ប្រទេសកូរ៉េខាងត្បូង ៖ ថ្មីៗនេះ សមត្ថកិច្ចអន្តោប្រវេសន៍អាមេរិកបានឆែកឆេរពលករបរទេសធ្វើការក្នុងរោងចក្រ Hyundai នៅរដ្ឋ Georgia និងចា.ប់ខ្លួនពលករកូរ៉េខាងត្បូងជាង៣០០នាក់ ពីបទធ្វើការខុសច្បាប់ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានជួយអន្តរាគមន៍ និងឈានដល់ការធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកនៅថ្ងៃទី៧ ខែកញ្ញា សុំដោះលែងពលកររបស់ខ្លួន និងត្រៀមបញ្ជូនយន្តហោះទៅដឹកពលករត្រឡប់មកប្រទេសវិញ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid3__rq1oIgfUG9gIUIgVKyFdJX5lFeTt7VwDOi4c_kH1bFtKu43J5ljEoEAm_JaiIWw7dXmGKRRGNYyjXzuPhweforeeM3bketWHPKD9zOc_igjDD3chIpKXyzphtjT-YBgkqoGNqyzgjJtybv5iWIgssqm-Y_Xmr2V215XCemCu1kbA8c97mZrizoRVw/s2000/image_2025-09-08_13-39-38%20(2).png

លោក Kang Hoon-sik ប្រធានមន្ត្រីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និយាយថា នៅពេលបញ្ចប់ដំណើរការនីតិវិធីផ្សេងៗ កូរ៉េខាងត្បូងនឹងបញ្ជូនយន្តហោះទៅទទួលពលកររបស់ខ្លួនជាង៣០០នាក់ត្រឡប់មកប្រទេសវិញ ដែលពួកគេត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អាមេរិកចាប់ខ្លួនពីបទធ្វើការខុសច្បាប់ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានព្យាយាមកែលម្អប្រព័ន្ធទិដ្ឋាការដើម្បីការពារកុំឱ្យកើតហេតុការណ៍បែបនេះទៀតនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2tXtoBsE2yTiWlZWifxy3plHnPNO7dinDCgq_V0DFWrbmcSYRu7UXIM_LqDdLwgMLmX516ikAKpW2eNj14ezs1dcbiBGzEfjx90IL9yKMMv6Ud_plKwscmbApvis5-zk0zY1QEwp3WzKVktLxl8_vGXpt5HqA1B_BdCFsYK10sbbfXdhI9mBfQqKGS7Nf/s830/image_2025-09-08_13-39-38.png
កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមក សមត្ថកិច្ចអន្តោប្រវេសន៍អាមេរិកបានចូលឆែកឆេរក្នុងរោងចក្រផលិតថ្មនៅរដ្ឋ Georgia ដែលគ្រប់គ្រងដោយក្រុមហ៊ុន Hyundai និងក្រុមហ៊ុន LG Energy Solution ។ ការចុះឆែកឆេរនេះ សមត្ថកិច្ចអន្តោប្រវេសន៍អាមេរិកក៏បានចាប់ខ្លួនពលករបរទេសសរុបជាង៤៧៥នាក់ ក្នុងនោះមានពលករកូរ៉េខាងត្បូងជាង៣០០នាក់ ពីបទធ្វើការនៅអាមេរិកខុសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDkB7jb3VZfIMWuo1zYFIq2ppG-mG3pTL_LHIWgKurILLaBxXL6ilT0lWhOkzgkV5OCOpGYl7NQlXFUeR_WwQjVPSMhCA4lqN-OpCQ6oqcfESniR0NaKOjm773tkoxbd2nJoAleIM-ujZXhNngi5tLe27yKW4nPPPUH7afLJycxa0pu6QbK9tdLq7zbqC/s1240/image_2025-09-08_13-39-40.png
តាមការបញ្ជាក់របស់ការិយាល័យគយ និងអន្តោប្រវេសន៍អាមេរិក គឺពលករបរទេសដែលកាន់ទិដ្ឋាការរយៈពេលខ្លី (ឬទិដ្ឋាការភ្ញៀវទេសចរ) ពុំទទួលបានការអនុញ្ញាតឱ្យធ្វើការនៅអាមេរិកទេ ។ ការចុះឆែកឆេរពលករបរទេសធ្វើការក្នុងរោងចក្រ Hyundai នេះមានភាពចាំបាច់ ដើម្បីកុំឱ្យពលករបរទេសធ្វើការងាររបស់ពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsNhJAzfxN8JY1U3yKrLJUx3ItMkY4DYKMGXLLwuvpdrcMCtWt8uULGiYxenP35jY0MlP_-cYreyD97UeLzLh3uYFecGUVa-4VxYga8foWo0AjJaXXEVNrw7fnRb0jljLJhB7appzQnyviw91TkVLJ1XDWnlLI5318rcb6dAHJb-QJiDGf-XmxTdJ9_yyV/s1280/image_2025-09-08_13-39-41.png

ចំណែកមន្ត្រីស៊ើបអង្កេតសន្តិសុខអាមេរិក លោក Steven Schrank បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួនពលករធ្វើការនៅអាមេរិកខុសច្បាប់ គឺជាការផ្ញើសារច្បាស់លាស់ទៅកាន់ជនឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីប្រព័ន្ធ និងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពលរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0-myceOz3BDEARxojtDCP5R7R8TU_QHDiW9lvEj9SNyuFiWEMumGcD-2u-F9X_M4yuGp6cQdzZxgQ3WXDZUAMg2N6DxxxFEKRga1ar3p6nsatYW-89HXN7aSFLOaSz7-5lx_bw0oR6o3Q0ta3Fju7wi2FN-ZcW3sQ9jInLFGmJI81T_41m26KPLmkQI55/s630/image_2025-09-08_13-39-42.png

កន្លងមក ក្រុមហ៊ុន LG បានប្រកាសពីពលករបរទេសភាគច្រើនត្រូវបានចាប់ខ្លួនពេលកំពុងធ្វើដំណើរទៅធ្វើការដោយប្រើប្រាស់ទិដ្ឋាការផ្សេងៗ ឬធ្វើការនៅអាមេរិកក្រោមគម្រោងលើកលែងទិដ្ឋាការ ។ ក្រោយការចាប់ខ្លួនពលករបរទេស ក្រុមហ៊ុន LG ក៏សម្រេចផ្អាកបញ្ជូនពលករទៅធ្វើការនៅអាមេរិក និងបញ្ជាឱ្យពលករកំពុងធ្វើការនៅអាមេរិកធ្វើដំណើរត្រឡប់មកប្រទេសវិញជាបន្ទាន់ ៕