មិនខុសពីឆ្នាំមុនៗ គេតែងឃើញមាននៅវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ សហការជាមួយសាលារាជធានីភ្នំពេញ ជូនដំណើរ និងចែកជូនភេសជ្ជៈដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាជនខ្មែរដែលធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញនាឱកាសពិធីបុណ្យជាតិធំៗ។
នេះជាការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនដៃគូដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែគិតគូ និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើង បានធ្វើដំណើរទៅជួបជុំបងប្អូនក្នុងឱកាសពិធីបុណ្យភ្ជុំខាងមុខនេះ ប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់បានទាំងធ្វើដំណើរដោយឥតគិតថ្លៃក្នុងរថយន្តក្រុងសាធារណៈមាស៊ីនត្រជាក់ ហើយថែមទាំងទទួលបានភេសជ្ជៈ និងទឹកពិសា មានដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភ្យួរឆាច ភេសជ្ជៈកីឡា បំពេញជាតិទឹក វី-អាកទីវ ព្រមទាំងទឹកពិសាប្រណិត វី-អាកទីវ និង ដោយឥតគិតថ្លៃផងដែរ ដែលនឹងជួយសម្រួលការចំណាយកាន់តែបានច្រើនផលដែរ ដោយហេតុថាការធ្វើដំណើរផ្លូវឆ្ងាយគឺទាមទារការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ដូច្នេះផលិតផលផ្តល់ជូនដោយក្រុមហ៊ុន វឌ្ឍនៈ ពិតជាមានសារៈសំខាន់ក្នុងការជួយបំពេញ និងរក្សាជាតិទឹក ព្រមទាំងផ្តល់ថាមពលជូនបងប្អូនយើងកំឡុងពេលធ្វើដំណើរ។
ស្ថានីយទាំង ៦ទីតាំង ដែលបងប្អូនអាចធ្វើដំណើរទៅស្រុកកំណើត និងទទួលបានទឹកពិសាប្រណិត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ ភ្យួរឆាច និងភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃមានដូចជា៖ ស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុង ដែលនឹងចាប់ផ្តើមពីព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ តទៅ។