ប្រទេសថៃ ៖ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃអះអាងថា មន្ត្រីស្ថានទូតថៃ និងការិយាល័យលើកកម្ពស់ពាណិជ្ជកម្មក្រៅប្រទេសប្រចាំទីក្រុងយ៉ាំងហ្គន នឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាឱ្យបើកព្រំដែនមេស៊ត-មៀវឌីដើម្បីសម្រួលដល់ការនាំចេញទំនិញ និងសង្ឃឹមពាណិជ្ជកម្មជាមួយកម្ពុជាវិលរកប្រក្រតីឆាប់ៗ ដោយនាយកដ្ឋាននឹងផ្តល់ចំណេះដឹងដល់អាជីវកម្មពីការនាំទំនិញចេញចូលពេលជម្លោះស្ងប់ស្ងាត់ និងបើកព្រំដែនកម្ពុជា-ថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYWZp5iWxgJezxSZreQqRhpkBDCZ2g1qoM57hOklPEh5IQR_4myqc1BlJCIc7TIHfuAU6BLB8jaNxWFX_vcGokFiFmQnPwU1ZzeqQGAQJFq-T2KTzvZ0uKHOxkPEyDCFPnpcaTArAEKim3j9mFyVa5GkFNa1yuUX3qIOzkWnd6uO1u08Q9qSCdL5G4XP6Y/s1280/photo_2025-09-08_13-24-09.jpg

អ្នកស្រី អារ៉ាដា ហ្វឿងថង អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសបាននិយាយនៅថ្ងៃទី៨ ខែកញ្ញា ថា ស្ថានទូតថៃនៅមីយ៉ាន់ម៉ា និងមន្ត្រីការិយាល័យលើកកម្ពស់ពាណិជ្ជកម្មក្រៅប្រទេសប្រចាំទីក្រុងយ៉ាំងហ្គន ត្រៀមពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា សុំសម្រួលការនាំចេញទំនិញតាមព្រំដែនមេស៊ត-មៀវឌី ដើម្បីឱ្យពាណិជ្ជកម្មព្រំដែនវិលរកភាពប្រក្រតីវិញឆាប់ៗ ។ កន្លងមក មានការកំណត់ការនាំចេញ នាំចូលទំនិញ ដោយសារមីយ៉ាន់ម៉ាបារម្ភពីប្រព័ន្ធគ្រប់គ្រងប្រាក់ចំណូលបានពីការនាំចេញទំនិញ និងអាជ្ញាប័ណ្ណនាំចូលទំនិញ ហើយថៃរីករាយស្តាប់មតិយោបល់ កែប្រែ និងស្វែងរកដំណោះស្រាយរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3rhej6mHRTXR_KDJpbbuCsv1Qi-pFqUQW35CXqpb26PJCGLNae0ZD4kLVVzkK1X8TTp3OWmvPQqUxC_cIWjcHbzpo8XxvYCH1Q5SWmlWECvGpchZL0aaTgODHMb_yMvUjmNgMtAzC9XGAbUkHjhDIPvAWXID6XRUvL7guiUDucj4vDc8sk-Gtrxvuw94A/s1024/photo_2025-09-08_13-24-07.jpg
ក្រៅពីនេះ នាយកដ្ឋាននឹងផ្តល់ភាពងាយស្រួលដល់អាជីវកម្មនានាក្នុងការត្រៀមឯកសារ ត្រួតពិនិត្យស្តង់ដារទំនិញ និងផ្តល់ទិន្នន័យពេញលេញ ដើម្បីឱ្យពាណិជ្ជកម្មព្រំដែនជាមួយមីយ៉ាន់ម៉ាដំណើរការដោយរលូន និងមានស្ថិរភាពជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCcl_HhDjdmRP0Q5pLaBUfbKdUZYH2kh24d1juyPuFFDkHpWzlrnSEvH-wOKPO-Yu5nF8QuCmnilAfzKJX4qXk87GaCxAJZSy4eP433PZvFN0CiOHowmPfmryOZ-rmc0Er05ORV6P0FoCnseggRtZDVac5vQ5JBqpVs-e_TNF3rXOp34aLA3lD_lt2KzA/s1024/photo_2025-08-15_13-42-28.jpg

ដោយឡែក ស្ថានការណ៍ព្រំដែនជាមួយកម្ពុជា គឺនាយកដ្ឋានបានតាមដានស្ថានការណ៍យ៉ាងដិតដល់ និងសង្ឃឹមថា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនឹងធូរស្រាលឆាប់ៗ ដើម្បីឱ្យពាណិជ្ជកម្មព្រំដែនដំណើរការប្រក្រតីឡើងវិញ ។ នាយកដ្ឋាននឹងផ្តល់ចំណេះដឹងដល់អាជីវកម្មនានាពីការនាំទំនិញចេញ-ចូល ក៏ដូចជាត្រៀមជួយសង្គ្រោះ និងផ្តល់ភាពងាយស្រួលដល់អាជីវកម្មពេលជម្លោះព្រំដែនកម្ពុជា-ថៃស្ងប់ស្ងាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg

ទោះជាបច្ចុប្បន្ន ប្រទេសថៃកំពុងស្ថិតក្នុងពេលផ្លាស់ប្តូររដ្ឋាភិបាល ប៉ុន្តែការបំពេញការងាររបស់មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មបរទេសនៅតែដំណើរការជាបន្តបន្ទាប់ស្ថិតក្រោមថវិកាឆ្នាំ២០២៦ ដោយនាយកដ្ឋានបានអនុវត្តការងារតាមគោលនយោបាយកំណត់ និងបំពេញការងារដើម្បីពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRktMdzy0n71s0R_0ODJTSHJ-sCxCoednlyiW_nQV01GG_ayaHSYTM_WQ15QcLd6yIjeBADvP1x48GOZVePWB-v55hVn_pVsJOPz-DOxi4Qkq_nniNSKlnzwuKgOzYjOnuIbHb77DUM9WCHXgOV2DlTStItOc0Ls3pSBg5ZbxLxwnHmKi24qI06ES_dxE/s1280/photo_2025-08-18_13-43-04%20(2).jpg

មីយ៉ាន់ម៉ាបិទព្រំដែនមេស៊ត និងមៀវឌី ធ្វើឱ្យថៃបាត់បង់ចំណូលពីការនាំចេញទំនិញរាប់ពាន់លានបាតក្នុង១ខែ ដោយសារវាជាច្រកនាំចេញទំនិញថៃដ៏សំខាន់ទៅមីយ៉ាន់ម៉ា ។ ថៃអាចដឹកជញ្ជូនទំនិញទៅដល់ចំណុចកណ្តាលប្រទេសមីយ៉ាន់ម៉ាដោយចំណាយពេលមិនដល់១ថ្ងៃ និងចំណាយថ្លៃដឹកជញ្ជូនតិចដោយសារផ្លូវងាយស្រួលធ្វើដំណើរ រីឯការដឹកទំនិញតាមច្រកព្រំដែនផ្សេងពិបាក ខណៈការដឹកទំនិញតាមផ្លូវទឹកទៅទីក្រុងយ៉ាំងហ្គន ចំណាយពេលរហូតដល់៣ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIitcmoBPFTRy97zicM4ID68Pfcn3bezoTa5w_mH5KwWFlqamxVeDz0kfC_s305fikIGPXPO8Gddj8j55cuNVuLRBOiEtGVFcPaQrRzTJ6w0y9rrlHdZ1io9esGi64aKuacbkO_NqHOXj8TDt2byltWq1KDWGlzXrKCWhYqxtU0rN9D8usA4TedxzQ4BYl/s1024/photo_2025-08-15_13-42-24.jpg

ឈ្មួញថៃបារម្ភយ៉ាងខ្លាំងពីការបិទព្រំដែនរបស់មីយ៉ាន់ម៉ានៅចំណុចស្រុកមេស៊ត-មៀវឌី ដោយសារពួកគេបានរងផលប៉ះពាល់ដោយសារកងទ័ពថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជា ។ បច្ចុប្បន្ន ការនាំចេញទំនិញថៃទៅប្រទេសជិតខាងជួបឧបសគ្គ បាត់បង់ចំណូល អាជីវកម្មដួលរលំ និងរង់ចាំឱ្យនាយករដ្ឋមន្ត្រីថ្មីដែលទើបកាន់តំណែងដោះស្រាយបញ្ហាទាំងនេះ ៕