Home Blog Page 28

ថៃគ្រោងនឹងបន្ថយចំនួនថ្ងៃស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ទេសចរត្រឹម៣០ថ្ងៃ ដើម្បីកាត់បន្ថយអំពើឧក្រិដ្ឋក.ម្ម

0

រដ្ឋាភិបាលថៃគ្រោងកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការ (Visa-Free) សម្រាប់ទេសចរ ចាប់ពី៦០ថ្ងៃ មកត្រឹម៣០ថ្ងៃវិញ ដើម្បីបង្ក្រាបបទល្មើ.សឧក្រិដ្ឋក.ម្ម បន្ទាប់ពីអាជ្ញាធរថៃកត់សម្គាល់ឃើញថា ជ.នបរទេសមួយចំនួនបានប្រើប្រាស់រយៈពេលស្នាក់នៅដ៏វែងនេះ (៦០ថ្ងៃ) ប្រព្រឹត្តអំពើខុសច្បាប់ ដូចជា ៖ បើកអាជីវកម្មគ្មានច្បាប់អនុញ្ញាត, លួ.ចធ្វើការងារ និងបណ្តាញឆបោកតាមអនឡាញ ។ ការកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ទេសចរ គឺក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ និងរក្សាតុល្យភាពរវាងការលើកកម្ពស់ទេសចរណ៍ឱ្យស្របតាមតម្រូវការជាក់ស្តែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPiYa46IXOG9r0WMigUtTgAmAeUl8NexPZTqapOeQyW7z0eEY7SL3599jT7loALQ2Ro5DCuUt_GsTa_e4lqMiz8Sar-1_3JCsDQxwDf5ET7JeT4NreDHuoY__mL2xwjTZ0uTmc2-mLNmhddZ33renRcOLIZvB4goE6oZW_6Lppr6IvzdNcryrCXEanAFc/s1280/photo_2026-05-13_08-29-23.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅព្រឹកថ្ងៃទី១២ ខែឧសភា លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស បាននិយាយពីរដ្ឋាភិបាលថៃគ្រោងកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការ (Visa-Free) សម្រាប់ភ្ញៀវទេសចរ ចាប់ពី៦០ថ្ងៃ មកនៅត្រឹម៣០ថ្ងៃវិញ ដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មនៅប្រទេសថៃ ប៉ុន្តែពុំទាន់បានកំណត់ជាក់លាក់ថា តើនឹងអនុវត្តចំពោះទេសចរមកពីប្រទេសណាខ្លះទេ គ្រាន់តែជំហ៊ានដំបូង នឹងពិនិត្យមើលអាក្បកិរិយាប៉ះពាល់សន្តិសុខជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNtTdLJqrsmPJqRbHXe1G7zCKS9o7RGc3gHYCQpC9MQlYsIwRYKhxsVI64VZ9MH9cnANp15AN4cYVYW92f6zfaTa1R5vfT-GTWmgWzhJ4GvdZ0N8tJgwjGxnk_bC8b40pH7p9yt2V8roPYP4RpYIqoEXMmyKYaaqsXrLR-bi3TQMrPMwPV8-YWWXKHXVM/s1280/photo_2026-05-13_08-31-05.jpg

នាវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា នៅវិមានរដ្ឋាភិបាល លោក Sihasak បាននិយាយពីក្រសួងការបរទេសមើលឃើញរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការ (Visa-Free) សម្រាប់ទេសចរ ចំនួន៦០ថ្ងៃ គឺច្រើនពេក ដែលធ្វើឱ្យជនបរទេសខ្លះចូលមកប្រទេសថៃក្នុងគោលបំណងផ្សេងខុសពីដំណើរកម្សាន្ត ទើបមានការស្នើឱ្យកាត់បន្ថយរយៈពេលស្នាក់នៅមកត្រឹម៣០ថ្ងៃ ដើម្បីបង្កើនការប្រុងប្រយ័ត្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdEpgoq1ffeVfe_kGr4_bRcO_h9bK1lx8qGjyLnJ4xJ7jXeXg81ZjpiIdAVEsyXDoG7I86EtkzFQ23Z96HrYCqidw7Lcas0obHWivaj17evNnf8fmaFUK8t1525aQUtRYKh4HvvBwmFv0kbJ6ldFk81dxQRrlE1meymz26ukJqgouGbWRVXJ9Pv9FkFQs/s1020/photo_2026-05-13_08-31-04.jpg
លោកបន្តថា បច្ចុប្បន្ន ក្រសួងការបរទេសកំពុងជំរុញឱ្យរដ្ឋាភិបាលកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ទេសចរ ប៉ុន្តែរង់ចាំគណៈរដ្ឋមន្ត្រីសាកសួរទៅស្ថាប័នពាក់ព័ន្ធ ហើយក្រសួងការបរទេសសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងមិនជំទាស់ ។ ទោះយ៉ាងណា នៅពុំទាន់កំណត់ជាក់លាក់ តើនឹងអនុវត្តចំពោះទេសចរមកពីប្រទេសណាខ្លះទេ ប៉ុន្តែនឹងត្រួតពិនិត្យមើលទេសចរដែលចូលមកប្រទេសថៃ តើធ្វើសកម្មភាពត្រឹមត្រូវតាមទិដ្ឋាការដែលស្នើសុំដែរឬទេ ឬក៏មកប្រព្រឹត្តឧក្រិដ្ឋកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhgEHF4M3sr__Ik5fF-Le28ZDMgOo0TrP8ZHgvY1dLrsmhtHXniVyldG-AhJp5kkU39EE2GFbrzjmWZoWxVonTuPb78NNt19nrlThLgzf-Fi_WshNsFWo12_KQGUw13l4qKtoVBNlGxoknsULD8BHL_0dyXAqACJI7h8eBsL9k6R8HldNWxmAzHuB_j_s/s900/photo_2026-05-13_08-31-04%20(2).jpg

យោងតាមក្រសួងទេសចរណ៍ថៃ គឺភ្ញៀវទេសចរបរទេសភាគច្រើន (ប្រមាណ៩០%) ស្នាក់នៅប្រទេសថៃជាមធ្យមត្រឹមតែពី៩ ទៅ២១ថ្ងៃប៉ុណ្ណោះ ។ ដូច្នេះ រយៈពេល៣០ថ្ងៃ គឺគ្រប់គ្រាន់ហើយសម្រាប់ទេសចរទូទៅ ហើយគណៈរដ្ឋមន្ត្រីថៃបានបង្កើតក្រុមការងារមួយនៅថ្ងៃទី១២ ខែឧសភានេះ ដើម្បីពិនិត្យឡើងវិញលើគ្រប់ប្រភេទទិដ្ឋាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJnll1yGoksjuvYpbxuNVh7uqdde8zBuqgnezfGWP5mD17kNkrTpI7Ag-t66evCSC2fb0eFRRtuoOLaYadMXteZp7PTrG2hpzRtQispRQrBaFQNxqInYmSRvGmDa3qoz8mdBrcQa7mJDDibIpjF4Ub9ba6daIs0kFGsPttV1R3AbP5itBGJtICLjRTMqo/s1200/photo_2026-05-13_08-31-03.jpg

គួរបញ្ជាក់ថា បើទោះមានការកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការ ប៉ុន្តែភ្ញៀវទេសចរនៅតែអាចដាក់ពាក្យស្នើសុំពន្យារពេលស្នាក់នៅ (Extension) ចំនួន៣០ថ្ងៃបន្ថែមទៀតបាននៅការិយាល័យអន្តោប្រវេសន៍ ប្រសិនបើមានបំណងស្នាក់នៅយូរជាងនេះ ៕

ពលករថៃមកពីខេត្តទាំង៤នេះ ត្រូវបានកូរ៉េខាងត្បូងដាក់ក្នុងបញ្ជីខ្មៅ

0

យោងតាមការប្រកាសជាផ្លូវការរបស់ក្រសួងការងារថៃនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កូរ៉េខាងត្បូងបានសម្រេចផ្អាកការនាំចូលកម្លាំងពលកម្ម និងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ចំពោះពលករថៃមកពី៤ខេត្ត រួមមាន ៖ ខេត្តឧត្តរថានី, ខនកែន, ជ័យភូមិ និងមហាសារ៉ាខាម ដែលធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវ រយៈពេល១ឆ្នាំពេញ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦) ដោយសារពលករថៃមួយចំនួនធំដែលធ្វើការក្រោមទិដ្ឋាការ E-8 (Visa E-8) លួ.ចរត់ចេញពីកន្លែងការងារ និងបោះបង់ចោលកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េខាងត្បូង ។

ពលករថៃដែលបានលួចរត់ នឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ (Blacklist) មិនឱ្យចូលប្រទេសកូរ៉េខាងត្បូងជាថ្មីឡើយ រីឯអ្នកមានបំណងចង់ទៅធ្វើការពីខេត្តទាំង៤នេះ ក៏មិនអាចដាក់ពាក្យស្នើសុំទិដ្ឋាការ E-8 បានដែរក្នុងអំឡុងពេលហាមឃាត់ ។ ទោះយ៉ាងណា កូរ៉េខាងត្បូងនៅតែបន្តទទួលពលករបរទេសមកពីបណ្តាប្រទេសផ្សេងទៀត និងខេត្តផ្សេងនៃប្រទេសថៃដែលមិនរងការហាមឃាត់ ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin News និង MGR Online នៅថ្ងៃទី១២ ខែឧសភា កូរ៉េខាងត្បូងបានដាក់ពលករថៃមកពី៤ខេត្ត ក្នុងបញ្ជីខ្មៅរយៈពេល១ឆ្នាំពេញ (ឆ្នាំ២០២៦) ដោយសារពលករថៃធ្វើការនៅកូរ៉េខាងត្បូងក្រោមទិដ្ឋាការ E-8 រត់ចូលការងារជាច្រើននាក់ ហើយការដាក់ក្នុងបញ្ជីខ្មៅប៉ះពាល់យ៉ាងខ្លាំងដល់ពលករថៃទាំងអស់ និងបាត់បង់ទំនុកចិត្តពីកូរ៉េខាងត្បូង ។

ក្រោយផ្ទុះការចាប់អារម្មណ៍ខ្លាំងពីកូរ៉េខាងត្បូងដាក់ពលករថៃក្នុងបញ្ជីខ្មៅ តើជាព័ត៌មានក្លែងក្លាយ ឬពិត? នាថ្ងៃទី១២ ខែឧសភា មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយនៅប្រទេសថៃ (Anti-Fake News Center Thailand) បញ្ជាក់ថា នេះជាព័ត៌មានពិតប្រាកដ ដោយមជ្ឈមណ្ឌលនេះថា បើតាមនាយកដ្ឋានការងារនៃក្រសួងការងារថៃ គឺកូរ៉េខាងត្បូងបានដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមធ្វើការរយៈពេល១ឆ្នាំពេញ សម្រាប់ពលករកាន់ទិដ្ឋាការ E-8 ធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវកាល ដោយសារពួកគេរត់ចោលថៅកែ ។

មន្ត្រីនាយកដ្ឋានការងារនៃក្រសួងការងារថៃបានដាស់តឿនថា ការរត់ចោលថៅកែ គឺជាការបំពានកិច្ចសន្យាការងារ និងខុសច្បាប់កូរ៉េខាងត្បូង ហើយពលករថៃដែលប្រព្រឹត្តខុសនឹងត្រូវកូរ៉េខាងត្បូងចាប់ខ្លួនដាក់ពន្ធនាគារ ឬបញ្ជូនត្រឡប់មកប្រទេសវិញ ។ សកម្មភាពខុសច្បាប់ទាំងនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសថៃ និងកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្តលើពលករថៃទាំងអស់ ។

ជាលទ្ធផល ពលករថៃនៅទូទាំងប្រទេសនឹងបាត់បង់ឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង មិនមែនប៉ះពាល់តែពលករមកពីខេត្តទាំង៤ ទេ ។ នាយកដ្ឋានការងារនៃក្រសួងការងារថៃបានសំណូមពរទៅកាន់ពលកររបស់ខ្លួន ចៀសវាងរត់ចោលថៅកែ និងអនុវត្តតាមលក្ខខណ្ឌការងាររបស់កូរ៉េខាងត្បូង ៕

ចេញពីពន្ធនាគារមួយរយៈ Loveriya ស្នើសុំមហាជនបែបនេះ

0

អតីតឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Loveriya បានចេញលិខិតពីមេធាវីស្នើសុំមហាជនជាសាធារណៈក្នុងនាមជាស្រ្តីមេម៉ាយនិងជាម្តាយកូន៤នាក់សូមឱ្យបញ្ឈប់ និងប្រើប្រាស់រូបភាព មិនសមរម្យរបស់ខ្លួនក្នុងអំឡុងពេលនៃការឃាត់និងឃុំខ្លួន មកផ្សព្វផ្សាយជាសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍កូនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFD5zJ0CE99Uas8wlgwF4mjPA8tjU_h76dx0wvoSoUSiaJrXTfgdsxeoOkrqpLuIPFJuNZqdNziWZXsFEr7-FQOX-8KMLcwQC2PoW6Zr2Dxdb3r4BaN-qiKGVyRUD0mQrqMIJ2c06choou5rmIlGdF-CplaPG8fkb6wb3yalFOcnaLYgFt6g5kklpUFZc/s1440/image_2026-05-12_13-19-24.png

ស្ងប់ស្ងាត់ពីបណ្តាញសង្គមអស់រយៈពេលជាច្រើនខែចាប់តាំងពីមានការឃាត់ខ្លួននិងដាក់ពន្ធនាគារមកពេលនេះបណ្តាញសង្គមអ្នកលក់អនឡាញ Loveriya បានបង្ហោះលិខិតមួយជាសាធារណៈនៅថ្ងៃទី១២ ខែឧសភា។ ក្នុងលិខិតដែលចេញពីមេធាវី លឹម ច័ន្ទលីដា ចុះថ្ងៃទី១១ ខែឧសភា ឆេង ស្រីរ័ត្ន ហៅ Loveriya បានចេញមកស្នើសុំសាធារណជនឱ្យបញ្ឈប់ និងប្រើប្រាស់រូបភាព មិនសមរម្យក្នុងអំឡុងពេលឃាត់ខ្លួន និងឃុំខ្លួន កន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH7CAd8PNktXHYumfPXS-ORya8REZsRlkJ4-JQf-xWi5WnqA42qetcrlvrayXAN4-BdUS4K0jyGSnMoxk0j3Kou7k30IQ7sY5iA117X3_3Pt9Zayi5QKQc00SllANNpE2OAwLYRiLE5V5y7RZxeN0MsarfdQojL18P4bUISTTt2BEus7QuDi9UAkZmY4A/s2048/image_2026-05-12_13-19-21.png
ក្នុងលិខិតបញ្ជាក់ថា ឆេង ស្រីរ័ត្ន ហៅ Loveriya បានទទួលស្គាល់ និង មានវិប្បដិសារីយ៉ាងក្រៃលែង នូវកំហុសខុសឆ្គង ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ជាពិសេសការប៉ះពាល់លើទឹក ចិត្តស្នេហាជាតិមាតុភូមិរបស់បងប្អូនប្រជាពលរដ្ឋ និងវិរៈកងទ័ពដ៏អង់អាចក្លាហាន ក្នុងអំឡុងពេលនៃការឈ្លានពានពី សំណាក់កងទ័ពសៀមឈ្លានពាន។ ហើយសកម្មភាពនេះរូបនាងក៏បានទទួលស្គាល់ដោយទទួលការអនុវត្តទោស និងទទួលបានការអនុគ្រោះពីស្ថាប័នតុលាការដោះលែងឱ្យមានសេរីភាពជាបណ្តោះ អាសន្នឡើងវិញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7bG20RBkwuIkJgt-dYb2NqVK1vh47rc0CXocd2oBO9__iOq7S80JWwt5jvLi01bqDu6KMzvmmxsAViwtztM8PVj0P1UuuFbaSm-mY11isrGgouGYC-ePblk4gu9P4fCpnbdcm92ZypZhTAuoj_fEXxFjftiRCH1xBueQ2v5gmYdzufBxUkEjWHpDakIY/s1440/image_2026-05-12_13-19-22%20(2).png

យ៉ាងណាក៏ដោយនាពេលថ្មីៗនេះ នៅតែមានក្រុមមនុស្សមួយចំនួនតូច នៅតែបន្តយករូបភាពមិនសមរម្យរបស់ខ្លួនជាពិសេសរូបភាពពេលអំឡុងឃាត់ខ្លួន ក្នុងឯកសណ្ឋានជាអ្នកទោសមកធ្វើការបង្ហោះចែកចាយតាមបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ ជាពិសេសសតិអារម្មណ៍របស់កូនៗដែលស្ថិតក្នុងកុមារភាព និងមិនទាន់ដឹងសេចក្តីនៅឡើយ។ ក្នុងនាមជាស្ត្រីមេម៉ាយ និងជាម្តាយកូនចំនួន៤នាក់ Loveriya បានស្នើសុំយ៉ាងទទូចចំពោះទៅកាន់សាធារណជនទោះបីមានចេតនា ឬអចេតនា បញ្ឈប់ការប្រើប្រាស់រូបភាព មិនសមរម្យរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ5VBj5BQCpjsUlf0o_4sMYdivtAfo01eO4mPWXjIVPOcgYC6wGdLIoOH_BXNF2UCbnF-u2e8W9ekqid6ZogfLGUHLmIf03HyBVW3hcFIgDS0sobF4MxrCRAOeS5e8eG8pZKULPRFxhry99u1ucHJCu2tC0nyzgz8IKL0mF73ho4JzvjgcPYfAlmdddAo/s2048/image_2026-05-12_13-19-22.png

គួរបញ្ជាក់ផងដែរថា ក្នុងខែសីហា ឆ្នាំ២០២៥ Loveriya ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានសម្រចចោទប្រកាន់ ពីបទញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព។ ក្នុងចុងខែកុម្ភៈ ឆ្នាំ២០២៦ អ្នកលក់អនឡាញរូបនេះត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញក្រោយពីរូបភាពពរពោះស្ថិតក្នុងសំលៀកបំពាក់អ្នកទោសត្រូវបានចែកចាយពេញបណ្តាញសង្គម៕

ថៃអះអាងថានឹងកាន់កាប់ «កោះគុត» បានទាំងស្រុង ក្រោយលុបចោល MOU 2001

0

ក្រោយលុបចោល MOU 2001 ជាឯកតោភាគីបានសម្រេច រដ្ឋាភិបាលថៃបានប្រកាសពីជោគជ័យរបស់ខ្លួនដោយបញ្ជាក់សារជាថ្មីថា «កោះគុត» នៅតែស្ថិតនៅក្រោមអធិបតេយ្យភាពដាច់ខាតរបស់ថៃ បើទោះបីជាមានការចរចាលើតំបន់សមុទ្រត្រួតគ្នាបន្តជាមួយកម្ពុជាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Khaosod នៅថ្ងៃអង្គារនេះ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCULhfLIf_JRPxtj5G-VNOqQfKZKlKfMB_GmS_kPbfb6E04wsnGlrVPAaPzNWhRzVR_s3mQN0dLYbw_0ldgcpoUJLr1lTguhMPsQcy6bRmBbxC8UeF_XOSwD2nyflvaTDh-4mszKk7Idyez3lyXsi2l8BUYIDBTAgb5OSChXvItYnJmwdCo-l1ypcNWFo/s1280/photo_2026-05-12_11-44-46.jpg
ថ្លែងនៅវិមានរដ្ឋាភិបាល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោកស៊ីហាសាក់ ភួងកេតកែវ បាន​ញ្ជាក់យ៉ាងច្បាស់ថា អធិបតេយ្យភាពលើកោះកូត (Koh Kood) គឺមិនមានអ្វីដែលត្រូវសង្ស័យនោះទេ ពោលគឺកោះនេះជាទឹកដីរបស់ថៃយ៉ាងពិតប្រាកដ ដោយផ្អែកលើសន្ធិសញ្ញាឆ្នាំ ១៩០៧ រវាង​បារាំង-សៀម។ លោកបញ្ជាក់ថា គ្មានភាគីណាអាចរំលោភបំពានលើអធិបតេយ្យភាពនេះបានឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_1-Xy4yJ4OFRdET0EkBaHgZTl9za1s2cJXd1_rCx2HVgn3B7VeBizsoCfgvtoD4yGGYr8_kcLIGVPKyXPGmu9OFrIUCWp1XWqaHTFegEJf21pBa8cmZJ3i5t6tY8wfn12MvXn46BKHFQUvKYaiNNfm0yFHrgMh49Ivb_Ee0lHKak6LKzjyY92PhE7pJo/s1024/photo_2026-05-12_11-44-47%20(2).jpg
តាមលោក សីហាសាក់ “វា​មិន​អាច​ទៅ​រួច​ទេ” ដែលកម្ពុជាចង់ទាមទារយកកោះនេះដោយប្រើប្រាស់អនុសញ្ញាប្រើប្រាស់​អនុស្សរណៈ​ដែលបានឯកភាពគ្នាមកធ្វើជា​ភស្តុតាង​ទាក់ទង​នឹង​ខ្សែ​ព្រំដែន​សមុទ្រ​នោះ។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​មិន​ដឹង​ថា​កម្ពុជា​អាច​បាន​ចុះបញ្ជី​ដោយ​សម្ងាត់​អ្វី​ទេ”។ “ប៉ុន្តែអ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា​ការ​ពិភាក្សា​នឹង​ធ្វើ​ឡើង​ក្រោម​អនុស្សរណៈ​យោគយល់គ្នា​របស់​ថៃ​លើ​កោះ​គុត”។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyWQy0JIk0to8UROWtq_TyOzy23kND3fmkG86T2vpeizhdX9GDJuxh64981xRizJYTD6SROGChmz90nSLckcJpKJ2Dw8557TChwBLbhwRGXdOVzKgCxsNqDczliJQ2-IVoxjudTFs5mYMD8BBt7NtfGcb3tzHt1advGqaDlcohRL4bj0AqT0cCq-0kDtY/s1280/photo_2026-05-12_11-44-47.jpg
ក្រៅពីនេះនៅពេល​សួរ​ថា ​តើ​បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​ថៃ​លើ​កោះ​គុតដែរ​ឬ​អត់ លោក ស៊ីហាសាក់ បាន​មាន​ឆ្លើយតបវិញ​ថា ការ​កំណត់​ព្រំដែន​ជា​ផ្លូវការ​ណាមួយ​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ថា កោះ​នេះគឺ​ជា​របស់​​​ថៃ ១០០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKtXDJ3TtddFfuRHKpl-2upUuZY45f4TAlCaCFcY9Iwaszp0MKrs_nJ298mSfRehqw7FlYt9am0z4yMbiA2G9H0SC-YGhUcwG1sBuvhByaGTUwbZtY8ZByc2PJpvTMX2KA4bx2MDwIJVIHKfgGR7dxxpKoKy451po-woHhS2hxQGpuKfMFMEpIxPWCPb8/s1280/photo_2026-05-12_11-44-48%20(2).jpg
 
សូមជម្រាបថា ជុំវិញបញ្ហាកោះកូត (Koh Kood) រាជរដ្ឋាភិបាលកម្ពុជាបានរក្សាជំហរច្បាស់លាស់ និងអះអាងយ៉ាងច្បាស់ថា កម្ពុជានឹងមិនធ្វើសម្បទាន ឬបោះបង់ចោលទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រឡើយ។ កម្ពុជាបានប្រកាន់យកខ្សែបន្ទាត់ព្រំដែនសមុទ្រដែលបានកំណត់តាំងពីឆ្នាំ ១៩៧២ ដែលខ្សែបន្ទាត់នោះបានកាត់ពាក់កណ្តាលកោះកូត (ផ្នែកខាងត្បូង) ចូលជាមួយខ្សែបន្ទាត់ព្រំដែនខាងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnr6W_gHluFVT8sMZRZ4PyXpWYv2Zn2dZD-BMiyCyaBlWzu_i7hEUCz6vQzonMI8U9TmUrld1D7KNiCLn7EgVWWuc2wiQly8zUdSCI9gHMLzHk-gWzm8VtPB2f_vrTfqa7_ChF0t08omijFaxpwGed7tcCcz6MlMDYAtxkTk0ki0SlI856esJ4uAhV_g/s644/photo_2026-05-12_11-44-48.jpg
 
តែទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃមិនទទួលស្គាល់ផែនទីឆ្នាំ ១៩៧២ នេះឡើយ ដោយបានច្រានចោលយ៉ាងដាច់អហង្ការ និងចោទប្រកាន់ការអះអាងរបស់កម្ពុជាថាជា “ការទាមទារដោយឯកតោភាគី” និងជាឧបសគ្គដល់ការចរចា។ ដូច្នេះជំហានបន្ទាប់របស់កម្ពុជា គឺការនាំយកជម្លោះនេះទៅដោះស្រាយតាមរយៈ “ការសម្រុះសម្រួលដោយបង្ខំ” (Compulsory Conciliation) ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ នេះគឺជាការផ្លាស់ប្តូរពីការចរចាទ្វេភាគី ទៅជាការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិវិញ៕

សម្ដេចតេជោរំលឹករាជរដ្ឋាភិបាលកម្ពុជា «កុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ»

0

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានក្រើនរំលឹកដល់រាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាកុំយល់ព្រមបើកការចរចាទ្វេភាគីជាមួយថៃលើបញ្ហាដែនសមុទ្រ ដោយលោកជំរុញឲ្យឆ្ពោះទៅរកយន្តការច្បាប់អន្តរជាតិតែម្ដង។ ការលើកឡើងនេះ កើតមានក្រោយពេលរដ្ឋមន្រ្តីការបរទេសថៃ សីហាសាក់ ភួងកេតកែវ កាលពីម្សិលមិញបានទទូចថា កម្ពុជាគួរតែងាកមកចរចាទ្វេភាគីជាមួយថៃជាមុនសិន មុននឹងឈានដល់ការប្រើប្រាស់យន្តការ UNCLOS។

យោងតាមសំណេរដែលបានបង្ហោះនៅវេលាម៉ោង ១រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ កាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១១ ឧសភា ២០២៦) មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណះយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បង គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។ ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា។

ជាអនុសាសន៍របស់សម្ដេចតេជោ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្ដេចបានរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។

សម្ដេចបានធ្វើការរម្លឹកឡើងវិញនូវពាក្យសម្ដីរបស់លោកដែលបាននិយាយម្ដងរួចមកហើយ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថាកុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោលដាច់ខាត។ បន្ថែមលើនោះ សម្ដេចក៏បានឆ្លៀតអរគុណដល់ភាគីថៃផងដែរ ដែលបានលុបចោល MOU 2001 ហើយជួយឲ្យកម្ពុជាងាកមកប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ។

គួរបញ្ជាក់ថា ការរំលឹកនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា រដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថា វិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន ដែលសម្ដេចយល់ថាវាផ្ទុយស្រឡះពីសកម្មភាពរបស់ថៃដែលបានលុបចោលក្របខណ្ឌចរចាទ្វេភាគីរួចទៅហើយ។

ការរំលឹករបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកាលៈទេសៈនេះ មិនមែនគ្រាន់តែជាការផ្ដល់មតិធម្មតានោះទេ ប៉ុន្តែវាបង្កប់នូវចេតនានយោបាយ និងយុទ្ធសាស្ត្រច្បាប់អន្តរជាតិយ៉ាងស៊ីជម្រៅដោយការបិទផ្លូវចរចាដែលគ្មានផ្លែផ្កា, ការជំរុញឱ្យប្រើ “ច្បាប់អន្តរជាតិ” ជាខ្នងបង្អែក និងការការពារអធិបតេយ្យភាព និងផលប្រយោជន៍សមុទ្ររបស់កម្ពុជាជាធំ៕

លោក Trump នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីពិភាក្សាលើបញ្ហាក្តៅៗជាច្រើន

0

ប៉េកាំង៖ យោងតាមការបញ្ជាក់ពីក្រសួងការបរទេសចិន ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping ដើម្បីជួបពិភាក្សាលើប្រធានបទសំខាន់ៗដែលកំពុងមានភាពតានតឹងនាពេលបច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7zWoC5Gow1bXaI460VcvloFXBJO3S6kh2rnR1_G-2X8HjZ5zrgL1-JszauKWTMk93PQkzRCfVxhYubVXmL5NoBknM31CNIUCUvvgqDkj2rnxJJWrbFKniA1GV2LpMGv9fR93VWdwIq4EcrplHc6YFvI0mY8D9AaU7cZrOORO4Ul-37Ywqu-DqqRCwLkQ/s1280/photo_2026-05-12_13-55-03.jpg
រដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី ១១ ខែឧសភា ថា នៅក្នុងជំនួបកំពូលនេះ មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនឹងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន ៖ ជម្លោះពាណិជ្ជកម្ម, ស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់, បញ្ហាតៃវ៉ាន់, កិច្ចព្រមព្រៀងរ៉ែកម្រ, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ។ គួររំលឹកថា តាមគម្រោងដើម លោក Trump គ្រោងនឹងទៅទស្សនកិច្ចនៅចិនតាំងពីចុងខែមីនា ឬដើមខែមេសាម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលវិញដោយសារបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyqKUEH8wEbemtnICiZlYIguxqIoijTa-ShZxThdVNw7Bp_DCbirn3YSj6vTFdHoppOVmdL0xXZWD7sGrlJmEph2bzN_bbMObNfbATSlN2cSBanEgEqNXwzrYuVtkc0Ecyeg0VsxEuEEzKMtPSNbTCQFsp98_QoakDoQmB6P-vYusfHOrEUwHebool9-o/s1020/photo_2026-05-12_13-55-02%20(2).jpg

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឱ្យដឹងថា លោកប្រធានាធិបតី Trump នឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃទី ១៣ ខែឧសភា ហើយកម្មវិធីជួបពិភាក្សាផ្លូវការជាមួយលោក Xi Jinping នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ និង ១៥ ខែឧសភា ។ នេះគឺជាការវិលត្រឡប់មកបំពេញទស្សនកិច្ចនៅប្រទេសចិនជាថ្មីម្តងទៀតរបស់លោក Trump បន្ទាប់ពីទស្សនកិច្ចចុងក្រោយកាលពីឆ្នាំ ២០១៧ ។
តាមរយៈជំនួបនេះ ភាគីទាំងពីររំពឹងថា នឹងឈានដល់ការព្រមព្រៀងគ្នាលើការផ្តល់ភាពងាយស្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ​ ក្នុងនោះដែរ ចិនអាចនឹងប្រកាសពីការបញ្ជាទិញយន្តហោះ Boeing, ផលិតផលកសិកម្ម និងថាមពលពីសហរដ្ឋអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWYHr3uxieAAt-6cela7pPfP854irTCQ-96Bsm6dqJSUashUe_a1xYjd8rTNCAam6FRVNDnkGeZ2l-QF9DUAuEY66fkfpJ2aCqqplFno9SYToC_bT-iy3VFmt-4nwL_5dlpFSFeBPs8BTa-dwO9e521NlO339wItwipbIPgKZbsShingArVWdW3af8fXM/s599/photo_2026-05-12_13-55-02.jpg

បន្ថែមពីនេះ ភាគីទាំងពីរអាចនឹងប្រកាសបង្កើតគណៈកម្មការពាណិជ្ជកម្ម និងវិនិយោគរួមគ្នាជាផ្លូវការ ព្រមទាំងពិភាក្សាអំពីការកំណត់ពេលវេលាផ្អាកជម្លោះពាណិជ្ជកម្ម ដើម្បីបើកផ្លូវឱ្យអាមេរិកអាចនាំចូលរ៉ែកម្រពីចិនបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihI5BrVPwXOYwl3_nM2evRzibqmUZbYRgVnshyphenhyphenz-EmHIOfPKGVHcpclDSO9MFmb9T88LfFBWuhNQvP76fgro_RcK8E0LWOopK_lxAurzeXEJ3BNLicfy_CDtkx7s-9NhboakZ1fMuzrvD4gScXVnxJaCxKk48Ojvgn2kK4u6MLzLpVTDot0nPJV7MUf28/s700/photo_2026-05-12_13-55-03%20(2).jpg

សូមបញ្ជាក់ថា នេះគឺជាការជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ បន្ទាប់ពីកិច្ចប្រជុំកំពូល APEC កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ ៕

Xiao Zhan គ្រោងថតភាពយន្តថ្មីចំនួនពីរចំពេលទីផ្សារភាពយន្តចិនមានការធ្លាក់ចុះ

0

Xiao Zhan កំពុងក្លាយជាតារាម្នាក់ក្នុងចំណោមតារាដែលត្រូវបានគេនិយាយច្រើនបំផុតនៅក្នុងវិស័យកម្សាន្តចិន បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគម្រោងរឿងភាគធំៗពីរនាពេលខាងមុខ ទោះបីជាស្ថានភាពទីផ្សាររឿងភាគចិនបច្ចុប្បន្នមានការធ្លាក់ចុះក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC6XrKgH4pEO2TZxXfn7TcF_YYzwA9fVOn-39jHKksx8LP1TVfnEwjreg1-joqod6pmQ6aiJ43nv7QNiKKa9Lafo2rjoLOUZ6CUZ01Kd4ZT4M-ODjzpm1CvzmLhU-0UNfX1_NRNNqh0iGe_flmoJhOJ7jTOm0J1wnxq0xjIgEwhIqoIAM7hx-IjLMVwbY/s2048/image_2026-05-12_11-04-14.png

ថ្ងៃទី១១ ខែឧសភា Youku បានបញ្ជាក់ជាផ្លូវការអំពីការដាក់ឱ្យដំណើរការ «The Legend of Zang Hai 2» នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ខ្លួន។ រឿងភាគនេះបានឡើងដល់កំពូលនៃចំណាត់ថ្នាក់ស្វែងរកនៅលើតារាងកម្សាន្តចិនយ៉ាងឆាប់រហ័ស ទោះបីជាវាស្ថិតនៅដំណាក់កាលផ្ទាំងរូបភាពគំនិតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6U7NFFS0eT75zINSLygRj70gltB30YvuULF2WiQSF1-OR-diYC3JsB-mHYe5qi7ZS9W0My74R9cV3N-TgKmPeNJWdCM__Jaqzh0jftE6wTuChyphenhyphenOJSR1Ruu9pTYAIIRU8hoG9iuXW-43koyr_W7ZhqI2VzuNip6d7t6vFyudpwZ9Iq4qJqJp5uz-sAjYE/s2048/image_2026-05-12_11-04-09.png

យោងតាមស្ថិតិដែលបានចែករំលែកនៅលើបណ្តាញសង្គម ពាក្យគន្លឹះដែលទាក់ទងនឹង «The Legend of Zang Hai 2» មានអ្នកចូលមើលជាង ១០០ លានដង ការពិភាក្សាជាង ១៣៣,០០០ដង និងការប្រាស្រ័យទាក់ទងគ្នារាប់រយរាប់ពាន់ដងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ ជាពិសេស គម្រោងនេះមិនទាន់បានចាប់ផ្តើមថតនៅឡើយទេ មិនទាន់បានប្រកាសពីតួសម្តែងជាផ្លូវការ និងមិនទាន់បានចេញផ្សាយឈុតខ្លីៗដំបូងរបស់ខ្លួននៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPRC6a1JX7-bWpunN-g-WVB_1fPPFvVjoBELhNN_Egzg-OnfYVOJCfsEslTv0PcuF-UGdk8RzVzw7wh4WPdJT9NaP9EHvrJGQxmWQpnHSNDa9nj_SEyGakhHyHUdIN7ETdXvs1wGN0RKQVJjuYX-QF77jfjeOXVIK9DU5x3kV-Y3If-wtbLhh87hAluIs/s2048/image_2026-05-12_11-04-11%20(2).png
ព័ត៌មានដែលថា វគ្គទី២ ត្រូវបានចុះបញ្ជីជាខ្សែភាពយន្តសំខាន់ប្រចាំឆ្នាំ ២០២៦ នៅលើ Youku បានបង្កឱ្យមានការពិភាក្សាយ៉ាងរស់រវើកក្នុងចំណោមអ្នកចូលចិត្តភាពយន្តអំពីលទ្ធភាពនៃការជួបជុំគ្នាឡើងវិញនៃតួសម្តែង និងក្រុមការងារដើម។ អ្នកទស្សនាជាច្រើនជឿថាភាពទាក់ទាញដ៏ធំធេងរបស់គម្រោងនេះកើតចេញពីភាពជោគជ័យពីមុននៃវគ្គទីមួយ និងប្រជាប្រិយភាពរបស់ Xiao Zhan។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkTDDPGPsvsCmnu4hyphenhyphenHvK17OePIDvXkcJfPpT3Xh3GmR6GBR_3nNlIffAvPn36ebphzYeOdcJ9l2l30-fGskkDNE9aeolwgDZKlwEC7892cnuF8rNq0vFFd9M1BSK6EEefnmx0E9ntIXWrL8aRbHsihShQ2E3sRQtCsjcG4pSF0h8IoG_M8Pwnv8Z49EU/s1620/image_2026-05-12_11-04-11.png
រួមជាមួយនឹងរឿង «The Legend of Zang Hai2» តារាសម្ដែងរូបនេះក៏បានប្រកាសថ្មីៗនេះអំពីគម្រោងមួយដែលមានចំណងជើងជាបណ្តោះអាសន្នថា «Unlimited Espionage» ជារឿងភាគចារកម្មដែលដឹកនាំដោយ Zhang Kaizhou។ នៅក្នុងខ្សែភាពយន្តនេះ Xiao Zhan ដើរតួជាភ្នាក់ងារសម្ងាត់ម្នាក់នៅក្នុងក្រសួងការពារជាតិក្នុងឆ្នាំ ១៩៤៨។ បន្ទាប់ពីបណ្តាញស៊ើបការណ៍សម្ងាត់របស់ខ្លួនត្រូវបានលាតត្រដាង តួអង្គនេះបានចាប់ផ្តើមបេសកកម្មដ៏គ្រោះថ្នាក់ជាបន្តបន្ទាប់ ដើម្បីការពារសមមិត្ត និងបន្តប្រតិបត្តិការសម្ងាត់របស់ខ្លួន។

ការបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងគម្រោងធំៗពីរដែលមានប្រធានបទផ្សេងៗគ្នាបានជួយ Xiao Zhan រក្សាបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើអ៊ីនធឺណិត។ អ្នកទស្សនាជាច្រើនបានបញ្ចេញមតិថា តារាសម្ដែងរូបនេះមានគុណសម្បត្តិគួរឱ្យកត់សម្គាល់ទាក់ទងនឹងភាពទាក់ទាញផ្នែកពាណិជ្ជកម្ម និងសមត្ថភាពក្នុងការបង្កើតភាពរំភើបសម្រាប់គម្រោងទាំងនោះតាំងពីដំណាក់កាលប្រកាសដំបូង៕

ថៃ នរៈបណ្ឌិត Cover បទរបស់ Bruno Mars កំពុងទាញការចាប់អារម្មណ៍ពីទស្សនិកជន

0

ថៃ នរៈបណ្ឌិត ដែលជាបងប្រុសរបស់ ហ្វីយ៉ាតា និងជាអតីតបេក្ខជននៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៥ និងជាជាងគំនូរម្នាក់បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកបាន Cover បទថ្មីរបស់តារាចម្រៀងអាម៉េរិក Bruno Mars។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHAyRd5GdqEArVlQ93ZXOHvYh14M1hFGcF-TtCgJnyMN5EnXB-h1F8XnnSv_3TPbp5LVUFu5JIpxWzHazI8_f1IsbxI0-_S8fFVbESXGJ9_tL9zm2ri3FqehnbQQXGe6TfPEg_9lp4s0QKlvQ_ryw_X47cTehAr5iA5bxRvTMXqQi5Dv2lbBOoKUEP2xs/s2048/image_2026-05-12_09-41-37%20(2).png

«Risk It All» គឺជាបទថ្មីនៅក្នុងអាល់ប៊ុម «The Romantic» របស់តារាចម្រៀង Bruno Mars ដែលបានចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៦ កាលពីកន្លងមកនេះ។ បទនេះគឺជាបទចម្រៀងស្នេហាមួយដែល Bruno Mars និយាយថាលោកនឹងប្រថុយប្រថានគ្រប់យ៉ាងដើម្បីនៅជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvep7LcMb036kdrPwc7HMqu4qwdzGKEowfceovahaWi_gGUoAcGaUg5arLoabZc9MNjVThcU8diBk9TQE-wxb0PxWuWq-UilRDDlcQpggEADO33pjbnUpdkw_I8WrQX-cRR-IMO7NCvEPhxsTG5qLuOFBX8pxrmfZWQv8P7cjCxYVIGNQQACve37316c/s1165/image_2026-05-12_09-41-37.png

អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នោះគឺថាថ្មីៗនេះ នរៈបណ្ឌិត ដែលត្រូវជាបងប្រុស ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាន Cover បទខាងលើនេះបានយ៉ាងល្អនិងពីរោះទោះបីជាបទរបស់តារាចម្រៀងអាម៉េរិករូបនេះមានតុងខ្ពស់យ៉ាងណាក៏ដោយ។ នៅយប់ថ្ងៃទី១១ ខែឧសភា លោក នរៈបណ្ឌិតបានទម្លាក់បទ Cover «Risk It All» ដែលមានរយៈពេលជិត២នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQiszzhvkHFNl7nGa9fN5yMsWqkjlA7BJhVunig6k9vNf6MGatAayvTqHeS7P8h0aDdUMC9gPEmYG1_lQ5PEobp-MW3TUh39YTzVlKXnkgdD-R_hTD5lDMruaGXiGfjCOSlMaVe33ALQYqKDB2qFiFS9LrujBuF37s63LAkpMb9Fx4UDJ_kWfF7cz_WGg/s2048/image_2026-05-12_09-41-39.png
ទោះបីជាមិនស្ថិតនៅក្នុងបន្ទប់ស្ទូឌីយ៉ូក្តីប៉ុន្តែសំឡេងរបស់ នរៈបណ្ឌិត មានការទទួលស្គាល់ពីមនុស្សជាច្រើនដោយសរសើរថាលោកច្រៀងពីរោះ។ ក្នុងនោះប្អូនស្រីរបស់លោកគឺ ហ្វីយ៉ាតា ក៏បានបង្ហាញការគាំទ្រមកកាន់លោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyLqJX-RJNcYjI70NKF2vt77GqYy8x6Zg5sXyye_bTkETUsLZWcxoY_wZb5EzFzyNfh8QO44-2r-kOyNUk42BY-oQzMflt4TVkaFyW6dyispn0hxWKb7keXiLRw6x39dnmWNPwm7RzwP2QWJ5wnJTsd1m0uqpZArriImN25GELfVMSzZDewWl1u5u8F2o/s2048/image_2026-05-12_09-41-40%20(2).png

ចាប់តាំងពីបញ្ចប់ការប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥មករូបលោកបានចេញបទចម្រៀងផ្ទាល់ខ្លួនដូចជា «ដង្ហើមស្នេហ៍» និង «First Love » និងមានការសហការជាមួយនឹង ហ្វីយ៉ាតា មានចំណងជើងថា «ខ្មែរចាំឱ្យបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1uWMzHMokITiF-cDR-cAFpdHG2iyNCbAylcFZ9JUZA5RTP5rMAGm4Lv3-EjuMUBvZB1DjhhzhCPfPq9mod7Yf3XSpgqWG0s83K6B8YBABdsrxLA_qBJ8wnpUGmobUvx8Xj5hMyvgRV08qLTG04peniKUKW6998ZEeWR3RvBJapWukClXzzRkmVfb_TDU/s2048/image_2026-05-12_09-41-40.png

ក្រៅពីមានរូបរាងសង្ហា និងបកស្រាយបទចម្រៀងបានទាំងភាសាខ្មែរនិងអង់គ្លេស ថៃ នរៈបណ្ឌិត បានធ្វើឱ្យមហាជនស្គាល់តាមរយៈទឹកដៃដ៏ល្អរបស់លោកគឺជាជាងគំនូរម្នាក់ដែលធ្លាប់គូររូបតារាល្បីៗជាច្រើនសូម្បីតែម្តាយរបស់ Beyoncé ក៏ចាប់អារម្មណ៍ស្នាដៃរបស់លោកផងដែរ៕

មីយ៉ាន់ម៉ារិះគ.ន់អាស៊ានថាប្រកាន់បក្ខពួក ព្រោះមេដឹកនាំខ្លួនមិនត្រូវបានស្វាគមន៍នៅក្នុងកិច្ចប្រជុំកំពូល

0

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់សមាគមន៍អាស៊ានដោយបើកចំហថាមានការរើសអើង និងចោទប្រកាន់សមាជិកទាំងអស់របស់អាស៊ានថាបក្ខពួកនិយម បន្ទាប់ពីមេដឹកនាំរបស់ខ្លួនត្រូវបានអាស៊ានហាមប្រាមមិនឲ្យចូលរួមពីកិច្ចប្រជុំកម្រិតខ្ពស់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងសេប៊ូ បើទោះមីយ៉ាន់ម៉ាមានការបោះឆ្នោត និងជ្រើសរើសរដ្ឋាភិបាលស៊ីវិលថ្មីហើយក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKm3IsFzKT_MmqkE2aofSpACAfKBi1-i_CKpJ_9kYMCfeETfnZVIfNHc03XZXReUVbID0T8BYs7cf_M9oAbcn5cmOAiZ1exFsHG7Ga8lDbQ8RiRc7S7CL_Jra_NAY_cC7NlidvWoujHZ-MCKTdfY-d8F7ePKJlrmyDRTCoojys0DwlI99A83TAy3kB4OI/s1280/photo_2026-05-11_16-26-40%20(2).jpg
យោងសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា មីយ៉ាន់ម៉ាបានអះអាងពីការទទួលរងនូវចំណាត់ការរើសអើងពីសំណាក់ប្លុកអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុនបានបង្ហាញឲ្យឃើញថា អាស៊ាននៅបន្តរក្សាទុកប្រទេសមីយ៉ាន់ម៉ាក្នុងបញ្ជីខ្មៅដដែល ទោះការដឹកនាំនៃរបបយោធាត្រូវបានកន្លងផុតក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzSQ1VVkTbtI5FN6QL-mWNh1MZT76R8idIUKchHTv_dq6gS-6tSxfII9Lz0Wr881WkqoaoV1W4pzh2ctRKPgcQK89d4nCsI04wGhHSjaBrf855y04UZ_z0E3jGVTieqzNp91Rw8Ju5dh4oVDayXOLhI_2grxg3xe1ozRSSc4JmEuS51ZhXRnawgK_HXlY/s1280/photo_2026-05-11_16-26-40%20(5).jpg

សូមជម្រាបថា អាស៊ានបានដាក់បម្រាមមិនឱ្យមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូល ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតស្របច្បាប់ របស់លោកស្រី អោងសាន ស៊ូជី ហើយចាប់ឃុំខ្លួនលោកស្រី និងបង្កឱ្យផ្ទុះជាសង្រ្គាមស៉ីវិល មកទល់សព្វថ្ងៃ។
ក្រោយអនុវត្តច្បាប់អាជ្ញាសឹកអស់រយៈពេល៥ឆ្នាំ របបសឹកបានរៀបចំការបោះឆ្នោតសកល ដែលត្រូវបានរឹតត្បិតជាខ្លាំង ហើយជាលទ្ធផលគណបក្សគាំទ្រដោយយោធា ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីកាលពីដើមឆ្នាំនេះ និងកាលពីខែមុន អតីតប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing បានឡើងកាន់តំណែងជាប្រធានាធិបតីស៉ីវិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikH3EmW04j_cd9rkQGW_RF3m5Z_jZbxK9xpp518U18WIQwtZtpUSVF3cW4XNJv_gAEHk3giE2jh7X1_NMM_ONGTYUxgUql124ajLxcOic__rmIO_qupU5iEFjNmRxpAgC3ZJ56n4Z-avfqYoCLKL53wuHyZHFam2rYcMWIUsLjPqXDVBCgUj8brzzo1QI/s1280/photo_2026-05-11_16-26-40.jpg

នៅឯកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានក្នុងប្រទេសហ្វីលីពីន កាលពីសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានលើកឡើងថា វាហាក់ដូចជាគ្នាវឌ្ឍនភាពអ្វីទាល់តែសោះនៅមីយ៉ាន់ម៉ា។ ជាការឆ្លើយតប ក្រសួងការបរទេសមីយ៉ាន់ម៉ា នាពេលនេះ បានចេញសេចក្តីថ្លែងការណ៍ថា វាមិនដូច្នោះទេ ផ្ទុយទៅវិញការវិវត្តវិជ្ជមានបាននិងកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិកអាស៊ានភាគច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRwbYE-OtAGR-BNhaTA7ewG7mMpRcnLCJX_lzlzKg2tx5WGS88UJoBR84G8fSvq_pouXDnTLSEVLVf98nY4rpzz2MYSDsBSnj2Nzk4yQHuKMUlwZDA_RYPsdLKF59o7EhonznRN4LOglejo3LLnQsfz2Ane8G2JmDKLpQ-9900snk4uH1uxrQ_gLTDhxg/s1280/photo_2026-05-11_16-26-40%20(4).jpg

យ៉ាងណាមិញ មីយ៉ាន់ម៉ាបានបន្ថែមថា «ទោះបែបនេះក្តី មានការសង្កេតឃើញថា រដ្ឋជាសមាជិកមួយចំនួនតូច បន្តរក្សាការរឹតត្បិត ចំណាត់ការរើសអើង និងការហាមរដ្ឋាភិបាលមីយ៉ាន់ម៉ា ចេញពីការចូលរួមតំណាងដោយស្មើភាព»។ ក្នុងកិច្ចប្រជុំនៅហ្វីលីពីន រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា មីយ៉ាន់ម៉ាមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីអាចត្រឡប់មកអង្គុយនៅតុប្រជុំវិញទេ ដោយសារតែការប្រព្រឹត្តអំពើឃោរឃៅ ចំពោះពលរដ្ឋខ្លួនឯង នៅតែកំពុងបន្តកើតមាន។ ប្រទេសដូចជាឥណ្ឌូណេស៉ី ព្រមទាំងសិង្ហបុរី ដែលនឹងក្លាយជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំក្រោយ ត្រូវបានជឿថា ប្រកាន់ជំហរដូចម៉ាឡេស៉ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlVbbFUOykpx1p1j7iZ847RBgqiTjytAd8trK7OlGNkK1CB-hUHa6ggMYkNAzq4OyyxSjGvXt2MJZ0drEtCXSG2HLEM5kYDRKazeGpqCHxLRSgDbU_rwjNNY-taWCyaw6LlowmkXMijz_VTr4aU2ew9G_gH57QYI-5Rf5bXCMU29bG9tR3LBrRKL3t-Hs/s670/photo_2026-05-11_16-26-40%20(3).jpg

ក្រសួងការបរទេសមីយ៉ាន់ម៉ា បានលើកឡើងដូច្នេះថា «ការធ្វើប្រាស្រ័យទាក់ទងមិនមានលក្ខណៈស្ថាបនា ជាមួយរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា នឹងជាការពង្រើយកន្តើយចំពោះឆន្ទៈស្មោះត្រង់របស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។ រយៈពេល៥ឆ្នាំមកនេះ ទោះប្រឈមទង្វើមិនស្មើភាពចេញមកពីគោលជំហររបស់រដ្ឋសមាជិកអាស៊ានមួយចំនួនក៏ដោយ មីយ៉ាន់ម៉ាបានព្យាយាមអត់ធ្មត់។ គួរបញ្ជាក់ថា ដោយមិនបានលើកឡើងឈ្មោះប្រទេសណាមួយចំៗ មីយ៉ាន់ម៉ាក៏បានចោទប្រកាន់ប្រទេសមួយចំនួន អំពីទង្វើលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការរិះគន់និងការដាក់សម្ពាធផងដែរ៕

ត្រីបាឡែនអាចប្រឈមនឹងការផុតពូជឆាប់ៗ បើសង្រ្គាមនៅមជ្ឈិមបូព៌ានៅតែបន្ត

0

អ្នកវិទ្យាសាស្រ្តបានព្រ.មានថា ជីវិតរបស់សត្វត្រីបាឡែនដែលរស់នៅក្នុងសមុទ្រអាហ្វ្រិកខាងត្បូងកំពុងប្រឈមនឹងការគំរា.មកំ.ហែង ហើយអាចឈានដល់ការផុតពូជឆាប់រហ័សជាងការរំពឹងទុក ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ ការគំរា.មកំ.ហែងទាំងនោះត្រូវបានគេរកឃើញថា មានចាប់តាំងពីរំខានដោយសម្លេងខ្លាំងៗ រហូតដល់ការប៉ះទង្គិចដោយផ្ទាល់រវាងត្រីបាឡែន និងកប៉ាល់, គ្រាប់បែក ឬមីនក្រោមទឹក ដែលនឹងធ្វើឲ្យពួកវាងា.ប់ ឬរបួស ហើយចាកចេញទៅរស់នៅតំបន់ផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNn7BaNrdsJAqOs8kJ4RjDlI7CIZ2tbSpFu9QvPalzyek650ushqrcuHc_jiijkFzd3TbZfCyueVV4Lq9qqAPJf99QYXhkiknJzuftVblOnUGRjwyFqHW5qaBxLXUjmXqodGf6bnG3S_rbv68wc6y3WfX5lv8atrUcNotm1yGhzL7QVoIZVUbAr1mNCEc/s1280/photo_2026-05-12_09-38-12%20(3).jpg

យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី១២ ខែឧសភា ការប៉ះទង្គិចគ្នារវាងត្រីបាឡែន និងកប៉ាល់នៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសអាហ្វ្រិកខាងត្បូងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបណ្តាលមកពីការផ្លាស់ប្តូរផ្លូវដឹកជញ្ជូនដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ក្រៅពីកប៉ាល់ផ្លាស់ផ្ដូរទិសដៅ សម្លេងបំផ្ទុះខ្លាំងដែលលាន់លឺដល់ក្រោមទឹក និងសកម្មភាពកងទ័ពជើងទឹកកើនឡើង ក៏កំពុងផ្លាស់ប្តូរលក្ខខណ្ឌនៅក្នុងតំបន់ខ្លះនៃមហាសមុទ្រឥណ្ឌា និងអាត្លង់ទិក ជាកន្លែងដែលត្រីបាឡែនជាធម្មតាធ្វើដំណើរឆ្លងកាត់ រកចំណី និងធ្វើទំនាក់ទំនង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinSBX_nflgdDVd-gvgeJgohpCOo6pjNOjvhia4Pn_VKRMk9GHPaS5uoohc76XyB_JAwi2rAGq9_QqsWYA8X-U_jMPP_O2mjuRV1tHosiuX3jJXF3CnpwwQOvuYosR6FbOVRRjaF2GddsPZjXn5AQWkoW5FuPS7ODMjl8nSfpHQJp4UxQ_BEvioiPISJ7Q/s500/photo_2026-05-12_09-38-12%20(2).jpg

អ្នកជំនាញខាងជីវិតនៅក្នុងសមុទ្របានពន្យល់ថា ត្រីបាឡែនពឹងផ្អែកយ៉ាងខ្លាំងទៅលើសំឡេងដើម្បីរុករក ស្វែងរកអាហារ និងរក្សាទំនាក់ទំនងជាមួយគ្នីគ្នារបស់ពួកគេ ដូចន្នេះប្រសិនបើមានសំឡេងខ្លាំងៗពីកប៉ាល់ និងការផ្ទុះក្រោមទឹកញឹកញាប់ពេក អាចធ្វើឱ្យត្រីបាឡែនតានតឹង ឬថប់បារម្ភ ដែលជួនកាលបណ្តាលឱ្យពួកវាវង្វេងស្មារតី ចាកចេញពីតំបន់ និងថែមប៉ះពាល់ដល់ការបង្កាត់ពូជផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUH_Hzhg10-REGYxJiBDUM53_6XuyC8F64s8RNcelL-IDRaUD5Rk14kMwaOS7hwZrvluFdPYnrG811QIPtXS3dvN_YZNCx2TsD11FGUWe1rI4-xJ6VFC_AGk14IlWpzeV5tJmUYDwqfjKmVZFnJTV3bOV2Npk9iHEZvNctIoGDsv73vImam8xKu91Bm5s/s770/photo_2026-05-12_09-38-13.jpg
សូមជម្រាបថា តំបន់មជ្ឈិមបូព៌ាដែលរួមមានសមុទ្រអារ៉ាប់ សមុទ្រក្រហម និងឈូងសមុទ្រពែក្ស គឺជាជម្រកនៃរបស់សត្វបាឡែនជាច្រើនប្រភេទ។ វាជាផ្ទះដែលធ្លាប់តែមានសុវត្ថិភាពរបស់សត្វបាឡែនខ្នងគមអារ៉ាប់ ជាប្រភេទបាឡែនដ៏កម្របំផុតនៅលើពិភពលោក (សេសសល់តិចជាង ១០០ ក្បាល)។ ក្រៅពីនេះវាក៏មាននៅវត្តមានរបស់ត្រីបាឡែនខៀវ ដែលមានទំហំធំបំផុតនៅលើលោក, ត្រីបាឡែន Bryde, ត្រីបាឡែន Omura និងត្រីបាឡែន Sperm Whale ដែលប្រមាញ់មឹកយក្សជាអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIHEglH5w-kdvtPdPdHfQugg0JvKjN1hDYw1z99ccxnfZ11riU_O8TIj9-xWPIFTrz19d62hy9b-TZ-xLms_QiHxLWkV6pf2xh7Y4V2c8Nkifo0rmvVhlgNe_6DdHPvfAzB7dU6Jr6ObN-EqkbBnkjktnz15J5Z7BYZrf5M2h1scB-Xi4AGdgmCKuHyo8/s836/photo_2026-05-12_09-38-12.jpg

បច្ចុប្បន្នបើទោះជាការងាប់របស់ត្រីបាឡែនទាំងនេះមិនទាន់ត្រូវបានរាយការណ៍ថាមានច្រើនខ្លាំងក៏ពិតមែន ប៉ុន្តែការប៉ះទង្គិចបន្តិចម្ដងៗ ស្របពេលដែលជម្លោះចេះតែអូសបន្លាយទៅមុខក្នុងពេលកាន់តែយូរ នោះចំនួននៃការបាត់បង់នឹងកាន់តែកើនឡើង។ ទាំងនេះបានបង្ហាញថា សង្រ្គាមមិនត្រឹមតែប៉ះពាល់ដល់ការរស់នៅរបស់មនុស្សតែមួយមុខនោះទេ សូម្បីតែជីវិតសត្វដែលមិនដឹងអ្វីក៏ត្រូវទទួលរងការគំរាមកំហែងផងដែរ៕