កុំភ្ញាក់ផ្អើល! កងវរសេនាតូចលេខ ៤៤៨ ត្រៀមអនុវត្តបាញ់គ្រាប់ពិតរយៈពេល៥ថ្ងៃ
រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសហាមឃាត់មិនឱ្យពលរដ្ឋចូលទៅជិត កងវរសេនាតូចលេខ ៤៤៨ ស្ថិតក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។

ចាប់ពីថ្ងៃទី១៥-២០ ខែកញ្ញា នៅទីតាំងកងវរសេនាតូចលេខ ៤៤៨ នឹងមានកម្មសិក្សាការីនៃកងយោធពលខេមរភូមិន្ទ ក្នុងវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោកវគ្គទី២ ឆ្នាំ២០២៥ នឹងអនុវត្តការបាញ់គ្រាប់ពិត។.png)
ក្នុងវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ នឹងប្រើប្រាស់កាំភ្លើងដៃស្វ័យប្រវត្តិ AK.47, កាំភ្លើងយន្តធុនស្រាល RPK និងPKMS។ ការអនុវត្ត នឹងចាប់ផ្ដើមចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៥ល្ងាច។

ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបាញ់គ្រាប់ពិត កុំចូលទៅប្រកបការងារ ឬឆ្លងកាត់តំបន់ខាងលិច និងតំបន់ប៉ែកខាងលិច ឆៀងខាងត្បូង ទីតាំងកងវរសេនាតូចលេខ៤៤៨ ដោយត្រូវនៅឱ្យឆ្ងាយយ៉ាងហោចណាស់ ៥.០០០ ទៅ៨.០០០ម៉ែត្រ ពីទីតាំងខាងលើ។
ការអំពាវនាវរបស់អាជ្ញាធរខេត្ត គឺដើម្បីបង្ការ និងជៀសវាងនូវគ្រោះថ្នាក់ កើតមានជាយថាហេតុ៕















.jpg)
.jpg)
.jpg)


.png)




.png)

.png)



.png)
.png)





.png)













