Home ព័ត៌មានអន្តរជាតិ Anutin ចំអកឱ្យ Thaksin «ដែនដីនៅទីក្រុងបាងកកតូចចង្អៀត ថ្ងៃណាមួយអាចមានឱកាសជួបគ្នាខាងក្រៅ»

Anutin ចំអកឱ្យ Thaksin «ដែនដីនៅទីក្រុងបាងកកតូចចង្អៀត ថ្ងៃណាមួយអាចមានឱកាសជួបគ្នាខាងក្រៅ»

150
0

នយោបាយថៃចាប់ផ្តើមឡើងកំដៅទៀតហើយ! បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក Anutin Charnvirakul បាននិយាយចំអកឱ្យអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra ចេញពីពន្ធនាគារនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយលោក Anutin និយាយយ៉ាងខ្លីថា ៖ «ដែនដីនៅទីក្រុងបាងកកតូចចង្អៀត ថ្ងៃណាមួយអាចមានឱកាសជួបគ្នាខាងក្រៅ» ។ វាធ្វើឱ្យមហាជនសន្និដ្ឋានលើអត្ថន័យពាក្យ «ទីក្រុងបាងកកតូចចង្អៀត» ថា តើការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពលនឹងផ្លាស់ប្តូរអំណាចនយោបាយថៃដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOKXdk9xLO0m0JsMSoF3KPigQQ7zEhl99xGg17UU7Cvj0FtXxTzEUPqf4riiRCwROJwMNTQyItlsgvICZr0PRC4zZpmHbTJOhULKlht09aq5JIY2RE971wKeoxyeqUlXBXzsoKQafubpWY4O_QEjn42bDnoDt8wi2-YQJv55Hs9l_JMZhlfQadYs58MSU/s1280/photo_2026-05-12_08-15-31%20(2).jpg
កាលពីថ្ងៃទី៩ ខែឧសភា កន្លងមក នៅអាកាសយានដ្ឋានកងទ័ព លោកនាយករដ្ឋមន្ត្រី Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន អំពីតុលាការដោះលែងលោក Thaksin អតីតនាយករដ្ឋមន្ត្រីថៃ នាព្រឹកថ្ងៃទី១១ ខែឧសភា ថា លោករីករាយចំពោះការដោះលែង និងនៅតែគោរព ពីព្រោះធ្លាប់ស្ថិតក្រោមបង្គាប់អស់រយៈពេលជាង២០ឆ្នាំ ហើយមានភាពសិទ្នស្នាលជាមួយអតីតនាយករដ្ឋមន្ត្រីរូបនេះ ដូចជាកូន ឬក្មួយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2b7EErXIi_f4GgE7GUcTBcFqWZxi2UUAF27k0zXuyKW52OuCjqrG6gePtOEk-7CWy5i8_Nv_lju2tmyuldvujG3VP3HWsRMDXDdTfP9EP2hpSaTV6dBJsqFXiZ0LKGhMb6NZeW3RnvACwMenoI1vG9wZ-XxhnoiYquilwitZxNciGlYt81-gSo_MnEV0/s560/photo_2026-05-12_08-15-32%20(2).jpg
លោក Anutin បន្តថា បន្ទាប់ពីតុលាការដោះលែងលោក Thaksin ឱ្យមានសេរីភាពឡើងវិញ គួរតែទុកឱ្យលោកបានរស់នៅជួបជុំក្រុមគ្រួសារ និងប្រើប្រាស់ជីវិតផ្ទាល់ខ្លួនជាមុនសិន ដោយសារការដោះលែងនេះស្ថិតក្រោមលក្ខខណ្ឌអនុវត្តតាមច្បាប់ លោក Thaksin ពិបាកក្នុងការជួបជជែកជាមួយបុគ្គលខាងក្រៅ ។ ពេលនេះ លោកមិនទាន់ចង់ជួបលោក Thaksin ដើម្បីសុំការប្រឹក្សារឿងនយោបាយ ឬសេដ្ឋកិច្ចទេ គឺចង់ឱ្យលោកបានសម្រាកកាយ ប៉ុន្តែទោះយ៉ាងណា ទីក្រុងបាងកកតូចចង្អៀត ថ្ងៃណាមួយអាចមានឱកាសជួបគ្នាខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh2n6idvsWC7zhbWQU6Qi_5c15vWz7H980Rt1e4lOmSVyam5BObO-xzgjApI6O2ghZMAich7U6VnwnagTQxJZHSnUkqCKOKnDZgNhyGq-nYr7v0DPe6uxDnGnHVNXiSpoSB9jtuWwKCGbHfG6KFCTPPvZLzRYEgtl-TJqMXVnRjZgZ3ylvHoqBomU19HI/s1280/photo_2026-05-12_08-15-31%20(3).jpg

ឆ្លើយតបនឹងទៅសារព័ត៌មានសួរថា តើការមានសេរីភាពរបស់លោក Thaksin អាចបង្កភាពច្របូកច្របល់ផ្នែកនយោបាយនៅប្រទេសថៃដែរឬទេ? លោក Anutin ថា លោកមិនបានគិតវែងឆ្ងាយដល់ចំណុចនោះទេ ពីព្រោះគោរពលោក Thaksin រហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRXMEPoIet0uh6g5akPRcJoTYli4CSX1XVXlBmI6UbQPVB9eCgrrtjx4xFD-ptFPWu_h4WQr9ahXyrjwkWGDiDENUcpECi56o2ehIRE0o_NI9m1-ZaC2dIJtloIf2_GYdXXq8Nmdn6y-5geNL8YcFROBmY5yAynHW2pPCZNeNM3CJ4dPjh4WSpNnk_6WI/s600/photo_2026-05-12_08-15-32%20(3).jpg

មហាជនចាត់ទុកពាក្យសម្តីរបស់លោក Anutin មិនត្រឹមតែជាសីលធម៌នយោបាយនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងរដ្ឋាភិបាលថៃអាណត្តិចាស់ និងអាណត្តិបច្ចុប្បន្ន ដែលអាចធ្វើឱ្យនយោបាយថៃផ្លាស់ប្តូរចាប់ពីពេលនេះ ។ ចំពោះពាក្យថា «ទីក្រុងបាងកកតូចចង្អៀត» មហាជនដាក់ការសន្និដ្ឋានថា គឺជាការបើកទ្វារឈានទៅជួបគ្នានាថ្ងៃអនាគត និងជជែកពីនយោបាយដោយស្ងាត់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgshL4JBl0T0e56GAYWKFS8H4QxH5ej13t-xB0bNFbP9h166aEaQDBq2myeSJhHue9lGGkxcGIERrGrr1lJPIg3sNlYWPpx1sen1Hegnqxc_M8K-cog010ebTzsXH_gbyxqUlKjtSNWua6NEbr-zSnB_mUkzRZtuycReWlI56R-XYiwClKsCZVLNjOmkfc/s1000/photo_2026-05-12_08-15-31.jpg
គួរបញ្ជាក់ថា លោក Thaksin ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា បន្ទាប់ពីជាប់ពន្ធនា.គារអស់រយៈពេល២៤៣ថ្ងៃ (៨ខែ) ក្រោមលក្ខខណ្ឌការត្រួតពិនិត្យផ្នែកច្បាប់ដោយតម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ។ ការដោះលែងឱ្យនៅក្រៅឃុំមុនពេលកំណត់ ដោយសារលោកមានវ័យចំណាស់ (៧៦ឆ្នាំ) មានបញ្ហាសុខភាព និងបានបង្ហាញពីឥរិយាបថល្អក្នុងអំឡុងពេលជាប់ពន្ធនាគារ ។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តុលាការកំពូលថៃបានសម្រេចឱ្យលោក Thaksin ជាប់ពន្ធនាគារយៈពេល១ឆ្នាំ បន្ទាប់ពីរកឃើញថា លោកបានស្នាក់នៅក្នុងមន្ទីរពេទ្យដោយខុសច្បាប់ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRv_mLDfNi4K9CpbjsLlVvmGZxqQuCnWQ4U1PZA0yC2mgdJKUqASV-FmOvecTZRnKsIVte7Kp09ZBd1QSJjFDCRL5CMz6fHcpyOF3PbwODo1z3QXtzUf2YH8W-DAVsMIyXlKANJecHvfRmkOBM5YVTTzEFcNCYSHN-2sEMOJ1krzHzJYzX-kaLlrih8aE/s1280/photo_2026-05-12_08-15-32.jpg
លោកបានជាប់ពន្ធនាគារដោយសារការចោទប្រកាន់លើករណីពុករលួយ និងរំលោភអំណាចក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ។ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ លោកបានត្រឡប់មកប្រទេសថៃវិញនាខែសីហា ឆ្នាំ២០២៣ ហើយត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ក្រោយមក ព្រះមហាក្សត្រថៃក៏បន្ធូរបន្ថយទោសមកត្រឹម១ឆ្នាំ ៕