Home តារាអន្តរជាតិ Angelina Julie កំពុងដាក់លក់ភូមិគ្រឹះតម្លៃជាង៣០លានដុល្លារនៅអាមេរិក មកចាប់ផ្ដើមជីវិតថ្មីលើទឹកដីកម្ពុជា

Angelina Julie កំពុងដាក់លក់ភូមិគ្រឹះតម្លៃជាង៣០លានដុល្លារនៅអាមេរិក មកចាប់ផ្ដើមជីវិតថ្មីលើទឹកដីកម្ពុជា

125
0

មានផ្ទះធំទ្រនំខ្ពស់ មានលុយចាយមិនអស់ ក៏មិនប្រាកដថាជីវិតមានក្ដីសុខ! ថ្មីៗនេះតារាហូលីវូដដ៏ល្បី លោកស្រី Angelina Julie ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ជីវិត តាមរយៈការដាក់លក់ភូមិគ្រឹះដ៏ធំស្កឹមស្កៃតម្លៃជាង 30 លានដុល្លារនៅ L.A សហរដ្ឋអាមេរិក ដើម្បីចំណាយពេលរស់នៅលើទឹកដីថ្មីដែលគេសន្និដ្ឋានថាអាចជាប្រទេសកម្ពុជា ដ្បិតតារាស្រីរូបនេះតែងលើកយកពីឈ្មោះរបស់កម្ពុជាដាក់ក្នុងផែនការជីវិតរបស់នាងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi32H8HYUofk0nw5wlNAlP_N08sM1yCLnCE_6Wh23qPPJT_w_Wt4fOv8R8azrwvA1YF-388nCEn59FlKISFzTXcrYtcj3_0Rn2kL4kl25j0cIrT4qV3hsaBkP7TngCDq1HWMlBMzidw9bFKUUZ4tqN56ghfzLTrx2wldifA3uD71NcyL1anZ0VGO3xIUNo/s1024/photo_2026-05-12_10-19-29.jpg

យោងតាមអត្ថបទព័ត៌មានរបស់ទស្សនាដ្តី People កាលពីសប្ដាហ៍មុនបានឲ្យដឹងថា លោកស្រី Angelina Jolie បានដាក់លក់វីឡាដ៏ប្រណីតរបស់នាងនៅទីក្រុង Los Angeles ក្នុងតម្លៃ ២៩,៨៥ លានដុល្លារ ដោយគ្រោងនឹងផ្លាស់ទីលំនៅមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតដ៏សុខសាន្តមួយ ជាមួយក្រុមគ្រួសារ ក្រោយកូនពៅរបស់នាងឈានចូលវ័យ ១៨ ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8MUuKQyapduEIEGpGmRc4p8d6dtFYC8L-es4pw5ZMUAvkXTIn-yVo9OrpZoqTBw8S53tsnDtfnu-YFBQanTIePrZoxWvfBQlnJPfpLPr3Kn88_xOdUO-tbEMmDINnMPEbIGXZhotV9N-IWg8IfqRfAWlNl5mMgTpoV3HWi9npv4R3xiwrIYbs9oqmDxw/s640/photo_2026-05-12_10-19-51.jpg

អចលនទ្រព្យដែល Jolie កំពុងដាក់លក់នេះគឺ ជាសំណង់ប្រវត្តិសាស្រ្តមួយដែលត្រូវបានសាងសង់ក្នុងឆ្នាំ 1913 មានទំហំ 1,022 ម៉ែត្រការ៉េ ហើយត្រូវបានគេរាយការណ៍ថាមានបន្ទប់គេង ៦ បន្ទប់ទឹកចំនួន១០ និងបន្ទប់ក្រោមដីចមួយ។ ភូមិគ្រឹះនេះ Angelina Jolie ទិញក្នុងឆ្នាំ 2017 ជាមួយតម្លៃ 24.5 លានដុល្លារ ក្រោយលែងលះជាមួយអតីតស្វាមី Brad Pitt។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAEm2iHxG3SUYTFwjbTGjbTc9m6cBU0Ttuc_sOJmd50VaQ2lG5I7pLZgIdecao1iFy2XmFv8kN5hCZyr-GQAofbnPiwu3ZrEX3BJS-xU22IjBg-IajakBab1p7uhQFQki_mq-kWw4E90NbXzXZnT7WtxkK-XmNDKz2Uq8fR1ht_-b4-DUaPe_c7aM2uvs/s1000/photo_2026-05-11_11-32-50.jpg

    ទោះជាយ៉ាងណាក៏ដោយជីវិតពិតមិនដូចក្នុងរឿងនិទានឡើយ ការរស់នៅក្នុងផ្ទះដ៏ធំមួយនោះពុំមែនជាជីវិតដែល Jolie ចង់បានឡើយ។ នៅក្នុងបទសម្ភាសន៍មួយចំនួន Jolie ធ្លាប់បាននិយាយថា កាលដែលរស់នៅ L.A ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺជាការបង្ខំចិត្ត ក៏ព្រោះតែវាស្ថិតកិច្ចព្រមព្រៀងលែងលះដែលតម្រូវឱ្យនាងស្នាក់នៅជិតអតីតស្វាមី ដើម្បីងាយស្រួលក្នុងការមើលថែទាំកូនៗ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPtU2HRRiiCryul2sYKIRgRHMiT4tGSb32pv-i7NEyo8pQ1TMTD-aFA_nlEs-CDLBmadCfl_KccMzGjByyXiHVJsjFDoJjnrnu4m2csy5NBRAyflliNVhWIGHUs0NAyrzoFMUnvbe-0qX-G8uRP_whArSW27INziiryzwPQsVf6Ytv6oM4w2gWREHHxPs/s1024/photo_2026-05-11_11-32-53.jpg
    ការសម្រេចចិត្តដាក់លក់ផ្ទះនៅពេលនេះ ធ្វើឡើងស្របពេលដែលកូនពៅភ្លោះទាំងពីររបស់នាង (Knox និង Vivienne) នឹងឈានចូលវ័យ ១៨ ឆ្នាំ នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដែលនេះនឹងអនុញ្ញាតឱ្យនាងមានសេរីភាពពេញលេញក្នុងការចាកចេញពីសហរដ្ឋអាមេរិក ចាកចេញពីកន្លែងដែលផ្ដល់ឲ្យនាងនូវសម្ពាធផ្លូវចិត្ត និងបាត់បង់នូវសិទ្ធិសេរីភាពផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiua_6wPCHx1uq71I1ufuzO7nQHp0gB03277uLr8FZpALyM0jrclaAgZ_xiJBeGeB73YSx3B5zcZbAoOHyxd_-TOK_6wP_lU4yDnuiIwUwYj3WgHsU6fxLFKMFy3vLIEZ920IAgInGhPTtUCqlnfkNaCN1cVEqHZMfjlv8TpLAf3PPS-tMD1msKSNkgyBE/s1280/photo_2026-05-11_11-32-52.jpg

    ក្នុងបទសម្ភាសន៍ជាមួយ WSJ កាលពីលើកមុន Angelina Jolie ធ្លាប់បាននិយាយថា ក្រោយពីឈប់រស់នៅសហរដ្ឋអាមេរិក លោកស្រីចង់រស់នៅកន្លែងណាដែលមានភាពស្មោះត្រង់ និងសេរីភាពក្នុងការដើរហើរ ដែលកម្ពុជាគឺជាទីកន្លែងដែលលោកស្រីមានអារម្មណ៍ថាជា “ផ្ទះទីពីរ” ដ៏មានសេចក្តីសុខបំផុត។ កត្តាដែលសំខាន់ គឺកម្ពុជាជាស្រុកកំណើតរបស់កូនប្រុសច្បង Maddox ហើយលោកស្រីចង់ឱ្យកូនៗបានយល់ដឹងពីវប្បធម៌ និងឫសគល់របស់ពួកគេឱ្យកាន់តែស៊ីជម្រៅនៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiezYT1XEMq0Ydhv2PaYkoakhcYuDLwkTV1SNQrAjfPvVZUdDOD6J-yUQEOipnWLbXoe7KqRJdd_O649X6ZZnYqtEjSis_UACc0iHSwB8g3Jf3q4VL08RfI6TlFRzEoS-AauX5k_ShtfiEOd5L0m7mUjDPB0yEGZ4kqouPYUdiBtmz11Kt6_ieOlnHSWLk/s1280/photo_2026-05-11_11-32-51.jpg

    សូមជម្រាបថា កាលពីដើមខែមេសា ឆ្នាំ២០២៦ លោកស្រី Angelina Jolie បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា និងបានជួបសំណេះសំណាលគ្នាជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍របស់កម្ពុជាផងដែរ។ ការណ៍នេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃគម្រោងរបស់លោកស្រីក្នុងការផ្លាស់ទីលំនៅមករស់នៅប្រទេសកម្ពុជា បន្ទាប់ពីការប្រកាសដាក់លក់វីឡារបស់នាងនៅសហរដ្ឋអាមេរិក៕