Home ព័ត៌មានអន្តរជាតិ លោក Putin ថា សង្គ្រា.មជាមួយអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ

លោក Putin ថា សង្គ្រា.មជាមួយអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ

123
0

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ថា សង្គ្រា.មជាមួយអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ ដែលការលើកឡើងនេះបន្ទាប់លោកទើបតែប្រកាសរុស្ស៊ីត្រូវតែឈ្នះសង្គ្រា.មនៅអ៊ុយក្រែន ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា រុស្ស៊ីបង្ហាញសញ្ញាត្រៀមចរចា ហើយអ៊ុយក្រែនក៏ត្រៀមខ្លួនចរចាដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSy7TmwKRIFK67jN-AdrIJ_5uzK00hzh8-joBic8wLHYHZjeqV9e7jW419b_9jJXGU8FvAINeZWo8yfIaGhbflPkQvPMODTaTWrT35tvKxGets1HIXpihTvlE6NhVw0Zsj_7bPg__n_siF2uyBi4jUXJozyXy3F0cEtL422peoCCSuK_SGkgTqxlehdHc/s1100/photo_2026-05-12_10-17-20%20(2).jpg
ក្នុងអំឡុងពេលប្រារព្ធពិធីនៅទីក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែឧសភា ស្តីពី «ជ័យជម្នះរបស់សហភាពសូវៀតលើអាល្លឺម៉ង់កាលពីសង្គ្រាមលោក លើកទី២» ហើយការប្រារព្ធពិធីនេះដើម្បីរំលឹកដល់ពលរដ្ឋសូវៀតចំនួន២៧លាននាក់ស្លាប់ក្នុងសង្គ្រាមពេលនោះ ប្រធានាធិបតីរុស្ស៊ី លោក Putin និយាយថា រុស្ស៊ីត្រូវតែឈ្នះសង្គ្រាមនៅអ៊ុយក្រែន ហើយប៉ុន្មានម៉ោងក្រោយមកទៀត លោកក៏និយាយថា សង្គ្រាមជាមួយអ៊ុយក្រែនជិតដល់ទីបញ្ចប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje7xbnvEQeJ8aqMO3xvSAzCbzubtVfWYClyF0Dx02ssJ7B1MR-GD3fPn4cJ2x36ULl4QhUH3yYmMu_IzRkXkEUgupzrAfOj1gXdyW0WkAgel_m_g3aQcszSFe6RCz_F66wUqyyTQuEZMIpJ3Una0lMa4AREhQ2D14IWk3PqO-HKE04Y9x8rXiK5gE4Xlg/s1024/photo_2026-05-12_10-17-20.jpg
នៅចំពោះមុខអ្នកសារព័តមាន លោក Putin បាននិយាយពីស្ថានការណ៍សង្គ្រាមរវាងប្រទេសទាំងពីរកំពុងតែថមថយ ដោយបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀងសន្តិសុខជាថ្មីនៅអឺរ៉ុប ហើយលោកបានសម្លឹងឃើញអតីតនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Gerhard Schroder គឺជាបុគ្គលគួរឱ្យទុកចិត្ត ជាជាងថ្នាក់ដឹកនាំអឺរ៉ុបបច្ចុប្បន្ន ។ ប៉ុន្តែអ្នកវិភាគចាត់ទុកសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាសង្គ្រាមអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរបំផុតនៅតំបន់អឺរ៉ុប បើគិតតាំងពីសង្គ្រាមលោកលើកទី២ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK-XyEI15GJi5eYFzZB94rCWHpEKJCobHMMaWYlvrbrQfT_Id09exerZt5vgIkfCMKp8F9T5ICkP2BPK6kyQUnGhVJrVsnHCcnxXm63M8GgaJb2k7a7f2kXnGgD58EoLAElPPUCVudNG0_eKJjiNlJTVswbqdnFcMFu6VJI55TPzFpqTfOOU0I-8jyzBU/s1160/photo_2026-05-12_10-17-22.jpg

    បើតាមមន្ត្រីវិមានក្រឹមឡាំង គឺការចរចាសន្តិភាពកន្លងមកដែលមានរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump ធ្វើជាអ្នកសម្របសម្រួលនោះ បានជាប់គាំង ។ បន្ទាប់មក លោក Putin ក៏បញ្ជាក់ម្តងហើយម្តងទៀត គឺរុស្ស៊ីនឹងបញ្ជាឱ្យកងទ័ពបើកប្រតិបត្តិការជាបន្តបន្ទាប់រហូតដល់សម្រេចគោលដៅទាំងអស់តាមអ្វីដែលរុស្ស៊ីចង់បាន ហើយលោកថែមទាំងស្តីបន្ទោសមេដឹកនាំបណ្តាប្រទេសលោកខាងលិចព្យាយាមអូសទាញអ៊ុយក្រែនឱ្យធ្លាក់ក្រោមឥទ្ធិពលរបស់សហភាពអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVx5y6xhWP7RiFr-Yx0vY7XhPI4Q0euqtYDTQM9Ae5FoHhyphenhyphencAawiILqqvlHtykZzeGImHXDm557hv2y7tleOoQQkeG-JTustUhKVt-bFWMMg3BbG_mGTKIh7zyFRT_NqvteilFCXebDjc3PJaarXmqOALTlekqdxZfVJLUaWdn2mXoTbRxvkL7cEwFNL8/s1280/photo_2026-05-12_10-17-21%20(2).jpg

    ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងពីលោក Putin ផ្តល់សញ្ញាត្រៀមខ្លួនសម្រាប់ការចរចាដោយផ្ទាល់ ហើយអ៊ុយក្រែនក៏ត្រៀមខ្លួនចរចាជាមួយរុស្ស៊ីដែរ យើងនឹងស្វែងរកការចរចាជាមួយគ្នាឱ្យបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPcOiTR1oTEFIKnD7MeR3q0l8SerWNRzwq8dVADMjxDAg0Whe6c6zS4P6DBTpmICqPlIQ7D-DHH3Y7OJJ_agsOHq4GOwq0TwzECjjsjlx-uNZ2iyUuPzpJAk21dMtj8oU6r508gfoVMwrxL5PyggCoddVXdTFN5ovrpBgfSE7TNVlwm_zPp1IbPnEmsbQ/s1024/photo_2026-05-12_10-17-21.jpg

    គួរបញ្ជាក់ថា រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងរុស្ស៊ីជាមួយបណ្តាប្រទេសលោកខាងលិចខ្លាំងបំផុត និងការប៉ះពាល់ទំនាក់ទំនងនេះ គឺខ្លាំងជាងវិបត្តិមីស៊ីលនៅប្រទេសគុយបាកាលពីឆ្នាំ១៩៦២ ទៅទៀត ដែលពេលនោះ ពិភពលោកប្រឈមនឹងហានិភ័យដោយសារសង្គ្រាមនុយក្លេអ៊ែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPW8HzuKabFHaOaouwohYMbUwch51m8UWfS1x22v5EebramupZBowN5SfrgUstK0tasxnH0EB8v9FTZ0PjTy0koFsyz64zb5wawA_6qvVe4bGH-x7WXSsxqsI4rHFe_dqCawZlr5tCkm1faN-aDwDoRe8vmWUnEOuTD9uNjpJpq-a9zcsHS0NV_lUmG2I/s1280/photo_2026-05-12_10-17-21%20(3).jpg

    ទោះជាលោក Putin អះអាងសង្គ្រាមជិតបញ្ចប់ក៏ដោយ ប៉ុន្តែលោកនៅតែបញ្ជាក់ច្បាស់ពីការចរចាជាមួយប្រធានាធិបតីអ៊ុយក្រែននឹងកើតឡើង លុះត្រាតែអ៊ុយក្រែនយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ីជាមុនសិន ។ បើតាមអ្នកវិភាគ នេះអាចជាយុទ្ធសាស្ត្រនយោបាយរបស់លោក Putin ដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ច និងសង្គមនៅប្រទេសរុស្ស៊ី បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ ៕