Jungwon មេក្រុម Enhypen បាននិយាយត្រង់ៗប្រាប់អ្នកគាំទ្ររបស់ខ្លួនថាព្រលានយន្តហោះនៅប្រទេសថៃមានភាពរញ៉ែរញៃ ខណៈដែលសេវាអ៊ីនធឺណិតនៅទីនោះក៏មិនរលូននិងមានសភាពយឺតខ្លាំង។ មនុស្សមួយចំនួនបានសរសើរតារាចម្រៀងរូបនេះដែលលះៗហ៊ាននិយាយចំៗខណៈអ្នកគាំទ្រមួយព្រួយបារម្ភព្រួយបារម្ភថា Jungwon អាចនឹងមានបញ្ហាត្រូវប្រជាជននៅទីនោះស្អប់។

អ្នកគាំទ្រមួយចំនួនប្រាកដជាជ្រាបមកហើយថាក្រុម Enhypen ដែលពេលនេះមានសមាជិក៦នាក់បានទៅធ្វើការប្រគំតន្រ្តីនៅឯប្រទេសថៃកាលពីពេលថ្មីៗនេះដែលទាក់ទាញមនុស្សជាច្រើនបានជជែកវែកញែកនៅប្រទេសកម្ពុជាក្រោយពីសមាជិក Jungwon លាតត្រដាងការរៀបចំនៅទីនោះមិនល្អ។ សមាជិក Enhypen បានឆ្លើយនឹងសំណួររបស់អ្នកគាំទ្រដោយនិយាយថានៅឯព្រលានយន្តហោះនៅថៃមានភាពរញ៉េរញ៉ៃ។

អ្នកគាំទ្រក៏បានចង្អុលបង្ហាញបន្ថែមដោយនិយាយថាពេលក្រុម Enhypen ទៅដល់ទឹកដីថៃគេបានឃើញហ្វូងមនុស្សជាច្រើនរោមព័ន្ធជុំជិតពួកគេដែលធ្វើឱ្យក្រុមរបស់ពួកគេពិបាកនឹងធ្វើដំណើរទោះបីជាមានអ្នកសន្តិសុខនិងបុគ្គលិកជួយសម្រួលយ៉ាងណានៅតែមិនអាចយកឈ្មោះហ្វូងមនុស្សនោះបាន។ អ្នកខ្លះថែមទាំងនិយាយទៀតថាអ្នកគាំទ្រនៅទីនោះឥតសណ្តាប់ធ្នាប់ធ្វើឱ្យសិល្បករពិបាកនិងធុញថប់។
តាមការចែករំលែករបស់អ្នកគាំទ្របន្ថែមទៀតសមាជិក Jungwon មិនត្រឹមតែរអ៊ូរឿងនៅព្រលានយន្តហោះរញ៉េរញៃប៉ុណ្ណោះទេប៉ុន្តែលោកក៏ត្អូញត្អែរថា អ៊ីនធឺណិតនៅទីនោះយឺតខ្លាំង ចំណែកឯអាកាសធាតុក៏ក្តៅ។ លើសពីនេះទៅទៀត Jungwon បានកម៉្មង់ម្ហូបអាហារ៣០នាទីទៅហើយនៅតែមិនទាន់ឃើញដឹកមកលោកក៏សម្រេចចិត្តលុបចោលការកម្ម៉ង់នោះតែម្តង ដែលគ្រានោះលោកកំពុងតែ Live ជជែកជាមួយនឹងអ្នកគាំទ្រ។.png)
បន្ទាប់ពីចែករំលែករឿងរ៉ាវខាងលើនេះហើយធ្វើមានមតិបែងចែកជាច្រើន។ អ្នកគាំទ្រកម្ពុជាបានសើចចំអកទៅកាន់ប្រទេសថៃដែលជាប្រទេសអួតខ្លួនថាជាអ្នកមានតែបែរជាមានសេវាអ៊ីនធឺណិតមិនល្អ ចំណែកឯមនុស្សក៏ឥតសណ្តាប់ធ្នាប់ទៀត។ យ៉ាងណាក៏មានអ្នកគាំទ្រខ្លះព្រួយបារម្ភមកកាន់ Jungwon ដោយខ្លាចតារាចម្រៀងរូបនេះត្រូវផ្ទះលេខពីរគុំស្អប់អាចជាមុខសញ្ញារបស់ពួកគេ៕










