រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសហាមឃាត់មិនឱ្យពលរដ្ឋចូលទៅជិត កងវរសេនាតូចលេខ ៤៤៨ ស្ថិតក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQXpSMKiZnTA_zVq1O4Cki0phLskhmV0-4XLcZt-WhmoC1TJjPSFc9Pkw6wduNj2bqbOWY2q5xtlXHVzy5L4HNIP3CBlUhajkkjGDJ3OZz1bDsKsIDOedP4c72NZaaK3pPovzz1S2JWMfL21Y8aVSjeyJuclVGl_fhkWWZOQdRU11Io9M-34sRBg2oeSqm/s800/image_2025-09-11_09-35-06.png
ចាប់ពីថ្ងៃទី១៥-២០ ខែកញ្ញា នៅទីតាំងកងវរសេនាតូចលេខ ៤៤៨ នឹងមានកម្មសិក្សាការីនៃកងយោធពលខេមរភូមិន្ទ ក្នុងវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោកវគ្គទី២ ឆ្នាំ២០២៥ នឹងអនុវត្តការបាញ់គ្រាប់ពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQi_WO_asPg2uGHhhwhLlMmZKJFWiAtqvXU9437hBrbk6WfaN0cAnqEoaeDl-nrIOruzHUJcsXZuOhKDFWoRuCF8CU8Zcf9GGAvmoiR8aOPiay4-hGy_se57Vhu3Bo1J9OWpEN3pML8A0LI4t1ePQ4fs9nMeoT6oq35tkD7BaX-4elq6IXUrT3QICzebbQ/s512/image_2025-09-11_09-35-02%20(2).png

ក្នុងវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ នឹងប្រើប្រាស់កាំភ្លើងដៃស្វ័យប្រវត្តិ AK.47, កាំភ្លើងយន្តធុនស្រាល RPK និងPKMS។ ការអនុវត្ត នឹងចាប់ផ្ដើមចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៥ល្ងាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbZu4K_9FRq9Y5oMJN0bko1Sf4Cfhrn1bDrAI4-De7R_qbXwVRxZdexUkamn08PFOiSoVqvRRqdQm1cbPd4u4qV85fYhT48HIpRIbt2CryfWmXG9iez6jERY8eZ1w2Lq3GZup0j8XiZvDjOeGc0Aq6MpZy5yGVPkGCPvFHTro6Pe2fiCKctUdIkFOdPfuW/s2048/image_2025-09-11_09-35-04.png
ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបាញ់គ្រាប់ពិត កុំចូលទៅប្រកបការងារ ឬឆ្លងកាត់តំបន់ខាងលិច និងតំបន់ប៉ែកខាងលិច ឆៀងខាងត្បូង ទីតាំងកងវរសេនាតូចលេខ៤៤៨ ដោយត្រូវនៅឱ្យឆ្ងាយយ៉ាងហោចណាស់ ៥.០០០ ទៅ៨.០០០ម៉ែត្រ ពីទីតាំងខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtgT3G6J6dVeyb_Be7jD1BvwtsnAR0XFiCCSvw8CvaOJls20nJUT54e2dRWlNs3CVF326SIhTH7SWOETe9IOBNCDdWOaEflZCX9DHbwqpSIXSCVU6HdRsEPQo4mYBF0Yi_yoCoS37FuuYtiZX0Sidvf91NM8Nyyb8B0maepQOlS8m4QopMF4GRODcDY8IP/s960/image_2025-09-11_09-35-05.png

ការអំពាវនាវរបស់អាជ្ញាធរខេត្ត គឺដើម្បីបង្ការ និងជៀសវាងនូវគ្រោះថ្នាក់ កើតមានជាយថាហេតុ៕