វត្តមានរបស់ក្រុមចម្រៀង K-Pop ទើបរះ Nchive (អិនខាយ) មកប្រម៉ូតក្នុងប្រទេសកម្ពុជាកាលពីកន្លងមកនេះបានធ្វើឱ្យមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ខណៈអ្នកគាំទ្របង្ហាញការនឹករលឹកក្រុមចម្រៀងនេះ។ ស្របពេលវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយក្តី តែសមាជិក Nchive នៅបង្ហោះរូបភាពកាលពីពួកគេនៅស្រុកខ្មែរទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEkVzp_oKe0VHV2hlZXk4rOrAJEcKkkEEMgvAqfH56XVH4hi0JNObP3vsrqhbnTRWH_icl3v8hW_60-eFgYMBj_ifku0fdJ1zE2EvbraneYK8tF2py3ufdUwAACRpQkjHuNEuXUK6QDw4S6sE_wWnjFMVDxSakq0PV-GJZnw5DoFYR01KEz1wkdEbHZjy-/s1433/image_2025-09-05_15-29-29%20(2).png

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកគាំទ្រកម្ពុជាបានចែករំលែកវីដេអូនៅលើបណ្តាញសង្គមពីសមាជិកក្រុមចម្រៀង Nchive ដែលនៅចងចាំពាក្យខ្មែរមួយចំនួនហើយនិយាយជជែកកម្សាន្តជាមួយអ្នកគាំទ្រតាមរយៈការ Live។ តាមការបង្ហោះរបស់អ្នកលេងអ៊ីនធឺណិត សមាជិកពីររូបរបស់ក្រុមចម្រៀង Nchive (អិនខាយ) បាននិយាយពាក្យដែលខ្លួនឯងចេះនិងនិយាយតាមអ្នកគាំទ្រដែលខម្មិនប្រាប់ មានដូចជាពាក្យ៖ «ជម្រាបសួរ, ហូបស្ពឺអត់? ណែនាំខ្លួនឈ្មោះថា កក្កដា និងប្រុសណេង , បងស្រលាញ់អូន ,ញុំាបាយហើយនៅ? នឹកអ្នក, អរគុណច្រើន ,ជួបគ្នាពេលក្រោយ ,ចាំតិច» ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ9hUH3cgOnkpv79x9DQ5jsbOzsyjhFzlGJ-W28E_rYsjuAshRdZzvGmnQnlgf82wDmDeW8-7gLWzfeyxLuDmNHT-O8m9pR-HdsEdtfBBzAYcUvmLWHZm1EUxaf021kylKCQvIVMV8qFoUjFy-6W3kOY__h1HncutF4-79UlyX3sNLCvT3HH-A5vEYT40T/s1440/image_2025-08-11_16-10-58.png

ភាពគួរឱ្យស្រលាញ់របស់ក្រុមចម្រៀង K-Pop នេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាសរសើរជាច្រើន អ្នកមួយចំនួនថែមទាំងបាននិយាយលេងសើចថា កក់រោងការឱ្យហើយថែមទៀត។ កាលពីកន្លងមកនេះមុនពេលត្រឡប់ទៅប្រទេសកូរ៉េវិញ Nchive បាននិយាយថាពួកគេពិតជាមិនសោកស្តាយនោះទេដែលសម្រេចចិត្តមិនពន្យារពេលសម្រាប់ការមកប្រម៉ូតនៅប្រទេសកម្ពុជាដែលសារមានបញ្ហាជម្លោះព្រំដែន។ សមាជិកក្នុងក្រុមថែមទាំងខ្សឹកខ្សួលដោយទឹកភ្នែកពីព្រោះតែក្តីអាឡោះអាល័យពីអ្នកគាំទ្រខណៈពួកគេទទួលបានភាពកក់ក្តៅ ក្តីស្រលាញ់ពីហ្វេនៗនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqfiEucTKjpBDvgKbOnSmqAn8aDYYjUV4Pt8A9MlofMzKCqSr_n4mMlFmA_phoSKrolMntCPzKoNR4jn2BXv73SgHVmTW4lcqCoOpuZHQt6z2a66HHbofqfdEUm8EYxAy377G__jJCEuxTBpFYwugMjsRuuYtTBcrQvCZuqQvbjRm474rvbVbYOWvnG6z/s1440/image_2025-09-05_15-29-30%20(2).png

ក្នុងពេលមកប្រម៉ូតក្រុមនៅក្នុងប្រទេសកម្ពុជា Nchive បានធ្វើសកម្មភាពជាច្រើនដូចជាចូលរួមជួបជុំចុះហត្ថលេខាឱ្យអ្នកគាំទ្រ បង្ហាញសកម្មភាពនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដូចជាការច្រៀងរាំ ភ្លក់អាហារតាមដងផ្លូវជាពិសេសក្រុមចម្រៀង K-Pop នេះថែមទាំងរាំចង្វាក់ប្រពៃណីជាតិខ្មែរបានយ៉ាងល្អជាមួយបងប្អូនទៅកម្សាន្តនៅទីនោះ។ Nchive ក៏បានទៅខេត្តព្រះសីហនុ សម្តែងក្នុងកម្មវិធីនៅសាលាក្នុងការប្រកួតបាល់ទាត់ រួមទាំងទៅកម្សាន្តនៅកោះរ៉ុង និងមានព្រឹត្តិការណ៍សម្តែងក្នុងផាប់មួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifw2NsN899nvjnEIVZ0usBqg4oL0kJqBBypNu3sveMbzDGIoIB3QnwyDqN5Po0kgcUPKL-2sdErR4eDO-Iu0Q7DffZkcy63XpVCV_ixTXVZBBKzGpYtdRpFZDKv1sMfOrJAynptqvLTk1A87IVdiZ6mCApd9E9tfhN1o-ZG_ywNgzXMHpVgj8MTjaAEUws/s2048/image_2025-09-05_15-29-33%20(2).png

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង NCHIVE មានសមាជិកចំនួន៦រូបគឺ HA.L, E.aN, Kangsan, Yuchan, Juyoung, និង Minjun ដែលស្ថិតក្រោម AUBEMOON STUDIO។ ពួកគេបានបង្ហាញខ្លួនដំបូងនៅខែមេសា ឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមទោលទី ១ របស់ពួកគេមានឈ្មោះថា «DRIVE»។ ក្រុមអ្នកគាំទ្ររបស់ NCHIVE មានឈ្មោះថា «Save»៕