ប្រទេសថៃ ៖ បន្ទាប់ពីរដ្ឋសភាថៃបានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានភាពរអាក់រអួលប្រព័ន្ធរាប់សំឡេងឆ្នោតជាច្រើនលើក នៅទីបំផុត លោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ បានទទួលសំឡេងគាំទ្រពីសមាជិករដ្ឋសភាច្រើនជាងលោក ឆ័យក្សេម និទិស៊ិរី មកពីគណបក្សភឿថៃ ។ លោក អនុថីន ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីថៃថ្មីជាផ្លូវការ ហើយលោកសន្យាអនុវត្តតាមលក្ខខណ្ឌកំណត់របស់គណបក្សប្រជាជន រួមទាំងបង្ហាញឆន្ទៈដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសនិ្តវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLPuEvoSoU0HZTevdqgWzVS_64bDqBEdMBAEaNKz5Y_eqLwUJ6JFoNIRZB9lpNvdhUc11iiMUE5c5MbqqBG-SLvbZpvL56dtApA77KxODubGBc2ao9NbtY_cCSA98kiWZjq5EWXa7fiWHr1zd9ZMGU5AMdjkM5Bn2b6QU0J5Yk9wOSKxygMMsBh52X6Mm0/s1000/image_2025-09-08_10-17-17.png

លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃថ្មី ទី៣២ ប្តេជ្ញាដោះស្រាយបញ្ហាធំៗនៅប្រទេសថៃ ចំនួន៤ ជាបន្ទាន់ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ក្នុងនោះលោកនឹងដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីដើម្បីកុំឱ្យប្រទេសទាំងពីរខាតបង់ ប៉ុន្តែថៃនឹងមិនបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Nation កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WdENaJJVkw1VXE6TbKghP3Zq7b4ndDWl6oOgOVpF6vAX_YhU8NTAryPLmTXBWsPQGYAfJMVvsqIg4xaAeQGlBtT97k5DjPFJ6FACVn7Yb8tlq-VrLgngdcVljGu1BKpD5XTe1CIIZsRAJxKKInVAx46NvljhCJL3TWhW2vJjHPUf-E5v3imM4qVl7FmB/s1364/image_2025-09-08_10-17-18%20(2).png
បញ្ហាធំៗចំនួន៤ ដែលនាយករដ្ឋមន្ត្រីថៃថ្មីប្រកាសដោះស្រាយជាបន្ទាន់ រួមមាន ៖

១-សេដ្ឋកិច្ច ៖ នឹងពន្លឿនវិធានការកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ, កាត់បន្ថយការចំណាយលើថាមពល ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហាការជំពាក់បំណុលរបស់កសិករ និងពលរដ្ឋមានប្រាក់ចំណូលទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkr66tiy7q8V0arBsXZUBQekENKNc0GEU_ZeVKuFsRkKhyvysKUbzhrJLXmKjNL8e-o3Df2guugeAZbUPqE4SW5VvGe27EVoCTmrobYKT7VDd8Wtcb96szPdJwXH7FjWeU5nywDmijNBX4_BIN4aeotebuK9t3Y-5pLFKuViWGX6qEWiB1qEQUwBtzZSk/s1477/image_2025-09-08_10-17-19%20(2).png

២-សន្តិសុខ ៖ នឹងពន្លឿនការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី ប៉ុន្តែថៃនឹងប្រកាន់យកគោលការណ៍ពុំបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidaFhD-oA7gtD2jBgd5ntVufdSggWq6qo_5dF5wYTKywkeesKCWD5qSkkfsethS1OPmZKhJss620S9zolAj5RZMO5bCB4IlbJLHKUbsABAyu5D669Tbpm2jmE-8xSmOuxFItPMqdrIKX5xJ_kvvpHhjRTeFsbqnCAYht61H5c6FAYZ8dwYeBOKgJ_ONj2c/s512/image_2025-09-08_10-17-19.png
៣-គ្រោះធម្មជាតិ ៖ នឹងពន្លឿនការបង្កើតប្រព័ន្ធជូនដំណឹងដល់ពលរដ្ឋពីគ្រោះធម្មជាតិ ដែលលោក អនុថីន បានផ្តួចផ្តើមគំនិតនេះតាំងពីពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លើសពីនេះ លោកនឹងជំរុញការផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិដោយស្មើភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodyqBFoKbaWM5SDIFSLPmyUXhNBD6Ie-RSrYSrqfFcl5kr9Ka3ICsA7IwU4YEjBo0XZp0J32hNuURej1o9gM61R64VLR_DwyHbRmFLGqXZs3QMvPnq2OwYxG4mqteUMupEqgxE8BJt8XRw5-hdELZkhmOl6IdjXONPXl8BVtG50VIcufySlcG2uUsgtAE/s1280/image_2025-09-08_10-17-21.png

៤-បញ្ហាសង្គម ៖ នឹងពន្លឿនការបង្ក្រាបការជួញដូរថ្នាំញៀន ការជួញដូរមនុស្ស Scammer និងភ្នាល់អនឡាញ ដោយសហការជាមួយប្រទេសជិតខាង និងបណ្តាប្រទេសជាមិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXO5q9WkHi6naU2NpZJqlQPEm8H_HU11vW8EMNsrP44jIGcUHBpx3jl_XW1vaUDvBVowUXG7_6qgTpzzVXoTthLfliXtihWl2ta4VSsZ0RHnazzMKX9CFuxxUE2GAsOCQwfn_Z9MuuWxBWyeZ4kjzTz6Jp7DZ04BQn8PTvuTRf3vU_3z1Wp3WOBx8kMXxe/s1280/image_2025-09-08_10-17-22.png

នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន បញ្ជាក់ថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកពុំបានកើតឡើងដោយសារបុណ្យគុណអ្នកណាទេ លើកលែងតែបុណ្យគុណរបស់ពលរដ្ឋ តាមរយៈការបោះឆ្នោតក្នុងសភាតំណាងរាស្ត្រ ។ ក្រៅពីនេះ លោកក៏បានអរគុណការផ្តល់សំឡេងគាំទ្រ និងអរគុណគណបក្សប្រជាជនផងដែរ ហើយលោកសន្យាប្រឹងប្រែងបំពេញការងារដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលថៃកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ពីព្រោះលោកគ្មានពេលវេលាច្រើន ៕