បាងកក៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកនឹងត្រឡប់ចូលទឹកដីថៃវិញមិនឲ្យលើសពីថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលខ្លួនទៅកាន់តុលាការកំពូលជុំវិញសំណុំរឿងបណ្ដឹងរបស់លោកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមចុះផ្សាយរបស់កាសែតថៃ Khaosod នាល្ងាចថ្ងៃអាទិត្យ ទី៧ កញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguO080ulnKg4juucqH_Mx_SJXOJb4pJ0OMr2rstM1A-UhXndZXNLuvMGNHY7Mrv40PU2xT_aKt6QSnEV6V8QnQQ56SGKEUGm5-WhvvPX81GPlox5Y66ZWVk2OFMvdRpVJKXN0PEjcHuvElwjodnEpdKi_KQkv02AWQG3dIfe55jhNSp68aDB0s7B-wrWAW/s2400/image_2025-09-08_13-34-04.png

យោងតាមសេចក្តីរាយការណ៍ចុងក្រោយបង្អស់ លោកថាក់ស៊ីន គ្រោងនឹងចាកចេញពីទីក្រុងឌូបៃនៅយប់នេះនៅម៉ោង ៩ យប់ តាមយន្តហោះឯកជនប្រភេទ T7GTS ឆ្ពោះទៅប្រទេសសិង្ហបុរីមុននឹងបន្តទៅទីក្រុងបាងកក។ គាត់ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃនៅម៉ោង ៥ ល្ងាច ថ្ងៃច័ន្ទ ទី ៨ ខែកញ្ញា ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjITxkxhgKtFTJkjVPJVuoTon7a-8AC-5-oDPBovYpuXRXACyLKhU4ZhX0LkLub_HxXCaYm7fSLLN0i-dNekw87nE2eiMw4y34xgMARTM5UzYL3lwwZURm0J4V0JP6_7lJoxCZtGOnoNc8YV7Py4axppi3PFibvNK6iYhrFAurVEHMb2sQVOxQWuTlrscj/s2623/image_2025-09-08_13-34-07.png

មនុស្សជាច្រើនកំពុងតែរង់ចាំមើលដំណើររបស់លោក ថាក់សុីន ដោយសារពួកគេមានអារម្មណ៍សង្ស័យថា អតីតនាយករដ្ឋមន្រ្តីរូបនេះ មានបំណងរត់គេចខ្លួនទៅក្រៅប្រទេស ក្រោយលោកបានសុំការអនុញ្ញាតពីតុលាការដើម្បីទៅពិនិត្យសុខភាពនៅសឹង្ហបុរី ប៉ុន្តែជាជិះហួសរហូតធ្លា.យទៅដល់ទីក្រុងឌូបៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTNNtH6piXboP8nCPUtgoZeQUnmOcbvr1QfEGh9g3PfbobOPeGM-aoVNDfxD0lvCsBodvNefSPXZ2ZDRA2ce277Gtd-ccAZD5Q7w8YQCwc8enVY__1jz2asSzasoxYWfDPX6lzPcvLZ5EPbQAWz38nwYzk_4va9s17yzz4ecnSkH_nMsFqYmBInakwBLrQ/s1280/image_2025-09-08_13-34-09%20(2).png

ជាការឆ្លើយនឹងការសង្ស័យខាងលើ លោក ថាក់សុីន បានបកស្រាយនៅលើបណ្ដាញសង្គម X របស់លោកថា ដើមឡើយគាត់មានគម្រោងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាពពិតមែន ប៉ុន្តែមុននឹងចាកចេញទៅបាន មន្ត្រីអន្តោប្រវេសន៍ថៃបានពន្យារពេលគាត់ជិតពីរម៉ោងជាមួយនឹងការសួរនាំជាច្រើន ព្រោះពួកគេយល់ថាលោកមិនទាន់ដាច់ស្រេចជាមួយនឹងការសម្រេចរបស់តុលាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyvZNARJ0_HFKorB2yyj4McSl0gFuJHrazVipuMK4c0Q8sU-IWPcqN40_upJ5zS3bmXb0J295jH-7Xa4h_9xQNBS_bw1mEQEiVxy2C9rPQFabEnz751AUi71Lj2pFsLPuQIgOUGBbKOWx59oIqh8bne7P_iWNV49eneyoCyKDUvMkYQYDu6reD81YFvFxe/s1920/image_2025-09-08_13-34-10.png

លោកថាក់សុីន បានគូសបញ្ជាក់បន្ថែមទៀតថា ដោយសារតែការពន្យាពេលនេះ ទើបធ្វើឲ្យយន្តហោះរបស់គាត់នឹងមិនអាចចុះចតនៅអាកាសយានដ្ឋានសម្រាប់យន្តហោះឯកជន Seletar របស់សឹង្ហបុរីបានទេ ក៏ព្រោះតែវាត្រូវបិទនៅម៉ោង 10 យប់ម៉ោងក្នុងស្រុកសឹង្ហបុរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirhcjkXA3BB85MGG5oekVFWqZIvwOOmIYvSr6znlR278BOklDPd2luqa7JPvbohqJ_rz5lJ7PeU2g8oQb3TrlKTGS0OZ4sX0wPtdq522XhghgE8T4yDj8QGd5Tc5xqdnhT0_OPZBDyt4rkdydM4T2M3-Ogdg1zw7dgQgHXJK1uwSYaoJtEy9VRHCuKr1Wz/s1020/image_2025-09-08_13-34-09.png

ទោះជាយ៉ាងណាក៏ដោយ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបានសន្យាថា ខ្លួននឹងមិនរត់គេចទៅណានោះទេ គឺគាត់នឹងវិលត្រឡប់ទៅប្រទេសថៃវិញដើម្បីចូលរួមក្នុងសវនាការរបស់តុលាការកំពូល៕