ថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលននិងហួសចិត្តមិនតិចនោះទេ ខណៈដែលថ្ងៃផ្តាច់ព្រ័ត្រកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ខិតជិតមកដល់ស្រាប់តែអ្នករៀបចំកម្មវិធីបវរកញ្ញាតាមខេត្តក្នុងប្រទេសថៃនិងជាអ្នកជំនួញម្នាក់ដែលមានឈ្មោះថា Pichy ប្តឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ជុំវិញការសហការរកស៊ីជាមួយគ្នា។ ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញបកស្រាយបញ្ជាក់ការពិតនិងលាតត្រដាងខ្លឹមសារឆាតឆ្លងឆ្លើយគ្នាផងដែរ។

ទន្ទឹមនឹងរឿងរសើបនេះបានកើតឡើង ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន Live ជជែកជាមួយនឹងអ្នកគាំទ្រហើយបានបញ្ជាក់ពីហេតុផលប្រសិនជានាងឈ្នះមកុដ Miss Universe Cambodia 2025 ហើយមិនអាចទៅប្រកួតបានគឺមានតែហេតុផលមួយគត់គឺទាក់ទងនឹងសង្គ្រាម ហើយទាហានខ្មែរទាំង១៨នាក់ដែលថៃចាប់ខ្លួនទៅដោយខុសច្បាប់ ហើយត្រូវមកប្រម៉ូតពីប្រទេសឈ្លានពាននេះ មិនមែនជាការខ្លាចការប្តឹងផ្តល់របស់ Pichy នោះទេ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអះអាងថា លទ្ធផលថ្ងៃទី១២(ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe Cambodia) នាងមិនដឹងយ៉ាងមិចនោះទេ ប៉ុន្តែបើនាងមិនចេញទៅប្រកួតគឺមានតែហេតុផលមួយនោះទេ ដោយមិនមានហេតុផលខ្លាចឡើយ។ វត្តី ថារឿងបណ្តឹងគឺនាងមានព័ស្តុតាងត្រឹមត្រូវ នាងមិនបានកេងបន្លំរបស់អ្នកណានោះទេមានតែគេកេងប្រវ័ញ្ចលើនាងវិញ។ បេក្ខភាពរូបនេះ បានបន្តទៀតថា ហេតុផលតែមួយដែលនាងមិនអាចទៅគឺឆ្នាំនេះប្រទេសមានសង្គ្រាមហើយកងទ័ពដែលចាប់យកទៅគឺមិនទាន់បញ្ជូនមកមាតុភូមិនៅឡើយ។.png)
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានពន្យល់ថាក្នុងនាមជាបវរកញ្ញាខ្មែរម្នាក់នាងពិតជាពិបាកឈរនៅលើឆាកព្រោះតែទាហាននៅមិនទាន់មានការដោះលែងខណៈដែលបវរកញ្ញាទៅប្រកួតគឺ១០០% ត្រូវតែប្រម៉ូតប្រទេសគេដែលជាលក្ខខណ្ឌក្នុងការប្រកួតដែលមិនអាចអាក់ខានបាន។ នាងបន្ថែមថា ការដែលប្រម៉ូតឱ្យប្រទេសមួយនេះប្រៀបដូចជាការឡកឡឺយមកកាន់កងទ័ពដែលបានពលី ខណៈនាងគិតថា ប្រសិនជាមិនបញ្ជូលទៅ១ឆ្នាំក៏ថ្វីដែរព្រោះនៅមានឆ្នាំបន្ទាប់ទៀតមិនទាន់ហួសពេលនោះទេ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា យើងពហិការឈប់ប្រើផលិតផលថៃ ហើយដោយសារតែចង់ទៅប្រកួតគឺឈរនៅលើឆាកប្រទេសមួយនេះដដែលគឺដូចជាដូច ទោះបីជាបេក្ខភាពមិនចង់ក្តី ប៉ុន្តែលក្ខខណ្ឌក្នុងការប្រកួតគឺអាក់ខានមិនបានត្រូវប្រម៉ូតប្រទេសនេះទាំងកន្លែងទេសចរណ៍ ផលិតផល សំលៀកបំពាក់ជាដើម៕










