Home Blog Page 283

សេដ្ឋកិច្ចថៃធ្លាក់ចុះដុនដាបធ្វើឱ្យចំនួនពលរដ្ឋថៃក្រីក្រកើនឡើងរហូតដល់ជាង៣លាននាក់

0

ប្រទេសថៃ ៖ តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន សេដ្ឋកិច្ចថៃកាន់តែដុនដាបខ្លាំងឡើងក្រោយពីវិនិយោគិនបរទេសផ្លាស់ប្តូរទីតាំងផលិតទំនិញចេញពីប្រទេសថៃជាបន្តបន្ទាប់ ដែលបណ្តាលឱ្យរោងចក្រនានាបិទទ្វារភ្លាមៗ ពលរដ្ឋថៃបាត់បង់ការងារធ្វើ បាត់ប្រាក់ចំណូល ។ អ្វីគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺចំនួនពលរដ្ឋថៃមានជីវភាពក្រីក្របានកើនឡើងរហូតដល់ជាង៣លាននាក់កាលពីឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOnE9npDNpt_1hibdgTLiV_qxIW-3bvua9YncXXgffs_6-lP6rch2h_AUWkY74_d9Qr7Rtd4GgLuXatn-812JgekCOwJNQwfKprVQ4sM7sQZIAaNZvv8hwd5kTuVIx2EHU6Ki8x4G7Qcq8Vp7h4BEB9WG3zVEV7rLfL8AjUTjcF7lHen1F0IzVmbm71mvY/s1200/image_2025-09-18_14-16-29.png
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃបានបង្ហាញទិន្នន័យកាលពីឆ្នាំ២០២៤ ឬពេលប្រទេសថៃស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សភឿថៃ គឺចំនួនពលរដ្ឋថៃក្រីក្រកើនឡើងរហូតដល់ជាង៣លាននាក់ (ឬស្មើ៣លាន៤សែន៣ម៉ឺននាក់) ដោយសារថៃប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងគ្រោះធម្មជាតិ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Spring News កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVGxaEsWW1Qq8q_XCQbCUcq3uty7H9e_evOb_Jloi9-rOOfV-lnodyvFf19LrfHJsjkEmXGsI1U_r347_rZyRkrAuSMwzKgvyTZ9ngNJ1FC4W3BrC7v81iVF3cFanitiammCL3IB_GoVEMaZR2_7zSHdrkUXao4R053yxjurwwLqtND_KhXhB7376QvVW8/s1600/image_2025-09-18_14-16-30.png
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានបង្ហាញរបាយការណ៍វិភាគស្តីពី «ស្ថានភាពក្រីក្រ និងវិសមភាពនៅប្រទេសថៃ ឆ្នាំ២០២៤» ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគណបក្សភឿថៃ ដែលមានលោក ស្រេតថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រី បន្ទាប់មក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ឡើងជានាយករដ្ឋមន្ត្រី ។ របាយការណ៍បញ្ជាក់ថា ពលរដ្ឋក្រីក្រនៅថៃកើនឡើងបន្ថែមទៀតជាង១លាននាក់ ដែលធ្វើឱ្យចំនួនពលរដ្ឋថៃក្រីក្រសរុបកើនឡើងរហូតដល់៣លាន៤សែន៣ម៉ឺននាក់ ឬស្មើ៤.៨៩% នៃចំនួនពលរដ្ឋថៃសរុប ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXDaR2ISoMSgEnoFMgjeTRu07Mom4yjy8fLRqDGPek7krtNV-CSLKnB6JNPx41aKbiRWWHb3Bfp_7ZSWKYEjXYWhGaxQQXEL5zHJKvKS78zn9512WFYO7G1pskcLvrfU2PZe-y0MoDpQlSZmRWVXxK9TcHH6s29uL714khJUI8UPXNefA8enTpSUr3iIVS/s1600/image_2025-09-18_14-16-31.png

កាលពីឆ្នាំ២០២៣ ថៃមានពលរដ្ឋក្រីក្រចំនួន២លាន៣សែន៩ម៉ឺននាក់ ខណៈប្រាក់ចំណូលពលរដ្ឋថៃម្នាក់ស្មើត្រឹមតែ៣,០៧៨បាតប៉ុណ្ណោះក្នុង១ខែ (ឬស្មើ៩៦ដុល្លារក្នុង១ខែ) រីឯកំណើនពលរដ្ឋថៃក្រីក្រភាគច្រើន គឺធ្វើការងារកសិកម្ម ។ ពលរដ្ឋថៃមានជីវភាពក្រីក្របំផុតបានកើនឡើងពីចំនួន៦សែន២ម៉ឺន៨ពាន់នាក់នៅឆ្នាំ២០២៣ មកស្មើនឹង៨សែន៩ម៉ឺននាក់នៅឆ្នាំ២០២៤ ឬស្មើ១.២៥% នៃចំនួនពលរដ្ឋថៃសរុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxJkESclY3-CPHSeQzwoonGFFlgZj5RVMcWTexZt7xe2ZYtOWjCNPqjQazGilDOZLOpKd4jK1x0_qwQ191n0-WwSweNxegXop1AanCpzsT-l-TNjB7SySPhyphenhypheneeVVeoKlP0ON3wxmowBEU80Nm6UCDmBE1K1YZIBEUjOOItMhRqHTb3oidyLIlMv6IwOj67/s1600/image_2025-09-18_14-16-32.png
ទោះជាស្ថានភាពក្រីក្ររបស់ពលរដ្ឋថៃល្អប្រសើរឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្តែកំណើនពលរដ្ឋថៃក្រីក្រកាលពីឆ្នាំ២០២៤ គឺជាសញ្ញាដាស់តឿនឱ្យថៃត្រូវប្រុងប្រយ័ត្នបំផុត ជាពិសេស ពេលសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចថៃប្រឈមនឹងភាពមិនប្រាកដប្រជាដោយសារកត្តាជាច្រើន ។ កត្តាចម្បងធ្វើឱ្យមានកំណើនពលរដ្ឋថៃក្រីក្រ គឺបណ្តាលមកពីពលរដ្ឋថៃពុំទទួលបានការឧបត្ថម្ភសុខុមាលភាពពីរដ្ឋ គ្រោះធម្មជាតិ និងការប្រែប្រួលតម្លៃទំនិញកសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7MyqKn4_TGn2IRmYg73ztLWrnRPNmHuImmmibV5G58-LoA5IyK3nle2mRfDmRvJA7OumlE4ryqDvOhO-xft_QKHj3sdDhl_XufKT4d9u2sp9Z9U4x4rnQY0085XhyD8D2Ck-i3kJozN1-KrKMhckTZ_yG7sX-Hy90z8-pdL_IynSQoOrj37TvXGMaJFVB/s880/image_2025-09-18_14-16-33.png

ស្ថានភាពក្រីក្ររបស់ពលរដ្ឋថៃនេះ គឺជាការជំរុញឱ្យរដ្ឋាភិបាលត្រួតពិនិត្យការពង្រឹងវិធានការផ្សេងៗក្នុងសង្គម, ជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ និងមានប្រសិទ្ធភាពជាងមុន ដើម្បីអាចអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រទេសថៃរយៈពេលវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVnmKjtAix8bmnCIWDVSRF6H2unCLcOEbC2tV0m_go9bZGyXZiqnq4xPozDbtrgVYyzj9qFaDKCo5FyK7tSHNCZGs9sQPj0zB6Li3t4HSS5nWzjaMNZYoK8720yNiWPx4XpE06Xif7uJTjL0Nhs2NObxOO287VfkD8DC1gBc_r7mgEoIdob9oHyRMPetmz/s1000/photo_2025-09-18_10-28-31.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃក្រីក្រមួយចំនួនបានអង្គុយសុំទាននៅតាមទីប្រជុំជននានាក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរបរទេសអាណិតអាសូរ ខណៈរដ្ឋាភិបាលថៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធព្យាយាមកាត់បន្ថយអ្នកសុំទានកុំឱ្យខូចមុខមាត់ប្រទេសថៃ ៕

ស្របពេលពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ ក្រុមហ៊ុន វឌ្ឍនៈ បន្តសហការជាមួយសាលារាជធានីភ្នំពេញ ចែកទឹកពិសាប្រណិត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភ្យួរឆាច និងភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ រាប់ពាន់កេស ជូនបងប្អូនធ្វើដំណើរ ទៅលេងស្រុកកំណើរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

0

មិនខុសពីឆ្នាំមុនៗ គេតែងឃើញមាននៅវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ សហការជាមួយសាលារាជធានីភ្នំពេញ ជូនដំណើរ និងចែកជូនភេសជ្ជៈដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាជនខ្មែរដែលធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញនាឱកាសពិធីបុណ្យជាតិធំៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtTCrW8lVH5tKCMGq0OlHiy0Ir-0fpvqvWESGUr2kx8KGG5ltNZ28d_oHYr2JS3C2yB-lHP-ebkoJ9PkrevG8-2SshYk9SVOsienyPB4ZkEMtW_hTk0W5raTjHJekgslXTc7jPAhTGaVKW10R3de-x4jqvpKwPMxvAaMs2iMi1wB0l-0s89EpE80Godzt6/s4032/PXL_20240930_000548617.jpg

នេះជាការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនដៃគូដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែគិតគូ និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើង បានធ្វើដំណើរទៅជួបជុំបងប្អូនក្នុងឱកាសពិធីបុណ្យភ្ជុំខាងមុខនេះ ប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់បានទាំងធ្វើដំណើរដោយឥតគិតថ្លៃក្នុងរថយន្តក្រុងសាធារណៈមាស៊ីនត្រជាក់ ហើយថែមទាំងទទួលបានភេសជ្ជៈ និងទឹកពិសា មានដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភ្យួរឆាច ភេសជ្ជៈកីឡា បំពេញជាតិទឹក វី-អាកទីវ ព្រមទាំងទឹកពិសាប្រណិត វី-អាកទីវ និង ដោយឥតគិតថ្លៃផងដែរ ដែលនឹងជួយសម្រួលការចំណាយកាន់តែបានច្រើនផលដែរ ដោយហេតុថាការធ្វើដំណើរផ្លូវឆ្ងាយគឺទាមទារការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ដូច្នេះផលិតផលផ្តល់ជូនដោយក្រុមហ៊ុន វឌ្ឍនៈ ពិតជាមានសារៈសំខាន់ក្នុងការជួយបំពេញ និងរក្សាជាតិទឹក ព្រមទាំងផ្តល់ថាមពលជូនបងប្អូនយើងកំឡុងពេលធ្វើដំណើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYkkS_phnNTowXqMxGioCsInQPtDwIrIibUiv1weHgnuIW_t36Xr07wfHocsGPPf1XG9RqGNvwYu9XvmqK8n639LGw60py6Rw-tNX4J9qSwfxqSDZ2Z1lQtLRBmUTX1gqEg7hlinVE1EY6_1asdbodgTfebgEXYZCBurtNJy3whLoPExA6pcQ4sqpciWAd/s2048/482356766_626765626942855_5052771911776347258_n.jpg

ស្ថានីយទាំង ៦ទីតាំង ដែលបងប្អូនអាចធ្វើដំណើរទៅស្រុកកំណើត និងទទួលបានទឹកពិសាប្រណិត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ ភ្យួរឆាច និងភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃមានដូចជា៖ ស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុង ដែលនឹងចាប់ផ្តើមពីព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ តទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmvhDwy92MjkL5u6h23YdbG_75vliqlFvpsLxkhNwsenyaGi2C-cG45Z0lmBsz8mmjySs29FERcEIvqrbQO6OaUXWEs0zEtK5qwVUjhU6xhabSLvnVBP6A5cVqPuAWA9wS_bwlrkAh3SuaY7V9d1ym55h1zIexBj9jsiWAlC6cx_YWOisDVLxC1IIq9-js/s2048/483960912_626765816942836_1570909525396962676_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEaVB2SJWM5uVEkbTU-TTzX3zH5FDvmS9mClcUYxPh5WdD3gslbbulZIEQyQrKSjNQPG5T3zne5PMjTJ_iVK8KT0x7pr_-I7-l24WhSZ59gNIWnLFnMkcGNjBKFXzzwLOuy51oG3BF6fXVBSfR2cLRRKOFc8w7nzvMtCulZEhlPSpSFdv4zfuGb0Ovn217/s3464/VBL03651.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9UuCQNCkGzlfmubr0ElI2Cdh_qxtxMHibVIVS6oprjyZ218EMtkh0mSvCt1sPXTlxkRT5Hcx5IqEP9Sov0u_786DkntDT7HltS0uOQ_ihg8ZEz1ckgoLPx2tPwQMsKe0PWcM7SoMu_aCj0qJgz-fy6fkDbb9iIZwFKlxBr6Adq1dhc6NW5x18Rdl65ebD/s3464/VBL03662.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidMsf-7G1rGWSm-dMqpxhwj06dI5a7VVTapXc_3J2eJLSnloyGXqhVT9dMQnwagZfMKiPPfOhfPdPdsoErVQpjKt4lOHr-9re4iprYNxe7EgWO_bQsJzg0XMIE3JeQNkqbQoaR-1Up1AcIPZJXIoGyEZpT3nmcScY2e3jFx-TSU4dOmLIt98qL9bsfADbu/s3464/VBL03690.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiARXsEZE2hkqofw0Pf4UTYUIDxL1y_Thp2J8H4Lm4urUa7K2auV4CgUZ4Q5GsmgIlZIeKDW0_2Z40Sg48PGuXjIpKkoVMKBvpyV0k0YR9l7fltdArXytlWvoiD0xxjiGI_5IaLU1WYRfpdntgADF1csYw02LyUrRMHuFCTyTpWnhVoefMUQRyR8Y1OJ2O2/s3464/VBL03745.JPG

N.John រងការរិះគ.ន់សាជាថ្មីចេញចម្រៀងចំតែកាលៈទេសៈមិនល្អ

0

សុវត្ថិ មុន្នីនាគ ឬ N.John កូនប្រុសទី២របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ជាថ្មីក្រោយពីតារាចម្រៀងរូបនេះចេញបទចម្រៀងចំតែថ្ងៃថៃឈ្លានពានមកលើកកម្ពុជា។ អ្នកមួយចំនួនដែលធ្លាប់ចេញមុខការពារនិយាយជំនួស N.John កាលពីមុនបានផ្លាស់ប្តូរចិត្តគំនិតនិងបង្ហាញការខឹងសម្បារព្រោះសកម្មភាពបែបនេះកើតឡើងច្រើនដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMjiKVkK8zWUd4QNm7gLq5gPDRg_XDDT_j0I9QX_gJd1_krOlKXbM-4bAPCX9-wMJjb9IKQJIry7fFfUMgw_xSWn9Bk-8ftS-xBroUYVmGY3GW12gLwo6aQrlZkKJoJwdLzJKEgTUIcB12MkiO3doy8Kic_E-es9iMDpaPgRXHyOg-jzjb0ic-PBilToFX/s2048/image_2025-07-26_16-37-08.png
កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៧ ខែកញ្ញា N.John បានបញ្ចេញ Trailer បទថ្មីដែលត្រៀមចេញបទពេញជាផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ សកម្មភាពនេះបានជំរុញឱ្យសាធារណជនបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅកាន់ N.John ព្រោះលោកចេញចម្រៀងចំតែកាលៈទេសៈពេលដែលមានរឿងក្តៅគគុកមានការប៉ះទង្គិចគ្នាជាមួយនឹងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrdBeOql_4KQtXgws3QGEhioEX1ZlEVIh18BUWYKXfEfRcXrGCJdQNKtYjKyKrP4dAwhIWtIhI2WYVPOWYNKy9aL2tx_3bsRYBbYT50NvkuRfyc7i6-5k1EvhREeVxdg6AGSHP8A-HU5xw5KienKTrBtumZ93OGXzcWTCVNlcKaDf1pSrm2MYCddrDX-iJ/s1179/image_2025-07-26_16-37-09%20(2).png
«FEEL LIKE THIS» មានវាសនាមិនខុសគ្នាប៉ុន្មានពី «Sweet Love » ត្រឹមតែរយៈពេលខ្លីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាជាមួយនឹងមតិរិះគន់ឥតសំចៃ។ អ្នកមួយចំនួនថែមទាំងស្នើដល់ឧកញ៉ា ព្រាប សុវត្ថិ ជាឪពុកជួយមើលកូនប្រុស និងប្រាប់កុំឱ្យចេញបទចម្រៀងខុសកាលៈទេសៈបែបនេះ។ អ្នកខ្លះក៏លើកឡើងពីភាពស៊យរបស់ N.John ព្រោះជាច្រើនដងហើយដែលអ្នកកាន់ផេកដាក់ថ្ងៃចេញបទចម្រៀងចំតែថ្ងៃដែលថៃឈ្លានពានខ្មែរមានរឿងក្តៅគគុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1aW3WrBtVrKL6IlspteB-_SCkdyrKmFV4dNnRgrc5FXzWBoUWwfG_TdLLWwx3PpliDFqFk6Quil_OE151XAXd2_wYQcPGCKNezn6tbyLQ78DvIh-cpLQtwUtUftG4BtriAZ3TknqURKipPFpbHi0aKwmLVljgk-3dtywRDmLcwoFIjNaxV-xC8GOAy9c/s925/Snapinst_app_470938433_18476772280010433_2129247148329016434_n_1080.jpg

គួរបញ្ជាក់ផងដែរថា N.John ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើបទចម្រៀងមានចំណងជើងថា «Sweet Love » ប៉ុន្តែក៏ទទួលបានការរិះគន់ដូចគ្នាព្រោះឱ្យតែចេញ Trailer បទនេះលើកណាប៉ះចំតែថ្ងៃមិនល្អ។ យ៉ាងណាមិញ កន្លងមកក៏មានសិល្បករមួយចំនួនជាក់ស្តែងដូចជាពិធីករ ជា វណ្ណារិទ្ធ ជាដើមបានចេញមកបញ្ជាក់និងពន្យល់ថា N.John ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមការងារនៅសហរដ្ឋអាម៉េរិកដូច្នេះការដាក់កាលវិភាគចេញចម្រៀង N.John មិនមែនជាអ្នកសម្រេចនោះទេ៕

អ្នកមានបញ្ហាក្រពះ និងបេះដូង ហាមញ៉ាំកាហ្វេនិងអាហារខាងក្រោមនេះ

0

កាហ្វេជាភេសជ្ជៈដ៏ពេញនិយមនៅលើពិភពលោកដោយវាជួយបង្កើនថាមពល និងស្មារតីពេញមួយថ្ងៃ ថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ទឹកនោមផ្អែម និងមហារីកមួយចំនួន ។ ប៉ុន្តែតើជ្រាបទេថា ការផឹកកាហ្វេជាមួយផ្លែឈើ និងអាហារទាំងនេះធ្វើឱ្យប៉ះពាល់សុខភាព ជាពិសេស ប៉ះពាល់ប្រព័ន្ធរំលាយអាហារ ការស្រូបសារធាតុចិញ្ចឹម និងសុខភាពបេះដូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCHAzCo-ZHgB6ctjIy6Vt8U1P1W-8S2nNr0AWJcEPmmUR8YZCei7sX1_A9jYXx2J990WsAZtvmSxYVCcLDv2v-9ltaitjvHevLzkTn4UKUoVaoD7lRlFxG_9XkaU-XwSq8fDH1E-kBnttHVKurSRbiCf6lkhBIwyvJKqUKkQqi5RvpTZwngigGU530NiFF/s1000/image_2025-09-18_13-42-41.png
ខាងក្រោមនេះជាផ្លែឈើ និងអាហារមួយចំនួនហាមទទួលទានជាមួយកាហ្វេ រួមមាន ៖

១-ផ្លែឈើរសជាតិជូរ ៖ ផ្លែក្រូច និងក្រូចឆ្មារមានវីតាមីន C ខ្ពស់ ប៉ុន្តែមានអាស៊ីតច្រើន បើទទួលទានវាជាមួយកាហ្វេដែលមានជាតិអាស៊ីតដូចគ្នា វានឹងកាន់តែប៉ះពាល់ក្រពះអាហារ ច្រាលអាស៊ីត ក្រហាយដើមទ្រូង និងងាយក្អួតចង្អោរ ។ ក្រៅពីនេះ វានឹងប្តូររសជាតិកាហ្វេឱ្យកាន់តែល្វីង និងកាត់បន្ថយចំណង់អាហារ ដូច្នេះ គួរបរិភោគផ្លែឈើជូរមុន ឬក្រោយពេលផឹកកាហ្វេ យ៉ាងហោចណាស់ ចាប់ពី៣០នាទី ទៅ៦០នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXqZ0CcFRakjAgAkMNMOHfn6YaiXVGH-IPp9dbS6dbw70wDBMsG7qKFiREBlsp3gABiuPGAFxApGFmqoqEvhOZveuA7GoSqCGheuCwnYH6ken-XiPFOJY8f7kw9QiwqsBCez2zlf_WGYA5CTBHQVpXu2EKbw8b31L2k0TihkZDsG185ah6AKz2FUMXRvPO/s1080/image_2025-09-18_13-42-41%20(2).png
២-សាច់ក្រហម ៖ សាច់គោ សាច់ជ្រូក និងសាច់ចៀមបានផ្តល់នូវសារធាតុដែក ប៉ុន្តែការផឹកកាហ្វេក្រោយទទួលទានសាច់សត្វទាំងនេះ វានឹងរារាំងការស្រូបសារធាតុដែកក្នុងរាងកាយ និងធ្លាក់ចុះរហូតដល់៥០% វាធ្វើឱ្យរាងកាយខ្វះសារធាតុដែក ជាពិសេស ស្ត្រី និងអ្នកពុំទទួលទានសាច់សត្វផ្សេងពីនេះ ។ បើចូលចិត្តទទួលទានអាហារពេលព្រឹកមានសាច់ក្រហម គួរផឹកកាហ្វេក្រោយអាហារប្រមាណ១ម៉ោង ឬបរិភោគស៊ុត និងតៅហ៊ូជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbixhhRTo-a2VYzZmfqSGxaCv63JPCzXGUd9Ty9pzLEAkXBD7XrEREutNyhjSfZ6PHDIji1Mg5i45jdnC9EGUPYtDANcuh8IfMtwCFiZWjKPBeWkSsYNMffhEmlvOZPcSVnOPEr4fx1_WdaaMefpGwny7sTVrWQA0CqnCyVDtX4MpISeFfIuROZ74PEQNX/s1024/image_2025-09-18_13-42-42.png
៣-អាហារមានសូដ្យូមខ្ពស់ ៖ ការបរិភោគអាហារមានជាតិប្រៃខ្លាំង រួមមាន អាហារកែច្នៃ នំកញ្ចប់ និងសាច់ក្រក ធ្វើឱ្យសម្ពាធឈាមកើនឡើងខ្ពស់ ។ បើផឹកកាហ្វេជាមួយអាហារទាំងនេះកាន់តែប៉ះពាល់បេះដូង និងសម្ពាធឈាមខ្ពស់ ។ ជម្រើសល្អ គួរទទួលទានអាហារមានសូដ្យូមទាប រួមមាន ៖ បន្លែស្រស់ ឬផ្លែឈើមិនសូវផ្អែម ដើម្បីកាត់បន្ថយបញ្ហាឈាមរត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXiZby9IuD_11U1yeAjylPYW5nOTSrRIB8fVnk1LGgJycKuYDvkVoM-7ti125A3cx-H04vDES1RmaQ6tVIXY9TKlxEZ4hdEZysZEvlfXqlJDjzoYnc-40uTZCUVpJW4wL0zyBwYFfDP2NVqnb8YvMiD3qsgavPYhPBssD-sE_3BCkU_fTi1DRctjcQNDhI/s1500/image_2025-09-18_13-42-43.png

៤-អាហារចៀន ៖ សាច់មាន់ចៀន ដំឡូងបារាំងបំពង និងនំដូណាត់សម្បូរខ្លាញ់ច្រើនគ្រោះថ្នាក់ដល់បេះដូង ។ បើទទួលអាហារទាំងនេះជាមួយកាហ្វេ វានឹងជំរុញកំណើនសម្ពាធឈាម និងប្រឈមជាមួយជំងឹសរសៃឈាមបេះដូង ។ ក្រៅពីនេះ កាហ្វេនឹងកាត់បន្ថយការរំលាយខ្លាញ់ ឆាប់ឆ្អល់ពោះ ហើមពោះ គួរប្តូរមកទទួលទានអាហារស្ងោរ ឬអាំង ដើម្បីឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw4BZYZfJVx_6vVM21yaXhstOEGU1T1TG4IavoQDXsqgRNWP7hh784tXliilRh6aT2LTCeexd7taHfi1eMYr66zSLJlMIHzeVHsE-COEXO62lgI2pypbRfreeSDq4gXv4PDxqYh-8BbCDDLAbO4MbK4exlPh_MDSnA-dlgkXPL_geHD2c8scihK6hapBLT/s1500/image_2025-09-18_13-42-44.png

៥-អាហាររសជាតិឌិត ៖ ពេលផឹកកាហ្វេជាមួយអាហាររសជាតិឌិត គឺកាហ្វេអ៊ីននឹងជំរុញការបញ្ចេញអាស៊ីតក្នុងក្រពះកាន់តែខ្លាំងបណ្តាលឱ្យរលាកក្រពះ ច្រាលអាស៊ីត និងឈឺពោះ ។ បើចង់ផឹកកាហ្វេដោយពុំចាំបាច់បារម្ភពីផលប៉ះពាល់ប្រព័ន្ធរំលាយអាហារ គួរចៀសវាងអាហាររសជាតិឌិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3efugcLsWdBvLotlMFvBpHeHI9olYmWGAGAlFWhCdVBZOcCGZCrT3Acsg8r4LhgH3QxfYYgr6qe1OH-HVnKE0_obD-BcrR5_fTNl-vkTUJKWMvXQ-0I9Tnx03d9pg8FXWs7T5nTN0ep2552g1CwmUreRUty1es4TU9ZUtTdVe7YmFoGv3mAm0p8vIztBe/s1920/image_2025-09-18_13-42-44%20(2).png

សរុបមក ទោះជាកាហ្វេផ្តល់នូវអត្ថប្រយោជន៍ ប៉ុន្តែបើផឹកជាមួយអាហារមួយចំនួនអាចប៉ះពាល់សុខភាពបាន ។ ការផឹកកាហ្វេពុំប៉ះពាល់ក្រពះអាហារ និងបេះដូង គួរតែយកចិត្តទុកដាក់លើការទទួលទានចំណីអាហារ ៕

គួរចៀសវាងញាំអាហារពេលព្រឹក ៤ ប្រភេទនេះ មិនល្អដល់តម្រង់នោមលោកអ្នកឡើយ

0

អាហារពេលព្រឹកមិនត្រឹមតែប៉ះពាល់ដល់ក្រពះ និងទម្ងន់ប៉ុណ្ណោះទេ ព្រោះការញ៉ាំអាហារពេលព្រឹកខុសអាចបណ្តាលឱ្យកើតជំងឺតម្រងនោមដោយមិនដឹងខ្លួន។
តម្រងនោម គឺជាសរីរាង្គក្នុងរាងកាយដែលមានតួនាទីជួយលុបបន្សាបកាកសំណល់ និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ប៉ុន្តែប្រសិនបើយើងជ្រើសរើសទទួលទានអាហារពេលព្រឹកខុស វានឹងបង្កើនបន្ទុកលើសរីរាង្គដ៏សំខាន់នេះ។ នៅក្នុងរបបអាហារពេលព្រឹកមិនល្អ វាដូចជាការដាក់ទណ្ឌកម្មមកលើតម្រងនោមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiHRspUS-Mo6MfGgrpa776m6cqpyviO0MBdGzyj-W1MbBA5OZRI9rZkRpbXgM6P0i5bG87r68OLh2bVj1MD1NQu4qHA_vYbPih4ArlMQ3AHSCh3RvnHFx6EQL0nzWpX4__8lGuZR5aKB3_TYHqqcOBRJzohOfz7HOUnBPxLQAOieEE6r9cPDfshafTU-LT/s2560/image_2025-09-18_13-36-23%20(2).png

ទោះជាយ៉ាងណា ការរំលងអាហារពេលព្រឹកក៏អាចមានផលប៉ះពាល់ផងដែរ ដែលវាបណ្តាលឱ្យមានការប្រែប្រួលជាតិស្ករក្នុងឈាម។ ជាលទ្ធផល តម្រងនោមនឹងធ្វើការកាន់តែច្រើន ហើយនៅពេលដែលវាកើតឡើងខ្លាំង វាអាចកាត់បន្ថយប្រសិទ្ធភាពនៃការច្រោះរបស់តម្រងនោម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAFK2oz2lFIpiy7pvSfyLTFdIIflEi-YuE2ZIVll492pnEOtLj_ri6L0X9kXy3LMsjscfYMvui5EwVIKWRWVdhx8nSSWROGmkF0JOOZ90-dUWO5iATpnJHk4abLE8txk_VoMCB93Dr5QDSTToSLwznkeGJYLLw6-SalLptwdIZzSzDx82civEOjLkxHlQ3/s680/image_2025-09-18_13-36-23.png

ទន្ទឹមនឹងនេះ ការទទួលទានអាហារពេលព្រឹក ៤ ប្រភេទខាងក្រោមនេះនឹងធ្វើឲ្យមុខងារតម្រងនោមខ្សោយបន្តិចម្តងៗ អាហារទាំងនោះរួមមាន៖

១. អាហារពេលព្រឹកដែលសល់ពីយប់

អាហារដែលសល់មួយយប់ហើយតែងតែបាត់បង់វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ហើយវាបង្កហានិភ័យនៃសារធាតុនីទ្រីតផងដែរ ដែលជាមេធ្វើឲ្យប៉ះពាល់ដល់តម្រងនោម។ បន្ថែមពីនេះ បើសិនជាទទួលទានជាប្រចាំទៀត វាមិនត្រឹមតែបង្កើនហានិភ័យនៃការខូចតម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។ នៅពេលព្រឹករាងកាយត្រូវការថាមពលស្អាត និងស្រស់ ប៉ុន្តែការញ៉ាំអាហារមិនស្រស់នឹងធ្វើឱ្យតម្រងនោមធ្វើការកាន់តែខ្លាំងដើម្បីបន្សាបជាតិពុល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLDTZlZxGr3f5D935v3zO7KMZfRosm-heBCCgGoeWibQAiCk33eOm0jA26nhecsgJYEGqfJB4tvabWMP7wP59nTfCuEe-vargd9labUP16Nsa4ZyGmU3rJ4cUlOMk6IWLbSw1An1LnJZNBNk1v__QdmVJAwlMKl3SA8SSwrnhmlosZjTQU8hbXAk9ckOBd/s1200/image_2025-09-18_13-36-28.png

២. អាហារប្រៃពេក

មនុស្សជាច្រើនចូលចិត្តចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេជាមួយនឹងអាហារដែលមានជាតិប្រៃ ឬអាហារកែច្នៃដែលមានជាតិសូដ្យូមខ្ពស់។ បើទោះបីជារាងកាយធ្វើការបន្សាបជាតិពុលពេញមួយយប់ហើយក្ដី។ តម្រងនោមត្រូវការការសម្រាក ប៉ុន្តែការទទួលទានអាហារជាតិអំបិលច្រើនពេក នឹងធ្វើឱ្យតម្រងនោមធ្វើការកាន់តែខ្លាំងដើម្បីរក្សាតុល្យភាពជាតិទឹក និងសម្ពាធឈាម។ នេះនាំឱ្យមានសម្ពាធឈាមឡើងខ្ពស់ ខូចតម្រងនោម និងហានិភ័យនៃជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ លើសពីនេះ វាក៏បង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ខ្វិនស្រួចស្រាវ រួមទាំងមហារីកក្រពះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwY41AUxwYfV4lbngVWBZDx6LsrnwRlxsq2J5wl00WqbcmIp-sXe0cWj7BsMTmA93uHeJbzzauABoLRqfNdib3Qfw_jB3V-E2xoQOjBy6i3pvD32c8FMT0lPNmiWsOH8rNbgpYp4t2-gHiLephyz5GQ4s1U2DOWhAcq3xDo_oI8Y-2jlQNUTjfWlg_VRUP/s1600/image_2025-09-18_13-36-28%20(2).png
៣. អាហារចៀន ឬបំពង

អាហារចៀន សុទ្ធតែមានប្រេង និងខ្លាញ់ខ្ពស់ ដែលបណ្តាលឱ្យរាងកាយទទួលបាន “ការឡូរីដែលមិនផ្តល់ថាមពល” ច្រើនពេក។ ខ្លាញ់លើសទាំងនេះបណ្តាលឱ្យមានបញ្ហាមេតាប៉ូលីស។ តម្រងនោមត្រូវធ្វើការខ្លាំងជាងមុនដើម្បីច្រោះឈាម និងបញ្ចេញកាកសំណល់។ ប្រសិនបើទទួលទានជាប្រចាំ តម្រងនោមនឹងចុះខ្សោយជាលំដាប់ និងបង្កើនហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃ។ មិនតែប៉ុណ្ណោះ អាហារបំពងក៏ជាមូលហេតុនៃការលើសទម្ងន់ និងលើសសម្ពាធឈាមផងដែរ ។ វាក៏បង្កហានិភ័យនៃការបង្កមហារីក ដែលបង្កគ្រោះថ្នាក់ដល់សុខភាពក្នុងរយៈពេលវែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpL_gcIPrqI0QscSbJHkdXMZtjPSzoczsjj-tss9StHFqcBMHpm053IT54PfJuCAnK8NA1PaHhuUdGQCwFpd0Jd-CV8t5mpclCCvIWsfPDtVlUffZCMYyfOmvGOb7ToD7Xti4fv1FcDkwpGU13czqmYiTRgRS2tYsZga5geXiBWYjBK0N9YQ0a4yUzEhD/s2048/image_2025-09-18_13-36-30.png
៤. អាហារមានជាតិផ្អែម និងជាតិស្ករខ្ពស់

នំខេក នំបុ័ង ឬភេសជ្ជៈដែលមានជាតិស្ករអាចបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗបន្ទាប់ពីអាហារពេលព្រឹក។ ជាលទ្ធផល តម្រងនោមនឹងត្រូវធ្វើការខ្លាំងជាងមុន ដើម្បីកម្ចាត់ជាតិស្ករដែលលើស ហើយពួកវាក៏ធ្វើឱ្យខូចសរសៃឈាមក្នុងតម្រងនោម ដែលអាចនាំឱ្យមានផលវិបាកនៃជំងឺទឹកនោមផ្អែម និងខ្សោយតម្រងនោមយ៉ាងឆាប់រហ័ស។
លើសពីនេះ ការទទួលទានជាតិស្ករ និងម្សៅចម្រាញ់ច្រើនហួសហេតុ វាក៏ជាមូលហេតុនាំឱ្យធាត់លើសទម្ងន់ ជំងឺខ្លាញ់រុំថ្លើម និងជំងឺលើសជាតិខ្លាញ់ ដែលសុទ្ធតែជាកត្តាហានិភ័យសុខភាពរយៈពេលវែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5dskCuXV3MZSDjGP_M677w7hYcjTXqiNekws1M0FGqAUHyjI8fpaFmuuplbdh2TJmNuQsudTb6q6GQ2CZ2nbcSyWT1Xl-6EOHVozdeEF-6lxhvhScV59PBmy60akixZwNxqj7bN31qxd5pDSHzLZACFgNCmO1HfNSCTiWQ71vPrQq0L_LkQD7qvYXDWgZ/s1200/image_2025-09-18_13-36-33.png
ផ្ទុយមកវិញ ការញ៉ាំអាហារពេលព្រឹកទាំងនេះ នឹងជួយឲ្យរាងកាយមាំមួនមានសុខភាព ជាពិសេសគឺ តម្រងនោមមានសុខភាពល្អ។ អាហារទាំងនោះរួមមាន៖

-អាហារស្រស់ៗដែលមានប្រូតេអ៊ីនធម្មជាតិដូចជា ស៊ុត ទឹកដោះគោ ត្រី ឬសាច់គ្មានខ្លាញ់។
-កំណត់ការទទួលទានអាហារជាតិអំបិល ជៀសវាងជាតិស្ករ ខ្លាញ់ និងជៀសវាងអាហារកែច្នៃច្រើន
-ផ្តោតលើកាបូអ៊ីដ្រាតពីគ្រាប់ធញ្ញជាតិ និងអាហារសម្បូរជាតិសរសៃ
-ផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជួយដល់ការបន្សុទ្ធឈាម និងកាកសំណល់
-អាហារពេលព្រឹកគួរញ៉ាំក្នុងរយៈពេល១ម៉ោងបន្ទាប់ពីភ្ញាក់ពីគេង ហើយមិនលើសពីម៉ោង៩ព្រឹកឡើយ ៕

ជី ដេវីត និង ទេព បូព្រឹក្ស បង្ហាញការឈឺចាប់យ៉ាងខ្លាំងចំពោះទង្វើឈ្លានពានរបស់ថៃធ្វើឱ្យពលរដ្ឋខ្មែររងរបួ.ស

0

តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានបង្ហាញការឈឺចាប់ហួសប្រមាណនូវពេលឃើញកងទ័ពថៃបន្តឈ្លានពានមកលើកម្ពុជា មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្វើឱ្យពលរដ្ឋមិនលើកលែងសូម្បីព្រះសង្ឃរងរបួសជាង២០នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSTyvaBgvWdMSQNZ8Tp6MS5wIJf-eVzB1KWmId-2_7h8lmu5BZLG_TVOdq0yW2eQGp12l5BZOwA9wqI4HDHdxphIPsZq8FdY-TbViWRg0-aI46baUSEsA4lK8c8TBSwDeHhyphenhyphen51I9quLXSdhKeVvy9J9JbNqbSfl2KeFZwUzYb8YJEjHV7dFjCzRiMBPPd/s2048/image_2025-07-24_09-28-40.png

ទង្វើឃោរឃៅរបស់កងទ័ពថៃនេះតារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះនៅលើបណ្តាញសង្គមដោយក្តីឈឺចាប់ថា «ពួកសត្វតិរច្ឆាននៅតែគគ្លើនបន្តឈ្លានពានបូរណភាពទឹកដីកម្ពុជា ប្រជាជនខ្មែរស្មោះស្ម័គ្របង្ហូរឈាមរងគ្រាប់ រងផ្សែង និងអាវុធសារធាតុគីមី ពីពួកចោរ ថៃ ដើម្បីរក្សាឱ្យបាននូវដីដែលជាកម្មសិទ្ធិរបស់យើង»។ តារាចម្រៀងរូបនេះបន្តទៀតថា «នេះគឺជាការឈឺចាប់ដែលយើងបានឃើញនឹងភ្នែក របួសដែលមុតនឹងសាច់។ ឱ!កម្ពុជាដ៏កម្សត់អើយយ បេះដូងខ្ញុំត្រូវបានកាត់ជាចំណែកហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1NQ9iUcV0IenUzTaYxgniG2bwqCFZi8A1dOSnq7Umd1U8Ali2q8kJuhXK9sLQdho6KE8UgILDHzd8Mphdsvj_-Q33FxKZCjYlSlEKQcqPyULONx76XiLfYgFEd0LY5bxNmdrKYz0vjbn2E9gkqOSOT4ypJPeVmuSsUBIzwihYjc_nK9xBit5iDSYaua-G/s2048/image_2025-07-24_09-28-42.png
ហេតុការណ៍ឈឺចាប់ទាំងនេះតារាចម្រៀង ទេព បូព្រឹក្ស ថាជារឿងដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ។ «រឿងដែលកូនខ្មែរគ្រប់រូបចងចាំ ឈឺចាប់ សៀមអើយឯងសាហាវពេកហើយ តាំងពីថ្ងៃទី២៨ ឧសភា ឯងចូលមកដីខ្មែរ បាញ់ទាហានខ្មែរស្លាប់ ទាំងដែលខ្មែរមិនដែលបានទៅបង្កជម្លោះជាមួយឯងឡើយ។ ថ្ងៃ២៤ កក្ដដា ឯងបានបើកការវាយប្រហារមកលើខ្មែរ មុន ឯងកំទេចប្រាសាទព្រះវិហារ ឯងបានលើកទ័ពឈ្លានពានគ្រប់កន្លែងនូវទឹកដីខ្មែរ ឯងរំ លោភបទឈប់បាញ់ ឯងបង្កើត fake news ជាច្រើន ហើយថ្ងៃនេះឯងបានបាញ់ មកលើប្រជាជនខ្មែរមិនថាក្មេងចាស់ប្រុសស្រីព្រមទាំងព្រះសង្ឃថ្ងៃនេះជាថ្ងៃទី ១៧ ខែកញ្ញា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3fSJnvWXVKIXbG6dptGuoBjXa0V_Wk-MjL2AV3x_hZ9ue90Kyd9hkjAf8KzORVZ7F6bXl13hM1wTF2CwLTmtP2wkRToBSrpv8rxUaktpRa8vl3L5oPdxZQuzRYs51vRcBmxHnIBSU9Ry85VADOiQqrduUGe1B0lpFcdrE9YVO1RgRa3X-1Dqep6Ie5pt3/s2048/image_2025-08-07_09-09-55.png
តារាចម្រៀង ជី ដេវីត វិញបានចែករំលែកការបង្ហោះរបស់ភរិយា ដោយបន្ថែមអត្ថន័យថា «ខ្ញុំជឿថានៅចុងបញ្ចប់គឺមានតែយើងជាខ្មែរខ្លួនឯងតែប៉ុណ្ណោះដែលត្រូវខ្លាំងតតាំងនិងពួកសត្រូវចោរឈ្លានពានដោយឈាមខ្មែរ។តើបរទេសគេនិងជឿ ឬ ជ្រើសរើសយកយើងដែរ ឬទេ?តើយើងអាចទុកចិត្តអ្នកណាបានទៀតទេ? មួយរយៈកាលមកនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMg6uAbSJUWhyXJssLaLGQG06XGJ1pJ1txq7Yi17I7YbajiMGWHB4lOMFMbmLibvww3aa3Bz_cxuCwHgUAG0Ha_Ca1WSmZM4_JfJVIFu-ZUR96hVPNIoo2o4vyhbLK4sKqb2oWJgLKVBRKAySXc_OcJPSaYYJvWGY2_sG_2UPnc9hXzesShMOe1RpOEdAj/s2048/image_2025-08-07_09-09-58.png
លោក ក៏បានបង្ហោះសំណេរមួយទៀតថា « ទ្រឹស្តីតែអត់ប្រយោជន៍វិភាគបែកផ្សែងប្រាប់ពីរបៀបនេះ របៀបនោះ បើបាន Like Share លើសពី១០K ទៀតចាំមើលមួយថ្ងៃយ៉ាងតិច ១០ផុសចង់ស្ទើរ។ មានខ្លះជ្រុលជោរជួយវិភាគយុទ្ធសាស្រ្តឱ្យសត្រូវទៀត រឿងខ្លះសត្រូវគិតអត់ដល់ទេតែបណ្ឌិតហ្វេកប៊ុកជួយបំភ្លឺ ហើយគិតថាថៃអត់ចេះខ្មែរ? ខ្ពើមណាស់និយាយមែន បញ្ហាគោលគឺត្រូវមានដំណោះស្រាយដោយឈរស្មារតីជាតិតែមួយជាចុងក្រោយបង្អស់គ្មានស្អីលើសនឹងទេ បងប្អូនយើងនៅខាងមុខលំបាក យើងនៅក្រោយក៏គង់លំបាកតាមក្រោយ ហើយប្រទេសជាតិយើងនឹងកាន់តែលំបាកទ្វេដង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtvb8WiGaGfRW1qPuhBngOmq0zE2OAz4FwliKuVIjIWurBDC_mPIc5rFEr4bWWyPyrBuV4le5zq31-EpmROf8eUb0F_zE5OMdxHD-svdp5EZqCxLWCPzm6wDJZGXmm6aY3RQhYWrzT9I4SmosuIwefJZW9Zac2KGih4XB4YyxipHSf4sz7P3utXlvhyYka/s734/image_2025-09-18_08-45-25%20(2).png

គួរបញ្ជាក់ផងដែរថាកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា មានការប៉ះទង្គិចគ្នារវាងពលរដ្ឋកម្ពុជានិងកងទ័ពថៃ ខណៈដែលកងទ័ពថៃព្យាយាមរំលោភបំពានមកលើកម្ពុជាដោយប្រើប្រាស់កម្លាំងរាយបន្លាលួសលើទឹកដី និងទ្រព្យសម្បត្តិ ដែលពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលតាំងពីយូរលង់ណាស់មកហើយ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃចាន់ ភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិសយ៉ាងហោច ២៣ នាក់ បានរងរបួសធ្ងន់ស្រាល អំឡុងពេលទាហានថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចំពាមកៅស៊ូគ្រាប់កាំភ្លើងក្បាលជ័រមកលើប្រជាពលរដ្ឋកម្ពុជា៕

ថៃកុហកអន្តរជាតិថា ការប៉ះទង្គិចនៅភូមិព្រៃចាន់កើតឡើងដោយសារការឈ្លានពានរបស់ពលរដ្ឋកម្ពុជា

0

ថៃបំភ្លៃព័ត៌មានសារជាថ្មី ដើម្បីបិតបាំងទង្វើអាក្រ.ក់របស់ខ្លួន ដែលបានប្រើប្រាស់ការបង្រ្កាបបែបហិ.ង្សាយ៉ាងអមនុស្សធម៌លើបងប្អូនប្រជាជនខ្មែរនៅភូមិព្រៃចាន់ ដោយបង្វែរការចោ.ទប្រកាន់មកលើប្រជាជន និងកងកម្លាំងកម្ពុជាវិញថា ជាអ្នកព្យាយាមរំលោ.ភបំពាននិងឆ្លងដែនចូលអធិបតេយ្យថៃ ទើបទាហានថៃធ្វើការឆ្លើយតបដើម្បីការពារខ្លួន។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoS2ooihsDFkIC17CgPIIjyC4WU_do9OZ1MKPmpV1ObDNww4gTTddU0HmH4XC2ncSIbsfEOPZX0iNOKJP8dvYeGocVlqm1C-sk4vHGoTjHE6e4JgnHd61LiAsz7_SG8PJo5wsC1tjWu4SvfK221eqmVJ0OEdPl52y3-SpFKwBXlmMEkIEff2IzPzs_enoR/s1280/548628857_24043887171953104_5014203927899532964_n.jpg
ការប៉ះទង្គិចគ្នារវាងជនសុីវិលខ្មែរជាមួយកងកម្លាំងសន្តិសុខថៃដែលផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា បានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានអន្តរជាតិជាច្រើនឲ្យចុះផ្សាយពីរឿងនេះផងដែរ។ ស្របពេលជាមួយគ្នានេះ ថៃកំពុងព្យាយាមកែប្រែព័ត៌មានពិត ដោយទម្លាក់កំហុសគ្រប់យ៉ាងមកលើកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfmzTu6i6bgqoqzR3zfYLWy7EfIyzYKfoUR-HkhLdP2RwSYIVuF6wPVYxY_KkoWLtY12MikaXbb6J3nCjpLA6wkelYzKED-MqFg7i98HwMv7QokXGA-vUHbwu-3DA_NJuxHdBXF7cXWUxHhiqX5nRBA5i3C3Rvq1S9DM4pDrsLl9377ON-JyXsl9bHdFF/s1280/547765054_24043872511954570_3924083188129401015_n.jpg
សារព័ត៌មានបានចុះផ្សាយថា ភាពតានតឹងដែលបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃពុធ គឺបណ្ដាលមកពីអ្នកភូមិខ្មែរដែលមានគ្នាច្រើននាក់ បានលើកគ្នាមករុះរើបន្លាលួស និងបំពានចូលទឹកដីថៃ នៅ Ban Nong Ya Kaeo ក្នុងខេត្តស្រះកែវ ដូច្នេះទើបកងកម្លាំងសន្តិសុខថៃធ្វើការឆ្លើយតបដើម្បីការពារខ្លួន និងបូរណភាពទឹកដី។ ហើយការប្រឈមមុខដាក់គ្នានេះ បានធ្វើឱ្យមន្ត្រីថៃជាច្រើននាក់រងរបួស ដោយសារក្រុមបាតុករបានប្រើជំពាមបា.ញ់ និងគប់វត្ថុដាក់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikUkXSVmToJ51za8cEWeYUeLVIgx-qQC_N2xUfgjGGkh9YPwJPukzQGNn8YIRuDAktLBLnvnrZd82m4fcQtBP9mLtdvLWArBYsGt8InIsVXhq17RFJWNUG2ZrDVNp0iu0ycDHNspzbN2ved2HvmZn0pVadRGkE713YczX6RuiQiZ7a6KqPHi_9pMg0K6sC/s1484/548389244_24044143095260845_4862156838805370683_n.jpg

ប្រភពដដែលនេះបានប្តទៀតថា អង្គភាពគ្រប់គ្រងកុបកម្មរបស់ប្រទេសថៃបានឆ្លើយតបដោយការដាក់ពង្រាយឧស្ម័នបង្ហូរទឹកភ្នែក ប្រើកាំភ្លើងជ័រ និងឧបករណ៍បំពងសម្លេងចម្ងាយឆ្ងាយ ដើម្បីរុញហ្វូងហ្វូងមនុស្សត្រឡប់មកវិញ និងក្រោយមកបានរាយបន្លាលួស រួមជាមួយសំបកកង់បន្ថែមដើម្បីការពារការលុកលុយបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh57vyXWD02keK6mElOyfbDaIQUQA11qTHhLUU7zYL3rmuJTEy4etq0fLUkYpmICW2Ah5M2LPvQ-rj5D4DhRYG3SbkGAqPMXFsxTOm5brQpTUyF6GkjK9gNM8AFHcFaUPFvgdICIjXZzfJABBq1fyGGvhc_mdNLt76ojRdNIGUMbsIG09xrrjFKs5TW3L3b/s1280/photo_2025-09-18_10-25-41.jpg

លើសពីនេះ សារព័ត៌មានធំៗរបស់ថៃបានព្យាយាមលាបពណ៌កម្ពុជាទៅកាន់ឆាកអន្តរជាតិជាមួយនឹងការចុះផ្សាយព័ត៌មានថា ថ្នាក់ដឹកនាំ និងយោធាកម្ពុជាបានប្រើប្រាស់ជនសុីវិល និងសូម្បីតែព្រះសង្ឃមកធ្វើជាខែលការពារ នៅក្នុងសកម្មភាពឈ្លានពានចូលទឹកដីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_maHe4mY-I51Cs2UjqS7G7KiD1R8ZTl82j9yAmCivN8MpLCfFq1hCWx82YG1SisBLqWO_A4Z-sbSLSl4X99goAm1QkbXzELl_o7A4i6-7VWqWRRUA8rKiWZ_8L0LVY8VRwk35i2Wmg81uw6__WddI7SYeqMoORI3e-9k6nY-Si2MNTJNw1kiNzY4dconx/s1280/photo_2025-09-18_10-25-42.jpg

នេះគឺជាអះអាងទាំងបំភ្លៃការពិតពីសំណាក់ភាគីថៃ បន្ទាប់ពីបានរំលោ.ភបទឈប់បា.ញ់ មិនគោរពកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំទ្វេភាគីកន្លងមក ជាពិសេសចំណុចដែលបានឯកភាពថាមិនបង្កើន ឬពង្រីកជម្លោះឲ្យហួសពីតំបន់ជម្លោះប្រដាប់អាវុ.ធកន្លងមកនៅភូមិសាស្រ្តខេត្តព្រះវិហារ និងឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrkbyFxz-aLGrqwzFBaKJVV6n0IlP07RVfNNR1LqC3gTWsouyDSOpi3ar2FjV9quM5nos07l3_a5QM8e6EF8YkmhxB4QTc1YS3Z6Kp2d8DXoyg0i8axKX-BxNaEaFIJSd5pnacdCKPYqtFWlyTVFofZ43vHQSZ6ERThgMMLgqn0MoR4EZYH9jwptSpXqpi/s1280/547995733_24043886821953139_7742408605910626400_n.jpg

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការមួយផ្ញើទៅកាន់ប្រធានអាស៊ានបច្ចុប្បន្ន និងថ្នាក់ដឹកនាំពិភពលោកនានារួមមាន សហរដ្ឋអាមេរិក ចិន បារាំង និងអង្គការសហប្រជាជាតិ ដើម្បីឲ្យមេដឹកនាំទាំងនោះជំរុញការអនុវត្តបទឈប់បា.ញ់ និងរាលកិច្ចព្រមព្រៀងទាំងអស់រវាងកម្ពុជា-ថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAq6WTRlihCloL-93wVlM34TYO3c4HP1zDFbLSbjOO78r93ZS4MhZ2sjgjCYk3FhtJ48xBUAsaHxn_HpbnR1A-h9zcCJFMmHtUaHSXznIdhnhYLuzcJIyrDfN7s8tG3nmd0omss2sR8NRW06-HVxknR9qMytTM4mqRl86HANqol0O_tpsCWl-BO7B6Ql35/s1280/549169989_24043887005286454_2946349398074809839_n.jpg

កាន់តែខ្លាំងដៃ! អាជ្ញាធរថៃគំរា.មបញ្ជូនកម្លាំងសមត្ថកិច្ចមកបង្ក្រាបពលរដ្ឋខ្មែររុះរើបន្លាលួសដែលកងទ័ពថៃដាក់លើដីខ្មែរ

0

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃប្រដាប់ដោយអាវុធបានបំពានចូលទឹកដីកម្ពុជាដើម្បីព័ទ្ធយកដីពលរដ្ឋនៅព្រំដែនភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវបានពលរដ្ឋកម្ពុជាប្រឈមមុខយ៉ាងរឹងមាំដោយមានការការពារពីកងកម្លាំងប្រដាប់អាវុធកម្ពុជា ។ ពលរដ្ឋកម្ពុជាបានប៉ះពាក្យសម្តីធ្ងន់ៗជាមួយកងទ័ពឈ្លានពានថៃ និងវាយកម្ទេ.ច រុះរើបន្លាលួសចេញ ថែមទាំងបណ្តេញកងទ័ពឈ្លានពានថៃចេញពីទឹកដីកម្ពុជាផងដែរ ។

ការប៉ះពាក្យសម្តីគ្នារវាងពលរដ្ឋកម្ពុជា និងកងទ័ពឈ្លានពានថៃ ត្រូវបានសារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយចោទប្រកាន់ពលរដ្ឋនៅភូមិព្រៃចាន់បង្កចលាចល និងរារាំងការរាយបន្លាលួសរបស់កងទ័ពថៃ ។ ក្រោយការផ្សព្វផ្សាយព័ត៌មាននេះ នៅថ្ងៃទី១៧ ខែកញ្ញា អភិបាលខេត្តស្រះកែវ លោក បរិញ្ញា ផូធិសាត់ គំរាមថា នឹងបញ្ជូនកម្លាំងសមត្ថកិច្ចមកបង្ក្រាបពលរដ្ឋខ្មែរដែលរុះរើបន្លាលួសនៅព្រំដែនខេត្តស្រះកែវ ។

នៅថ្ងៃទី១៧ ខែកញ្ញា លោក បរិញ្ញា ផូធិសាត់ អភិបាលខេត្តស្រះកែវ រួមទាំងអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរមកទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា តាមស្ពានមិត្តភាពកម្ពុជា-ថៃ ទល់មុខច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីប្រជុំជាមួយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី និងមន្ត្រីកម្ពុជា ។

ការចូលរួមកិច្ចប្រជុំនេះ គឺក្រោយពីលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបញ្ជាឱ្យអភិបាលខេត្តស្រះកែវពិភាក្សាបញ្ហាព្រំដែនជាមួយកម្ពុជា ក្រោយពីកងទ័ពឈ្លានពានថៃយកបន្លាលួសមករាយនៅព្រំដែនភូមិណងញ៉ាកែវ ឃុំណូនម៉ាកនុម ស្រុកខូកស៊ូង ខេត្តស្រះកែវ ប៉ុន្តែត្រូវបានពលរដ្ឋកម្ពុជារុះរើបន្លាលួសចេញកាលពីថ្ងៃទី១៦ ខែកញ្ញា ។

នេះជាការប្រជុំលើកទី១ ក្រោយពីអភិបាលខេត្តស្រះកែវ លោក បរិញ្ញា ផូធិសាត់ បានផ្ញើលិខិតមកកាន់អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីឱ្យបណ្តេញពលរដ្ឋខ្មែរចេញពីភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាប់ព្រំដែនភូមិណងចាន់ ឃុំណូនម៉ាកនុម ស្រុកខូកស៊ូង ខេត្តស្រះកែវ) ដោយចោទប្រកាន់ពលរដ្ឋខ្មែរល្មើសចូលទឹកដីថៃ ។

អភិបាលខេត្តស្រះកែវគំរាមថា បើពលរដ្ឋខ្មែរនៅតែបន្តរុះរើបន្លាលួស និងរារាំងកងទ័ពថៃ លោកនឹងបញ្ជូនកម្លាំងសមត្ថកិច្ចមកបង្ក្រាបដើម្បីឱ្យតំបន់ព្រំដែនមានសណ្តាប់ធ្នាប់មុនថ្ងៃទី២៦ ខែកញ្ញា ដែលថៃត្រៀមបញ្ជូនកងទ័ពមកចាត់ការបញ្ហាព្រំដែនក្នុងពេលជាមួយគ្នា ៕

ឌី សូនីត្តា រម្លឹកពីការពរពោះមានជំងឺច្រើនមុខរួមទាំងវិបត្តិផ្លូវចិត្ត ប៉ុន្តែអាចស៊ូទ្រាំបាន

0

តារាសម្តែង ឌី សូនីត្តា បានចែករំលែកកម្រងវីដេអូនៃការពរពោះកូនដំបូងរបស់ខ្លួនជាមួយនឹងស្ថានភាពដ៏លំបាកហើយក្រុមគ្រូពេទ្យមិនជំរុញឱ្យនាងមានកូននៅក្នុងកំឡុងពេលមានវិបត្តិផ្លូវចិត្តរួមទាំងជំងឺជាច្រើនទៀតព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zS5UKRW_DiN8x8CVB4Ggy_1HLQ9YrBqFuJEjDEghUEdecpWorKqsQUMTJIYh2SD89y2G3NmUhi2JaY1slPOdyGhP0hhbyPCxImeFWpP__53Icnaxiqy2YOoW_lK7GwHJFtRyXCIqA9Jnez1iUZ1KA4KFePFosa5mZOCnt2Tj6WqIv4r5MC5yfq1EQtIF/s2048/image_2025-09-17_14-09-24.png

បំពេញតួនាទីជាម្តាយផង ឪពុកផង តារាសម្តែង ឌី សូនីត្តា ពុំធ្វើឱ្យកូនស្រីបណ្តូលចិត្តតែមួយលំបាកនោះទេ ដោយផ្តល់នូវសេចក្តីស្រលាញ់ការមើលថែយ៉ាងដិតដៅនិងរស់នៅពោរពេញដោយសុភមង្គលជាមួយគ្នា។ កូនស្រីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែស្រស់ស្អាតនិងវៃឆ្លាតគួរឱ្យស្រលាញ់។ ការរីកធំធាត់របស់កូនស្រីគឺពិតជាធ្វើឱ្យ ឌី សូនីត្តា ជាម្តាយសប្បាយចិត្តខ្លាំងសមនឹងអ្វីដែលនាងពុះពារកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgteIyReJGL4qJrdQ1zqjMIzNgbOOIABimvvA_kPNyfuxUjyiHuqGO8wjuHdiwVEY6omrFTiE0EIpjjVFjmerfEYTOAkJYM1cC9FdmGxseVYe1SsWyGOG00q-7cSOAJK5Mu5jdTGqkP3185tkb2p5aPegk3zISXxmnV-Kp9E4IlIU8S9CCTgIIG7F0l1Z6Z/s2048/image_2025-09-17_14-09-16.png

ឌី សូនីត្តា បានចែករំលែកពីកម្រងវីដេអូអនុស្សាវរីយ៍ពីការពរពោះកូនស្រីរបស់ខ្លួនឡើងវិញដោយទម្លាយថានាងមានជំងឺជាច្រើនមុខនាអំឡុងពេលនេះ។ តារាស្រីរូបនេះបាននិយាយរៀបរាប់ថា «ពេលមើលវីដេអូនេះឡើងវិញម្តងណា ក៏ខ្ញុំមានមោទនភាពលើខ្លួនឯងដែរ ខ្ញុំធ្វើបានដោយរបៀបណា? ទាំងដែលពេលហ្នឹងមានជំងឺពេញខ្លួន»។ តារាសម្តែងរូបនេះបានបញ្ជាក់ថា នាពេលនោះនាងមានជំងឺបាក់ទឹកចិត្ត ជំងឺគីសទ្រូង គីសដៃស្បូន ក្រពះពោះវៀន រលាកតម្រងនោម ក្រលៀនខ្សោយ សន្លាក់ប្រអប់ជើង រួមទាំងវិបត្តិផ្លូវចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiypLag8fvI6EuT7nIViZp38dSpsODeY7pgSsYaHTO25hY1K2vchbK8DALOoeWxUl67yBkzeAtg2cvlsUVYXQHONSAXlZEGYJQAXyyTRe1EXhrARCSzRws8T7YoxXYyAv7hdf616T1Mz0MJ9UPyzJ5Rrzr75QDK5KIRqvTSZff8fcZ1OL0XTJy9JrdBbkvi/s2048/image_2025-09-17_14-09-17.png

ឌី សូនីត្តា ថាការយកកូនចំពេលមានជំងឺច្រើនបែបនេះគ្មានពេទ្យណាគាំទ្រឱ្យយកកូនទេ ប៉ុន្តែជីវិតមួយនេះវាតែងតែឱ្យនាងជ្រើសរើសជានិច្ច។ ទោះបីជាមានការលំបាកខ្លាំងអំឡុងពេលពរពោះ ឌី សូនីត្តា ថាការសម្រេចចិត្តនេះគឺនាងមិនដែលស្តាយក្រោយទេដែលជ្រើសរើសយកនាងតូចម្នាក់នេះ អ្វីដែលនាងស្តាយតែមួយគត់គឺបេះដូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv1bAfTS9M3-dzjzgQ6M3m6cAoSylGtHeKqtGwR3HPz64-qHeHcV1X8GXylnlwnY9mNVhwiGe558qpvnimf5Z7I9lYignC0aEfRH4m8aizewOeGqmUH2eSKnQRaUZmtKG3-Jq83JUcfMT1pH5eokDadh67oukZNj1mcZqR8w30tjqgHWmTslBm8NaMEcGJ/s2048/image_2025-09-17_14-09-19.png

ទោះបីជាឃ្លាចុងក្រោយបង្កប់នូវការលាក់កំបាំងបន្តិចក្តី ប៉ុន្តែអ្នកគាំទ្រជាច្រើនបានសម្តែងការកោតសរសើរពី ឌី សូនីត្តា ជាមាតាមួយរូបដែលមានការលះបង់និងតាំងចិត្តខ្លាំងសម្រាប់កូនស្រីទោះបីជាប្រឈមនឹងស្ថានភាពសុខភាពជាច្រើនក្នុងពេលដំណាលគ្នា៕

ថៃនៅតែប្រើល្បិចចាស់! កងទ័ពថៃយកមីនថ្មីមកបង្កប់នៅព្រំដែនខេត្តស៊ីសាកេត រួចចោទប្រកាន់កម្ពុជា

0

ប្រទេសថៃ ៖ កងទ័ពថៃនៅតែប្រើល្បិចចាស់ដដែលៗ ដោយយកមីនថ្មីមកបង្កប់នៅតំបន់ព្រំដែនជាប់កម្ពុជា រួចហើយចោទប្រកាន់កងទ័ពកម្ពុជាបង្កប់មីនទៅវិញ បើទោះជាកម្ពុជាឆ្លើយតបជាច្រើនលើកមិនបានបង្កប់មីនថ្មី និងស្នើឱ្យកងទ័ពថៃល្បាតត្រឹមតែទឹកដីរបស់ខ្លួនក្តី ។ ពេលប្រទេសទាំងពីរបញ្ចប់កិច្ចប្រជុំចរចាស្វែងរកសន្តិភាព និងអនុវត្តកិច្ចឈប់បា.ញ់ឱ្យមានប្រសិទ្ធភាព កងទ័ពថៃក៏ស្រែកដូចមុនឃើញមីនថ្មីទៀតហើយ ដែលបញ្ជាក់ថា នេះជាទង្វើញុះញង់របស់កងទ័ពឈ្លានពានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheR8WtjSeLdbA1SVMqCf8qTuPvUynH40Y9ys-jvRWLqbcvWi_Iy_Y6mOkIsc-7UVCVyNIkQ8SU3v4qtQjuM0YWRLjQu5RmIPqHUiM15oEQhcpgyg662mwyGDmu1y91Qf2utdpEc7Zhq1W2ZVlKsL-h909RXxMcZUa8-CLC2eYPuosGREzJsi1mTj-1F_Vg/s1280/photo_2025-09-18_08-56-13.jpg

សារព័ត៌មាន Thairath រាយការណ៍ថា កងទ័ពភូមិភាគ២ថៃបានរកឃើញមីនថ្មីប្រភេទ PMN-2 ចំនួន៨គ្រាប់ បង្កប់នៅតំបន់ដូនអៅ (Don Ao) ខេត្តស៊ីសាកេត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្រោយពីកងទ័ពថៃយកមីនថ្មីមកបង្កប់នៅព្រំដែនខេត្តស៊ីសាកេតដើម្បីទម្លាក់កំហុសលើកម្ពុជាតាមទម្លាប់នោះ អ្នកនាំពាក្យកងទ័ពថៃក៏ចោទប្រកាន់កម្ពុជាបំពានបទឈប់បា.ញ់ និងព្យាយាមមិនឈប់ឈរក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងកងកម្លាំងថៃ ខណៈថៃខ្លួនឯងបានបំពានបទឈប់បាញ់ជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី១៧ ខែកញ្ញា នៅទីបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពថៃនិយាយថា កងទ័ពជើងគោកទទួលបានសេចក្តីរាយការណ៍ពីកងទ័ពភូមិភាគ២ ថា កងពលតូចថ្មើរជើងលេខ១៣២ បានសហការជាមួយមជ្ឈមណ្ឌលកម្ចាត់មីន (TMAC) ដោះមីននៅតំបន់ដូនអៅ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១៦ ខែកញ្ញា ស្រាប់តែរកឃើញមីនប្រឆាំងមនុស្សប្រភេទ PMN-2 ចំនួន៨គ្រាប់ ដែលទើបបង្កប់ថ្មីៗ ។ ហេតុនេះ ភ្នាក់ងារ TMAC ក៏បានដោះមីន និងប្រមូលទុកកម្ទេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHq8KUNjEFzSy5chU7gVL0i-aNtkeO8b5hPCiP0yfZ_qTsyJHPi_FBukpyx90j60Fsx0GXgPbUD1PBYe8tZR-Y0YzgMwVTFWXogzqfTNPM-giEIGDc1DgbfA8_LcRwN3WEXz0x7QuxctSdYuMqkIyXfCR-yE8tGj7RaRpHizdSIf1a1MJWbJZsxZLzPduv/s1280/image_2025-09-18_09-53-34%20(2).png

ការយកមីនថ្មីមកបង្កប់នៅព្រំដែន និងទម្លាក់កំហុសលើកម្ពុជា គឺជាល្បិចចាស់របស់កងទ័ពឈ្លានពានថៃដើម្បីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងព្យាយាមមិនឈប់ឈរក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងកងកម្លាំងថៃ ។ កងទ័ពថៃថែមទាំងចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ដែលផ្ទុយពីការចរចាក្នុងកិច្ចប្រជុំ GBC កន្លងមក ដែលប្រទេសទាំងពីរបានព្រមព្រៀងដោះមីន ។

ក្រោយពីចោទប្រកាន់កម្ពុជាបង្កប់មីនរួច កងទ័ពថៃថា នឹងយកភស្តុតាងទាំងអស់ដែលប្រមូលបានបញ្ជូនឱ្យផ្នែកពាក់ព័ន្ធដើម្បីប្តឹងកម្ពុជាទៅអន្តរជាតិ ដើម្បីឱ្យកម្ពុជាទទួលខុសត្រូវ និងស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាមីនដែលកងទ័ពថៃលួចបង្កប់នៅព្រំដែន រួចហើយស្រែកថា ថៃជាជនរងគ្រោះតែម្ខាង ។ កងទ័ពថៃថា ខ្លួនចង់ដោះស្រាយបញ្ហាមីនឱ្យបានឆាប់បំផុតដើម្បីឱ្យពលរដ្ឋនៅព្រំដែនមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqvyj0tS5GCTcSVgHceee99amwIh_NOH4RJvGSMrlMwnzHABEJXwwSWhAkz_X16B6eVYmIJIBg7Ud-k03Yq0Tjo2XkX2RoI0Ju2s144SiltUNzpzplqRyy8S4meYgOz-WJgqEOXP2TrBFcYLLsi82M-m3L1WAtWsTnVVXyI-DNElLz88w9W33rPZ_JD8bK/s1048/image_2025-09-18_09-53-34.png
កន្លងមក ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។

កម្ពុជាអំពាវនាវឱ្យថៃគោរពលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងកងទ័ពរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននាម៉ោង១២អធ្រាត្រកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFuUeguqS768VWade8GuG0XffC0Mi2-clFb1zr1sSWm6RK8TlTcti4k7ghbPLpgTrRXKOgZ2Ce5WndYFitGPe2S3_ZkaYsb1vZ58hnRj0SeSfW5TkPGZzIFrX_on1ta-drfGEp-0SE8agemWQgtvPk6sfTdcDAs1w0xj0mDDcGU-DZy7Y7G9Vg3b0owh33/s1280/photo_2025-09-18_08-56-13%20(2).jpg