញ សំណូមពរឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើប្រាស់ប្រេងឥន្ធនៈកខ្វក់ផ្សេងទៀតសម្រាប់ចម្អិនអាហារ ។

រដ្ឋាភិបាលឥណ្ឌាបានដាក់ចេញនូវវិធានការបន្ទាន់ដោយអនុញ្ញាតឱ្យប្រើប្រាស់ប្រេងឥន្ធនៈកខ្វក់បន្ថែមទៀតសម្រាប់ពលរដ្ឋមានប្រាក់ចំណូលតិច ព្រមទាំងអនុញ្ញាតឱ្យភោជនីយដ្ឋាន និងសណ្ឋាគារអាចប្រើប្រាស់អុស ធ្យូង និងប្រេងឥន្ធនៈកខ្វក់សម្រាប់ចម្អិនអាហារបណ្តោះអាសន្នជំនួសហ្គាស ។ ទោះជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលឥណ្ឌាព្យាយាមជំរុញឱ្យពលរដ្ឋចម្អិនអាហារដោយហ្គាស LPG ជំនួសអុស និងលាមកគោ ប៉ុន្តែដោយសារប្រទេសឥណ្ឌាបាននាំចូលហ្គាស LPG រហូតដល់៦០% ទើបធ្វើឱ្យឥណ្ឌារងផលប៉ះពាល់ខ្លាំងពីវិបត្តិថាមពលពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV6PUDcBv4zib_G644NhILE7BCH0oGUGA6KkmWgQRoO8NunO_5CWU436Jw140_Tbi0y3aS_9Wfu6QLy5dutq6efrN7BxQfihswTBsEKjsiBa8SziMLMj7yrbDkhueV56cK7MVH2Jm3vSYovlXrEo9xXHxkvmNMwrIwrQg3kwubszfyWkxi-l_DXGnKaKUb/s1280/photo_2026-03-21_15-31-55.jpg

អ្នកជំនាញបានព្រមានពីការចម្អិនអាហារតាមវិធីនេះផ្តល់ផលប៉ះពាល់សុខភាព និងថា ឥណ្ឌាដើរថយក្រោយត្រឡប់ទៅប្រើប្រាស់ប្រេងឥន្ធនៈកខ្វក់ រួមមាន ៖ ធ្យូងថ្ម ប្រេងកាត អុស កាកសំណល់រុក្ខជាតិ និងលាមកសត្វ បន្ទាប់ពីខ្វះខាតហ្គាស LPG នៅតំបន់ជាច្រើន ។ វាជាការបំពុលបរិយាកាសយ៉ាងឆាប់រហ័ស ដោយសារបញ្ចេញឧស្ម័នពុលជាច្រើនប្រភេទ និងបញ្ចេញកំទេចតូចៗជ្រាបចូលក្នុងសួត ឬឈាម បង្កជាជំងឺបេះដូង និងមានបញ្ហាផ្លូវដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ9Z192TNgqAKupy91wqlqJsHuPpCOKWOUksFiEUbPpuCTCpkQmleGexU2ZEbnkVQozdhK9lCCNp6WlaVVYKvXOrP0scoLhZwitXQlPLivnaYdPtNXrDjVKTfuaoI5xlHTnjPMwPH-I3XwiB35z6ZO3OmYRH28GemBNcu9_FEZTzgIgZIb6SF2zmfz_jog/s1280/photo_2026-03-21_15-31-56.jpg

អ្នកជំនាញបន្តថា នៅទីក្រុងនឹងផលប៉ះពាល់ខ្លាំងជាងតំបន់ជនបទ ហើយពលរដ្ឋទីក្រុងអាចងាកទៅចម្អិនអាហារដោយប្រើប្រាស់អគ្គិសនីកាន់តែច្រើន ស្របពេលប្រទេសកំពុងតែខ្វះខាតប្រេង រីឯពលរដ្ឋឥណ្ឌាមួយចំនួនទៀតចម្អិនអាហារដោយពន្លឺព្រះអាទិត្យដែលជួយកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ។ បើសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយពេលយូរ រដ្ឋាភិបាលឥណ្ឌាត្រូវតែជ្រើសរើស២ជម្រើស គឺតើគួរជ្រើសរើសការរក្សាថាមពល ឬសម្រេចគោលដៅកាត់បន្ថយការបំពុលបរិយាកាស ៕

ពិភពលោកបារម្ភគ្មានអ៊ីនធើរណេតប្រើប្រាស់ បើអ៊ីរ៉ង់ហ៊ានធ្វើរឿងបែបនេះមែននោះសង្គ្រា.មលោកអាចនឹងចៀសមិនផុតឡើយ!

0

ប្រទេសនានាលើពិភពលោកកំពុងតែព្រួយបារម្ភអាចនឹងលែងមានអ៊ីនធើរណេតប្រើប្រាស់ដូចមុន ប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តកាត់ផ្តាច់ខ្សែភ្ជាប់អ៊ីនធើរណេតដែលដាក់ពង្រាយនៅបាតច្រកសមុទ្រ Hormuz ដូចការគំរា.មមែននោះ ពិភពលោកនឹងពិបាកខ្លាំងមិនខាន ពីព្រោះខ្សែភ្ជាប់អ៊ីនធើរណេតនេះបានចែកចាយទិន្នន័យពាសពេញពិភពលោក ដូចជា ៖ ការសន្ទនាតាមវីដេអូ ការផ្ញើសារតាមអ៊ីម៉ែល ការផ្ញើប្រាក់តាមធនាគារ និងសេវាកម្មបច្ចេកវិទ្យា ។

ស្របពេលពិភពលោកប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ ដោយសារអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ ពិភពលោកក៏បារម្ភពីខ្សែភ្ជាប់អ៊ីនធើរណេតនៅបាតច្រកសមុទ្រ Hormuz ដែលតភ្ជាប់អ៊ីនធើរណេតពាសពេញពិភពលោកអាចនឹងត្រូវកាត់ផ្តាច់ ។ ប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តបំផ្លាញខ្សែភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្រពេលណា គឺអ៊ីនធើរលើពិភពលោក នឹងប្រើប្រាស់លែងបានភ្លាមៗ ។

តាមសេចក្តីរាយការណ៍នៅខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ង់អាចបង្កប់គ្រាប់មីននៅច្រកសមុទ្រ Hormuz ដែលធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមនាវា និងក្រុមហ៊ុនធានារ៉ាប់រងភ័យស្លន់ស្លោ ហើយបញ្ឈប់ការដឹកទំនិញទាំងអស់តាមសមុទ្រ រហូតដល់មានការប្រកាសបើកច្រកសមុទ្រឡើងវិញ ។ ដូចគ្នានេះ ក្រុមហ៊ូទី មកពីប្រទេសយេម៉ែន បានគំរាមបាញ់នាវាផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab នៅសមុទ្រក្រហម ធ្វើឱ្យទីនេះក្លាយជាតំបន់គ្រោះថ្នាក់ដូចច្រកសមុទ្រ Hormuz ។

នៅបាតច្រកសមុទ្រ Hormuz និងបាតសមុទ្រក្រហម គឺជាទីតាំងពង្រាយខ្សែភ្ជាប់អ៊ីនធើរណេតយ៉ាងធំចែកចាយទៅកាន់ពិភពលោក ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ និងបានបញ្ជូនទិន្នន័យពិភពលោកស្ទើរទាំងអស់ ដូចជា ៖ ការសន្ទនាតាមវីដេអូ ការផ្ញើសារតាមអ៊ីម៉ែល ការផ្ញើប្រាក់តាមធនាគារ និងសេវាកម្មបច្ចេកវិទ្យា ។ ទាំងច្រកសមុទ្រ Hormuz ទាំងច្រកសមុទ្រ Bab al-Mandab ត្រូវបានចាត់ទុកជាផ្លូវបញ្ជូនថាមពល និងទិន្នន័យដ៏សំខាន់ ដោយសារច្រកសមុទ្រនីមួយៗមានខ្សែភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្ររហូតដល់ជាង២០ខ្សែ ។

ខ្សែភ្ជាប់អ៊ីនធើរណេត យ៉ាងហោចណាស់១៧ខ្សែត្រូវបានដាក់ពង្រាយនៅបាតសមុទ្រក្រហម សម្រាប់តភ្ជាប់អ៊ីនធើរទៅកាន់តំបន់អឺរ៉ុប អាស៊ី និងអាហ្វ្រិក ។ រីឯនៅឈូងសមុទ្រពែក្ស ក៏មានខ្សែភ្ជាប់អ៊ីនធើរណេតសំខាន់ៗផងដែរ សម្រាប់ការបញ្ជូនទិន្នន័យពីប្រទេសមួយទៅប្រទេសមួយ ។

ប្រសិនបើខ្សែភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្រត្រូវបំផ្លាញ វាមិនមែនប៉ះពាល់ត្រឹមតែពិភពលោកគ្មានអ៊ីនធើរណេតទេ គឺវាប៉ះពាល់រហូតដល់ប្រព័ន្ធធនាគារ, ផ្សារភាគហ៊ុន, មន្ទីរពេទ្យ, បណ្តាញសំខាន់ៗ, ប្រព័ន្ធបច្ចេកវិទ្យា AI, មជ្ឈមណ្ឌលទិន្នន័យដ៏ធំ និងកាត់ផ្តាច់ទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយ ។ បណ្តាប្រទេសនៅឈូងសមុទ្រអារ៉ាប់នឹងរងផលប៉ះពាល់មុនគេ ប៉ុន្តែប្រទេសឥណ្ឌា និងតំបន់អាស៊ី នឹងប្រឈមជាមួយសេវាអ៊ីនធើរណេតយឺតជាងមុន ។

ទោះជាបច្ចុប្បន្ន អ៊ីរ៉ង់មិនទាន់បំផ្លាញខ្សែភ្ជាប់អ៊ីនធើរណេតនានានៅបាតសមុទ្រ ប៉ុន្តែបើនៅតែមានការបង្កប់គ្រាប់មីននៅច្រកសមុទ្រ Hormuz, ប្រទេសជម្លោះវាយប្រហារគ្នាមិនឈប់ឈរនៅមជ្ឈិមបូព៌ា និងបម្រាមហាមចូលតំបន់ហាមឃាត់ គឺនឹងជំរុញឱ្យអ៊ីរ៉ង់ធ្វើតាមការគំរាមរបស់ខ្លួន គឺកាត់ផ្តាច់ខ្សែអ៊ីនធើរណេតនៅបាតសមុទ្រ ពេលនោះ ពិភពលោកនឹងពិបាកខ្លាំងមិនខាន ៕

មិនគួរសោះ! ជិតបាន ១៣០លានពីប៊ូសស្រ្តងហើយ តែជ្រុលដៃកាត់កំប៉ុងមើលមុន

0

មិនដឹងថាជាសំណាង ឬស៊យទេ! បុរសម្នាក់ភ័យស្លេកមុខ ពេលត្រូវរង្វាន់ 130លានពីប៊ូសស្រ្តង បែរជាជ្រុលដៃកាត់សំបកកំប៉ុងមើលមុនខុសលក្ខខណ្ឌក្រុមហ៊ុន។ តើក្រុមហ៊ុននឹងអនុគ្រោះផ្ដល់រង្វាន់ជូនគាត់ឬទេ?
ក្រុមការងារប៊ូសស្រ្តង បានចុះមកពិនិត្យក្រវិល និងសំបកកំប៉ុង ដើម្បីផ្ទៀងផ្ទាត់គ្នា ក៏ឃើញថាសំបកកំប៉ុងត្រូវបានកាត់មើលមុនបាត់ទៅហើយ ដែលខុសលក្ខខណ្ឌក្រុមហ៊ុន។ ទោះយ៉ាងណា ប៊ូសស្រ្តង ជាក្រុមហ៊ុនចិត្តល្អ ក៏បានពិនិត្យបន្ត ទើបដឹងច្បាស់ថាបងប្រុស វ៉ាន់ ពិតជាឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀលពិតប្រាកដមែន ទោះបីគាត់កាត់កំប៉ុងមើលមុនក៏ដោយ ក៏ក្រុមហ៊ុនសម្រេចផ្ដល់រង្វាន់ជូនគាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdeQ_eU7jwPEi90yPQ08iyy7rKwWwE2nmj8OkD8nYiKVkpY79sMxlVqfvleuQEOmLxHVXxPAcQ-PweLGhwNacOi90VDgJ6LA3Cd1Z1x6p7ttYhu3bk00KNJtQUl6ImOy7wwZ4jkaWSK9xiCPZNee6dOJeMGQdzWLVkEZP_SaXQQRJSga9PjiqDJrmXAaLB/s2048/IMG_1868%20(2).JPG
គួរឱ្យដឹងផងដែរថា ម្ចាស់រង្វាន់សេដ្ឋីក្មេង 130លាន មានឈ្មោះ កង វ៉ាន់ អាយុ46 ឆ្នាំ ជាតៃកុងឡាន បច្ចុប្បន្នរស់នៅខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ បងប្រុស វ៉ាន់ បានប្រាប់ថា បន្ទាប់ពីបើកឡានរៀងអស់កម្លាំង និងងងុយគេង គាត់ក៏ទិញប៊ូសស្រ្តងត្រជាក់ៗ1កំប៉ុង ភ្លាមៗនោះ គាត់បានគាស់ផាច់ ស្វាងចែស ព្រោះឈ្នះរង្វាន់ធំ 130លានរៀល រំភើបឡើងភ្លេចបាយ ភ្លេចទឹក។ ដូច្នេះបើចង់ផ្លាស់ប្ដូរជីវភាពដូចគាត់ដែរ កុំភ្លេចទិញប៊ូសស្រ្តងញុំាទាំងអស់គ្នា។
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេងកែប្រែជីវិតភ្លាមៗ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnRn_BWWYWXzaiMYJKV3dy2YLWBbtus6LqXfxfbi2pDvoJTk8uOjHHd8Hn7DUhP-fmXN3_LF8C9m-1W8LVJGZm_u0cdXhrgsPQpA6-pVpILSAgHt_ZdRH_C9orT_U90VxUYLkxnMV5rfIfx8QgudHMBpwbD1N9sLgk6dPnMxW2aIPubhkg55UbEeO9lW3t/s2560/IMG_1866%20(2).JPG

“ប្រព័ន្ធការពារ” លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៖ ZM8 បំពាក់មកជាមួយហ្វ្រាំងខ្យល់ ដឹកធ្ងន់ដោយគ្មានក្តីបារម្ភ!

0

សម្រាប់ម្ចាស់អាជីវកម្មដឹកជញ្ជូនលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សុវត្ថិភាពគឺជាអាទិភាពខ្ពស់បំផុត។ ការដឹកធ្ងន់លើផ្លូវល្បឿនលឿន អ្វីដែលគួរឱ្យខ្លាចបំផុតគឺ “ហ្វ្រាំងមិនដំណើរការ”។ រថយន្តដឹកទំនិញធុនស្រាលទូទៅប្រើហ្វ្រាំងប្រេង (Liquid Brake) ដែលងាយនឹងឡើងកម្តៅខ្លាំង និងបាត់បង់ប្រសិទ្ធភាពពេលដឹកធ្ងន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBjQHTqKuHD3dThNFMMkELNelC_5kj9b8rIPNhL9ETABZEMkEC2MZJtz-N07JWRyYqdaEL22kS6G42peQFm2i4DYJmeO9B1FfpkUPt6Rxe60xO6OoJcQxUlAWA4JWuDVEIqQ5Zu4N7BhyphenhyphenTNypOv6DAhJkb9RE01T5vtqpqDcHCC2roJ1PxJWDsbuSmrn7-/s2000/7%20(4).jpg

រថយន្តអគ្គិសនីធុនធ្ងន់ ZM8 មានសមត្ថភាពផ្ទុកបានដល់ទៅ៥តោន ហើយក្រុមហ៊ុន ZO MOTOR នឹងផ្លាស់ប្តូរស្តង់ដារសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនធុនធ្ងន់ តាមរយៈលក្ខណៈពិសេសស្នូល និងបច្ចេកវិទ្យាទំនើបៗដូចខាងក្រោម៖
ប្រព័ន្ធហ្វ្រាំងស្នូល៖ បំពាក់ដោយប្រព័ន្ធហ្វ្រាំងខ្យល់ទាំងស្រុង (Full Air Brake System) ដែលឆ្លើយតបតាមស្តង់ដារហ្វ្រាំងរបស់រថយន្តដឹកទំនិញធុនធ្ងន់ ផ្តល់នូវកម្លាំងចាប់ហ្វ្រាំងខ្លាំង ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។
សុវត្ថិភាពឆ្លាតវៃ៖ បំពាក់ដោយប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ (AEBS) ដែលជួយឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ចំពោះស្ថានភាពផ្លូវដែលកើតឡើងដោយយថាហេតុ។
សមត្ថភាពផ្ទុក៖ ទម្ងន់ផ្ទុកកំណត់ ៥ តោន, ទម្ងន់សរុប ៧.៥ តោន
ចម្ងាយបើកបរ៖ ២៨០ គីឡូម៉ែត្រ (គ្របដណ្តប់ផ្លូវភ្នំពេញ-ព្រះសីហនុបានយ៉ាងល្អ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrkPGB2cYOZtHW1OLEke2dKWB-NiFoI6Y-TcGdYWhHboI7ERBS8Tu-iKI1JaHGdP2PbDf1mBDjRxxslqBarD6DU7wVPqJ12isVCdG7X181Nq8rK_HXFb_OG7ErWZ9P5bx68wO-04E1G0FBVv9hgg66YYj6kMQ8GrNmGOJzs2CbwJQBHcbga100WJwA5bhX/s2000/8%20(4).jpg
ZM8 មិនត្រឹមតែសន្សំលុយថ្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែវាបានការពារជីវិតអ្នកបើកបរ និងទំ និញតម្លៃរាប់ម៉ឺនដុល្លាររបស់អ្នក។ ជាមួយនឹងហ្វ្រាំងខ្យល់ និងប្រព័ន្ធ AEBS ទោះបីជាដឹកទំនិញពេញក៏អាចឈប់បានយ៉ាងមានទំនុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYbHOBw2KfvjJVZal8VF4Gpdrhc6qaNDy8osT0ss9n9AchMlFHbyW5ewkhwOr6riGAKR3nwMt1sonYMgC1UQr7DHTCxxJQ8b3GpL3Rr4Z64xp1YM6rSmIefcbPmG-2uL0krtCXdSqpuLZiC4KkUh9XKjUg0gJofZoUVpyFyAS2-Pk71ks-vp73wYyr6Rox/s2000/9%20(4).jpg

សម្រាប់ការដឹកជញ្ជូនផ្លូវឆ្ងាយ ZO MOTORS ក៏បានបង្កើត “ច្រករបៀង” សម្រាប់ការផ្គត់ ផ្គង់គ្រឿងបន្លាស់ ។ ក្នុងករណីមានអាសន្ន ហើយស្ថានីយផ្ដល់សេវាកម្មក្នុងតំបន់ខ្វះគ្រឿងបន្លាស់ យើងនឹងបញ្ជូនគ្រឿងបន្លាស់តាមរយៈ ផ្លូវអាកាស រថយន្តរោងចក្រ ឬបុគ្គលិកដឹកជញ្ជូនផ្ទាល់ ទៅដល់ដៃអ្នកប្រើប្រាស់ភ្លាមៗ ។ បច្ចុប្បន្ន បណ្តាញសេវាកម្មក្រោយការលក់របស់យើងបានគ្របដណ្តប់លើចំណុចសំខាន់ៗ នៃសរសៃឈាមដឹកជញ្ជូនក្នុងប្រទេសកម្ពុជា រួមមានក្រុងភ្នំពេញ ក្រុងប៉ោយប៉ែត ក្រុងព្រះសីហនុ និងបាវិត ដែលអនុញ្ញាតឱ្យមាន សេវាកម្មជួសជុលនៅជិតលោកអ្នកបំផុត ។ ប្រសិនបើជួបប្រទះបញ្ហាបច្ចេកទេសស្មុគស្មាញ អ្នកជំនាញបច្ចេកទេសទីស្នាក់ការកណ្តាលនឹងចុះទៅពិនិត្យផ្ទាល់នៅនឹងកន្លែង ។ ZO MOTORS សូមធានាយ៉ាងម៉ឺងម៉ាត់ថា៖នៅពេលដែលតម្រូវការគ្រឿងបន្លាស់សម្រាប់សេវាកម្មមានការស្របគ្នាជាមួយនឹងការផលិត នឹងផ្តល់អាទិភាពដល់សេវាកម្មអតិថិជន និងតម្រូវការ របស់អតិថិជនជាមុន។ ក្នុងករណីដែលការជួសជុលរថយន្តចំណាយពេលលើសពី ២៤ ម៉ោង ក្រុមហ៊ុននឹងផ្តល់ជូនរថយន្តសម្រាប់ប្រើប្រាស់ជំនួសបណ្តោះអាសន្នជូនដល់អតិថិជនថែមទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGejb5C2bVizO62aq-_dfR0IM40OVbZZqG6hxe4DFF6pbvv5RpcCBzxXwtE8zjlGUGBxNm_LjX0HziN5jlvXXESdVpLrF5O7w5YkPO86OeMi2U_CemvNnY9D4kvOYohJwJGNdqgFWFE1WqOM03-nO9UBg4ENMwPvSq67qJPMe9YGNW6pc4tpDjYQLGaN9B/s1280/photo_2026-03-18_15-22-49.jpg
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ Facebook : ZO MOTORS CAMBODIA (https://www.facebook.com/share/1HFEKe3p5u/?mibextid=wwXIfr)https://www.facebook.com/share/1HFEKe3p5u/?mibextid=wwXIfr
Tel : 0186398989(ចិន) 01865195555(ខ្មែរ)

កាសែតថៃរាយការណ៍ថា អាជ្ញាធរខេត្តស្រះកែវត្រៀមកាត់ដីពីភូមិជោគជ័យចែកពលរដ្ឋខ្លួន

0

យោងតាមរបាយការណ៍ពីសារព័ត៌មានថៃ Thai Enquirer កាលពីថ្ងៃទី១៨ ខែមីនា បានឲ្យដឹងថា អាជ្ញាធរ និងយោធាថៃបានចុះវាស់វែងដីនៅតំបន់ភូមិណងចាន់ ខេត្តស្រះកែវ ឬភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ដែលពួកគេបានព័ទ្ធបន្លាលួស និងទូរកង់តឺន័រ ដើម្បីត្រៀមចេញឯកសារកម្មសិទ្ធិកាន់កាប់ដីធ្លីឲ្យពលរដ្ឋរបស់ខ្លួនចំនួន ៣គ្រួសារ នៅលើផ្ទៃដីសរុបប្រមាណ ៧០រ៉ៃ ឬស្មើជាង ១១ហិកតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggaVpccBGkiY9l-WYub-SmxxXTgqQYpn0b3f3pRD8RG4S3UsWh8XoEPPFnA4X5nZEOWgPefMO61Jgg1SNXlUbEQChccXB6secUQ7-nqxxAuejjsyxL7wlzuTCfmUpx3iJczpLlRYblG2cea_iGIh-j9KYVjE7H13BDkO_7Cfg-fWfdHcTpX1IpWgSY7ISp/s1280/photo_2026-03-21_15-25-10.jpg
តាមប្រភពខាងលើ ប្រតិបត្តិការនេះធ្វើឡើងដោយអង្គភាពកងកម្លាំងពិសេសលេខ១២ នៃកងកម្លាំងបូព៌ាថៃ ដោយពួកគេបានដាក់កម្លាំងសន្តិសុខ មន្រ្តីព្រៃឈើ និងមន្រ្តីសូរិយោដី ចុះពិនិត្យក្បាលដីចំនួន ៣ ដើម្បីផ្ទៀងផ្ទាត់សិទ្ធិកម្មកាន់កាប់ និងឈានដល់ការចេញប្លង់ផ្លូវការ។ ទន្ទឹមនឹងផែនការវាស់វែងដីកាត់ចែកប្រជាជនខ្លួន ភាគីថៃថែមទាំងអះអាងថា ដីទាំង ៣ប្លង់នេះ គឺជាដីរបស់ថៃតាំងពីជំនាន់បុព្វបុរសទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOXUB9nLhvD_Ps9o7KgyNEGR_QUFs04IgOoxZgDwsJQTfUuop3HtuAikqy7MmcoKV8J2ym8uoKmzf8u80l9zRMCBR6hLwhOODmM4Jq7ed8zWYHUvywoRE0sEL-iadJHdOhwJ4HXUuwZKz734YFdg0SnNqsHTmoWHjmZ9n4HwuGSzWILxLR4SdVf1-SpLkz/s1280/photo_2026-03-21_15-25-08%20(2).jpg
ជុំវិញបញ្ហានេះ លោក ប៉ែន រិទ្ធី មេភូមិជោគជ័យ បានផ្ដល់ការអត្ថាធិប្បាយមកថា លោកបានដឹងព័ត៌មានអំពីថៃត្រៀមចែកប្លង់ដីដល់ពលរដ្ឋរបស់ខ្លួនតាមរយៈការផ្សាយរបស់ព័ត៌មានថៃប៉ុណ្ណោះ ព្រោះភូមិជោគជ័យពេលនេះ ត្រូវបានរាំងខ្ទប់ដោយបន្លាលួស និងទូរកង់តឺន័រ ដែលធ្វើឲ្យការចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្ដែងមិនអាចធ្វើទៅបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj94ZXA1f15hWN5otcbAfRd91dSOxZx7DsvPyajsrhcozVm2wx9G5Wxr-PND1RVaNnRvPJUbyMnB0wHsfDLj5Z2s9zUimjV0-saCCcgYfGO3OZvMxbFkN7VG_D584gPOeUS9HMNBIBSsfIK-ScrhFB_NW3FTIMFZa4oNyrIA_d6q-05YuPgDugoc86kqsS1/s1280/photo_2026-03-21_15-25-08.jpg
ដោយឡែក ក្រសួងការបរទេសកម្ពុជាទើបតែបានចេញលិខិតជំទាស់សកម្មភាពរបស់ភាគីថៃ ដោយធ្វើការបញ្ជាក់ថា រាល់សកម្មភាពរបស់ថៃ ដែលធ្វើឡើងនៅក្នុងដែនដីរបស់កម្ពុជាគឺផ្ទុយពីកិច្ចព្រមព្រៀងទ្វេភាគី បំពានច្បាប់ និងផែនទីអន្តរជាតិ ដែលភាគីថៃខ្លួនឯងធ្លាប់បានទទួលស្គាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAuvuuY7PThaZMOFVbQegIlMweUjRbZh9OuLAiq6Fwn23W4TPw_5_WFnRgoUGbd-cqrJGlTA8ktmXAmK7aTPIIfGSQqmwp54TM8pFQhor-OUgfV0h6kep2PiuPChWDD7opR1ZMznf-NLkhy7jUSCwSDdcLwYkKrAEbSiOyKK5fG485Xb6OAnSQs2zWa0kB/s1280/photo_2026-03-21_15-25-09.jpg

កម្ពុជាបានទាមទារឲ្យថៃបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន តាមរយៈគណកម្មាធិការព្រំដែនចម្រុះ ក៏ប៉ុន្តែត្រូវបានថៃពន្យាពេលម្ដងហើយម្ដងទៀត តាំងពីខែធ្នូ ឆ្នាំ២០២៥ មកដល់បេលនេះ ហើយបន្តបង្កើនស្ថានភាពថ្មីលើដីជាក់ស្ដែងដែលខ្លួនបានដណ្ដើមកាន់កាប់ដោយប្រើកម្លាំងយោធា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGYntfke1KG2adGzYs0qnfETmDU2oErWf2gKko0tDxPGQv55ZcUqIgLHSPCgm4zLcyqijMl4kOZkgzQp1HaawtmgMb0w7rJyXwu3hl3GCRocbrjTXUA0YO2v6yNn2OJ6IsHgkewuDi4Rw0lx7mO56STFPRvhEnPsGC8OFGCmx5dHsHuPva07AeBYwMQAjg/s1280/photo_2026-03-21_15-25-10%20(2).jpg
គួររម្លឹកថា ក្រោយការប្រកាសបទឈប់បាញ់កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កម្ពុជាបានចេញមុខតវ៉ាតាមកំណត់ទូតជាហូរហែ ហើយជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ អំពីការបន្តកាន់កាប់ទឹកដីកម្ពុជាពីសំណាក់យោធាថៃដែរ។ ទោះបីកម្ពុជាប្រឆាំងយ៉ាងខ្លាំងក្លាតាមផ្លូវការទូតយ៉ាងណាក្តី ក៏ទីក្រុងបាងកកនៅបន្តបើកដៃឲ្យពួកយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងថែមទាំងបានអនុញ្ញាតឲ្យអាជ្ញាធរ និងពលរដ្ឋខ្លួនរួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំលើទឹកដីកម្ពុជាផងដែរ៕

បងប្អូនត្រកូល អ៊ិន បង្ហាញខ្លួនជា «អប្សរាមាស អប្សរាប្រាក់» ម្តងទៀត

0

អ៊ិន លក្ខិណា និងបងស្រី អ៊ិន ម៉ូលីកា បានធ្វើឱ្យទស្សនិកជនរួមទាំងភ្ញៀវជាតិនិងអន្តរជាតិចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីអ្នកទាំងពីរបានតុបតែងខ្លួនជា អប្សរាមាស អប្សរាប្រាក់ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ «សមរាត្រីអង្គរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZGmXWags3lzH4sPvbmhx_ZDuTodNEu9JLSjPWXGFVxtcNclClvD7n-GKiYeFOG6FbzDPnF9wV7ElQsVQbmAvEN-3Zuy9KOpOZKHKnrjPQb6KNg3cu5cu9CFdvEbvnbdALDcazlCwtZpvCnd8E1BaK39OjPhjiSsLR_YvT7IkuySI1AbfR5JnHnROKLTV/s2048/image_2026-03-21_14-27-58.png
ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តឬហៅថា «សមរាត្រីអង្គរ» ដែលកើតឡើងចំនួន២ដងក្នុង១ឆ្នាំ (មីនា និង កញ្ញា) បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនមកគយគន់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ស្របពេលព្រឹត្តិការណ៍ «សមរាត្រីអង្គរ» ក្នុងខែមីនា ដែលមានចាប់ពីថ្ងៃទី ២១-២៣ បវរកញ្ញាពីររូបគឺ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និង អ៊ិន ម៉ូលីកា លំដាប់រងទី១ The Amazing Star បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលចូលរួមក្នុងព្រឹត្តិការណ៍នេះដោយប្រមូលផ្តុំមនុស្សយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoaSei0ZdHS-aj7XcEQWCHs-DXLn06a_YUadB6UJf60N6xslJqVf9nnW8tWtGymbd9VaNpEe8OzW6iIraM7Og2gq4D_-phTT88DiVmDBJ372HCG_UZ3v5cc9j-lMi9ZECTycwzqqmg9OkOfzV-QF1lxf8rAmtplKLKscpMy_oepOI4x3qKXwUrC9MkX6Au/s2048/image_2026-03-21_14-28-00.png

ក្នុងការតុបតែងខ្លួនជា «អប្សរាមាស អប្សរាប្រាក់» ពីបងប្អូនត្រកូល អ៊ិន ពិតជាលះបង់យ៉ាងខ្លាំងសម្រាប់ការតុបតែងបែបនេះដើម្បីឱ្យទាត់ពេលវេលាមើលថ្ងៃរះ ស្របនឹង «ព្រឹត្តិការណ៍សមរាត្រី និងទេពអប្សរនៃអង្គរ»។ សកម្មភាព អ៊ិន លក្ខិណា ជា អប្សរាមាស និង អ៊ិន ម៉ូលីកា ជាអប្សរាប្រាក់ ក៏បានទាក់ចិត្តទាក់បេះដូងភ្ញៀវទេសចរយ៉ាងខ្លាំងផងដែរដែលស្តែងឱ្យឃើញពីអប្សរាមានជីវិត មិនមែនមាននៅលើផ្ទាំងសិលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6G5vUg2A0kPqYskfT8n5Spp-qNdk8SODdhPRDrNN6CIUdWjPcsJDB9XlfBzhXodvZFUqMi1YBCHLso-8hPcWSUcJc2VtvP2i9JVNYgtp8S7B_Qvd7bjTRBIQuFhpF04H4yC2uMqwm4OMGPusLHGiEHZRZhA2x6bYmxe6b65dXBgUS9d4HGK2W9hpNmLKp/s1440/image_2026-03-21_14-27-53.png
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ សម្រាប់ អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា ក្នុងការតុបតែងខ្លួនជា«អប្សរាមាស អប្សរាប្រាក់» បន្ទាប់ពីលើកទី១បានតុបតែងខ្លួនបែបនេះចូលរួមកម្មវិធី«ខ្លឹមនៃព្រះនគរ»របស់ ជី ដេវីត និង ទេព បូព្រឹក្ស៕

មហាជនមិនអស់ចិត្តចំពោះការបំភ្លឺរបស់សមត្ថកិច្ច ជុំវិញករណីរថយន្តបុ.កក្មេងនៅខណ្ឌឬស្សីកែវ

0

មហាជនជាច្រើនបានសម្ដែងបង្ហាញការខកចិត្ត និងមិនអស់ចិត្តជាខ្លាំង ក្រោយសមត្ថកិច្ចបានចេញសេចក្ដីបំភ្លឺថា អ្នកបើកបររថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងប្រុស០១នាក់រងរបួសធ្ងន់នៅខណ្ឌឫស្សីកែវ គឺជាស្រ្តីដែលទៅជាមួយគ្នា និងមិនមែនជាកូនប្រុសរបស់អភិបាលស្រុកកងមាសដែលស្ថិតក្នុងស្ថានភាពស្រវឹងនោះទេ។ ការណ៍នេះបានជំរុញឲ្យមនុស្សជាច្រើនទាមទាររកភ័ស្តុតាងដើម្បីមកបញ្ជាក់បន្ថែមថាអ្នកណាជាអ្នកបើកបរឲ្យប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiACOG8agymjp-JoWAZ0AmIr6ob224CyJHIqTC9jBgD2jh7sKK5QPy2CcO9IYl1KeNP3CzwOUN4AtffSczH6S5fmPJ8E7O_NeInKYt1DgQJu1eGm6iLg5uIuzFdXfr2j8zZiOsRCYMjhlkn5ZASYR_tlGsOqLm9GpGSSHU3A-jjNZMqtkFPjWU3gludVKDm/s1280/photo_2026-03-21_13-53-56%20(2).jpg

យោងតាមការបង្ហោះរបស់ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា បានឲ្យដឹងពីការបំភ្លឺរបស់ភាគីរថយន្តបង្ក ដែលបានឆ្លើយចំពោះមុខសមត្ថកិច្ចយ៉ាងដូច្នេះថា អ្នកបើកបររថយន្តបង្កគឺជាស្រ្តីដែលរួមដំណើរជាមួយគ្នា ចេញពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ។ មិនតែប៉ុណ្ណោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្ហាញរូបភាពពីកាម៉េរ៉ា ដែលបញ្ជាក់ថា កូនប្រុសអភិបាលស្រុកកងមាស មិនមែនជាអ្នកបើកឡានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV10EzSn-1nOxy-bdyez3KkzWqRZirV5Wb7ngDzn0U6HaHIHhz94tMBZmaTVuhL44AdlCIsAwFIQfc6gvYQTRtKCd6rVoSKwax77bIqrG0kUN7bcdzauVTfmOa4djCHAYdKDg5Zh8CGPrWmh0idL1xJhYGLdM5NSQW19242XLzy5iWk13qb_mBAi5sqEBs/s386/photo_2026-03-21_13-53-56%20(4).jpg

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ថា នៅពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ គឺកូនអភិបាលស្រុក ត្រូវគេគ្រាដាក់ឡាន ហើយស្រ្តីដែលទៅជាមួយគ្នា ជាអ្នកចូលបើកឡាន រួចក៏បានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg4073c6yOUYJfXK9nTWOS2BVokkBiq82Cod86-m0XOsTIexP_tQALMhQuZvivp0Gapm3AL4DA9-E-M5Pcxm0vh92rdM8K6PcmCSGjCqY_13hLobk7cKtInult33FfQPuXn91lLuLKY4txSFOFly4S3VUAUEA7RzQpjba9_0ILDS-_SYFXgMchtUwGxseT/s1280/photo_2026-03-21_13-53-56%20(5).jpg
គួរជម្រាបថា ទោះបីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានបំភ្លឺដោយដកស្រង់ចម្លើយរបស់ស្រ្តីដែលទៅជាមួយឈ្មោះ សាមីន វុត្ថារឹទ្ធ ថាខ្លួនជាអ្នកបើកបរបង្ករគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែមហាជនហាក់មិនអស់ចិត្ត និងមិនជឿលលើការបំភ្លឺនេះឡើយ ហើយយទាមទារអោយសមត្ថកិច្ច ឆែកកាម៉េរ៉ាសុវត្ថិភាពនៅទីកន្លែងដែលរថយន្តបង្ករឈប់ តើពេលចុះពីដៃចង្កូតខាងឆ្វេងក្រោយកើតហេតុនៅពេលនោះ ជាមនុស្សប្រុស ឬមនុស្សស្រីជាអ្នកបើកឲ្យប្រាកដ ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1349no8uUQj1YGmEVdWr2OVi-QCZaIpk-mE04OriDR3ehempHqC9_tHnLGPob7wDS3WRZDKkHCk1Qmq8-l4QdyIdd2f8o3AXsUfRo4rJaG3h6t3RjGXEo0DbxPKIzyibuI9X3atPkYSJ9KO-eVSyp-uZN_0ikr1E4iNaOImTpg2X3MR4Zn6RtB_uUKtG8/s1280/photo_2026-03-21_13-53-56.jpg

បន្ថែមលើនេះ មហាជនក៏មិនអាចទទួលយកនូវរូបភាពដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញដើម្បីធ្វើជាសំអាងថាកូនប្រុសរបស់អភិបាលស្រុកកងមាស ត្រឹមតែជាអ្នករួមដំណើរផងដែរ ព្រោះគេបានកត់សម្គាល់ពីចំណុចដែលមិនស៊ីគ្នាជាច្រើន ពិសេសត្រង់ពណ៌ខោរបស់លោកនៅក្នុងរូបនោះ មិនដូចគ្នាជាមួយខោនៅពេលកើតហេតុភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUP36eezm4j_SNNkWOaduMD9VYmDd_CYRlYnB5WClI1Sr2jJCQq6vLRUSLeg1S1kfyerVJAMu500YstgDODwNm95DtKnOmx1v0kGJrZoDJJlKT_jKz6xWuw9T8nJjQTyOVNRfs6lmcTTysMwqHEwk9iExFqFW0pgDQR4OCDdfeh35nnvHMONH6LJC5HnSw/s755/photo_2026-03-21_13-53-56%20(3).jpg
តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនគរបាលរាជធានី បានបញ្ជាក់អះអាងរួចហេីយថា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្ថែមទៀតអោយបានសុក្រឹតត្រឹមត្រូវដេីម្បីរកការពិតរកយុត្តិធម៌ជូនជនរងគ្រោះ ។ ជាមួយគ្នានេះដែរ មហាជនទាំងអស់បានបង្ហាញក្ដីសង្ឃឹមថា សមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ នឹងស៊ើបអង្កេតលើសំណុំរឿងឲ្យបានលម្អិត និងលាតត្រដាងការពិតដោយបើកចំហរ ដោយមិនមានអ្វីលាក់បាំងនៅពីក្រោយខ្នងឡើយ៕

លោក Trump ធ្វើឲ្យនាយករដ្ឋមន្រ្តីជប៉ុនសើចលែងសមនៅចំពោះមុខអ្នកកាសែត

0

យូរៗជួបគ្នាដោយផ្ទាល់ម្ដងលោកប្រធានាធិបតី Donald Trump លេងបំបា.ក់មុខនាយករដ្ឋមន្រ្តីស្រីជប៉ុនចំៗ តាមរយៈការលើកយករឿងរ៉ាវប្រវត្តិសាស្រ្តដ៏ចម្រូងចម្រាស់មួយរបស់ជប៉ុនមកនិយាយលេងបែបកំប្លែង រហូតធ្វើឲ្យនាយករដ្ឋមន្រ្តីជប៉ុនសើចលែងសម និងទើសទាល់ធ្វើខ្លួនមិនត្រូវនៅចំពោះមុខអ្នកកាសែតជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU5Ac0iiH0nXGKXklX8MjPzR-4BezWuH2ib-GrbSsjYsUZEISQCsSpREeyJ73dS4SoUmzgBRrgcsc5dbf9l6BJw8m8Q3GlEBziGaN06I3UHZDMp160sGvKyhM5XmilaaK_6IqD0Q-kHXLrQ9dhK5t0JrZIiZbwJus2aEyC0bjM-FSb1ouuAvWaOADM6cMt/s549/photo_2026-03-21_10-41-40%20(2).jpg

យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានអន្តរជាតិជាច្រើន កាលពីថ្ងៃសុក្រ ទី២០ មីនា ម្សិលមិញ, លោកស្រី Sanae Takaichi បានទៅជួបជាមួយលោក Donald Trump នៅឯសេតវិមាន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងសហរដ្ឋអាមេរិក។ អ្វីៗហាក់ដំណើរការទៅយ៉ាងប្រក្រតី រហូតដល់ពេលមួយ ដែលមានអ្នកកាសែតជប៉ុនម្នាក់បានចោ.ទសួរលោក Trump អំពីបញ្ហាសង្រ្គា.មនៅអ៊ីរ៉ង់ថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិក មិនជូនដំណឹងដល់សម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងជប៉ុនសិន? មុនពេលសម្រេចចិត្តបើកការវាយប្រហារលើអ៊ីរ៉ង់ កាលថ្ងៃទី២៨ ខែកុម្ភៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwhgNzDyaOO6-KZ_cYbzVL1wByp-tX0kC6NpUB2pX79X0iQef4FqiePP61sKPyGEj3TjG1PohjacaQMgf9VTpHgmYqprRd3lXaqdJkO88d1e9tAEHJnAf1_XHuhjvN31hujL7f14q6L832WJT5DHfCVvB-MzuHqS-2ea8KpKK78CLmUg-0f2LxShJrk7pA/s465/photo_2026-03-21_10-41-40.jpg
សំណួរនេះស្ដាប់ទៅធម្មតាៗប៉ុន្តែវាបានជំរុញឲ្យលោក Trump ឆ្លើយវិញយ៉ាងថា ”យើងបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងដោយគ្មានការជូនដំណឹងជាមុនដល់នរណាម្នាក់ឡើយ ព្រោះយើងចង់ធ្វើឲ្យមានការភ្ញាក់ផ្អើល។” ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Trump បានផ្សារភ្ជាប់រឿងនេះទៅនឹងប្រវត្តិសាស្រ្តដ៏រសើបរបស់ជប៉ុន ជុំវិញការវាយប្រហារកំពង់ផែ Pearl Harbor ឆ្នាំ១៩៤១ ពីសំណាក់យោធាជប៉ុន ដោយសួរឌឺដងទៅវិញថា «តើនរណាពូកែខាងបង្ករឿងភ្ញាក់ផ្អើលជាងជប៉ុន? ហេតុអ្វីកាលនោះ ពួកអ្នកមិនប្រាប់យើងពីការវា.យប្រហារនៅ Pearl Harbor ផង?» https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyTz_eompd6qDDiIioLpRCJZ6O665jFBOc9Z9ZoApmm-9qfwqGnSVExnBJZSDNWsDPV0TrPio2LjMAAkyKRzZbTzAKdpuF5ZqKunKpw0nAr2gzNF7kxQ_leXFzYziU9cZY3HQZRZ_ZueYoBO9Z06FIiQ-YDKxRBn3_0VpkWv8Fqtw0uTR9_EuAisS_J9f4/s1280/photo_2026-03-21_10-41-40%20(3).jpg

ពាក្យសម្ដីរបស់លោក Trump ប៉ុន្មានឃ្លានេះ បានធ្វើឲ្យលោក Sanae Takaichi នាយករដ្ឋមន្រ្តីជប៉ុន ដែលអង្គុយក្បែរនោះមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយលោកស្រីបានបើកភ្នែកធំៗ អង្គុយស្ងៀមត្រឹង និងបង្ហាញកាយវិការបែបទើសទាល់ប៉ុន្តែមិនអាចតបតឡើងមក ដ្បិតរឿងរ៉ាវនៅ Pearl Harbor នេះគឺជាប្រវត្តិសាស្រ្តដ៏ចម្រូងចម្រាស់រវាងជប៉ុន និងសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-d9zlX200wQw4_Bk1MTLBR4Ix4y3DU30w8Sed94NFT5WYEqCX2A4bLUXlTzA4dY1-3jcaBpLbafeNd2TLRw_6NUNolscwq5WeGzVJXtoR0Hhhhu0cMYi8EOE9ZwgtJzAerJYVJgOTmqL_m-QtYpGs9MvGyi8y3b-Lf5AKwlOhn7VbTUkm1xCZI9_-8BW/s706/photo_2026-03-21_10-41-41%20(2).jpg
គួរជម្រាបថា ការវាយប្រហារលើកំពង់ផែ Pearl Harbor ក្នុងឆ្នាំ ១៩៤១ របស់ជប៉ុនបាននាំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី ២ ហើយវានៅតែជាជំពូកដ៏សំខាន់កប់ចូលកយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន និងអាមេរិក។ បន្ទាប់ពីសង្គ្រាមនោះ សហរដ្ឋអាមេរិក និងជប៉ុនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយ ក្នុងខែកញ្ញា ឆ្នាំ១៩៥១ ហើយបានក្លាយជាសម្ព័ន្ធមិត្តចាប់តាំងពីពេលនោះមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZaxcfyYalDVnZxHRNeSLg_pVV3xcL0QI4NbZpMaeDaZsHxV0hRjRUP9CJqUvaWIq98_FW7lgJ8LVe46gf3WGSV0kXGBJvmq96qMG_wYwOcc7psyCiN1IoiEGYDYHqIWiCCofu-PPI3pCksO2VED7Fovc6BD8b93_9egGR91D8cAVcxdmyiiL4n88GO2lY/s640/photo_2026-03-21_10-41-41.jpg
អ្នកវិភាគនយោបាយនិយាយថា ហេតុការណ៍នេះគូសបញ្ជាក់ពីបញ្ហាប្រឈមនៃការទំនាក់ទំនងការទូត ជាពិសេសនៅពេលដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រត្រូវបានអូសទាញមកធ្វើជាការលេងសើចក្នុងបរិបទការទូតបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា ការពិភាក្សាការទូតរវាងប្រទេសទាំងពីរនៅតែអាចប្រព្រឹត្តទៅបានយ៉ាងរលូន ដោយបញ្ចប់ជាមួយលទ្ធផលដ៏ល្អប្រសើរនិងវិជ្ជមាន៕

ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍បានកំណត់វិធានការផ្សេងគ្នាដើម្បីទប់ទល់នឹងវិបត្តិប្រេង

0

សង្គ្រា.មនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានបង្កឱ្យប្រទេសនានាលើពិភពលោក រួមទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ខ្វះខាតប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ពលរដ្ឋ ។ ហេតុនេះ ប្រទេសហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា ថៃ ឡាវ និងឥណ្ឌូណេស៊ី បានកំណត់វិធានការផ្សេងគ្នាសម្រាប់អនុវត្តក្នុងប្រទេសដើម្បីទប់ទល់នឹងការប្រែប្រួលតម្លៃប្រេងមិនឈប់ឈរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3gBhBETP78MxPvlJnKQT0WnDc9GEbyYKtunYhxnEoj72S419E1tlRuSk8F9DItlWTGZaqg5qoBf3q_lGY04Wgeed6RjWHpST5uJoStgVmLTHREsgAnvhxRMd834a_J0LXwkhwkcWOTnzYGf_LaCyGAgcngGdm-FSb2TxNmen5KpeXUMbydnJ0DxHgwu5X/s1280/photo_2026-03-21_15-37-15.jpg
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសពីការកាត់បន្ថយពេលវេលាធ្វើការរបស់មន្ត្រីរាជការនៅទូទាំងប្រទេស គឺអនុញ្ញាតឱ្យធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ អនុវត្តចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឡើងកំដៅខ្លាំង ព្រមទាំងកំណត់វិធានការផ្សេងៗដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល និងកាត់បន្ថយការងារទាំងឡាយណាដែលមិនចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAOvf8nd-D2h6bn9BUqgdYysLNO0Nr8uVyRk2k0GWmGzILd4Dzu-fxZ-C2ScZGPxdKq84VbX7FzajlYcUX1sdwgapcggnKejjdnjJ28eyTN-YNV7oEJYdSDBVUCcRbPGmINK23xMqZG2ZVZOmlzZtY8PX859zfpU1MLfwPOMYr0cKCKAwR0ORBwwV5U7K4/s800/photo_2026-03-21_15-37-15%20(2).jpg

កាលពីថ្ងៃទី១០ ខែមីនា ក្រសួងពាណិជ្ជកម្មវៀតណាមបានអំពាវនាវដល់ម្ចាស់អាជីវកម្មក្នុងស្រុកលើកទឹកចិត្តឱ្យបុគ្គលិកធ្វើការពីផ្ទះដើម្បីសន្សំសំចៃប្រេង ស្របពេលមានការរំខានដល់ការផ្គត់ផ្គង់ និងតម្លៃប្រេងកើនឡើងដោយសារសង្គ្រាមមជ្ឈិមបូព៌ា ។ រីឯរដ្ឋាភិបាលវៀតណាមបានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យអាជីវកម្មត្រូវលើកទឹកចិត្តបុគ្គលិកធ្វើការពីផ្ទះតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយតម្រូវការធ្វើដំណើរ និងការដឹកជញ្ជូន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDMJVEo2BGCDgRGfZqtY_WvtJF_YEGqLW_em4txtQisiPj69m6FWNNI9fefJvjNKNcRtn9JDBI-plNEaAqJCBNUq_gOsccpNF-CUSbBj9m9ssEDfzCH6I_chD2THxWSd0q7PLE2yNoWT-ZxZt3s_59OFNIxZUj4AJ7_0nah13KwD8RiSdrxwD7uUvRGP4/s1050/photo_2026-03-21_15-37-15%20(3).jpg
ចំណែករដ្ឋាភិបាលមីយ៉ាន់ម៉ាបានអនុវត្តវិធានការសន្សំសំចៃប្រេង ដោយមិនអនុញ្ញាតឱ្យរថយន្ត និងម៉ូតូបើកបរនៅតាមផ្លូវរៀងរាល់ថ្ងៃទេ (លើកលែងតែរថយន្តអគ្គិសនី) តាំងពីថ្ងៃទី៧ ខែមីនា បន្ទាប់ពីផ្លូវដឹកជញ្ជូនប្រេងនៅមជ្ឈិមបូព៌ាត្រូវបានកាត់ផ្តាច់ភ្លាមៗ ដែលធ្វើឱ្យមីយ៉ាន់ម៉ាពិបាកស្វែងរកប្រេងសម្រាប់ប្រើប្រាស់ ។ វិធានការនេះកំណត់ឱ្យយានជំនិះបើកបរតាមស្លាកសញ្ញានៅគូទរថយន្ត ប្រសិនបើស្លាកសញ្ញារថយន្តជាលេខគូ គឺអាចបើកបរនៅថ្ងៃគូ រីឯស្លាកសញ្ញារថយន្តជាលេខសេស គឺអាចបើកបរនៅថ្ងៃសេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8Kf-XAipA2Rx-SZRhfbBSeEWm1Sde3lkJTnjbBdQFLWDHT0KexhQ6Sy36YnbHMuc9ifI7X9NrIB9utsQNW6Mei0sM1-k9TrMXUer8nHIV9jHNAoqh4HoMs6SGnNCxj3OS67AylZ9PgGvZG6pQxQ8RxOBluoph-HyBFVyS2o-Q2k58Fk0TiLOQOqTvsON/s1280/photo_2026-03-21_15-37-15%20(4).jpg

រីឯរដ្ឋាភិបាលថៃបានកំណត់ឱ្យមន្ត្រីរាជការធ្វើការពីផ្ទះតាមអនឡាញ និងផ្អាកការធ្វើដំណើរទៅក្រៅប្រទេស លើកលែងតែការចូលរួមកិច្ចប្រជុំសំខាន់ៗ ចាប់ពីថ្ងៃទី១០ ខែមីនា រហូតដល់ស្ថានការណ៍នៅមជ្ឈិមបូព៌ាល្អប្រសើរឡើងវិញ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ។ ការធ្វើការពីផ្ទះ គឺសម្រាប់ការងារមិនផ្តល់សេវាកម្មដល់ពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើដំណើរ និងការប្រើប្រាស់ប្រេងក្នុងអគាររដ្ឋ ហើយរដ្ឋាភិបាលថៃក៏បានកំណត់ឱ្យគ្រប់ស្ថាប័នរដ្ឋផ្អាកធ្វើដំណើរទៅក្រៅប្រទេស និងផ្អាករៀបចំកម្មវិធីបណ្តុះបណ្តាលនៅក្រៅប្រទេស ដោយប្តូរមករៀបចំកម្មវិធីនៅប្រទេសថៃជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipDcHwWMcdzPLqRR16H4ikbA1QpJjwkxK6wWLaLTuMXByBJT7ypdUJddH_HvqQn0p8-XElBz8hEz5GNXr-ZWdBCDzaTr28flbsigFp6W2QHVBY2BQWqkpHEHpm3_RNj4Rh-BE1vUNx5LtraBKP_ZkeJHDTbeVp13PUq28O1T4cqkv-VnzceQSJjisp9at5/s720/photo_2026-03-21_15-37-15%20(5).jpg

ដូចគ្នានេះ រដ្ឋាភិបាលឡាវបានចេញសេចក្តីជូនដំណឹងបន្ទាន់ដោយកាត់បន្ថយពេលវេលាសិក្សាសម្រាប់សិស្សនៅសាលារៀនទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស ចាប់ពីរយៈពេល៥ថ្ងៃ មកនៅត្រឹមតែ៣ថ្ងៃក្នុង១សប្តាហ៍ ដោយសារខ្វះខាតប្រេង ចាប់ពីថ្ងៃទី១៩ ខែមីនា រហូតដល់មានការជូនដំណឹងបន្ថែម ។ រដ្ឋាភិបាលឡាវក៏បានជំរុញឱ្យមន្ត្រីរាជការផ្លាស់ប្តូរវេនគ្នាធ្វើការពីផ្ទះតាមអនឡាញ និងលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនី និងមធ្យោបាយធ្វើដំណើរសាធារណៈដើម្បីសន្សំសំចៃថាមពលជាតិឱ្យបានជាអរិបរមា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaWVG74YuVZbKHNLCu2iES3ZVz2iBPZQsQEKV6aybQxsu8uNe98Pz8FeJFR4r3C3TmvPhSJR9k3QdYb3LW7Uth8WsjS3URhOWR9jDvyQiuXi97NsClAX-qNaM54xdz-9pbPPvKip0bgkGKO6BXfbKSW6k4yAmlfERUYE08MgxS3AvaU_1C9-0WUaq7g5rF/s1200/photo_2026-03-21_15-37-15%20(6).jpg

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ីអនុញ្ញាតឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ ចំនួន១ថ្ងៃក្នុង១សប្តាហ៍នាពេលឆាប់ៗនេះដើម្បីសន្សំសំចៃប្រេង និងជំរុញឱ្យវិស័យឯកជនអនុវត្តផងដែរ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបន្តតាមដានតម្លៃប្រេងប្រែប្រួលដោយសារសង្គ្រា.មដើម្បីកែសម្រួលវិធានការនាពេលអនាគត ដែលការអនុវត្តវិធានការនេះបន្ទាប់ពីតម្លៃកើនឡើងខ្ពស់ឥតឈប់ឈរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJnHbSsHOXru2nY-VY3clG4cOPiiph2u_dB4q4G6WFytbd9USl0lax5H227lbOSXaQ6I38NjbBmw5vo0vZ-zY_uA_XVq0c4xzB4JtgYALpCexErq5JRVTF7igVc6T21coxYG1UOwp12hcgNhLheGyWSrHwa_bmqC230Afl23OXm-tG8_hSH3MfUOT6b9d4/s1200/photo_2026-03-21_15-37-15%20(7).jpg
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រកាសកាលពីថ្ងៃទី១៩ ខែមីនា ថា ៖ «ការអនុវត្តវិធានការធ្វើការពីផ្ទះ នឹងកាត់បន្ថយការប្រើប្រាស់ប្រេងសាំងយ៉ាងច្រើន និងសន្សំសំចៃថវិកា ដោយវិធានការធ្វើការពីផ្ទះចាប់ផ្តើមអនុវត្តជាមួយមន្ត្រីរាជការមុនគេ រីឯវិស័យឯកជនក៏អាចយកវិធានការនេះទៅអនុវត្តផងដែរ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីផ្តោតលើការគ្រប់គ្រងថាមពលយ៉ាងតឹងរ៉ឹង និងកំណត់វិធានការកាត់បន្ថយការប្រើប្រាស់ប្រេង និងថាមពលដើម្បីស្ថិរភាពសេដ្ឋកិច្ច ៕